Wikileaks founder departs island of Saipan for Canberra
newsare.net
The jet is expected to land at 7:30 p.m.Wikileaks founder departs island of Saipan for Canberra
The jet is expected to land at 7:30 p.m. Read more
The jet is expected to land at 7:30 p.m. Read more
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាដែលមាននិន្នាការស្របនឹងរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីប្តឹងលោក ឃុន ថារ៉ូ មន្ត្រីអង្គការសង់ត្រាល់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។ ជាបណ្តឹងក្រោយលោក ឃុន ថារ៉ូ ធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះ។ ស្របពេលជាមួយគ្នា អង្គការសង្គមស៊ីវិលចំនួនជាង៤០ បានចេញសេចក្តីថ្លែងការណ៍រួមដោយស្នើឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការពីគម្រោងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃពីថ្ងៃទី៨ដល់ថ្ងៃទី១០ កក្កដាខាងមុខ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំនៅស្ថានទូត ឯកអគ្គរដ្ឋទូតបារាំងលោកហ្ស៉ាក់ ប៉ាល់ឡេបានបញ្ជាក់ថា វេទិការធុរកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បារាំង កម្ពុជា។
នៅសហរដ្ឋអាមេរិក ប្រធានាធិបតី ចូ បៃដិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តើមជជែកតស៊ូមតិ ជាលើកទី១ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកា ខាងមុខ។ វេទិកានេះរៀបចំដោយប្រព័ន្ធផ្សព្វផ្សាយ CNN នៅថ្ងៃទី២៧ ខែមិថុនា។ បើពិនិត្យត្រឹមតែសម្បកក្រៅ លោក ដូណាល់ ត្រាំ ហាក់មានប្រៀបជាងគូប្រជែង ត្រង់និយាយស្តីប្រកបដោយថាមពលរស់រវើក។ ចំណែកសិល្បៈក្នុងការនិយាយ របស់លោក ចូ បៃដិន បណ្តាលឲ្យគេសង្ស័យពីសមត្ថភាពចងចាំ ហើយនិងវ័យកាន់តែចាស់ជរារបស់លោក ដែលពេលនេះ មានអាយុជាង៨១ឆ្នាំ ទៅហើយ។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំដោយរោគាពាធនៅស្រុកកំណើតក្នុងខេត្តកំពត។ នាយករដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងសមាគមសិល្បករខ្មែរបានចាត់ទុកមរណភាពព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះថាជាការបាត់បង់មរត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។
ឱកាសនៃការផ្ទុះអាវុធដាក់គ្នារវាង រុស្ស៊ី និង អូតង់ កំពុងកើនឡើងខ្លាំង បន្ទាក់ពីអាមេរិក ដែលជាប្រទេសសម្ព័ន្ធមិត្តអូតង់ បានបង្ហោះដ្រូនចម្បាំង នៅលើផ្ទៃសមុទ្រខ្មៅ។ ថ្ងៃសុក្រ ទី ២៨ ខែមិថុនា នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov បានចោទអាមេរិកចំៗថា មានចេតនាបង្កាត់ភ្នក់ភ្លើងកំហឹងរវាងភាគីទាំងពីរ ហើយលោកបានសន្យាថា រុស្ស៊ីនឹងពុំឈរនៅស្ងៀម នៅចំពោះមុខទង្វើនេះឡើយ។ ក្រសួងការពាររុស្ស៊ីបន្តថា ដ្រូនចម្បាំងអាមេរិកទាំងនេះ នឹងអាចការប៉ះទង្គិចគ្នាជាមួយ យន្តហោះចម្បាំងរបស់សហព័ន្ធរុស្ស៊ី ដែលហោះយាមល្បាត នៅក្នុងផ្ទៃអាកាសតែមួយ។ ផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីដដែល អាមេរិកបញ្ជូនដ្រូនទាំងនេះ ទៅក្នុងដែនលំហនៃសមុទ្រខ្មៅ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន ដែលប្រើប្រាស់គ្រឿងសព្វាវុធប្រទេសលោកខាងលិច