គ្រួសាររាជវង្សអង់គ្លេសកំពុងរងអង្រួនដោយរឿងអាស្រូវហិរញ្ញវត្ថុ? យោងតាមការចុះផ្សាយរបស់កាសែតអង់គ្លេស Sunday Times ព្រះមហាក្សត្រអង់គ្លេស ឆាល ទី៣ និងព្រះរាជបុត្រស្នងរាជ្យ វីលៀម ទាំងពីរអង្គបានទទួលផលចំណេញពីការជួលដី ទីតាំងទៅឲ្យស្ថាប័នរដ្ឋ ដូចជា មន្ទីរពេទ្យ ឬពន្ធនាគារជាដើមដែលកំពុងជួបវិបត្តិថវិកា។ ការចុះផ្សាយរបស់កាសែតអង់គ្លេសមិនត្រឹមបើកកកាយឲ្យគេឃើញទ្រព្យសម្បត្តិមហាសាលរបស់រាជវង្ស ប៉ុន្តែ នៅបានសង្កត់ធ្ងន់ថា ស្ថាប័នរកប្រាក់ចំណូលឲ្យគ្រួសាររាជវង្សអង់គ្លេសទទួលអនុគ្រោះ លើកលែងពន្ធរដ្ឋ ក្នុងខណៈពេលដែលអង់គ្លេសកំពុងមានសេដ្ឋកិច្ចដើរអូសជើង។
ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ខែ សាច់ញាតិរបស់ជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាបាញ់សម្លាប់ កាលពីអំឡុងខែមិថុនា បានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញពន្លឿននិតីវិធីតុលាការដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។ ការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះធ្វើឡើង បន្ទាប់ពីពួកគេសង្កេតឃើញថា តុលាការនៅពុំទាន់ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ប៉ុន្តែ បែរជាកោះហៅគ្រួសារជនរងគ្រោះឲ្យចូលរួមនីតិវិធីត្រៀមទាញហេតុផល នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនៅក្នុងសំណុំរឿងរដ្ឋប្បវេណីដែលភាគីគ្រួសារជនត្រូវចោទប្តឹងតវ៉ាឱ្យតុលាការលុបចោលការសម្រេចរឹបអូសទ្រព្យសម្បត្តិ។
ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ អស់រយៈពេលជាង១០ខែមកនេះ កម្ពុជានិងចិន បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ប៉ុន្តែអ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ តើរយៈពេលជាង១០ខែមកនេះ ព្រឹត្តិការណ៍នៃឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន បានហុចផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍កម្ពុជា?
រដ្ឋបាលដឹកនាំសហរដ្ឋអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវសន្តិភាព, បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែមិនមែនទាមទារដែនដីដែលបាត់ហើយ មកវិញនោះឡើយ។ នេះបើតាមប្រសាសន៍ទីប្រឹក្សាម្នាក់របស់លោក ដូណាល់ ត្រាំ ដែលបានថ្លែងប្រាប់បណ្តាញទូរទស្សន៍ BBC និងត្រូវចាក់ផ្សាយនៅថ្ងៃសៅរ៍។ ជំហរដូច្នោះ ផ្ទុយខុសខ្លាំងណាស់ ពីអ្វី ដែលថ្នាក់ដឹកនាំអ៊ុយក្រែន ធ្លាប់ទាមទារ។ ចំពោះអ៊ុយក្រែន, សន្តិភាពត្រូវភ្ជាប់ជាមួយយុត្តិធម៌។ ចំណែក វិមានក្រេមឡាំង របស់រុស្ស៊ី ថាជំហរអាមេរិកបែបនោះ ជាសញ្ញាវិជ្ជមានល្អណាស់។
ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យទី ១០ វិច្ឆិកា បានថ្លែងសន្យា ផ្តល់ ”ការគាំទ្រពេញទី” របស់ក្រុងម៉ូស្គូ ដល់បណ្តាប្រទេសអាហ្វ្រិក ។ ពាក្យសន្យានេះ បន្លឺឡើង ក្នុងឱកាស សន្និសីទថ្នាក់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅបុរីSotchi ប៉ែកនិរតី ប្រទេសរុស្ស៊ី។
ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្តិសាស្ត្រ និងគម្ពីរសាសនា ដែលខ្មែរបុរាណ តែងស្គាល់ និងប្រើប្រាស់ជាទូទៅ។ នៅមុនការបង្កើតក្រដាស និងការបោះពុម្ពសៀវភៅ បែបទំនើប ប្រជាជនខ្មែរគ្រាប់ជាន់ថ្នាក់ តែងប្រើស្លឹករឹតនេះ និង ក្រាំង ដែលជាប្រភេទក្រដាសបុរាណម្យ៉ាង ដើម្បីចងក្រង និង ចែកចាយ រាល់ចំណេះដឹងនានា អំពីវប្បធម៍ និងអរិយធម៍ខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មានមនុស្សតិចណាស់ ដែលស្គាល់អំពី សម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃមួយនេះ។ ដូច្នេះ ដើម្បីចូលរួមថែរក្សា ស្លឹករឹតឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ លោក ឡោត ឡឹង ដែលមានបទពិសោធន៍ចារសាស្ត្រាស្លឹករឹតជាង ២០ ឆ្នាំ បានសម្រេចចិត្ត បើកបង្រៀនវិធីចារសំណេរស្លឹករឹតឡើងវិញ ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ៕
បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែងរកគំនិតថ្មីៗ ក្នុងការផលិតថាមពលស្អាត ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ នៅក្នុងព្រឹត្តការណ៍នៃសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នៅកម្ពុជា អង្គការអេននឺជីឡេបបានរៀបចំកិច្ចពិភាក្សាជាដៃគូទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីស្វែងរកវិធីសាស្ត្របង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា រហូតដល់៧០%នៅឆ្នាំ២០៣០។
៩វិច្ឆិកា១៩៨៩ - ៩វិច្ឆិកា២០២៤ ថ្ងៃនេះជាទិវាគម្រប់ខួប៣៥ឆ្នាំ នៃព្រឹត្តិការណ៍បាតុកម្មផ្តួលរំលំជញ្ជាំងក្រុងប៊ែរឡាំង។ កាលពីជាង៣ទសវត្សរ៍មុន ជញ្ជាំងនៅក្រុងប៊ែរឡាំងបានខណ្ឌបែងបែកអាល្លឺម៉ង់ជាពីរ។ ម្ខាងប្លុកលោកសេរី និងម្ខាងពួកកុម្មុយនិស្ត។ គ្រានេះ រដ្ឋាភិបាលអាល្លឺម៉ង់ រៀបចំពិធីផ្លូវការ និងព្រឹត្តិការណ៍សិល្បៈជាច្រើន នៅពីរថ្ងៃសៅរ៍-អាទិត្យ ដោយផ្តោតប្រធានបទសំខាន់ ទៅលើ«សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ» ដែលរដ្ឋាភិបាលក្រុងប៊ែរឡាំងយល់ថា វាមានសារៈសំខាន់ចាំបាច់ខ្លាំងណាស់ ក្នុងបរិបទពិភពលោកសព្វថ្ងៃ។
លោកដូណាល់ ត្រាំឈ្នះឆ្នោត វិលត្រលប់មកកាន់អំណាចនៅអាមេរិកជាលើកទី២។ នេះជាសុបិនអាក្រក់ដែលកាណាដាត្រូវជួបក្នុងរយៈពេល៤ឆ្នាំទៅមុខ ព្រោះថា ការវិលត្រលប់របស់លោកដូណាល់ ត្រាំ នៅសេតវិមាន មានន័យស្មើនឹងរលកជនអន្តោប្រវេសន៍បោកមកលើកាណាដា ដែលជាប្រទេសជិតខាងជាប់ព្រំដែនដ៏វែងបំផុតជាមួយអាមេរិក។ នៅថ្ងៃសុក្រ អាជ្ញាធរកាណាដាបាននិយាយថា ព្រំដែនអាមេរិក កាណាដាកំពុងស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់បំផុតនៅក្រោយ លោកដូណាល់ ត្រាំឈ្នះឆ្នោតនៅអាមេរិក។ កាណាដានឹងប្រឈមលំហូរជនអន្តោប្រវេសន៍ចេញពីទឹកដីអាមេរិក ព្រោះថា លោកដូណាល់ ត្រាំបានព្រមានហើយថា រដ្ឋបាលថ្មីរបស់លោកនឹងចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទ្រង់ទ្រាយធំ។
