Cuban President comes to Havana port where Russian ships stay
newsare.net
The event is closed for the pressCuban President comes to Havana port where Russian ships stay
The event is closed for the press Read more
The event is closed for the press Read more
នៅមុនចាកចេញពីអាស៊ី ជាទីដែលលោកបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ទី ២០មិថុនា ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានគំរាមថា រុស្ស៊ីអាចផ្គត់ផ្គង់អាវុធឲ្យកូរ៉េខាងជើង ដូចដែលក្រុមប្រទេសលោកខាងលិចកំពុងធ្វើនៅអ៊ុយក្រែន។ ចង់បំពាក់អាវុធឲ្យកូរ៉េខាងជើង ប៉ុន្តែ ទន្ទឹមគ្នានោះ មេដឹកនាំរុស្ស៊ីបានព្រមានកូរ៉េខាងត្បូង ដែលជាបងប្អូនសត្រូវរបស់កូរ៉េខាងជើងកុំឲ្យបញ្ជូនអាវុធជួយអ៊ុយក្រែន បើសិនមិនចង់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
ខណៈពេលដែលប្រតិមាព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យខាងលិចកំពុងស្ថិតក្រោមកាំរស្មីនៅក្នុងដំណាក់កាលថត ឆ្លុះនៅមជ្ឈមណ្ឌលសា្រវជ្រាវ និងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង ហៅកាត់ថា C2RMF នៅសារមន្ទីរហ្គីមេ ដែលជាសារមន្ទីរតាំងវត្ថុបុរាណមកពីអាស៊ីធំជាងគេនៅប្រទេសបារាំង ឬនៅអឺរ៉ុបទាំងមូល លោក ព្យែរ បាទិស្ទ អ្នកអភិរក្សរបស់សារមន្ទីរ ពន្យល់ពីគម្រោងតាំងពិព័រណ៌ វត្ថុបុរាណខ្មែរធ្វើពីសំរិទ្ធិ នៅក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន។
កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានសម្រេចថា ចាប់ពីថ្ងៃទី៤កក្កដាទៅ អឺរ៉ុបអាចនឹងដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន រហូតដល់៣៨% ដោយសារតែរដ្ឋចិនបានជួយឧបត្ថម្ភថវិកាឲ្យសហគ្រាសខ្លួន ដើម្បីអាចវាយលុកចូលទីផ្សារអឺរ៉ុបក្នុងតម្លៃថោក។ ក្រោយការប្រកាសនេះ ចិនបានគំរាមថានឹងសកសិកវិញទៅលើទំនិញអឺរ៉ុប។ កាលពីថ្ងៃសុក្រទី២១មិថុនា លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានប្រញាប់ទៅដល់ចិន ដើម្បីចរចាជាមួយភាគីចិន ឈានទៅរកការយល់យោគគ្នាណាមួយ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។
ប្រមាណជិត២ឆ្នាំមកហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ស៊ើបអង្កេតមួយ ស្តីពីការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលអាជ្ញាធរចិនបានធ្វើទៅលើប្រជាជនអ៊ុយហ្កួរ នៅតំបន់ស៊ីនជាំង។ ជាការរំលោភបំពានដែលអាចមានទម្រង់ជា “អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។ តែអង្គការសិទ្ធិមនុស្សមួយចំនួនបានលើកឡើងថា ២ឆ្នាំមកនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សពុំមានចំណាត់ការអ្វីជាក់ច្បាស់ទេ ហើយក៏មិនបានផ្តល់ព័ត៌មានអ្វី អំពីការវិវឌ្ឍន៍នៃស្ថានការណ៍នៅស៊ីនជាំងដែរ ពោលគឺបានត្រឹមតែចេញរបាយការណ៍ហើយក៏ស្ងាត់ទៅ។
