MOEX, RTS indices rise by 0.23%
newsare.net
The yuan rose by 6.8 kopecks to 11.26 rublesMOEX, RTS indices rise by 0.23%
The yuan rose by 6.8 kopecks to 11.26 rubles Read more
The yuan rose by 6.8 kopecks to 11.26 rubles Read more
លោកម៉ាក រូត នាយករដ្ឋមន្ត្រីចប់អាណត្តិរបស់ហូឡង់ ត្រូវបានប្រទេសសមាជិកទាំង៣២ប្រទេស នៃអង្គការសម្ព័ន្ធមិត្តអូតង់ បោះឆ្នោតតែងតាំង ជាអគ្គលេខាធិការថ្មីរបស់អូតង់។ អាណត្តិរបស់លោក ម៉ាក រូត នឹងពោរពេញទៅដោយការល្បងរកដំណោះស្រាយសម្រាប់អូតង់ ខណៈអឺរ៉ុបទាំងមូល កំពុងរងការគំរាមសន្តិសុខពីសំណាក់រុស្ស៊ី។ តើលោកម៉ាក រូត អនាគតអគ្គលេខាធិការថ្មីរបស់អូតង់ ជាអ្នកណា ?
ការសិក្សាពិភពលោក ដ៏ធំជាងគេបំផុត ចេញផ្សាយនៅថ្ងៃពុធទី ២៦មិថុនា២០២៤បានបង្ហាញឱ្យឃើញថា មនុស្សធំពេញវ័យរស់លើភពផែនដី ចំនួនជិតមួយភាគបី មិនបញ្ចេញសកម្មភាពកាយសម្បទាគ្រប់គ្រាន់សម្រាប់សុខភាពទេ។ កង្វះសកម្មភាព មិនធ្វើចលនាគ្រប់គ្រាន់ ជាប្រភពនាំឱ្យខូចសុខភាពរាផ្លូវកាយនិងផ្លូវចិត្ត។ នេះបើតាមអ្នកជំនាញអង្គការសុខភាពពិភពលោកដែលចាត់ទុកកំណើននៃភាពអសកម្មរបស់មនុស្ស ថា ជាសញ្ញាអាសន្ន។
សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាមានចំនួនច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់ទៅទៀត។ ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្ពុជាក៏បានច្រានចោលនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបដិសេធចំពោះរបាយការណ៍របស់សង់ត្រាល់។
មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុងរយៈពេល៦ថ្ងៃនេះ ភាពយន្តខ្លីប្រមាណជាង១៥០រឿងដែលមកពីអាមេរិក បារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌា និងកម្ពុជាត្រូវចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ Elvis of Cambodia ដែលជាកុនឯកសារមរតកនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតត្រូវបានចាក់បញ្ចាំងក្នុងថ្ងៃបើកសម្ពោធដោយមានវត្តមានចូលរួមរបស់គ្រួសារលោកស៊ីនស៊ីសាមុត។ សូមស្តាប់បទយកការណ៍របស់ ជួប នរក្សា៖
ក្រោយមានហេតុការណ៍អវិជ្ជមានជាបន្តបន្ទាប់ទាក់ទងនឹងបុគ្គលដែលមានគោរមងារឧកញ៉ា សមាគមឧកញ៉ាកម្ពុជាបានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការស្រាវជ្រាវជាបន្ទាន់ពីប្រវត្តិជាក់ស្តែងរបស់បុគ្គលពាក់ព័ន្ធជាពិសេសអតីតឧកញ៉ាស្រី ស៊ីណា ដែលបានសម្លាប់មនុស្ស២នាក់យ៉ាងឃៅរឃៅកាលពីសប្តាហ៍មុន។ អតីតឧកញ៉ា ស្រី ស៊ីណា មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងក៏គ្មានអាជីវកម្មច្បាស់លាស់ដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ មិថុនានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជានៅតែមានក្តីកង្វល់ ប្រសិនបើមានឧកញ៉ាច្រើនបន្តស្ថិតនៅក្រៅការគ្រប់គ្រងរបស់សមាគម ខណៈឧកញ៉ាដែលចូលជាសមាជិកពេលនេះមានតែជាង ៣០០នាក់ក្នុងចំណោមឧកញ៉ាសរុបជាង ១ ៤០០នាក់៕
