Cambodia



តើការតវ៉ាប្រឆាំងអង្គការសង់ត្រាល់ ជា«សេណារីយ៉ូ» កម្ទេចសហជីពឯករាជ្យ?

ក្រុម​សហជីព​មួយ​ដែល​អះ​អាង​ថា​ មាន​សមាជិក​៤​ម៉ឺន​នាក់​ បាន​ធ្វើ​បាតុ​កម្ម​នៅ​មុខ​មជ្ឈ​ម

រុស្ស៊ី៖ស្លាប់យ៉ាងតិច១៦ នាក់ក្នុងអំពើភេរវកម្មនៅវិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្

រុស្ស៊ី៖ស្លាប់យ៉ាងតិច១៦ នាក់ក្នុងអំពើភេរវកម្មនៅវិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្ម នៅវិហារគ្រិស្តសាសនា និង វិហារជ្វីហ្វ ដែលស្ថិតក្នុងខេត្ត Daguestan (ដាហ្គេស្តង់) ជាតំបន់ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមជនរងគ្រោះ មាន សង្ឃគ្រិស្តសាសនាមួយអង្គ ប្រជាជនស៊ីវិល និង ប៉ូលីស ជាច្រើននាក់។ គិតមកត្រឹមពេលនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅឡើយទេ។ ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលដកស្រង់សំដីពីប្រភពប៉ូលីស នៅលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ សុទ្ធតែមានដើមកំណើតនៅខេត្ត Daguestan (ដាហ្គេស្តង់) ផ្ទាល់ និង ភាគច្រើន គឺជាបុគ្គល ដែលជាប់ពាក់ព័ន្ធនិងចរន្តអ៊ីស្លាម Wahhabite ដែលជានិកាយអ៊ីស្លាម ដ៏តឹងរ៉ឹងបំផុតមួយ។

តើ​ការ​បន្ត​ចែកចាយ​វីដេអូ​បាញ់ប្រហារ​របស់​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​ជា​ការ​ទាមទារ​យុត្តិធម៌​សង្គម​?

ឃ្លីបវីដេអូខ្លី​ដែលបង្ហាញពី​អតីតឧកញ៉ា ស្រី ស៊ីណា ​បាញ់ទៅលើគូរស្នេហ៍​មួយគូ​នៅ​រាជធានី​ភ្ន

តើ​ការ​បន្ត​ចែកចាយ​វីដេអូ​បាញ់ប្រហារ​របស់​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​ជា​ការ​ទាមទារ​យុត្តិធម៌​សង្គម​?

ឃ្លីបវីដេអូខ្លី​ដែលបង្ហាញពី​អតីតឧកញ៉ា ស្រី ស៊ីណា ​បាញ់ទៅលើគូរស្នេហ៍​មួយគូ​នៅ​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍មុន​កំពុងត្រូវបាន​បន្ត​ផ្សព្វផ្សាយ ​និង​ចែករំលែក​តៗគ្នា​នៅឡើយ​។ ក្រសួង​ព័ត៌មាន​កាលពីពេលថ្មី​ៗនេះ​បានស្នើឲ្យ​សារព័ត៌មាន ​និង​មហាជន​បញ្ឈប់ផ្សព្វផ្សាយ ​និង​ចែកចាយ​វីដេអូដ៏ឃោរឃៅ​មួយនេះ​តាម​បណ្តាញសង្គម​។ ទង្វើ​របស់អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​អាចត្រូវផ្តន្ទាទោស​ដាក់គុក​អតិបរមា​ពី​១០ ទៅ១៥​ឆ្នាំ។ ​គឺជា​ទំហំទោស​ដែលមហាជន​មិន​ពេញចិត្ត និង​យល់ឃើញថា ​មិនសក្តិសម​នឹង​ទង្វើ​ដ៏ព្រៃផ្សៃ​របស់​ជនល្មើស​។ ចំណែក​អ្នកតាមដាន​សង្គមនានា​យល់ឃើញថា​បញ្ហានេះ ​គេត្រូវ​មានការ​ថ្លឹងថ្លែង​រវាង​ក្រមសីលធម៌ ​និង​យុត្តិធម៌​សង្គមផងដែរ​។

កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក

បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងា

កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក

បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ អ្នកជនបទខ្លះត្រូវចេញ ចោលកូនដែលនៅតូចដោយទុកឲ្យមនុស្ស​ចាស់ ឬជីដូនមើលថែបន្ត។ និន្នាការនេះបានធ្វើឲ្យមនុស្សចាស់​និង កុមារតូចៗប្រឈមនឹងបញ្ហាសុខភាពជាច្រើន​។ កុមារដែលជាវ័យកំពុងលូតលាស់បានប្រឈមខ្លាំងនឹងកង្វះអាហាររូបត្ថម្ភដោយការថែទាំមិនសូវដិតដល់។

ឥណ្ឌូណេស៊ី​ ​​កំពូល​សេដ្ឋកិច្ច​អាស៊ាន បន្ត​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ ជាង​៥% ​​ឆ្នាំនេះនិង​ឆ្នាំថ្មី

ធនាគារពិភពលោក បញ្ជាក់ថា ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចរឹងមាំល្អ ហើយនិងបន្តមានស្ថិរភាពវឌ្ឍនភាព ថែ

ឥណ្ឌូណេស៊ី​ ​​កំពូល​សេដ្ឋកិច្ច​អាស៊ាន បន្ត​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ ជាង​៥% ​​ឆ្នាំនេះនិង​ឆ្នាំថ្មី

ធនាគារពិភពលោក បញ្ជាក់ថា ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចរឹងមាំល្អ ហើយនិងបន្តមានស្ថិរភាពវឌ្ឍនភាព ថែមទៀត។ វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ច ទី១ ប្រចាំតំបន់អាស៊ាននេះ ក៏ដោយសារតែការទំហំប្រើប្រាស់ក្នុងស្រុកច្រើន ការចំណាយសាធារណៈកើនល្អ និងវិនិយោគទុនបរទេស ក៏បានកើនឡើងច្រើនខ្លាំងជាលំដាប់ នៅឥណ្ឌូណេស៊ី។ ទោះបីជាយ៉ាងនេះក្តី ធនាគារពិភពលោក ក៏បានព្រមានបន្តិចដែរ អំពីហានិយភ័យ ជុំវិញអត្រាការប្រាក់ខ្ពស់ និងវិបត្តិជម្លោះក្នុងតំបន់ ដែលអាចប៉ះពាល់ដល់វឌ្ឍនភាពសេដ្ឋកិច្ច ជាយថាហេតុ។​

រុស្ស៊ី​ចង្អុល​មុខ​អាមេរិក​ក្រោយ​ការ​វាយប្រហារដោយ​មីស៊ីលបាលីស្ទីក​​លើ​ក្រុង​គ្រីមេ