គណៈកម្មាការទន្លេមេគង្គហៅកាត់ MRC បានរាយការណ៍ថា បច្ចុប្បន្ន សមាជិកទាំង ៤ប្រទេសនៅតាមដងទន្លេមេគង្គ និងដៃទន្លេមានគម្រោងអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គ និងដៃទន្លេសរុបចំនួន៦១គម្រោង។ នៅក្នុងចំណោមគម្រោងទាំង៦១ នោះត្រូវបាន MRC រកឃើញថា ភាគច្រើនជាគម្រោងអភិវឌ្ឍន៍ដែលមានវត្តមាននៅក្នុងប្រទេសឡាវ និងវៀតណាម ខណៈកម្ពុជា និងថៃមានគម្រោងអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គតិចតួចបំផុត។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យសាកល្បងនូវសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញ។ សេវាបន្ថែមមួយនេះត្រូវបានក្រសួងមហាផ្ទៃអះអាងថា ជាការបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អ ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា នៅក្នុងរឿងធ្វើលិខិតឆ្លងដែននេះ គេតែងឮប្រជាពលរដ្ឋខ្លះលើកឡើងពីការចំណាយពេលរង់ចាំយូរ និងការចំណាយថវិកាបន្ថែមដើម្បីពឹងឱ្យមន្ដ្រីជួយបំពេញឯកសារ និងរត់ការបានលឿន។ រូបភាពនេះត្រូវបានអ្នកតាមដានសង្គមចាត់ទុកជាអំពើពុករលួយមួយ។
ខែមិថុនា ឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំគត់ ពេលដែលមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Evguéni Prigojine និង បក្សពួក បាននាំគ្នាដង្ហែរក្បួនយោធា សំដៅទៅកាន់ទីក្រុងម៉ូស្គូ ដោយមានទាហានប្រដាប់អាវុធ អមដោយគ្រឿងបរិក្ខាសឹក។ នេះជារូបភាពនៃការងើបបះបោលដ៏កម្រមួយ ទល់នឹងអំណាចរបស់វិមានក្រេមឡាំង ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដែលមានលោក វ៉្លាឌីមៀរ ពូទីន ជាអ្នកកាន់ចង្កូត។ មួយឆ្នាំក្រោយមក អំណាច របស់លោក ពូទីន ដែលកាលនោះហាក់ជួបភាពរង្គោះរង្គើខ្លះ ប្រែជាងើបស្ទុះឡើងដល់ចំណុចកំពូល។ មួយឆ្នាំមកនេះ លោក ពូទីន បានក្តោបក្តាប់អំណាចក្នុងដៃទាំងស្រុង ដោយបានជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ១អាណត្តិបន្ថែមទៀត។ លោក ពូទីន បានបើកប្រតិបត្តិការបោសសម្អាតផ្ទៃក្នុង និង បន្តគាបសង្កត់ ធ្វើទុក្ខបុកម្នេញ លើសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងរាល់បុគ្គលទាំងឡាយណា ដែលហ៊ានរិះគន់ ប្រឆាំង នឹងរដ្ឋអំណាចរុស្ស៊ី។
អាមេរិកនឹងផ្តោតអាទិភាពទៅលើការបញ្ជូនមីស៊ីលការពារដែនអាកាសទៅឲ្យអ៊ុយក្រែន។ នៅថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានប្រកាសប្រាប់សម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិកឲ្យរង់ចាំ ព្រោះថា នៅក្នុងកាលៈទេសៈនេះ អាមេរិកនឹងផ្តល់អាទិភាពទៅឲ្យអ៊ុយក្រែនមុនគេ ជាពិសេសនៅក្នុងរឿងផ្គត់ផ្គង់ប្រព័ន្ធខែលមីស៊ីល ដើម្បីឲ្យអ៊ុយក្រែនអាចការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។ ដោយប្រកាសផ្តោតអាទិភាព ជួយអ៊ុយក្រែន រដ្ឋបាលលោកចូ បៃដិនកំពុងតានតឹងជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែល បន្ទាន់ពីនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះចោទប្រកាន់រដ្ឋបាលអាមេរិកថា កំពុងបិទខ្ទប់មិនបញ្ជូនអាវុធ និងគ្រាប់ផ្ទុះទៅឲ្យអ៊ីស្រាអែល។
