Cambodia



នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើ

តើ​ប្រតិកម្ម​ព្រោងព្រាត​លើការ​ដាក់ទោស​សកម្មជន​បរិស្ថាន​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ​ឬ​ទេ​?

កាលពី​ថ្ងៃ​ទី​០២ ​កក្កដា ​ឆ្នាំ​២០២៤ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​

តើ​ប្រតិកម្ម​ព្រោងព្រាត​លើការ​ដាក់ទោស​សកម្មជន​បរិស្ថាន​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ​ឬ​ទេ​?

កាលពី​ថ្ងៃ​ទី​០២ ​កក្កដា ​ឆ្នាំ​២០២៤ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្តន្ទាទោស​សកម្មជន​មាតាធម្មជាតិ​ចំនួន ​១០​នាក់​ដោយម្នាក់​ៗ​ត្រូវជាប់​ពន្ធនាគារ​ចន្លោះពី​ ៨ ទៅ​១០ឆ្នាំ​ពីបទ​រួមគំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ សាលក្រម​នេះ​ត្រូវបាន​បណ្តា​ប្រទេស​លោក​ខាងលិច​ អង្គការ​ក្រៅរដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ ​រួមទាំង​បក្ស​ប្រឆាំង​ក្នុងស្រុក​បញ្ចេញ​ប្រតិកម្ម​មិនពេញចិត្ត ​និង​ស្នើឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនោះ​ឲ្យមាន​សេរីភាព​វិញ​។ ​អ្នកវិភាគ​ខ្លះ​យល់ថា ​ប្រតិកម្ម​ព្រោងព្រាត​នេះ​នឹងមាន​ផល​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា ​តិច ​ឬ​ច្រើន ​ហើយ​ខ្លះទៀត​យល់ថា ​គ្មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់​៕

អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ

ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រ

អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ

ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។

ក្រសួងមហាផ្ទៃ៖ការដាក់កម្ពុជាជាប់លេខ១ រឿងឧកិ្រដ្ឋកម្មមានចេតនាទុច្ចរិតចំពោះកម្ពុជា

ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូច សុឃៈបានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេ

ក្រសួងមហាផ្ទៃ៖ការដាក់កម្ពុជាជាប់លេខ១ រឿងឧកិ្រដ្ឋកម្មមានចេតនាទុច្ចរិតចំពោះកម្ពុជា

ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូច សុឃៈបានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ ១ មានឧក្រិដ្ឋខ្ពស់ជាងគេក្នុងតំបន់អាស៊ានថា មានចេតនាទុច្ចរិតចំពោះកម្ពុជា។ លោកទូច សុឃៈបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី០៤ កក្កដានេះថា ក្រសួងមហាផ្ទៃកំពុងសិក្សា និងពិនិត្យមើលលើរបាយការណ៍ដែលបានដាក់ចំណាត់ថ្នាក់កម្ពុជាយ៉ាងដូច្នេះ។

លោកពូទីន​និងលោក​ស៊ីជីនពីង ប្រកាស​ថាអង្គការសហប្រតិបត្តិការសៀងហៃគឺជាសសរគ្រឹះ​នៃ​ “ពិភពលោក​ពហុប៉ូល​”

ថ្ងៃព្រហស្បតិ៍ទី​៤កក្កដានេះ ក្រុមប្រទេស​អង្គការ​​សហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់ផ

លោកពូទីន​និងលោក​ស៊ីជីនពីង ប្រកាស​ថាអង្គការសហប្រតិបត្តិការសៀងហៃគឺជាសសរគ្រឹះ​នៃ​ “ពិភពលោក​ពហុប៉ូល​”

ថ្ងៃព្រហស្បតិ៍ទី​៤កក្កដានេះ ក្រុមប្រទេស​អង្គការ​​សហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់ផ្តើមបើកជំនួបកំពូលរបស់ខ្លួន នៅ​ឯទីក្រុងអាស្តាណា ប្រទេស​កាហ្សាក់ស្ថាន​។ ក្នុងជំនួបដាច់ដោយឡែក មុនបើកជំនួបកំពូល​នេះ​​ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​ពូទីន បានប្រកាសជំហររួមគ្នា ថាអង្គការសហប្រតិបត្តិការសៀងហៃ គឺជា​សសរគ្រិះនៃ​ “ពិភពលោក​ពហុប៉ូលដ៏ត្រឹមត្រូវ”។ “ពហុប៉ូល” ដែលមានន័យថា មិនមែនមានតែប៉ូល​ក្រុមប្រទេសលោកខាងលិចតែមួយទេ ដែលជាអ្នកដឹកនាំពិភពលោក​។

