Cambodia



ពលរដ្ឋស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលបន្តទទូចឱ្យក្រសួងរៀបចំដែនដីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោ

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ

ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ

ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់ថា សង់ត្រាល់ បញ្ជូនព័ត៌មានដែលពាក់ព័ន្ធ ​រាល់គណនីដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារ ទៅកាន់ក្រសួងមហាផ្ទៃត្រឹមរយៈពេល៣០ថ្ងៃ។ ការដាក់កំហិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ទទួលបានពាក្យបណ្តឹង និងសេចក្តីថ្លែងការណ៍របស់ក្រុមសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលចេញដើរតវ៉ាប្រឆាំង អង្គការសង់​ត្រាល់ ជាច្រើន​ថ្ងៃមកនេះ។ នេះបើតាមសេក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤។

ប៉េកាំងប្រាប់​​ពលរដ្ឋ​តៃវ៉ាន់កុំ​ឱ្យ​ភ័យ​ខ្លាច​រឿងមក​លេងស្រុកចិន

គ្មាន​អ្វី​ត្រូវ​ខ្លាច​និង​ភ័យ​ព្រួយ​សោះ ! នេះ​ជា​​សេចក្តី​​អំពាវនាវ​របស់​ចិន​ហៅ​ពលរដ្ឋ​

ប៉េកាំងប្រាប់​​ពលរដ្ឋ​តៃវ៉ាន់កុំ​ឱ្យ​ភ័យ​ខ្លាច​រឿងមក​លេងស្រុកចិន

គ្មាន​អ្វី​ត្រូវ​ខ្លាច​និង​ភ័យ​ព្រួយ​សោះ ! នេះ​ជា​​សេចក្តី​​អំពាវនាវ​របស់​ចិន​ហៅ​ពលរដ្ឋ​តៃវ៉ាន់​ឱ្យ​ទស្សនា​ដែនទ្វីប​​ចិន​។ សម្រាប់​ប៉េកាំង ការដំឡើង​​អាសន្នដល់​កំរិតស្ទើរ​ខ្ពស់​បំផុតចំពោះ​​អ្នក​ដំណើរ​ ពី​សំណាក់​​រដ្ឋាភិបាល​តៃវ៉ាន់ ​ជា​លេស​ញុះញង់នាំ​ឱ្យ​ភាព​ប្រឈម​​ និង​រារាំង​មិន​ឱ្យ​មាន​ការ​ផ្តោះប្តូរ​គ្នា​តែ​ប៉ុណ្ណោះ។

អាមេរិក​និងសម្ព័ន្ធមិត្ត បន្ត​ចោទកូរ៉េខាងជើង ថា​លក់​សព្វាវុធ​ឲ្យ​ រុស្ស៊ី បំប៉ន់សង្គ្រាម​​អ៊ុយក្រែន

សហរដ្ឋអាមេរិកនិង​សម្ព័ន្ធមិត្ត​បស្ចិមលោក បាន​បន្ត​ចោទប្រកាន់​ របបដឹកនាំ​កូរ៉េខាងជើង ថា​​

អាមេរិក​និងសម្ព័ន្ធមិត្ត បន្ត​ចោទកូរ៉េខាងជើង ថា​លក់​សព្វាវុធ​ឲ្យ​ រុស្ស៊ី បំប៉ន់សង្គ្រាម​​អ៊ុយក្រែន

សហរដ្ឋអាមេរិកនិង​សម្ព័ន្ធមិត្ត​បស្ចិមលោក បាន​បន្ត​ចោទប្រកាន់​ របបដឹកនាំ​កូរ៉េខាងជើង ថា​​បាន​លក់​អាវុធ​មីស៊ីល​ ឲ្យទៅ ​រុស្ស៊ី ដើម្បី​បំប៉ន់​ភ្លើង​​​សង្គ្រាម​នៅ​អ៊ុយក្រែន។ ភាគី​លោកខាងលិចថែមទាំងអះអាងថា​មាន​ភស្តុតាង​ច្បាស់​លាស់ ព្រោះ​បាន​រកឃើញ​សព្វាវុធ​របស់​ព្យុង​យ៉ាង ដែល​ទ័ពរុស្ស៊ី​ប្រើ​ប្រាស់​​ក្នុង​សង្គ្រាម​​អ៊ុយក្រែន។ រដ្ឋបាលក្រុង​​ព្យុងយ៉ាង​និង​ម៉ូស្កូ សុទ្ធតែ​បដិសេធ ទាត់ចោល​ការ​ចោទប្រកាន់​​នេះ​។ ​

អ្នកដែលបានទស្សនារួច ចង់ឲ្យពលរដ្ឋទៅឃើញរូបចម្លាក់ខ្មែរដែលត្រូវបាន​ប្រគល់ជូនកម្ពុជាវិញ

ក្នុងរយៈពេលកន្លះឆ្នាំពេញ ពោលចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន

អ្នកដែលបានទស្សនារួច ចង់ឲ្យពលរដ្ឋទៅឃើញរូបចម្លាក់ខ្មែរដែលត្រូវបាន​ប្រគល់ជូនកម្ពុជាវិញ

ក្នុងរយៈពេលកន្លះឆ្នាំពេញ ពោលចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន្ទីរជាតិបាន និង​កំពុងធ្វើការតាំងពិព័រណ៍«រូបចម្លាក់ខ្មែរ»ដែលត្រូវបានប្រគល់ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ តាមសារមន្ទីរជាតិ រូបចម្លាក់នានាដែលដាក់តាំងពិរព័រណ៍ គឺយកត្រឡប់មកពីចំនួន១៥ប្រទេស។ ភ្ញៀវទេសចរដែលបានទៅទស្សនា«រូបចម្លាក់ខ្មែរ»ទាំងនោះ អំពាវនាវដល់ពលរដ្ឋខ្មែរ និងអ្នកទេសចរដទៃទៀត ចូលទៅទស្សនាការតាំងពិព័រណ៍មួយនេះ ព្រោះជាការបង្ហាញឲ្យឃើញពីតម្លៃរបស់​វត្ថុបុរាណខ្មែរ។  ពីសារមន្ទីរជាតិ សូមទស្សនាបទយកការណ៍របស់ ឡាក់ ច័ន្ទតារា ដូចតទៅ៖

ពលរដ្ឋទំនប់៩៤ថា គ្មានសង្ឈឹមលើដំណោះស្រាយករណីជម្លោះដីធ្លីក្បែរព្រលានយន្តហោះថ្មី

ពលរដ្ឋទំនប់៩៤មួយចំនួនអះអាងថា ពួកគេហាក់អស់ជំនឿលើកិច្ចអន្តរាគមន៍របស់ក្រសួងដែនដីចំពោះសំណើស

