ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំងអ្នកប្រកបមុខរបរអូសរទេះដឹកទំនិញឆ្លងដែនផង។ តែសកម្មភាពកម្មករអូសរទេះដែលជាការងាររកចំណូលជាប្រចាំថ្ងៃរបស់កម្មករឆ្លងដែន ហាក់បានប្រែប្រួលច្រើននៅពេលបច្ចុប្បន្ន។ កម្មករអូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែមិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មករដែលធ្លាប់អូសរទេះរាប់ឆ្នាំមកហើយគ្មានជម្រើអ្វីក្រៅពីងាកទៅប្រកបរបរជាអ្នករើសអេតចាយដើម្បីរកកម្រៃចិញ្ចឹមក្រពះនោះឡើយ ។
ថ្ងៃសៅរ៍ ទី១៥មិថុនា ប្រជាពលរដ្ឋបារាំងជាច្រើនពាន់នាក់ បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងបក្សស្តាំនិយមជ្រុល គឺ គណបក្សរួបរួមជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន និងលោក ហ្សកដង បារដេលឡា។ បាតុកម្មនេះរៀបចំនៅកណ្តាលក្រុងប៉ារីស និងដឹកនាំដោយក្រុមសហជីព ចំនួន៥។ ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសហជីព ប្រសិនបើបក្សស្តាំនិយមជ្រុលឈ្នះឆ្នោត នៅពេល២សប្តាហ៍ទៀត ប្រទេសបារាំងនឹងលែងដូចមុន ហើយនិងបាត់បង់តម្លៃរបស់សាធារណៈរដ្ឋ។
ផ្អែកតាមលិខិតមួយដែលលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤បញ្ជាក់ថា ស្ថាប័នអន្ដរជាតិបានវាយតម្លៃពីតម្លាភាពថវិកានៅកម្ពុជាថាមានភាពល្អប្រសើរជាងមុនច្រើន។ ល្អប្រសើរដោយសារមានការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកានៅកម្ពុជា។
ចិន អនុញ្ញាតឲ្យឆ្មាំសមុទ្រ មានសិទ្ធិចាប់ខ្លួនជនបរទេសដែលរំលោភចូលដែនសមុទ្រចិន យកទៅឃុំឃាំង ដល់រយៈពេល៦០ថ្ងៃ ដោយគ្មានចាំបាច់ជំនុំជម្រះ។ នេះបើតាមវិធានការថ្មីរបស់រដ្ឋអំណាចក្រុងប៉េកាំង ប្រកាសចេញនៅថ្ងៃសៅរ៍ ទី១៥មិថុនា ដោយបញ្ជាក់ថា ចាប់ឃាត់ទុកទាំងមនុស្សនិងទូកនេសាទឬនាវាបរទេស។ ផ្ទុយទៅវិញ អាជ្ញាធរហ្វីលីពីន បានប្រកាសកុំឲ្យប្រជានេសាទរបស់ខ្លួនភ័យខ្លាចឲ្យសោះ។
ជំនួបកំពូលពិភពលោកដើម្បីសន្តិភាពអ៊ុយក្រែន លើកទីមួយ បានចាប់បើកនៅថ្ងៃសៅរ៍ទី ១៥មិថុនា រហូតដល់ថ្ងៃអាទិត្យទី១៦មិថុនា នៅប្រទេសស្វ៊ីស។ ប្រមុខរដ្ឋ-រដ្ឋាភិបាលប្រមាណ៥០ប្រទេសនៅលើពិភពលោកបានបង្ហាញវត្តមានក្បែរប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ប៉ុន្តែគ្មានរូបលោកពូទីនទេ។ ហេតុដូច្នេះហើយបានជារុស្ស៊ីចាត់ទុកជំនួបកំពូលនេះថាគ្មានន័យ។