វាយប្រហារមកលើរុស្ស៊ី។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រាប់ឲ្យដឹងពីដំណឹងស្តីពីគម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅបរទេសដោយក្រុមជ្រុលនិយម។ ត្រង់ចំណុចនេះត្រូវបានលោក ហ៊ុន សែន ព្រមានទុកជាមុនថានឹងរំលាយភ្លាមៗគណបក្សនយោបាយណា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនៅឯបរទេស។ ការថ្លែងរបស់ប្រធានគណបក្សប្រជាជនដូចនេះធ្វើឡើងនៅក្នុងមិទ្ទិញមួយ ដើម្បីអបអរខួប៧៣ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងពេលជាមួយគ្នា លោក ហ៊ុន សែន ក៏បានស្នើឲ្យរដ្ឋាភិបាលពិនិត្យពិចារណាលើរឿងនេះ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្កើតគណបក្សនយោបាយផងដែរ។ ក្រៅពីនេះ អតីតនាយករដ្ឋមន្ត្រីរូបនេះដដែល ក៏បានប្រកាសប្រាប់សមាជិករបស់ខ្លួននៅក្នុងអង្គមិទ្ទិញឲ្យកំចាត់រាល់ចលនាជ្រុលនិយមដែលលោក ហ៊ុន សែន ថាជាគ្រោះថ្នាក់របស់ប្រទេសជាតិ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានយល់ស្របនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំងកាលពីពេលថ្មីៗនេះពីលទ្ធភាពនៃការកើតឡើងនូវសង្គ្រាមស៊ីវិល ប្រសិនបើក្រុមជ្រុលនិយមឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភានាពេលខាងមុខ ហើយថាកម្ពុជាក៏អាចថ្លែងដូចគ្នានេះដែរ៕
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាស្នើឱ្យរដ្ឋាភិបាលរៀបចំពិធីកាំជ្រួច និងទូងស្គរនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសនាថ្ងៃទី០៥ ខែសីហាខាងមុខដើម្បីគាំទ្រការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន។ សំណើរបស់លោកហ៊ុន សែនបែបនេះធ្វើឡើងនៅក្នុងខួប៧៣ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២៨ មិថុនានេះ។ សម្រាប់លោក ហ៊ុន សែន គម្រោងព្រែកជីកហ្វូណនជាទ្រព្យរាប់ម៉ឺនឆ្នាំរបស់កម្ពុជាដែលទាមទារឱ្យមានការគាំទ្រឱ្យបានផុលផុស។
ភាគីថៃតាមរយៈរដ្ឋមន្ត្រីការបទេស លោក Maris SANGIAMPONGSA បានប្រាប់កម្ពុជាជាថ្មីនៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាលោកហ៊ុន សែនក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនាថា ថៃនឹងមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីឲ្យក្រុម ឬជនណាធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ ជំហររបស់ភាគីថៃបែបនេះមិនបានធ្វើឲ្យក្រុមអ្នកឃ្លាំមើលភ្ញាក់ផ្អើលទេ ព្រោះថៃ និងកម្ពុជាកំពុងមានទំនាក់ទំនងជិតស្និទ្ធ ពិសេសរវាងគណបក្សកាន់អំណាចនៃប្រទេសទាំងពីរ។ តាមក្រុមអ្នកឃ្លាំមើលដដែល ថៃនឹងក្លាយជាទីតាំងប្រឈមបញ្ហាខ្ពស់ចំពោះអ្នកនយោបាយដែលភៀសខ្លួន និងចង់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសជំនួបកំពូលអឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ទី២៧មិថុនា លោកប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខចំនួន៣ មួយជាសហភាពអឺរ៉ុប និង២ទៀតជាមួយលីទុយអានី និងអេស្តូនី។ កិច្ចព្រមព្រៀងសន្តិសុខបន្ថែមនេះ និងធានាការពារ ជួយទំនុកបម្រុងក្នុងវិស័យយោធា ការពារជាតិ ក្នុងបរិបទដែលអ៊ុយក្រែនត្រូវការជាចំបាច់ ដើម្បីប្រយុទ្ធតទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
