ប្រធានាធិបតីស៊ែរប៊ី ប្រកាសចម្រាញ់ទាញយក រ៉ែលីចូម មកប្រើ នៅឆ្នាំ២០២៨
newsare.net
បន្ទាប់ពីរងការរិះគន់និងជំទាស់ជាខ្លាំងពីអ្នកបរិស្ថាននិយម អស់ជាច្រើនឆ្នាំរួចមក ទីបំផប្រធានាធិបតីស៊ែរប៊ី ប្រកាសចម្រាញ់ទាញយក រ៉ែលីចូម មកប្រើ នៅឆ្នាំ២០២៨
បន្ទាប់ពីរងការរិះគន់និងជំទាស់ជាខ្លាំងពីអ្នកបរិស្ថាននិយម អស់ជាច្រើនឆ្នាំរួចមក ទីបំផុតទៅ ប្រធានាធិបតីស៊ែរប៊ី ប្រកាសឲ្យដឹង នៅថ្ងៃអាទិត្យ ទី១៦មិថុនា ថា ប្រទេសរបស់ខ្លួនអាចនឹងចម្រាញ់ទាញយក រ៉ែលីចូម មកប្រើប្រាស់ នៅឆ្នាំ២០២៨។ នេះបើតាមបទសម្ភាស១របស់ប្រមុខរដ្ឋស៊ែរប៊ី ដែលបានផ្តល់ទៅឲ្យកាសែតអង់គ្លេស Financial Times។ ការប្រកាសដំណឹងចម្រាញ់រ៉ែនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរ៉ែអូស្ត្រាលីនិងអង់គ្លេស បានចេញរបាយការណ៍១ស្តីពីផលប៉ះពាល់ផ្នែកបរិស្ថាន បណ្តាលមកពីឧស្សាហកម្មនីស្សារណកម្ម នៅប៉ែកខាងលិចស៊ែរប៊ី។ Read more