មាន​ស្លាប់​យ៉ាងហោច​ណាស់​បួន​នាក់ និង​របួស​ជា​ងមួយ​រយ​នាក់ ដោយការ​វាយប្រហារ​របស់​អ៊ុយក្រ

រុស្ស៊ី​ចង្អុល​មុខ​អាមេរិក​ក្រោយ​ការ​វាយប្រហារដោយ​មីស៊ីលបាលីស្ទីក​​លើ​ក្រុង​គ្រីមេ

មាន​ស្លាប់​យ៉ាងហោច​ណាស់​បួន​នាក់ និង​របួស​ជា​ងមួយ​រយ​នាក់ ដោយការ​វាយប្រហារ​របស់​អ៊ុយក្រែន លើ​​​គ្រីមេ ដែន​ដី​ដែល​រុស្ស៊ី​ក្រសោប​យក​កាលពី​ឆ្នាំ​២០០៤។ សម្រាប់​រុស្ស៊ី​ គ្រោះ​ថ្នាក់​នេះ ជា​ស្នាដៃ​របស់​​អាមេរិក ព្រោះវ៉ាស៊ីនតោន​​​​ជា​អ្នក​ផ្គត់ផ្គង់​មីស៊ីល​Atacms ឱ្យ​កៀវ។ មីស៊ីលបាលីស្ទិក​​Atacmsអាមេរិក​អាច​បាញ់​បាន​ចម្ងាយ​ដល់​៣០០​គីឡូម៉ែត្រ​។

ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនភូមិខ្មែរក្នុងបទសង្ស័យបោកប្រាស់គម្រោងដីធ្លីខេត្តស្វាយរៀង

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី២

ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនភូមិខ្មែរក្នុងបទសង្ស័យបោកប្រាស់គម្រោងដីធ្លីខេត្តស្វាយរៀង

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី២៤ មិថុនានេះថា ពិតជាមានការចាប់ខ្លួនលោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុបដូចការផ្សព្វផ្សាយនៅពេលថ្មីៗនេះមែន។ ការចាប់ខ្លួនអ្នកជំនួញអចលនទ្រព្យរូបនេះធ្វើឡើង បន្ទាប់ពីមានផ្ទុះរឿងអាស្រូវរកស៊ីបោកប្រាស់ពលរដ្ឋក្នុងគម្រោងដីធ្លីនៅខេត្តស្វាយរៀងកាលពីពេលកន្លងទៅថ្មីៗនេះ។

រុស្ស៊ី៖ ស្លាប់យ៉ាងតិច១៦ នាក់ ក្នុងអំពើភេរវកម្មនៅ វិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្

រុស្ស៊ី៖ ស្លាប់យ៉ាងតិច១៦ នាក់ ក្នុងអំពើភេរវកម្មនៅ វិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្ម នៅវិហារគ្រិស្តសាសនា និង វិហារជ្វីហ្វ ដែលស្ថិតក្នុងខេត្ត Daguestan (ដាហ្គេស្តង់) ជាតំបន់ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមជនរងគ្រោះ មាន សង្ឃគ្រិស្តសាសនាមួយអង្គ ប្រជាជនស៊ីវិល និង ប៉ូលីស ជាច្រើននាក់។ គិតមកត្រឹមពេលនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅឡើយទេ។ ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលដកស្រង់សំដីពីប្រភពប៉ូលីស នៅលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ សុទ្ធតែមានដើមកំណើតនៅខេត្ត Daguestan (ដាហ្គេស្តង់) ផ្ទាល់ និង ភាគច្រើន គឺជាបុគ្គល ដែលជាប់ពាក់ព័ន្ធនិងចរន្តអ៊ីស្លាម Wahhabite ដែលជានិកាយអ៊ីស្លាម ដ៏តឹងរ៉ឹងបំផុតមួយ។

សហជីពរណបរដ្ឋាភិបាលស្នើឲ្យអាមេរិកផ្តាច់ជំនួយអង្គការសង់ត្រាល់

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​នេះ​ ក្រុម​សហជីព​រណប​រដ្ឋាភិបាល​ដែល​តាំង​ខ្លួន​ជា​អ្នក​ត

សហជីពរណបរដ្ឋាភិបាលស្នើឲ្យអាមេរិកផ្តាច់ជំនួយអង្គការសង់ត្រាល់

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​នេះ​ ក្រុម​សហជីព​រណប​រដ្ឋាភិបាល​ដែល​តាំង​ខ្លួន​ជា​អ្នក​តំណាង​ឲ្យ​កម្មករ ​៤ម៉ឺន​នាក់​បាន​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដោយទាម​ទារ​ឲ្យ​សហរដ្ឋ​អាមេ​រិក​ពិចារ​ណា ​(ផ្តាច់ជំនួយ) លើ​កញ្ចប់​ថវិកា​របស់​អង្គការ​សង់​ត្រាល់​។​ នេះ​ជា​ការ​បន្ត​ដើរ​ស្រែក​ទាម​ទារ​តាម​ផ្លូវ​របស់​ក្រុម​សហជីព​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​ដោយ​ចោទ​ប្រកាន់​អង្គការ​សង់​ត្រាល់​ក្នុង​រឿង​ចេញ​របាយ​ការណ៍​មិន​ពិត​ទាក់​ទង​នឹង​សេរី​ភាព​សហ​ជីព និង​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​។​

ហ្វីលីពីន ធានា​ថាមិន​ឲ្យ​ ចិន​ប៉េកាំង ​សម្លុត​គំរាម​បំភិតបំភ័យ​ងាយៗឡើយ

​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាង ​ថា ប្រទេស​របស់ខ្លួន នឹងមិន​អនុញ្ញាត​ឲ្យ​ចិន​ប៉េកាំងគំរ

ហ្វីលីពីន ធានា​ថាមិន​ឲ្យ​ ចិន​ប៉េកាំង ​សម្លុត​គំរាម​បំភិតបំភ័យ​ងាយៗឡើយ

​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាង ​ថា ប្រទេស​របស់ខ្លួន នឹងមិន​អនុញ្ញាត​ឲ្យ​ចិន​ប៉េកាំងគំរាម​កំហែងនិងបំភិត​បំភ័យ​ស្រេច​តែ​នឹង​អំពើ​ចិត្ត​បាន​សោះឡើយ។ ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋ​ហ្វីលីពីន ​នៅថ្ងៃអាទិត្យ ទី​២៣មិថុនា យ៉ាង​ដូច្នេះ​ ធ្វើឡើង​បន្ទាប់ពី ទាហានជើងទឹក​ហ្វីលីពីននិងឆ្មាំ​សមុទ្រ​ចិន​​ បាន​ប៉ះទង្គិច​គ្នា​ កាលពី​ដើម​សប្តាហ៍ និង​បាន​បណ្តាលឲ្យ​ ទាហានហ្វីលីពីន ម្នាក់​របួស​ ដាច់​ម្រាម​ដៃ១។​

