Cambodia



វិបត្តិ​អចលនទ្រព្យ​ខ្មែរ​ តើ​ជាការ​ជាប់គាំង ​ឬជាការ​ផ្គត់ផ្គង់​លើស​តម្រូវការ​?

វិបត្តិ​អចលទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវគេ​មើលឃើញថា​នៅបន្ត​អូសបន្លាយ​មកដល់​ឆ្នាំ

CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់

សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករ

CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់

សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាមានចំនួនច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់ទៅទៀត។ ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្ពុជាក៏បានច្រានចោលនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបដិសេធចំពោះរបាយការណ៍របស់សង់ត្រាល់។

CIFF ឆ្នាំ ២០២៤ បើកសម្ពោធដោយបញ្ចាំងកុនឯកសារមរតកលោក ស៊ីន ស៊ីសាមុត

មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥​ ដល់ថ្

CIFF ឆ្នាំ ២០២៤ បើកសម្ពោធដោយបញ្ចាំងកុនឯកសារមរតកលោក ស៊ីន ស៊ីសាមុត

មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥​ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុង​រយៈពេល​៦ថ្ងៃនេះ ភាពយន្តខ្លីប្រមាណជាង១៥០រឿងដែលមកពីអាមេរិក បារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌា និងកម្ពុជាត្រូវចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ Elvis of Cambodia ដែលជាកុនឯកសារមរតកនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតត្រូវបានចាក់បញ្ចាំងក្នុងថ្ងៃបើកសម្ពោធដោយមានវត្តមានចូលរួមរបស់គ្រួសារលោក​ស៊ីន​ស៊ីសាមុត។ សូមស្តាប់បទយកការណ៍របស់ ជួប នរក្សា៖

អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖​សមាគម​ឧកញ៉ា​នៅតែ​បារម្ភ​ ប្រសិនបើ​ឧកញ៉ា​ជាច្រើន​បន្ត​នៅ​ក្រៅ​សមាគម

ក្រោយមាន​ហេតុការណ៍​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​បុគ្គល​ដែលមាន​គោរមងារ​ឧកញ៉ា ​សមា

អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖​សមាគម​ឧកញ៉ា​នៅតែ​បារម្ភ​ ប្រសិនបើ​ឧកញ៉ា​ជាច្រើន​បន្ត​នៅ​ក្រៅ​សមាគម

ក្រោយមាន​ហេតុការណ៍​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​បុគ្គល​ដែលមាន​គោរមងារ​ឧកញ៉ា ​សមាគមឧកញ៉ាកម្ពុជា​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ​និង​មានការ​ស្រាវជ្រាវ​ជាបន្ទាន់​ពី​ប្រវត្តិ​ជាក់ស្តែង​របស់​បុគ្គលពាក់ព័ន្ធ​ជាពិសេស​អតីត​ឧកញ៉ា​ស្រី ស៊ីណា ​ដែលបាន​សម្លាប់​មនុស្ស​២នាក់​យ៉ាង​ឃៅរឃៅ​កាលពី​សប្តាហ៍មុន​។ ​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​មិនមែនជា​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា ​និង​ក៏គ្មាន​អាជីវកម្ម​ច្បាស់លាស់​ដែរ​។ ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ RFI នៅថ្ងៃទី២៦ ​មិថុនា​នេះ អ្នក​ឧកញ៉ា ហ៊ុន ឡាក់ ​អ្នកនាំពាក្យ​សមាគម​ឧកញ៉ាកម្ពុជា​នៅតែ​មានក្តី​កង្វល់ ​ប្រសិន​បើ​មាន​ឧកញ៉ា​ច្រើន​បន្ត​ស្ថិតនៅ​ក្រៅការ​គ្រប់គ្រង​របស់​សមាគម ​ខណៈ​ឧកញ៉ា​ដែលចូលជា​សមាជិក​ពេលនេះ​មានតែជាង ​៣០០​នាក់​ក្នុងចំណោម​ឧកញ៉ា​សរុប​ជាង ​១ ៤០០​នាក់​៕

UNCTថាមាត្រា២៤នៃច្បាប់សង្គមស៊ីវិលដាក់កំហិតផ្ទាល់លើសិទ្ធិបង្កើតសមាគមនៅកម្ពុជា

សេចក្តីព្រាងវិសោធនកម្មច្បាប់សង្គមស៊ីវិលដែលបានស្នើឡើងកាលពីឆ្នាំ២០១៩ នៅពុំទាន់មានការឯកភាព

UNCTថាមាត្រា២៤នៃច្បាប់សង្គមស៊ីវិលដាក់កំហិតផ្ទាល់លើសិទ្ធិបង្កើតសមាគមនៅកម្ពុជា

សេចក្តីព្រាងវិសោធនកម្មច្បាប់សង្គមស៊ីវិលដែលបានស្នើឡើងកាលពីឆ្នាំ២០១៩ នៅពុំទាន់មានការឯកភាពរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទៅលើខ្លឹមសារវិសោធនកម្មនៅឡើយ។ នៅថ្ងៃទី២៥ មិថុនា ក្រុមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNCT) បានបង្ហាញកំណត់វិភាគ និងផ្តល់អនុសាសន៍ជាច្រើនលើការធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ ក្នុងចំណោមអនុសាសន៍ទាំងនោះ UNCT បានស្នើឱ្យលុបចោលមាត្រា២៤នៃច្បាប់ដែលត្រូវធ្វើវិសោធនកម្មដែលចែងថា NGO ក្នុងស្រុកខ្មែរទាំងអស់ត្រូវរក្សាអព្យាក្រឹត្យភាពចំពោះបក្សនយោបាយ និងមិនត្រូវធ្វើសកម្មភាពនយោបាយ។

សហភាពអឺរ៉ុប​ផ្តើមចរចាបញ្ចូល​​សមាជិកភាព​អ៊ុយក្រែន​និង​ម៉ុលដាវី​ជា​ផ្លូវការ

នៅថ្ងៃអង្គារ​ទី​២៥​មិថុនា ម្សិលមិញ ​អឺរ៉ុប​បាន​បើក​កិច្ចចរចា​ជា​ផ្លូវការ​ ស្តី​ការ​បញ្ចូ