លោកឆាយ វិសុទ្ធ៖កម្ពុជាមិនដែលព្រងើយកន្តើយនឹងការទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវ

លោកឆាយ វិសុទ្ធ៖កម្ពុជាមិនដែលព្រងើយកន្តើយនឹងការទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤ ពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង ១៤ រួមមាន រូបចម្លាក់ទេពស្រី ឬនាងឧមា រូបចម្លាក់បដិមាព្រះលោកកេសូ និងព្រះកេសព្រះលោកេសូធ្វើពីសំរិទ្ធ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី៤ កក្កដា លោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបានបញ្ជាក់ថា ការទទួលបានវិញនូវវត្ថុបុរាណខ្មែរពីអាមេរិកពេលនេះជាលទ្ធផលនៃការចរចាដោយផ្ទាល់ និងដោយប្រយោលរវាងកម្ពុជា និងអាមេរិក។ គិតមកទល់ពេលនេះ កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណរបស់ខ្លួនប្រមាណជាង ៨០០។ តាមលោកឆាយ វិសុទ្ធ កម្ពុជានឹងបន្តទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់ទៅក្រៅប្រទេសដោយមិនព្រងើយកន្តើយឡើយ។

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ​លើស​៨៥ឆ្នាំ នៅ​ឆ្នាំ​២០២៤​នេះ ដោយ​ជំងឺ​ក្អក​មាន់។ ជំងឺ​ក្អក​មាន់​តែ​គេ​សឹង​ភ្លេច​បាត់​ទៅ​ហើយ​ស្រាប់​តែ​ផ្ទុះ​កំរើក​ឡើង​នៅ​វិញ យ៉ាង​ខ្លាំង​ ​នៅ​ស្រុក​បារាំង​និង​អឺរ៉ុប​។ តើ​ក្អ​ក​មាន់​ជា​ជំងឺ​អ្វី? ហេតុ​មាន​ផ្ទុះ​ករណី​ក្អកមាន់​ច្រើន​នៅអឺរ៉ុប? តើ​ត្រូវ​ការពារ​ខ្លួន​ពី​ជំងឺ​ក្អកមាន់​នេះ​យ៉ាង​ដូចម្តេច?

HWR អំពាវនាវឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញជំរុញឲ្យរដ្ឋាភិបាលឈប់យាយីសង់ត្រាល់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HWR) ស្នើឲ្យអង្គការពលកម្មអន្តរជាតិ ILO និងក្រុមហ៊ុនម៉ាកល

HWR អំពាវនាវឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញជំរុញឲ្យរដ្ឋាភិបាលឈប់យាយីសង់ត្រាល់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HWR) ស្នើឲ្យអង្គការពលកម្មអន្តរជាតិ ILO និងក្រុមហ៊ុនម៉ាកល្បីៗដែលវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជាជំរុញរដ្ឋាភិបាលកម្ពុជាឲ្យឈប់គៀបសង្កត់លើអង្គការសង់ត្រាល់បន្តទៀត។ ការអំពាវនាវរបស់ HWR ធ្វើឡើង ក្រោយក្រសួងមហាផ្ទៃចេញលិខិតជូនដំណឹងឱ្យសង់ត្រាល់បញ្ចូនព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការលុយនៅធនាគារឱ្យក្រសួងក្នុងរយៈពេល ៣០ថ្ងៃ និងបន្ទាប់ពីសហជីពដែលមានទំនោររដ្ឋាភិបាលបានចោទសង់ត្រាល់ក្នុងរឿងទទួលលុយពីបរទេស។ 

លោក​ចូបៃដិន​ដាច់ខាត​មិនដក​ខ្លួន​ចេញ​ពីការបោះឆ្នោត​​ប្រធានាធិបតី​ឡើយ

គ្មាន​ទេ​សេណារីយ៉ូលោក ចូ បៃដិន បោះបង់​បេក្ខភាព​​ប្រធានាធិបតី​ សម្រាប់អាណត្តិទីពីរ។ ទោះ​បី