ការសិក្សា​​៖​ភ្នំពេញជាទីក្រុងដែល​​មានការ​ចំណាយខ្ពស់ជាងគេលំដាប់ទី២​​នៅ​អាស៊ីអាគ្នេយ៍

ទីក្រុងភ្នំពេញរបស់ប្រទេស​​កម្ពុជា​​​​បាន​ជាប់ចំណាត់ថ្នាក់​លេខ​២នៅអាស៊ីអាគ្នេយ៍​ និងជាប់

ការសិក្សា​​៖​ភ្នំពេញជាទីក្រុងដែល​​មានការ​ចំណាយខ្ពស់ជាងគេលំដាប់ទី២​​នៅ​អាស៊ីអាគ្នេយ៍

ទីក្រុងភ្នំពេញរបស់ប្រទេស​​កម្ពុជា​​​​បាន​ជាប់ចំណាត់ថ្នាក់​លេខ​២នៅអាស៊ីអាគ្នេយ៍​ និងជាប់ចំណាត់ថ្នាក់​លេខ១៣២នៅក្នុងសកលលោក​​ដែលមានការចំណាយ​​លើ​ការរស់នៅ​​ខ្ពស់​ជាងគេ​​។ នេះបើតាមរបាយការណ៍សិក្សា​​វាយតម្លៃការ​រស់នៅរបស់មនុស្ស​ក្នុងទីក្រុងចំនួន ២២៦ ក្នុងទ្វីបចំនួន​៥​ ដែលទើបត្រូវបានចេញផ្សាយក្នុងគេហទំព័រ​ Mercer នៅ​ថ្ងៃទី​២៣មិថុនានេះ។

ឥណ្ឌា៖ ពុលស្រាស្លាប់យ៉ាងហោច​៥៣នាក់ នៅរដ្ឋ​តាមីលណាឌូ

នៅរដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងសប្តាហ៍​កន្លងទៅនេះ មាន​មនុស្សស្លាប់យ៉ាងហោច​៥

ឥណ្ឌា៖ ពុលស្រាស្លាប់យ៉ាងហោច​៥៣នាក់ នៅរដ្ឋ​តាមីលណាឌូ

នៅរដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងសប្តាហ៍​កន្លងទៅនេះ មាន​មនុស្សស្លាប់យ៉ាងហោច​៥៣នាក់ ដោយ​សារតែការពុលស្រាអាល់កុល ដែលមានសារធាតុមេតាណុល។ ករណីពុលស្រា តែងតែកើតមានជារឿតៗនៅឥណ្ឌា ដោយសារតែប្រជាជនក្រីក្រ ជាវអាល់កុលដែលត្រូវ​បាន​ផលិត​ឡើងខុសច្បាប់ និងគ្មាន​បទដ្ឋានអនាម័យសុខភាព​។

តើទម្ងន់ទោសកម្រិតណាដែលអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវទទួលក្នុងទង្វើរបស់​ខ្លួន?

នៅទីបំផុត អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាត

តើទម្ងន់ទោសកម្រិតណាដែលអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវទទួលក្នុងទង្វើរបស់​ខ្លួន?

នៅទីបំផុត អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងឃាតកម្ម។ ការសម្រេចនេះធ្វើឡើង ក្រោយអតីតឧកញ៉ារូបនេះបានប្រព្រឹត្តិបទល្មើសបាញ់ប្រហារមួយនៅខណ្ឌច្បារអំពៅដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ ជាមួយនឹងបទចោទប្រកាន់នេះ​ អតីតឧកញ៉ា ស្រី ស៊ីណា អាចនឹងដេកក្នុងគុកយ៉ាងតិច ៣០ឆ្នាំ។ តែចំពោះអ្នកឃ្លាំមើលសង្គម ទោះត្រូវដេកក្នុងគុក ៣០ឆ្នាំ ក៏មិនសមនឹងទង្វើបាញ់​ប្រហារដ៏អមនុស្សធម៌របស់លោក ស្រី ស៊ីណា ដែរ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ជួប នរក្សា៖

របាយការណ៍​៖កម្មការនី​រោងចក្រ​ម៉ៅការដេរបន្តនៅកម្ពុជាមិនទាន់ទទួលការការពារនិងរបប​គាំពារសង្គម

របាយការណ៍ថ្មីរបស់អង្គការអុកស្វាម ស្តីពី​សេចក្តីសង្ខេបគោលនយោបាយបាន​រកឃើញថា ការអនុវត្តសិទ

របាយការណ៍​៖កម្មការនី​រោងចក្រ​ម៉ៅការដេរបន្តនៅកម្ពុជាមិនទាន់ទទួលការការពារនិងរបប​គាំពារសង្គម

របាយការណ៍ថ្មីរបស់អង្គការអុកស្វាម ស្តីពី​សេចក្តីសង្ខេបគោលនយោបាយបាន​រកឃើញថា ការអនុវត្តសិទ្ធការងារនៅតាមរោងចក្រម៉ៅការដេរបន្តនៅក្នុងប្រទេសកម្ពុជានៅមិនទាន់ទទួលបានការការពារ​ និងរបបគាំពារសន្តិសុខ​សង្គមគ្រប់គ្រាន់ទេ។ អង្គការអុកស្វាម រក​​ថា​​ចំណុចខ្វះខាតនេះកើតមានដោយសារការងារ​ម៉ៅការដេរបន្ត​នៅកម្ពុជា​មិនស្ថិតនៅក្នុងប្រព័​ន្ធការងាររបស់រដ្ឋាភិបាល។

ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃន

ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិកដែលត្រៀមរៀបចំឡើងនៅប្រទេសបារាំងនាថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ទិវាអូឡាំពិកនេះបាន​​​រៀបចំធ្វើ​​ឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួម​របស់​អត្តពលិកជម្រើសជាតិកម្ពុជា​​ និងសិស្សសាលា​ប្រមាណ ៣០០នាក់។ អត្តពលិកជម្រើសជាតិកម្ពុជា​ប្រាប់ថា ទិវាអូឡាំពិកនេះ​​ពិតជាមានន័យណាស់ពីព្រោះថា វា​បានជំរុញ​​ពួកគេ​ឱ្យកាន់តែ​ខិតខំប្រឹងប្រែង​​​ដើម្បី​ក្លាយជា​អត្តពលិករបស់អូឡាំពិក​នាពេលអនាគត។

អធិរាជជប៉ុន​បំពេញ​ព្រះរាជ​ទស្សនកិច្ចនៅ​អង់គ្លេសដើម្បី​រឹត​ចំណងទាក់ទង​ប្រទេស​ទាំង​២