កិច្ចព្រមព្រៀងផ្នែកសន្តិសុខសមុទ្ររវាងក្រុងប៉េកាំងនិងក្រុងហ្សាការតា ត្រូវចុះហត្ថលេខា នៅក្នុងដំណើរបំពេញទស្សនកិច្ច៣ថ្ងៃនៅស្រុកចិន របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយ៉ានតូ។ ថ្នាក់ដឹកនាំរូបនេះ បានជ្រើសរើស ចិន ជាប្រទេសទី១ សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេស លើកដំបូង ក្នុងនាមជាប្រមុខរដ្ឋថ្មី របស់ឥណ្ឌូណេស៊ី។ ពីចំណែកខ្លួន ប្រធានាធិបតី ស៊ី ជីនពីង ទទួលស្វាគមសមភាគីឥណ្ឌូណេស៊ីដោយកក់ក្តៅ និងសន្យាពង្រឹងចំណងមេត្រីភាព ឲ្យកាន់តែកើនដល់កម្រិតយុទ្ធសាស្ត្រខ្ពស់បំផុត បើទោះបីជាប្រទេសជាតិទាំងពីរ មានជំនាស់ទាមទារដែនទឹកដែនកោះ នឹងគ្នាក្តី។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ជាថ្ងៃខួប៧១ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ អ្នកតាមដាននយោបាយ សុទ្ធតែបានអបអរថ្ងៃប្រវត្តិសាស្ត្រមួយនេះ និងបានកត់សំគាល់ពីការវិវត្តមួយចំនួនទាក់ទងនឹងឯករាជ្យភាពនេះ ពិសេសនៅខណៈពេលដែលមានការប្រទាញប្រទង់គ្នាខាងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចអាមេរិក និងចិន ។ នៅចំពោះមុខបញ្ហាប្រឈមនេះ តើកម្ពុជាគួររក្សាគោលជំហរបែបណាចំពោះនយោបាយការបរទេសរបស់ខ្លួន?
ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិកជាថ្មី ជាគ្រោះមហន្តរាយដល់បរិស្ថានអាកាសធាតុ។ ដ្បិតថា ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ ជាមនុស្សដែលមិនជឿថាមានវិបត្តិអាកាសធាតុ ឬផែនដីឡើងកម្តៅអ្វីទេ ទោះបីជាមានការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រគ្រប់មជ្ឈដ្ឋានក្តី។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏ជាអ្នកគាំទ្រជំរុញឲ្យបូមចម្រាញ់ប្រេងឥន្ធនៈ។ ចំហេះប្រេងបង្ខូចបរិស្ថានជាខ្លាំង។ អាស្រ័យហេតុដូច្នេះ ការឡើងក្តាប់អំណាចជាថ្មីរបស់លោក ត្រាំ នឹងកែប្រែទស្សនវិស័យនយោបាយដឹកនាំរបស់មហាអំណាចអាមេរិកក្នុងផ្នែកបរិស្ថានអាកាសធាតុ កម្រិត ១៨០ ដឺក្រេ ហើយនិងថែមទាំងធ្វើឲ្យខូចខាតដល់ការខិតខំប្រឹងប្រែងរបស់ពិភពលោក នាពេលកន្លងទៅ ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
អឺរ៉ុបនៅតែមិនទាន់មានសព្វាវុធ និងកងទ័ពគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ។ នេះបើតាមវិទ្យាស្ថានអន្តរជាតិដើម្បីការសិក្សាសន្តិសុខ ហៅកាត់ជាភាសាអង់គ្លេស IISS។ នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសុក្រទី ៨វិច្ឆិកា វិទ្យាស្ថានអង់គ្លេស IISS បញ្ជាក់ថា ដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅឆ្នាំ ២០២២ អឺរ៉ុបបានបង្កើនថវិកាការពារជាតិច្រើនជាង កាលពី១០ឆ្នាំមុនមែន ប៉ុន្តែ អឺរ៉ុបនៅតែគ្មានគ្រប់គ្រាន់សព្វាវុធ និងកងទ័ពដើម្បីការពារខ្លួន។ វិទ្យាស្ថានIISS ចេញផ្សាយរបាយការណ៍បង្ហាញចំណុចខ្សោយរបស់វិស័យការពារជាតិអឺរ៉ុប នៅខណៈពេលដែលអឺរ៉ុបកំពុងបារម្ភថា លោកដូណាល់ ត្រាំដែលទើបឈ្នះឆ្នោតប្រធានាធិបតីអាមេរិក អាចដោះដៃ លែងខ្វល់ពីសន្តិសុខរបស់អឺរ៉ុប នៅចំពោះមុខរុស្ស៊ី ដែលកំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់គោលជំហរជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនឹងមានប្រសិទ្ធភាព បើសិនជាមានកិច្ចសហការគ្រប់ជ្រុងជ្រោយ និងជាពិសេស មន្ត្រីជំនាញត្រូវតែមានភាពសកម្ម។
