រុស្ស៊ី៖ស្លាប់យ៉ាងតិច១៦ នាក់ក្នុងអំពើភេរវកម្មនៅវិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ
newsare.net
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្រុស្ស៊ី៖ស្លាប់យ៉ាងតិច១៦ នាក់ក្នុងអំពើភេរវកម្មនៅវិហារគ្រិស្តសាសនា និងវិហារជ្វីហ្វ
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មនុស្សយ៉ាងតិច ១៦ នាក់ បានបាត់បងជីវិត ក្នុងអំពើវាយប្រហារភេរវកម្ម នៅវិហារគ្រិស្តសាសនា និង វិហារជ្វីហ្វ ដែលស្ថិតក្នុងខេត្ត Daguestan (ដាហ្គេស្តង់) ជាតំបន់ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមជនរងគ្រោះ មាន សង្ឃគ្រិស្តសាសនាមួយអង្គ ប្រជាជនស៊ីវិល និង ប៉ូលីស ជាច្រើននាក់។ គិតមកត្រឹមពេលនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅឡើយទេ។ ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលដកស្រង់សំដីពីប្រភពប៉ូលីស នៅលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ សុទ្ធតែមានដើមកំណើតនៅខេត្ត Daguestan (ដាហ្គេស្តង់) ផ្ទាល់ និង ភាគច្រើន គឺជាបុគ្គល ដែលជាប់ពាក់ព័ន្ធនិងចរន្តអ៊ីស្លាម Wahhabite ដែលជានិកាយអ៊ីស្លាម ដ៏តឹងរ៉ឹងបំផុតមួយ។ Read more