ពលរដ្ឋទំនប់៩៤ថា គ្មានសង្ឈឹមលើដំណោះស្រាយករណីជម្លោះដីធ្លីក្បែរព្រលានយន្តហោះថ្មី

ពលរដ្ឋទំនប់៩៤មួយចំនួនអះអាងថា ពួកគេហាក់អស់ជំនឿលើកិច្ចអន្តរាគមន៍របស់ក្រសួងដែនដីចំពោះសំណើសុំដោះស្រាយផលប៉ះពាល់របស់ពលរដ្ឋជាង៥០០គ្រួសារជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។ ភាពអស់ជំនឿរបស់ពលរដ្ឋស្តែងឡើងក្រោយពលរដ្ឋឡើងមកតវ៉ានៅមុខក្រសួងកាលពីថ្ងៃទី២៧ ខែមិថុនា។ តែអ្នកនាំពាក្យក្រសួងដែនដីអះអាងពីការរកដំណោះស្រាយជូន។ 

ចិន​ការពារ​នយោបាយ​ពហុប៉ូល​ ស្មើភាព​និង​មាន​សណ្តាប់​ធ្នាប់​តាម​គោលការណ៍​សន្តិនិយម

នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​បរទេស​ជា​ច្រើន​រូប​ នា​ឱកាស​ខួប​៧០​ឆ្នាំ​នៃ​ការ​ចុះ​កិច្ចព្រ

ចិន​ការពារ​នយោបាយ​ពហុប៉ូល​ ស្មើភាព​និង​មាន​សណ្តាប់​ធ្នាប់​តាម​គោលការណ៍​សន្តិនិយម

នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​បរទេស​ជា​ច្រើន​រូប​ នា​ឱកាស​ខួប​៧០​ឆ្នាំ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​រួម​រស់​ដោយ​សន្តិភាព​​ជាមួយ​ឥណ្ឌា​និងភូមា ប្រធានាធិបតី​ចិន​លោក​ស៊ីជីនពីង បាន​រំលឹក​អំពី​គោលការណ៍​សន្តិនិយម​៥​ចំណុច​​របស់​ចិន។ ជាមួយ​នឹង​សេចក្តី​​ប្រកាស​ការពារ​នយោបាយ​ពហុប៉ូល ស្មើ​ភាព​និង​សណ្តាប់​ធ្នាប់​ល្អ នៅ​លើ​ពិភពលោក លោក ស៊ីជីនពីង បាន​ចេញ​វិធានការ​សម្រាប់​ក្រុមប្រទេស​កំពុង​លូត​លាស់ ឬ​ហៅកាត់​ក្រុម​ប្រទេស​ខាង​ត្បូងផង។

ក្សត់ភ្ញៀវប្រើព្រលានខេត្តសៀមរាប​៖ អាកាសចរណ៍ស៊ីវិលថា ពុំមែនមកពីសេវាដឹកជញ្ចូនផ្លូវគោកថ្លៃទេ

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានអះអាងថា ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរធ្វើដំណើរតាមព្រលានយន្តហ

ក្សត់ភ្ញៀវប្រើព្រលានខេត្តសៀមរាប​៖ អាកាសចរណ៍ស៊ីវិលថា ពុំមែនមកពីសេវាដឹកជញ្ចូនផ្លូវគោកថ្លៃទេ

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានអះអាងថា ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មិនមែនដោយសារព្រលានយន្តហោះនៅឆ្ងាយពីក្រុង ឬតម្លៃសេវាដឹកជញ្ជូនតាមផ្លូវគោកថ្លៃពេក នោះទេ។ បើតាម លោក ស៊ិន ចាន់សេរីវុត្ថា ភាពស្ងប់ស្ងាត់នេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល និងរដូវកាលធ្លាក់ចុះនៃភ្ញៀវទេសចរ ឬហៅថា Low season។ ​​

វៀតណាម៖ វឌ្ឈនភាព​សេដ្ឋកិច្ច​កើន​ខ្លាំង ប្រមាណ ៦,៤% ​​ឆមាសទី១ ឆ្នាំ២០២៤

​ទិន្នន័យស្ថិតិ​សេដ្ឋកិច្ច បង្ហាញ​ថា វៀតណាម​​មាន​វឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និង​ខ្ពស់​​ជាង

វៀតណាម៖ វឌ្ឈនភាព​សេដ្ឋកិច្ច​កើន​ខ្លាំង ប្រមាណ ៦,៤% ​​ឆមាសទី១ ឆ្នាំ២០២៤

​ទិន្នន័យស្ថិតិ​សេដ្ឋកិច្ច បង្ហាញ​ថា វៀតណាម​​មាន​វឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និង​ខ្ពស់​​ជាង​ឆ្នាំ​ទៅ​មិញទៀត​។ ឆ្នាំមុន ​សេដ្ឋកិច្ចវៀតណាម កើន​ជាង​៥% ហើយ​ឆ្នាំនេះ បន្តកើន​ជាង​៦% ​គ្រាន់តែ​ត្រឹម​ឆមាសទី១ ឆ្នាំ២០២៤។​ ការ​នាំទំនិញ​ឧស្សាហកម្ម​ចេញ​ទៅបរទេស​ បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ ជា​ខ្លាំង។ នេះបើតាម​ទិន្នន័យ​របស់​អង្គការ​​ ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI ដែល​បាន​ចេញផ្សាយ​នៅក្នុងសប្តាហ៍​នេះ ដោយ​ឆ្លៀត​ឲ្យ​អនុសាសន៍​បន្ថែមថា ​វៀតណាម​ត្រូវ​កែទម្រង់​មួយ​ចំនួន​ទៀត ដើម្បី​រក្សា​និង​ជំរុញ​វឌ្ឈនភាពសេដ្ឋកិច្ចបន្តទៀត ជាពិសេស​លើ​វិស័យ​ថាមពល​កកើតឡើងវិញ​។

តើការបង្កើតរដ្ឋាភិបាលកម្ពុជានិរទេសខុសច្បាប់ឬ?

ប្រធានព្រឹទ្ធសភា លោក ​ហ៊ុន ​សែន ​បាន​ព្រ​មាន​រំលាយ​គណ​បក្ស​នយោបាយ​នៅ​កម្ពុជា​ដែល​មាន​ទំ​ន

តើការបង្កើតរដ្ឋាភិបាលកម្ពុជានិរទេសខុសច្បាប់ឬ?