សេចក្តីព្រាងវិសោធនកម្មច្បាប់សង្គមស៊ីវិលដែលបានស្នើឡើងកាលពីឆ្នាំ២០១៩ នៅពុំទាន់មានការឯកភាពរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទៅលើខ្លឹមសារវិសោធនកម្មនៅឡើយ។ នៅថ្ងៃទី២៥ មិថុនា ក្រុមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNCT) បានបង្ហាញកំណត់វិភាគ និងផ្តល់អនុសាសន៍ជាច្រើនលើការធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ ក្នុងចំណោមអនុសាសន៍ទាំងនោះ UNCT បានស្នើឱ្យលុបចោលមាត្រា២៤នៃច្បាប់ដែលត្រូវធ្វើវិសោធនកម្មដែលចែងថា NGO ក្នុងស្រុកខ្មែរទាំងអស់ត្រូវរក្សាអព្យាក្រឹត្យភាពចំពោះបក្សនយោបាយ និងមិនត្រូវធ្វើសកម្មភាពនយោបាយ។
នៅថ្ងៃអង្គារទី២៥មិថុនា ម្សិលមិញ អឺរ៉ុបបានបើកកិច្ចចរចាជាផ្លូវការ ស្តីការបញ្ចូលបេក្ខភាពអ៊ុយក្រែននិងម៉ុលដាវី ជាសមាជិករបស់សហភាពអឺរ៉ុប។ ហុងគ្រីដែលនឹងក្លាយជាប្រធានផ្លាស់វេនសហភាពអឺរ៉ុបចាប់ពីថ្ងៃទី១កក្កដា មិនប្រើសិទ្ធិប្រឆាំងវេតូនឹងការចរចានេះទេ បើទោះបីជាមានជំហរប្រឆាំងជាគោលការណ៍ក៏ដោយ។ ប៉ុន្តែដំណើរផ្លូវនៅវែងឆ្ងាយទៀតណាស់ ហេតុដូច្នេះហើយបានជាអ៊ុយក្រែនក៏ដូចជាអឺរ៉ុបបានចាត់ទុកការចាប់ផ្តើមចរចានេះ ជាដំណាក់កាល ប្រវត្តិសាស្ត្រ។
នៅកម្ពុជា ទោះមុខរបរដាំឈូកយកមើមនៅមានតិចតួចក៏ដោយក៏ការងារកសិកម្មមួយនេះបានជួយឲ្យកូនកសិករនៅខេត្តព្រៃវែងទទួលបានជោគជ័យនឹកស្មានមិនដល់។ មានអាយុ២៩ឆ្នាំ យុវជន ឡុង គន្ធា បានបង្កើតកសិដ្ឋានមួយឈ្មោះ «កសិដ្ឋានមើមឈូក ខេធី» លើដីស្រែទំហំ ២ហិកតាស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកមេសាង។ ពីដំបូង លោកឡុង គន្ធាបានទទួលការសើចចំអក តែសព្វថ្ងៃ របរដាំឈូកយកមើមបានអនុញ្ញាតឲ្យអតីតពលករនៅជប៉ុនរូបនេះអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ មើមឈូកមានតម្លៃ ១ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយក្នុង១ហិកតា ឈូកអាចផ្តល់មើមបានដល់ទៅជាង៤០តោនក្នុងមួយឆ្នាំ។
ក្នុងមួយឆ្នាំៗ អាល់កុលសម្លាប់មនុស្សអស់២លាន៦សែននាក់ ក្នុងនោះបីភាគបួនជាបុរសភេទ។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយនាថ្ងៃអង្គារទី ២៥មិថុនា២០២៤។ គឺជាអត្រាមរណៈដ៏ខ្ពស់ ដែលមិនអាចទទួលយកបានទេសម្រាប់អង្គការសុខភាពពិភពលោក។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែងមន្ដ្រីថ្នាក់ក្រោមជាតិចំនួន១២រូប។ ក្នុងចំណោមនោះ ៤រូបត្រូវបានប្តូរពីតំណែងអភិបាលខេត្តទៅធ្វើជារដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ និង៨នាក់ទៀត ជាអភិបាលនិងអភិបាលរងខេត្តដែលត្រូវប្តូរផ្លាស់ទៅដឹកនាំនៅក្នុងខេត្តផ្សេង។ ខេត្តដែលនឹងផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំលើកនេះរួមមានខេត្តកណ្ដាល ព្រះសីហនុកំពង់ស្ពឺ កំពង់ធំ តាកែវ ត្បូងឃ្មុំ ស្ទឹងត្រែង និងឧត្តរមានជ័យ។ អ្នកតាមដានសង្គមមិនជំទាស់នឹងការតែងតាំង និងដោះដូរនេះទេ តែពួកគេចង់ឃើញមន្ត្រីរដ្ឋទាំងនោះមានឆន្ទៈបម្រើរាស្ត្រនៅតាមមូលដ្ឋាន។
ជាជោគជ័យដ៏ធំធេងណាស់! យានឆាងអឺ-៦ បានបញ្ចប់បេសកកម្មនិងត្រលប់មកផែនដីវិញ នៅថ្ងៃអង្គារទី ២៥មិថុនានេះដោយសុវត្ថិភាព។ ជាពិសេសយានឆាងអឺ-៦បានពាំនាំមកជាមួយនូវសំណាកដីដំបូងរបស់ព្រះចន្ទ ត្រង់ផ្នែកដែលបែរខ្នងមកភពផែនដីផង។
លោក Julian Assange ស្ថាបនិក Wikileaks ដែលជាប់ឃុំនៅមន្ទីរឃុំឃាំងទីក្រុងឡុងដ៍ ប្រមាណ៥ឆ្នាំមកហើយនោះ ពេលនេះត្រូវបានដោះលេងឲ្យមានសេរីភាពហើយ។ អស់រយៈពេលជិត១៤ឆ្នាំមកហើយ ដែលប្រព័ន្ធយុត្តិធម៌អាមេរិក បានព្យាយាមតាមចាប់និងធ្វើបត្យាប័ន យករូបលោកJulien Assange ទៅកាត់ទោសនៅអាមេរិក ដោយចោទពីបទផ្សព្វផ្សាយឯកសារសម្ងាត់របស់កងទ័ពអាមេរិក។ ការដោះលែងលោក Julian Assange នៅពេលនេះ គឺជាលទ្ធផលនៃយុទ្ធនាការជួយអន្តរាគមន៍ពីសំណាក់ភាគីជាច្រើន ហើយដែលបានឈានឲ្យមានកិច្ចព្រមព្រៀងមួយ ជាមួយក្រសួងយុត្តិធម៌អាមេរិក។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឲ្យក្រសួងយុត្តិធម៌យកចិត្តទុកដាក់តាមដានករណីបាញ់ប្រហារបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់កាលពីសប្តាហ៍មុន។ ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីដូច្នេះធ្វើឡើង បន្ទាប់ពីមានមហាជនជាច្រើនបានបង្ហាញពីក្តីកង្វល់ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានៅក្រោយការបាញ់ប្រហារដ៏ព្រៃផ្សៃក្នុងរាជធានីភ្នំពេញ។
ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេល១០ខែ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានធ្វើការដោះស្រាយវិវាទដីធ្លីសរុបជាង ១៣ ៣០០ករណីក្នុងចំណោមពាក្យបណ្តឹងសរុបជាង១៥ ៦០០ករណី។ លទ្ធផលនៃការដោះស្រាយបញ្ហាដីធ្លីនេះធ្វើឡើង បន្ទាប់ពីក្រសួងដែនដីបានបង្កើតក្រុមការងារសម្របសម្រួលមួយ ដើម្បីដោះស្រាយវិវាទដីធ្លីតាមបណ្តារាជធានីខេត្តកាលពីខែកញ្ញា ឆ្នាំ២០២៣។
ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការអះអាងរបស់លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៥ មិថុនា។ តាមលោក ថេន សំវិសុទ្ធ សេវាកម្ម «កញ្ចប់បញ្ញើ» ថ្មីនេះជាការសហការជាមួយការិយាល័យច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានន័យថា ពលរដ្ឋអាចប្រើសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជាដោយមិនចំណាយពេលធ្វើដំណើរទៅ-មកដើម្បីយកឯកសារដែលពួកគាត់ត្រូវការ៕