លោក​ចូបៃដិន​ដាច់ខាត​មិនដក​ខ្លួន​ចេញ​ពីការបោះឆ្នោត​​ប្រធានាធិបតី​ឡើយ

គ្មាន​ទេ​សេណារីយ៉ូលោក ចូ បៃដិន បោះបង់​បេក្ខភាព​​ប្រធានាធិបតី​ សម្រាប់អាណត្តិទីពីរ។ ទោះ​បី​ជាមាន​សំឡេង​ព្រួយ​បារម្ភ​ផ្ទុះ​ឡើងខ្លាំង​​នៅក្នុង​រង្វង់បក្ស​យ៉ាង​ណា​ក៏​ដោយ​ ក៏លោក​ប្រធានាធិបតី​មិន​ដើរ​ចេញ​ពី​ការ​ប្រកួត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់ជា​ផ្លូវការ​​របស់​អ្នក​នាំពាក្យ​សេតវិមាន​ ក្រោយ​ជំនួប​ប្រជុំ​បក្ស​រួច។

សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង

  លោកសំ ចំរើន​ សហមេធាវីការពារសិទ្ធិក្រុម​សកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្

សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង

  លោកសំ ចំរើន​ សហមេធាវីការពារសិទ្ធិក្រុម​សកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ​ RFI នៅថ្ងៃទី៤​ កក្កដានេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីខ្លួនដើម្បីសម្រេចថា​ តើនឹងត្រូវប្តឹងឧទ្ធរណ៍ដោយរបៀប ណា។ ការលើកឡើងរបស់លោកមេធាវី សំ ចំរើនដូច្នេះ គឺបន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អ

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អែកតាមការសន្និដ្ឋាននៅក្នុងរបាយការណ៍​ថ្មីមួយ របស់មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រ​ និងអន្តរជាតិ CSIS ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ចេញផ្សាយថ្ងៃទី​២កក្កដា​។ ផ្អែកតាម​របាយការណ៍នេះ ចិន​កំពុងតែសាងសង់​ទីតាំងឈ្លបយកការណ៍​ បំពាក់ដោយអង់តែន បច្ចេកវិទ្យាទំនើបផ្សេងទៀតនៅលើទឹកដី​គុយបា ដែល​កម្មវត្ថុគឺដើម្បីឈ្លបស្តាប់និងប្រមូលព័ត៌មានពីសហរដ្ឋអាមេរិក។​

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋប

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ដោះដូរ​អ្នក​ទោស​និង​ចំណាប់​ខ្មាំង​។ ដំណឹង​នេះលេចឮក្រោយ​ពី​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​១ ស្តីពី ​ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន។ កិច្ចប្រជុំអន្តរជាតិ​នេះ បាន​​ធ្វើឡើង​នៅ​ប្រទេស​កាតារ ដោយ​មាន​តំណាង​ក្រុម​តាលីបង់ និង​តំណាង​អាជ្ញាធរ​អាមេរិក​ ​ចូលរួម​ផង​។ គេ​ជឿថា​ ជនជាតិ​អាមេរិក​២នាក់​ អាច​នឹង​ឋិត​ចំណោម​មនុស្ស​​ដែល​ត្រូវដោះដូរ​លើកនេះ។​ 

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្រោយចេញសាលក្រម មានសកម្មជនមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំនៅទីតាំង ៥ខុសៗគ្នា។ តាមលោកសាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោកថុន រដ្ឋាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញាភួន កែវរស្មីបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន២នាក់ផ្សេងទៀត មានកញ្ញា ឡុង គន្ធាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ីនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។ ហេតុអ្វីបានជានៅក្នុងសំណុំរឿងតែមួយ បែរជាយកទៅឃុំនៅទីតាំងខុសៗគ្នាទៅវិញ?

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំ

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកកំពុងបន្តបារម្ភជុំវិញការទូទាត់សំណងលើដី និងផ្ទះសម្បែងដែលស្ថិតក្នុងគម្រោងព្រែកជីកនោះ។ អ្វីដែលពួកគេចង់បាន គឺសំណងសមរម្យដើម្បីឲ្យពួកគេអាចទៅរកទីតាំងថ្មីសម្រាប់រស់នៅ។ 