ប្រធានព្រឹទ្ធសភា លោក ​ហ៊ុន ​សែន ​បាន​ព្រ​មាន​រំលាយ​គណ​បក្ស​នយោបាយ​នៅ​កម្ពុជា​ដែល​មាន​ទំ​នាក់​ទំនង​ជា​មួយ​រដ្ឋា​ភិបាល​និរទេស​នៅ​បរទេស​ នោះ​ប្រ​សិន​បើ​មាន​ការ​បង្កើត​ឡើង​ដោយ​ក្រុមមួយ​ដែល​លោក​ហៅថា​ជា«​ក្រុម​ជ្រុល​និយម​»​នៅ​ពេល​ខាង​មុខ​។​ ការ​ថ្លែង​របស់​ប្រ​មុខ​បក្ស​កាន់​អំណាច​ដូច​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​មិទ្ទិញ ​​រំឭក​ខួប​៧៣​ឆ្នាំ ​នៃ​ថ្ងៃ​កំណើត​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​។ ​ តើ​ការ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​និរទេស​ខុស​ច្បាប់​ឬ​ បាន​ជា​លោក ហ៊ុន សែន ព្រ​មាន​យ៉ាង​ដូច្នេះ​?​​

សហជីពមាននិន្នាការរដ្ឋាភិបាលប្តឹងមន្ត្រីអង្គការសង់ត្រាល់លោក ​ឃុន ថារ៉ូ ទារ ១០០លានរៀល

សហភាព​សហជីព​រក្សាសិទ្ធិកម្មករ​កម្ពុជាដែលមាននិន្នាការ​ស្របនឹងរដ្ឋាភិបាល​បានដាក់ពាក្យបណ្

សហជីពមាននិន្នាការរដ្ឋាភិបាលប្តឹងមន្ត្រីអង្គការសង់ត្រាល់លោក ​ឃុន ថារ៉ូ ទារ ១០០លានរៀល

សហភាព​សហជីព​រក្សាសិទ្ធិកម្មករ​កម្ពុជាដែលមាននិន្នាការ​ស្របនឹងរដ្ឋាភិបាល​បានដាក់ពាក្យបណ្តឹង​ទៅតុលាការ​ក្រុងភ្នំពេញ​កាលពីថ្ងៃទី២៧​ ខែមិថុនា ​ឆ្នាំ២០២៤​ ដើម្បីប្តឹង​លោក ឃុន ថារ៉ូ ​មន្ត្រីអង្គការ​សង់ត្រាល់ពីបទ​បរិហារកេរ្តិ៍ជាសាធារណៈ ​និង​បទញុះញង់​ឲ្យមានការរើសអើង​។ ជាបណ្តឹងក្រោយ​លោក ​ឃុន ថារ៉ូ ធ្វើអត្ថាធិប្បាយ​ជាមួយវិទ្យុអាស៊ីសេរី​កាលពីពេលថ្មីៗនេះ។ ​ស្របពេល​ជាមួយគ្នា អង្គការ​សង្គមស៊ីវិល​ចំនួនជាង៤០ ​បានចេញសេចក្តីថ្លែងការណ៍រួមដោយស្នើឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់។

វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ ២០២៤ រំពឹងកំណើនដោះដូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការពីគម្រ

វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ ២០២៤ រំពឹងកំណើនដោះដូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការពីគម្រោងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃពីថ្ងៃទី៨ដល់ថ្ងៃទី១០ កក្កដាខាងមុខ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំនៅស្ថានទូត ឯកអគ្គរដ្ឋទូតបារាំងលោកហ្ស៉ាក់ ប៉ាល់ឡេបានបញ្ជាក់ថា វេទិការធុរកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បារាំង កម្ពុជា។

លោក​ ត្រាំ ហាក់​មាន​ប្រៀបជាង​លោក បៃដិន ក្នុងការ​ជជែក​តស៊ូមតិ​ ​​លើកទី១

នៅ​សហរដ្ឋអាមេរិក ​ប្រធានាធិបតី ចូ បៃដិន ​និងអតីត​ប្រធានាធិបតី​​ ដូណាល់ ត្រាំ បានផ្តើម​ជជែក​

លោក​ ត្រាំ ហាក់​មាន​ប្រៀបជាង​លោក បៃដិន ក្នុងការ​ជជែក​តស៊ូមតិ​ ​​លើកទី១

នៅ​សហរដ្ឋអាមេរិក ​ប្រធានាធិបតី ចូ បៃដិន ​និងអតីត​ប្រធានាធិបតី​​ ដូណាល់ ត្រាំ បានផ្តើម​ជជែក​តស៊ូ​មតិ​ ជា​លើកទី១ សម្រាប់ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​​ថ្មី​ នៅខែ​វិច្ឆិកា​ ខាងមុខ។ វេទិកានេះ​រៀបចំ​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ CNN នៅថ្ងៃទី​២៧ ខែមិថុនា​។ ​​ បើ​ពិនិត្យ​ត្រឹមតែ​សម្បកក្រៅ លោក ដូណាល់ ត្រាំ ហាក់មាន​ប្រៀប​ជាង​គូប្រជែង​ ត្រង់​និយាយ​ស្តី​ប្រកប​ដោយ​ថាមពលរស់​រវើក។ ចំណែកសិល្បៈ​ក្នុងការ​និយាយ របស់​លោក ចូ បៃដិន បណ្តាល​ឲ្យ​គេ​សង្ស័យ​ពី​សមត្ថភាព​ចង​ចាំ​ ហើយ​និង​វ័យ​កាន់តែ​ចាស់​ជរា​របស់​លោក​ ដែល​ពេល​នេះ មាន​អាយុជាង​​៨១ឆ្នាំ ទៅហើយ​។​

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក គង់ ណៃបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងបានទទួលមរណភាពក្ន

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក គង់ ណៃបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំដោយរោគាពាធនៅស្រុកកំណើតក្នុងខេត្តកំពត។ នាយករដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងសមាគមសិល្បករខ្មែរបានចាត់ទុកមរណភាពព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះថាជាការបាត់បង់មរត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។

រុស្ស៊ី-អូតង់៖ ឱកាសផ្ទុះអាវុធកើនឡើងខ្លាំង ក្រោយអាមេរិកបង្ហោះដ្រូនចម្បាំងនៅសមុទ្រខ្មៅ

ឱកាសនៃការផ្ទុះអាវុធដាក់គ្នារវាង រុស្ស៊ី និង អូតង់ កំពុងកើនឡើងខ្លាំង បន្ទាក់ពីអាមេរិក ដែលជា

រុស្ស៊ី-អូតង់៖ ឱកាសផ្ទុះអាវុធកើនឡើងខ្លាំង ក្រោយអាមេរិកបង្ហោះដ្រូនចម្បាំងនៅសមុទ្រខ្មៅ