នៅឥណ្ឌា គណបក្សកាន់អំណាច មិនអាចរកបានសំឡេងភាគច្រើន ផ្តាច់មុខនៅក្នុងសភាតែម្នាក់ឯងបាន។ ទីបំផុតទៅ លោក ណារិនដ្រា ម៉ូឌី ដែលមិនអាចជិះសេះលែងដៃម្នាក់ឯងទៀតបាន ក៏សូមអំពាវនាវឲ្យបណ្តាគណបក្សតូចៗ និងអ្នកតំណាងរាស្ត្របក្សប្រឆាំងរួមរួបគ្នាស្រុះស្រួលក្នុងសំឡេងតែ១ ដើម្បីបុព្វហេតុរីកចម្រើនរបស់ប្រទេសជាតិ និងដើម្បីឲ្យរដ្ឋសភាអាចប្រព្រឹត្តិទៅបានដោយរហូន។ ការប្រកាសរបស់លោក ម៉ូឌី ធ្វើឡើងក្នុងឱកាសថ្ងៃបើកសម័យប្រជុំសភា លើកទី១ និងស្របពេលដែលបណ្តាគណបក្សមានសំឡេងអាសនៈនៅសភា ប្រជែងដំណើមគ្នា ចង់បានកៅអី ប្រធានរដ្ឋសភា តែរៀងៗខ្លួន។ ទិដ្ឋភាពបែបនេះ ជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រដឹកនាំប្រទេស ១០ ឆ្នាំ របស់លោក ណារិនដ្រា ម៉ូឌី ។
មានស្លាប់យ៉ាងហោចណាស់២២នាក់ ក្នុងនោះ១៨នាក់ជាជនជាតិចិន នៅក្នុងគ្រោះអគ្គិភ័យផ្ទុះរោងចក្រផលិតថ្មលីចូលមួយ នៅក្បែរក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ លោកប្រធានាធិបតី យូន ស៊ុកយោល បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានបញ្ចេញកម្លាំងនិងសម្ភារៈទាំងអស់ដែលមាន ដើម្បីជួយសង្គ្រោះជីវិតមនុស្សនិងរុករកអ្នកបាត់ខ្លួន។
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្ម នៅវិហារគ្រិស្តសាសនា និង វិហារជ្វីហ្វ ដែលស្ថិតក្នុងខេត្ត Daguestan (ដាហ្គេស្តង់) ជាតំបន់ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមជនរងគ្រោះ មាន សង្ឃគ្រិស្តសាសនាមួយអង្គ ប្រជាជនស៊ីវិល និង ប៉ូលីស ជាច្រើននាក់។ គិតមកត្រឹមពេលនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅឡើយទេ។ ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលដកស្រង់សំដីពីប្រភពប៉ូលីស នៅលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ សុទ្ធតែមានដើមកំណើតនៅខេត្ត Daguestan (ដាហ្គេស្តង់) ផ្ទាល់ និង ភាគច្រើន គឺជាបុគ្គល ដែលជាប់ពាក់ព័ន្ធនិងចរន្តអ៊ីស្លាម Wahhabite ដែលជានិកាយអ៊ីស្លាម ដ៏តឹងរ៉ឹងបំផុតមួយ។
ឃ្លីបវីដេអូខ្លីដែលបង្ហាញពីអតីតឧកញ៉ា ស្រី ស៊ីណា បាញ់ទៅលើគូរស្នេហ៍មួយគូនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុនកំពុងត្រូវបានបន្តផ្សព្វផ្សាយ និងចែករំលែកតៗគ្នានៅឡើយ។ ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះបានស្នើឲ្យសារព័ត៌មាន និងមហាជនបញ្ឈប់ផ្សព្វផ្សាយ និងចែកចាយវីដេអូដ៏ឃោរឃៅមួយនេះតាមបណ្តាញសង្គម។ ទង្វើរបស់អតីតឧកញ៉ា ស្រី ស៊ីណា អាចត្រូវផ្តន្ទាទោសដាក់គុកអតិបរមាពី១០ ទៅ១៥ឆ្នាំ។ គឺជាទំហំទោសដែលមហាជនមិនពេញចិត្ត និងយល់ឃើញថា មិនសក្តិសមនឹងទង្វើដ៏ព្រៃផ្សៃរបស់ជនល្មើស។ ចំណែកអ្នកតាមដានសង្គមនានាយល់ឃើញថាបញ្ហានេះ គេត្រូវមានការថ្លឹងថ្លែងរវាងក្រមសីលធម៌ និងយុត្តិធម៌សង្គមផងដែរ។
បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ អ្នកជនបទខ្លះត្រូវចេញ ចោលកូនដែលនៅតូចដោយទុកឲ្យមនុស្សចាស់ ឬជីដូនមើលថែបន្ត។ និន្នាការនេះបានធ្វើឲ្យមនុស្សចាស់និង កុមារតូចៗប្រឈមនឹងបញ្ហាសុខភាពជាច្រើន។ កុមារដែលជាវ័យកំពុងលូតលាស់បានប្រឈមខ្លាំងនឹងកង្វះអាហាររូបត្ថម្ភដោយការថែទាំមិនសូវដិតដល់។
ធនាគារពិភពលោក បញ្ជាក់ថា ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចរឹងមាំល្អ ហើយនិងបន្តមានស្ថិរភាពវឌ្ឍនភាព ថែមទៀត។ វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ច ទី១ ប្រចាំតំបន់អាស៊ាននេះ ក៏ដោយសារតែការទំហំប្រើប្រាស់ក្នុងស្រុកច្រើន ការចំណាយសាធារណៈកើនល្អ និងវិនិយោគទុនបរទេស ក៏បានកើនឡើងច្រើនខ្លាំងជាលំដាប់ នៅឥណ្ឌូណេស៊ី។ ទោះបីជាយ៉ាងនេះក្តី ធនាគារពិភពលោក ក៏បានព្រមានបន្តិចដែរ អំពីហានិយភ័យ ជុំវិញអត្រាការប្រាក់ខ្ពស់ និងវិបត្តិជម្លោះក្នុងតំបន់ ដែលអាចប៉ះពាល់ដល់វឌ្ឍនភាពសេដ្ឋកិច្ច ជាយថាហេតុ។
មានស្លាប់យ៉ាងហោចណាស់បួននាក់ និងរបួសជាងមួយរយនាក់ ដោយការវាយប្រហាររបស់អ៊ុយក្រែន លើគ្រីមេ ដែនដីដែលរុស្ស៊ីក្រសោបយកកាលពីឆ្នាំ២០០៤។ សម្រាប់រុស្ស៊ី គ្រោះថ្នាក់នេះ ជាស្នាដៃរបស់អាមេរិក ព្រោះវ៉ាស៊ីនតោនជាអ្នកផ្គត់ផ្គង់មីស៊ីលAtacms ឱ្យកៀវ។ មីស៊ីលបាលីស្ទិកAtacmsអាមេរិកអាចបាញ់បានចម្ងាយដល់៣០០គីឡូម៉ែត្រ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី២៤ មិថុនានេះថា ពិតជាមានការចាប់ខ្លួនលោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុបដូចការផ្សព្វផ្សាយនៅពេលថ្មីៗនេះមែន។ ការចាប់ខ្លួនអ្នកជំនួញអចលនទ្រព្យរូបនេះធ្វើឡើង បន្ទាប់ពីមានផ្ទុះរឿងអាស្រូវរកស៊ីបោកប្រាស់ពលរដ្ឋក្នុងគម្រោងដីធ្លីនៅខេត្តស្វាយរៀងកាលពីពេលកន្លងទៅថ្មីៗនេះ។
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្ម នៅវិហារគ្រិស្តសាសនា និង វិហារជ្វីហ្វ ដែលស្ថិតក្នុងខេត្ត Daguestan (ដាហ្គេស្តង់) ជាតំបន់ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមជនរងគ្រោះ មាន សង្ឃគ្រិស្តសាសនាមួយអង្គ ប្រជាជនស៊ីវិល និង ប៉ូលីស ជាច្រើននាក់។ គិតមកត្រឹមពេលនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅឡើយទេ។ ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលដកស្រង់សំដីពីប្រភពប៉ូលីស នៅលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ សុទ្ធតែមានដើមកំណើតនៅខេត្ត Daguestan (ដាហ្គេស្តង់) ផ្ទាល់ និង ភាគច្រើន គឺជាបុគ្គល ដែលជាប់ពាក់ព័ន្ធនិងចរន្តអ៊ីស្លាម Wahhabite ដែលជានិកាយអ៊ីស្លាម ដ៏តឹងរ៉ឹងបំផុតមួយ។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ក្រុមសហជីពរណបរដ្ឋាភិបាលដែលតាំងខ្លួនជាអ្នកតំណាងឲ្យកម្មករ ៤ម៉ឺននាក់បានដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំកម្ពុជាដោយទាមទារឲ្យសហរដ្ឋអាមេរិកពិចារណា (ផ្តាច់ជំនួយ) លើកញ្ចប់ថវិការបស់អង្គការសង់ត្រាល់។ នេះជាការបន្តដើរស្រែកទាមទារតាមផ្លូវរបស់ក្រុមសហជីពដែលមានទំនោរទៅរករដ្ឋាភិបាលដោយចោទប្រកាន់អង្គការសង់ត្រាល់ក្នុងរឿងចេញរបាយការណ៍មិនពិតទាក់ទងនឹងសេរីភាពសហជីព និងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
ប្រធានាធិបតីហ្វីលីពីន បានអះអាង ថា ប្រទេសរបស់ខ្លួន នឹងមិនអនុញ្ញាតឲ្យចិនប៉េកាំងគំរាមកំហែងនិងបំភិតបំភ័យស្រេចតែនឹងអំពើចិត្តបានសោះឡើយ។ ការបញ្ជាក់របស់ប្រមុខរដ្ឋហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៣មិថុនា យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី ទាហានជើងទឹកហ្វីលីពីននិងឆ្មាំសមុទ្រចិន បានប៉ះទង្គិចគ្នា កាលពីដើមសប្តាហ៍ និងបានបណ្តាលឲ្យ ទាហានហ្វីលីពីន ម្នាក់របួស ដាច់ម្រាមដៃ១។
ទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខ១៣២នៅក្នុងសកលលោកដែលមានការចំណាយលើការរស់នៅខ្ពស់ជាងគេ។ នេះបើតាមរបាយការណ៍សិក្សាវាយតម្លៃការរស់នៅរបស់មនុស្សក្នុងទីក្រុងចំនួន ២២៦ ក្នុងទ្វីបចំនួន៥ ដែលទើបត្រូវបានចេញផ្សាយក្នុងគេហទំព័រ Mercer នៅថ្ងៃទី២៣មិថុនានេះ។
នៅរដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងសប្តាហ៍កន្លងទៅនេះ មានមនុស្សស្លាប់យ៉ាងហោច៥៣នាក់ ដោយសារតែការពុលស្រាអាល់កុល ដែលមានសារធាតុមេតាណុល។ ករណីពុលស្រា តែងតែកើតមានជារឿតៗនៅឥណ្ឌា ដោយសារតែប្រជាជនក្រីក្រ ជាវអាល់កុលដែលត្រូវបានផលិតឡើងខុសច្បាប់ និងគ្មានបទដ្ឋានអនាម័យសុខភាព។
នៅទីបំផុត អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងឃាតកម្ម។ ការសម្រេចនេះធ្វើឡើង ក្រោយអតីតឧកញ៉ារូបនេះបានប្រព្រឹត្តិបទល្មើសបាញ់ប្រហារមួយនៅខណ្ឌច្បារអំពៅដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ ជាមួយនឹងបទចោទប្រកាន់នេះ អតីតឧកញ៉ា ស្រី ស៊ីណា អាចនឹងដេកក្នុងគុកយ៉ាងតិច ៣០ឆ្នាំ។ តែចំពោះអ្នកឃ្លាំមើលសង្គម ទោះត្រូវដេកក្នុងគុក ៣០ឆ្នាំ ក៏មិនសមនឹងទង្វើបាញ់ប្រហារដ៏អមនុស្សធម៌របស់លោក ស្រី ស៊ីណា ដែរ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ជួប នរក្សា៖
