Cambodia



'Holy moly, that's me!': Canadian soccer star Christine Sinclair gets her own Barbie

Legendary Canadian soccer player Christine Sinclair is now immortalized with a one-of-a-kind Barbie doll that looks just like her.

អង្គការសិទ្ធិមនុស្ស​អំពាវនាវឲ្យ​ អ.ស.ប មានចំណាត់ការជាក់ច្បាស់រឿង​រំលោភសិទ្ធិមនុស្ស​នៅស៊ីនជាំង

ប្រមាណជិត២ឆ្នាំមកហើយ ដែលក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍

អង្គការសិទ្ធិមនុស្ស​អំពាវនាវឲ្យ​ អ.ស.ប មានចំណាត់ការជាក់ច្បាស់រឿង​រំលោភសិទ្ធិមនុស្ស​នៅស៊ីនជាំង

ប្រមាណជិត២ឆ្នាំមកហើយ ដែលក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍​ស៊ើបអង្កេតមួយ ស្តីពី​ការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលអាជ្ញាធរចិនបានធ្វើទៅ​លើ​ប្រជាជនអ៊ុយហ្កួរ នៅតំបន់ស៊ីន​ជាំង​។ ជាការរំលោភបំពានដែលអាចមានទម្រង់​ជា​ “អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​”​។ តែ​​អង្គការ​​សិទ្ធិមនុស្ស​​​មួយ​​ចំនួន​​​បាន​​លើក​ឡើង​ថា ២ឆ្នាំមកនេះ​ ក្រុមប្រឹក្សាសិទ្ធិមនុស្សពុំមានចំណាត់ការអ្វីជាក់ច្បាស់ទេ ហើយក៏មិនបាន​ផ្តល់ព័ត៌មានអ្វី ​អំពីការវិវឌ្ឍន៍​នៃ​ស្ថានការណ៍​នៅ​ស៊ីនជាំងដែរ ពោលគឺបានត្រឹមតែចេញរបាយការណ៍​ហើយ​ក៏ស្ងាត់​ទៅ។

MRC៖កម្ពុជា និងថៃមានគម្រោងអភិវឌ្ឍន៍តាមដងទន្លេមេគង្គតិចជាងវៀតណាម និងឡាវ

គណៈកម្មាការទន្លេមេគង្គហៅកាត់ MRC បានរាយការណ៍ថា បច្ចុប្បន្ន សមាជិកទាំង ៤ប្រទេសនៅតាមដងទន្លេមេ

MRC៖កម្ពុជា និងថៃមានគម្រោងអភិវឌ្ឍន៍តាមដងទន្លេមេគង្គតិចជាងវៀតណាម និងឡាវ

គណៈកម្មាការទន្លេមេគង្គហៅកាត់ MRC បានរាយការណ៍ថា បច្ចុប្បន្ន សមាជិកទាំង ៤ប្រទេសនៅតាមដងទន្លេមេគង្គ និងដៃទន្លេមានគម្រោងអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គ និងដៃទន្លេសរុបចំនួន៦១គម្រោង។ នៅក្នុងចំណោមគម្រោងទាំង៦១ នោះត្រូវបាន MRC រកឃើញថា ភាគច្រើនជាគម្រោងអភិវឌ្ឍន៍ដែលមានវត្តមាននៅក្នុងប្រទេសឡាវ និងវៀតណាម ខណៈកម្ពុជា និងថៃមានគម្រោងអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គតិចតួចបំផុត។

តើសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញអាចបង្កើនប្រសិទ្ធភាព និងបញ្ជៀសអំពើពុករលួយបាន ឬទេ?

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យសាកល្បងនូវសេវាធ្វើលិខិតឆ្លងដែ

តើសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញអាចបង្កើនប្រសិទ្ធភាព និងបញ្ជៀសអំពើពុករលួយបាន ឬទេ?

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យសាកល្បងនូវសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញ។ សេវាបន្ថែមមួយនេះត្រូវបានក្រសួងមហាផ្ទៃអះអាងថា ជាការបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អ ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា នៅក្នុងរឿងធ្វើលិខិតឆ្លងដែននេះ គេតែងឮប្រជាពលរដ្ឋខ្លះលើកឡើងពីការចំណាយពេលរង់ចាំយូរ និងការចំណាយថវិកាបន្ថែមដើម្បីពឹងឱ្យមន្ដ្រីជួយបំពេញឯកសារ និងរត់ការបានលឿន។ រូបភាពនេះត្រូវបានអ្នកតាមដានសង្គមចាត់ទុកជាអំពើពុករលួយមួយ។

អំណាចលោកពូទីន ឡើងខ្លាំងដល់កំពូល មួយឆ្នាំក្រោយការងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner

ខែមិថុនា ឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំគត់ ពេលដែលមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Evguéni Prigojine និង បក្សពួ

អំណាចលោកពូទីន ឡើងខ្លាំងដល់កំពូល មួយឆ្នាំក្រោយការងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner

ខែមិថុនា ឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំគត់ ពេលដែលមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Evguéni Prigojine និង បក្សពួក បាននាំគ្នាដង្ហែរក្បួនយោធា សំដៅទៅកាន់ទីក្រុងម៉ូស្គូ ដោយមានទាហានប្រដាប់អាវុធ អមដោយគ្រឿងបរិក្ខាសឹក។ នេះជារូបភាពនៃការងើបបះបោលដ៏កម្រមួយ ទល់នឹងអំណាចរបស់វិមានក្រេមឡាំង ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដែលមានលោក  វ៉្លាឌីមៀរ ពូទីន ជាអ្នកកាន់ចង្កូត។ មួយឆ្នាំក្រោយមក អំណាច របស់លោក ពូទីន ដែលកាលនោះហាក់ជួបភាពរង្គោះរង្គើខ្លះ ប្រែជាងើបស្ទុះឡើងដល់ចំណុចកំពូល។ មួយឆ្នាំមកនេះ លោក ពូទីន បានក្តោបក្តាប់អំណាចក្នុងដៃទាំងស្រុង ដោយបានជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ១អាណត្តិបន្ថែមទៀត។ លោក ពូទីន បានបើកប្រតិបត្តិការបោសសម្អាតផ្ទៃក្នុង និង បន្តគាបសង្កត់ ធ្វើទុក្ខបុកម្នេញ លើសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងរាល់បុគ្គលទាំងឡាយណា ដែលហ៊ានរិះគន់ ប្រឆាំង នឹងរដ្ឋអំណាចរុស្ស៊ី។