ក្រោយស្ងាត់ពីបាត់ដំណឹងឈឹងសូន្យ អស់ជាច្រើនខែ លោក លី ស៊ាំងហ្វូ អតីតរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបញ្ចប់តំណែង កាលពីខែតុលា ឆ្នាំ២០២៣, ទីបំផុតទៅ ត្រូវការិយាល័យនយោបាយរបស់មជ្ឈិមបក្សកុម្មុយនិស្តចិន បានសម្រេចបណ្តេញចេញពីគណបក្ស ជាផ្លូវការ។ ដំណឹងនេះ ត្រូវប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា ផ្សាយចេញពី ទូរទស្សន៍ជាតិចិន CCTV។ បណ្តាញឃោសនារដ្ឋចិន បញ្ជាក់ទៀតថា អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ បានក្បត់នឹងបេសកម្មរបស់ក្រសួងអង្គភាព ព្រមទាំង រំលោភបំពានវិន័យបក្ស។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោះថ្មីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណជិត ២០០នាក់បានតវ៉ាលើកទី២ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពួកគេបានបន្តស្នើឱ្យក្រសួងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង រួមទាំងផ្ដល់កម្មសិទ្ធិដីធ្លីឲ្យពួកគេ ខណៈការទាមទារលើកទី១ កាលពីខែមេសានៅមិនមានលទ្ធផល។ ពីមុខមុខក្រសួងរៀបចំដែនដី យើងស្តាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា៖
សំណុំរឿងបាញ់សម្លាប់មនុស្ស២នាក់ និង២នាក់ផ្សេងទៀតរងរបួសដែលបង្កដោយអតីតឧកញ៉ា ស្រី ស៊ីណា កាលពីពាក់កណ្តាលខែមិថុនានេះ បាននិងកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងបញ្ចេញប្រតិកម្មព្រោងព្រាតតាមបណ្តាញសង្គម។ អ្វីដែលមហាជនភាគច្រើនមិនសុខចិត្ត និងមិនអាចទទួលយកបាន គឺទាក់ទងនឹងទម្ងន់ទោសដែលជនល្មើសអាចនឹងផ្តន្ទាទោសដាក់គុកពី ១០ ទៅ១៥ឆ្នាំ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ពួកគេយល់ថា ទោសត្រឹមនេះមានកំរិតស្រាលបើធៀបនឹងប្រទេសជិតខាងចំពោះបទល្មើសដូចគ្នា។ តាមរយៈបទពិសោធន៍មួយនេះ តើកម្ពុជាគួរមានការកែសម្រួល ឬយ៉ាងណានូវក្រមព្រហ្មទណ្ឌរបស់ខ្លួនឲ្យស្របទៅនឹងបរិបទនៃការវិវត្តន៍របស់ប្រទេស?
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោះថ្មីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណជិត ២០០នាក់បានតវ៉ាលើកទី២ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពួកគេបានបន្តស្នើឱ្យក្រសួងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង រួមទាំងផ្ដល់កម្មសិទ្ធិដីធ្លីឲ្យពួកគេ ខណៈការទាមទារលើកទី១ កាលពីខែមេសានៅមិនមានលទ្ធផល។ ពីមុខមុខក្រសួងរៀបចំដែនដី យើងស្តាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា៖
រដ្ឋាភិបាលស្រីលង្កា បានប្រកាសឲ្យដឹងនៅថ្ងៃទី២៧មិថុនានេះថា គេទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមប្រទេសម្ចាស់បំណុលមួយចំនួន ដើម្បីឈានទៅសើរើបំណុលដែលស្រីលង្កាត្រូវសង។ កិច្ចព្រមព្រៀងមួយទៀត ក៏ត្រូវបានស្រីលង្កាចុះជាមួយធនាគារចិនដែរ ដើម្បីអាចពន្លាតការសងបំណុល។ កិច្ចព្រមព្រៀងទាំងនេះ នឹងអនុញ្ញាតឲ្យស្រីលង្កាងើបក្បាលចេញពីទឹក ហើយអាចយកប្រាក់ទៅចំណាយលើសេវាសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបានឆ្លងកាត់វិបត្តិរដ្ឋក្ស័យធនតាំងតែពីឆ្នាំ២០២២មក។
