លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងអំពាវនាវឲ្យមាន ការបើកចំហសហប្រតិបត្តិការអន្តរជាតិ នៅលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងតែរីកចម្រើនខ្លាំង។ គួរកត់សំគាក់ថា ការអំពាវនាវឲ្យមានការបើកចំហពីសំណាក់លោកនាយករដ្ឋមន្ត្រីចិននេះ គឺស្ថិតក្នុងបរិបទមួយ ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់គោលនយោបាយបិទខ្ទប់ មិនឲ្យរីកសាយភាពបច្ចេកវិទ្យាទំនើបរបស់គេទៅកាន់ចិន។
កាលពីថ្ងៃទី០២ កក្កដា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្តន្ទាទោសសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារចន្លោះពី ៨ ទៅ១០ឆ្នាំពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ សាលក្រមនេះត្រូវបានបណ្តាប្រទេសលោកខាងលិច អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ រួមទាំងបក្សប្រឆាំងក្នុងស្រុកបញ្ចេញប្រតិកម្មមិនពេញចិត្ត និងស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថានទាំងនោះឲ្យមានសេរីភាពវិញ។ អ្នកវិភាគខ្លះយល់ថា ប្រតិកម្មព្រោងព្រាតនេះនឹងមានផលប៉ះពាល់ដល់មុខមាត់កម្ពុជា តិច ឬច្រើន ហើយខ្លះទៀតយល់ថា គ្មានផលប៉ះពាល់អ្វីទាំងអស់៕
ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។
ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូច សុឃៈបានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ ១ មានឧក្រិដ្ឋខ្ពស់ជាងគេក្នុងតំបន់អាស៊ានថា មានចេតនាទុច្ចរិតចំពោះកម្ពុជា។ លោកទូច សុឃៈបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី០៤ កក្កដានេះថា ក្រសួងមហាផ្ទៃកំពុងសិក្សា និងពិនិត្យមើលលើរបាយការណ៍ដែលបានដាក់ចំណាត់ថ្នាក់កម្ពុជាយ៉ាងដូច្នេះ។
ថ្ងៃព្រហស្បតិ៍ទី៤កក្កដានេះ ក្រុមប្រទេសអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់ផ្តើមបើកជំនួបកំពូលរបស់ខ្លួន នៅឯទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។ ក្នុងជំនួបដាច់ដោយឡែក មុនបើកជំនួបកំពូលនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកពូទីន បានប្រកាសជំហររួមគ្នា ថាអង្គការសហប្រតិបត្តិការសៀងហៃ គឺជាសសរគ្រិះនៃ “ពិភពលោកពហុប៉ូលដ៏ត្រឹមត្រូវ”។ “ពហុប៉ូល” ដែលមានន័យថា មិនមែនមានតែប៉ូលក្រុមប្រទេសលោកខាងលិចតែមួយទេ ដែលជាអ្នកដឹកនាំពិភពលោក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤ ពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង ១៤ រួមមាន រូបចម្លាក់ទេពស្រី ឬនាងឧមា រូបចម្លាក់បដិមាព្រះលោកកេសូ និងព្រះកេសព្រះលោកេសូធ្វើពីសំរិទ្ធ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី៤ កក្កដា លោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបានបញ្ជាក់ថា ការទទួលបានវិញនូវវត្ថុបុរាណខ្មែរពីអាមេរិកពេលនេះជាលទ្ធផលនៃការចរចាដោយផ្ទាល់ និងដោយប្រយោលរវាងកម្ពុជា និងអាមេរិក។ គិតមកទល់ពេលនេះ កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណរបស់ខ្លួនប្រមាណជាង ៨០០។ តាមលោកឆាយ វិសុទ្ធ កម្ពុជានឹងបន្តទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់ទៅក្រៅប្រទេសដោយមិនព្រងើយកន្តើយឡើយ។
មានស្លាប់យ៉ាងហោចណាស់១៧នាក់ ក្នុងនោះ១៤នាក់ជាទារក និងបីនាក់ជាមនុស្សចាស់ អាយុលើស៨៥ឆ្នាំ នៅឆ្នាំ២០២៤នេះ ដោយជំងឺក្អកមាន់។ ជំងឺក្អកមាន់តែគេសឹងភ្លេចបាត់ទៅហើយស្រាប់តែផ្ទុះកំរើកឡើងនៅវិញ យ៉ាងខ្លាំង នៅស្រុកបារាំងនិងអឺរ៉ុប។ តើក្អកមាន់ជាជំងឺអ្វី? ហេតុមានផ្ទុះករណីក្អកមាន់ច្រើននៅអឺរ៉ុប? តើត្រូវការពារខ្លួនពីជំងឺក្អកមាន់នេះយ៉ាងដូចម្តេច?
