ក្រសួងព័ត៌មានបញ្ចប់តំណែងទីប្រឹក្សា១២៦រូប ក្រោមហេតុផលធ្វើទំនើបកម្មស្ថាប័ន
newsare.net
ក្រសួងព័ត៌មានបានបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងចំនួន ១២៦រូបដែលមានឋានៈស្មើអគ្គនាយកនិង រដ្ក្រសួងព័ត៌មានបញ្ចប់តំណែងទីប្រឹក្សា១២៦រូប ក្រោមហេតុផលធ្វើទំនើបកម្មស្ថាប័ន
ក្រសួងព័ត៌មានបានបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងចំនួន ១២៦រូបដែលមានឋានៈស្មើអគ្គនាយកនិង រដ្ឋលេខាធិការ ក្រោមហេតុផលធ្វើទំនើបកម្មស្ថាប័ន។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ និងដែលទើបចេញផ្សាយនៅថ្ងៃទី១២មិថុនាម្សិលមិញ។ ក្រសួងព័ត៌មាន តាមរយៈអ្នកនាំពាក្យលោក ទេព អស្នារិទ្ធបានអះអាងថា ការបញ្ចប់តំណែងមន្ដ្រីក្រសួងព័ត៌មានទាំងជាង ១០០នាក់នេះគឺជាការអនុវត្តក្នុងក្របខណ្ឌនៃការពិនិត្យឡើងវិញនូវការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ក្នុងគោលបំណងលើកកម្ពស់ដំណើរការ និងទំនើបកម្មក្រសួង។ ក្នុងក្របខណ្ឌនេះ ទីប្រឹក្សាក្រសួងព័ត៌មានទាំង ១២៦នាក់ដែលទើបត្រូវបញ្ចប់តំណែងនេះនឹងមិនត្រូវតែងតាំងក្នុងតំណែងថ្មីដែរ។ សូមស្ដាប់ការលើកឡើងលោកទេព អស្នារិទ្ធដូចតទៅ៖ Read more