ព្រះចៅអធិរាជជប៉ុននិងព្រះរាជិនី ស្តេចយាងទៅដល់ប្រទេសអង់គ្លេស ដើម្បីនឹងបំពេញព្រះរាជដំណើរទស

អធិរាជជប៉ុន​បំពេញ​ព្រះរាជ​ទស្សនកិច្ចនៅ​អង់គ្លេសដើម្បី​រឹត​ចំណងទាក់ទង​ប្រទេស​ទាំង​២

ព្រះចៅអធិរាជជប៉ុននិងព្រះរាជិនី ស្តេចយាងទៅដល់ប្រទេសអង់គ្លេស ដើម្បីនឹងបំពេញព្រះរាជដំណើរទស្សនកិច្ច ផ្លូវរដ្ឋ។ ព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ ឆាលស៍ ទី៣ និងព្រះរាជវង្សានុវង្ស នឹងទទួលស្វាគមន៍ក្សត្រជប៉ុនដោយផ្ទាល់ នៅ​ព្រះរាជវាំងអង់គ្លេស។ ព្រះរាជដំណើរទស្សនកិច្ចចំនួន ៣ ថ្ងៃ របស់អធិរាជជប៉ុន​គ្រានេះ ​ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការរឹតចំណងមេត្រីភាព របស់ព្រះរាជវង្សទាំង ២។

ប្រជាជនអ៊ីស្រាអែលច្រើនម៉ឺននាក់ ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោកនេតាន់យ៉ាហ៊ូ

កាលពីថ្ងៃសៅរ៍ទី​២២មិថុនា យ៉ាងហោចណាស់ មានប្រជាជនអ៊ីស្រាអែលប្រមាណ​១៥ម៉ឺននាក់ បានចុះផ្លូវធ្

ប្រជាជនអ៊ីស្រាអែលច្រើនម៉ឺននាក់ ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោកនេតាន់យ៉ាហ៊ូ

កាលពីថ្ងៃសៅរ៍ទី​២២មិថុនា យ៉ាងហោចណាស់ មានប្រជាជនអ៊ីស្រាអែលប្រមាណ​១៥ម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម្ម​នៅទីក្រុងទែលអាវីវ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ដឹកនាំដោយ​លោក បេនចាមីន ​នេតាន់យ៉ាហ៊ូ ដែលកំពុងតែដឹកនាំអ៊ីស្រាអែលធ្វើសង្គ្រាមនៅហ្កាហ្សា​។ ប្រជាជនអ៊ីស្រាអែល ទាមទារ​ឲ្យ​មានការបោះឆ្នោត​មុនអាណត្តិ​ និងទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែចរចាបញ្ចប់សង្គ្រាម និងដើម្បីរំដោះចំណាប់ខ្មាំងមកវិញទាំងអស់។

តុលាការសម្រេច​ចោទប្រកាន់​អតីតឧកញ៉ា​ស្រី ស៊ីណាពីបទ​​​ឃាតកម្ម និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត

​នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការអម​សាលាដំបូងបានសម្រេចចោទប្រកាន់លើ​អតីតឧកញ

តុលាការសម្រេច​ចោទប្រកាន់​អតីតឧកញ៉ា​ស្រី ស៊ីណាពីបទ​​​ឃាតកម្ម និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត

​នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការអម​សាលាដំបូងបានសម្រេចចោទប្រកាន់លើ​អតីតឧកញ៉ា​ស្រី ស៊ីណាពីបទ​​ចោទចំនួន ​៣រួមមាន មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់។ ​ការសម្រេចចោទប្រកាន់​បទចោទកម្រិត​ព្រហ្មទណ្ឌ​​ធ្ងន់ធ្ងរ​​នេះ​ត្រូវបាន​តំណាងអយ្យការអមសាលាដំបូងអះអាងថាធ្វើឡើងដោយផ្អែក​​លើ​មូលដ្ឋាននិងភស្តុតាង​ច្បាស់លាស់​។ តែ​ទន្ទឹមនឹង​ការ​ចោទប្រកាន់លោក​ស្រី ស៊ីណា​ តំណាងអយ្យការអមសាលាដំបូងបានប្រកាសដោះលែង​ជនសង្ស័យ ​២នាក់​​ ដោយហេតុថាបុគ្គលទាំង​២នាក់នេះ​មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើស។

រុស្ស៊ី​សម្រុកប្រតិបត្តិការទ្រង់ទ្រាយធំ​​​ ​កម្ទេច​រចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

ក្នុង​សប្តាហ៍​នេះ កងទ័ពរុស្ស៊ី​បាន​សម្រុក​វាយប្រតិបត្តិការសឹក​សំដៅ​យក​ទីតាំង​​រចនាសម្ព័

រុស្ស៊ី​សម្រុកប្រតិបត្តិការទ្រង់ទ្រាយធំ​​​ ​កម្ទេច​រចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

ក្នុង​សប្តាហ៍​នេះ កងទ័ពរុស្ស៊ី​បាន​សម្រុក​វាយប្រតិបត្តិការសឹក​សំដៅ​យក​ទីតាំង​​រចនាសម្ព័ន្ធ​អគ្គិសនី និង​កន្លែង​ផ្ទុក​ថាមពល​អ៊ុយក្រែន​ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់និង​របួស​ជាច្រើន​ផង។​ ពីឥឡូវ​នេះ​ហើយ ថ្នាក់ដឹកនាំ​អ៊ុយក្រែន ចាប់ផ្តើម​សម្តែង​ក្តីបារម្ភ​ពីការ​ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់។ ទីតាំង​លេនដ្ឋាន​យោធា​អ៊ុយក្រែន មួយ​ចំនួន ត្រូវដាច់​ភ្លើង​ប្រើប្រាស់​ ជាបណ្តើរៗទៅហើយ​។​ ទន្ទឹម​នឹងគ្នា​នេះ​ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ក៏បាន​ប្រកាសប្រមូល​ម៉ាស៊ីន​ភ្លើង សម្រាប់​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅតាម​មន្ទីរពេទ្យ និងនៅតាម​​សាលារៀន។

UN/ONU៖ ដរាបណាគ្មានការប្រសើរឡើងផ្នែកសិទ្ធិស្ត្រី​ ​អាហ្វហ្កានីស្ថាននឹងបន្តនៅក្រៅសហគមន៍អន្តរជាតិ

អស់រយៈពេល​ប្រមាណ​ជិត​៣ឆ្នាំហើយ ដែល​ក្រុម​តាលីបង់ បានត្រលប់​មកគ្រប់គ្រងអំណាចវិញនៅអាហ្វហ្

UN/ONU៖ ដរាបណាគ្មានការប្រសើរឡើងផ្នែកសិទ្ធិស្ត្រី​ ​អាហ្វហ្កានីស្ថាននឹងបន្តនៅក្រៅសហគមន៍អន្តរជាតិ