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HWR) ស្នើឲ្យអង្គការពលកម្មអន្តរជាតិ ILO និងក្រុមហ៊ុនម៉ាកល្បីៗដែលវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជាជំរុញរដ្ឋាភិបាលកម្ពុជាឲ្យឈប់គៀបសង្កត់លើអង្គការសង់ត្រាល់បន្តទៀត។ ការអំពាវនាវរបស់ HWR ធ្វើឡើង ក្រោយក្រសួងមហាផ្ទៃចេញលិខិតជូនដំណឹងឱ្យសង់ត្រាល់បញ្ចូនព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការលុយនៅធនាគារឱ្យក្រសួងក្នុងរយៈពេល ៣០ថ្ងៃ និងបន្ទាប់ពីសហជីពដែលមានទំនោររដ្ឋាភិបាលបានចោទសង់ត្រាល់ក្នុងរឿងទទួលលុយពីបរទេស។
គ្មានទេសេណារីយ៉ូលោក ចូ បៃដិន បោះបង់បេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិទីពីរ។ ទោះបីជាមានសំឡេងព្រួយបារម្ភផ្ទុះឡើងខ្លាំងនៅក្នុងរង្វង់បក្សយ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតីមិនដើរចេញពីការប្រកួតដែរ។ នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់អ្នកនាំពាក្យសេតវិមាន ក្រោយជំនួបប្រជុំបក្សរួច។
លោកសំ ចំរើន សហមេធាវីការពារសិទ្ធិក្រុមសកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ កក្កដានេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីខ្លួនដើម្បីសម្រេចថា តើនឹងត្រូវប្តឹងឧទ្ធរណ៍ដោយរបៀប ណា។ ការលើកឡើងរបស់លោកមេធាវី សំ ចំរើនដូច្នេះ គឺបន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដីគុយបា។ នេះបើផ្អែកតាមការសន្និដ្ឋាននៅក្នុងរបាយការណ៍ថ្មីមួយ របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ចេញផ្សាយថ្ងៃទី២កក្កដា។ ផ្អែកតាមរបាយការណ៍នេះ ចិនកំពុងតែសាងសង់ទីតាំងឈ្លបយកការណ៍ បំពាក់ដោយអង់តែន បច្ចេកវិទ្យាទំនើបផ្សេងទៀតនៅលើទឹកដីគុយបា ដែលកម្មវត្ថុគឺដើម្បីឈ្លបស្តាប់និងប្រមូលព័ត៌មានពីសហរដ្ឋអាមេរិក។
រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយពួកតាលីបង់ អះអាងថា បានជជែកពិភាក្សាជាមួយរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះដូរអ្នកទោសនិងចំណាប់ខ្មាំង។ ដំណឹងនេះលេចឮក្រោយពីអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំ១ ស្តីពី ស្ថានភាពនៅអាហ្វហ្កានីស្ថាន។ កិច្ចប្រជុំអន្តរជាតិនេះ បានធ្វើឡើងនៅប្រទេសកាតារ ដោយមានតំណាងក្រុមតាលីបង់ និងតំណាងអាជ្ញាធរអាមេរិក ចូលរួមផង។ គេជឿថា ជនជាតិអាមេរិក២នាក់ អាចនឹងឋិតចំណោមមនុស្សដែលត្រូវដោះដូរលើកនេះ។
នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្រោយចេញសាលក្រម មានសកម្មជនមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំនៅទីតាំង ៥ខុសៗគ្នា។ តាមលោកសាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោកថុន រដ្ឋាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញាភួន កែវរស្មីបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន២នាក់ផ្សេងទៀត មានកញ្ញា ឡុង គន្ធាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ីនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។ ហេតុអ្វីបានជានៅក្នុងសំណុំរឿងតែមួយ បែរជាយកទៅឃុំនៅទីតាំងខុសៗគ្នាទៅវិញ?
នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកកំពុងបន្តបារម្ភជុំវិញការទូទាត់សំណងលើដី និងផ្ទះសម្បែងដែលស្ថិតក្នុងគម្រោងព្រែកជីកនោះ។ អ្វីដែលពួកគេចង់បាន គឺសំណងសមរម្យដើម្បីឲ្យពួកគេអាចទៅរកទីតាំងថ្មីសម្រាប់រស់នៅ។
ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ជាខួប៧៣ឆ្នាំ ដែលប្រទេសកម្ពុជាចូលជាសមាជិកអង្គការ UNESCO កាលពីឆ្នាំ១៩៥១។ ក្នុងនាមជាសមាជិក UNESCO រយៈពេល ៧៣ឆ្នាំកន្លងទៅ ប្រទេសកម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបី អរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកសរុបចំនួនជាង១០។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីសមាជិកភាពអង្គការ UNESCO។ តាមលោកស្រីរដ្ឋមន្ត្រី កម្ពុជាទទួលបានការគាំទ្រនូវគម្រោងនានាក្នុងការថែរក្សា និងជួសជុលប្រាសាទ ការចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរចំណេះដឹង ការស្រាវជ្រាវ និងគាស់កកាយឡើងវិញនូវអ្វីដែលស្ថិតក្នុងភាពគ្រោះថ្នាក់ និងបាត់បង់ជាដើម៕
មហាយក្សចិននិងហ្វីលីពីន ដែលកំពុងតែមានជម្លោះដណ្តើមដែនទឹកនៅសមុទ្រចិនខាងត្បូង ទីបំផុតទៅ បានសម្រេចយល់ព្រមព្រៀងគ្នា ថាប្តេជ្ញាកាត់បន្ថយភាពតានតឹងនឹងគ្នា ឲ្យបានជាអតិបរមា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីន ក្រោយពីមានជំនួបថ្នាក់អនុរដ្ឋមន្ត្រីនៃប្រទេសទាំង២ នៅក្នុងទីក្រុងម៉ាលីន។ ការសម្រេចបន្ថយកម្តៅនៃភាពតានតឹងនេះ ធ្វើឡើងក្រោយពីឆ្មាំសមុទ្រប្រទេសទាំង២ បានប្រឈមមុខដាក់គ្នា និងបានប៉ះទង្គិចគ្នាជាច្រើនលើក នាប៉ុន្មានខែចុងក្រោយ។ ក្នុងខែមិថុនាកន្លងទៅថ្មីៗនេះ ទាហានហ្វីលីពីនម្នាក់ បានកំបុតដាច់មេដៃ១ ទៀតផង។
នៅភាគខាងជើងឥណ្ឌា មិនឆ្ងាយប៉ុន្មានពីរដ្ឋធានីញូដេលី កាលពីថ្ងៃអង្គារទី២កក្កដា មានករណីមនុស្សស្លាប់យ៉ាងហោច ១២១នាក់ ដោយការភ័យផ្អើលរត់ជាន់គ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងពិធីជួបជុំបែបសាសនាហិណ្ឌូមួយ ដែលមានមនុស្សចូលរួមប្រមាណ២៥ម៉ឺននាក់។ ករណីភ័យផ្អើលរត់ជាន់គ្នាបណ្តាលឲ្យស្លាប់មនុស្ស តែងតែកើតមានជារឿយៗ តែលើកនេះគឺមានចំនួនមនុស្សស្លាប់ច្រើនណាស់ បើគិតចាប់ពីឆ្នាំ២០០៨មក។
កុមារកម្ពុជាប្រមាណ ៧០០នាក់កំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ឆាដោយបញ្ជាក់ថា កុមារដែលមានផ្ទុកជំងឺទឹកនោមផ្អែមទាំងនោះភាគច្រើនមានអាយុពី៤ឆ្នាំទៅ ១៤ឆ្នាំ។ តាមរបាយការណ៍ដដែល អត្រាកុមារកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមានការកើនឡើងជាលំដាប់។
បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗបានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំ ដល់៨ឆ្នាំរបស់តុលាការក្រុងភ្នំពេញ។ តាមរយៈសេចក្តីថ្លែងការណ៍ចេញមកជាបន្តបន្ទាប់ ប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិវិញជាបន្ទាន់ និងជំរុញឱ្យកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ម៉ែន សីហា ហៅ អូលីវ៉ា គង់ គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានចូលរួមបង្ហាញ នៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង កាលពីខែឧសភាឆ្នាំ២០២៤។ តែមុននឹងទទួលបានភាពល្បីល្បាញនេះ អូលីវ៉ា បានធ្លាក់ខ្លួនដើរដេកតាមសួនច្បារ ជាមួយនឹងខោអាវមួយបង្វិច បន្ទាប់ពីបរាជ័យលើជំនួញគ្រឿងសង្ហារឹម។ ទីបំផុត គឺអាជីពជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានជួយស្រោច ស្រង់វាសនាកូនអ្នកខេត្តពោធិ៍សាត់រូបនេះឲ្យប្រសើរឡើងវិញ៕