ឱកាសនៃការផ្ទុះអាវុធដាក់គ្នារវាង រុស្ស៊ី និង អូតង់ កំពុងកើនឡើងខ្លាំង បន្ទាក់ពីអាមេរិក ដែលជាប្រទេសសម្ព័ន្ធមិត្តអូតង់ បានបង្ហោះដ្រូនចម្បាំង នៅលើផ្ទៃសមុទ្រខ្មៅ។ ថ្ងៃសុក្រ ទី ២៨ ខែមិថុនា នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov បានចោទអាមេរិកចំៗថា មានចេតនាបង្កាត់ភ្នក់ភ្លើងកំហឹងរវាងភាគីទាំងពីរ ហើយលោកបានសន្យាថា រុស្ស៊ីនឹងពុំឈរនៅស្ងៀម នៅចំពោះមុខទង្វើនេះឡើយ។ ក្រសួងការពាររុស្ស៊ីបន្តថា ដ្រូនចម្បាំងអាមេរិកទាំងនេះ នឹងអាចការប៉ះទង្គិចគ្នាជាមួយ យន្តហោះចម្បាំងរបស់សហព័ន្ធរុស្ស៊ី ដែលហោះយាមល្បាត នៅក្នុងផ្ទៃអាកាសតែមួយ។ ផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីដដែល អាមេរិកបញ្ជូនដ្រូនទាំងនេះ ទៅក្នុងដែនលំហនៃសមុទ្រខ្មៅ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន ដែលប្រើប្រាស់គ្រឿងសព្វាវុធប្រទេសលោកខាងលិច វាយប្រហារមកលើរុស្ស៊ី។ 

លោក ​ហ៊ុន សែន ​ព្រមាន​រំលាយ​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​នៅ​បរទេស

ប្រធាន​ព្រឹទ្ធសភា ​និងជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ​ហ៊ុន សែន ​បានប្រាប់​ឲ្យដឹង​ពីដ

លោក ​ហ៊ុន សែន ​ព្រមាន​រំលាយ​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​នៅ​បរទេស

ប្រធាន​ព្រឹទ្ធសភា ​និងជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ​ហ៊ុន សែន ​បានប្រាប់​ឲ្យដឹង​ពីដំណឹង​ស្តីពី​គម្រោងបង្កើត​រដ្ឋាភិបាល​និរទេសនៅ​បរទេសដោយ​ក្រុមជ្រុលនិយម​។ ត្រង់ចំណុចនេះ​ត្រូវបាន​លោក ហ៊ុន សែន ​ព្រមាន​ទុកជាមុនថា​នឹង​រំលាយភ្លាមៗ​គណបក្ស​នយោបាយណា ​ដែលមាន​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាល​និរទេស​នៅឯបរទេស។ ​ការថ្លែងរបស់​ប្រធានគណបក្ស​ប្រជាជន​ដូចនេះ​ធ្វើឡើង​នៅក្នុង​មិទ្ទិញមួយ ​ដើម្បី​អបអរខួប​៧៣ឆ្នាំ ​នៃថ្ងៃ​កំណើតគណបក្ស​ប្រជាជនកម្ពុជា​ក្នុងថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤​។ ក្នុងពេល​ជាមួយគ្នា ​លោក ហ៊ុន សែន ​ក៏បានស្នើឲ្យ​រដ្ឋាភិបាល​ពិនិត្យពិចារណា​លើរឿងនេះ​ ដើម្បីធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពី​ការបង្កើត​គណបក្ស​នយោបាយ​ផងដែរ​។ ក្រៅពីនេះ ​អតីតនាយក​រដ្ឋមន្ត្រីរូបនេះ​ដដែល ក៏បាន​ប្រកាសប្រាប់​សមាជិក​របស់ខ្លួន​នៅក្នុងអង្គ​មិទ្ទិញឲ្យ​កំចាត់រាល់​ចលនាជ្រុលនិយម​ដែលលោក ហ៊ុន សែន ​ថា​ជាគ្រោះថ្នាក់​របស់ប្រទេសជាតិ​។ ជាមួយគ្នានេះ​ លោក ​ហ៊ុន សែន ក៏បាន​យល់ស្របនឹង​ការលើកឡើង​របស់ប្រធានាធិបតី​បារាំងកាលពី​ពេលថ្មីៗនេះ​ពីលទ្ធភាព​នៃការកើតឡើង​នូវសង្គ្រាមស៊ីវិល ​ប្រសិនបើ​ក្រុមជ្រុលនិយម​ឈ្នះឆ្នោត​នៅក្នុងការ​បោះឆ្នោតសភា​នាពេលខាងមុខ ​ហើយថា​កម្ពុជាក៏អាច​ថ្លែងដូចគ្នា​នេះដែរ​៕

លោកហ៊ុន សែនស្នើឲ្យរៀបចំបាញ់កាំជ្រួច និងទូងស្គរតាមវត្តក្នុងថ្ងៃបើកការដ្ឋានសង់ព្រែកជីកហ្វូណន

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាស្នើឱ្យរដ្ឋាភិបាលរៀបចំពិធីកាំជ្រួច និងទូងស្គរនៅគ្រប់ទីវត្តអា

លោកហ៊ុន សែនស្នើឲ្យរៀបចំបាញ់កាំជ្រួច និងទូងស្គរតាមវត្តក្នុងថ្ងៃបើកការដ្ឋានសង់ព្រែកជីកហ្វូណន

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាស្នើឱ្យរដ្ឋាភិបាលរៀបចំពិធីកាំជ្រួច និងទូងស្គរនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសនាថ្ងៃទី០៥ ខែសីហាខាងមុខដើម្បីគាំទ្រការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន។ សំណើរបស់លោកហ៊ុន សែនបែបនេះធ្វើឡើងនៅក្នុងខួប៧៣ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២៨ មិថុនានេះ។ សម្រាប់លោក ហ៊ុន សែន គម្រោងព្រែកជីកហ្វូណនជាទ្រព្យរាប់ម៉ឺនឆ្នាំរបស់កម្ពុជាដែលទាមទារឱ្យមានការគាំទ្រឱ្យបានផុលផុស។ 

តើប្រទេសថៃក្លាយជាទីតាំងគ្មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួននយោបាយខ្មែរ?

ភាគីថៃតាមរយៈរដ្ឋមន្ត្រីការបទេស លោក Maris SANGIAMPONGSA បានប្រាប់កម្ពុជាជាថ្មីនៅក្នុងជំនួបជាមួយប្រធានព

តើប្រទេសថៃក្លាយជាទីតាំងគ្មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួននយោបាយខ្មែរ?