ការទាមទារឲ្យមានការបកស្រាយពន្យល់លម្អិតទៅលើខ្លឹមសារនៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់កំពុងបន្តកើតមានពីសំណាក់សហជីពមួយចំនួនដែលមាននិន្នាការរដ្ឋាភិបាល។ តែសង់ត្រាល់បានចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃពុធ ទី២៦ មិថុនាដោយបំភ្លឺថា របាយការណ៍របស់ខ្លួននៅមានកម្រិត និងមិនតំណាងឲ្យភាពជាក់ស្តែងនៃកម្មករ និងសហជីពទាំងអស់នៅកម្ពុជានៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនានេះ លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់លើកឡើងថា ភាគីពាក់ព័ន្ធ និងសហជីពដែលមិនពេញចិត្តនឹងរបាយការណ៍សង់ត្រាល់គួរតែសិក្សាស្រាវជ្រាវរករបាយការណ៍ថ្មីដើម្បីបញ្ជាក់ថា អ្វីដែលសង់ត្រាល់រកឃើញមិនមែនជាការពិត។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រីផេននី វ៉ុងបានអះអាងថា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាកំពុងតាមមើលដំណើរការស៊ើបអង្កេតរបស់ប៉ូលិសខ្មែរជុំវិញករណីវាយប្រហារពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរលោកសាន ប៊ុនឆាយនៅខេត្តបាត់ដំបងកាលពីខែមេសាកន្លងទៅ។ ការអះអាងរបស់ប្រមុខការបរទេសអូស្ត្រាលីនេះធ្វើឡើង បន្ទប់ពីលោកស្រីមួរ សុខហួរ អនុប្រធានអតីតបក្សសង្គ្រោះជាតិបានស្នើឱ្យអូស្ត្រាលីអន្តរាគមន៍លើរឿងនេះ។
អង្គការអន្តរជាតិចំនួន២ស្ថាប័ន បានចេញមុខថ្កោលទោសនឹងក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលចំពោះសកម្មភាពលាបពណ៍លើអង្គការសង់ត្រាល់ជុំវិញការចេញផ្សាយរបាយណ៍ស្តីពីស្ថានភាពសហជីពនៅកម្ពុជា។ ការចេញមុខថ្កោលទោសយ៉ាងដូចនេះធ្វើឡើង ក្រោយអង្គការអន្តរជាតិទាំង ២យល់ថា សកម្មភាពរបស់ក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលបង្កបរិយាកាសគៀបសង្កត់លើសហជីពឯករាជ្យនៅកម្ពុជាពាក់ព័ន្ធនឹងការចងក្រងឯកសារ ឬរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានព្រមានអំពីសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ និងស្អប់ខ្ពើមអ្នកកាន់សាសនាអ៊ីស្លាម កាន់តែមានចំនួនច្រើនខ្លាំងៗឡើង នៅទូទាំងលើពិភពលោក។ ការស្អប់ខ្ពើមរើសអើងសាសនាទាំង២នេះ កាន់តែផុសផុសខ្លាំងមែនទែន ចាប់តាំងពីផ្ទុះសង្គ្រាម រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមក។ ការបញ្ជាក់របស់លោក អង់តូនី ប្ល៊ីងកិន បានធ្វើឡើងនៅថ្ងៃពុធ ទី២៦ មិថុនា ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី សេរីភាពជំនឿសាសនា ឆ្នាំ២០២៣។ របាយការណ៍សិក្សានេះ ដូចនឹង របាយការណ៍សិទ្ធិមនុស្ស និង ការជួយដូរមនុស្ស ដែល ក្រសួងការបរទេសអាមេរិក ត្រូវផ្សព្វផ្សាយ១ឆ្នាំម្តងៗ។ នៅគ្រានេះ ជារឿងកម្រ១ ដែល សហរដ្ឋអាមេរិក ក៏បានរិះគន់ឥណ្ឌា ជុំវិញការគាបសង្កត់លើជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីនរំពឹងថា អាមេរិកនឹងអាចជួយកម្ពុជាក្នុងការពង្រឹងផ្នែកសន្តិសុខ និងការពារជាតិដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។ នេះបើតាមខ្លឹមសាររួមនៅក្នុងលិខិតមួយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកផ្ញើជូនលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាក្រោយលោកឡយ អូស្ទីនបញ្ចប់ទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែមិថុនានេះ។
លោកម៉ាក រូត នាយករដ្ឋមន្ត្រីចប់អាណត្តិរបស់ហូឡង់ ត្រូវបានប្រទេសសមាជិកទាំង៣២ប្រទេស នៃអង្គការសម្ព័ន្ធមិត្តអូតង់ បោះឆ្នោតតែងតាំង ជាអគ្គលេខាធិការថ្មីរបស់អូតង់។ អាណត្តិរបស់លោក ម៉ាក រូត នឹងពោរពេញទៅដោយការល្បងរកដំណោះស្រាយសម្រាប់អូតង់ ខណៈអឺរ៉ុបទាំងមូល កំពុងរងការគំរាមសន្តិសុខពីសំណាក់រុស្ស៊ី។ តើលោកម៉ាក រូត អនាគតអគ្គលេខាធិការថ្មីរបស់អូតង់ ជាអ្នកណា ?