ជាប្រទេសដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីននិងឥណ្ឌូណេស៊ី អូសជើងខ្លាំងណាស់ក្នុងការអភិវឌ្ឍថាមពលកើតឡើងវិញ។ បើតាមរបាយការណ៍ថ្មីទើបចេញផ្សាយនៅថ្ងៃចន្ទទី ១កក្កដា ភាពរំពឹងលើថាមពលធ្យូងថ្មនៅឥណ្ឌូណេស៊ីនិងហ្វីលីពីន បានកើនឡើងខ្លាំងខ្ពស់ដល់កំរិតកំពូលមិនធ្លាប់មានទេ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអញ្ជើញធ្វើដំណើរ ទៅរដ្ឋធានីកៀវ ជាលើកទី១ គិតចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ថ្នាក់ដឹកនាំហុងគ្រី ដែលស្និទ្ធនឹងចៅហ្វាយវិមានក្រេមឡាំង ជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន ពិចារណាពីលទ្ធភាពធ្វើបទឈប់បាញ់ឲ្យបានឆាប់ ដើម្បីឈានទៅបញ្ចប់សង្គ្រាម។ ចំណែកលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី សង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាព១ប្រកបដោយក្តីយុត្តិធម៌។
បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕
នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើម្បីធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីអំឡុងខែឧសភានៅតែមិនទាន់បានចាកចេញនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃទី០១ កក្កដា។ តាមកាសែតអាមេរិកដដែលនេះ មូលដ្ឋានទ័ពជើងរាមកម្ពុជាបានឈានដល់ការបែងចែកតំបន់បម្រុងទុកសម្រាប់កងទ័ពចិន។
យន្តហោះប៊ូអ៊ីងជួបរឿងអាស្រូវមួយហើយមួយទៀត យ៉ាងរដឹក។ ជាងមួយខែក្រោយគ្រោះរលាក់យន្តហោះដល់ស្លាប់អ្នកដំណើរម្នាក់ នៅថ្ងៃចន្ទម្សិលមិញ យន្តហោះរបស់ក្រុមហ៊ុនAir Europa បានចុះចតជាបន្ទាន់នៅប្រេស៊ីល ក្រោយជួបហេតុរលាក់វឹកវរលើអាកាស ដ៏ធ្ងន់ធ្ងរ។ ជាសរុប មានអ្នកដំណើរជាង៤០នាក់រងរបួសស្រាល ខ្លះប៉ើងទៅជាប់កុនក្នុងកន្លៀតពិដានយន្តហោះ។ នេះបើតាមភ្នាក់ងារសុខាភិបាលមូលដ្ឋាន ក្នុងប្រទេសប្រេស៊ីល។
នៅថ្ងៃទី២ កក្កដានេះ សកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ រួមទាំងលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ស្ថាបនិកអង្គការចលនាមាតាធម្មជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាត់ទោសចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំ ក្នុងនោះ មាន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយប្រកាសសាលក្រម។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២ កក្កដានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ចាត់ទុក ការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិពេលនេះថា ជាការបំបាក់ស្មារតីអ្នកចេញមុខការពារបរិស្ថាន៕
ថ្ងៃអង្គារ ទី២កក្កដា ប្រធានាធិបតីចិន ស៊ី ជីនពីង អញ្ជើញទៅដល់ប្រទេសកាហ្សាក់ស្ថាន ដើម្បីរឹតចំណងមេត្រីភាពទ្វេភាគី ហើយក៏ដើម្បីចូលរួមកិច្ចប្រជុំកំពូល លើកទី២៤ នៃ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។ នៅតំបន់អាស៊ីកណ្តាល ជាដែនដីដែល ចិន កំពុងបន្តពង្រឹកចំណងទូត និងពង្រីកដែនឥទ្ធិពល។ នេះជាលើកទី៥ហើយ ដែលប្រមុខរដ្ឋចិនអញ្ជើញធ្វើដំណើរទៅ កាហ្សាក់ស្ថាន។ កាហ្សាក់ស្ថាន ក៏ជាទីដែលលោក ស៊ី ជីនពីង បានប្រកាសចេញមហាគម្រោងផែនការផ្លូវសូត្រថ្មី «ផ្លូវ១ខ្សែក្រវាត់១» កាលពីជាង១សវត្សរ៍មុន។
អាជ្ញាធរសេវាហិរញ្ញវត្ថុតាមរយៈនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានជូនដំណឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា រដ្ឋនឹងលើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬជាអគារសហកម្មសិទ្ធិ(ខុនដូ) ក្នុងរយៈពេល ១ឆ្នាំ។ ការលើកលែងពិន័យនេះត្រូវបានសាទរដោយប្រតិបត្តិករសាងសង់ ខណៈវិស័យអចលនទ្រព្យកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៅឡើយ។