ពលរដ្ឋប្រមាណ៣០នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយក្នុងស្រុកសំបូរ ខេត្តក្រចេះ បានមកបោះតង់នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីថ្ងៃពុធទី៦ វិច្ឆិកា ដើម្បីស្នើសុំឲ្យស្ថាប័នរដ្ឋាភិបាល ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។ នេះជាលើកទី២ ដែលពលរដ្ឋខេត្តក្រចេះលើកគ្នាមកតវ៉ា បន្ទាប់ពីលើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពួកគេមិនទទួលបានដំណោះស្រាយពីក្រុមហ៊ុនឯកជនដែលប្រជាពលរដ្ឋ បានចោទប្រកាន់ថា បានឈូសឆាយដី និងដំណាំដាំដុះរបស់ពួកគេ។
១ថ្ងៃក្រោយជ័យជម្នះ, លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី ប្រញាប់រួសរាន់ជួបប្រជុំបុគ្គលសំខាន់ៗ ដើម្បីរៀបចំសមាសភាពរដ្ឋបាលដឹកនាំអាណត្តិថ្មី។ សមាជិកគណៈរដ្ឋមន្ត្រីថ្មី អាចនឹងមានឥស្សរជន ជាអ្នកនយោបាយជើងចាស់ ដែលគេស្គាល់ឈ្មោះស្រាប់នៅក្នុងអាណត្តិដឹកនាំរបស់លោក ត្រាំ កាលពីមុន តែក៏មានអ្នកថ្មីស្រឡាងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំង គឺមហាសេដ្ឋី Elon Musk អាចនឹងចូលរួមក្នុងក្រុមអ្នកដឹកនាំ ហើយ តួនាទីនាយកខុទ្ទកាល័យប្រធានាធិបតី អាចនឹងត្រូវដឹកនាំដោយមនុស្សស្រី។
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការតាំងពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្ដរជាតិ។ ពិព័រណ៍មួយនេះដាក់បង្ហាញផលិតផលទាំងក្នុងស្រុក និងក្រៅស្រុក មិនថាជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ សម្ភារៈប្រើប្រាស់នៅតាមសណ្ឋាគារ។ អ្នកចូលរួមពិព័រណ៍ និងម្ចាស់ផលិតផលសុទ្ធតែអះអាងដូចៗគ្នាថា ពិព័រណ៍នេះ អាចជួយជំរុញផលិតផលទៅដល់ដៃរបស់អតិថិជនដោយផ្ទាល់នៅនឹងកន្លែង។
ថ្ងៃព្រហស្បតិ៍ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង ប្រធាធិបតីអាមេរិកអាណត្តិថ្មី លោក ដូណាល់ ត្រាំ បានបញ្ចេញសញ្ញាឲ្យឃើញព្រមៗគ្នាថា មេដឹកនាំទាំងពីរ ចង់តភ្ជាប់ទំនាក់ទំនង រវាងគ្នាឡើងវិញ ក្រោយជ័យជំនះរបស់លោក ត្រាំ ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ។
កូរ៉េខាងត្បូង អាចនឹងបញ្ជូនគ្រឿងសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់តែម្តង។ នេះបើផ្អែកតាមការបញ្ជាក់ពីលោកប្រធានាធីបតី យូន ស៊ុកយោល ដែលលើកឡើងថា លោកមិនបានផាត់ចោលជម្រើសនេះឡើយ។ ជាការផ្លាស់ប្តូរគោលជំហរយុទ្ធសាស្ត្រ ដែលលោកប្រធានាធីបតីកូរ៉េខាងត្បូងអះអាងថា គឺដោយសារតែកូរ៉េខាងជើង បានបញ្ជូនទាហានរាប់ពាន់នាក់ ឲ្យទៅជួយប្រយុទ្ធខាងកងទ័ពរុស្ស៊ី។
លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសដករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yaov Gallant ពីតំណែងនៅថ្ងៃទី៥វិច្ឆិកា។ មូលហេតុនៃការប្តូរផ្លាស់បណ្តាលមកពីការបាត់បង់ទំនុកចិត្តលើគ្នា ក្នុងពេលធ្វើសង្គ្រាម។ នេះបើតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលសម្រេចរុញរដ្ឋមន្ត្រីការបរទេសលោក អ៊ីស្រាអែល កាស ឱ្យកាន់តួនាទីរដ្ឋមន្ត្រីការពារជាតិថ្មីជំនួសវិញ។ បក្សប្រឆាំងនៅអ៊ីស្រាអែលបានបញ្ចេញប្រតិកម្មប្រឆាំងនឹងការប្តូរផ្លាស់រដ្ឋមន្ត្រីការពារជាតិនេះយ៉ាងខ្លាំង នៅថ្ងៃពុធទី៦វិច្ឆិកានេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រកាសអបអរជ័យជម្នះលោកដូណាល់ ត្រាំរួចជាស្រេច ទោះបីជាលទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ ក្នុងសារលិខិតផ្ញើទៅកាន់លោកដូណាល់ ត្រាំកាលពីយប់ថ្ងៃទី៦ វិច្ឆិកា លោកហ៊ុន ម៉ាណែត និងលោកហ៊ុន សែនក៏បានប្រកាសពីការត្រៀមខ្លួនចាប់ដៃធ្វើការងារជាមួយរដ្ឋបាលលោកដូណាល់ ត្រាំជាថ្មីដែរ។
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបង្ហាញថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិភពលោកក៏ដូចកម្ពុជាបានបង្ហាញនូវទស្សនៈយល់ឃើញផ្សេងៗគ្នាដោយយោងទៅលើអត្ថប្រយោជន៍របស់ប្រទេសនីមួយៗ ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ទោះយ៉ាងណា គណបក្សនយោបាយនានានៅកម្ពុជា ដែលមានទំនោរទៅរកបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានសម្តែងនូវការគោរព និងការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិកជាជាងបង្ហាញការចង់បាន និងការមិនចូលចិត្តបេក្ខជនណាមួយ។
ជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមដែលបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងកាលពីសប្តាហ៍មុន ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនក្នុងទឹកដីវៀតណាម។ នេះជាការបញ្ជាក់របស់លោកឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនាថ្ងៃទី៦ វិច្ឆិកានេះ។ តាមលោកឃៀង សុណាឌីន អាជ្ញាធរកម្ពុជាកំពុងសម្របសម្រួលជាមួយភាគីវៀតណាមដើម្បីនាំខ្លួនអ្នកទោស និងបក្សពួកពីវៀតណាមមកទទួលទោសនៅកម្ពុជា។ ទន្ទឹមគ្នានេះ និងបើតាមអ្នកនាំពាក្យដដែលរូបនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏កំពុងដំណើរការដកតំណែងប្រធានពន្ធនាគារខេត្តស្វាយរៀង និងមន្ត្រីដែលមានការធ្វេសប្រហែសបណ្តោយឱ្យអ្នកទោសរត់គេចពីពន្ធនាគារកាលពីថ្ងៃទី២៨តុលាកន្លងទៅ។ សូមស្តាប់ការលើកឡើងរបស់លោកឃៀង សុណាឌីន៖
ក្រោយពីបានបញ្ចប់ការអនុវត្តគម្រោង «អភិវឌ្ឍយុវជន» ក្នុងដំណាក់កាលទីមួយរយៈពេល៣ឆ្នាំដោយជោគជ័យ អង្គការស៊ីប៉ានឹងបន្តអនុវត្តគម្រោងថ្មី រហូតដល់គ្រប់ខេត្តទូទាំងប្រទេសជាមួយនឹងថវិកាសរុប ៩៨ម៉ឺនដុល្លារសម្រាប់រយៈពេល៣ឆ្នាំបន្ថែមទៀត ដើម្បីពង្រឹងការអប់រំ សមត្ថភាពការអាន ការស្រាវជ្រាវ និងការតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាមតំបន់ជនបទនៅកម្ពុជា។