ជំនួយសព្វាវុធ៖ អាមេរិកផ្តល់អាទិភាពទៅឲ្យអ៊ុយក្រែន និង​ប្រាប់សម្ព័ន្ធមិត្តផ្សេងទៀត​ឲ្យរង់ចាំ

អាមេរិកនឹង​ផ្តោតអាទិភាពទៅលើ​ការបញ្ជូន​មីស៊ីល​ការពារដែនអាកាសទៅ​ឲ្យ​អ៊ុយក្រែន។ នៅ​ថ្ងៃ​ព្

ជំនួយសព្វាវុធ៖ អាមេរិកផ្តល់អាទិភាពទៅឲ្យអ៊ុយក្រែន និង​ប្រាប់សម្ព័ន្ធមិត្តផ្សេងទៀត​ឲ្យរង់ចាំ

អាមេរិកនឹង​ផ្តោតអាទិភាពទៅលើ​ការបញ្ជូន​មីស៊ីល​ការពារដែនអាកាសទៅ​ឲ្យ​អ៊ុយក្រែន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​បាន​ប្រកាសប្រាប់​សម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក​​​ឲ្យរង់ចាំ ព្រោះថា នៅក្នុង​កាលៈទេសៈនេះ អាមេរិក​នឹង​ផ្តល់អាទិភាព​ទៅឲ្យ​អ៊ុយក្រែនមុនគេ ជាពិសេសនៅក្នុង​រឿងផ្គត់ផ្គង់ប្រព័ន្ធខែល​មីស៊ីល ដើម្បី​ឲ្យ​អ៊ុយក្រែនអាច​ការពារ​ខ្លួន​ពីការវាយប្រហាររបស់​រុស្ស៊ី។ ដោយ​ប្រកាស​ផ្តោតអាទិភាព ជួយ​​​អ៊ុយក្រែន រដ្ឋបាល​លោកចូ បៃដិន​កំពុង​តានតឹង​ជាមួយ​សម្ព័ន្ធមិត្តអ៊ីស្រាអែល បន្ទាន់ពី​នាយករដ្ឋមន្រ្តី​របស់​ប្រទេស​នេះ​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​ថា កំពុង​បិទខ្ទប់​មិន​បញ្ជូន​អាវុធ និងគ្រាប់ផ្ទុះទៅ​ឲ្យអ៊ីស្រាអែល។

អ.ស.ប.៖ ពលរដ្ឋ​ជាង​កន្លះ​ផែនដី​​ព្រួយ​នឹង​មហន្តរាយនៃ​​ការ​ប្រែប្រួល​អាកាសធាតុ

ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោកព្រួយ​បារម្ភកាន់​តែខ្លាំង​ឡើង​ៗ នឹង​មហន្តរាយនៃ​ការ​ប្រែប្រួល​អ

អ.ស.ប.៖ ពលរដ្ឋ​ជាង​កន្លះ​ផែនដី​​ព្រួយ​នឹង​មហន្តរាយនៃ​​ការ​ប្រែប្រួល​អាកាសធាតុ

ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោកព្រួយ​បារម្ភកាន់​តែខ្លាំង​ឡើង​ៗ នឹង​មហន្តរាយនៃ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​បាន​ស្តែង​កាន់​តែ​ច្បាស់ឡើងៗ​ និង​រំកិល​មកកាន់​តែ​​កៀកខ្លួន​មនុស្ស​។ បើ​តាម​ការអង្កេត​ពិភពលោក​​របស់​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅថ្ងៃទី ២០មិថុនា​នេះ​ មនុស្សជាតិ​​កន្លះ​ផែន​ដីរស់​ក្នុង​​កង្វល់អាកាសធាតុ​​ និង​​ជាង៨០%​ ចង់​ឃើញ​រដ្ឋាភិបាល​នីមួយៗបញ្ចេញ​សកម្មភាពនយោបាយ​ច្បាស់​លាស់​មួយ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ ការ​ឡើង​កម្តៅ​អាកាសធាតុ​នៃ​ភពផែនដី។

ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំពឹងទុក

អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស

ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំពឹងទុក

អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនតាឯក។ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងដើម្បីផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់អង្គរដែលជាតំបន់ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានពឹងមួយផ្នែកលើបណ្ណក្រីក្រដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្លះបានរអ៊ូរទាំពីបញ្ហាជីវភាព និងការខកចិត្តនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រួចរាល់។ 

IEP ​២០២៤​៖​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​៧០ ​ជា​ប្រទេស​មាន​សន្តិភាព​កំរិត​មធ្យម

វិទ្យាស្ថាន​សម្រាប់​សេដ្ឋកិច្ច ​និង​សន្តិភាព​ហៅកាត់ ​(IEP) ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដ

IEP ​២០២៤​៖​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​៧០ ​ជា​ប្រទេស​មាន​សន្តិភាព​កំរិត​មធ្យម

វិទ្យាស្ថាន​សម្រាប់​សេដ្ឋកិច្ច ​និង​សន្តិភាព​ហៅកាត់ ​(IEP) ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី​បាន​ចាត់ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដែលមាន​សន្តិភាព​កំរិត​មធ្យម​ក្នុង​ឆ្នាំ ​២០២៤ ​ដោយឈរ​នៅ​លេខរៀង​ទី​៧០ ​និង​មាន​ពិន្ទុ​២.០២៨ ​ក្នុងចំណោម​ប្រទេស​ចំនួន​១៦៣ ​នៅលើ​ពិភពលោក​។ ​ចំណាត់ថ្នាក់​សន្តិភាពនេះ​បង្ហាញថា ​កម្ពុជា​បាន​រំកិល ​៣លេខ​ប្រសើរ​ជាង​ឆ្នាំ​២០២៣ ​ដែលជាប់​ចំណាត់ថ្នាក់​ទី​៧៣​។

លោកពូទីនទៅដល់​​វៀតណាម ដើម្បីទទួល​បាន​ការគាំទ្រ​ពី​​​អតីត​មហាមិត្តកុម្មុយនីស្ត

ចេញពី​ព្យុងយ៉ាង លោក​ពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្តដំណើរទៅដល់ទីក្រុងហាណូយ នៅថ្ងៃព្រហស្ប

លោកពូទីនទៅដល់​​វៀតណាម ដើម្បីទទួល​បាន​ការគាំទ្រ​ពី​​​អតីត​មហាមិត្តកុម្មុយនីស្ត

ចេញពី​ព្យុងយ៉ាង លោក​ពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្តដំណើរទៅដល់ទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ ទី​២០​មិថុនា។ វៀតណាមនិងរុស្ស៊ី គឺជាសម្ព័ន្ធមិត្ត​ស្និទ្ធស្នាលបំផុត​ តាំងតែពី​សម័យ​សង្គ្រាមត្រជាក់​។ ទស្សនកិច្ចរបស់​លោកពូទីន នៅវៀតណាមក្នុងពេលនេះ គឺធ្វើឡើងក្នុងកម្មវត្ថុពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ និង​ជាពិសេសលើវិស័យការទូត ស្របពេល​ដែលរុស្ស៊ី​កំពុងស្ថិតនៅឯកោ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន​។

តើ​ប្រព័ន្ធ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នឹង​ជួយឲ្យ​ប្រទេស​នេះ​រុងរឿង​ដូច​សិង្ហបុរី​បាន​ឬ​ទេ​?