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គកា

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គការ ​UNESCO កាលពីឆ្នាំ​១៩៥១​។ ក្នុងនាម​ជាសមាជិក ​UNESCO ​រយៈពេល ​៧៣ឆ្នាំ​កន្លងទៅ ​ប្រទេសកម្ពុជា​បាន​ចុះបញ្ជី​សម្បតិ្តបេតិកភណ្ឌ​រូបី អរូបី ​និង​បញ្ជីស្មារតី​ចងចាំ​នៃ​ពិភពលោក​សរុបចំនួនជាង​១០។ ​ក្នុងកិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ នាថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោកស្រី ​ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានលើកឡើងថា​ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើនពី​សមាជិកភាព​អង្គការ ​UNESCO។ ​តាមលោកស្រី​រដ្ឋមន្ត្រី ​កម្ពុជាទទួល​បាន​ការគាំទ្រ​នូវគម្រោង​នានាក្នុងការ​ថែរក្សា និង​ជួសជុល​ប្រាសាទ ​ការចែករំលែក​បទពិសោធន៍​ ផ្លាស់ប្តូរ​ចំណេះដឹង ​ការ​ស្រាវជ្រាវ ​និង​គាស់​កកាយឡើងវិញ​នូវអ្វី​ដែល​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់ ​និង​បាត់បង់​ជាដើម​៕

ចិននិង​ហ្វីលីពីនប្តេជ្ញា​​​បន្ថយភាព​តាន​តឹង​ ក្រោយ​ពី​​ប្រឈមមុខ​ប៉ះទង្គិចគ្នា​ជាច្រើន​លើក

មហាយក្ស​ចិន​និង​ហ្វីលីពីន ដែលកំពុងតែ​​មាន​ជម្លោះ​ដណ្តើមដែន​ទឹកនៅ​សមុទ្រ​ចិនខាងត្បូង ទីប

ចិននិង​ហ្វីលីពីនប្តេជ្ញា​​​បន្ថយភាព​តាន​តឹង​ ក្រោយ​ពី​​ប្រឈមមុខ​ប៉ះទង្គិចគ្នា​ជាច្រើន​លើក

មហាយក្ស​ចិន​និង​ហ្វីលីពីន ដែលកំពុងតែ​​មាន​ជម្លោះ​ដណ្តើមដែន​ទឹកនៅ​សមុទ្រ​ចិនខាងត្បូង ទីបំផុត​ទៅ បា​នសម្រេច​យល់ព្រមព្រៀង​គ្នា ថា​ប្តេជ្ញា​​​កាត់​បន្ថយភាព​តាន​តឹង​នឹងគ្នា ឲ្យ​បាន​ជា​អតិបរមា។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួង​ការបរទេស​ហ្វីលីពីន ក្រោយ​ពីមាន​ជំនួប​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃប្រទេស​ទាំង២ នៅ​ក្នុងទីក្រុង​ម៉ាលីន។ ការ​សម្រេច​បន្ថយ​កម្តៅ​នៃភាព​តាន​តឹងនេះ ធ្វើឡើង​ក្រោយ​ពី​ឆ្មាំ​សមុទ្រ​ប្រទេស​ទាំង២ បាន​ប្រឈម​មុខ​ដាក់គ្នា និង​បាន​ប៉ះទង្គិចគ្នា​ជាច្រើន​លើក នាប៉ុន្មាន​ខែ​ចុងក្រោយ​។ ​ក្នុងខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ ​ទាហាន​ហ្វីលីពីន​ម្នាក់ បាន​កំបុត​ដាច់​មេដៃ១ ទៀត​ផង។​​ ​​ ​

ឥណ្ឌា៖ ស្លាប់យ៉ាងហោច​១២១នាក់ ដោយការផ្អើលរត់ជាន់គ្នា ក្នុងពិធីសាសនាហិណ្ឌូ

នៅភាគខាងជើងឥណ្ឌា មិនឆ្ងាយ​ប៉ុន្មានពីរដ្ឋធានីញូដេលី កាលពីថ្ងៃអង្គារទី​២កក្កដា​ មានករណីមនុ

ឥណ្ឌា៖ ស្លាប់យ៉ាងហោច​១២១នាក់ ដោយការផ្អើលរត់ជាន់គ្នា ក្នុងពិធីសាសនាហិណ្ឌូ

នៅភាគខាងជើងឥណ្ឌា មិនឆ្ងាយ​ប៉ុន្មានពីរដ្ឋធានីញូដេលី កាលពីថ្ងៃអង្គារទី​២កក្កដា​ មានករណីមនុស្សស្លាប់​យ៉ាងហោច ​១២១នាក់ ដោយការភ័យផ្អើលរត់ជាន់គ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងពិធីជួបជុំបែបសាសនាហិណ្ឌូមួយ ដែល​មានមនុស្សចូលរួម​ប្រមាណ​២៥ម៉ឺននាក់​។ ករណីភ័យ​ផ្អើលរត់ជាន់គ្នាបណ្តាលឲ្យស្លាប់មនុស្ស​ តែងតែកើតមានជារឿយៗ តែលើកនេះគឺមានចំនួនមនុស្សស្លាប់ច្រើនណាស់ បើគិតចាប់ពីឆ្នាំ​២០០៨មក​។