ការសិក្សាពិភពលោក ដ៏ធំជាងគេបំផុត ចេញផ្សាយនៅថ្ងៃពុធទី ២៦មិថុនា២០២៤បានបង្ហាញឱ្យឃើញថា មនុស្សធំពេញវ័យរស់លើភពផែនដី ចំនួនជិតមួយភាគបី មិនបញ្ចេញសកម្មភាពកាយសម្បទាគ្រប់គ្រាន់សម្រាប់សុខភាពទេ។ កង្វះសកម្មភាព មិនធ្វើចលនាគ្រប់គ្រាន់ ជាប្រភពនាំឱ្យខូចសុខភាពរាផ្លូវកាយនិងផ្លូវចិត្ត។ នេះបើតាមអ្នកជំនាញអង្គការសុខភាពពិភពលោកដែលចាត់ទុកកំណើននៃភាពអសកម្មរបស់មនុស្ស ថា ជាសញ្ញាអាសន្ន។
សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាមានចំនួនច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់ទៅទៀត។ ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្ពុជាក៏បានច្រានចោលនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបដិសេធចំពោះរបាយការណ៍របស់សង់ត្រាល់។
មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុងរយៈពេល៦ថ្ងៃនេះ ភាពយន្តខ្លីប្រមាណជាង១៥០រឿងដែលមកពីអាមេរិក បារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌា និងកម្ពុជាត្រូវចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ Elvis of Cambodia ដែលជាកុនឯកសារមរតកនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតត្រូវបានចាក់បញ្ចាំងក្នុងថ្ងៃបើកសម្ពោធដោយមានវត្តមានចូលរួមរបស់គ្រួសារលោកស៊ីនស៊ីសាមុត។ សូមស្តាប់បទយកការណ៍របស់ ជួប នរក្សា៖
ក្រោយមានហេតុការណ៍អវិជ្ជមានជាបន្តបន្ទាប់ទាក់ទងនឹងបុគ្គលដែលមានគោរមងារឧកញ៉ា សមាគមឧកញ៉ាកម្ពុជាបានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការស្រាវជ្រាវជាបន្ទាន់ពីប្រវត្តិជាក់ស្តែងរបស់បុគ្គលពាក់ព័ន្ធជាពិសេសអតីតឧកញ៉ាស្រី ស៊ីណា ដែលបានសម្លាប់មនុស្ស២នាក់យ៉ាងឃៅរឃៅកាលពីសប្តាហ៍មុន។ អតីតឧកញ៉ា ស្រី ស៊ីណា មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងក៏គ្មានអាជីវកម្មច្បាស់លាស់ដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ មិថុនានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជានៅតែមានក្តីកង្វល់ ប្រសិនបើមានឧកញ៉ាច្រើនបន្តស្ថិតនៅក្រៅការគ្រប់គ្រងរបស់សមាគម ខណៈឧកញ៉ាដែលចូលជាសមាជិកពេលនេះមានតែជាង ៣០០នាក់ក្នុងចំណោមឧកញ៉ាសរុបជាង ១ ៤០០នាក់៕
សេចក្តីព្រាងវិសោធនកម្មច្បាប់សង្គមស៊ីវិលដែលបានស្នើឡើងកាលពីឆ្នាំ២០១៩ នៅពុំទាន់មានការឯកភាពរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទៅលើខ្លឹមសារវិសោធនកម្មនៅឡើយ។ នៅថ្ងៃទី២៥ មិថុនា ក្រុមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNCT) បានបង្ហាញកំណត់វិភាគ និងផ្តល់អនុសាសន៍ជាច្រើនលើការធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ ក្នុងចំណោមអនុសាសន៍ទាំងនោះ UNCT បានស្នើឱ្យលុបចោលមាត្រា២៤នៃច្បាប់ដែលត្រូវធ្វើវិសោធនកម្មដែលចែងថា NGO ក្នុងស្រុកខ្មែរទាំងអស់ត្រូវរក្សាអព្យាក្រឹត្យភាពចំពោះបក្សនយោបាយ និងមិនត្រូវធ្វើសកម្មភាពនយោបាយ។
នៅថ្ងៃអង្គារទី២៥មិថុនា ម្សិលមិញ អឺរ៉ុបបានបើកកិច្ចចរចាជាផ្លូវការ ស្តីការបញ្ចូលបេក្ខភាពអ៊ុយក្រែននិងម៉ុលដាវី ជាសមាជិករបស់សហភាពអឺរ៉ុប។ ហុងគ្រីដែលនឹងក្លាយជាប្រធានផ្លាស់វេនសហភាពអឺរ៉ុបចាប់ពីថ្ងៃទី១កក្កដា មិនប្រើសិទ្ធិប្រឆាំងវេតូនឹងការចរចានេះទេ បើទោះបីជាមានជំហរប្រឆាំងជាគោលការណ៍ក៏ដោយ។ ប៉ុន្តែដំណើរផ្លូវនៅវែងឆ្ងាយទៀតណាស់ ហេតុដូច្នេះហើយបានជាអ៊ុយក្រែនក៏ដូចជាអឺរ៉ុបបានចាត់ទុកការចាប់ផ្តើមចរចានេះ ជាដំណាក់កាល ប្រវត្តិសាស្ត្រ។
នៅកម្ពុជា ទោះមុខរបរដាំឈូកយកមើមនៅមានតិចតួចក៏ដោយក៏ការងារកសិកម្មមួយនេះបានជួយឲ្យកូនកសិករនៅខេត្តព្រៃវែងទទួលបានជោគជ័យនឹកស្មានមិនដល់។ មានអាយុ២៩ឆ្នាំ យុវជន ឡុង គន្ធា បានបង្កើតកសិដ្ឋានមួយឈ្មោះ «កសិដ្ឋានមើមឈូក ខេធី» លើដីស្រែទំហំ ២ហិកតាស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកមេសាង។ ពីដំបូង លោកឡុង គន្ធាបានទទួលការសើចចំអក តែសព្វថ្ងៃ របរដាំឈូកយកមើមបានអនុញ្ញាតឲ្យអតីតពលករនៅជប៉ុនរូបនេះអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ មើមឈូកមានតម្លៃ ១ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយក្នុង១ហិកតា ឈូកអាចផ្តល់មើមបានដល់ទៅជាង៤០តោនក្នុងមួយឆ្នាំ។
ក្នុងមួយឆ្នាំៗ អាល់កុលសម្លាប់មនុស្សអស់២លាន៦សែននាក់ ក្នុងនោះបីភាគបួនជាបុរសភេទ។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយនាថ្ងៃអង្គារទី ២៥មិថុនា២០២៤។ គឺជាអត្រាមរណៈដ៏ខ្ពស់ ដែលមិនអាចទទួលយកបានទេសម្រាប់អង្គការសុខភាពពិភពលោក។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែងមន្ដ្រីថ្នាក់ក្រោមជាតិចំនួន១២រូប។ ក្នុងចំណោមនោះ ៤រូបត្រូវបានប្តូរពីតំណែងអភិបាលខេត្តទៅធ្វើជារដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ និង៨នាក់ទៀត ជាអភិបាលនិងអភិបាលរងខេត្តដែលត្រូវប្តូរផ្លាស់ទៅដឹកនាំនៅក្នុងខេត្តផ្សេង។ ខេត្តដែលនឹងផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំលើកនេះរួមមានខេត្តកណ្ដាល ព្រះសីហនុកំពង់ស្ពឺ កំពង់ធំ តាកែវ ត្បូងឃ្មុំ ស្ទឹងត្រែង និងឧត្តរមានជ័យ។ អ្នកតាមដានសង្គមមិនជំទាស់នឹងការតែងតាំង និងដោះដូរនេះទេ តែពួកគេចង់ឃើញមន្ត្រីរដ្ឋទាំងនោះមានឆន្ទៈបម្រើរាស្ត្រនៅតាមមូលដ្ឋាន។