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត ​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​សិង្ហបុរី​កាលពី​ថ្ង

តើ​ប្រព័ន្ធ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នឹង​ជួយឲ្យ​ប្រទេស​នេះ​រុងរឿង​ដូច​សិង្ហបុរី​បាន​ឬ​ទេ​?

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត ​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​សិង្ហបុរី​កាលពី​ថ្ងៃ​ពុធ ​ទី​១៩ ​ខែមិថុនា​ម្សិលមិញ​។ ជាទស្សនកិច្ច​ផ្លូវការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាសថា ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​។ ​ត្រចះត្រចង់ ​ដោយសារ​តែ​កម្ពុជា​បានស្វែងយល់​ពី​គំរូ​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាពរុងរឿង​របស់​សិង្ហបុរី​ ហើយ​រំពឹងថា​កម្ពុជា​នឹងឈានទៅ​ដល់​កំរិត​ជឿនលឿន​ដូច​សិង្ហបុរី​ នាថ្ងៃ​អនាគត​។ ​ក៏ប៉ុន្តែ​បរិបទ ​និង​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​របស់​កម្ពុជា​ត្រូវគេ​មើលឃើញថា ​នៅមាន​ទម្លាប់​ចាស់ ​ស្មុគ្រស្មាញ ​និង​ពិបាក​ដោះស្រាយ​។ តើអាច​ទេ​ថា ​កម្ពុជា​នឹងមាន​ភ័ព្វសំណាង​ដូច​សិង្ហបុរី​នៅថ្ងៃ​អនាគត​?

អ្នកឧកញ៉ាម៉ុង ឫទ្ធីថា រោងចក្រប្រេងដូងរបស់លោកមិនដែលប្រើសារធាតុគីមីបង្ហូរចូលទឹកព្រែកកំពង់សីលា

អ្នកឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា រោងចក្រចម្រាញ់ប្រេងដូង របស់លោកពុំបានបង្ហូរសារធាតុគីមី ទៅបំពុល

អ្នកឧកញ៉ាម៉ុង ឫទ្ធីថា រោងចក្រប្រេងដូងរបស់លោកមិនដែលប្រើសារធាតុគីមីបង្ហូរចូលទឹកព្រែកកំពង់សីលា

អ្នកឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា រោងចក្រចម្រាញ់ប្រេងដូង របស់លោកពុំបានបង្ហូរសារធាតុគីមី ទៅបំពុលក្នុងទឹកព្រែកកំពង់សីលា ដូចការចោទប្រកាន់របស់សកម្មជនចលនាមាតាធម្មជាតិនោះទេ។ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី២០ ខែមិថុនា ម្ចាស់រោងចក្រចម្រាញ់ប្រេងដូង MTSI រូបនេះនិយាយថា កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្រ អន្លង់ក្រពើ ក្នុងស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ត្រូវបានឆ្លងកាត់ការចម្រោះលើផ្ទៃដីជាង៦គីឡូម៉ែត្រ មុននឹងហូរចូលទៅក្នុងព្រែកកំពង់សីលា។ អ្នកឧកញ៉ាម៉ុង ឫទ្ធី បញ្ជាក់ថា អ្វីដែលសំខាន់ រោងចក្ររបស់លោកមិនធ្លាប់ប្រើប្រាស់សារធាតុគីមីក្នុងការចម្រាញ់យកប្រេងដូងម្តងណាឡើយ។ បើការវាយតម្លៃរបស់លោក ករណីពុលត្រីក្នុងព្រែកកំពង់សីលាកន្លងទៅនេះ អាចបណ្តាលមកការកត្តាប្រែប្រួលអាកាសធាតុ។

កម្ពុជាចូលរួមជាមួយបារាំងឈប់ដាក់ទោសទណ្ឌជាសកលចំពោះអ្នកស្រលាញ់ភេទដូចគ្នា

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសជាសាធារណៈថា កម

កម្ពុជាចូលរួមជាមួយបារាំងឈប់ដាក់ទោសទណ្ឌជាសកលចំពោះអ្នកស្រលាញ់ភេទដូចគ្នា

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជាគាំទ្រសេចក្ដីថ្លែងការណ៍រួម ស្ដីពីការឈប់ដាក់ទោសទណ្ឌជាសកលលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ ការប្រកាសចូលរួមរបស់កម្ពុជា គឺស្របតាមសំណើរបស់ប្រទេសបារាំងដែលចង់ឱ្យកម្ពុជាចូលរួមគាំទ្រនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនេះ។

រុស្ស៊ីនិងកូរ៉េខាងជើងចុះកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រជួយគ្នាទៅវិញទៅមក

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀពូទីន និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន បានប

រុស្ស៊ីនិងកូរ៉េខាងជើងចុះកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រជួយគ្នាទៅវិញទៅមក

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀពូទីន និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន បានបើក​ជំនួប​កំពូល​ទ្វេភាគី​ នៅព្រឹក​ថ្ងៃពុធ​ទី​១៩មិថុនា​២០២៤​នេះ នៅ​ទីក្រុង​ព្យុងយ៉ាង។ ជា​លទ្ធផល​ ប្រមុខ​ដឹកនាំ​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​​លើ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​គ្រោង​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​ណាមួយ​។ នេះ​បើ​តាមប្រសាសន៍​​របស់​លោក​ពូទីន ក្រោយ​ចុះ​ហត្ថលេខា​លើក​កិច្ចព្រមព្រៀង​រួច។

តើកម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះ ពីគម្រោងផ្លូវសមុទ្រកម្ពុជា-ថៃ-វៀតណាម?

ថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសជិតខាងទាំង៣ កម្ពុជា វៀតណាម ថៃបានប្រកាសបង្កើតកិច្ចសហប្រតិបត្តិក

តើកម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះ ពីគម្រោងផ្លូវសមុទ្រកម្ពុជា-ថៃ-វៀតណាម?

ថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសជិតខាងទាំង៣ កម្ពុជា វៀតណាម ថៃបានប្រកាសបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងផ្លូវសមុទ្រតភ្ជាប់ខេត្តព្រះសីហនុជាមួយខេត្តត្រាតរបស់ថៃ និងខេត្តគៀនយ៉ាងរបស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ អ្នកជំនាញលើវិស័យទេសចរណ៍រំពឹងថា ការរួមគ្នារបស់ប្រទេសទាំង៣ នឹងធ្វើឱ្យកម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពិសេសលើវិស័យទេសចរណ៍ និងការដឹកជញ្ចូន។ បើតាមអ្នកជំនាញ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែរីកចម្រើនទៅមុខ ហើយអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ព្រោះថា ខេត្តព្រះសីហនុសក្តិសម ទាំងកត្តាភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា។ 

បញ្ហាដីធ្លី៖ ពលរដ្ឋមកពីខេត្តក្រចេះជាង៦០នាក់ស្វែងរកអន្ដរាគមន៍ពីស្ថាប័នរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ពលរដ្ឋមកពីខេត្តក្រចេះប្រមាណ ៦០នាក់បានយកញត្តិទៅដាក់ន

បញ្ហាដីធ្លី៖ ពលរដ្ឋមកពីខេត្តក្រចេះជាង៦០នាក់ស្វែងរកអន្ដរាគមន៍ពីស្ថាប័នរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ពលរដ្ឋមកពីខេត្តក្រចេះប្រមាណ ៦០នាក់បានយកញត្តិទៅដាក់នៅស្ថាប័នរដ្ឋចំនួន៣គឺ ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី និងក្រសួងរៀបចំដែនដីដើម្បីស្នើសុំអន្តរាគមន៍បញ្ឈប់ការឈូសឆាយដី និងដំណាំរបស់ពួកគាត់។ បើតាមការអះអាងរបស់អង្គការលីកាដូ ពលរដ្ឋជាង១ពាន់គ្រួសារនៅក្នុងភូមិចំនួន២ ក្នុងខេត្តក្រចេះបានចោទក្រុមហ៊ុនក្នុងស្រុកមួយថា បានឈូសឆាយដីរបស់ពួកគាត់ ដែលក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិសិង្ហបុរី ចាត់ទុកថា ស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។

បណ្ឌិត ​ឆេង គឹមឡុង​៖​ កម្ពុជា​នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីសិង្ហបុរី​កាន់តែ​ច្រើន

តាមរយៈ​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ​ដែលដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន

បណ្ឌិត ​ឆេង គឹមឡុង​៖​ កម្ពុជា​នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីសិង្ហបុរី​កាន់តែ​ច្រើន

តាមរយៈ​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ​ដែលដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​រយៈពេល២​ថ្ងៃ​នៅ​សិង្ហបុរី ​គឺ​ថ្ងៃទី​១៨ ​និង​១៩ ​ខែ​មិថុនា​នេះ ​សភាពាណិជ្ជកម្ម​កម្ពុជា ​និង​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី​បានចុះ​អនុស្សរណៈ​យោគយល់គ្នា​(MOU)​មួយ​ស្តីពីការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ឆ្នាំ​២០២៤​នេះ លោក​បណ្ឌិត​ ឆេង គឹមឡុង ​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី(AVI) និង​ជាអ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​បានមើលឃើញថា​ការ​ចុះMOU រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី​នឹងជួយឲ្យ​កម្ពុជា​អាចទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពីសិង្ហបុរី​ឲ្យកាន់តែ​ច្រើន​ជាងមុន​។

អាណាព្យាបាលសិស្សត្អូញត្អែរបន្ទុកចំណាយសម្រាប់បង់ថ្លៃម៉ោងសិក្សាបន្ថែម តែក្រសួងថាជាយន្តការស្ម័គ្រចិត្ត

អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិ

អាណាព្យាបាលសិស្សត្អូញត្អែរបន្ទុកចំណាយសម្រាប់បង់ថ្លៃម៉ោងសិក្សាបន្ថែម តែក្រសួងថាជាយន្តការស្ម័គ្រចិត្ត

អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិច្ច បន្ទាប់ពីពួកគេទទួលបន្ទុកចំណាយលើការសិក្សាបន្ថែមម៉ោងរបស់កូនៗតាំងតែពីប៉ុន្មានខែមកនេះ។ ជារួម ពួកគេត្រូវបង់ថវិកាចំនួន១៥០០០រៀលក្នុងមួយខែដើម្បីជួយឧបត្ថម្ភគ្រូដែលបង្រៀនបន្ថែមម៉ោង។ កង្វល់របស់អាណាព្យាបាលកើតឡើងក្រោយពេលដែលសាលាបឋមសិក្សាមួយចំនួន ចាប់ផ្តើមអនុវត្តការរៀនបន្ថែមម៉ោង ចំនួន២ម៉ោងដល់សិស្សបឋមសិក្សា។ យន្តការបង្រៀនបន្ថែមម៉ោងដល់សិស្សបឋមសិក្សាត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីពេលថ្មីៗ និងបញ្ជាក់អះអាងថារដ្ឋនឹងទទួលបន្ទុកលើចំណាយគ្រូបង្រៀន។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង អាណាព្យាបាលរបស់សិស្សបានត្អូញត្អែរថាពួកគេជាអ្នកបង់រហូតមក និងបានស្នើឲ្យរដ្ឋគិតគូរពីបញ្ហានេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋក្រីក្រតាមជនបទ៕

ពលករខ្មែរខុសច្បាប់ជិត៤ពាន់នាក់ ត្រូវថៃចាប់ខ្លួនក្នុងរយៈពេល១សប្តាហ៍

ពលករ​បរទេស​ជាង ​២៦ ០០០​នាក់ ​មកពី​ភូមា ​កម្ពុជា ​ឡាវ ​វៀតណាម ​និង​ប្រទេស​ផ្សេងៗ​ទៀត​ ត្រូវប