នៅទីបំផុត សកម្មជនមាតាធម្មជាតិចំនួន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗដោយកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២ខែកក្កដានេះ បន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង«រួមគំនិតក្បត់» និងប្រមាថព្រះមហាក្សត្រ។ សកម្មជនបរិស្ថានទាំងនោះ គឺមាន យុវជន លីចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា។ នេះជាការចាប់ខ្លួនលើកទី២របស់សកម្មជនបរិស្ថានចលនាមាតាធម្មជាតិដែលរដ្ឋាភិបាលចាត់ទុកថាជាអង្គការខុសច្បាប់។
នៅទីបំផុត សកម្មជនមាតាធម្មជាតិចំនួន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗដោយកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២ខែកក្កដានេះ បន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង«រួមគំនិតក្បត់» និងប្រមាថព្រះមហាក្សត្រ។ សកម្មជនបរិស្ថានទាំងនោះ គឺមាន យុវជន លីចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា។ នេះជាការចាប់ខ្លួនលើកទី២របស់សកម្មជនបរិស្ថានចលនាមាតាធម្មជាតិដែលរដ្ឋាភិបាលចាត់ទុកថាជាអង្គការខុសច្បាប់។
នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមីមកពីចិន ប្រមាណជាង៧តោន។ គួរបញ្ជាក់ថា សមាធាតុគីមីដែលរឹបអូសបាននេះ អាចផលិតថ្នាំញៀនជាង១០លានគ្រាប់ ជាអាទិ៍ ថ្នាំអេស្តាស៊ី និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៦៣០លានអ៊ឺរ៉ូ។ ក្នុងនោះជនជាតិចិនពីរនាក់ ត្រូវបានចាប់ខ្លួននៅប្រទេសហូឡង់ និងអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់ទៀត មកពីទីក្រុងមីឡង់ ភាគខាងជើងប្រទេសអ៊ីតាលី កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបឋមនៅឡើយ។ ជនសង្ស័យអ៊ីតាលីរូបនេះ គឺជាមេខ្លោងនាំចូលសារធាតុគីមីស្របច្បាប់ ប៉ុនែ្តទំនងជាយកមកផលិតគ្រឿងញៀនខុសច្បាប់។ បន្ទាប់មក គ្រោងលក់នៅប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គយអ៊ីតាលី។
ស្ទើររៀងរាល់ថ្ងៃនៅលើឆាណែលតេឡេក្រាម លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងបង្ហោះរូបថត និងឃ្លីបវីដេអូ ដែលបង្ហាញពីសកម្មភាពនៃការចុះចូលជាមួយបក្សកាន់អំណាចរបស់សកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋាន។ រូបភាពដូចនេះត្រូវបានគេលើកជាសំណួរថា តើគណបក្សប្រឆាំងអាចនឹងលែងមានសកម្មជនរឹងម៉ាំនៅតាមមូលដ្ឋាន ឬយ៉ាងណា? សំណួរនេះមានចម្លើយផ្សេងៗគ្នាពីអ្នកវិភាគនយោបាយកម្ពុជា។
ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យទី៣០មិថុនា។ លទ្ធផលបឋមគិតត្រឹមថ្ងៃចន្ទនេះ បានបង្ហាញថាបក្សស្តាំនិយមជ្រុលបានទទួលបានសន្លឹកឆ្នោតនាំមុខគេ ខណៈក្រុមសម្ព័ន្ធបក្សឆេ្វងនិយម ស្ថិតនៅលេខរៀងទី២។ ដោយឡែក ដូចអ្វីដែលបានគិតស្មានជាមុន គឺសម្ព័ន្ធបក្សកាន់អំណាចរបស់លោកប្រធានាធិបតីម៉ាក្រុង បានបរាជ័យ ស្ថិតនៅលេខទី៣។ ជាការកត់សំគាល់ដែរ ការបោះឆ្នោតសភាបារាំងជុំទីមួយ កាលពីថ្ងៃអាទិត្យ មានអត្រាអ្នកចូលរួមបោះឆ្នោតជិត៧០% ពោលគឺខ្ពស់បំផុតមិនធ្លាប់មានទេជាង២០ឆ្នាំមកហើយ។
នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូពីបទបានបំពានច្បាប់តម្លៃអង្ករ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់របបសឹកក្នុងថ្ងៃអាទិត្យ ទី៣០ ខែមិថុនា។ រដ្ឋាភិបាលជប៉ុនបានស្នើឲ្យរបបសឹកដោះលែងលោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូជាបន្ទាន់។