បារាំងមានមោទនភាព និងលើកតម្កើង កម្មករ សិប្បករជំនាញរបស់ខ្លួន
newsare.net
បារាំងមានមោទនភាពនឹងបង្ហាញស្នាដៃរបស់កូនជាង សិប្បករជំនាញរបស់ខ្លួន។ នៅក្នុងឱកាសខួបបារាំងមានមោទនភាព និងលើកតម្កើង កម្មករ សិប្បករជំនាញរបស់ខ្លួន
បារាំងមានមោទនភាពនឹងបង្ហាញស្នាដៃរបស់កូនជាង សិប្បករជំនាញរបស់ខ្លួន។ នៅក្នុងឱកាសខួប១០០ឆ្នាំរបស់ខ្លួន សមាគមសិប្បករឆ្នើមរបស់បារាំងបានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដើម្បីរំលេចស្នាដៃ ការងាររបស់កម្មករជំនាញដល់សាធារណជន ជាពិសេសយុវជនសិស្សសាលា។ នៅសាលពិព័រណ៌ក្នុងអគារ ស៊ីតេអាំងទែរណាត្យូណាល់ ក្នុងទីក្រុងលីយ៉ុង ក្រុមហ៊ុនល្បីៗរបស់បារាំង ដែលមានតាំងពីច្នៃម៉ូឌ គ្រឿងអលង្កា សណ្ឋាគារ រួមទាំងសិប្បករ ជាងចម្លាក់រាប់រយនាក់បានតាំងស្តង់ដើម្បីបង្ហាញឲ្យគេស្គាល់ការងារទាំងឡាយដែលធ្វើដោយដៃ។ នៅក្នុងព្រឹត្តិការណ៍រយៈពេល៤ថ្ងៃដែលបានបិទបញ្ចប់កាលពីយប់ថ្ងៃអាទិត្យទី ៩មិថុនា មានផងដែរការតាំងបង្ហាញ ស្នាដៃរបស់កូនជាង មកពីមុខរបរចំនួន៧៥ នៅក្នុងក្របខ័ណ្ឌនៃការប្រលងជ្រើសរើស កូនជាងឆ្នើមជាងគេរបស់បារាំង។ Read more