ពលករខ្មែរខុសច្បាប់ជិត៤ពាន់នាក់ ត្រូវថៃចាប់ខ្លួនក្នុងរយៈពេល១សប្តាហ៍

ពលករ​បរទេស​ជាង ​២៦ ០០០​នាក់ ​មកពី​ភូមា ​កម្ពុជា ​ឡាវ ​វៀតណាម ​និង​ប្រទេស​ផ្សេងៗ​ទៀត​ ត្រូវបាន​អាជ្ញាធរ​ថៃ​ប្រមូលចាប់​ខ្លួន​តែក្នុង​រយៈពេល​១​សប្តាហ៍ ​ចាប់ពី​ថ្ងៃទី​០៥ ​ដល់​ថ្ងៃទី​១២​ ខែ​មិថុនា ​ឆ្នាំ២០២៤​នេះ។​ ក្នុងចំណោម​ពលករ​ខុសច្បាប់​ទាំងនោះ ​មាន​ពលករកម្ពុជា​ប្រមាណ ​៤ពាន់នាក់​។ ​នេះបើតាម​កាសែត ​The Nation ​របស់ថៃ​ ចុះផ្សាយ​នៅ​ថ្ងៃចន្ទ ​ទី​១៧ ​ខែ​មិថុនា ​ឆ្នាំ​២០២៤​។

បក្ស​ជំនាន់ថ្មី​ស្នើ​បក្ស​កាន់អំណាច​ឲ្យ​បកស្រាយ​ សារ​របស់​លោក​ ហ៊ុន សែន ​ដែលថា ​កម្ទេច​អ្នក​ប្រឆាំង

គណបក្ស​ជំនាន់ថ្មី ​ដែលមាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល ​នៅថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២

បក្ស​ជំនាន់ថ្មី​ស្នើ​បក្ស​កាន់អំណាច​ឲ្យ​បកស្រាយ​ សារ​របស់​លោក​ ហ៊ុន សែន ​ដែលថា ​កម្ទេច​អ្នក​ប្រឆាំង

គណបក្ស​ជំនាន់ថ្មី ​ដែលមាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល ​នៅថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ ​បាន​សម្តែង​ការព្រួយបារម្ភ ​និងស្នើឲ្យ​គណបក្ស​ប្រជាជន​ដែលជា​បក្ស​កាន់អំណាច​ បកស្រាយ​សារសំឡេង​បែកធ្លាយ​ របស់​លោក ​ហ៊ុន សែន ​ដែល​គណបក្ស​ជំនាន់ថ្មី​ចាត់ទុក​ថា​ ជាសារ​គំរាមកំហែង​អ្នកប្រឆាំង​។ សំណើ​របស់គណបក្ស​ជំនាន់ថ្មីនេះ ​ធ្វើឡើង​ស្របពេលដែល​សារជាសំឡេង ​បែបហិង្សា​របស់​លោក ហ៊ុន សែន ​ត្រូវបាន​គេចែកចាយ ​តាម​បណ្តាញ​សង្គម ​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លងទៅនេះ​។

ច្បាប់ធូររលុងពេកឬយ៉ាងណា ទើបករណីបាញ់សម្លាប់គ្នាកាន់តែកើនឡើងខ្លាំងក្នុងសង្គមខ្មែរ?

មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានវិបត្តិអស

ច្បាប់ធូររលុងពេកឬយ៉ាងណា ទើបករណីបាញ់សម្លាប់គ្នាកាន់តែកើនឡើងខ្លាំងក្នុងសង្គមខ្មែរ?

មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានវិបត្តិអសន្តិសុខក្នុងសង្គម។ ករណីបាញ់សម្លាប់គ្នាភាគច្រើន កើតចេញពីទំនាស់បុគ្គល អំពើហិង្សាក្នុងគ្រួសារ និងករណីជម្លោះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ។ បញ្ហាទាំងអស់នេះបានធ្វើឲ្យអ្នកវិភាគសង្គមភាគច្រើនព្រួយបារម្ភពីអសន្តិសុខ ភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។ បើតាមក្រុមអ្នកវិភាគសង្គម រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីបញ្ចប់វិបត្តិសង្គមមួយនេះឱ្យបានឆាប់។

លោកពូទីនទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង​ក្រោមក្រសែភ្នែកភ័យព្រួយ​របស់​លោកខាងលិច

ប្រធានាធិបតីរុស្ស៊ី លោក​វ្លាឌីមៀត្រូវធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​២ថ្ងៃ នៅ​ប្រទេស​កូរ

លោកពូទីនទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង​ក្រោមក្រសែភ្នែកភ័យព្រួយ​របស់​លោកខាងលិច

ប្រធានាធិបតីរុស្ស៊ី លោក​វ្លាឌីមៀត្រូវធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​២ថ្ងៃ នៅ​ប្រទេស​កូរ៉េខាងជើង​ នៅថ្ងៃអង្គារ​ទី​១៨មិថុនា និង​ថ្ងៃពុធស្អែក។ ប៉ុន្តែ មុនធ្វើដំណើរ​ទៅដល់​ទីក្រុង​ព្យុងយ៉ាង នៅថ្ងៃអង្គារនេះ មេដឹកនាំ​រុស្ស៊ី លោកពូទីន​​បាននិយាយ​កោតសរសើរ​កូរ៉េខាងជើង​ដែល​បង្ហាញជំហរ​ម៉ឺងម៉ាត់​ គាំទ្រ​ប្រតិបត្តិការយោធាពិសេសរ​របស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងលិខិត​របស់​លោកពូទីន ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ​ចុះផ្សាយ​នៅថ្ងៃអង្គារនេះ លោកពូទីន​នៅបាន​សន្យា​បង្កើតយន្តការពិសេស ដើម្បីធ្វើ​ការដោះដូរពាណិជ្ជកម្មនិង​ប្រព័ន្ធសន្តិសុខ​ជាមួយ​កូរ៉េខាងជើង ដោយ​មិន​ឲ្យជាប់សំណាញ់ត្រួតពិនិត្យរបស់ប្រទេសលោកខាងលិច។ វត្តមាន​របស់​ប្រធានាធិបតីរុស្ស៊ី នៅ​ប្រទេស​កូរ៉េខាងជើងដែល​ទើបក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​បាន​ធ្វើ​ឲ្យ​លោកខាងលិច ជាពិសេស​អាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុងតំបន់​ ភ័យព្រួយបារម្ភ។

វិបត្តិ​អចលនទ្រព្យ​ខ្មែរ​ តើ​ជាការ​ជាប់គាំង ​ឬជាការ​ផ្គត់ផ្គង់​លើស​តម្រូវការ​?