ភាគីថៃតាមរយៈរដ្ឋមន្ត្រីការបទេស លោក Maris SANGIAMPONGSA បានប្រាប់កម្ពុជាជាថ្មីនៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាលោកហ៊ុន សែនក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនាថា ថៃនឹងមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីឲ្យក្រុម ឬជនណាធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ ជំហររបស់ភាគីថៃបែបនេះមិនបានធ្វើឲ្យក្រុមអ្នកឃ្លាំមើលភ្ញាក់ផ្អើលទេ ព្រោះថៃ និងកម្ពុជាកំពុងមានទំនាក់ទំនងជិតស្និទ្ធ ពិសេសរវាងគណបក្សកាន់អំណាចនៃប្រទេសទាំងពីរ។ តាមក្រុមអ្នកឃ្លាំមើលដដែល ថៃនឹងក្លាយជាទីតាំងប្រឈមបញ្ហាខ្ពស់ចំពោះអ្នកនយោបាយដែលភៀសខ្លួន និងចង់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។

អ៊ុយក្រែន​ចុះកិច្ចព្រមព្រៀងសន្តិសុខ​ជាមួយអឺរ៉ុប លីទុយអានី និងអេស្តូនី

នៅក្នុងឱកាសជំនួបកំពូលអឺរ៉ុប នៅ​ទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ទី​២៧មិថុនា​ លោក​ប្រធា

អ៊ុយក្រែន​ចុះកិច្ចព្រមព្រៀងសន្តិសុខ​ជាមួយអឺរ៉ុប លីទុយអានី និងអេស្តូនី

នៅក្នុងឱកាសជំនួបកំពូលអឺរ៉ុប នៅ​ទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ទី​២៧មិថុនា​ លោក​ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខចំនួន៣ មួយជាសហភាពអឺរ៉ុប និង២ទៀតជាមួយ​លីទុយអានី និងអេស្តូនី។ កិច្ចព្រមព្រៀងសន្តិសុខបន្ថែមនេះ និងធានាការពារ ជួយទំនុក​បម្រុងក្នុង​វិស័យយោធា ការពារជាតិ ក្នុង​បរិបទដែលអ៊ុយក្រែនត្រូវការជាចំបាច់ ដើម្បីប្រយុទ្ធតទល់នឹងការឈ្លានពានរបស់រុស្ស៊ី​។

អតីតរដ្ឋមន្ត្រីការពារជាតិចិន ត្រូវបណ្តេញចេញពីបក្ស​ សង្ស័យ​​ពុករលួយ

ក្រោយ​ស្ងាត់ពី​​បាត់​ដំណឹង​ឈឹងសូន្យ អស់​ជាច្រើន​ខែ លោក លី ស៊ាំងហ្វូ អតីតរដ្ឋមន្ត្រីការពារ

អតីតរដ្ឋមន្ត្រីការពារជាតិចិន ត្រូវបណ្តេញចេញពីបក្ស​ សង្ស័យ​​ពុករលួយ

ក្រោយ​ស្ងាត់ពី​​បាត់​ដំណឹង​ឈឹងសូន្យ អស់​ជាច្រើន​ខែ លោក លី ស៊ាំងហ្វូ អតីតរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវ​បញ្ចប់​តំណែង កាលពីខែតុលា ឆ្នាំ២០២៣, ទីបំផុតទៅ​ ត្រូវ​​ការិយាល័យ​នយោបាយរបស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន បាន​សម្រេចបណ្តេញ​ចេញពីគណ​បក្ស​ ​​ជាផ្លូវការ​​។ ដំណឹង​នេះ ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ មិថុនា ផ្សាយ​​ចេញពី ទូរទស្សន៍​ជាតិ​ចិន CCTV។ បណ្តាញ​ឃោសនារដ្ឋ​ចិន​ បញ្ជាក់​ទៀត​ថា ​​អតីតរដ្ឋមន្ត្រីការពារជាតិរូប​នេះ បាន​ក្បត់​នឹង​បេសកម្មរបស់ក្រសួងអង្គភាព​ ព្រមទាំង​ រំលោភបំពាន​វិន័យ​​បក្ស។ 

ក្នុង​បទល្មើស​ឃាតកម្ម ​តើ​កម្ពុជា​គួរ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ច្បាប់​ព្រហ្មទណ្ឌ ​ឬ​យ៉ាងណា​?

សំណុំរឿង​បាញ់សម្លាប់​មនុស្ស​២នាក់ និង​២នាក់​ផ្សេងទៀត​រងរបួស​ដែល​បង្កដោយ​អតីត​ឧកញ៉ា ​ស្រ

ក្នុង​បទល្មើស​ឃាតកម្ម ​តើ​កម្ពុជា​គួរ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ច្បាប់​ព្រហ្មទណ្ឌ ​ឬ​យ៉ាងណា​?

សំណុំរឿង​បាញ់សម្លាប់​មនុស្ស​២នាក់ និង​២នាក់​ផ្សេងទៀត​រងរបួស​ដែល​បង្កដោយ​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​កាលពី​ពាក់កណ្តាលខែ​មិថុនានេះ​ បាន​និងកំពុង​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍ ​និង​បញ្ចេញ​ប្រតិកម្មព្រោងព្រាត​តាម​បណ្តាញសង្គម​។ អ្វីដែល​មហាជន​ភាគច្រើន​មិនសុខចិត្ត ​និង​មិនអាច​ទទួលយកបាន ​គឺទាក់ទងនឹង​ទម្ងន់ទោស​ដែល​ជនល្មើស​អាចនឹង​ផ្តន្ទាទោស​ដាក់គុក​ពី​ ១០ ​ទៅ១៥​ឆ្នាំ ​តាមមាត្រា​១៩៩ ​នៃក្រម​ព្រហ្មទណ្ឌ​។ ពួកគេ​យល់ថា ​ទោសត្រឹមនេះ​មានកំរិត​ស្រាល​បើ​ធៀបនឹង​ប្រទេស​ជិតខាង​ចំពោះបទល្មើស​ដូចគ្នា។ ​តាមរយៈបទពិសោធន៍​មួយនេះ ​តើ​កម្ពុជាគួរមាន​ការកែសម្រួល ​ឬ​យ៉ាងណា​នូវ​ក្រម​ព្រហ្មទណ្ឌ​របស់ខ្លួន​ឲ្យស្រប​ទៅនឹង​បរិបទ​នៃការ​វិវត្តន៍​របស់​ប្រទេស​?

