បញ្ហាដីធ្លី៖ ពលរដ្ឋមកពីខេត្តក្រចេះជាង៦០នាក់ស្វែងរកអន្ដរាគមន៍ពីស្ថាប័នរដ្ឋាភិបាល
newsare.net
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ពលរដ្ឋមកពីខេត្តក្រចេះប្រមាណ ៦០នាក់បានយកញត្តិទៅដាក់នបញ្ហាដីធ្លី៖ ពលរដ្ឋមកពីខេត្តក្រចេះជាង៦០នាក់ស្វែងរកអន្ដរាគមន៍ពីស្ថាប័នរដ្ឋាភិបាល
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ពលរដ្ឋមកពីខេត្តក្រចេះប្រមាណ ៦០នាក់បានយកញត្តិទៅដាក់នៅស្ថាប័នរដ្ឋចំនួន៣គឺ ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី និងក្រសួងរៀបចំដែនដីដើម្បីស្នើសុំអន្តរាគមន៍បញ្ឈប់ការឈូសឆាយដី និងដំណាំរបស់ពួកគាត់។ បើតាមការអះអាងរបស់អង្គការលីកាដូ ពលរដ្ឋជាង១ពាន់គ្រួសារនៅក្នុងភូមិចំនួន២ ក្នុងខេត្តក្រចេះបានចោទក្រុមហ៊ុនក្នុងស្រុកមួយថា បានឈូសឆាយដីរបស់ពួកគាត់ ដែលក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិសិង្ហបុរី ចាត់ទុកថា ស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ Read more