អស់រយៈពេល​ប្រមាណ​ជិត​៣ឆ្នាំហើយ ដែល​ក្រុម​តាលីបង់ បានត្រលប់​មកគ្រប់គ្រងអំណាចវិញនៅអាហ្វហ្កានីស្ថាន​។ សិទ្ធិសេរីភាពជាទូទៅ​​ និងជាពិសេសគឺសិទ្ធិស្ត្រី​ បានរួញខើចកាន់តែខ្លាំង​ ក្រោម​នឹមអំណាចនយោបាយ​​អ៊ីស្លាម​ផ្តាច់ការតាលីបង់។ កាលពីថ្ងៃសុក្រ​ ទី​២១មិថុនា​ អង្គការសហប្រជាជាតិ បាន​បញ្ជាក់ឲ្យដឹងថា អាហ្វហ្កានីស្ថាននឹងមិនអាចត្រឡប់ចូលសហគមន៍អន្តរ​ជាតិវិញបានទេ ដរាបណា​ការគោរពសិទ្ធិស្ត្រី​ នៅតែមិនប្រសើរឡើងនៅអាហ្វហ្កានីស្ថាន​។

ចិននិងបារាំងរួមគ្នាបង្ហោះផ្កាយរណប ដើម្បីសិក្សាអំពី​​រលកពន្លឺ​ “Sursauts Gamma” ក្នុងចក្រវាឡ

ផ្កាយរណបថ្មីមួយ ត្រូវបានបង្ហោះនាំទៅកាន់ខ្សែគន្លងផែនដី នៅរសៀលថ្ងៃទី​២២មិថុនានេះ ចេញពីមូលដ

ចិននិងបារាំងរួមគ្នាបង្ហោះផ្កាយរណប ដើម្បីសិក្សាអំពី​​រលកពន្លឺ​ “Sursauts Gamma” ក្នុងចក្រវាឡ

ផ្កាយរណបថ្មីមួយ ត្រូវបានបង្ហោះនាំទៅកាន់ខ្សែគន្លងផែនដី នៅរសៀលថ្ងៃទី​២២មិថុនានេះ ចេញពីមូលដ្ឋានអវកាស​ Xichang ក្នុងខេត្តស៊ីឈាន់​ប្រទេសចិន។ ផ្កាយរណបនេះ គឺជាលទ្ធផល​នៃ​ការ​រួមសហការគ្នា រវាង​បារាំងនិងចិន ហើយដែលមាន​បេសកកម្ម​ ទៅចាំចាប់រលកពន្លឺនៅក្នុងចក្រវាឡ។​ ផ្អែកតាមក្រុមការងារនៃបេសកកម្មនេះ ការសិក្សាលំអិត​អំពី​រលកពន្លឺ​នៃចក្រវាឡ នឹងអាចឲ្យ​គេ​ឆ្វេងយល់​បានកាន់តែច្បាស់ អំពី​ប្រវត្តិកកើតនៃចក្រវាឡ និង​ការស្លាប់របស់​ផ្កាយ​នានាតាំងតែពី​រាប់ពាន់​លានឆ្នាំមុន​។

លោកហ៊ុន សែន៖​បណ្តាញសង្គមដំបូងគេនៅកម្ពុជា CoolApp ​មានស្តង់ដារនិង​សុវត្ថិភាព​ខ្ពស់

CoolApp ដែលជា​បណ្តាញទំនាក់ទំនងសង្គមដំបូងគេបង្អស់របស់​ប្រទេស​​កម្ពុជាបានដាក់ឱ្យដំណើរការជាផ្ល

លោកហ៊ុន សែន៖​បណ្តាញសង្គមដំបូងគេនៅកម្ពុជា CoolApp ​មានស្តង់ដារនិង​សុវត្ថិភាព​ខ្ពស់

CoolApp ដែលជា​បណ្តាញទំនាក់ទំនងសង្គមដំបូងគេបង្អស់របស់​ប្រទេស​​កម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការ​​នៅថ្ងៃទី​២១មិថុនាម្សិលមិញ។ ​នេះបើយោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា​។ លោក ហ៊ុន សែន ​​ចាត់ទុក​បណ្តាញ​​​ទំនាក់ទំនងសង្គម CoolApp ​​ជា​​​កម្មវិធីលក្ខណៈ​​ស្តង់ដារអន្តរជាតិ​ និងមានសុវត្ថិភាពខ្ពស់​សម្រាប់អ្នកប្រើប្រាស់។ យ៉ាងណាមិញ ក្នុងការបង្ហោះហ្វេសប៊ុករបស់លោកហ៊ុន សែន គេឃើញមា​នមតិយោបល់ជាច្រើនដែលបង្ហាញពី​បញ្ហា​បច្ចេកទេសក្នុង​​​​ប្រតិបត្តិការបណ្តាញសង្គមថ្មី​មួយនេះ។

អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើសារធាតុគីមីរក្សាទុក តាមតម្រូវការអ្នកទិញ

ទុរេនត្រូវបានគេចាត់ទុកជាស្ដេចផ្លែឈើមួយប្រភេទដែលមានតម្លៃខ្ពស់ និងមានរដូវកាលតែប៉ុន្មានខែប

អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើសារធាតុគីមីរក្សាទុក តាមតម្រូវការអ្នកទិញ

ទុរេនត្រូវបានគេចាត់ទុកជាស្ដេចផ្លែឈើមួយប្រភេទដែលមានតម្លៃខ្ពស់ និងមានរដូវកាលតែប៉ុន្មានខែប៉ុណ្ណោះ។ ក្រៅពីទុរេនក្នុងស្រុក អាជីវករលក់ទុរេននៅផ្សារនាគមាសលើកឡើងថា ពួកគេក៏លក់ទុរេនដែលនាំចូលពីប្រទេសថៃនិងវៀតណាមដែរ។ អាជីវករនៅផ្សារនាគមាសប្រាប់ថា ពួកគេសម្រេចយកទុរេននាំចូលមកលក់ ដើម្បីបំពេញតម្រូវការអ្នកទិញដែលចង់បានទុរេនតម្លៃធូរថ្លៃជាងទុរេនក្នុងស្រុក។ យ៉ាងណាមិញ អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើប្រាស់សារធាតុគីមីរក្សាទុកបានយូរដាច់ខាត ទោះពួកគេលក់ទុរេននាំចូលក៏ដោយ។

តើហិរញ្ញប្បទានស្ថាប័នអន្តរជាតិអាចជួយអ្វីដល់កំណើននិងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា?