ពលរដ្ឋស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលបន្តទទូចឱ្យក្រសួងរៀបចំដែនដីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគេ

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោ

ពលរដ្ឋស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលបន្តទទូចឱ្យក្រសួងរៀបចំដែនដីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគេ

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោះថ្មីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណជិត ២០០នាក់បានតវ៉ាលើកទី២ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពួកគេបានបន្តស្នើឱ្យក្រសួងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង រួមទាំងផ្ដល់កម្មសិទ្ធិដីធ្លីឲ្យពួកគេ ខណៈការទាមទារលើកទី១ កាលពីខែមេសានៅមិនមានលទ្ធផល។ ពីមុខមុខក្រសួងរៀបចំដែនដី យើងស្តាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា៖

ស្រីលង្កាចុះកិច្ចព្រមព្រៀង​សើរើបំណុលជាមួយធនាគារចិន និង​ក្រុមប្រទេស​ម្ចាស់បំណុល

រដ្ឋាភិបាលស្រីលង្កា បានប្រកាសឲ្យដឹងនៅថ្ងៃទី​២៧មិថុនានេះថា គេទើបតែបានចុះហត្ថលេខាលើកិច្ចព

ស្រីលង្កាចុះកិច្ចព្រមព្រៀង​សើរើបំណុលជាមួយធនាគារចិន និង​ក្រុមប្រទេស​ម្ចាស់បំណុល

រដ្ឋាភិបាលស្រីលង្កា បានប្រកាសឲ្យដឹងនៅថ្ងៃទី​២៧មិថុនានេះថា គេទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ​ក្រុមប្រទេសម្ចាស់បំណុលមួយចំនួន ដើម្បី​ឈានទៅសើរើ​បំណុល​ដែលស្រីលង្កាត្រូវសង។ កិច្ចព្រមព្រៀងមួយទៀត ក៏ត្រូវបាន​ស្រីលង្កាចុះជាមួយធនាគារចិនដែរ ដើម្បីអាចពន្លាតការសងបំណុល​។ កិច្ចព្រមព្រៀងទាំងនេះ នឹងអនុញ្ញាតឲ្យ​ស្រីលង្កាងើបក្បាលចេញពីទឹក ហើយ​អាចយកប្រាក់ទៅចំណាយ​លើសេវាសាធារណៈ កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពី​បាន​ឆ្លងកាត់វិបត្តិរដ្ឋក្ស័យធនតាំងតែពីឆ្នាំ​២០២២​មក​​។

លោកឃុន ថារ៉ូ៖ភាគីសហជីពគួរស្រាវជ្រាវរករបាយការណ៍ថ្មី បើរបាយការណ៍សង់ត្រាល់មិនមានការពិត

ការទាមទារឲ្យមានការបកស្រាយពន្យល់លម្អិតទៅលើខ្លឹមសារនៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់ក

លោកឃុន ថារ៉ូ៖ភាគីសហជីពគួរស្រាវជ្រាវរករបាយការណ៍ថ្មី បើរបាយការណ៍សង់ត្រាល់មិនមានការពិត

ការទាមទារឲ្យមានការបកស្រាយពន្យល់លម្អិតទៅលើខ្លឹមសារនៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់កំពុងបន្តកើតមានពីសំណាក់សហជីពមួយចំនួនដែលមាននិន្នាការរដ្ឋាភិបាល។ តែសង់ត្រាល់បានចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃពុធ ទី២៦ មិថុនាដោយបំភ្លឺថា របាយការណ៍របស់ខ្លួននៅមានកម្រិត និងមិនតំណាងឲ្យភាពជាក់ស្តែងនៃកម្មករ និងសហជីពទាំងអស់នៅកម្ពុជានៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនានេះ លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់លើកឡើងថា ភាគីពាក់ព័ន្ធ និងសហជីពដែលមិនពេញចិត្តនឹងរបាយការណ៍សង់ត្រាល់គួរតែសិក្សាស្រាវជ្រាវរករបាយការណ៍ថ្មីដើម្បីបញ្ជាក់ថា អ្វីដែលសង់ត្រាល់រកឃើញមិនមែនជាការពិត។

អូស្ត្រាលីតាមមើលការស៊ើបអង្កេតរបស់ប៉ូលិសខ្មែរលើករណីវាយប្រហារពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រីផេននី វ៉ុងបានអះអាងថា ស្ថានទូតអូស្ត្រាលីប្រចាំ

អូស្ត្រាលីតាមមើលការស៊ើបអង្កេតរបស់ប៉ូលិសខ្មែរលើករណីវាយប្រហារពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រីផេននី វ៉ុងបានអះអាងថា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាកំពុងតាមមើលដំណើរការស៊ើបអង្កេតរបស់ប៉ូលិសខ្មែរជុំវិញករណីវាយប្រហារពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរលោកសាន ប៊ុនឆាយនៅខេត្តបាត់ដំបងកាលពីខែមេសាកន្លងទៅ។ ការអះអាងរបស់ប្រមុខការបរទេសអូស្ត្រាលីនេះធ្វើឡើង បន្ទប់ពីលោកស្រីមួរ សុខហួរ អនុប្រធានអតីតបក្សសង្គ្រោះជាតិបានស្នើឱ្យអូស្ត្រាលីអន្តរាគមន៍លើរឿងនេះ។

អង្គការអន្តរជាតិចំនួន២ ថ្កោលទោសក្រុមសហជីពដែលប្រឆាំងនឹងរបាយការណ៍របស់សង់ត្រាល់

អង្គការអន្តរជាតិចំនួន២ស្ថាប័ន បានចេញមុខថ្កោលទោសនឹងក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលចំពោះស

អង្គការអន្តរជាតិចំនួន២ ថ្កោលទោសក្រុមសហជីពដែលប្រឆាំងនឹងរបាយការណ៍របស់សង់ត្រាល់

អង្គការអន្តរជាតិចំនួន២ស្ថាប័ន បានចេញមុខថ្កោលទោសនឹងក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលចំពោះសកម្មភាពលាបពណ៍លើអង្គការសង់ត្រាល់ជុំវិញការចេញផ្សាយរបាយណ៍ស្តីពីស្ថានភាពសហជីពនៅកម្ពុជា។ ការចេញមុខថ្កោលទោសយ៉ាងដូចនេះធ្វើឡើង ក្រោយអង្គការអន្តរជាតិទាំង ២យល់ថា សកម្មភាពរបស់ក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលបង្កបរិយាកាសគៀបសង្កត់លើសហជីពឯករាជ្យនៅកម្ពុជាពាក់ព័ន្ធនឹងការចងក្រងឯកសារ ឬរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស។ 

ប្រមុខ​ទូត​អាមេរិក​ព្រមាន​ពីការ​​ស្អប់ខ្ពើម​​ជ្វីហ្វនិងអ៊ីស្លាម ​កាន់តែកើនខ្លាំងលើពិភពលោក

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​​អាមេរិក​ បានព្រមាន​អំពីសកម្មភាពប្រឆាំង​​ជនជាតិ​ជ្វីហ្វ និង​

ប្រមុខ​ទូត​អាមេរិក​ព្រមាន​ពីការ​​ស្អប់ខ្ពើម​​ជ្វីហ្វនិងអ៊ីស្លាម ​កាន់តែកើនខ្លាំងលើពិភពលោក

