Cambodia



អូលីវ៉ា គង់៖ មុននឹងមានថ្ងៃនេះ ខ្ញុំធ្លាប់ធ្លាក់ខ្លួនដើរដេកតាមសួន

ម៉ែន​ សីហា ហៅ ​អូលីវ៉ា គង់ ​គឺ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ចូល​រួម​បង្ហាញ ​នៅ​

ប្រធានសហភាពអឺរ៉ុបថ្មី ទៅរុស្ស៊ីជួបលោកពូទីន ចរចារកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន

ក្រោយពីបានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងទីក្រុងកៀវ នៅថ្ងៃទី ២ ខែ

ប្រធានសហភាពអឺរ៉ុបថ្មី ទៅរុស្ស៊ីជួបលោកពូទីន ចរចារកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន

ក្រោយពីបានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងទីក្រុងកៀវ នៅថ្ងៃទី ២ ខែកក្កដា កន្លងមក លោក Viktor Orban នាយក​រដ្ឋមន្ត្រីហុងគ្រី និង ជាប្រធានប្តូរវេនថ្មីនៃសហភាពអឺរ៉ុប បានទៅបន្តទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ ពេលបានទទួលដំណឹងអំពីដំណើរទស្សនកិច្ចនេះភ្លាម ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត បាននាំគ្នាសម្តែងការមិនពេញចិត្ត និងរិះគន់ខ្លាំងៗ ដោយចាត់ទុកថា លោក ​Viktor Orban គ្មានតួនាទី ទៅជួបចរចាជាមួយរុស្ស៊ី ដែលជាប្រទេសកំពុងរងទណ្ឌកម្ម នោះឡើយ។ សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ប្រមុខតំណាងសហភាពអឺរ៉ុប នៅប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានឆាបឆេះឡើងអស់រយៈពេលជាងពីរឆ្នាំមកនេះ។

តើចរន្តផ្សព្វផ្សាយភ្ញៀវទេសចរដើរកម្សាន្តឆ្លុះបញ្ចាំងការពិតកម្រិតណានៃវិស័យទេសចរណ៍កម្ពុជា?

នៅប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ស្ថាប

តើចរន្តផ្សព្វផ្សាយភ្ញៀវទេសចរដើរកម្សាន្តឆ្លុះបញ្ចាំងការពិតកម្រិតណានៃវិស័យទេសចរណ៍កម្ពុជា?

នៅប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ស្ថាប័នរដ្ឋពីចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់រមណីយដ្ឋានអង្គរ។ យុទ្ធនាការផ្សព្វផ្សាយនេះត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ថា គឺដើម្បីតបនឹងការរិះគន់របស់មហាជនដែលមើលឃើញថា វិស័យទេសចរណ៍កម្ពុជាកំពុងស្ថិតក្នុងវិបត្តិ។ តើអ្វីទៅជាស្ថានភាពពិតរបស់វិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន?។

ចិន​ធ្វើព្យុះធ្វើភ្លៀង ដាក់​សម្ពាធ​រឹត​បន្តឹង​ការ​រិះគន់​ស្តីពី​សិទ្ធិមនុស្ស នៅ​ហ្សឺណែវ

រដ្ឋអំណាច​​ចិន​ប៉េកាំង បាន​ព្យាយាម​ប្រើឥទ្ធិពល​ដាក់​សម្ពាធ​និងរឹត​ត្បិត​ការ​រិះគន់​ជុំវ

ចិន​ធ្វើព្យុះធ្វើភ្លៀង ដាក់​សម្ពាធ​រឹត​បន្តឹង​ការ​រិះគន់​ស្តីពី​សិទ្ធិមនុស្ស នៅ​ហ្សឺណែវ

រដ្ឋអំណាច​​ចិន​ប៉េកាំង បាន​ព្យាយាម​ប្រើឥទ្ធិពល​ដាក់​សម្ពាធ​និងរឹត​ត្បិត​ការ​រិះគន់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស នៅក្នុង​ឱកាស​កិច្ចប្រជុំវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​ពិភពលោក។ កិច្ចប្រជុំនេះ រៀបចំ​ឡើង​ថ្ងៃព្រហស្បតិ៍ ទី​៤ កក្កដា  នៅទី​ស្នាក់ការ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃអង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។​ មន្ត្រី​ទូត​បស្ចិមប្រទេស បាន​ថ្លែង​ថា ចំពោះ​ប្រទេស​និងអង្គការខ្លះដែល​រដ្ឋអំណាច​ចិនយល់ថា​ទំនងជា​អាច​បញ្ចុះបញ្ចូលបាន នោះមន្ត្រី​ការទូត​​ចិន​យកចិត្ត​និងព្យាយាម​​បញ្ចុះបញ្ចូល ក៏ប៉ុន្តែ ចំពោះ​ប្រទេស​និងអង្គការ​សិទ្ធិមនុស្ស​ខ្លះទៀត​ ចិន​​​ដាក់​សម្ពាធ​តែម្តង។ គ្រានេះ មន្ត្រី​ទូត​ចិន​ដាស់តឿនថា កុំឲ្យ​បញ្ហា​សិទ្ធិមនុស្ស​ ធ្វើជា​លេស និងជា​អាវុធ ដើម្បី​វាយប្រហារ​ចិន។