ប្រជាពលរដ្ឋនៅលើពិភពលោកព្រួយបារម្ភកាន់តែខ្លាំងឡើងៗ នឹងមហន្តរាយនៃការប្រែប្រួលអាកាសធាតុ ដែលបានស្តែងកាន់តែច្បាស់ឡើងៗ និងរំកិលមកកាន់តែកៀកខ្លួនមនុស្ស។ បើតាមការអង្កេតពិភពលោករបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី ២០មិថុនានេះ មនុស្សជាតិកន្លះផែនដីរស់ក្នុងកង្វល់អាកាសធាតុ និងជាង៨០% ចង់ឃើញរដ្ឋាភិបាលនីមួយៗបញ្ចេញសកម្មភាពនយោបាយច្បាស់លាស់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឡើងកម្តៅអាកាសធាតុនៃភពផែនដី។
អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនតាឯក។ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងដើម្បីផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់អង្គរដែលជាតំបន់ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានពឹងមួយផ្នែកលើបណ្ណក្រីក្រដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្លះបានរអ៊ូរទាំពីបញ្ហាជីវភាព និងការខកចិត្តនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រួចរាល់។
វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ច និងសន្តិភាពហៅកាត់ (IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានសន្តិភាពកំរិតមធ្យមក្នុងឆ្នាំ ២០២៤ ដោយឈរនៅលេខរៀងទី៧០ និងមានពិន្ទុ២.០២៨ ក្នុងចំណោមប្រទេសចំនួន១៦៣ នៅលើពិភពលោក។ ចំណាត់ថ្នាក់សន្តិភាពនេះបង្ហាញថា កម្ពុជាបានរំកិល ៣លេខប្រសើរជាងឆ្នាំ២០២៣ ដែលជាប់ចំណាត់ថ្នាក់ទី៧៣។
ចេញពីព្យុងយ៉ាង លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្តដំណើរទៅដល់ទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ ទី២០មិថុនា។ វៀតណាមនិងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តស្និទ្ធស្នាលបំផុត តាំងតែពីសម័យសង្គ្រាមត្រជាក់។ ទស្សនកិច្ចរបស់លោកពូទីន នៅវៀតណាមក្នុងពេលនេះ គឺធ្វើឡើងក្នុងកម្មវត្ថុពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ និងជាពិសេសលើវិស័យការទូត ស្របពេលដែលរុស្ស៊ីកំពុងស្ថិតនៅឯកោ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរីកាលពីថ្ងៃពុធ ទី១៩ ខែមិថុនាម្សិលមិញ។ ជាទស្សនកិច្ចផ្លូវការដែលរដ្ឋាភិបាលកម្ពុជាប្រកាសថា ទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ត្រចះត្រចង់ ដោយសារតែកម្ពុជាបានស្វែងយល់ពីគំរូដឹកនាំប្រទេសប្រកបដោយភាពរុងរឿងរបស់សិង្ហបុរី ហើយរំពឹងថាកម្ពុជានឹងឈានទៅដល់កំរិតជឿនលឿនដូចសិង្ហបុរី នាថ្ងៃអនាគត។ ក៏ប៉ុន្តែបរិបទ និងប្រព័ន្ធដឹកនាំប្រទេសរបស់កម្ពុជាត្រូវគេមើលឃើញថា នៅមានទម្លាប់ចាស់ ស្មុគ្រស្មាញ និងពិបាកដោះស្រាយ។ តើអាចទេថា កម្ពុជានឹងមានភ័ព្វសំណាងដូចសិង្ហបុរីនៅថ្ងៃអនាគត?