វិបត្តិ​អចលទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវគេ​មើលឃើញថា​នៅបន្ត​អូសបន្លាយ​មកដល់​ឆ្នាំ

វិបត្តិ​អចលនទ្រព្យ​ខ្មែរ​ តើ​ជាការ​ជាប់គាំង ​ឬជាការ​ផ្គត់ផ្គង់​លើស​តម្រូវការ​?

វិបត្តិ​អចលទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវគេ​មើលឃើញថា​នៅបន្ត​អូសបន្លាយ​មកដល់​ឆ្នាំ២០២៤ ​នេះ បើទោះបី​ជា​កម្ពុជា​មានស្ថានភាព​សេដ្ឋកិច្ច​ងើបឡើងវិញ​ចាប់តាំងពី​ឆ្នាំ​២០២២ ​បន្ទាប់ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ ក៏ដោយ​។ ​សកម្មភាព​ទិញដូរ​អចលនទ្រព្យ​ពីសំណាក់​ពលរដ្ឋខ្មែរ​មិនមាន​ភាពសកម្ម ​បន្ទាប់ពី​ការសាងសង់​ផ្ទះ ​និង​បុរី​កន្លងមក​មានសន្ទុះ​ខ្លាំង​។ ​វិបត្តិ​អចលនទ្រព្យ​កំពុង​បន្តមាន​នៅកម្ពុជា​ដូចនេះ​ ត្រូវបាន​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ​និង​អចលនទ្រព្យ​មើលឃើញ​ផ្សេង​ៗគ្នា​ថា ​វាជា​ការ​ជាប់គាំង ​និង​ជាការ​ផ្គត់ផ្គង់​លើសពី​តម្រូវការ​ផងដែរ​៕

នៅឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង ៩ពាន់លានដុល្លារ និងត្រៀមប្រមូលជាង ៧ពាន់លានដុល្លារ

នៅក្នុងកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៥ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង៩ពាន់លានដុល្

នៅឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង ៩ពាន់លានដុល្លារ និងត្រៀមប្រមូលជាង ៧ពាន់លានដុល្លារ

នៅក្នុងកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៥ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង៩ពាន់លានដុល្លារ និងត្រៀមប្រមូលវិញជាង៧ពាន់លានដុល្លារ។ នេះបើយោងតាមខ្លឹមសារដកស្រង់ថវិកាឆ្នាំ២០២៥ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផែនការចំណាយរបស់រដ្ឋាភិបាល ជាង៩ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ គឺអាចមានទំហំ ១៧,៨៤%នៃផលិតផលសរុបក្នុងស្រុក និងមានកំណើនជាង០,៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៤។

លោក ពេជ សារ៉ាតថា ចាប៉ីដងវែងអាចនឹងបាត់បង់ បើគ្មានអ្នកគាំទ្រ

ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុ

លោក ពេជ សារ៉ាតថា ចាប៉ីដងវែងអាចនឹងបាត់បង់ បើគ្មានអ្នកគាំទ្រ

ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុំជាមួយឧបករណ៍ភ្លេងបុរាណផ្សេងទៀតនៅក្នុងវង់ភ្លេងអារក្ស វង់ភ្លេងមហោរី ឬមួយក៏លេងទោលសម្រាប់កំដរចម្រៀងកំណាព្យ។ តែគេបានសង្កេតឃើញថាពីសម័យកាលមួយទៅសម័យកាលមួយ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះហាក់បាត់ចំណាប់អារម្មណ៍បន្តិចម្តងៗរហូតស្ទើរលែងមានវត្តមានក្នុងកម្មវិធី។ ករណីនេះបានធ្វើឲ្យលោកពេជ សារ៉ាតមានការបារម្ភជាពន់ពេក។ ក្នុងនាមជាគ្រូបង្រៀនចាប៉ីដងវែងម្នាក់ដែលកំពុងបង្រៀនសិស្សចំនួន ២០០នាក់ លោកពេជ សារ៉ាតមិនញញើតនឹងថ្លែងថា ចាប៉ីដងវែងនឹងបាត់បង់នៅថ្ងៃណាមួយ បើលែងមានអ្នកគាំទ្រ៕

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលប្រកាសរំលាយចោល​ខុទ្ទកាល័យសង្រ្គាម

បន្ទាប់ពីរង្គោះរង្គើ​ដោយសារ​ការដើរចេញរបស់​ប្រមុខបក្ស​ប្រឆាំង កាលពី​សប្តាហ៍មុន ខុទ្ទកាល័

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលប្រកាសរំលាយចោល​ខុទ្ទកាល័យសង្រ្គាម

បន្ទាប់ពីរង្គោះរង្គើ​ដោយសារ​ការដើរចេញរបស់​ប្រមុខបក្ស​ប្រឆាំង កាលពី​សប្តាហ៍មុន ខុទ្ទកាល័យសង្រ្គាម​ដែលត្រូវបាន​បង្កើតឡើង​ដើម្បី​ចាត់ចែង​ការធ្វើ​សង្រ្គាម​ប្រឆាំង​ក្រុមហាម៉ាស​នៅ​ហ្កាហ្សា ត្រូវប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូប្រកាស​រំលាយចោល កាលពីថ្ងៃចន្ទទី ១៧​មិថុនា។ យោង​តាមអ្នកទទួលខុសត្រូវ​អ៊ីស្រាអែល ដែល​ដកស្រង់សំដី​ដោយ​ លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ពង្រួម​ខុទ្ទកាល័យសង្រ្គាម មកនៅ​ត្រឹម​ខុទ្ទកាល័យសន្តិសុខ ដែលមានការចូលរួម​របស់​រដ្ឋមន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ដែលស្និទ្ធនឹង​លោក​នាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។

ប្រធានាធិបតី​ស៊ែរប៊ី ប្រកាស​ចម្រាញ់​ទាញ​យក ​រ៉ែ​លីចូម ​មកប្រើ ​នៅឆ្នាំ២០២៨

បន្ទាប់ពីរងការរិះគន់​និងជំទាស់ជាខ្លាំង​ពី​អ្នកបរិស្ថាននិយម អស់ជាច្រើន​ឆ្នាំរួចមក​ ទីបំផ