ធនាគារពិភពលោក នៅថ្ងៃព្រហស្បតិ៍ទី២០មិថុនា បានអនុម័តនូវកញ្ចប់ហិរញ្ញប្បទានចំនួន២៧៥លានដុល្ល

តើហិរញ្ញប្បទានស្ថាប័នអន្តរជាតិអាចជួយអ្វីដល់កំណើននិងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា?

ធនាគារពិភពលោក នៅថ្ងៃព្រហស្បតិ៍ទី២០មិថុនា បានអនុម័តនូវកញ្ចប់ហិរញ្ញប្បទានចំនួន២៧៥លានដុល្លារអាមេរិក សម្រាប់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទៅពេលអនាគត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ហិរញ្ញប្បទានទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិកនេះ ត្រូវយកទៅប្រើសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកម្ពុជាកំពុងប្រឈម តួយ៉ាងផ្នែកផលិតកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការប្រកួតប្រជែងរបស់វិស័យឯកជន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ហិរញ្ញប្បទានរបស់ធនាគារពិភពលោកពេលនេះ ជាឱកាសល្អសម្រាប់ឲ្យកម្ពុជារុញកំណើននិងភាពធន់សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ តើហិរញ្ញប្បទានស្ថាប័នអន្តរជាតិ អាចជួយអ្វីខ្លះដល់កំណើននិងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា?

ធនាគារពិភពលោកអនុម័តគម្រោង​​​វិនិយោគកែលម្អសន្តិសុខទឹកនៅកម្ពុជាក្នុងទំហំ​ទឹកប្រាក់ ១៤៥ លាន

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោក World Bank បានប្រកាសអនុម័តការវិនិយោគថ្មីមួយទៀតសម្រាប

ធនាគារពិភពលោកអនុម័តគម្រោង​​​វិនិយោគកែលម្អសន្តិសុខទឹកនៅកម្ពុជាក្នុងទំហំ​ទឹកប្រាក់ ១៤៥ លាន

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោក World Bank បានប្រកាសអនុម័តការវិនិយោគថ្មីមួយទៀតសម្រាប់គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា​ដែលរំពឹងថាអាច​ផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១១៣ ០០០នាក់។ បើតាមធនាគារពិភពលោក ការវិនិយោគនេះធ្វើឡើង​ក្រោមជំនួយឥណទាន​​ពីសមាគមអភិវឌ្ឍន៍​អន្តរជាតិរបស់​ធនាគារពិភពលោក ​ក្នុង​គោលបំណងធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជា​​កាន់តែប្រសើរឡើង បង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។

ប៉ារីស៖ ភ្លៀងធ្លាក់​ខ្លាំងច្រើនថ្ងៃ​ជាប់ៗគ្នាធ្វើឲ្យ​ទឹក​ទន្លេសែន​កខ្វក់ រំខាន​ដល់​ព្រឹត្តិការណ៍​កីឡាអូឡាំពិក

នៅ​បារាំង មេឃធ្លាក់ភ្លៀង​ច្រើន​ថ្ងៃជាប់គ្នា​ ពពក​ខ្មៅ​បន្ត​ក្របដណ្តប់ក្រុង​ប៉ារីស ​ ហើយ​ព

ប៉ារីស៖ ភ្លៀងធ្លាក់​ខ្លាំងច្រើនថ្ងៃ​ជាប់ៗគ្នាធ្វើឲ្យ​ទឹក​ទន្លេសែន​កខ្វក់ រំខាន​ដល់​ព្រឹត្តិការណ៍​កីឡាអូឡាំពិក

នៅ​បារាំង មេឃធ្លាក់ភ្លៀង​ច្រើន​ថ្ងៃជាប់គ្នា​ ពពក​ខ្មៅ​បន្ត​ក្របដណ្តប់ក្រុង​ប៉ារីស ​ ហើយ​ពន្លឺ​ថ្ងៃ​ក៏​មាន​តិចតួច ​​បង្កជា​បរិយាកាស​មិន​សូវ​សមប្រកបសោះ សម្រាប់​​វិញ្ញាសាហែលទឹក ​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំងពិក​ ដែល​នៅ​​បាំងតែ​ជាង​១ខែកន្លះ​ប៉ុណ្ណោះ។ ការ​ហាត់​សមរៀបចំ ​​បាន​លើកពេលខ្លះ​ដែរ ព្រោះ​តែ​បញ្ហា​អាកាសធាតុ​នេះ។​ គុណភាព​ទឹក​ទន្លេសែន ទៀត​សោត​ ក៏​បាន​ធ្លាក់​ចុះ​អាក្រក់ ទាប​ជាង​បទដ្ឋាន​​ស្តង់ដា​ដែល​បាន​កំណត់។ ​​ 

លោកពូទីនព្រមានកូរ៉េខាងត្បូងកុំ​ឲ្យ​នឹកចង់បញ្ជូនអាវុធទៅជួយ​អ៊ុយក្រែន

នៅមុន​ចាកចេញពី​អាស៊ី ជាទីដែលលោក​បញ្ចប់ទស្សនកិច្ច​នៅប្រទេស​វៀតណាម កាលពីថ្ងៃ​ព្រហស្បតិ៍ទី

លោកពូទីនព្រមានកូរ៉េខាងត្បូងកុំ​ឲ្យ​នឹកចង់បញ្ជូនអាវុធទៅជួយ​អ៊ុយក្រែន

នៅមុន​ចាកចេញពី​អាស៊ី ជាទីដែលលោក​បញ្ចប់ទស្សនកិច្ច​នៅប្រទេស​វៀតណាម កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២០​មិថុនា ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​បាន​គំរាមថា រុស្ស៊ីអាច​ផ្គត់ផ្គង់​អាវុធ​ឲ្យកូរ៉េខាងជើង ដូចដែល​ក្រុមប្រទេស​លោកខាងលិច​កំពុងធ្វើនៅអ៊ុយក្រែន។ ចង់បំពាក់អាវុធឲ្យកូរ៉េខាងជើង ប៉ុន្តែ ទន្ទឹមគ្នានោះ មេដឹកនាំរុស្ស៊ី​បានព្រមាន​កូរ៉េខាងត្បូង ដែលជាបងប្អូនសត្រូវរបស់​កូរ៉េខាងជើង​កុំ​ឲ្យ​បញ្ជូនអាវុធជួយ​អ៊ុយក្រែន បើសិន​មិនចង់​ប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។

សារមន្ទីរហ្គីមេត្រៀមចាំទទួលប្រតិមាព្រះវិស្ណុផ្ទំ នៅក្នុងពិព័រណ៌ដ៏ធំ នៅប៉ារីស

ខណៈពេល​ដែល​ប្រតិមាព្រះវិស្ណុផ្ទំ​មកពីប្រាសាទមេបុណ្យខាងលិច​កំពុង​ស្ថិតក្រោមកាំរស្មី​នៅក