សហភាពអឺរ៉ុប​ផ្តើមចរចាបញ្ចូល​​សមាជិកភាព​អ៊ុយក្រែន​និង​ម៉ុលដាវី​ជា​ផ្លូវការ

នៅថ្ងៃអង្គារ​ទី​២៥​មិថុនា ម្សិលមិញ ​អឺរ៉ុប​បាន​បើក​កិច្ចចរចា​ជា​ផ្លូវការ​ ស្តី​ការ​បញ្ចូលបេក្ខភាព​​អ៊ុយក្រែន​និង​ម៉ុលដាវី​ ជា​សមាជិករបស់​សហភាពអឺរ៉ុប។ ​ហុងគ្រី​ដែល​នឹង​ក្លាយ​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប​ចាប់​ពី​ថ្ងៃទី​១កក្កដា មិន​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ​នឹង​ការ​ចរចា​នេះ​ទេ បើ​ទោះ​បី​ជាមាន​ជំហរ​ប្រឆាំង​ជា​​គោលការណ៍ក៏​ដោយ។ ប៉ុន្តែ​​ដំណើរ​ផ្លូវនៅ​​វែង​ឆ្ងាយ​ទៀតណាស់ ហេតុដូច្នេះ​ហើយ​បាន​ជា​​​អ៊ុយក្រែនក៏​ដូច​ជា​អឺរ៉ុប​បាន​ចាត់​ទុកការ​ចាប់​​ផ្តើមចរចា​នេះ ​​​ជា​​ដំណាក់កាល ​ប្រវត្តិសាស្ត្រ។

លោក ឡុង គន្ធា៖មានជំនាញច្បាស់លាស់ និងការព្យាយាមគង់តែទទួលជោគជ័យ

នៅកម្ពុជា ទោះមុខរបរដាំឈូកយកមើមនៅមានតិចតួចក៏ដោយក៏ការងារកសិកម្មមួយនេះបានជួយឲ្យកូនកសិករនៅខ

លោក ឡុង គន្ធា៖មានជំនាញច្បាស់លាស់ និងការព្យាយាមគង់តែទទួលជោគជ័យ

នៅកម្ពុជា ទោះមុខរបរដាំឈូកយកមើមនៅមានតិចតួចក៏ដោយក៏ការងារកសិកម្មមួយនេះបានជួយឲ្យកូនកសិករនៅខេត្តព្រៃវែងទទួលបានជោគជ័យនឹកស្មានមិនដល់។ មានអាយុ២៩ឆ្នាំ យុវជន ឡុង គន្ធា បានបង្កើតកសិដ្ឋានមួយឈ្មោះ «កសិដ្ឋានមើមឈូក ខេធី» លើដីស្រែទំហំ ២ហិកតាស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកមេសាង។ ពីដំបូង លោកឡុង គន្ធាបានទទួលការសើចចំអក តែសព្វថ្ងៃ របរដាំឈូកយកមើមបានអនុញ្ញាតឲ្យអតីតពលករនៅជប៉ុនរូបនេះអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ មើមឈូកមានតម្លៃ ១ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយក្នុង១ហិកតា ឈូកអាចផ្តល់មើមបានដល់ទៅជាង៤០តោនក្នុងមួយឆ្នាំ។

អង្គការ​សុខភាពពិភពលោកថា អាល់កុល​សម្លាប់​មនុស្ស​២,៦​លាន​នាក់​ក្នុងមួយ​ឆ្នាំ

ក្នុង​មួយឆ្នាំៗ អាល់កុល​សម្លាប់​​មនុស្ស​អស់​​២លាន​៦​សែន​នាក់ ក្នុង​នោះ​បីភាគបួន​​ជា​បុរ

អង្គការ​សុខភាពពិភពលោកថា អាល់កុល​សម្លាប់​មនុស្ស​២,៦​លាន​នាក់​ក្នុងមួយ​ឆ្នាំ

ក្នុង​មួយឆ្នាំៗ អាល់កុល​សម្លាប់​​មនុស្ស​អស់​​២លាន​៦​សែន​នាក់ ក្នុង​នោះ​បីភាគបួន​​ជា​បុរសភេទ។ នេះ​បើ​តាម​​​របាយការណ៍របស់​អង្គការសុខភាពពិភពលោក​​ចេញ​ផ្សាយ​នា​ថ្ងៃអង្គារ​ទី ២៥​មិថុនា​២០២៤​។ គឺ​ជា​អត្រា​មរណៈ​ដ៏​ខ្ពស់​ ដែល​មិន​អាច​ទទួល​យក​បាន​ទេសម្រាប់​អង្គការ​សុខភាព​ពិភពលោក។

តើការត្រឹមដោះដូរ ឬផ្ទេរអភិបាលខេត្តពីខេត្តមួយទៅខេត្តមួយជាការចង់បានរបស់ពលរដ្ឋក្នុងខេត្ត?

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខ

តើការត្រឹមដោះដូរ ឬផ្ទេរអភិបាលខេត្តពីខេត្តមួយទៅខេត្តមួយជាការចង់បានរបស់ពលរដ្ឋក្នុងខេត្ត?

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែងមន្ដ្រីថ្នាក់ក្រោមជាតិចំនួន១២រូប។ ក្នុងចំណោមនោះ ៤រូបត្រូវបានប្តូរពីតំណែងអភិបាលខេត្តទៅធ្វើជារដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ និង៨នាក់ទៀត ជាអភិបាលនិងអភិបាលរងខេត្តដែលត្រូវប្តូរផ្លាស់ទៅដឹកនាំនៅក្នុងខេត្តផ្សេង។ ខេត្តដែលនឹងផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំលើកនេះរួមមានខេត្តកណ្ដាល ព្រះសីហនុកំពង់ស្ពឺ កំពង់ធំ តាកែវ ត្បូងឃ្មុំ ស្ទឹងត្រែង និងឧត្តរមានជ័យ។ អ្នកតាមដានសង្គមមិនជំទាស់នឹងការតែងតាំង និងដោះដូរនេះទេ តែពួកគេចង់ឃើញមន្ត្រីរដ្ឋទាំងនោះមានឆន្ទៈបម្រើរាស្ត្រនៅតាមមូលដ្ឋាន។

ចិន៖ យាន​ឆាងអឺ​-៦ត្រលប់មក​ពីផែន​ដី​​វិញដោយ​ជោគ​ជ័យ ជាមួយ​សំណាក​ដី​និង​ថ្មរបស់​ព្រះ​ចន្ទ

ជា​ជោគជ័យ​ដ៏ធំធេងណាស់​! យាន​ឆាងអឺ-៦ បានបញ្ចប់​បេសកកម្មនិង​ត្រលប់​មក​ផែន​ដី​វិញ នៅ​ថ្ងៃ​អង

ចិន៖ យាន​ឆាងអឺ​-៦ត្រលប់មក​ពីផែន​ដី​​វិញដោយ​ជោគ​ជ័យ ជាមួយ​សំណាក​ដី​និង​ថ្មរបស់​ព្រះ​ចន្ទ

ជា​ជោគជ័យ​ដ៏ធំធេងណាស់​! យាន​ឆាងអឺ-៦ បានបញ្ចប់​បេសកកម្មនិង​ត្រលប់​មក​ផែន​ដី​វិញ នៅ​ថ្ងៃ​អង្គារ​ទី ២៥​មិថុនា​នេះដោយសុវត្ថិភាព។ ជាពិសេស​យាន​ឆាងអឺ-៦បាន​ពាំនាំ​មក​ជាមួយ​នូវ​សំណាកដី​ដំបូង​របស់ព្រះចន្ទ ត្រង់​ផ្នែក​ដែល​បែរ​ខ្នង​មក​ភព​ផែនដីផង។

លោក Julian Assange ត្រូវបានដោះលែង ក្រោយមាន​​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​យុត្តិធម៌អាមេរិក

លោក ​​Julian Assange ស្ថាបនិក Wikileaks ដែលជាប់ឃុំនៅមន្ទីរឃុំឃាំងទីក្រុងឡុងដ៍ ប្រមាណ​៥ឆ្នាំមកហើយនោះ ពេលនេ

លោក Julian Assange ត្រូវបានដោះលែង ក្រោយមាន​​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​យុត្តិធម៌អាមេរិក

លោក ​​Julian Assange ស្ថាបនិក Wikileaks ដែលជាប់ឃុំនៅមន្ទីរឃុំឃាំងទីក្រុងឡុងដ៍ ប្រមាណ​៥ឆ្នាំមកហើយនោះ ពេលនេះត្រូវបាន​ដោះលេង​ឲ្យ​មានសេរីភាពហើយ។ អស់រយៈពេល​ជិត​១៤ឆ្នាំមកហើយ ដែល​ប្រព័ន្ធយុត្តិធម៌អាមេរិក បានព្យាយាមតាមចាប់និងធ្វើបត្យាប័ន យករូបលោក​​Julien Assange ទៅកាត់ទោស​នៅអាមេរិក ដោយចោទពីបទ​ផ្សព្វផ្សាយ​​ឯកសារសម្ងាត់របស់កងទ័ព​អាមេរិក​។ ការដោះលែង​លោក Julian Assange នៅពេល​នេះ គឺជាលទ្ធផល​នៃ​យុទ្ធនាការ​ជួយអន្តរាគមន៍ពីសំណាក់ភាគីជាច្រើន ហើយ​ដែលបាន​​ឈាន​ឲ្យ​មាន​កិច្ចព្រមព្រៀងមួយ ជាមួយក្រសួងយុត្តិធម៌អាមេរិក​។

លោក ​ហ៊ុន ម៉ាណែត ​ព្រមាន​មិនឲ្យ​មាន​អន្តរាគមន៍​ករណី​បាញ់ប្រហារ​របស់​អតីត​ឧកញ៉ា ​ស្រី ស៊ីណា

តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​នៅថ្ងៃ​ទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០២៤​នេះ ​លោក​នាយក​រដ្ឋ

លោក ​ហ៊ុន ម៉ាណែត ​ព្រមាន​មិនឲ្យ​មាន​អន្តរាគមន៍​ករណី​បាញ់ប្រហារ​របស់​អតីត​ឧកញ៉ា ​ស្រី ស៊ីណា

តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​នៅថ្ងៃ​ទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០២៤​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានស្នើឲ្យ​ក្រសួង​យុត្តិធម៌​យកចិត្តទុកដាក់​តាមដាន​ករណី​បាញ់ប្រហារ​បង្កឡើង​ដោយ​អតីតឧកញ៉ា ​ស្រី ស៊ីណា ​ដែលបណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់កាលពី​សប្តាហ៍មុន​។ ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រីដូច្នេះ​ធ្វើឡើង ​បន្ទាប់ពី​មាន​មហាជន​ជាច្រើន​បាន​បង្ហាញពី​ក្តីកង្វល់​ទាក់ទងនឹង​ប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេសកម្ពុជា​នៅក្រោយ​ការបាញ់​ប្រហារ​ដ៏ព្រៃផ្សៃ​ក្នុង​រាជធានី​ភ្នំពេញ​។

ក្រសួង​ដែនដី​ដោះស្រាយ​បណ្ដឹង​ដីធ្លី​បានជាង​៨៥% ​ក្នុងចំណោម​បណ្តឹង​ជាង​១៥ ៦០០​ករណី

ក្រសួង​ដែនដី​នគរូបនីយកម្ម ​និង​សំណង់បានឲ្យដឹង​នៅថ្ងៃទី២៥ ​ខែ​មិថុនា ឆ្នាំ២០២៥ ​នេះថា ​ក្ន

ក្រសួង​ដែនដី​ដោះស្រាយ​បណ្ដឹង​ដីធ្លី​បានជាង​៨៥% ​ក្នុងចំណោម​បណ្តឹង​ជាង​១៥ ៦០០​ករណី

ក្រសួង​ដែនដី​នគរូបនីយកម្ម ​និង​សំណង់បានឲ្យដឹង​នៅថ្ងៃទី២៥ ​ខែ​មិថុនា ឆ្នាំ២០២៥ ​នេះថា ​ក្នុងរយៈពេល​១០ខែ ​អាជ្ញាធរជាតិ​ដោះស្រាយ​ទំនាស់ដីធ្លី​បានធ្វើការដោះស្រាយ​វិវាទដីធ្លី​សរុបជាង ​១៣ ៣០០ករណី​ក្នុងចំណោម​ពាក្យបណ្តឹង​សរុបជាង​១៥ ៦០០ករណី​។ លទ្ធផល​នៃការដោះស្រាយ​បញ្ហាដីធ្លី​នេះធ្វើឡើង ​បន្ទាប់ពី​ក្រសួងដែនដី​បានបង្កើត​ក្រុមការងារ​សម្របសម្រួល​មួយ​ ដើម្បី​ដោះស្រាយវិវាទ​ដីធ្លី​តាមបណ្តា​រាជធានី​ខេត្ត​កាលពីខែ​កញ្ញា ​ឆ្នាំ​២០២៣​។

លោក ថេន សំវិសុទ្ធ៖ សេវាកម្មប្រៃសណីយ៍ថ្មីមានគោលដៅបង្ខិតសេវាសាធារណៈមួយនេះទៅជិតពលរដ្ឋ

ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់ត

លោក ថេន សំវិសុទ្ធ៖ សេវាកម្មប្រៃសណីយ៍ថ្មីមានគោលដៅបង្ខិតសេវាសាធារណៈមួយនេះទៅជិតពលរដ្ឋ

ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការអះអាងរបស់លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៥ មិថុនា។ តាមលោក ថេន សំវិសុទ្ធ សេវាកម្ម «កញ្ចប់បញ្ញើ» ថ្មីនេះជាការសហការជាមួយការិយាល័យច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានន័យថា ពលរដ្ឋអាចប្រើសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជាដោយមិនចំណាយពេលធ្វើដំណើរទៅ-មកដើម្បីយកឯកសារដែលពួកគាត់ត្រូវការ៕

លោក ​ម៉ូឌី ​​អំពាវនាវ​​​​បក្សតូចៗ​និង​​បក្ស​ប្រឆាំង​រួម​ឯកភាព​គ្នា​​ដើម្បី​បុព្វហេតុ​​​ជាតិ

នៅឥណ្ឌា ​គណ​បក្ស​កាន់អំណាច​ មិនអាច​រកបាន​សំឡេង​ភាគច្រើន ផ្តា​ច់មុខ​​នៅក្នុង​សភាតែម្នាក់ឯ

លោក ​ម៉ូឌី ​​អំពាវនាវ​​​​បក្សតូចៗ​និង​​បក្ស​ប្រឆាំង​រួម​ឯកភាព​គ្នា​​ដើម្បី​បុព្វហេតុ​​​ជាតិ

នៅឥណ្ឌា ​គណ​បក្ស​កាន់អំណាច​ មិនអាច​រកបាន​សំឡេង​ភាគច្រើន ផ្តា​ច់មុខ​​នៅក្នុង​សភាតែម្នាក់ឯងបាន។ ទីបំផុតទៅ​ ​​​លោក ណារិនដ្រា ម៉ូឌី ដែលមិន​​អាច​ជិះសេះ​លែង​ដៃម្នាក់ឯង​ទៀត​បាន ក៏​សូម​អំពាវនាវ​ឲ្យ​បណ្តាគណបក្សតូចៗ​ និងអ្ន​កតំណាងរាស្ត្រ​​បក្ស​ប្រឆាំង​រួមរួប​គ្នាស្រុះស្រួលក្នុង​សំឡេងតែ១ ​ដើម្បី​បុព្វហេតុ​រីកចម្រើន​របស់ប្រទេស​ជាតិ និង​ដើម្បី​ឲ្យ​រដ្ឋ​សភាអាចប្រព្រឹត្តិទៅបាន​ដោយ​រហូន។​ ការប្រកាស​របស់​លោក ម៉ូឌី ធ្វើឡើងក្នុង​ឱកាស​​ថ្ងៃបើកសម័យ​ប្រជុំសភា​ លើកទី១ និង​ស្របពេល​ដែលបណ្តាគណបក្ស​​មាន​សំឡេងអាសនៈ​នៅសភា ប្រជែង​ដំណើមគ្នា ចង់​បាន​កៅអី ប្រធាន​រដ្ឋសភា តែរៀងៗខ្លួន។ ទិដ្ឋភាពបែបនេះ ជា​លើកទី១ នៅក្នុង​ប្រវត្តិសាស្ត្រដឹកនាំប្រទេស​ ១០ ឆ្នាំ របស់​លោក ណារិនដ្រា ម៉ូឌី ។​

រោងចក្រ​ផលិត​ថ្ម​លីចូមកូរ៉េខាង​ត្បូងមួយ​កន្លែង​​ ​ផ្ទុះ​ឆេះ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២២​នាក់ ក្នុង​នោះ​១៨​នាក់​ជា​ជន​ជាតិ​ចិន នៅក្នុង​គ្រោះ​អគ្គិភ័

រោងចក្រ​ផលិត​ថ្ម​លីចូមកូរ៉េខាង​ត្បូងមួយ​កន្លែង​​ ​ផ្ទុះ​ឆេះ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២២​នាក់ ក្នុង​នោះ​១៨​នាក់​ជា​ជន​ជាតិ​ចិន នៅក្នុង​គ្រោះ​អគ្គិភ័យ​ផ្ទុះ​រោង​ចក្រ​ផលិត​ថ្ម​លីចូលមួយ នៅ​ក្បែរ​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូង។ លោក​ប្រធានាធិបតី​ យូន​ ស៊ុកយោល​ បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋានបញ្ចេញ​​កម្លាំង​និង​សម្ភារៈទាំងអស់​​ដែល​មាន​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​និងរុក​រក​អ្នក​បាត់​ខ្លួន។

រុស្ស៊ី៖ស្លាប់យ៉ាងតិច១៦ នាក់ក្នុងអំពើភេរវកម្មនៅវិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្

រុស្ស៊ី៖ស្លាប់យ៉ាងតិច១៦ នាក់ក្នុងអំពើភេរវកម្មនៅវិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្ម នៅវិហារគ្រិស្តសាសនា និង វិហារជ្វីហ្វ ដែលស្ថិតក្នុងខេត្ត Daguestan (ដាហ្គេស្តង់) ជាតំបន់ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមជនរងគ្រោះ មាន សង្ឃគ្រិស្តសាសនាមួយអង្គ ប្រជាជនស៊ីវិល និង ប៉ូលីស ជាច្រើននាក់។ គិតមកត្រឹមពេលនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅឡើយទេ។ ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលដកស្រង់សំដីពីប្រភពប៉ូលីស នៅលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ សុទ្ធតែមានដើមកំណើតនៅខេត្ត Daguestan (ដាហ្គេស្តង់) ផ្ទាល់ និង ភាគច្រើន គឺជាបុគ្គល ដែលជាប់ពាក់ព័ន្ធនិងចរន្តអ៊ីស្លាម Wahhabite ដែលជានិកាយអ៊ីស្លាម ដ៏តឹងរ៉ឹងបំផុតមួយ។

តើ​ការ​បន្ត​ចែកចាយ​វីដេអូ​បាញ់ប្រហារ​របស់​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​ជា​ការ​ទាមទារ​យុត្តិធម៌​សង្គម​?

ឃ្លីបវីដេអូខ្លី​ដែលបង្ហាញពី​អតីតឧកញ៉ា ស្រី ស៊ីណា ​បាញ់ទៅលើគូរស្នេហ៍​មួយគូ​នៅ​រាជធានី​ភ្ន

តើ​ការ​បន្ត​ចែកចាយ​វីដេអូ​បាញ់ប្រហារ​របស់​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​ជា​ការ​ទាមទារ​យុត្តិធម៌​សង្គម​?

ឃ្លីបវីដេអូខ្លី​ដែលបង្ហាញពី​អតីតឧកញ៉ា ស្រី ស៊ីណា ​បាញ់ទៅលើគូរស្នេហ៍​មួយគូ​នៅ​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍មុន​កំពុងត្រូវបាន​បន្ត​ផ្សព្វផ្សាយ ​និង​ចែករំលែក​តៗគ្នា​នៅឡើយ​។ ក្រសួង​ព័ត៌មាន​កាលពីពេលថ្មី​ៗនេះ​បានស្នើឲ្យ​សារព័ត៌មាន ​និង​មហាជន​បញ្ឈប់ផ្សព្វផ្សាយ ​និង​ចែកចាយ​វីដេអូដ៏ឃោរឃៅ​មួយនេះ​តាម​បណ្តាញសង្គម​។ ទង្វើ​របស់អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​អាចត្រូវផ្តន្ទាទោស​ដាក់គុក​អតិបរមា​ពី​១០ ទៅ១៥​ឆ្នាំ។ ​គឺជា​ទំហំទោស​ដែលមហាជន​មិន​ពេញចិត្ត និង​យល់ឃើញថា ​មិនសក្តិសម​នឹង​ទង្វើ​ដ៏ព្រៃផ្សៃ​របស់​ជនល្មើស​។ ចំណែក​អ្នកតាមដាន​សង្គមនានា​យល់ឃើញថា​បញ្ហានេះ ​គេត្រូវ​មានការ​ថ្លឹងថ្លែង​រវាង​ក្រមសីលធម៌ ​និង​យុត្តិធម៌​សង្គមផងដែរ​។

កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក

បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងា

កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក

បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ អ្នកជនបទខ្លះត្រូវចេញ ចោលកូនដែលនៅតូចដោយទុកឲ្យមនុស្ស​ចាស់ ឬជីដូនមើលថែបន្ត។ និន្នាការនេះបានធ្វើឲ្យមនុស្សចាស់​និង កុមារតូចៗប្រឈមនឹងបញ្ហាសុខភាពជាច្រើន​។ កុមារដែលជាវ័យកំពុងលូតលាស់បានប្រឈមខ្លាំងនឹងកង្វះអាហាររូបត្ថម្ភដោយការថែទាំមិនសូវដិតដល់។

ឥណ្ឌូណេស៊ី​ ​​កំពូល​សេដ្ឋកិច្ច​អាស៊ាន បន្ត​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ ជាង​៥% ​​ឆ្នាំនេះនិង​ឆ្នាំថ្មី

ធនាគារពិភពលោក បញ្ជាក់ថា ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចរឹងមាំល្អ ហើយនិងបន្តមានស្ថិរភាពវឌ្ឍនភាព ថែ

ឥណ្ឌូណេស៊ី​ ​​កំពូល​សេដ្ឋកិច្ច​អាស៊ាន បន្ត​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ ជាង​៥% ​​ឆ្នាំនេះនិង​ឆ្នាំថ្មី

ធនាគារពិភពលោក បញ្ជាក់ថា ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចរឹងមាំល្អ ហើយនិងបន្តមានស្ថិរភាពវឌ្ឍនភាព ថែមទៀត។ វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ច ទី១ ប្រចាំតំបន់អាស៊ាននេះ ក៏ដោយសារតែការទំហំប្រើប្រាស់ក្នុងស្រុកច្រើន ការចំណាយសាធារណៈកើនល្អ និងវិនិយោគទុនបរទេស ក៏បានកើនឡើងច្រើនខ្លាំងជាលំដាប់ នៅឥណ្ឌូណេស៊ី។ ទោះបីជាយ៉ាងនេះក្តី ធនាគារពិភពលោក ក៏បានព្រមានបន្តិចដែរ អំពីហានិយភ័យ ជុំវិញអត្រាការប្រាក់ខ្ពស់ និងវិបត្តិជម្លោះក្នុងតំបន់ ដែលអាចប៉ះពាល់ដល់វឌ្ឍនភាពសេដ្ឋកិច្ច ជាយថាហេតុ។​

រុស្ស៊ី​ចង្អុល​មុខ​អាមេរិក​ក្រោយ​ការ​វាយប្រហារដោយ​មីស៊ីលបាលីស្ទីក​​លើ​ក្រុង​គ្រីមេ

មាន​ស្លាប់​យ៉ាងហោច​ណាស់​បួន​នាក់ និង​របួស​ជា​ងមួយ​រយ​នាក់ ដោយការ​វាយប្រហារ​របស់​អ៊ុយក្រ

រុស្ស៊ី​ចង្អុល​មុខ​អាមេរិក​ក្រោយ​ការ​វាយប្រហារដោយ​មីស៊ីលបាលីស្ទីក​​លើ​ក្រុង​គ្រីមេ

មាន​ស្លាប់​យ៉ាងហោច​ណាស់​បួន​នាក់ និង​របួស​ជា​ងមួយ​រយ​នាក់ ដោយការ​វាយប្រហារ​របស់​អ៊ុយក្រែន លើ​​​គ្រីមេ ដែន​ដី​ដែល​រុស្ស៊ី​ក្រសោប​យក​កាលពី​ឆ្នាំ​២០០៤។ សម្រាប់​រុស្ស៊ី​ គ្រោះ​ថ្នាក់​នេះ ជា​ស្នាដៃ​របស់​​អាមេរិក ព្រោះវ៉ាស៊ីនតោន​​​​ជា​អ្នក​ផ្គត់ផ្គង់​មីស៊ីល​Atacms ឱ្យ​កៀវ។ មីស៊ីលបាលីស្ទិក​​Atacmsអាមេរិក​អាច​បាញ់​បាន​ចម្ងាយ​ដល់​៣០០​គីឡូម៉ែត្រ​។

ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនភូមិខ្មែរក្នុងបទសង្ស័យបោកប្រាស់គម្រោងដីធ្លីខេត្តស្វាយរៀង

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី២

ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនភូមិខ្មែរក្នុងបទសង្ស័យបោកប្រាស់គម្រោងដីធ្លីខេត្តស្វាយរៀង

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី២៤ មិថុនានេះថា ពិតជាមានការចាប់ខ្លួនលោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុបដូចការផ្សព្វផ្សាយនៅពេលថ្មីៗនេះមែន។ ការចាប់ខ្លួនអ្នកជំនួញអចលនទ្រព្យរូបនេះធ្វើឡើង បន្ទាប់ពីមានផ្ទុះរឿងអាស្រូវរកស៊ីបោកប្រាស់ពលរដ្ឋក្នុងគម្រោងដីធ្លីនៅខេត្តស្វាយរៀងកាលពីពេលកន្លងទៅថ្មីៗនេះ។

រុស្ស៊ី៖ ស្លាប់យ៉ាងតិច១៦ នាក់ ក្នុងអំពើភេរវកម្មនៅ វិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្

រុស្ស៊ី៖ ស្លាប់យ៉ាងតិច១៦ នាក់ ក្នុងអំពើភេរវកម្មនៅ វិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ

ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្ម នៅវិហារគ្រិស្តសាសនា និង វិហារជ្វីហ្វ ដែលស្ថិតក្នុងខេត្ត Daguestan (ដាហ្គេស្តង់) ជាតំបន់ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមជនរងគ្រោះ មាន សង្ឃគ្រិស្តសាសនាមួយអង្គ ប្រជាជនស៊ីវិល និង ប៉ូលីស ជាច្រើននាក់។ គិតមកត្រឹមពេលនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅឡើយទេ។ ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលដកស្រង់សំដីពីប្រភពប៉ូលីស នៅលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ សុទ្ធតែមានដើមកំណើតនៅខេត្ត Daguestan (ដាហ្គេស្តង់) ផ្ទាល់ និង ភាគច្រើន គឺជាបុគ្គល ដែលជាប់ពាក់ព័ន្ធនិងចរន្តអ៊ីស្លាម Wahhabite ដែលជានិកាយអ៊ីស្លាម ដ៏តឹងរ៉ឹងបំផុតមួយ។

សហជីពរណបរដ្ឋាភិបាលស្នើឲ្យអាមេរិកផ្តាច់ជំនួយអង្គការសង់ត្រាល់

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​នេះ​ ក្រុម​សហជីព​រណប​រដ្ឋាភិបាល​ដែល​តាំង​ខ្លួន​ជា​អ្នក​ត

សហជីពរណបរដ្ឋាភិបាលស្នើឲ្យអាមេរិកផ្តាច់ជំនួយអង្គការសង់ត្រាល់

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​នេះ​ ក្រុម​សហជីព​រណប​រដ្ឋាភិបាល​ដែល​តាំង​ខ្លួន​ជា​អ្នក​តំណាង​ឲ្យ​កម្មករ ​៤ម៉ឺន​នាក់​បាន​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដោយទាម​ទារ​ឲ្យ​សហរដ្ឋ​អាមេ​រិក​ពិចារ​ណា ​(ផ្តាច់ជំនួយ) លើ​កញ្ចប់​ថវិកា​របស់​អង្គការ​សង់​ត្រាល់​។​ នេះ​ជា​ការ​បន្ត​ដើរ​ស្រែក​ទាម​ទារ​តាម​ផ្លូវ​របស់​ក្រុម​សហជីព​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​ដោយ​ចោទ​ប្រកាន់​អង្គការ​សង់​ត្រាល់​ក្នុង​រឿង​ចេញ​របាយ​ការណ៍​មិន​ពិត​ទាក់​ទង​នឹង​សេរី​ភាព​សហ​ជីព និង​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​។​

ហ្វីលីពីន ធានា​ថាមិន​ឲ្យ​ ចិន​ប៉េកាំង ​សម្លុត​គំរាម​បំភិតបំភ័យ​ងាយៗឡើយ

​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាង ​ថា ប្រទេស​របស់ខ្លួន នឹងមិន​អនុញ្ញាត​ឲ្យ​ចិន​ប៉េកាំងគំរ

ហ្វីលីពីន ធានា​ថាមិន​ឲ្យ​ ចិន​ប៉េកាំង ​សម្លុត​គំរាម​បំភិតបំភ័យ​ងាយៗឡើយ

​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាង ​ថា ប្រទេស​របស់ខ្លួន នឹងមិន​អនុញ្ញាត​ឲ្យ​ចិន​ប៉េកាំងគំរាម​កំហែងនិងបំភិត​បំភ័យ​ស្រេច​តែ​នឹង​អំពើ​ចិត្ត​បាន​សោះឡើយ។ ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋ​ហ្វីលីពីន ​នៅថ្ងៃអាទិត្យ ទី​២៣មិថុនា យ៉ាង​ដូច្នេះ​ ធ្វើឡើង​បន្ទាប់ពី ទាហានជើងទឹក​ហ្វីលីពីននិងឆ្មាំ​សមុទ្រ​ចិន​​ បាន​ប៉ះទង្គិច​គ្នា​ កាលពី​ដើម​សប្តាហ៍ និង​បាន​បណ្តាលឲ្យ​ ទាហានហ្វីលីពីន ម្នាក់​របួស​ ដាច់​ម្រាម​ដៃ១។​

ការសិក្សា​​៖​ភ្នំពេញជាទីក្រុងដែល​​មានការ​ចំណាយខ្ពស់ជាងគេលំដាប់ទី២​​នៅ​អាស៊ីអាគ្នេយ៍

ទីក្រុងភ្នំពេញរបស់ប្រទេស​​កម្ពុជា​​​​បាន​ជាប់ចំណាត់ថ្នាក់​លេខ​២នៅអាស៊ីអាគ្នេយ៍​ និងជាប់

ការសិក្សា​​៖​ភ្នំពេញជាទីក្រុងដែល​​មានការ​ចំណាយខ្ពស់ជាងគេលំដាប់ទី២​​នៅ​អាស៊ីអាគ្នេយ៍

ទីក្រុងភ្នំពេញរបស់ប្រទេស​​កម្ពុជា​​​​បាន​ជាប់ចំណាត់ថ្នាក់​លេខ​២នៅអាស៊ីអាគ្នេយ៍​ និងជាប់ចំណាត់ថ្នាក់​លេខ១៣២នៅក្នុងសកលលោក​​ដែលមានការចំណាយ​​លើ​ការរស់នៅ​​ខ្ពស់​ជាងគេ​​។ នេះបើតាមរបាយការណ៍សិក្សា​​វាយតម្លៃការ​រស់នៅរបស់មនុស្ស​ក្នុងទីក្រុងចំនួន ២២៦ ក្នុងទ្វីបចំនួន​៥​ ដែលទើបត្រូវបានចេញផ្សាយក្នុងគេហទំព័រ​ Mercer នៅ​ថ្ងៃទី​២៣មិថុនានេះ។

ឥណ្ឌា៖ ពុលស្រាស្លាប់យ៉ាងហោច​៥៣នាក់ នៅរដ្ឋ​តាមីលណាឌូ

នៅរដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងសប្តាហ៍​កន្លងទៅនេះ មាន​មនុស្សស្លាប់យ៉ាងហោច​៥

ឥណ្ឌា៖ ពុលស្រាស្លាប់យ៉ាងហោច​៥៣នាក់ នៅរដ្ឋ​តាមីលណាឌូ

នៅរដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងសប្តាហ៍​កន្លងទៅនេះ មាន​មនុស្សស្លាប់យ៉ាងហោច​៥៣នាក់ ដោយ​សារតែការពុលស្រាអាល់កុល ដែលមានសារធាតុមេតាណុល។ ករណីពុលស្រា តែងតែកើតមានជារឿតៗនៅឥណ្ឌា ដោយសារតែប្រជាជនក្រីក្រ ជាវអាល់កុលដែលត្រូវ​បាន​ផលិត​ឡើងខុសច្បាប់ និងគ្មាន​បទដ្ឋានអនាម័យសុខភាព​។

តើទម្ងន់ទោសកម្រិតណាដែលអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវទទួលក្នុងទង្វើរបស់​ខ្លួន?

នៅទីបំផុត អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាត

តើទម្ងន់ទោសកម្រិតណាដែលអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវទទួលក្នុងទង្វើរបស់​ខ្លួន?