ប្រធានាធិបតី​ស៊ែរប៊ី ប្រកាស​ចម្រាញ់​ទាញ​យក ​រ៉ែ​លីចូម ​មកប្រើ ​នៅឆ្នាំ២០២៨

បន្ទាប់ពីរងការរិះគន់​និងជំទាស់ជាខ្លាំង​ពី​អ្នកបរិស្ថាននិយម អស់ជាច្រើន​ឆ្នាំរួចមក​ ទីបំផុតទៅ ប្រធានាធិបតី​ស៊ែរប៊ី ប្រកាសឲ្យដឹង នៅថ្ងៃអាទិត្យ​ ទី​១៦មិថុនា ​ថា​ ប្រទេស​របស់ខ្លួន​​អាច​​នឹង​ចម្រាញ់​ទាញ​យក ​រ៉ែ​លីចូម ​មកប្រើប្រាស់​ ​នៅឆ្នាំ២០២៨។ នេះបើតាម​បទសម្ភាស១របស់​ប្រមុខ​រដ្ឋ​ស៊ែរប៊ី ដែល​បាន​ផ្តល់​​ទៅ​ឲ្យ​​កាសែត​អង់គ្លេស​ Financial Times។​ ការប្រកាស​ដំណឹង​​ចម្រាញ់​រ៉ែនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ហ៊ុន​រ៉ែ​អូស្ត្រាលីនិងអង់គ្លេស​ បាន​ចេញ​របាយ​ការណ៍​​១​ស្តីពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​ បណ្តាលមកពី​ឧស្សាហកម្មនីស្សារណកម្ម នៅ​ប៉ែក​ខាងលិច​ស៊ែរប៊ី​។​​​ ​

ហ្វីលីពីន​សុំ​អង្គការ​សហប្រជាជាតិ​ពង្រីក​អធិបតេយ្យភាព​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង

ឧប្បត្តិហេតុ​ប៉ះទង្គិច​គ្នា​រវាងឆ្មាំ​សមុទ្ទ​ចិន​និង​ហ្វីលីពីន​កើន​ឡើង​ច្រើន​ នៅ​ក្នុង​

ហ្វីលីពីន​សុំ​អង្គការ​សហប្រជាជាតិ​ពង្រីក​អធិបតេយ្យភាព​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង

ឧប្បត្តិហេតុ​ប៉ះទង្គិច​គ្នា​រវាងឆ្មាំ​សមុទ្ទ​ចិន​និង​ហ្វីលីពីន​កើន​ឡើង​ច្រើន​ នៅ​ក្នុង​សមុទ្ទចិន​ខាង​ត្បូង នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ​ឥលូវ​ភាព​ប្រកួត​ប្រជែង​រវាង​ប្រទេស​ទាំងពីរ​កំពុង​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី លើក​នេះ​ នៅលើ​ផ្លូវ​ច្បាប់​ម្តង។ នៅថ្ងៃ​ទី​១៥​មិថុនា​ម្សិលមិញ ម៉ានីល​បាន​ស្នើ​សុំ​ទៅ​អង្គការ​សហប្រជាជាតិ​ ឱ្យ​ទទួល​ស្គាល់​អធិបតេយ្យភាព​នៃ​ធ្នើ​ទ្វីប​របស់​ហ្វីលីពីន​ ដែល​លាត​សន្ធឹង​ដល់​សមុទ្ទ​ចិន​ខាង​ត្បូង។ ការ​ទាមទារ​ពង្រីក​អធិបតេយ្យភាព​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​ចិន​បាន​ចេញ​ច្បាប់​ថ្មី​សម្រាប់​ចាប់​ឃុំ​អ្នក​បំពាន​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។

នាយករដ្ឋមន្ត្រី​ចិន​បំពេញទស្សនកិច្ច​នៅ​អូស្ត្រាលី ក្នុង​ផ្ទៃ​នៃ​ការ​ផ្សះផ្សា​និង​ល្អូកល្អើន

លោក​លី ឈាំង នាយករដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃសៅរ៍​ទី​១៥​មិ

នាយករដ្ឋមន្ត្រី​ចិន​បំពេញទស្សនកិច្ច​នៅ​អូស្ត្រាលី ក្នុង​ផ្ទៃ​នៃ​ការ​ផ្សះផ្សា​និង​ល្អូកល្អើន

លោក​លី ឈាំង នាយករដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃសៅរ៍​ទី​១៥​មិថុនា​២០២៤​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ។ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៧​មក ដែល​បុរស​ខ្លាំង​ពីរ​ចិន​ ធ្វើ​ដំណើរ​ទៅ​ដែនដី​អូស្ត្រាលី។ គ្រាន់​តែ​ទៅដល់​ភ្លាម លោក​នាយករដ្ឋមន្ត្រី​ចិន​បាន​បង្ហាញ​ឆន្ទៈ​ផ្សះផ្សា បញ្ចុះ​សម្ពាធ​តាន​តឹង​ទាំង​ឡាយ​ដោយ​អំពាវនាវ​ឱ្យប្រមុខ​ដឹកនាំ​​អូស្ត្រាលី​រុញ​ភាពមិន​ត្រូវ​គ្នា​នៅ​កន្លៀតសិន។​ ដើម្បី​ផ្តល់​សន្ទុះ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ​លោក លី​ឈាំង បាន​ប្រកាស​ឱ្យអូស្ត្រាលី​​ខ្ចី​​​សត្វប៉ងដាពីរក្បាល​ ដែល​ជា​តំណាង​យុទ្ធសាស្ត្រ​នយោបាយការទូត​ស្រទន់​របស់​ចិន។

តើការតវ៉ាប្រឆាំងអង្គការសង់ត្រាល់ ជា«សេណារីយ៉ូ» កម្ទេចសហជីពឯករាជ្យ?

ក្រុម​សហជីព​មួយ​ដែល​អះ​អាង​ថា​ មាន​សមាជិក​៤​ម៉ឺន​នាក់​ បាន​ធ្វើ​បាតុ​កម្ម​នៅ​មុខ​មជ្ឈ​ម

តើការតវ៉ាប្រឆាំងអង្គការសង់ត្រាល់ ជា«សេណារីយ៉ូ» កម្ទេចសហជីពឯករាជ្យ?