ជាជោគជ័យដ៏ធំធេងណាស់! យានឆាងអឺ-៦ បានបញ្ចប់បេសកកម្មនិងត្រលប់មកផែនដីវិញ នៅថ្ងៃអង្គារទី ២៥មិថុនានេះដោយសុវត្ថិភាព។ ជាពិសេសយានឆាងអឺ-៦បានពាំនាំមកជាមួយនូវសំណាកដីដំបូងរបស់ព្រះចន្ទ ត្រង់ផ្នែកដែលបែរខ្នងមកភពផែនដីផង។
លោក Julian Assange ស្ថាបនិក Wikileaks ដែលជាប់ឃុំនៅមន្ទីរឃុំឃាំងទីក្រុងឡុងដ៍ ប្រមាណ៥ឆ្នាំមកហើយនោះ ពេលនេះត្រូវបានដោះលេងឲ្យមានសេរីភាពហើយ។ អស់រយៈពេលជិត១៤ឆ្នាំមកហើយ ដែលប្រព័ន្ធយុត្តិធម៌អាមេរិក បានព្យាយាមតាមចាប់និងធ្វើបត្យាប័ន យករូបលោកJulien Assange ទៅកាត់ទោសនៅអាមេរិក ដោយចោទពីបទផ្សព្វផ្សាយឯកសារសម្ងាត់របស់កងទ័ពអាមេរិក។ ការដោះលែងលោក Julian Assange នៅពេលនេះ គឺជាលទ្ធផលនៃយុទ្ធនាការជួយអន្តរាគមន៍ពីសំណាក់ភាគីជាច្រើន ហើយដែលបានឈានឲ្យមានកិច្ចព្រមព្រៀងមួយ ជាមួយក្រសួងយុត្តិធម៌អាមេរិក។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឲ្យក្រសួងយុត្តិធម៌យកចិត្តទុកដាក់តាមដានករណីបាញ់ប្រហារបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់កាលពីសប្តាហ៍មុន។ ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីដូច្នេះធ្វើឡើង បន្ទាប់ពីមានមហាជនជាច្រើនបានបង្ហាញពីក្តីកង្វល់ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានៅក្រោយការបាញ់ប្រហារដ៏ព្រៃផ្សៃក្នុងរាជធានីភ្នំពេញ។
ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេល១០ខែ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានធ្វើការដោះស្រាយវិវាទដីធ្លីសរុបជាង ១៣ ៣០០ករណីក្នុងចំណោមពាក្យបណ្តឹងសរុបជាង១៥ ៦០០ករណី។ លទ្ធផលនៃការដោះស្រាយបញ្ហាដីធ្លីនេះធ្វើឡើង បន្ទាប់ពីក្រសួងដែនដីបានបង្កើតក្រុមការងារសម្របសម្រួលមួយ ដើម្បីដោះស្រាយវិវាទដីធ្លីតាមបណ្តារាជធានីខេត្តកាលពីខែកញ្ញា ឆ្នាំ២០២៣។
ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការអះអាងរបស់លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៥ មិថុនា។ តាមលោក ថេន សំវិសុទ្ធ សេវាកម្ម «កញ្ចប់បញ្ញើ» ថ្មីនេះជាការសហការជាមួយការិយាល័យច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានន័យថា ពលរដ្ឋអាចប្រើសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជាដោយមិនចំណាយពេលធ្វើដំណើរទៅ-មកដើម្បីយកឯកសារដែលពួកគាត់ត្រូវការ៕