លោកឃុន ថារ៉ូ៖ភាគីសហជីពគួរស្រាវជ្រាវរករបាយការណ៍ថ្មី បើរបាយការណ៍សង់ត្រាល់មិនមានការពិត
newsare.net
ការទាមទារឲ្យមានការបកស្រាយពន្យល់លម្អិតទៅលើខ្លឹមសារនៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់កលោកឃុន ថារ៉ូ៖ភាគីសហជីពគួរស្រាវជ្រាវរករបាយការណ៍ថ្មី បើរបាយការណ៍សង់ត្រាល់មិនមានការពិត
ការទាមទារឲ្យមានការបកស្រាយពន្យល់លម្អិតទៅលើខ្លឹមសារនៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់កំពុងបន្តកើតមានពីសំណាក់សហជីពមួយចំនួនដែលមាននិន្នាការរដ្ឋាភិបាល។ តែសង់ត្រាល់បានចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃពុធ ទី២៦ មិថុនាដោយបំភ្លឺថា របាយការណ៍របស់ខ្លួននៅមានកម្រិត និងមិនតំណាងឲ្យភាពជាក់ស្តែងនៃកម្មករ និងសហជីពទាំងអស់នៅកម្ពុជានៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនានេះ លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់លើកឡើងថា ភាគីពាក់ព័ន្ធ និងសហជីពដែលមិនពេញចិត្តនឹងរបាយការណ៍សង់ត្រាល់គួរតែសិក្សាស្រាវជ្រាវរករបាយការណ៍ថ្មីដើម្បីបញ្ជាក់ថា អ្វីដែលសង់ត្រាល់រកឃើញមិនមែនជាការពិត។ Read more