នៅថ្ងៃសុក្រ ទី១៤ មិថុនា ពោលមួយថ្ងៃមុនការរៀបចំកិច្ចប្រជុំកំពូលរកសន្តិភាពឲ្យអ៊ុយក្រែនក្នុងប្រទេសស្វីស លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានកំហិតឲ្យអ៊ុយក្រែនលើកទង់ សទម្លាក់អាវុធសុំចុះចាញ់ដើម្បីធ្វើការចរចា។ ការដាក់កំហិតនេះរបស់លោកពូទីនត្រូវបានប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គីឆ្លើយតបច្រានចោលភ្លាមភ្លែតដោយចាត់ទុកជាឱសានវាទតាមរបៀបហ៊ីត្លែរ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានយកឱកាសនេះ ជំរុញឱ្យយុវជនយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយចាត់ទុកថា ជំនាញនេះគឺអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស។
ក្រុមអ្នកឃ្លាំមើលទាញសញ្ញាអាសន្ននៃបញ្ហាគ្រឿងញៀននៅកម្ពុជា គ្រាដែលចំនួនអ្នកជាប់ឃុំកើនឡើងដល់ជិត៥ម៉ឺនដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះមានជិតពាក់កណ្តាលគឺពាក់ព័ន្ធនឹងគ្រឿងញៀន។ មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារបានចាត់ទុកកំណើនអ្នកជាប់ឃុំនេះគឺជាបញ្ហា ដែលទាមទារឲ្យមានដំណោះស្រាយរួមគ្នា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
នៅពាក់កណ្តាលខែឧសភាកន្លងទៅ ប្រតិមា ព្រះនរាយណ៍ផ្ទុំ ឬព្រះវិស្ណុ ធ្វើពីសំរិទ្ធមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅប្រទេសបារាំង នៅក្នុងក្របខ័ណ្ឌនៃសហប្រតិបត្តិការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយ ស្ថាប័នបីរបស់បារាំង គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុល សារមន្ទីរអាស៊ីហ្គីមេ និងសាលាចុងបូព៌ា។ ចាប់តាំងពីទៅដល់ប្រទេសបារាំង ប្រតិមាព្រះវិស្ណុផ្ទុំ ត្រូវបានអ្នកជំនាញបារាំងយកទៅថត ស្កែននៅក្នុងបន្ទប់មួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង ក្នុងទីក្រុងប៉ារីស ក្រោមការតាមដានរបស់អ្នកជំនាញ និងមន្រ្តីមកពីក្រសួងវប្បធម៌កម្ពុជា។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនសុទ្ធជាង៤តោន នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង ៣តោនផ្សេងទៀត ដែលជាអាស៊ីតមិនទាន់អាចបំផ្លាញដោយវិធីដុតបានទេ ព្រោះត្រូវរង់ចាំការបន្សាបដោយបច្ចេកទេសផ្សេងពីនេះ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី១៤ ខែមិថុនានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅថ្ងៃនេះជាលទ្ធផលនៃការបង្ក្រាបរបស់សមត្ថកិច្ចនៅចុងឆ្នាំ២០២២ ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។ តាមលោក មាស វីរិទ្ធ នៅមានគ្រឿងញៀនជាច្រើនតោនទៀតដែលមិនទាន់ចប់នីតិវិធីតុលាការនឹងត្រូវដុតបំផ្លាញនៅឆ្នាំ ២០២៥ខាងមុខ៕
កាលពីថ្ងៃទី១២មិថុនា មាននាវាចម្បាំងរបស់កងទ័ពរុស្ស៊ីចំនួន៤គ្រឿង ក្នុងនោះមាននាវាមុជទឹកបាតសមុទ្រ ដើរដោយប្រព័ន្ធនុយក្លេអ៊ែរ១គ្រឿងផង បានបើកចូលចតនៅកំពង់ផែឡាហាវ៉ាន របស់គុយបា។ កោះគុយបា ស្ថិតនៅចម្ងាយមិនដល់២០០គីឡូម៉ែត្រទេ ពីឆ្នេររបស់សហរដ្ឋអាមេរិក។ ការទៅដល់របស់នាវាចម្បាំងរុស្ស៊ីនៅពេលនេះ គឺស្ថិតនៅក្នុងបរិបទមួយ ដែលមានការគំរាមកំញើញគ្នាខ្លាំង រវាងមហាអំណាចនុយក្លេអ៊ែរទាំង២ រុស្ស៊ី-អាមេរិក។ មួយថ្ងៃបន្ទាប់ នាវាមុជទឹករបស់អាមេរិកមួយគ្រឿង ក៏បានចូលគុយបាដែរ ត្រង់ចំណុចហ្គ័នតាណាម៉ូ។
ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ និងតាមបណ្តាញសង្គមហាក់នៅតែមានភាពគគ្រឹកគគ្រេង និងមានកំណើនខ្លាំងនាពេលសព្វថ្ងៃ។ កំណើនបែបនេះធ្វើឱ្យអ្នកជំនាញជាច្រើនព្រួយបារម្ភពីគ្រោះថ្នាក់ចំពោះសង្គម ពិសេសផលប៉ះពាល់ដល់សុខមាលភាពរបស់ពលរដ្ឋ។ អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គមហាក់លែងមានជំនឿលើរដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហានេះ។ ចំណែកអ្នកវិភាគសង្គមហ៊ានទាំងនិយាយថា កំណើននៃការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺដោយសារតែអំពើពុករលួយ និងលាភសក្ការៈ។
បន្ទាប់ពីអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ុយក្រែនបានទាក់ទាញប្រទេសមហាអំណាចធំជាងគេ គឺសហរដ្ឋអាមេរិក ឲ្យចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយខ្លួន។ នៅថ្ងៃព្រហស្បតិ៍ទី ១៣មិថុនា នៅក្រៅក្របខ័ណ្ឌនៃជំនួបកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្ម ហ្សេ ៧ នៅប្រទេសអ៊ីតាលី ប្រធានាធិបតីអាមេរិក លោកចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀរ ហ្សេឡេនស្គីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល១០ឆ្នាំដែលមានគោលដៅ ពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន នៅចំពោះមុខការវាយប្រហារឈ្លានពានរបស់រុស្ស៊ី។
នេះជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០១៧មក ដែលនាយករដ្ឋមន្ត្រីចិនទៅបំពេញទស្សនកិច្ចមួយជុំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ អញ្ជើញទៅដល់ ប្រទេសនូវែលសេឡង់ ជាដំបូងគេ នៅថ្ងៃព្រហស្បតិ៍ទី ១៣មិថុនា២០២៤ លោក លី ឈាំង បានបង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនូវែលសេឡង់ និងទទូចឱ្យមិត្តជាប្រវត្តិសាស្ត្រមួយនេះបញ្ចៀសរាល់សកម្មភាពដែលនាំឱ្យមានប្រេះឆាដល់ប្រទេសទាំងពីរ។ សកម្មភាពដែលសំដៅលើគម្រោងចងភ្ជាប់សម្ព័ន្ធយោធារបស់នូវែលសេឡង់ជាមួយសហរដ្ឋអាមេរិក។
ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ បានចាប់ផ្តើមជួបប្រជុំគ្នា ក្នុងជំនួបកំពូលប្រចាំឆ្នាំនៅប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី១៣ ដល់១៤មិថុនា។ សំណុំរឿងដ៏ធំមួយ ដែលក្រុមប្រទេសG7 ត្រូវនិយាយគ្នា គឺការរកវិធីជួយអ៊ុយក្រែន។ គេមានគម្រោង ផ្តល់ប្រាក់កម្ចីចំនួន៥ម៉ឺនលានដុល្លារអាមេរិក ឲ្យអ៊ុយក្រែន ដែលកម្ចីនេះនឹងត្រូវធានាដោយការប្រាក់ ដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលគេបានបង្កកទុក។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្ដេជ្ញាផ្ដល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់១.