នៅសហរដ្ឋអាមេរិក លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីក្នុងថ្ងៃទី៥ វិច្ឆិកានៅមិនទាន់បានប្រកាសនៅឡើយទេ។ តែលទ្ធផលបឋមបានបង្ហាញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា លោកដូណាល់ ត្រាំមកពីគណបក្សសាធារណរដ្ឋទទួលបានសំឡេងនាំមុខច្រើនជាងលោកស្រីខាម៉ាឡា ហារីសមកពីគណបក្សប្រជាធិបតេយ្យ។ ទោះយ៉ាងណា និងបើតាមមើលទៅ លោកដូណាល់ ត្រាំនឹងក្លាយជាប្រធានាធិបតីថ្មីទី៤៧ របស់អាមេរិក ព្រោះមិនទាន់អីផង ថ្នាក់ដឹកនាំបរទេសបាននាំគ្នាផ្ញើសារអបអរលោកត្រាំ។ ចំណែកនៅកម្ពុជា អ្នកតាមដាននយោបាយ និងសង្គមបានយល់ឃើញផ្សេងៗគ្នា ដោយខ្លះសាទរដោយឃើញលោកដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី និងខ្លះទៀតសម្តែងភាពមិនភា្ញក់ផ្អើល។ មិនភ្ញាក់ផ្អើលដោយគេយល់ថា ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ រវាងកម្ពុជា និងអាមេរិកទំនងមិនមានអ្វីប្រែប្រួលទេ។
លោកដូណាល់ត្រាំ បានប្រកាសថាលោកជាឈ្នះ នៅក្នុងសម័យបោះឆ្នោតប្រធានាធិបតីនេះ តាំងពីការរាប់សន្លឹកឆ្នោតមិនទាន់ចប់សព្វគ្រប់។ ប្រមុខដឹកនាំលើពិភពលោក ផ្តើមដោយបារាំង អង់គ្លេស ចិន ឥណ្ឌា អូតង់ ក៏បានអបអរលោកដូណាល់ត្រាំ ជាប្រធានាធិបតីទី៤៧របស់អាមេរិកដែរ។ ជាការអបអរលាយលំដោយការកង្វល់និងការត្រៀមលក្ខណៈប្រឈមនឹងផលវិបាកដែលអាចកើតមានពីនយោបាយការបរទេសរបស់រដ្ឋបាលអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី គឺលោកដូណាល់ត្រាំ។ តើលោកត្រាំមាននយោបាយការបរទេសយ៉ាងណា?
លោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិក ជាថ្មី។ ដ្បិតថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ រូបនេះ មានសំឡេងឆ្នោតនាំមុខ ច្រើនជាង បេក្ខនារីបក្សប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ ទទួលបានសន្លឹកឆ្នោតច្រើនជាង ទាំងសំឡេងបោះឆ្នោតទូទៅ និងទាំងប្រតិភូតំណាង។ មកទល់ម៉ោងផ្សាយនេះ លោក ត្រាំ ទទួលបានអង្គប្រតិភូ រហូតដល់ ២៧៧ ហើយចំណែកឯ លោកស្រី ហារីស បានត្រឹមតែ ជាង ២២៤ អង្គបោះឆ្នោត តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ លទ្ធផលផ្លូវការ នៅមិនទាន់បញ្ជាក់នៅឡើយទេ។
ថ្ងៃអង្គារ ទី៥វិច្ឆិកា ប្រជាពលរដ្ឋអាមេរិក អញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ បេក្ខជន ២ នាក់ ដែលគេស្គាល់ស្រាប់ គឺអតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និង អនុប្រធានាធិបតីផុតអាណត្តិ លោកស្រី ខាម៉ាឡា ហារីស។ នេះជាការបោះឆ្នោតដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំតាមដានយ៉ាងប្រកៀកប្រកិត ដ្បិតថា នរណាម្នាក់ ដែលឡើងទៅកាន់ក្តាប់អំណាចសេតវិមានអាមេរិក នឹងជះឥទ្ធិពលទៅដល់ដំណើរការរបស់ពិភពលោក នាអំលុង ៤ ឆ្នាំទៅមុខទៀត។
កូរ៉េខាងត្បូង បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Meta ជាទឹកប្រាក់សរុប ប្រមាណ ១៤លានអឺរ៉ូ ចំពោះបទល្មើសប្រមូលនិងចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ ចំនួនប្រហែល ១លាននាក់។ ព័ត៌មានខ្លះជារឿងរសើប តួយ៉ាងពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នាជាដើម។ នេះបើយោងស្ថាប័នទទួលបន្ទុកការពារទិន្នន័យផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង ប្រកាសផ្សាយនៅថ្ងៃអង្គារ ទី៥ វិច្ឆិកា។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចាត់ទុកថាការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោមគឺជាព្រឹត្តិការណ៍ដ៏កម្រ និងមានគុណតម្លៃជាប្រវត្តិសាស្ត្រ។ នៅក្នុងលិខិតចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានសម្តែងការសាទរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ភរិយាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនដែលបានដឹកនាំអង្គកឋិនទៅកាន់វត្តពោធិគីរីវង្សារាម ស្ថិតក្នុងខេត្តព្រះត្រពាំងដែនដីកម្ពុជាក្រោម។ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានប្រាប់វិទ្យុបារាំង RFI បន្ថែមថា ការដង្ហែកឋិនទៅកម្ពុជាក្រោមរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះគឺជារបត់ថ្មីមួយ ដែលបង្ហាញពីកាយវិការផ្សារភ្ជាប់សាច់ឈាមគ្នារវាងបងប្អូនខ្មែរទាំងអស់។ លើសពីនេះ លោកអគ្គលេខាធិការបានរំពឹងថាបញ្ហារំលោភសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាមទៅលើខ្មែរក្រោមអាចនឹងលើកយកមកជជែកគ្នាឲ្យប្រសើរឡើងវិញនាពេលអនាគត។ សូមស្តាប់ការលើកឡើងរបស់លោកសឺន ជុំជួនដែលរៀបចំដោយ ញឹម សុផល៖
កសិករមួយចំនួននៅខេត្តឧត្តរមានជ័យដែលដាំស្វាយកែវល្មៀតខុសរដូវបានសម្តែងការខកចិត្ត ខណៈផ្លែស្វាយដែលពួកគេប្រមូលផលនៅដើមខែវិច្ឆិកានេះមានតម្លៃតែពី ៣០០ ទៅ ៤០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែវិច្ឆិកានេះ អ្នកស្រី សឿន ស្រី ម្ចាស់ចម្ការស្វាយមួយកន្លែងនៅខេត្តឧត្តរមានជ័យប្រាប់ថា កាលពីឆ្នាំកន្លងទៅ គាត់លក់ស្វាយកែវល្មៀតខុសរដូវបានក្នុងតម្លៃចន្លោះពី១២០០រៀលទៅ១៤០០រៀលក្នុងមួយគីឡូក្រាម៕
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកាលពីថ្ងៃទី០៣ និងទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានបច្ច័យសរុបចំនួនជាង ៦០ប៊ីលានដុង(២,៣លានដុល្លារ) ក្នុងនោះព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រីបានចូលបច្ច័យចំនួន ២ម៉ឺនដុល្លារផងដែរ។ បច្ច័យដែលបានមកពីអង្គកឋិនទានដង្ហែទៅកាន់វត្តកម្ពុជាក្រោមនេះត្រូវបានបែងចែកជា៧ផ្នែក។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រធានរដ្ឋសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្រោមសម្ពាធនៃស្ថានភាពសេដ្ឋកិច្ច និងសេដ្ឋវិទូ ចិនបានចេញវិធានការជាបន្តបន្ទាប់ មានជាអាទិ៍ការបញ្ចុះអត្រាការប្រាក់ ការបន្ធូរបន្ថយលក្ខខណ្ឌទិញផ្ទះ ... កាលពីប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ។ ហើយចាប់ពីថ្ងៃចន្ទទី រហូតដល់ថ្ងៃសុក្រ៨វិច្ឆិកា អ្នកទទួលខុសត្រូវសភាចិន ត្រូវជួបប្រជុំគ្នា ដើម្បីរៀបចំអនុម័តផែនការផ្តល់សន្ទុះសេដ្ឋកិច្ចតែម្តង។ បើតាមអ្នកវិភាគ ទំហំនៃផែនការផ្តល់សន្ទុះ អាស្រ័យទៅលើលទ្ធផលឆ្នោត ថាតើនរណាជាអនាគតប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក។ បើជាលោកដូណាល់ត្រាំ ផែនការចិននឹងអាចធំខ្លាំង។