មន្ទីរពេទ្យគន្ធបុប្ឆារកឃើញកុមារកម្ពុជាជិត ៧០០នាក់កំពុងមានជំងឺទឹកនោមផ្អែម

កុមារកម្ពុជាប្រមាណ ៧០០នាក់កំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ នេះបើតាមរបាយការណ៍របស់មន្ទីរពេ

មន្ទីរពេទ្យគន្ធបុប្ឆារកឃើញកុមារកម្ពុជាជិត ៧០០នាក់កំពុងមានជំងឺទឹកនោមផ្អែម

កុមារកម្ពុជាប្រមាណ ៧០០នាក់កំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ឆាដោយបញ្ជាក់ថា កុមារដែលមានផ្ទុកជំងឺទឹកនោមផ្អែមទាំងនោះភាគច្រើនមានអាយុពី៤ឆ្នាំទៅ ១៤ឆ្នាំ។ តាមរបាយការណ៍ដដែល អត្រាកុមារកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមានការកើនឡើងជាលំដាប់។

បស្ចិមលោក និងអង្គការអន្តរជាតិថ្កោលទោសការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ

បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗបានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត

បស្ចិមលោក និងអង្គការអន្តរជាតិថ្កោលទោសការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ

បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗបានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំ ដល់៨ឆ្នាំរបស់តុលាការក្រុងភ្នំពេញ។ តាមរយៈសេចក្តីថ្លែងការណ៍ចេញមកជាបន្តបន្ទាប់ ប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិវិញជាបន្ទាន់ និងជំរុញឱ្យកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

អូលីវ៉ា គង់៖ មុននឹងមានថ្ងៃនេះ ខ្ញុំធ្លាប់ធ្លាក់ខ្លួនដើរដេកតាមសួន

ម៉ែន​ សីហា ហៅ ​អូលីវ៉ា គង់ ​គឺ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ចូល​រួម​បង្ហាញ ​នៅ​

អូលីវ៉ា គង់៖ មុននឹងមានថ្ងៃនេះ ខ្ញុំធ្លាប់ធ្លាក់ខ្លួនដើរដេកតាមសួន

ម៉ែន​ សីហា ហៅ ​អូលីវ៉ា គង់ ​គឺ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ចូល​រួម​បង្ហាញ ​នៅ​មហោ​ស្រព​ភាព​យន្ត​ទី​ក្រុង​កាន​ ប្រទេសបារាំង កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០២៤​។​ ​តែ​មុន​នឹង​ទទួល​បាន​ភាព​ល្បី​ល្បាញ​នេះ ​អូលីវ៉ា​ បាន​ធ្លាក់​ខ្លួន​ដើរ​ដេក​តាម​សួន​ច្បារ​ ជាមួយ​នឹង​ខោអាវ​មួយ​បង្វិច​ បន្ទាប់​ពី​បរាជ័យ​លើ​ជំនួញ​គ្រឿង​សង្ហា​រឹម​។ ទី​បំផុត​ គឺ​អាជីព​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ជួយ​ស្រោច ​ស្រង់​វាសនា​កូន​អ្នក​ខេត្ត​ពោធិ៍​សាត់​រូប​នេះ​ឲ្យ​ប្រសើរ​ឡើង​វិញ​៕

របាយការណ៍​ថា​ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​​រំពឹងកាន់​តែ​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម

ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ អូស​ជើង​ខ្លាំង​

របាយការណ៍​ថា​ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​​រំពឹងកាន់​តែ​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម

ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ អូស​ជើង​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​កើត​ឡើង​វិញ។ បើ​តាម​របាយការណ៍​ថ្មីទើប​ចេញផ្សាយ​នៅថ្ងៃ​ចន្ទទី ១កក្កដា ភាព​រំពឹង​លើ​ថាមពល​ធ្យូងថ្ម​នៅ​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន​ បាន​កើន​ឡើងខ្លាំង​ខ្ពស់​ដល់​កំរិត​កំពូល​មិន​ធ្លាប់​មាន​ទេ។

នាយករដ្ឋមន្ត្រីហុងគ្រីទៅអ៊ុយក្រែន​ជាលើកទី១​តាំងពីផ្ទុះសង្គ្រាមនិង​អំពាវនាវឲ្យ​ធ្វើ​បទឈប់បាញ់

