អ្នកឧកញ៉ាម៉ុង ឫទ្ធីថា រោងចក្រប្រេងដូងរបស់លោកមិនដែលប្រើសារធាតុគីមីបង្ហូរចូលទឹកព្រែកកំពង់សីលា
newsare.net
អ្នកឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា រោងចក្រចម្រាញ់ប្រេងដូង របស់លោកពុំបានបង្ហូរសារធាតុគីមី ទៅបំពុលអ្នកឧកញ៉ាម៉ុង ឫទ្ធីថា រោងចក្រប្រេងដូងរបស់លោកមិនដែលប្រើសារធាតុគីមីបង្ហូរចូលទឹកព្រែកកំពង់សីលា
អ្នកឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា រោងចក្រចម្រាញ់ប្រេងដូង របស់លោកពុំបានបង្ហូរសារធាតុគីមី ទៅបំពុលក្នុងទឹកព្រែកកំពង់សីលា ដូចការចោទប្រកាន់របស់សកម្មជនចលនាមាតាធម្មជាតិនោះទេ។ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី២០ ខែមិថុនា ម្ចាស់រោងចក្រចម្រាញ់ប្រេងដូង MTSI រូបនេះនិយាយថា កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្រ អន្លង់ក្រពើ ក្នុងស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ត្រូវបានឆ្លងកាត់ការចម្រោះលើផ្ទៃដីជាង៦គីឡូម៉ែត្រ មុននឹងហូរចូលទៅក្នុងព្រែកកំពង់សីលា។ អ្នកឧកញ៉ាម៉ុង ឫទ្ធី បញ្ជាក់ថា អ្វីដែលសំខាន់ រោងចក្ររបស់លោកមិនធ្លាប់ប្រើប្រាស់សារធាតុគីមីក្នុងការចម្រាញ់យកប្រេងដូងម្តងណាឡើយ។ បើការវាយតម្លៃរបស់លោក ករណីពុលត្រីក្នុងព្រែកកំពង់សីលាកន្លងទៅនេះ អាចបណ្តាលមកការកត្តាប្រែប្រួលអាកាសធាតុ។ Read more