២៦ពាន់លានដុល្លាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨។ នេះបើយោងតាមការចុះផ្សាយព័ត៌មានរបស់ ADB ក្នុងថ្ងៃទី១២ មិថុនា ឆ្នាំ ២០២៤។ កម្ពុជាតាមរយៈរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច លោកអូន ព័ន្ធមុន្នីរ័ត្នបញ្ជាក់ថា ជំនួយរបស់ ADB នឹងធ្វើឱ្យកម្ពុជាសម្រេចបាននូវយុទ្ធសាស្ដ្របញ្ចកោណរបស់ខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅថ្ងៃទី១២ ខែមិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានចេញសារាចរណែនាំកំណត់ការរៀបចំកែសម្រួលរចនាសម្ព័ន្ធទាំងអស់នៅតាមក្រសួង និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈកំណែទម្រង់ថ្មីមួយនេះ រដ្ឋាភិបាលមិនឱ្យមានការដំឡើងឋានៈតួនាទី និងបង្កើតអង្គភាពថ្មីចំណុះនៅតាមក្រសួង-ស្ថាប័ននានា ពោលត្រូវប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ដើម្បីកាត់បន្ថយការប្រើប្រាស់ថវិកាជាតិ។ អ្នកតាមដានសង្គម និងអ្នកនយោបាយបានគាំទ្រលើកំណែទម្រង់នេះ។ តែទន្ទឹមនឹងគាំទ្រ ពួកគេក៏ព្រួយបារម្ភពីភាពអាចជាប់គាំងដោយសារការប្រកាន់បក្សពួកនិយម និងអំពើពុករលួយ។
ក្រសួងព័ត៌មានបានបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងចំនួន ១២៦រូបដែលមានឋានៈស្មើអគ្គនាយកនិង រដ្ឋលេខាធិការ ក្រោមហេតុផលធ្វើទំនើបកម្មស្ថាប័ន។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ និងដែលទើបចេញផ្សាយនៅថ្ងៃទី១២មិថុនាម្សិលមិញ។ ក្រសួងព័ត៌មាន តាមរយៈអ្នកនាំពាក្យលោក ទេព អស្នារិទ្ធបានអះអាងថា ការបញ្ចប់តំណែងមន្ដ្រីក្រសួងព័ត៌មានទាំងជាង ១០០នាក់នេះគឺជាការអនុវត្តក្នុងក្របខណ្ឌនៃការពិនិត្យឡើងវិញនូវការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ក្នុងគោលបំណងលើកកម្ពស់ដំណើរការ និងទំនើបកម្មក្រសួង។ ក្នុងក្របខណ្ឌនេះ ទីប្រឹក្សាក្រសួងព័ត៌មានទាំង ១២៦នាក់ដែលទើបត្រូវបញ្ចប់តំណែងនេះនឹងមិនត្រូវតែងតាំងក្នុងតំណែងថ្មីដែរ។ សូមស្ដាប់ការលើកឡើងលោកទេព អស្នារិទ្ធដូចតទៅ៖