​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាម​ជាប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា​សហភា

នាយករដ្ឋមន្ត្រីហុងគ្រីទៅអ៊ុយក្រែន​ជាលើកទី១​តាំងពីផ្ទុះសង្គ្រាមនិង​អំពាវនាវឲ្យ​ធ្វើ​បទឈប់បាញ់

​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាម​ជាប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​អញ្ជើញ​ធ្វើ​ដំណើរ​ ទៅរដ្ឋធានីកៀវ​ ជា​លើកទី១ គិត​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន​​។​ ថ្នាក់ដឹកនាំ​ហុងគ្រី ដែល​ស្និទ្ធ​នឹងចៅហ្វាយ​វិមាន​ក្រេមឡាំង ​ជំរុញ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន ពិចារណា​ពី​លទ្ធភាព​ធ្វើ​បទ​ឈប់​បាញ់​ឲ្យ​បាន​ឆាប់​ ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម។​ ចំណែក​លោក ​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី សង្កត់ធ្ងន់អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​១ប្រកប​ដោយ​ក្តី​យុត្តិធម៌។ ​​

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក់​យន្តហោះដល់​ស្លាប់​អ្នក​ដំណើរ​ម្នាក់ នៅ​ថ្ងៃ​ចន្ទម្សិលមិញ​ យន្តហោះ​របស់​ក្រុមហ៊ុន​Air Europa បាន​ចុះ​ចត​ជា​បន្ទាន់​នៅប្រេស៊ីល ក្រោយ​ជួប​ហេតុ​រលាក់វឹកវរ​លើ​អាកាស ដ៏​ធ្ងន់ធ្ងរ។ ជា​សរុប​ មាន​អ្នក​ដំណើរ​ជាង​៤០​នាក់​រង​របួសស្រាល ខ្លះ​ប៉ើង​ទៅ​ជាប់​កុន​ក្នុង​កន្លៀត​ពិដាន​យន្តហោះ។ នេះ​បើ​តាម​ភ្នាក់ងារ​សុខាភិបាល​មូល​ដ្ឋាន ក្នុង​ប្រទេស​ប្រេស៊ីល។

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​ហ្គន់សា​ឡេស ដេវិត​សុន ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកា​ស​សាល​ក្រម​កាត់​ទោស​ចន្លោះ​ពី​៦​ឆ្នាំ​ទៅ​៨​ឆ្នាំ ​ក្នុង​នោះ ​មាន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​នៅ​ក្រោយ​ប្រកាស​សាល​ក្រម​។​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ នាថ្ងៃ​ទី​២ ​កក្កដា​នេះ ​លោក​ អំ ​សំអាត​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​លីកា​ដូ ​ចាត់​ទុក​ ការ​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ពេល​នេះ​ថា​ ជា​ការ​បំបាក់​ស្មារ​តីអ្នក​ចេញ​មុខ​ការ​ពារ​បរិស្ថាន​៕

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្ប

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្បី​រឹត​ចំណង​មេត្រីភាព​ទ្វេភាគី ហើយ​ក៏​ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល លើកទី​២៤ នៃ​ អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ។ នៅ​​តំបន់​អាស៊ីកណ្តាល  ជា​ដែន​ដី​ដែល​ ចិន ​កំពុង​បន្ត​ពង្រឹក​ចំណង​ទូត និងពង្រីក​​ដែន​ឥទ្ធិពល។ នេះជា​លើកទី​៥ហើយ ដែល​ប្រមុខរដ្ឋចិន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ កាហ្សាក់ស្ថាន។  កាហ្សាក់ស្ថាន ក៏​ជាទី​ដែល​លោក ស៊ី ជីនពីង​ បាន​ប្រកាស​ចេញ​មហាគម្រោង​ផែនការផ្លូវ​សូត្រ​ថ្មី ​​«ផ្លូវ​១ខ្សែ​ក្រវាត់​១» កាលពី​ជាង​១​សវត្សរ៍មុន។  ​ ​

រដ្ឋ​ផ្អាក​ពិន័យ ​១​ឆ្នាំ​ចំពោះ​គម្រោង​អភិវឌ្ឍ​បុរី ​និង​ខុនដូ ​ខណៈ​វិស័យនេះ​នៅតែ​លំបាក

អាជ្ញាធរ​សេវាហិរញ្ញវត្ថុ​តាមរយៈ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​បានជូនដំណឹង​នៅថ

