លោក ថេន សំវិសុទ្ធ៖ សេវាកម្មប្រៃសណីយ៍ថ្មីមានគោលដៅបង្ខិតសេវាសាធារណៈមួយនេះទៅជិតពលរដ្ឋ
newsare.net
ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់តលោក ថេន សំវិសុទ្ធ៖ សេវាកម្មប្រៃសណីយ៍ថ្មីមានគោលដៅបង្ខិតសេវាសាធារណៈមួយនេះទៅជិតពលរដ្ឋ
ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការអះអាងរបស់លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៥ មិថុនា។ តាមលោក ថេន សំវិសុទ្ធ សេវាកម្ម «កញ្ចប់បញ្ញើ» ថ្មីនេះជាការសហការជាមួយការិយាល័យច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានន័យថា ពលរដ្ឋអាចប្រើសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជាដោយមិនចំណាយពេលធ្វើដំណើរទៅ-មកដើម្បីយកឯកសារដែលពួកគាត់ត្រូវការ៕ Read more