កូនប្រុសប្រធានាធិបតីអាមេរិក ត្រូវតុលាការកាត់ក្តីថាមានទោសកាន់កាប់អាវុធខុសច្បាប់
newsare.net
កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហាន់ធ័រ បៃដិន ត្រូវតុលាការរដ្ឋសហព័ន្ធ កាកូនប្រុសប្រធានាធិបតីអាមេរិក ត្រូវតុលាការកាត់ក្តីថាមានទោសកាន់កាប់អាវុធខុសច្បាប់
កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហាន់ធ័រ បៃដិន ត្រូវតុលាការរដ្ឋសហព័ន្ធ កាត់ក្តីឲ្យជាប់ទោសព្រហ្មទណ្ឌចំពោះបទល្មើសកាន់កាប់អាវុធខុសច្បាប់ និងឋិតក្រោមឥទ្ធិពលគ្រឿងញៀន ហើយបំពេញទម្រង់បែបបទកុហក។ សេចក្តីសម្រេចកាត់ទោស លោក ហាន់ធ័រ បៃដិន នៅថ្ងៃទី១១មិថុនា បានធ្វើប្រឡាក់កិត្តិយសឪពុក ដែលកំពុងតែសស្រាក់សស្រាំប្រកួតប្រជែងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិថ្មី។ ទោះជាយ៉ាងនេះក្តី លោក ចូ បៃដិន ប្រកាសថានឹងមិនយកឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិក ទៅចេញក្រឹត្យលើកលែងទោសឲ្យកូនប្រុសរបស់ខ្លួនឡើយ និងសន្យាគោរពតាមនីតិវិធីច្បាប់។ Read more