រដ្ឋ​ផ្អាក​ពិន័យ ​១​ឆ្នាំ​ចំពោះ​គម្រោង​អភិវឌ្ឍ​បុរី ​និង​ខុនដូ ​ខណៈ​វិស័យនេះ​នៅតែ​លំបាក

អាជ្ញាធរ​សេវាហិរញ្ញវត្ថុ​តាមរយៈ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​បានជូនដំណឹង​នៅថ្ងៃ​ទី​០១ ខែ​កក្កដា ​ឆ្នាំ​២០២៤​នេះថា ​រដ្ឋនឹង​លើកលែង​ការ​ផាកពិន័យ​ផ្សេងៗ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ជាបុរី​ ឬជា​អគារសហកម្មសិទ្ធិ​(ខុនដូ) ​ក្នុងរយៈពេល ​១​ឆ្នាំ។​ ការលើកលែង​ពិន័យនេះ​ត្រូវបាន​សាទរដោយ​ប្រតិបត្តិករ​សាងសង់ ​ខណៈ​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុងបន្ត​ប្រឈមនឹង​វិបត្តិ​នៅឡើយ​។

សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​

សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​សមត្ថកិច្ច ​នៅព្រឹក​ថ្ងៃទី​២​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​«រួមគំនិត​ក្បត់»​ និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​ សកម្មជន​បរិស្ថាន​ទាំង​នោះ ​គឺ​មាន ​យុវជន ​លី​ចាន់ដារ៉ាវុធ​ កញ្ញា ភួន កែវរស្មី ​កញ្ញា ឡុង ​គន្ធា និង ​លោក​ ថុន​ រដ្ឋា​។​ នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​២​របស់​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ដែល​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ជា​អង្គការ​ខុស​ច្បាប់​។​

សកម្មជនមាតាធម្មជាតិ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមនៅព្រឹកនេះ

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​

សកម្មជនមាតាធម្មជាតិ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមនៅព្រឹកនេះ

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​សមត្ថកិច្ច ​នៅព្រឹក​ថ្ងៃទី​២​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​«រួមគំនិត​ក្បត់»​ និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​ សកម្មជន​បរិស្ថាន​ទាំង​នោះ ​គឺ​មាន ​យុវជន ​លី​ចាន់ដារ៉ាវុធ​ កញ្ញា ភួន កែវរស្មី ​កញ្ញា ឡុង ​គន្ធា និង ​លោក​ ថុន​ រដ្ឋា​។​ នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​២​របស់​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ដែល​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ជា​អង្គការ​ខុស​ច្បាប់​។​

រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ

នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមីមកពីចិន ប្រមាណជាង

រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ

នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមីមកពីចិន ប្រមាណជាង៧តោន។ គួរបញ្ជាក់ថា សមាធាតុគីមីដែលរឹបអូសបាននេះ អាចផលិតថ្នាំញៀនជាង១០លានគ្រាប់ ជាអាទិ៍ ថ្នាំអេស្តាស៊ី និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៦៣០លានអ៊ឺរ៉ូ។ ក្នុងនោះជនជាតិចិនពីរនាក់ ត្រូវបានចាប់ខ្លួននៅប្រទេសហូឡង់ និងអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់ទៀត មកពីទីក្រុងមីឡង់ ភាគខាងជើងប្រទេសអ៊ីតាលី កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបឋមនៅឡើយ។ ជនសង្ស័យអ៊ីតាលីរូបនេះ គឺជាមេខ្លោងនាំចូលសារធាតុគីមីស្របច្បាប់ ប៉ុនែ្តទំនងជាយកមកផលិតគ្រឿងញៀនខុសច្បាប់។ បន្ទាប់មក គ្រោងលក់នៅប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គយអ៊ីតាលី។

ការ​ចុះចូល​បក្ស​កាន់អំណាច​របស់​សកម្មជន​ប្រឆាំង​នៅ​មូលដ្ឋាន​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​?

ស្ទើររៀងរាល់​ថ្ងៃ​នៅលើ​ឆាណែលតេឡេក្រាម ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណ

ការ​ចុះចូល​បក្ស​កាន់អំណាច​របស់​សកម្មជន​ប្រឆាំង​នៅ​មូលដ្ឋាន​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​?

