លោក ម៉ូឌី អំពាវនាវបក្សតូចៗនិងបក្សប្រឆាំងរួមឯកភាពគ្នាដើម្បីបុព្វហេតុជាតិ
newsare.net
នៅឥណ្ឌា គណបក្សកាន់អំណាច មិនអាចរកបានសំឡេងភាគច្រើន ផ្តាច់មុខនៅក្នុងសភាតែម្នាក់ឯលោក ម៉ូឌី អំពាវនាវបក្សតូចៗនិងបក្សប្រឆាំងរួមឯកភាពគ្នាដើម្បីបុព្វហេតុជាតិ
នៅឥណ្ឌា គណបក្សកាន់អំណាច មិនអាចរកបានសំឡេងភាគច្រើន ផ្តាច់មុខនៅក្នុងសភាតែម្នាក់ឯងបាន។ ទីបំផុតទៅ លោក ណារិនដ្រា ម៉ូឌី ដែលមិនអាចជិះសេះលែងដៃម្នាក់ឯងទៀតបាន ក៏សូមអំពាវនាវឲ្យបណ្តាគណបក្សតូចៗ និងអ្នកតំណាងរាស្ត្របក្សប្រឆាំងរួមរួបគ្នាស្រុះស្រួលក្នុងសំឡេងតែ១ ដើម្បីបុព្វហេតុរីកចម្រើនរបស់ប្រទេសជាតិ និងដើម្បីឲ្យរដ្ឋសភាអាចប្រព្រឹត្តិទៅបានដោយរហូន។ ការប្រកាសរបស់លោក ម៉ូឌី ធ្វើឡើងក្នុងឱកាសថ្ងៃបើកសម័យប្រជុំសភា លើកទី១ និងស្របពេលដែលបណ្តាគណបក្សមានសំឡេងអាសនៈនៅសភា ប្រជែងដំណើមគ្នា ចង់បានកៅអី ប្រធានរដ្ឋសភា តែរៀងៗខ្លួន។ ទិដ្ឋភាពបែបនេះ ជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រដឹកនាំប្រទេស ១០ ឆ្នាំ របស់លោក ណារិនដ្រា ម៉ូឌី ។ Read more