សារមន្ទីរហ្គីមេត្រៀមចាំទទួលប្រតិមាព្រះវិស្ណុផ្ទំ នៅក្នុងពិព័រណ៌ដ៏ធំ នៅប៉ារីស

ខណៈពេល​ដែល​ប្រតិមាព្រះវិស្ណុផ្ទំ​មកពីប្រាសាទមេបុណ្យខាងលិច​កំពុង​ស្ថិតក្រោមកាំរស្មី​នៅក្នុងដំណាក់កាលថត ឆ្លុះ​នៅមជ្ឈមណ្ឌល​សា្រវជ្រាវ និង​ជួសជុល​របស់​សារមន្ទីរនៃប្រទេស​បារាំង ហៅកាត់ថា C2RMF នៅ​សារមន្ទីរហ្គីមេ ដែលជា​សារមន្ទីរតាំង​វត្ថុបុរាណមកពីអាស៊ីធំជាងគេ​នៅ​ប្រទេស​បារាំង ឬ​នៅអឺរ៉ុបទាំងមូល លោក ព្យែរ បាទិស្ទ អ្នកអភិរក្ស​របស់​សារមន្ទីរ ពន្យល់​ពីគម្រោង​តាំងពិព័រណ៌​ វត្ថុបុរាណខ្មែរធ្វើពីសំរិទ្ធិ នៅក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ទៅចិន ដើម្បីទប់កុំឲ្យ​ចិន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយអឺរ៉ុប

កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបាន​សម្រេចថា ចាប់ពីថ្ងៃទី​៤កក្កដាទៅ អឺរ៉ុបអាច​នឹងដំឡើងពន្ធនា

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ទៅចិន ដើម្បីទប់កុំឲ្យ​ចិន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយអឺរ៉ុប

កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបាន​សម្រេចថា ចាប់ពីថ្ងៃទី​៤កក្កដាទៅ អឺរ៉ុបអាច​នឹងដំឡើងពន្ធនាំចូល​លើរថយន្តអគ្គិសនីរបស់​ចិន រហូតដល់៣៨% ដោយសារតែរដ្ឋចិនបានជួយឧបត្ថម្ភថវិកា​ឲ្យ​សហគ្រាសខ្លួន ដើម្បីអាចវាយ​លុកចូលទីផ្សារអឺរ៉ុប​ក្នុងតម្លៃថោក​។ ក្រោយ​ការប្រកាសនេះ ចិនបានគំរាមថានឹងសកសិកវិញទៅលើទំនិញអឺរ៉ុប​។ កាលពីថ្ងៃសុក្រទី​២១មិថុនា លោក​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានប្រញាប់ទៅដល់ចិន ​ដើម្បី​ចរចាជាមួយ​ភាគី​ចិន ឈានទៅរកការយល់យោគគ្នាណាមួយ ដើម្បី​​បញ្ចៀសសង្គ្រាម​ពាណិជ្ជកម្ម​។

អង្គការសិទ្ធិមនុស្ស​អំពាវនាវឲ្យ​ អ.ស.ប មានចំណាត់ការជាក់ច្បាស់រឿង​រំលោភសិទ្ធិមនុស្ស​នៅស៊ីនជាំង

ប្រមាណជិត២ឆ្នាំមកហើយ ដែលក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍

អង្គការសិទ្ធិមនុស្ស​អំពាវនាវឲ្យ​ អ.ស.ប មានចំណាត់ការជាក់ច្បាស់រឿង​រំលោភសិទ្ធិមនុស្ស​នៅស៊ីនជាំង

ប្រមាណជិត២ឆ្នាំមកហើយ ដែលក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍​ស៊ើបអង្កេតមួយ ស្តីពី​ការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលអាជ្ញាធរចិនបានធ្វើទៅ​លើ​ប្រជាជនអ៊ុយហ្កួរ នៅតំបន់ស៊ីន​ជាំង​។ ជាការរំលោភបំពានដែលអាចមានទម្រង់​ជា​ “អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​”​។ តែ​​អង្គការ​​សិទ្ធិមនុស្ស​​​មួយ​​ចំនួន​​​បាន​​លើក​ឡើង​ថា ២ឆ្នាំមកនេះ​ ក្រុមប្រឹក្សាសិទ្ធិមនុស្សពុំមានចំណាត់ការអ្វីជាក់ច្បាស់ទេ ហើយក៏មិនបាន​ផ្តល់ព័ត៌មានអ្វី ​អំពីការវិវឌ្ឍន៍​នៃ​ស្ថានការណ៍​នៅ​ស៊ីនជាំងដែរ ពោលគឺបានត្រឹមតែចេញរបាយការណ៍​ហើយ​ក៏ស្ងាត់​ទៅ។

MRC៖កម្ពុជា និងថៃមានគម្រោងអភិវឌ្ឍន៍តាមដងទន្លេមេគង្គតិចជាងវៀតណាម និងឡាវ

គណៈកម្មាការទន្លេមេគង្គហៅកាត់ MRC បានរាយការណ៍ថា បច្ចុប្បន្ន សមាជិកទាំង ៤ប្រទេសនៅតាមដងទន្លេមេ

MRC៖កម្ពុជា និងថៃមានគម្រោងអភិវឌ្ឍន៍តាមដងទន្លេមេគង្គតិចជាងវៀតណាម និងឡាវ

គណៈកម្មាការទន្លេមេគង្គហៅកាត់ MRC បានរាយការណ៍ថា បច្ចុប្បន្ន សមាជិកទាំង ៤ប្រទេសនៅតាមដងទន្លេមេគង្គ និងដៃទន្លេមានគម្រោងអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គ និងដៃទន្លេសរុបចំនួន៦១គម្រោង។ នៅក្នុងចំណោមគម្រោងទាំង៦១ នោះត្រូវបាន MRC រកឃើញថា ភាគច្រើនជាគម្រោងអភិវឌ្ឍន៍ដែលមានវត្តមាននៅក្នុងប្រទេសឡាវ និងវៀតណាម ខណៈកម្ពុជា និងថៃមានគម្រោងអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គតិចតួចបំផុត។

តើសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញអាចបង្កើនប្រសិទ្ធភាព និងបញ្ជៀសអំពើពុករលួយបាន ឬទេ?

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យសាកល្បងនូវសេវាធ្វើលិខិតឆ្លងដែ

តើសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញអាចបង្កើនប្រសិទ្ធភាព និងបញ្ជៀសអំពើពុករលួយបាន ឬទេ?