អ្នកឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា រោងចក្រចម្រាញ់ប្រេងដូង របស់លោកពុំបានបង្ហូរសារធាតុគីមី ទៅបំពុលក្នុងទឹកព្រែកកំពង់សីលា ដូចការចោទប្រកាន់របស់សកម្មជនចលនាមាតាធម្មជាតិនោះទេ។ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី២០ ខែមិថុនា ម្ចាស់រោងចក្រចម្រាញ់ប្រេងដូង MTSI រូបនេះនិយាយថា កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្រ អន្លង់ក្រពើ ក្នុងស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ត្រូវបានឆ្លងកាត់ការចម្រោះលើផ្ទៃដីជាង៦គីឡូម៉ែត្រ មុននឹងហូរចូលទៅក្នុងព្រែកកំពង់សីលា។ អ្នកឧកញ៉ាម៉ុង ឫទ្ធី បញ្ជាក់ថា អ្វីដែលសំខាន់ រោងចក្ររបស់លោកមិនធ្លាប់ប្រើប្រាស់សារធាតុគីមីក្នុងការចម្រាញ់យកប្រេងដូងម្តងណាឡើយ។ បើការវាយតម្លៃរបស់លោក ករណីពុលត្រីក្នុងព្រែកកំពង់សីលាកន្លងទៅនេះ អាចបណ្តាលមកការកត្តាប្រែប្រួលអាកាសធាតុ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជាគាំទ្រសេចក្ដីថ្លែងការណ៍រួម ស្ដីពីការឈប់ដាក់ទោសទណ្ឌជាសកលលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ ការប្រកាសចូលរួមរបស់កម្ពុជា គឺស្របតាមសំណើរបស់ប្រទេសបារាំងដែលចង់ឱ្យកម្ពុជាចូលរួមគាំទ្រនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនេះ។
លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀពូទីន និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកជំនួបកំពូលទ្វេភាគី នៅព្រឹកថ្ងៃពុធទី១៩មិថុនា២០២៤នេះ នៅទីក្រុងព្យុងយ៉ាង។ ជាលទ្ធផល ប្រមុខដឹកនាំទាំងពីរបានចុះកិច្ចព្រមព្រៀងលើភាពជាដៃគូយុទ្ធសាស្ត្រ ដែលគ្រោងជួយគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពានណាមួយ។ នេះបើតាមប្រសាសន៍របស់លោកពូទីន ក្រោយចុះហត្ថលេខាលើកកិច្ចព្រមព្រៀងរួច។
ថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសជិតខាងទាំង៣ កម្ពុជា វៀតណាម ថៃបានប្រកាសបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងផ្លូវសមុទ្រតភ្ជាប់ខេត្តព្រះសីហនុជាមួយខេត្តត្រាតរបស់ថៃ និងខេត្តគៀនយ៉ាងរបស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ អ្នកជំនាញលើវិស័យទេសចរណ៍រំពឹងថា ការរួមគ្នារបស់ប្រទេសទាំង៣ នឹងធ្វើឱ្យកម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពិសេសលើវិស័យទេសចរណ៍ និងការដឹកជញ្ចូន។ បើតាមអ្នកជំនាញ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែរីកចម្រើនទៅមុខ ហើយអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ព្រោះថា ខេត្តព្រះសីហនុសក្តិសម ទាំងកត្តាភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា។
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ពលរដ្ឋមកពីខេត្តក្រចេះប្រមាណ ៦០នាក់បានយកញត្តិទៅដាក់នៅស្ថាប័នរដ្ឋចំនួន៣គឺ ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី និងក្រសួងរៀបចំដែនដីដើម្បីស្នើសុំអន្តរាគមន៍បញ្ឈប់ការឈូសឆាយដី និងដំណាំរបស់ពួកគាត់។ បើតាមការអះអាងរបស់អង្គការលីកាដូ ពលរដ្ឋជាង១ពាន់គ្រួសារនៅក្នុងភូមិចំនួន២ ក្នុងខេត្តក្រចេះបានចោទក្រុមហ៊ុនក្នុងស្រុកមួយថា បានឈូសឆាយដីរបស់ពួកគាត់ ដែលក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិសិង្ហបុរី ចាត់ទុកថា ស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃនៅសិង្ហបុរី គឺថ្ងៃទី១៨ និង១៩ ខែមិថុនានេះ សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរីបានចុះអនុស្សរណៈយោគយល់គ្នា(MOU)មួយស្តីពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឆេង គឹមឡុង នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបបានមើលឃើញថាការចុះMOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរីនឹងជួយឲ្យកម្ពុជាអាចទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីឲ្យកាន់តែច្រើនជាងមុន។
អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិច្ច បន្ទាប់ពីពួកគេទទួលបន្ទុកចំណាយលើការសិក្សាបន្ថែមម៉ោងរបស់កូនៗតាំងតែពីប៉ុន្មានខែមកនេះ។ ជារួម ពួកគេត្រូវបង់ថវិកាចំនួន១៥០០០រៀលក្នុងមួយខែដើម្បីជួយឧបត្ថម្ភគ្រូដែលបង្រៀនបន្ថែមម៉ោង។ កង្វល់របស់អាណាព្យាបាលកើតឡើងក្រោយពេលដែលសាលាបឋមសិក្សាមួយចំនួន ចាប់ផ្តើមអនុវត្តការរៀនបន្ថែមម៉ោង ចំនួន២ម៉ោងដល់សិស្សបឋមសិក្សា។ យន្តការបង្រៀនបន្ថែមម៉ោងដល់សិស្សបឋមសិក្សាត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីពេលថ្មីៗ និងបញ្ជាក់អះអាងថារដ្ឋនឹងទទួលបន្ទុកលើចំណាយគ្រូបង្រៀន។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង អាណាព្យាបាលរបស់សិស្សបានត្អូញត្អែរថាពួកគេជាអ្នកបង់រហូតមក និងបានស្នើឲ្យរដ្ឋគិតគូរពីបញ្ហានេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋក្រីក្រតាមជនបទ៕
ពលករបរទេសជាង ២៦ ០០០នាក់ មកពីភូមា កម្ពុជា ឡាវ វៀតណាម និងប្រទេសផ្សេងៗទៀត ត្រូវបានអាជ្ញាធរថៃប្រមូលចាប់ខ្លួនតែក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងចំណោមពលករខុសច្បាប់ទាំងនោះ មានពលករកម្ពុជាប្រមាណ ៤ពាន់នាក់។ នេះបើតាមកាសែត The Nation របស់ថៃ ចុះផ្សាយនៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។
គណបក្សជំនាន់ថ្មី ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានសម្តែងការព្រួយបារម្ភ និងស្នើឲ្យគណបក្សប្រជាជនដែលជាបក្សកាន់អំណាច បកស្រាយសារសំឡេងបែកធ្លាយ របស់លោក ហ៊ុន សែន ដែលគណបក្សជំនាន់ថ្មីចាត់ទុកថា ជាសារគំរាមកំហែងអ្នកប្រឆាំង។ សំណើរបស់គណបក្សជំនាន់ថ្មីនេះ ធ្វើឡើងស្របពេលដែលសារជាសំឡេង បែបហិង្សារបស់លោក ហ៊ុន សែន ត្រូវបានគេចែកចាយ តាមបណ្តាញសង្គម រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានវិបត្តិអសន្តិសុខក្នុងសង្គម។ ករណីបាញ់សម្លាប់គ្នាភាគច្រើន កើតចេញពីទំនាស់បុគ្គល អំពើហិង្សាក្នុងគ្រួសារ និងករណីជម្លោះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ។ បញ្ហាទាំងអស់នេះបានធ្វើឲ្យអ្នកវិភាគសង្គមភាគច្រើនព្រួយបារម្ភពីអសន្តិសុខ ភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។ បើតាមក្រុមអ្នកវិភាគសង្គម រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីបញ្ចប់វិបត្តិសង្គមមួយនេះឱ្យបានឆាប់។
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃ នៅប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨មិថុនា និងថ្ងៃពុធស្អែក។ ប៉ុន្តែ មុនធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារនេះ មេដឹកនាំរុស្ស៊ី លោកពូទីនបាននិយាយកោតសរសើរកូរ៉េខាងជើងដែលបង្ហាញជំហរម៉ឺងម៉ាត់ គាំទ្រប្រតិបត្តិការយោធាពិសេសររបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងលិខិតរបស់លោកពូទីន ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅថ្ងៃអង្គារនេះ លោកពូទីននៅបានសន្យាបង្កើតយន្តការពិសេស ដើម្បីធ្វើការដោះដូរពាណិជ្ជកម្មនិងប្រព័ន្ធសន្តិសុខជាមួយកូរ៉េខាងជើង ដោយមិនឲ្យជាប់សំណាញ់ត្រួតពិនិត្យរបស់ប្រទេសលោកខាងលិច។ វត្តមានរបស់ប្រធានាធិបតីរុស្ស៊ី នៅប្រទេសកូរ៉េខាងជើងដែលទើបក្លាយជាមហាអំណាចនុយក្លេអ៊ែរបានធ្វើឲ្យលោកខាងលិច ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ភ័យព្រួយបារម្ភ។
វិបត្តិអចលទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវគេមើលឃើញថានៅបន្តអូសបន្លាយមកដល់ឆ្នាំ២០២៤ នេះ បើទោះបីជាកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ សកម្មភាពទិញដូរអចលនទ្រព្យពីសំណាក់ពលរដ្ឋខ្មែរមិនមានភាពសកម្ម បន្ទាប់ពីការសាងសង់ផ្ទះ និងបុរីកន្លងមកមានសន្ទុះខ្លាំង។ វិបត្តិអចលនទ្រព្យកំពុងបន្តមាននៅកម្ពុជាដូចនេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យមើលឃើញផ្សេងៗគ្នាថា វាជាការជាប់គាំង និងជាការផ្គត់ផ្គង់លើសពីតម្រូវការផងដែរ៕
នៅក្នុងកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៥ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង៩ពាន់លានដុល្លារ និងត្រៀមប្រមូលវិញជាង៧ពាន់លានដុល្លារ។ នេះបើយោងតាមខ្លឹមសារដកស្រង់ថវិកាឆ្នាំ២០២៥ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផែនការចំណាយរបស់រដ្ឋាភិបាល ជាង៩ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ គឺអាចមានទំហំ ១៧,៨៤%នៃផលិតផលសរុបក្នុងស្រុក និងមានកំណើនជាង០,៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៤។
ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុំជាមួយឧបករណ៍ភ្លេងបុរាណផ្សេងទៀតនៅក្នុងវង់ភ្លេងអារក្ស វង់ភ្លេងមហោរី ឬមួយក៏លេងទោលសម្រាប់កំដរចម្រៀងកំណាព្យ។ តែគេបានសង្កេតឃើញថាពីសម័យកាលមួយទៅសម័យកាលមួយ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះហាក់បាត់ចំណាប់អារម្មណ៍បន្តិចម្តងៗរហូតស្ទើរលែងមានវត្តមានក្នុងកម្មវិធី។ ករណីនេះបានធ្វើឲ្យលោកពេជ សារ៉ាតមានការបារម្ភជាពន់ពេក។ ក្នុងនាមជាគ្រូបង្រៀនចាប៉ីដងវែងម្នាក់ដែលកំពុងបង្រៀនសិស្សចំនួន ២០០នាក់ លោកពេជ សារ៉ាតមិនញញើតនឹងថ្លែងថា ចាប៉ីដងវែងនឹងបាត់បង់នៅថ្ងៃណាមួយ បើលែងមានអ្នកគាំទ្រ៕
បន្ទាប់ពីរង្គោះរង្គើដោយសារការដើរចេញរបស់ប្រមុខបក្សប្រឆាំង កាលពីសប្តាហ៍មុន ខុទ្ទកាល័យសង្រ្គាមដែលត្រូវបានបង្កើតឡើងដើម្បីចាត់ចែងការធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា ត្រូវប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូប្រកាសរំលាយចោល កាលពីថ្ងៃចន្ទទី ១៧មិថុនា។ យោងតាមអ្នកទទួលខុសត្រូវអ៊ីស្រាអែល ដែលដកស្រង់សំដីដោយ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានពង្រួមខុទ្ទកាល័យសង្រ្គាម មកនៅត្រឹមខុទ្ទកាល័យសន្តិសុខ ដែលមានការចូលរួមរបស់រដ្ឋមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។
បន្ទាប់ពីរងការរិះគន់និងជំទាស់ជាខ្លាំងពីអ្នកបរិស្ថាននិយម អស់ជាច្រើនឆ្នាំរួចមក ទីបំផុតទៅ ប្រធានាធិបតីស៊ែរប៊ី ប្រកាសឲ្យដឹង នៅថ្ងៃអាទិត្យ ទី១៦មិថុនា ថា ប្រទេសរបស់ខ្លួនអាចនឹងចម្រាញ់ទាញយក រ៉ែលីចូម មកប្រើប្រាស់ នៅឆ្នាំ២០២៨។ នេះបើតាមបទសម្ភាស១របស់ប្រមុខរដ្ឋស៊ែរប៊ី ដែលបានផ្តល់ទៅឲ្យកាសែតអង់គ្លេស Financial Times។ ការប្រកាសដំណឹងចម្រាញ់រ៉ែនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរ៉ែអូស្ត្រាលីនិងអង់គ្លេស បានចេញរបាយការណ៍១ស្តីពីផលប៉ះពាល់ផ្នែកបរិស្ថាន បណ្តាលមកពីឧស្សាហកម្មនីស្សារណកម្ម នៅប៉ែកខាងលិចស៊ែរប៊ី។
ឧប្បត្តិហេតុប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្ទចិននិងហ្វីលីពីនកើនឡើងច្រើន នៅក្នុងសមុទ្ទចិនខាងត្បូង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ឥលូវភាពប្រកួតប្រជែងរវាងប្រទេសទាំងពីរកំពុងឈានចូលដល់ដំណាក់កាលថ្មី លើកនេះ នៅលើផ្លូវច្បាប់ម្តង។ នៅថ្ងៃទី១៥មិថុនាម្សិលមិញ ម៉ានីលបានស្នើសុំទៅអង្គការសហប្រជាជាតិ ឱ្យទទួលស្គាល់អធិបតេយ្យភាពនៃធ្នើទ្វីបរបស់ហ្វីលីពីន ដែលលាតសន្ធឹងដល់សមុទ្ទចិនខាងត្បូង។ ការទាមទារពង្រីកអធិបតេយ្យភាពនេះ ធ្វើឡើងតែមួយថ្ងៃក្រោយពីចិនបានចេញច្បាប់ថ្មីសម្រាប់ចាប់ឃុំអ្នកបំពាននៅសមុទ្ទចិនខាងត្បូង។
លោកលី ឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញទៅដល់ប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍ទី១៥មិថុនា២០២៤ ដើម្បីបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃ។ នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ២០១៧មក ដែលបុរសខ្លាំងពីរចិន ធ្វើដំណើរទៅដែនដីអូស្ត្រាលី។ គ្រាន់តែទៅដល់ភ្លាម លោកនាយករដ្ឋមន្ត្រីចិនបានបង្ហាញឆន្ទៈផ្សះផ្សា បញ្ចុះសម្ពាធតានតឹងទាំងឡាយដោយអំពាវនាវឱ្យប្រមុខដឹកនាំអូស្ត្រាលីរុញភាពមិនត្រូវគ្នានៅកន្លៀតសិន។ ដើម្បីផ្តល់សន្ទុះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ លោក លីឈាំង បានប្រកាសឱ្យអូស្ត្រាលីខ្ចីសត្វប៉ងដាពីរក្បាល ដែលជាតំណាងយុទ្ធសាស្ត្រនយោបាយការទូតស្រទន់របស់ចិន។
ក្រុមសហជីពមួយដែលអះអាងថា មានសមាជិក៤ម៉ឺននាក់ បានធ្វើបាតុកម្មនៅមុខមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) កាលពីថ្ងៃទី១៤ខែមិថុនា និងបានដាក់ញ្ញត្តិទៅក្រសួងមហាផ្ទៃឲ្យត្រួតពិនិត្យសកម្មភាពរបស់អង្គការមួយនេះ។ ក្រុមសហជីពដែលគេស្គាល់ថា មានទំនោរទៅរករដ្ឋាភិបាលនេះ បានចោទប្រកាន់អង្គការសង់ត្រាល់ថា ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្មករ និងអ្នកវិនិយោគ បន្ទាប់ពីអង្គការសង់ត្រាល់ចេញ«របាយការណ៍ស្រមោល»មួយទាក់ទងនឹងសេរីភាពសហជីពនៅកម្ពុជា។
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំងអ្នកប្រកបមុខរបរអូសរទេះដឹកទំនិញឆ្លងដែនផង។ តែសកម្មភាពកម្មករអូសរទេះដែលជាការងាររកចំណូលជាប្រចាំថ្ងៃរបស់កម្មករឆ្លងដែន ហាក់បានប្រែប្រួលច្រើននៅពេលបច្ចុប្បន្ន។ កម្មករអូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែមិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មករដែលធ្លាប់អូសរទេះរាប់ឆ្នាំមកហើយគ្មានជម្រើអ្វីក្រៅពីងាកទៅប្រកបរបរជាអ្នករើសអេតចាយដើម្បីរកកម្រៃចិញ្ចឹមក្រពះនោះឡើយ ។