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​​អាមេរិក​ បានព្រមាន​អំពីសកម្មភាពប្រឆាំង​​ជនជាតិ​ជ្វីហ្វ និង​​​​ស្អប់ខ្ពើមអ្នក​កាន់សាសនាអ៊ីស្លាម ​កាន់តែមាន​ចំនួន​ច្រើនខ្លាំងៗឡើង​​ នៅទូទាំង​លើពិភពលោក​។ ការ​ស្អប់ខ្ពើម​រើសអើង​សាសនា​ទាំង២​នេះ កាន់តែ​ផុសផុស​ខ្លាំង​​មែនទែន​ ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ រវាង​ក្រុម​ហាម៉ាសនិងអ៊ីស្រាអែល នៅថ្ងៃទី​៧ ខែតុលា ឆ្នាំ​​២០២៣ រហូត​មក។​ ការ​បញ្ជាក់​របស់​​​លោក អង់តូនី ប្ល៊ីងកិន បាន​ធ្វើឡើងនៅ​ថ្ងៃពុធ ទី​២៦ មិថុនា ​ក្នុង​ឱកាស​ផ្សព្វផ្សាយ​របាយការ​ណ៍​ប្រចាំឆ្នាំ ស្តីពី​ សេរីភាព​ជំនឿ​សាសនា ឆ្នាំ២០២៣​​។ របាយ​ការណ៍​សិក្សា​​នេះ​ ដូចនឹង ​របាយការ​ណ៍សិទ្ធិមនុស្ស និង​ ​ការ​ជួយ​ដូរមនុស្ស​ ដែល ​ក្រសួង​ការ​បរទេសអាមេរិក​​ ​ត្រូវផ្សព្វផ្សាយ​១ឆ្នាំម្តងៗ។ នៅគ្រា​នេះ ជារឿងកម្រ១ ដែល​ សហរដ្ឋ​អាមេរិក ក៏​​បាន​រិះ​គន់​​ឥណ្ឌា ជុំវិញការ​គាប​សង្កត់​លើជនជាតិភាគតិច​កាន់សាសនាអ៊ីស្លាម។​​

ប្រមុខការពារជាតិអាមេរិកត្រៀមពង្រឹងវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីនរំពឹងថា អាមេរិកនឹងអាចជួយកម្ពុជាក្នុងការពង្រឹងផ

ប្រមុខការពារជាតិអាមេរិកត្រៀមពង្រឹងវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីនរំពឹងថា អាមេរិកនឹងអាចជួយកម្ពុជាក្នុងការពង្រឹងផ្នែកសន្តិសុខ និងការពារជាតិដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។ នេះបើតាមខ្លឹមសាររួមនៅក្នុងលិខិតមួយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកផ្ញើជូនលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាក្រោយលោកឡយ អូស្ទីនបញ្ចប់ទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែមិថុនានេះ។

លោក​ម៉ាក រូត ត្រូវបានតែងតាំងជាផ្លូវការ ជា​អគ្គលេខាធិការថ្មីរបស់អង្គការអូតង់

លោក​ម៉ាក រូត នាយករដ្ឋមន្ត្រីចប់អាណត្តិរបស់ហូឡង់ ត្រូវបាន​ប្រទេសសមាជិកទាំង​៣២ប្រទេស នៃ​អង្

លោក​ម៉ាក រូត ត្រូវបានតែងតាំងជាផ្លូវការ ជា​អគ្គលេខាធិការថ្មីរបស់អង្គការអូតង់

លោក​ម៉ាក រូត នាយករដ្ឋមន្ត្រីចប់អាណត្តិរបស់ហូឡង់ ត្រូវបាន​ប្រទេសសមាជិកទាំង​៣២ប្រទេស នៃ​អង្គការសម្ព័ន្ធមិត្តអូតង់ បោះឆ្នោតតែងតាំង ជាអគ្គលេខាធិការថ្មី​របស់អូតង់។ អាណត្តិរបស់​លោក ម៉ាក រូត នឹងពោរពេញទៅដោយ​ការល្បងរកដំណោះស្រាយសម្រាប់អូតង់​ ខណៈអឺរ៉ុបទាំងមូល​ កំពុងរងការគំរាមសន្តិសុខពីសំណាក់រុស្ស៊ី​។ តើលោកម៉ាក រូត អនាគតអគ្គលេខាធិការថ្មីរបស់អូតង់ ជាអ្នក​ណា ?

មួយភាគ​បី​នៃ​មនុស្ស​លើ​ផែន​ដី ​បញ្ចេញកម្លាំងកាយ​មិន​គ្រប់​គ្រាន់​សម្រាប់​សុខភាព

​ការ​សិក្សាពិភពលោក​​ ដ៏​ធំ​ជាង​គេ​បំផុត​ ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី ២៦​មិថុនា​២០២៤​បាន​បង្ហា

មួយភាគ​បី​នៃ​មនុស្ស​លើ​ផែន​ដី ​បញ្ចេញកម្លាំងកាយ​មិន​គ្រប់​គ្រាន់​សម្រាប់​សុខភាព

​ការ​សិក្សាពិភពលោក​​ ដ៏​ធំ​ជាង​គេ​បំផុត​ ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី ២៦​មិថុនា​២០២៤​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​មនុស្សធំ​ពេញ​វ័យរស់លើ​ភព​ផែនដី​ ចំនួន​ជិត​មួយភាគ​បី ​មិន​បញ្ចេញ​សកម្មភាព​កាយ​សម្បទា​​គ្រប់គ្រាន់​សម្រាប់​សុខភាព​ទេ។ កង្វះ​សកម្មភាព​ មិន​ធ្វើ​ចលនា​គ្រប់គ្រាន់ ជា​ប្រភព​នាំ​ឱ្យ​ខូច​​សុខភាព​រាផ្លូវ​កាយ​និង​ផ្លូវចិត្ត។ នេះ​បើតាម​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោកដែល​ចាត់​ទុក​កំណើន​នៃ​ភាព​អសកម្ម​របស់​មនុស្ស ថា ជា​សញ្ញា​​​អាសន្ន។

CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់

សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករ

CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់

សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាមានចំនួនច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់ទៅទៀត។ ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្ពុជាក៏បានច្រានចោលនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបដិសេធចំពោះរបាយការណ៍របស់សង់ត្រាល់។