របាយការណ៍ថ្មីរបស់អង្គការអុកស្វាម ស្តីពីសេចក្តីសង្ខេបគោលនយោបាយបានរកឃើញថា ការអនុវត្តសិទ្ធការងារនៅតាមរោងចក្រម៉ៅការដេរបន្តនៅក្នុងប្រទេសកម្ពុជានៅមិនទាន់ទទួលបានការការពារ និងរបបគាំពារសន្តិសុខសង្គមគ្រប់គ្រាន់ទេ។ អង្គការអុកស្វាម រកថាចំណុចខ្វះខាតនេះកើតមានដោយសារការងារម៉ៅការដេរបន្តនៅកម្ពុជាមិនស្ថិតនៅក្នុងប្រព័ន្ធការងាររបស់រដ្ឋាភិបាល។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិកដែលត្រៀមរៀបចំឡើងនៅប្រទេសបារាំងនាថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ទិវាអូឡាំពិកនេះបានរៀបចំធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមរបស់អត្តពលិកជម្រើសជាតិកម្ពុជា និងសិស្សសាលាប្រមាណ ៣០០នាក់។ អត្តពលិកជម្រើសជាតិកម្ពុជាប្រាប់ថា ទិវាអូឡាំពិកនេះពិតជាមានន័យណាស់ពីព្រោះថា វាបានជំរុញពួកគេឱ្យកាន់តែខិតខំប្រឹងប្រែងដើម្បីក្លាយជាអត្តពលិករបស់អូឡាំពិកនាពេលអនាគត។
ព្រះចៅអធិរាជជប៉ុននិងព្រះរាជិនី ស្តេចយាងទៅដល់ប្រទេសអង់គ្លេស ដើម្បីនឹងបំពេញព្រះរាជដំណើរទស្សនកិច្ច ផ្លូវរដ្ឋ។ ព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ ឆាលស៍ ទី៣ និងព្រះរាជវង្សានុវង្ស នឹងទទួលស្វាគមន៍ក្សត្រជប៉ុនដោយផ្ទាល់ នៅព្រះរាជវាំងអង់គ្លេស។ ព្រះរាជដំណើរទស្សនកិច្ចចំនួន ៣ ថ្ងៃ របស់អធិរាជជប៉ុនគ្រានេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការរឹតចំណងមេត្រីភាព របស់ព្រះរាជវង្សទាំង ២។
កាលពីថ្ងៃសៅរ៍ទី២២មិថុនា យ៉ាងហោចណាស់ មានប្រជាជនអ៊ីស្រាអែលប្រមាណ១៥ម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម្មនៅទីក្រុងទែលអាវីវ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក បេនចាមីន នេតាន់យ៉ាហ៊ូ ដែលកំពុងតែដឹកនាំអ៊ីស្រាអែលធ្វើសង្គ្រាមនៅហ្កាហ្សា។ ប្រជាជនអ៊ីស្រាអែល ទាមទារឲ្យមានការបោះឆ្នោតមុនអាណត្តិ និងទាមទារឲ្យរដ្ឋាភិបាលត្រូវតែចរចាបញ្ចប់សង្គ្រាម និងដើម្បីរំដោះចំណាប់ខ្មាំងមកវិញទាំងអស់។
នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់លើអតីតឧកញ៉ាស្រី ស៊ីណាពីបទចោទចំនួន ៣រួមមាន មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់។ ការសម្រេចចោទប្រកាន់បទចោទកម្រិតព្រហ្មទណ្ឌធ្ងន់ធ្ងរនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងអះអាងថាធ្វើឡើងដោយផ្អែកលើមូលដ្ឋាននិងភស្តុតាងច្បាស់លាស់។ តែទន្ទឹមនឹងការចោទប្រកាន់លោកស្រី ស៊ីណា តំណាងអយ្យការអមសាលាដំបូងបានប្រកាសដោះលែងជនសង្ស័យ ២នាក់ ដោយហេតុថាបុគ្គលទាំង២នាក់នេះមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើស។