Cambodia



រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ

នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមីមកពីចិន ប្រមាណជាង

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អ

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អែកតាមការសន្និដ្ឋាននៅក្នុងរបាយការណ៍​ថ្មីមួយ របស់មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រ​ និងអន្តរជាតិ CSIS ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ចេញផ្សាយថ្ងៃទី​២កក្កដា​។ ផ្អែកតាម​របាយការណ៍នេះ ចិន​កំពុងតែសាងសង់​ទីតាំងឈ្លបយកការណ៍​ បំពាក់ដោយអង់តែន បច្ចេកវិទ្យាទំនើបផ្សេងទៀតនៅលើទឹកដី​គុយបា ដែល​កម្មវត្ថុគឺដើម្បីឈ្លបស្តាប់និងប្រមូលព័ត៌មានពីសហរដ្ឋអាមេរិក។​

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋប

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ដោះដូរ​អ្នក​ទោស​និង​ចំណាប់​ខ្មាំង​។ ដំណឹង​នេះលេចឮក្រោយ​ពី​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​១ ស្តីពី ​ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន។ កិច្ចប្រជុំអន្តរជាតិ​នេះ បាន​​ធ្វើឡើង​នៅ​ប្រទេស​កាតារ ដោយ​មាន​តំណាង​ក្រុម​តាលីបង់ និង​តំណាង​អាជ្ញាធរ​អាមេរិក​ ​ចូលរួម​ផង​។ គេ​ជឿថា​ ជនជាតិ​អាមេរិក​២នាក់​ អាច​នឹង​ឋិត​ចំណោម​មនុស្ស​​ដែល​ត្រូវដោះដូរ​លើកនេះ។​ 

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្រោយចេញសាលក្រម មានសកម្មជនមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំនៅទីតាំង ៥ខុសៗគ្នា។ តាមលោកសាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោកថុន រដ្ឋាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញាភួន កែវរស្មីបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន២នាក់ផ្សេងទៀត មានកញ្ញា ឡុង គន្ធាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ីនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។ ហេតុអ្វីបានជានៅក្នុងសំណុំរឿងតែមួយ បែរជាយកទៅឃុំនៅទីតាំងខុសៗគ្នាទៅវិញ?

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំ

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកកំពុងបន្តបារម្ភជុំវិញការទូទាត់សំណងលើដី និងផ្ទះសម្បែងដែលស្ថិតក្នុងគម្រោងព្រែកជីកនោះ។ អ្វីដែលពួកគេចង់បាន គឺសំណងសមរម្យដើម្បីឲ្យពួកគេអាចទៅរកទីតាំងថ្មីសម្រាប់រស់នៅ។ 

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គកា

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គការ ​UNESCO កាលពីឆ្នាំ​១៩៥១​។ ក្នុងនាម​ជាសមាជិក ​UNESCO ​រយៈពេល ​៧៣ឆ្នាំ​កន្លងទៅ ​ប្រទេសកម្ពុជា​បាន​ចុះបញ្ជី​សម្បតិ្តបេតិកភណ្ឌ​រូបី អរូបី ​និង​បញ្ជីស្មារតី​ចងចាំ​នៃ​ពិភពលោក​សរុបចំនួនជាង​១០។ ​ក្នុងកិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ នាថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោកស្រី ​ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានលើកឡើងថា​ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើនពី​សមាជិកភាព​អង្គការ ​UNESCO។ ​តាមលោកស្រី​រដ្ឋមន្ត្រី ​កម្ពុជាទទួល​បាន​ការគាំទ្រ​នូវគម្រោង​នានាក្នុងការ​ថែរក្សា និង​ជួសជុល​ប្រាសាទ ​ការចែករំលែក​បទពិសោធន៍​ ផ្លាស់ប្តូរ​ចំណេះដឹង ​ការ​ស្រាវជ្រាវ ​និង​គាស់​កកាយឡើងវិញ​នូវអ្វី​ដែល​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់ ​និង​បាត់បង់​ជាដើម​៕

ចិននិង​ហ្វីលីពីនប្តេជ្ញា​​​បន្ថយភាព​តាន​តឹង​ ក្រោយ​ពី​​ប្រឈមមុខ​ប៉ះទង្គិចគ្នា​ជាច្រើន​លើក

មហាយក្ស​ចិន​និង​ហ្វីលីពីន ដែលកំពុងតែ​​មាន​ជម្លោះ​ដណ្តើមដែន​ទឹកនៅ​សមុទ្រ​ចិនខាងត្បូង ទីប

ចិននិង​ហ្វីលីពីនប្តេជ្ញា​​​បន្ថយភាព​តាន​តឹង​ ក្រោយ​ពី​​ប្រឈមមុខ​ប៉ះទង្គិចគ្នា​ជាច្រើន​លើក

មហាយក្ស​ចិន​និង​ហ្វីលីពីន ដែលកំពុងតែ​​មាន​ជម្លោះ​ដណ្តើមដែន​ទឹកនៅ​សមុទ្រ​ចិនខាងត្បូង ទីបំផុត​ទៅ បា​នសម្រេច​យល់ព្រមព្រៀង​គ្នា ថា​ប្តេជ្ញា​​​កាត់​បន្ថយភាព​តាន​តឹង​នឹងគ្នា ឲ្យ​បាន​ជា​អតិបរមា។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួង​ការបរទេស​ហ្វីលីពីន ក្រោយ​ពីមាន​ជំនួប​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃប្រទេស​ទាំង២ នៅ​ក្នុងទីក្រុង​ម៉ាលីន។ ការ​សម្រេច​បន្ថយ​កម្តៅ​នៃភាព​តាន​តឹងនេះ ធ្វើឡើង​ក្រោយ​ពី​ឆ្មាំ​សមុទ្រ​ប្រទេស​ទាំង២ បាន​ប្រឈម​មុខ​ដាក់គ្នា និង​បាន​ប៉ះទង្គិចគ្នា​ជាច្រើន​លើក នាប៉ុន្មាន​ខែ​ចុងក្រោយ​។ ​ក្នុងខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ ​ទាហាន​ហ្វីលីពីន​ម្នាក់ បាន​កំបុត​ដាច់​មេដៃ១ ទៀត​ផង។​​ ​​ ​

ឥណ្ឌា៖ ស្លាប់យ៉ាងហោច​១២១នាក់ ដោយការផ្អើលរត់ជាន់គ្នា ក្នុងពិធីសាសនាហិណ្ឌូ

នៅភាគខាងជើងឥណ្ឌា មិនឆ្ងាយ​ប៉ុន្មានពីរដ្ឋធានីញូដេលី កាលពីថ្ងៃអង្គារទី​២កក្កដា​ មានករណីមនុ

ឥណ្ឌា៖ ស្លាប់យ៉ាងហោច​១២១នាក់ ដោយការផ្អើលរត់ជាន់គ្នា ក្នុងពិធីសាសនាហិណ្ឌូ

នៅភាគខាងជើងឥណ្ឌា មិនឆ្ងាយ​ប៉ុន្មានពីរដ្ឋធានីញូដេលី កាលពីថ្ងៃអង្គារទី​២កក្កដា​ មានករណីមនុស្សស្លាប់​យ៉ាងហោច ​១២១នាក់ ដោយការភ័យផ្អើលរត់ជាន់គ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងពិធីជួបជុំបែបសាសនាហិណ្ឌូមួយ ដែល​មានមនុស្សចូលរួម​ប្រមាណ​២៥ម៉ឺននាក់​។ ករណីភ័យ​ផ្អើលរត់ជាន់គ្នាបណ្តាលឲ្យស្លាប់មនុស្ស​ តែងតែកើតមានជារឿយៗ តែលើកនេះគឺមានចំនួនមនុស្សស្លាប់ច្រើនណាស់ បើគិតចាប់ពីឆ្នាំ​២០០៨មក​។

មន្ទីរពេទ្យគន្ធបុប្ឆារកឃើញកុមារកម្ពុជាជិត ៧០០នាក់កំពុងមានជំងឺទឹកនោមផ្អែម

កុមារកម្ពុជាប្រមាណ ៧០០នាក់កំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ នេះបើតាមរបាយការណ៍របស់មន្ទីរពេ

មន្ទីរពេទ្យគន្ធបុប្ឆារកឃើញកុមារកម្ពុជាជិត ៧០០នាក់កំពុងមានជំងឺទឹកនោមផ្អែម

កុមារកម្ពុជាប្រមាណ ៧០០នាក់កំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ឆាដោយបញ្ជាក់ថា កុមារដែលមានផ្ទុកជំងឺទឹកនោមផ្អែមទាំងនោះភាគច្រើនមានអាយុពី៤ឆ្នាំទៅ ១៤ឆ្នាំ។ តាមរបាយការណ៍ដដែល អត្រាកុមារកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមានការកើនឡើងជាលំដាប់។

បស្ចិមលោក និងអង្គការអន្តរជាតិថ្កោលទោសការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ

បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗបានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត

បស្ចិមលោក និងអង្គការអន្តរជាតិថ្កោលទោសការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ

បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗបានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំ ដល់៨ឆ្នាំរបស់តុលាការក្រុងភ្នំពេញ។ តាមរយៈសេចក្តីថ្លែងការណ៍ចេញមកជាបន្តបន្ទាប់ ប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិវិញជាបន្ទាន់ និងជំរុញឱ្យកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

អូលីវ៉ា គង់៖ មុននឹងមានថ្ងៃនេះ ខ្ញុំធ្លាប់ធ្លាក់ខ្លួនដើរដេកតាមសួន

ម៉ែន​ សីហា ហៅ ​អូលីវ៉ា គង់ ​គឺ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ចូល​រួម​បង្ហាញ ​នៅ​

អូលីវ៉ា គង់៖ មុននឹងមានថ្ងៃនេះ ខ្ញុំធ្លាប់ធ្លាក់ខ្លួនដើរដេកតាមសួន

ម៉ែន​ សីហា ហៅ ​អូលីវ៉ា គង់ ​គឺ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ចូល​រួម​បង្ហាញ ​នៅ​មហោ​ស្រព​ភាព​យន្ត​ទី​ក្រុង​កាន​ ប្រទេសបារាំង កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០២៤​។​ ​តែ​មុន​នឹង​ទទួល​បាន​ភាព​ល្បី​ល្បាញ​នេះ ​អូលីវ៉ា​ បាន​ធ្លាក់​ខ្លួន​ដើរ​ដេក​តាម​សួន​ច្បារ​ ជាមួយ​នឹង​ខោអាវ​មួយ​បង្វិច​ បន្ទាប់​ពី​បរាជ័យ​លើ​ជំនួញ​គ្រឿង​សង្ហា​រឹម​។ ទី​បំផុត​ គឺ​អាជីព​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ជួយ​ស្រោច ​ស្រង់​វាសនា​កូន​អ្នក​ខេត្ត​ពោធិ៍​សាត់​រូប​នេះ​ឲ្យ​ប្រសើរ​ឡើង​វិញ​៕

របាយការណ៍​ថា​ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​​រំពឹងកាន់​តែ​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម

ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ អូស​ជើង​ខ្លាំង​

របាយការណ៍​ថា​ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​​រំពឹងកាន់​តែ​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម

ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ អូស​ជើង​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​កើត​ឡើង​វិញ។ បើ​តាម​របាយការណ៍​ថ្មីទើប​ចេញផ្សាយ​នៅថ្ងៃ​ចន្ទទី ១កក្កដា ភាព​រំពឹង​លើ​ថាមពល​ធ្យូងថ្ម​នៅ​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន​ បាន​កើន​ឡើងខ្លាំង​ខ្ពស់​ដល់​កំរិត​កំពូល​មិន​ធ្លាប់​មាន​ទេ។

នាយករដ្ឋមន្ត្រីហុងគ្រីទៅអ៊ុយក្រែន​ជាលើកទី១​តាំងពីផ្ទុះសង្គ្រាមនិង​អំពាវនាវឲ្យ​ធ្វើ​បទឈប់បាញ់

​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាម​ជាប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា​សហភា

នាយករដ្ឋមន្ត្រីហុងគ្រីទៅអ៊ុយក្រែន​ជាលើកទី១​តាំងពីផ្ទុះសង្គ្រាមនិង​អំពាវនាវឲ្យ​ធ្វើ​បទឈប់បាញ់

​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាម​ជាប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​អញ្ជើញ​ធ្វើ​ដំណើរ​ ទៅរដ្ឋធានីកៀវ​ ជា​លើកទី១ គិត​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន​​។​ ថ្នាក់ដឹកនាំ​ហុងគ្រី ដែល​ស្និទ្ធ​នឹងចៅហ្វាយ​វិមាន​ក្រេមឡាំង ​ជំរុញ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន ពិចារណា​ពី​លទ្ធភាព​ធ្វើ​បទ​ឈប់​បាញ់​ឲ្យ​បាន​ឆាប់​ ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម។​ ចំណែក​លោក ​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី សង្កត់ធ្ងន់អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​១ប្រកប​ដោយ​ក្តី​យុត្តិធម៌។ ​​

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើ

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើម្បីធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីអំឡុងខែឧសភានៅតែមិនទាន់បានចាកចេញនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃទី០១ កក្កដា។ តាមកាសែតអាមេរិកដដែលនេះ មូលដ្ឋានទ័ពជើងរាមកម្ពុជាបានឈានដល់ការបែងចែកតំបន់បម្រុងទុកសម្រាប់កងទ័ពចិន។ 

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក់​យន្តហោះដល់​ស្លាប់​អ្នក​ដំណើរ​ម្នាក់ នៅ​ថ្ងៃ​ចន្ទម្សិលមិញ​ យន្តហោះ​របស់​ក្រុមហ៊ុន​Air Europa បាន​ចុះ​ចត​ជា​បន្ទាន់​នៅប្រេស៊ីល ក្រោយ​ជួប​ហេតុ​រលាក់វឹកវរ​លើ​អាកាស ដ៏​ធ្ងន់ធ្ងរ។ ជា​សរុប​ មាន​អ្នក​ដំណើរ​ជាង​៤០​នាក់​រង​របួសស្រាល ខ្លះ​ប៉ើង​ទៅ​ជាប់​កុន​ក្នុង​កន្លៀត​ពិដាន​យន្តហោះ។ នេះ​បើ​តាម​ភ្នាក់ងារ​សុខាភិបាល​មូល​ដ្ឋាន ក្នុង​ប្រទេស​ប្រេស៊ីល។

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​ហ្គន់សា​ឡេស ដេវិត​សុន ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកា​ស​សាល​ក្រម​កាត់​ទោស​ចន្លោះ​ពី​៦​ឆ្នាំ​ទៅ​៨​ឆ្នាំ ​ក្នុង​នោះ ​មាន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​នៅ​ក្រោយ​ប្រកាស​សាល​ក្រម​។​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ នាថ្ងៃ​ទី​២ ​កក្កដា​នេះ ​លោក​ អំ ​សំអាត​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​លីកា​ដូ ​ចាត់​ទុក​ ការ​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ពេល​នេះ​ថា​ ជា​ការ​បំបាក់​ស្មារ​តីអ្នក​ចេញ​មុខ​ការ​ពារ​បរិស្ថាន​៕

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្ប

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្បី​រឹត​ចំណង​មេត្រីភាព​ទ្វេភាគី ហើយ​ក៏​ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល លើកទី​២៤ នៃ​ អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ។ នៅ​​តំបន់​អាស៊ីកណ្តាល  ជា​ដែន​ដី​ដែល​ ចិន ​កំពុង​បន្ត​ពង្រឹក​ចំណង​ទូត និងពង្រីក​​ដែន​ឥទ្ធិពល។ នេះជា​លើកទី​៥ហើយ ដែល​ប្រមុខរដ្ឋចិន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ កាហ្សាក់ស្ថាន។  កាហ្សាក់ស្ថាន ក៏​ជាទី​ដែល​លោក ស៊ី ជីនពីង​ បាន​ប្រកាស​ចេញ​មហាគម្រោង​ផែនការផ្លូវ​សូត្រ​ថ្មី ​​«ផ្លូវ​១ខ្សែ​ក្រវាត់​១» កាលពី​ជាង​១​សវត្សរ៍មុន។  ​ ​

រដ្ឋ​ផ្អាក​ពិន័យ ​១​ឆ្នាំ​ចំពោះ​គម្រោង​អភិវឌ្ឍ​បុរី ​និង​ខុនដូ ​ខណៈ​វិស័យនេះ​នៅតែ​លំបាក

អាជ្ញាធរ​សេវាហិរញ្ញវត្ថុ​តាមរយៈ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​បានជូនដំណឹង​នៅថ

រដ្ឋ​ផ្អាក​ពិន័យ ​១​ឆ្នាំ​ចំពោះ​គម្រោង​អភិវឌ្ឍ​បុរី ​និង​ខុនដូ ​ខណៈ​វិស័យនេះ​នៅតែ​លំបាក

អាជ្ញាធរ​សេវាហិរញ្ញវត្ថុ​តាមរយៈ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​បានជូនដំណឹង​នៅថ្ងៃ​ទី​០១ ខែ​កក្កដា ​ឆ្នាំ​២០២៤​នេះថា ​រដ្ឋនឹង​លើកលែង​ការ​ផាកពិន័យ​ផ្សេងៗ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ជាបុរី​ ឬជា​អគារសហកម្មសិទ្ធិ​(ខុនដូ) ​ក្នុងរយៈពេល ​១​ឆ្នាំ។​ ការលើកលែង​ពិន័យនេះ​ត្រូវបាន​សាទរដោយ​ប្រតិបត្តិករ​សាងសង់ ​ខណៈ​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុងបន្ត​ប្រឈមនឹង​វិបត្តិ​នៅឡើយ​។

សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​

សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​សមត្ថកិច្ច ​នៅព្រឹក​ថ្ងៃទី​២​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​«រួមគំនិត​ក្បត់»​ និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​ សកម្មជន​បរិស្ថាន​ទាំង​នោះ ​គឺ​មាន ​យុវជន ​លី​ចាន់ដារ៉ាវុធ​ កញ្ញា ភួន កែវរស្មី ​កញ្ញា ឡុង ​គន្ធា និង ​លោក​ ថុន​ រដ្ឋា​។​ នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​២​របស់​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ដែល​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ជា​អង្គការ​ខុស​ច្បាប់​។​

សកម្មជនមាតាធម្មជាតិ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមនៅព្រឹកនេះ

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​

សកម្មជនមាតាធម្មជាតិ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមនៅព្រឹកនេះ

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​សមត្ថកិច្ច ​នៅព្រឹក​ថ្ងៃទី​២​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​«រួមគំនិត​ក្បត់»​ និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​ សកម្មជន​បរិស្ថាន​ទាំង​នោះ ​គឺ​មាន ​យុវជន ​លី​ចាន់ដារ៉ាវុធ​ កញ្ញា ភួន កែវរស្មី ​កញ្ញា ឡុង ​គន្ធា និង ​លោក​ ថុន​ រដ្ឋា​។​ នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​២​របស់​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ដែល​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ជា​អង្គការ​ខុស​ច្បាប់​។​

ការ​ចុះចូល​បក្ស​កាន់អំណាច​របស់​សកម្មជន​ប្រឆាំង​នៅ​មូលដ្ឋាន​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​?

ស្ទើររៀងរាល់​ថ្ងៃ​នៅលើ​ឆាណែលតេឡេក្រាម ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណ

ការ​ចុះចូល​បក្ស​កាន់អំណាច​របស់​សកម្មជន​ប្រឆាំង​នៅ​មូលដ្ឋាន​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​?

ស្ទើររៀងរាល់​ថ្ងៃ​នៅលើ​ឆាណែលតេឡេក្រាម ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​តែងបង្ហោះរូបថត​ និង​ឃ្លីបវីដេអូ ​ដែលបង្ហាញពី​សកម្មភាពនៃការ​ចុះចូល​ជាមួយ​បក្សកាន់អំណាច​របស់សកម្មជន​គណបក្សប្រឆាំង​នៅតាមមូលដ្ឋាន​។ រូបភាព​ដូចនេះត្រូវបាន​គេលើក​ជាសំណួរថា តើ​គណបក្ស​ប្រឆាំងអាចនឹង​លែងមានសកម្មជន​រឹងម៉ាំនៅតាម​មូលដ្ឋាន ឬយ៉ាងណា?​ សំណួរនេះ​មានចម្លើយ​ផ្សេងៗគ្នា​ពីអ្នកវិភាគ​នយោបាយកម្ពុជា​។

បោះ​ឆ្នោតសភាបារាំងជុំទី១៖ បក្សស្តាំ​និយម​ជ្រុល​ឈ្នះ​​នាំមុខ ចំណែកបក្សលោក​ម៉ាក្រុងចាញ់យ៉ាងអាម៉ាស

ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យ​ទី​៣០​មិថុនា។​ លទ្

បោះ​ឆ្នោតសភាបារាំងជុំទី១៖ បក្សស្តាំ​និយម​ជ្រុល​ឈ្នះ​​នាំមុខ ចំណែកបក្សលោក​ម៉ាក្រុងចាញ់យ៉ាងអាម៉ាស

ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យ​ទី​៣០​មិថុនា។​ លទ្ធផល​បឋម​គិត​ត្រឹមថ្ងៃចន្ទនេះ បានបង្ហាញថាបក្សស្តាំនិយមជ្រុលបាន​ទទួលបានសន្លឹកឆ្នោតនាំមុខគេ ខណៈក្រុមសម្ព័ន្ធបក្សឆេ្វងនិយម ស្ថិតនៅលេខរៀងទី២។ ដោយឡែក ដូចអ្វីដែល​បានគិតស្មានជាមុន គឺសម្ព័ន្ធបក្សកាន់អំណាចរបស់​លោក​ប្រធានាធិបតី​ម៉ាក្រុង បានបរាជ័យ ស្ថិតនៅលេខទី​៣។ ជាការកត់សំគាល់ដែរ ការបោះឆ្នោតសភាបារាំងជុំទីមួយ​ កាលពីថ្ងៃអាទិត្យ​ មានអត្រាអ្នកចូលរួមបោះឆ្នោត​ជិត​៧០% ពោលគឺខ្ពស់បំផុតមិនធ្លាប់មានទេជាង២០ឆ្នាំមកហើយ​។

នាយកប្រតិបត្តិផ្សារទំនើប AEON នៅភូមាត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់តម្លៃអង្ករ

នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊

នាយកប្រតិបត្តិផ្សារទំនើប AEON នៅភូមាត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់តម្លៃអង្ករ

នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូពីបទបានបំពានច្បាប់តម្លៃអង្ករ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់របបសឹកក្នុងថ្ងៃអាទិត្យ ទី៣០ ខែមិថុនា។ រដ្ឋាភិបាលជប៉ុនបានស្នើឲ្យរបបសឹកដោះលែងលោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូជាបន្ទាន់។

លោ​កហ៊ុន ម៉ាណែតថា រដ្ឋមន្ត្រីថ្មីក្មេងៗក៏ហ៊ានចាត់ការលើជនរំលោភដីអភិរក្សនៅបឹងទន្លេសាប

នៅថ្ងៃទី០១កក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសពីការប្តេជ្ញាការពារ និងទប់ស្កា

លោ​កហ៊ុន ម៉ាណែតថា រដ្ឋមន្ត្រីថ្មីក្មេងៗក៏ហ៊ានចាត់ការលើជនរំលោភដីអភិរក្សនៅបឹងទន្លេសាប

នៅថ្ងៃទី០១កក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសពីការប្តេជ្ញាការពារ និងទប់ស្កាត់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដរាបណាបឹងទន្លេសាបនៅតែជាជម្រកត្រីពង។ តាមលោក ហ៊ុន ម៉ាណែត ទោះបីរដ្ឋមន្ត្រីអាណត្តិថ្មីនេះមានវ័យក្មេងៗក៏ដោយក៏កុំចង់សាកល្បង និងកុំគិតថា ពួកគេមិនហ៊ានចាត់ការលើជនរំលោភដីអភិរក្សបឹងទន្លេសាបឱ្យសោះ។

បោះឆ្នោតសភាបារាំង៖លោក សម រង្ស៊ី «ត្រេកអរ» ដែលឃើញលោកម៉ាក្រុងចាញ់ឆ្នោតជុំទី១

លោក ​សម រង្ស៊ី​បាន​បង្ហាញ​ការ​ «ត្រេកអរ»​ ដែល​ឃើញ​គណ​បក្ស ​« ទាំង​អស់​គ្នា »​ របស់លោក​ប្រធា​ន

បោះឆ្នោតសភាបារាំង៖លោក សម រង្ស៊ី «ត្រេកអរ» ដែលឃើញលោកម៉ាក្រុងចាញ់ឆ្នោតជុំទី១

លោក ​សម រង្ស៊ី​បាន​បង្ហាញ​ការ​ «ត្រេកអរ»​ ដែល​ឃើញ​គណ​បក្ស ​« ទាំង​អស់​គ្នា »​ របស់លោក​ប្រធា​នា​ធិបតី​បារាំង​អេម៉ានុយ​អ៊ែល ​ម៉ាក្រុង​ចាញ់​ការ​បោះ​ឆ្នោត​សភា​មុន​អាណត្តិ​នៅ​ជុំទី១​ កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​៣០​ មិថុនា​។​ លទ្ធផល​ផ្លូវ​ការ​បាន​បង្ហាញ​ថា​ គណបក្ស​ស្តាំ​និយមជ្រុល​ (RN)​ និង​សម្ព័ន្ធ​មិត្ត​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ ៣៣% ​សម្ព័ន្ធ​គណ​បក្ស​ឆ្វេង​និយម (Nouveau Front Populaire) ទទួល​បាន​ជិត​ ២៨%​ ហើយ​គណ​បក្ស « ទាំង​អស់​គ្នា »​ ដែល​ជាគណ​បក្ស​កាន់​អំណាច​ស្ថិត​លំដាប់​ទី​៣ ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រតែ​ជាង​ ២០%​។

រដ្ឋមន្ត្រីកសិកម្មអះអាងថា អត្រាស្លាប់របស់សត្វផ្សោតនៅកម្ពុជាបានថយចុះ

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​លោក ​ឌិត​ ទីណា​ បាន​អះអាង​ថា ​អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​ទ

រដ្ឋមន្ត្រីកសិកម្មអះអាងថា អត្រាស្លាប់របស់សត្វផ្សោតនៅកម្ពុជាបានថយចុះ

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​លោក ​ឌិត​ ទីណា​ បាន​អះអាង​ថា ​អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៅ​កម្ពុជា​បាន​ថយ​ចុះ​នា​រយៈពេល​ចុង​ក្រោយ​ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​កសិកម្ម​នៅ​អាណត្តិ​នេះ​។ ការ​លើក​ឡើង​របស់​ ​លោក ឌិត ​ទីណា ​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ទិវាមច្ឆ​ជាតិ​ ០១​ កក្កដា​ លើក​ទី​១៩ ​រៀប​ចំ​នៅ​ទី​តាំង​បឹង​ធំ ​ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អ្នកចិញ្ចឹមកង្កែបថា ចិញ្ចឹមកង្កែបនៅលើគោកចំណេញជាងចិញ្ចឹមនៅក្នុងទឹក ៥០%

កង្កែបជាប្រភេទសត្វម្យ៉ាងដែលអាចរស់បាននៅក្នុងទឹក និងនៅលើគោក។ កន្លងមក អ្នកចិញ្ចឹមកង្កែបភាគច

អ្នកចិញ្ចឹមកង្កែបថា ចិញ្ចឹមកង្កែបនៅលើគោកចំណេញជាងចិញ្ចឹមនៅក្នុងទឹក ៥០%

កង្កែបជាប្រភេទសត្វម្យ៉ាងដែលអាចរស់បាននៅក្នុងទឹក និងនៅលើគោក។ កន្លងមក អ្នកចិញ្ចឹមកង្កែបភាគច្រើនបានចាប់អារម្មណ៍លើការចិញ្ចឹមកង្កែបនៅក្នុងទឹកដោយប្រើអាង ពោលមិនចាប់អារម្មណ៍នឹងការចិញ្ចឹមនៅលើគោកទេ។ តែអ្នកចិញ្ចឹមកង្កែបមួយកន្លែងនៅស្រុក កៀនស្វាយ ខេត្តកណ្តាល លោកសេង ប៊ុនហ៊តបានឱ្យដឹងថា ការចិញ្ចឹមកង្កែបនៅលើគោកងាយស្រួលជាងការចិញ្ចឹមនៅក្នុងអាងទឹក ព្រោះវាចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណេញច្រើនគួរសម៕

កម្ពុជាគាំទ្រកុងសង់ស៊ីស៦ចំណុចរបស់ចិន និងប្រេស៊ីលចំពោះវិបត្តិនៅអ៊ុយក្រែន

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការបរទេសកម្ពុជា បានបង្ហាញគោលជំហរគាំទ្រកុងសង់ស៊ីស៦ចំណុ

កម្ពុជាគាំទ្រកុងសង់ស៊ីស៦ចំណុចរបស់ចិន និងប្រេស៊ីលចំពោះវិបត្តិនៅអ៊ុយក្រែន

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការបរទេសកម្ពុជា បានបង្ហាញគោលជំហរគាំទ្រកុងសង់ស៊ីស៦ចំណុច ដែលបានលើកឡើងដោយភាគីចិន និងប្រេស៊ីស ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន ។ ការបង្ហាញគោលជំហររបស់កម្ពុជា ធ្វើឡើងក្រោយពេលមានការសាកសួរពីអ្នកសារព័ត៌មាន អំពីជំហររបស់កម្ពុជាលើកុងសង់ស៊ីសរួមទាំង៦ចំណុចនេះ។

លោក​បៃដិន​ធានា​ថា​នឹង​ឈ្នះ​ឆ្នោត​ ទោះ​ការ​តស៊ូមតិ​លើក​ទីមួយ​បរាជ័យ

តើ​លោក​ចូបៃដិន ត្រូវ​ដក​ខ្លួនចេញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​​ សម្រាប់​អាណត្តិ​

លោក​បៃដិន​ធានា​ថា​នឹង​ឈ្នះ​ឆ្នោត​ ទោះ​ការ​តស៊ូមតិ​លើក​ទីមួយ​បរាជ័យ

តើ​លោក​ចូបៃដិន ត្រូវ​ដក​ខ្លួនចេញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​​ សម្រាប់​អាណត្តិ​ទីពីរ​ឬ? នេះ​ជា​សំណួរ​ដែល​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ​ នៅ​ក្រោយការ​តស៊ូមតិ​តាមកញ្ចក់​ទូរទស្សន៍​ ដែល​លោក​បៃដិន​ហាក់​បាត់​បង់ភាព​​ម្ចាស់ការ។ ប៉ុន្តែ​ ​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ លោកប្រធានាធិបតី​អាមេរិក ​ចូ បៃដិន​ បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រមូល​មូលនិធិ​សម្រាប់​ឃោសនា​បោះឆ្នោត​ និង​បាន​អះអាង​ថា​លោកនឹង​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

រដ្ឋាភិបាល​អង់គ្លេស​ព្រមាន​ពី​ការ​ជ្រៀត​ជ្រែករុស្ស៊ី​ក្នុង​ការ​បោះឆ្នោត

ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស លោក Oliver Dowden បាន​ចេញ​សារ​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ទី ៣០មិថុនា​ អំពី​ហ

រដ្ឋាភិបាល​អង់គ្លេស​ព្រមាន​ពី​ការ​ជ្រៀត​ជ្រែករុស្ស៊ី​ក្នុង​ការ​បោះឆ្នោត

ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស លោក Oliver Dowden បាន​ចេញ​សារ​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ទី ៣០មិថុនា​ អំពី​ហានិភ័យរុស្ស៊ី​ចូល​​ជ្រៀត​ជ្រែក​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទូទៅ​​នៅ​អង់គ្លេស។ សេចក្តីប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សារព័ត៌មាន​អូស្ត្រាលី​បានបង្ហើប​ឱ្យ​ឃើញ​​អំពី​សកម្មភាពសហការ​ជ្រៀត​ជ្រែក​នៅក្នុង​ទំព័រ​ហ្វេសប៊ុក។ ​ការ​បោះឆ្នោត​ទូទៅ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៤​កក្កដា​ខាង​មុខ​នេះ។

បារាំង​រៀបចំបោះឆ្នោតសភាមុនអាណត្តិ ជុំទី១

នៅប្រទេស​បារាំង ការិយាល័យ​បោះឆ្នោត​បើកទ្វារ​ តាំងពីម៉ោង ​៨ ព្រឹក។ ប្រជា​ពលរដ្ឋបារាំង ប្រមា

បារាំង​រៀបចំបោះឆ្នោតសភាមុនអាណត្តិ ជុំទី១

នៅប្រទេស​បារាំង ការិយាល័យ​បោះឆ្នោត​បើកទ្វារ​ តាំងពីម៉ោង ​៨ ព្រឹក។ ប្រជា​ពលរដ្ឋបារាំង ប្រមាណ​ជា ៤៩ លាននាក់ ដែល​មាន​ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត  ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា ចំនួន ២៨៩ នាក់។ បារាំង​​រៀប​ចំ​បោះឆ្នោតសភា​មុន​អាណត្តិ​ នៅថ្ងៃ​អាទិត្យ ទី​៣០មិថុនា ​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ ពី​ព្រោះ​ថា ការ​បោះឆ្នោត​នេះ​ អាច​នឹង​បើក​ផ្លូវ​ឱ្យ​គណបក្ស​ស្តាំ​និយម​ជ្រុល​ ឈាន​​ឡើង​កាន់​អំណាច។ ​​​ អ្នក​កាសែត​យើង​នៅ​ក្រុងប៉ារីស បាន​ចុះទៅ​​សង្កាត់​ទី១៣ ជាទីដែល​សម្បូរ​ពលរដ្ឋ​បារាំង​ដើមកំណើត​ខ្មែរ ហើយ​ ហេង ឧត្ដម​ បាន​រៀបចំសេចក្តីរាយការណ៍​ជូន​លោកអ្នកនាង​ស្តាប់​និងទស្សនា​។

Thales ក្រុមហ៊ុន​បារាំង​ផលិត​អាវុធ ​ជាប់​សង្ស័យ​រឿង​ពុករលួយច្រើនករណី​ នៅប្រទេស​ជាច្រើន

​តាឡែស (Thales) ក្រុមហ៊ុនបារាំងផលិតសព្វាវុធ​ ដ៏ល្បី​លំដាប់​ពិភពលោក នៅគ្រានេះ កំពុងតែ​រងក្តី​សង្

Thales ក្រុមហ៊ុន​បារាំង​ផលិត​អាវុធ ​ជាប់​សង្ស័យ​រឿង​ពុករលួយច្រើនករណី​ នៅប្រទេស​ជាច្រើន

​តាឡែស (Thales) ក្រុមហ៊ុនបារាំងផលិតសព្វាវុធ​ ដ៏ល្បី​លំដាប់​ពិភពលោក នៅគ្រានេះ កំពុងតែ​រងក្តី​សង្ស័យ​ក្នុង​សំណុំរឿង​ពុករលួយ​សូកប៉ាន់​។ អាជ្ញាធរ​​​បារាំង ហូឡង់ និង​អេស្ប៉ាញ បាន​បើក​នីតិវិធី​ឆែកឆេរ​ នៅសាខា​ក្រុមហ៊ុន​តាឡែស ជាបន្តបន្ទាប់​។ អ្នក​តំណាងក្រុមហ៊ុន​បច្ចេកវិទ្យា​សព្វាវុធ​នេះ ​បញ្ជាក់ថា ពិតជាមាន​ការ​ឆែកឆរ​របស់​សមត្ថកិច្ច​ពិតប្រាកដ​មែន ហើយ​ខ្លួន​រីករាយ​សហការ​ក្នុង​ដំណើរការ​ស៊ើប​អង្កេត។​ ​​

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ

ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ

ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់ថា សង់ត្រាល់ បញ្ជូនព័ត៌មានដែលពាក់ព័ន្ធ ​រាល់គណនីដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារ ទៅកាន់ក្រសួងមហាផ្ទៃត្រឹមរយៈពេល៣០ថ្ងៃ។ ការដាក់កំហិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ទទួលបានពាក្យបណ្តឹង និងសេចក្តីថ្លែងការណ៍របស់ក្រុមសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលចេញដើរតវ៉ាប្រឆាំង អង្គការសង់​ត្រាល់ ជាច្រើន​ថ្ងៃមកនេះ។ នេះបើតាមសេក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤។

Get more results via ClueGoal