នៅទីបំផុត អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងឃាតកម្ម។ ការសម្រេចនេះធ្វើឡើង ក្រោយអតីតឧកញ៉ារូបនេះបានប្រព្រឹត្តិបទល្មើសបាញ់ប្រហារមួយនៅខណ្ឌច្បារអំពៅដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ ជាមួយនឹងបទចោទប្រកាន់នេះ​ អតីតឧកញ៉ា ស្រី ស៊ីណា អាចនឹងដេកក្នុងគុកយ៉ាងតិច ៣០ឆ្នាំ។ តែចំពោះអ្នកឃ្លាំមើលសង្គម ទោះត្រូវដេកក្នុងគុក ៣០ឆ្នាំ ក៏មិនសមនឹងទង្វើបាញ់​ប្រហារដ៏អមនុស្សធម៌របស់លោក ស្រី ស៊ីណា ដែរ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ជួប នរក្សា៖

របាយការណ៍​៖កម្មការនី​រោងចក្រ​ម៉ៅការដេរបន្តនៅកម្ពុជាមិនទាន់ទទួលការការពារនិងរបប​គាំពារសង្គម

របាយការណ៍ថ្មីរបស់អង្គការអុកស្វាម ស្តីពី​សេចក្តីសង្ខេបគោលនយោបាយបាន​រកឃើញថា ការអនុវត្តសិទ

របាយការណ៍​៖កម្មការនី​រោងចក្រ​ម៉ៅការដេរបន្តនៅកម្ពុជាមិនទាន់ទទួលការការពារនិងរបប​គាំពារសង្គម

របាយការណ៍ថ្មីរបស់អង្គការអុកស្វាម ស្តីពី​សេចក្តីសង្ខេបគោលនយោបាយបាន​រកឃើញថា ការអនុវត្តសិទ្ធការងារនៅតាមរោងចក្រម៉ៅការដេរបន្តនៅក្នុងប្រទេសកម្ពុជានៅមិនទាន់ទទួលបានការការពារ​ និងរបបគាំពារសន្តិសុខ​សង្គមគ្រប់គ្រាន់ទេ។ អង្គការអុកស្វាម រក​​ថា​​ចំណុចខ្វះខាតនេះកើតមានដោយសារការងារ​ម៉ៅការដេរបន្ត​នៅកម្ពុជា​មិនស្ថិតនៅក្នុងប្រព័​ន្ធការងាររបស់រដ្ឋាភិបាល។

ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃន

ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិកដែលត្រៀមរៀបចំឡើងនៅប្រទេសបារាំងនាថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ទិវាអូឡាំពិកនេះបាន​​​រៀបចំធ្វើ​​ឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួម​របស់​អត្តពលិកជម្រើសជាតិកម្ពុជា​​ និងសិស្សសាលា​ប្រមាណ ៣០០នាក់។ អត្តពលិកជម្រើសជាតិកម្ពុជា​ប្រាប់ថា ទិវាអូឡាំពិកនេះ​​ពិតជាមានន័យណាស់ពីព្រោះថា វា​បានជំរុញ​​ពួកគេ​ឱ្យកាន់តែ​ខិតខំប្រឹងប្រែង​​​ដើម្បី​ក្លាយជា​អត្តពលិករបស់អូឡាំពិក​នាពេលអនាគត។

អធិរាជជប៉ុន​បំពេញ​ព្រះរាជ​ទស្សនកិច្ចនៅ​អង់គ្លេសដើម្បី​រឹត​ចំណងទាក់ទង​ប្រទេស​ទាំង​២

ព្រះចៅអធិរាជជប៉ុននិងព្រះរាជិនី ស្តេចយាងទៅដល់ប្រទេសអង់គ្លេស ដើម្បីនឹងបំពេញព្រះរាជដំណើរទស

អធិរាជជប៉ុន​បំពេញ​ព្រះរាជ​ទស្សនកិច្ចនៅ​អង់គ្លេសដើម្បី​រឹត​ចំណងទាក់ទង​ប្រទេស​ទាំង​២

ព្រះចៅអធិរាជជប៉ុននិងព្រះរាជិនី ស្តេចយាងទៅដល់ប្រទេសអង់គ្លេស ដើម្បីនឹងបំពេញព្រះរាជដំណើរទស្សនកិច្ច ផ្លូវរដ្ឋ។ ព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ ឆាលស៍ ទី៣ និងព្រះរាជវង្សានុវង្ស នឹងទទួលស្វាគមន៍ក្សត្រជប៉ុនដោយផ្ទាល់ នៅ​ព្រះរាជវាំងអង់គ្លេស។ ព្រះរាជដំណើរទស្សនកិច្ចចំនួន ៣ ថ្ងៃ របស់អធិរាជជប៉ុន​គ្រានេះ ​ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការរឹតចំណងមេត្រីភាព របស់ព្រះរាជវង្សទាំង ២។

ប្រជាជនអ៊ីស្រាអែលច្រើនម៉ឺននាក់ ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោកនេតាន់យ៉ាហ៊ូ

កាលពីថ្ងៃសៅរ៍ទី​២២មិថុនា យ៉ាងហោចណាស់ មានប្រជាជនអ៊ីស្រាអែលប្រមាណ​១៥ម៉ឺននាក់ បានចុះផ្លូវធ្

ប្រជាជនអ៊ីស្រាអែលច្រើនម៉ឺននាក់ ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោកនេតាន់យ៉ាហ៊ូ

កាលពីថ្ងៃសៅរ៍ទី​២២មិថុនា យ៉ាងហោចណាស់ មានប្រជាជនអ៊ីស្រាអែលប្រមាណ​១៥ម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម្ម​នៅទីក្រុងទែលអាវីវ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ដឹកនាំដោយ​លោក បេនចាមីន ​នេតាន់យ៉ាហ៊ូ ដែលកំពុងតែដឹកនាំអ៊ីស្រាអែលធ្វើសង្គ្រាមនៅហ្កាហ្សា​។ ប្រជាជនអ៊ីស្រាអែល ទាមទារ​ឲ្យ​មានការបោះឆ្នោត​មុនអាណត្តិ​ និងទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែចរចាបញ្ចប់សង្គ្រាម និងដើម្បីរំដោះចំណាប់ខ្មាំងមកវិញទាំងអស់។

តុលាការសម្រេច​ចោទប្រកាន់​អតីតឧកញ៉ា​ស្រី ស៊ីណាពីបទ​​​ឃាតកម្ម និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត

​នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការអម​សាលាដំបូងបានសម្រេចចោទប្រកាន់លើ​អតីតឧកញ

តុលាការសម្រេច​ចោទប្រកាន់​អតីតឧកញ៉ា​ស្រី ស៊ីណាពីបទ​​​ឃាតកម្ម និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត

​នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការអម​សាលាដំបូងបានសម្រេចចោទប្រកាន់លើ​អតីតឧកញ៉ា​ស្រី ស៊ីណាពីបទ​​ចោទចំនួន ​៣រួមមាន មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់។ ​ការសម្រេចចោទប្រកាន់​បទចោទកម្រិត​ព្រហ្មទណ្ឌ​​ធ្ងន់ធ្ងរ​​នេះ​ត្រូវបាន​តំណាងអយ្យការអមសាលាដំបូងអះអាងថាធ្វើឡើងដោយផ្អែក​​លើ​មូលដ្ឋាននិងភស្តុតាង​ច្បាស់លាស់​។ តែ​ទន្ទឹមនឹង​ការ​ចោទប្រកាន់លោក​ស្រី ស៊ីណា​ តំណាងអយ្យការអមសាលាដំបូងបានប្រកាសដោះលែង​ជនសង្ស័យ ​២នាក់​​ ដោយហេតុថាបុគ្គលទាំង​២នាក់នេះ​មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើស។

រុស្ស៊ី​សម្រុកប្រតិបត្តិការទ្រង់ទ្រាយធំ​​​ ​កម្ទេច​រចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

ក្នុង​សប្តាហ៍​នេះ កងទ័ពរុស្ស៊ី​បាន​សម្រុក​វាយប្រតិបត្តិការសឹក​សំដៅ​យក​ទីតាំង​​រចនាសម្ព័

រុស្ស៊ី​សម្រុកប្រតិបត្តិការទ្រង់ទ្រាយធំ​​​ ​កម្ទេច​រចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

ក្នុង​សប្តាហ៍​នេះ កងទ័ពរុស្ស៊ី​បាន​សម្រុក​វាយប្រតិបត្តិការសឹក​សំដៅ​យក​ទីតាំង​​រចនាសម្ព័ន្ធ​អគ្គិសនី និង​កន្លែង​ផ្ទុក​ថាមពល​អ៊ុយក្រែន​ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់និង​របួស​ជាច្រើន​ផង។​ ពីឥឡូវ​នេះ​ហើយ ថ្នាក់ដឹកនាំ​អ៊ុយក្រែន ចាប់ផ្តើម​សម្តែង​ក្តីបារម្ភ​ពីការ​ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់។ ទីតាំង​លេនដ្ឋាន​យោធា​អ៊ុយក្រែន មួយ​ចំនួន ត្រូវដាច់​ភ្លើង​ប្រើប្រាស់​ ជាបណ្តើរៗទៅហើយ​។​ ទន្ទឹម​នឹងគ្នា​នេះ​ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ក៏បាន​ប្រកាសប្រមូល​ម៉ាស៊ីន​ភ្លើង សម្រាប់​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅតាម​មន្ទីរពេទ្យ និងនៅតាម​​សាលារៀន។

UN/ONU៖ ដរាបណាគ្មានការប្រសើរឡើងផ្នែកសិទ្ធិស្ត្រី​ ​អាហ្វហ្កានីស្ថាននឹងបន្តនៅក្រៅសហគមន៍អន្តរជាតិ

អស់រយៈពេល​ប្រមាណ​ជិត​៣ឆ្នាំហើយ ដែល​ក្រុម​តាលីបង់ បានត្រលប់​មកគ្រប់គ្រងអំណាចវិញនៅអាហ្វហ្

UN/ONU៖ ដរាបណាគ្មានការប្រសើរឡើងផ្នែកសិទ្ធិស្ត្រី​ ​អាហ្វហ្កានីស្ថាននឹងបន្តនៅក្រៅសហគមន៍អន្តរជាតិ

អស់រយៈពេល​ប្រមាណ​ជិត​៣ឆ្នាំហើយ ដែល​ក្រុម​តាលីបង់ បានត្រលប់​មកគ្រប់គ្រងអំណាចវិញនៅអាហ្វហ្កានីស្ថាន​។ សិទ្ធិសេរីភាពជាទូទៅ​​ និងជាពិសេសគឺសិទ្ធិស្ត្រី​ បានរួញខើចកាន់តែខ្លាំង​ ក្រោម​នឹមអំណាចនយោបាយ​​អ៊ីស្លាម​ផ្តាច់ការតាលីបង់។ កាលពីថ្ងៃសុក្រ​ ទី​២១មិថុនា​ អង្គការសហប្រជាជាតិ បាន​បញ្ជាក់ឲ្យដឹងថា អាហ្វហ្កានីស្ថាននឹងមិនអាចត្រឡប់ចូលសហគមន៍អន្តរ​ជាតិវិញបានទេ ដរាបណា​ការគោរពសិទ្ធិស្ត្រី​ នៅតែមិនប្រសើរឡើងនៅអាហ្វហ្កានីស្ថាន​។

ចិននិងបារាំងរួមគ្នាបង្ហោះផ្កាយរណប ដើម្បីសិក្សាអំពី​​រលកពន្លឺ​ “Sursauts Gamma” ក្នុងចក្រវាឡ

ផ្កាយរណបថ្មីមួយ ត្រូវបានបង្ហោះនាំទៅកាន់ខ្សែគន្លងផែនដី នៅរសៀលថ្ងៃទី​២២មិថុនានេះ ចេញពីមូលដ

ចិននិងបារាំងរួមគ្នាបង្ហោះផ្កាយរណប ដើម្បីសិក្សាអំពី​​រលកពន្លឺ​ “Sursauts Gamma” ក្នុងចក្រវាឡ

ផ្កាយរណបថ្មីមួយ ត្រូវបានបង្ហោះនាំទៅកាន់ខ្សែគន្លងផែនដី នៅរសៀលថ្ងៃទី​២២មិថុនានេះ ចេញពីមូលដ្ឋានអវកាស​ Xichang ក្នុងខេត្តស៊ីឈាន់​ប្រទេសចិន។ ផ្កាយរណបនេះ គឺជាលទ្ធផល​នៃ​ការ​រួមសហការគ្នា រវាង​បារាំងនិងចិន ហើយដែលមាន​បេសកកម្ម​ ទៅចាំចាប់រលកពន្លឺនៅក្នុងចក្រវាឡ។​ ផ្អែកតាមក្រុមការងារនៃបេសកកម្មនេះ ការសិក្សាលំអិត​អំពី​រលកពន្លឺ​នៃចក្រវាឡ នឹងអាចឲ្យ​គេ​ឆ្វេងយល់​បានកាន់តែច្បាស់ អំពី​ប្រវត្តិកកើតនៃចក្រវាឡ និង​ការស្លាប់របស់​ផ្កាយ​នានាតាំងតែពី​រាប់ពាន់​លានឆ្នាំមុន​។

Get more results via ClueGoal