បារាំងមានមោទនភាពនឹងបង្ហាញស្នាដៃរបស់កូនជាង សិប្បករជំនាញរបស់ខ្លួន។ នៅក្នុងឱកាសខួប១០០ឆ្នាំរបស់ខ្លួន សមាគមសិប្បករឆ្នើមរបស់បារាំងបានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដើម្បីរំលេចស្នាដៃ ការងាររបស់កម្មករជំនាញដល់សាធារណជន ជាពិសេសយុវជនសិស្សសាលា។ នៅសាលពិព័រណ៌ក្នុងអគារ ស៊ីតេអាំងទែរណាត្យូណាល់ ក្នុងទីក្រុងលីយ៉ុង ក្រុមហ៊ុនល្បីៗរបស់បារាំង ដែលមានតាំងពីច្នៃម៉ូឌ គ្រឿងអលង្កា សណ្ឋាគារ រួមទាំងសិប្បករ ជាងចម្លាក់រាប់រយនាក់បានតាំងស្តង់ដើម្បីបង្ហាញឲ្យគេស្គាល់ការងារទាំងឡាយដែលធ្វើដោយដៃ។ នៅក្នុងព្រឹត្តិការណ៍រយៈពេល៤ថ្ងៃដែលបានបិទបញ្ចប់កាលពីយប់ថ្ងៃអាទិត្យទី ៩មិថុនា មានផងដែរការតាំងបង្ហាញ ស្នាដៃរបស់កូនជាង មកពីមុខរបរចំនួន៧៥ នៅក្នុងក្របខ័ណ្ឌនៃការប្រលងជ្រើសរើស កូនជាងឆ្នើមជាងគេរបស់បារាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនអាចនៅជាប្រទេសដែលមានឋានៈអភិវឌ្ឍន៍តិចតួច(LDC) បានទៀតទេ។ ការប្រកាសចង់ធ្វើម្ចាស់ការសេដ្ឋកិច្ចដោយខ្លួនឯងរបស់លោកហ៊ុន ម៉ាណែត បែបនេះធ្វើឡើងអំឡុងពេលដែលលោកចូលរួមជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសកលវិទ្យាល័យលីមកុកវីងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកនៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពីជំនួបធ្វើការជាបន្តបន្ទាប់រវាងលោក និងនាយកចារកម្មអាមេរិក(CIA)។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើង បន្ទាប់ពីលោក ដាវីដ ហ៊ុត (David Hutt) បានសរសេរផ្សាយនៅលើកាសែត The Diplomat ក្នុងថ្ងៃទី១២ ខែមិថុនាដដែលដោយលើកឡើងជាចម្ងល់ថា តើនាយក CIA ពិតជាមានវត្តមាននៅទីក្រុងភ្នំពេញ ឬយ៉ាងណា?
អញ្ជើញទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត នៅល្ងាចថ្ងៃពុធទី ១២មិថុនា លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានជួបពិភាក្សាជាមួយព្រះរាជបុត្រស្នងរាជម៉ូហាម៉េត បេន សាល់ម៉ាន ជុំវិញការរៀបចំជំនួបកំពូលស្តីពីអ៊ុយក្រែន។ ជំនួបកំពូលសន្តិភាពអ៊ុយក្រែន នឹងប្រព្រឹត្តទៅប្រទេសស្វ៊ីស នៅសប្តាហ៍ក្រោយ និងដែលប្រធានាធិបតីអ៊ុយក្រែនសង្ឃឹមប្រមូលការគាំទ្រធំធេង។
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះជាខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ កម្ពុជាចូលរួមអបអរទិវាមួយនេះក្រោមប្រធានបទ « រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចាប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ »។ នៅកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ គេបានឃើញកុមារដើរលក់របស់របរនៅតាមភ្លើងស្តុប ដើរសុំទានតាមផ្លូវ និងតាមតំបន់កម្សាន្ដ ឬធ្វើការនៅតាមសិប្បកម្មឡឥដ្ឋជាដើម។ ក្នុងនាមជាប្រទេសឲ្យសច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្ដរជាតិកាលពីខែតុលា ឆ្នាំ២០០៥ តើកម្ពុជាបានធ្វើអ្វីខ្លះដើម្បីប្រឆាំងនឹងពលកម្មកុមារក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅ?