ស្ទើររៀងរាល់​ថ្ងៃ​នៅលើ​ឆាណែលតេឡេក្រាម ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​តែងបង្ហោះរូបថត​ និង​ឃ្លីបវីដេអូ ​ដែលបង្ហាញពី​សកម្មភាពនៃការ​ចុះចូល​ជាមួយ​បក្សកាន់អំណាច​របស់សកម្មជន​គណបក្សប្រឆាំង​នៅតាមមូលដ្ឋាន​។ រូបភាព​ដូចនេះត្រូវបាន​គេលើក​ជាសំណួរថា តើ​គណបក្ស​ប្រឆាំងអាចនឹង​លែងមានសកម្មជន​រឹងម៉ាំនៅតាម​មូលដ្ឋាន ឬយ៉ាងណា?​ សំណួរនេះ​មានចម្លើយ​ផ្សេងៗគ្នា​ពីអ្នកវិភាគ​នយោបាយកម្ពុជា​។

បោះ​ឆ្នោតសភាបារាំងជុំទី១៖ បក្សស្តាំ​និយម​ជ្រុល​ឈ្នះ​​នាំមុខ ចំណែកបក្សលោក​ម៉ាក្រុងចាញ់យ៉ាងអាម៉ាស

ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យ​ទី​៣០​មិថុនា។​ លទ្

បោះ​ឆ្នោតសភាបារាំងជុំទី១៖ បក្សស្តាំ​និយម​ជ្រុល​ឈ្នះ​​នាំមុខ ចំណែកបក្សលោក​ម៉ាក្រុងចាញ់យ៉ាងអាម៉ាស

ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យ​ទី​៣០​មិថុនា។​ លទ្ធផល​បឋម​គិត​ត្រឹមថ្ងៃចន្ទនេះ បានបង្ហាញថាបក្សស្តាំនិយមជ្រុលបាន​ទទួលបានសន្លឹកឆ្នោតនាំមុខគេ ខណៈក្រុមសម្ព័ន្ធបក្សឆេ្វងនិយម ស្ថិតនៅលេខរៀងទី២។ ដោយឡែក ដូចអ្វីដែល​បានគិតស្មានជាមុន គឺសម្ព័ន្ធបក្សកាន់អំណាចរបស់​លោក​ប្រធានាធិបតី​ម៉ាក្រុង បានបរាជ័យ ស្ថិតនៅលេខទី​៣។ ជាការកត់សំគាល់ដែរ ការបោះឆ្នោតសភាបារាំងជុំទីមួយ​ កាលពីថ្ងៃអាទិត្យ​ មានអត្រាអ្នកចូលរួមបោះឆ្នោត​ជិត​៧០% ពោលគឺខ្ពស់បំផុតមិនធ្លាប់មានទេជាង២០ឆ្នាំមកហើយ​។

នាយកប្រតិបត្តិផ្សារទំនើប AEON នៅភូមាត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់តម្លៃអង្ករ

នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊

នាយកប្រតិបត្តិផ្សារទំនើប AEON នៅភូមាត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់តម្លៃអង្ករ

នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូពីបទបានបំពានច្បាប់តម្លៃអង្ករ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់របបសឹកក្នុងថ្ងៃអាទិត្យ ទី៣០ ខែមិថុនា។ រដ្ឋាភិបាលជប៉ុនបានស្នើឲ្យរបបសឹកដោះលែងលោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូជាបន្ទាន់។

លោ​កហ៊ុន ម៉ាណែតថា រដ្ឋមន្ត្រីថ្មីក្មេងៗក៏ហ៊ានចាត់ការលើជនរំលោភដីអភិរក្សនៅបឹងទន្លេសាប

នៅថ្ងៃទី០១កក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសពីការប្តេជ្ញាការពារ និងទប់ស្កា

លោ​កហ៊ុន ម៉ាណែតថា រដ្ឋមន្ត្រីថ្មីក្មេងៗក៏ហ៊ានចាត់ការលើជនរំលោភដីអភិរក្សនៅបឹងទន្លេសាប

នៅថ្ងៃទី០១កក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសពីការប្តេជ្ញាការពារ និងទប់ស្កាត់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដរាបណាបឹងទន្លេសាបនៅតែជាជម្រកត្រីពង។ តាមលោក ហ៊ុន ម៉ាណែត ទោះបីរដ្ឋមន្ត្រីអាណត្តិថ្មីនេះមានវ័យក្មេងៗក៏ដោយក៏កុំចង់សាកល្បង និងកុំគិតថា ពួកគេមិនហ៊ានចាត់ការលើជនរំលោភដីអភិរក្សបឹងទន្លេសាបឱ្យសោះ។

Get more results via ClueGoal