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យសាកល្បងនូវសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញ។ សេវាបន្ថែមមួយនេះត្រូវបានក្រសួងមហាផ្ទៃអះអាងថា ជាការបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អ ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា នៅក្នុងរឿងធ្វើលិខិតឆ្លងដែននេះ គេតែងឮប្រជាពលរដ្ឋខ្លះលើកឡើងពីការចំណាយពេលរង់ចាំយូរ និងការចំណាយថវិកាបន្ថែមដើម្បីពឹងឱ្យមន្ដ្រីជួយបំពេញឯកសារ និងរត់ការបានលឿន។ រូបភាពនេះត្រូវបានអ្នកតាមដានសង្គមចាត់ទុកជាអំពើពុករលួយមួយ។

អំណាចលោកពូទីន ឡើងខ្លាំងដល់កំពូល មួយឆ្នាំក្រោយការងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner

ខែមិថុនា ឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំគត់ ពេលដែលមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Evguéni Prigojine និង បក្សពួ

អំណាចលោកពូទីន ឡើងខ្លាំងដល់កំពូល មួយឆ្នាំក្រោយការងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner

ខែមិថុនា ឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំគត់ ពេលដែលមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Evguéni Prigojine និង បក្សពួក បាននាំគ្នាដង្ហែរក្បួនយោធា សំដៅទៅកាន់ទីក្រុងម៉ូស្គូ ដោយមានទាហានប្រដាប់អាវុធ អមដោយគ្រឿងបរិក្ខាសឹក។ នេះជារូបភាពនៃការងើបបះបោលដ៏កម្រមួយ ទល់នឹងអំណាចរបស់វិមានក្រេមឡាំង ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដែលមានលោក  វ៉្លាឌីមៀរ ពូទីន ជាអ្នកកាន់ចង្កូត។ មួយឆ្នាំក្រោយមក អំណាច របស់លោក ពូទីន ដែលកាលនោះហាក់ជួបភាពរង្គោះរង្គើខ្លះ ប្រែជាងើបស្ទុះឡើងដល់ចំណុចកំពូល។ មួយឆ្នាំមកនេះ លោក ពូទីន បានក្តោបក្តាប់អំណាចក្នុងដៃទាំងស្រុង ដោយបានជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ១អាណត្តិបន្ថែមទៀត។ លោក ពូទីន បានបើកប្រតិបត្តិការបោសសម្អាតផ្ទៃក្នុង និង បន្តគាបសង្កត់ ធ្វើទុក្ខបុកម្នេញ លើសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងរាល់បុគ្គលទាំងឡាយណា ដែលហ៊ានរិះគន់ ប្រឆាំង នឹងរដ្ឋអំណាចរុស្ស៊ី។

ជំនួយសព្វាវុធ៖ អាមេរិកផ្តល់អាទិភាពទៅឲ្យអ៊ុយក្រែន និង​ប្រាប់សម្ព័ន្ធមិត្តផ្សេងទៀត​ឲ្យរង់ចាំ

អាមេរិកនឹង​ផ្តោតអាទិភាពទៅលើ​ការបញ្ជូន​មីស៊ីល​ការពារដែនអាកាសទៅ​ឲ្យ​អ៊ុយក្រែន។ នៅ​ថ្ងៃ​ព្

ជំនួយសព្វាវុធ៖ អាមេរិកផ្តល់អាទិភាពទៅឲ្យអ៊ុយក្រែន និង​ប្រាប់សម្ព័ន្ធមិត្តផ្សេងទៀត​ឲ្យរង់ចាំ

អាមេរិកនឹង​ផ្តោតអាទិភាពទៅលើ​ការបញ្ជូន​មីស៊ីល​ការពារដែនអាកាសទៅ​ឲ្យ​អ៊ុយក្រែន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​បាន​ប្រកាសប្រាប់​សម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក​​​ឲ្យរង់ចាំ ព្រោះថា នៅក្នុង​កាលៈទេសៈនេះ អាមេរិក​នឹង​ផ្តល់អាទិភាព​ទៅឲ្យ​អ៊ុយក្រែនមុនគេ ជាពិសេសនៅក្នុង​រឿងផ្គត់ផ្គង់ប្រព័ន្ធខែល​មីស៊ីល ដើម្បី​ឲ្យ​អ៊ុយក្រែនអាច​ការពារ​ខ្លួន​ពីការវាយប្រហាររបស់​រុស្ស៊ី។ ដោយ​ប្រកាស​ផ្តោតអាទិភាព ជួយ​​​អ៊ុយក្រែន រដ្ឋបាល​លោកចូ បៃដិន​កំពុង​តានតឹង​ជាមួយ​សម្ព័ន្ធមិត្តអ៊ីស្រាអែល បន្ទាន់ពី​នាយករដ្ឋមន្រ្តី​របស់​ប្រទេស​នេះ​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​ថា កំពុង​បិទខ្ទប់​មិន​បញ្ជូន​អាវុធ និងគ្រាប់ផ្ទុះទៅ​ឲ្យអ៊ីស្រាអែល។

អ.ស.ប.៖ ពលរដ្ឋ​ជាង​កន្លះ​ផែនដី​​ព្រួយ​នឹង​មហន្តរាយនៃ​​ការ​ប្រែប្រួល​អាកាសធាតុ

ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោកព្រួយ​បារម្ភកាន់​តែខ្លាំង​ឡើង​ៗ នឹង​មហន្តរាយនៃ​ការ​ប្រែប្រួល​អ

អ.ស.ប.៖ ពលរដ្ឋ​ជាង​កន្លះ​ផែនដី​​ព្រួយ​នឹង​មហន្តរាយនៃ​​ការ​ប្រែប្រួល​អាកាសធាតុ

ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោកព្រួយ​បារម្ភកាន់​តែខ្លាំង​ឡើង​ៗ នឹង​មហន្តរាយនៃ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​បាន​ស្តែង​កាន់​តែ​ច្បាស់ឡើងៗ​ និង​រំកិល​មកកាន់​តែ​​កៀកខ្លួន​មនុស្ស​។ បើ​តាម​ការអង្កេត​ពិភពលោក​​របស់​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅថ្ងៃទី ២០មិថុនា​នេះ​ មនុស្សជាតិ​​កន្លះ​ផែន​ដីរស់​ក្នុង​​កង្វល់អាកាសធាតុ​​ និង​​ជាង៨០%​ ចង់​ឃើញ​រដ្ឋាភិបាល​នីមួយៗបញ្ចេញ​សកម្មភាពនយោបាយ​ច្បាស់​លាស់​មួយ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ ការ​ឡើង​កម្តៅ​អាកាសធាតុ​នៃ​ភពផែនដី។

ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំពឹងទុក

អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស

ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំពឹងទុក

អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនតាឯក។ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងដើម្បីផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់អង្គរដែលជាតំបន់ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានពឹងមួយផ្នែកលើបណ្ណក្រីក្រដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្លះបានរអ៊ូរទាំពីបញ្ហាជីវភាព និងការខកចិត្តនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រួចរាល់។ 

Get more results via ClueGoal