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់អាជីវកម្មណាដែលអនុញ្ញាតឱ្យយុវជន និងក្រុមក្មេងសិស្សសាលាប្រមូលផ្តុំនៅតាមទីតាំងរបស់ខ្លួន។ ការព្រមានបែបនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តសង្កេតឃើញបាតុភាពអវិជ្ជមានរបស់ក្រុមយុវជនមួយចំនួននាំគ្នាគេចសាលាទៅប្រមូលផ្តុំគ្នានៅតាមម៉ាត ហាងកាហ្វេ ក្លឹបបាល់ទាត់ និងកន្លែងកម្សាន្តនានា ដើម្បីលេងទូរស័ព្ទ ជក់បារីអេឡិចត្រូនិច និងប្រើប្រាស់គ្រឿងញៀនជាដើម។
កម្ពុជាកំពុងស្គាល់កំណើនជំងឺកូវីដ១៩ និងជំងឺផ្តាសាយក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដូចនៅតាមប្រទេសជិតខាង និងនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាលកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មានដែលទើបត្រូវបានប្រកាសឱ្យដឹងនាយប់ថ្ងៃទី១២ មិថុនា។ តែក្រសួងសុខាភិបាលមិនភ្លេចបញ្ជាក់ដោយធានាថា វីរុសកូវីដបំប្លែងថ្មីមិនមែនជាអនុក្រុមវីរុសកូវីដថ្មីគ្រោះថ្នាក់ណាស់ណាទេ។
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រកាសក្នុងថ្ងៃទី១២ ឧសភានេះថា ក្នុងមួយខែឧសភា ឆ្នាំ២០២៤ នេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកប្រទេសកម្ពុជាវិញជាង ៦០០នាក់ ក្នុងនោះមានជិត ៣០០នាក់ជាស្ត្រី និងកុមារ។ ក្រៅពីនេះ អាជ្ញាធរថៃក៏បានបញ្ជូនមកកម្ពុជានូវសាកសពពលករខ្មែរចំនួន ១៣នាក់ដែលបានស្លាប់នៅក្នុងប្រទេសថៃ។
បន្ទាប់ពីមានការប៉ះទង្គិចសំដីគ្នារវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជនជាតិកាណាដាលោក ដាវ លីឌុច ដែលជាកីឡាករដ៏ល្បីល្បាញខាងក្បាច់គុនឡាត់វេរបស់ភូមាកាលពីថ្ងៃអាទិត្យ ទី៩ មិថុនាមក មេដឹកនាំកីឡាកម្ពុជាបានកោះហៅភាគីទាំងពីរឲ្យធ្វើការសម្របសម្រួលគ្នាកាលពីថ្ងៃអង្គារ ទី១១ មិថុនា។ គឺជាការសម្របសម្រួលតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី១២ មិថុនានេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ភាគីទាំងពីរបានវិលមកការស្រុះស្រួលគ្នាវិញ និងបានឯកភាពគ្នាចូលរួមអភិវឌ្ឍន៍គុនខ្មែរទាំងអស់គ្នា។
គណកម្មការស៊ើបអង្កេតមួយនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ចោលប្រកាន់អ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងចោទក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនជាច្រើនក្រុមទៀត ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ក្រៅពីបានរន្ធាន់ហៅឲ្យអ៊ីស្រាអែល បិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា គណៈកម្មការអង្គការសហប្រជាជាតិនេះបានប្រាប់ទៅហាម៉ាស ថាត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់មកវិញ។
នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិន យូណាន ជីងចេន ដែលបានចាក់ថ្មចូលក្នុងសមុទ្រនៅតាមបណ្តោយឆ្នេរអូរត្រេះ។ ការផ្អាកជាបណ្តោះអាសន្ននេះធ្វើឡើង ក្រោយអភិបាលរងខេត្តព្រះសីហនុ លោក អ៊ី សុខឡេង ចុះពិនិត្យទីតាំងសាងសង់ខាងលើ និងបន្ទាប់ពីមានប្រតិកម្មយ៉ាងព្រោងព្រាតពីសាធារណជន ពិសេសភ្ញៀវទេសចរ។ ទន្ទឹមនឹងផ្អាកជាបណ្តោះអាសន្ន រដ្ឋបាលខេត្តព្រះសីហនុក៏តម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេនកាយថ្មចេញពីឆ្នេរសមុទ្រ និងត្រូវជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។
កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហាន់ធ័រ បៃដិន ត្រូវតុលាការរដ្ឋសហព័ន្ធ កាត់ក្តីឲ្យជាប់ទោសព្រហ្មទណ្ឌចំពោះបទល្មើសកាន់កាប់អាវុធខុសច្បាប់ និងឋិតក្រោមឥទ្ធិពលគ្រឿងញៀន ហើយបំពេញទម្រង់បែបបទកុហក។ សេចក្តីសម្រេចកាត់ទោស លោក ហាន់ធ័រ បៃដិន នៅថ្ងៃទី១១មិថុនា បានធ្វើប្រឡាក់កិត្តិយសឪពុក ដែលកំពុងតែសស្រាក់សស្រាំប្រកួតប្រជែងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិថ្មី។ ទោះជាយ៉ាងនេះក្តី លោក ចូ បៃដិន ប្រកាសថានឹងមិនយកឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិក ទៅចេញក្រឹត្យលើកលែងទោសឲ្យកូនប្រុសរបស់ខ្លួនឡើយ និងសន្យាគោរពតាមនីតិវិធីច្បាប់។
ជាកូនកសិករនៅទីជនបទក្នុងខេត្តត្បូងឃ្មុំ យុវជន រ៉ហ្វេក រ៉ាដា ហាក់មានសំណាងជាងក្មេងៗដែលជាកូនខ្មែរឥស្លាមផ្សេងទៀតនៅក្នុងសហគមន៍។ មានអាយុ២៣ឆ្នាំ រ៉ាដា បានស្គាល់ប្រទេសជាង១០នៅលើពិភពលោកដោយមិនចំណាយលុយផ្ទាល់ខ្លួន។ នេះដោយសារតែ អតីតសិស្សនិទ្ទេសA តែម្នាក់គត់នៃកូនសហគមន៍ខ្មែរឥស្លាមរូបនេះ ទទួលបានអាហារូបករណ៍សិក្សាតាំងពីថ្នាក់ពី៧រហូតដល់ថ្នាក់អនុបណ្ឌិត។
ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិតប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព។ ទន្ទឹមគ្នានេះ ដួងក៏ត្រូវបានគេយកធ្វើជាចំណីសត្វ ឬជាជីកំបុសជាដើម។ លោកសេង ប៊ុនហ៊ត កសិករចិញ្ចឹម និងបង្កាត់ពូជដួងលក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា ទោះដង្កូវដួងអាចផ្តល់ផលប្រយោជន៍បានច្រើនមែន តែការទទួលស្គាល់សត្វល្អិតមួយនេះនៅលើទីផ្សារសព្វថ្ងៃហាក់មិនទាន់ទូលំទូលាយនៅឡើយ៕
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជូនមេដាយមាសការងារឱ្យបុគ្គល៣រូបដែលបានស្វែងរកយុត្តិធម៌ដោយជោគជ័យជូនមន្ត្រីរាជការខ្មែរ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដែលវិទ្យុបារាំងអន្តរជាតិRFI ទើបទទួលបាន បុគ្គល៣រូបនោះរួមមានមេធាវីអាមេរិក ២រូប និងលេខាធិការទី២នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ បុគ្គលទាំង ៣នាក់នេះបានជួយរំដោះលោកគ្រី ម៉ះផលដែលជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៅក្រសួងកសិកម្មពីសំណាញ់ច្បាប់អាមេរិកក្នុងបទចោទប្រកាន់សំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្ដាមចូលសហរដ្ឋអាមេរិក និងដែលលោកបានមកដល់កម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០២៤។
នៅឆ្នាំ ២០២៣ ភពផែនដីស្គាល់កំណើនសង្រ្គាម ជម្លោះប្រដាប់អាវុធដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីចប់សង្រ្គាមលោកលើកទី២។ នេះបើតាមការសិក្សា ចេញផ្សាយដោយ វិទ្យាស្ថានស្រាវជ្រាវស្តីពីសន្តិភាពនៅទីក្រុងអូស្លូ កាលពីថ្ងៃចន្ទទី ១០មិថុនា។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងសង្រ្គាមហ្កាហ្សាចូលរួមមួយចំណែកធំ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារជម្លោះប្រដាប់អាវុធ មានប្រមាណ ១សែន២ម៉ឺននាក់ នៅឆ្នាំ ២០២៣។