មេធាវី គង់ សំអុន៖ ទោះគ្មានកុំព្យូទ័រ លោក ខៀវ សំផន នៅតែបន្តសរសេរប្រវត្តិសាស្ត្រដោយដៃ
newsare.net
អស់រយៈពេលជាងមួយឆ្នាំមកហើយដែលលោក ខៀវ សំផន ត្រូវបានគេផ្ទេរពីកន្លែងឃុំឃាំងនៅសាលមេធាវី គង់ សំអុន៖ ទោះគ្មានកុំព្យូទ័រ លោក ខៀវ សំផន នៅតែបន្តសរសេរប្រវត្តិសាស្ត្រដោយដៃ
អស់រយៈពេលជាងមួយឆ្នាំមកហើយដែលលោក ខៀវ សំផន ត្រូវបានគេផ្ទេរពីកន្លែងឃុំឃាំងនៅសាលាក្តីខ្មែរក្រហមទៅកាន់ពន្ធនាគារខេត្តកណ្តាល។ មានអាយុ ៩៣ឆ្នាំ លោក ខៀវ សំផន ជាមេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅមានជីវិត។ អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរូបនេះ ត្រូវបានតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩។ នៅក្នុងកិច្ចសម្ភាសខ្លីជាមួយវិទ្យុបារាំង RFI នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក គង់ សំអុន មេធាវីការពារក្តីលោក ខៀវ សំផន បានបញ្ជាក់ថា លោក ខៀវ សំផន មានសុខភាពធម្មតាក្នុងនាមជាមនុស្សចាស់ជរា អាចធ្វើចលនាដោយជិះលើរទេះ និងថា លោក ខៀវ សំផន បានបន្តសរសេរដោយដៃនូវរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗ ព្រមទាំងអាចស្តាប់ និងវិភាគពីព្រឹត្តិការណ៍ផ្សេងៗបាន៕ Read more