CIFF ឆ្នាំ ២០២៤ បើកសម្ពោធដោយបញ្ចាំងកុនឯកសារមរតកលោក ស៊ីន ស៊ីសាមុត

មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥​ ដល់ថ្

CIFF ឆ្នាំ ២០២៤ បើកសម្ពោធដោយបញ្ចាំងកុនឯកសារមរតកលោក ស៊ីន ស៊ីសាមុត

មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥​ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុង​រយៈពេល​៦ថ្ងៃនេះ ភាពយន្តខ្លីប្រមាណជាង១៥០រឿងដែលមកពីអាមេរិក បារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌា និងកម្ពុជាត្រូវចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ Elvis of Cambodia ដែលជាកុនឯកសារមរតកនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតត្រូវបានចាក់បញ្ចាំងក្នុងថ្ងៃបើកសម្ពោធដោយមានវត្តមានចូលរួមរបស់គ្រួសារលោក​ស៊ីន​ស៊ីសាមុត។ សូមស្តាប់បទយកការណ៍របស់ ជួប នរក្សា៖

អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖​សមាគម​ឧកញ៉ា​នៅតែ​បារម្ភ​ ប្រសិនបើ​ឧកញ៉ា​ជាច្រើន​បន្ត​នៅ​ក្រៅ​សមាគម

ក្រោយមាន​ហេតុការណ៍​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​បុគ្គល​ដែលមាន​គោរមងារ​ឧកញ៉ា ​សមា

អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖​សមាគម​ឧកញ៉ា​នៅតែ​បារម្ភ​ ប្រសិនបើ​ឧកញ៉ា​ជាច្រើន​បន្ត​នៅ​ក្រៅ​សមាគម

ក្រោយមាន​ហេតុការណ៍​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​បុគ្គល​ដែលមាន​គោរមងារ​ឧកញ៉ា ​សមាគមឧកញ៉ាកម្ពុជា​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ​និង​មានការ​ស្រាវជ្រាវ​ជាបន្ទាន់​ពី​ប្រវត្តិ​ជាក់ស្តែង​របស់​បុគ្គលពាក់ព័ន្ធ​ជាពិសេស​អតីត​ឧកញ៉ា​ស្រី ស៊ីណា ​ដែលបាន​សម្លាប់​មនុស្ស​២នាក់​យ៉ាង​ឃៅរឃៅ​កាលពី​សប្តាហ៍មុន​។ ​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​មិនមែនជា​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា ​និង​ក៏គ្មាន​អាជីវកម្ម​ច្បាស់លាស់​ដែរ​។ ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ RFI នៅថ្ងៃទី២៦ ​មិថុនា​នេះ អ្នក​ឧកញ៉ា ហ៊ុន ឡាក់ ​អ្នកនាំពាក្យ​សមាគម​ឧកញ៉ាកម្ពុជា​នៅតែ​មានក្តី​កង្វល់ ​ប្រសិន​បើ​មាន​ឧកញ៉ា​ច្រើន​បន្ត​ស្ថិតនៅ​ក្រៅការ​គ្រប់គ្រង​របស់​សមាគម ​ខណៈ​ឧកញ៉ា​ដែលចូលជា​សមាជិក​ពេលនេះ​មានតែជាង ​៣០០​នាក់​ក្នុងចំណោម​ឧកញ៉ា​សរុប​ជាង ​១ ៤០០​នាក់​៕

UNCTថាមាត្រា២៤នៃច្បាប់សង្គមស៊ីវិលដាក់កំហិតផ្ទាល់លើសិទ្ធិបង្កើតសមាគមនៅកម្ពុជា

សេចក្តីព្រាងវិសោធនកម្មច្បាប់សង្គមស៊ីវិលដែលបានស្នើឡើងកាលពីឆ្នាំ២០១៩ នៅពុំទាន់មានការឯកភាព

UNCTថាមាត្រា២៤នៃច្បាប់សង្គមស៊ីវិលដាក់កំហិតផ្ទាល់លើសិទ្ធិបង្កើតសមាគមនៅកម្ពុជា

សេចក្តីព្រាងវិសោធនកម្មច្បាប់សង្គមស៊ីវិលដែលបានស្នើឡើងកាលពីឆ្នាំ២០១៩ នៅពុំទាន់មានការឯកភាពរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទៅលើខ្លឹមសារវិសោធនកម្មនៅឡើយ។ នៅថ្ងៃទី២៥ មិថុនា ក្រុមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNCT) បានបង្ហាញកំណត់វិភាគ និងផ្តល់អនុសាសន៍ជាច្រើនលើការធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ ក្នុងចំណោមអនុសាសន៍ទាំងនោះ UNCT បានស្នើឱ្យលុបចោលមាត្រា២៤នៃច្បាប់ដែលត្រូវធ្វើវិសោធនកម្មដែលចែងថា NGO ក្នុងស្រុកខ្មែរទាំងអស់ត្រូវរក្សាអព្យាក្រឹត្យភាពចំពោះបក្សនយោបាយ និងមិនត្រូវធ្វើសកម្មភាពនយោបាយ។

សហភាពអឺរ៉ុប​ផ្តើមចរចាបញ្ចូល​​សមាជិកភាព​អ៊ុយក្រែន​និង​ម៉ុលដាវី​ជា​ផ្លូវការ

នៅថ្ងៃអង្គារ​ទី​២៥​មិថុនា ម្សិលមិញ ​អឺរ៉ុប​បាន​បើក​កិច្ចចរចា​ជា​ផ្លូវការ​ ស្តី​ការ​បញ្ចូ

សហភាពអឺរ៉ុប​ផ្តើមចរចាបញ្ចូល​​សមាជិកភាព​អ៊ុយក្រែន​និង​ម៉ុលដាវី​ជា​ផ្លូវការ

នៅថ្ងៃអង្គារ​ទី​២៥​មិថុនា ម្សិលមិញ ​អឺរ៉ុប​បាន​បើក​កិច្ចចរចា​ជា​ផ្លូវការ​ ស្តី​ការ​បញ្ចូលបេក្ខភាព​​អ៊ុយក្រែន​និង​ម៉ុលដាវី​ ជា​សមាជិករបស់​សហភាពអឺរ៉ុប។ ​ហុងគ្រី​ដែល​នឹង​ក្លាយ​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប​ចាប់​ពី​ថ្ងៃទី​១កក្កដា មិន​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ​នឹង​ការ​ចរចា​នេះ​ទេ បើ​ទោះ​បី​ជាមាន​ជំហរ​ប្រឆាំង​ជា​​គោលការណ៍ក៏​ដោយ។ ប៉ុន្តែ​​ដំណើរ​ផ្លូវនៅ​​វែង​ឆ្ងាយ​ទៀតណាស់ ហេតុដូច្នេះ​ហើយ​បាន​ជា​​​អ៊ុយក្រែនក៏​ដូច​ជា​អឺរ៉ុប​បាន​ចាត់​ទុកការ​ចាប់​​ផ្តើមចរចា​នេះ ​​​ជា​​ដំណាក់កាល ​ប្រវត្តិសាស្ត្រ។

Get more results via ClueGoal