ក្រុម​សហជីព​មួយ​ដែល​អះ​អាង​ថា​ មាន​សមាជិក​៤​ម៉ឺន​នាក់​ បាន​ធ្វើ​បាតុ​កម្ម​នៅ​មុខ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស​(សង់ត្រាល់) ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ និង​បាន​ដាក់​ញ្ញត្តិ​ទៅ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ត្រួត​ពិនិត្យ​សកម្ម​ភាព​របស់​អង្គការ​មួយ​នេះ​។​ ក្រុម​សហជីព​ដែល​គេ​ស្គាល់​ថា​ មាន​ទំនោរ​ទៅ​រក​រដ្ឋាភិ​បាល​នេះ​ បាន​ចោទ​ប្រកាន់​អង្គការ​សង់​ត្រាល់​ថា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្មករ ​និងអ្នក​វិនិយោគ​ ​បន្ទាប់​ពី​អង្គ​ការ​សង់​ត្រាល់​ចេញ​«របាយការណ៍​ស្រមោល»​មួយ​ទាក់​ទង​នឹង​សេរីភាព​សហជីព​នៅ​កម្ពុជា​។​

អ្នកអូសរទេះខ្លះប្តូររបរទៅរើសអេតចាយដោយសារតែគ្មានបណ្ណចេញចូលច្រកព្រំដែន

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួ

អ្នកអូសរទេះខ្លះប្តូររបរទៅរើសអេតចាយដោយសារតែគ្មានបណ្ណចេញចូលច្រកព្រំដែន

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំង​អ្នក​ប្រកបមុខ​របរ​អូសរទេះ​ដឹកទំនិញ​ឆ្លងដែនផង។ តែសកម្មភាព​កម្មករ​អូសរទេះ​ដែល​ជា​ការងាររកចំណូលជាប្រចាំថ្ងៃរបស់​កម្មករ​ឆ្លងដែន ហាក់បាន​ប្រែប្រួល​ច្រើន​នៅពេល​បច្ចុប្បន្ន។ កម្មករ​អូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែ​មិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មករ​ដែល​ធ្លាប់អូសរទេះរាប់​ឆ្នាំមកហើយគ្មានជម្រើ​អ្វី​ក្រៅពីងាកទៅប្រកប​របរជាអ្នករើសអេតចាយដើម្បី​រក​កម្រៃ​ចិញ្ចឹមក្រពះនោះឡើយ ។

សហជីព​ធំៗ​នាំពលរដ្ឋបារាំង​បាតុកម្ម​ប្រឆាំងនឹង​បក្ស​ស្តាំនិយមជ្រុល

ថ្ងៃសៅរ៍ ទី​១៥មិថុនា ប្រជា​ពលរដ្ឋ​បារាំងជា​ច្រើនពាន់នាក់​ បាន​ចុះផ្លូវ​ធ្វើ​បាតុក​ម្ម​ប្

សហជីព​ធំៗ​នាំពលរដ្ឋបារាំង​បាតុកម្ម​ប្រឆាំងនឹង​បក្ស​ស្តាំនិយមជ្រុល

ថ្ងៃសៅរ៍ ទី​១៥មិថុនា ប្រជា​ពលរដ្ឋ​បារាំងជា​ច្រើនពាន់នាក់​ បាន​ចុះផ្លូវ​ធ្វើ​បាតុក​ម្ម​ប្រឆាំង​នឹង​បក្ស​ស្តាំនិយមជ្រុល ​គឺ គណបក្សរួបរួមជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន និងលោក ហ្សកដង បារដេលឡា​​។​ បាតុកម្ម​នេះ​រៀបចំនៅ​កណ្តាល​ក្រុង​ប៉ារីស និង​​ដឹកនាំដោយក្រុម​​សហជីព ចំនួន​៥​​​។ ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​សហជីព ប្រសិន​បើ​បក្ស​ស្តាំនិយមជ្រុល​ឈ្នះឆ្នោត នៅពេល​២សប្តាហ៍ទៀត​ ប្រទេស​បារាំង​នឹងលែងដូចមុន ហើយ​និង​បាត់​បង់​តម្លៃ​របស់​សាធារណៈរដ្ឋ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ ស្ថាប័នអន្ដរជាតិវាយតម្លៃតម្លាភាពថវិកាកម្ពុជាប្រសើរជាងមុន

ផ្អែកតាមលិខិតមួយដែលលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញផ

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ ស្ថាប័នអន្ដរជាតិវាយតម្លៃតម្លាភាពថវិកាកម្ពុជាប្រសើរជាងមុន

ផ្អែកតាមលិខិតមួយដែលលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤បញ្ជាក់ថា ស្ថាប័នអន្ដរជាតិបានវាយតម្លៃពីតម្លាភាពថវិកានៅកម្ពុជាថាមានភាពល្អប្រសើរជាងមុនច្រើន។ ល្អប្រសើរដោយសារមានការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកានៅកម្ពុជា។

ចិនចេញវិធានការថ្មី​​ចាប់​​ជន​បរទេសរំលោភ​​​ចូល​ដែនទឹក ឃុំឃាំង​ដោយ​គ្មាន​ជំនុំជម្រះ

​ចិន អនុញ្ញាតឲ្យ​ឆ្មាំសមុទ្រ មា​នសិទ្ធិ​​​​ចាប់ខ្លួន​​​ជន​បរទេស​​ដែលរំលោភ​​​ចូល​ដែន​សមុ

ចិនចេញវិធានការថ្មី​​ចាប់​​ជន​បរទេសរំលោភ​​​ចូល​ដែនទឹក ឃុំឃាំង​ដោយ​គ្មាន​ជំនុំជម្រះ

​ចិន អនុញ្ញាតឲ្យ​ឆ្មាំសមុទ្រ មា​នសិទ្ធិ​​​​ចាប់ខ្លួន​​​ជន​បរទេស​​ដែលរំលោភ​​​ចូល​ដែន​សមុទ្រ​​ចិន​ យកទៅ​ឃុំឃាំង ដល់​រយៈ​ពេល​៦០ថ្ងៃ ដោយ​គ្មានចាំបាច់​​ជំនុំជម្រះ​។​ នេះបើតាម​វិធានការថ្មីរបស់​រដ្ឋ​អំណាចក្រុង​ប៉េកាំង​ ប្រកាសចេញ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥មិថុនា ដោយ​បញ្ជាក់ថា ចាប់ឃាត់​ទុក​ទាំង​មនុស្ស​និង​ទូក​នេសាទ​ឬ​នាវាបរទេស​​។​ ផ្ទុយទៅវិញ​ អាជ្ញាធរ​ហ្វីលីពីន​ បាន​ប្រកាសកុំឲ្យ​ប្រជានេសាទ​របស់ខ្លួន​ភ័យខ្លាចឲ្យ​សោះ​។ ​​

Get more results via ClueGoal