បណ្ឌិត ឆេង គឹមឡុង៖ កម្ពុជានឹងអាចទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីកាន់តែច្រើន
newsare.net
តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមនបណ្ឌិត ឆេង គឹមឡុង៖ កម្ពុជានឹងអាចទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីកាន់តែច្រើន
តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃនៅសិង្ហបុរី គឺថ្ងៃទី១៨ និង១៩ ខែមិថុនានេះ សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរីបានចុះអនុស្សរណៈយោគយល់គ្នា(MOU)មួយស្តីពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឆេង គឹមឡុង នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបបានមើលឃើញថាការចុះMOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរីនឹងជួយឲ្យកម្ពុជាអាចទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីឲ្យកាន់តែច្រើនជាងមុន។ Read more