អង្គការហត្ថាវេជ្ជសាស្ត្រនាំគ្រូពេទ្យបារាំងជំនាញលំនឹងសរីរាង្គមកព្យាបាលកុមារកម្ពុជា

ក្នុងឆ្នាំ២០២៤ នេះ អង្គការហត្ថាវេជ្ជសាស្ត្រកំពុងដឹកនាំគ្រូពេទ្យជំនាញផ្នែកលំនឹងសរីរាង្គព

អង្គការហត្ថាវេជ្ជសាស្ត្រនាំគ្រូពេទ្យបារាំងជំនាញលំនឹងសរីរាង្គមកព្យាបាលកុមារកម្ពុជា

ក្នុងឆ្នាំ២០២៤ នេះ អង្គការហត្ថាវេជ្ជសាស្ត្រកំពុងដឹកនាំគ្រូពេទ្យជំនាញផ្នែកលំនឹងសរីរាង្គពីបារាំងមកព្យាបាលកុមារកម្ពុជាក្រីក្រ និងមានពិការភាពប្រមាណពី ៣ ៥០០ ទៅ ៤ ០០០នាក់នៅតាមអង្គការក្នុងស្រុកជាច្រើន ក្នុងនោះមានអង្គការផ្ទះបាយកុមារដែលបានបើកទ្វារទទួលពិនិត្យព្យាបាលជំងឺលំនឹងសរីរាង្គឱ្យកុមារប្រមាណ ២០០នាក់ក្នុងរយៈពេល ២ថ្ងៃដោយឥតគិតថ្លៃ។ អាណាព្យាបាលដែលបានយកកូនៗមកទទួលការព្យាបាលនៅអង្គការផ្ទះបាយកុមារប្រាប់ថា ពួកគាត់សប្បាយចិត្ត ដ្បិតមិនធ្លាប់ស្គាល់ការព្យាបាលជំងឺប្រភេទនេះ៕

ក្នុងឆមាសទី១ ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគជាង ៣ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងនៅថ្ងៃទី៥ កក្កដានេះថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ព

ក្នុងឆមាសទី១ ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគជាង ៣ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងនៅថ្ងៃទី៥ កក្កដានេះថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៩០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣.២ពាន់លានដុល្លារ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង១៩០ ជាគម្រោងថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលអាចបង្កើតបានការងារជាង ១៦ម៉ឺនកន្លែង។

លោក ​យង់ គិមអេង​៖​ អភិបាល​ខេត្ត​តាកែវ​បង្ហាញ​នូវ​គំរូ​ដ៏​ល្អ​ដែល​មិន​ស្វាគមន៍​ផ្លាក​ផ្សាយ​ស្រាបៀរ

អភិបាល​ខេត្ត​តាកែវ​ថ្មី ​លោក ​វ៉ី សំណាង ​បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​លើកដំបូង​របស់​គណ

លោក ​យង់ គិមអេង​៖​ អភិបាល​ខេត្ត​តាកែវ​បង្ហាញ​នូវ​គំរូ​ដ៏​ល្អ​ដែល​មិន​ស្វាគមន៍​ផ្លាក​ផ្សាយ​ស្រាបៀរ

អភិបាល​ខេត្ត​តាកែវ​ថ្មី ​លោក ​វ៉ី សំណាង ​បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​លើកដំបូង​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ចោល​ទាំងអស់​នៅក្នុង​ភូមិសាស្រ្ត​ខេត្ត​តាកែវ​។ អតីត​អភិបាល​ខេត្ត​កំពង់ស្ពឺ ​ដែល​ទើប​តែងតាំង​ជា​អភិបាល​ខេត្ត​តាកែវ​សម្រាប់​អាណត្តិ​ថ្មី​កាលពី​ថ្ងៃ​ទី​០១ ​ខែ​កក្កដា​នេះ ​ក៏ធ្លាប់​ចេញ​បទបញ្ជា​ដូចគ្នា​នេះ​នៅខេត្ត​កំពង់ស្ពឺ​ផងដែរ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​នាថ្ងៃទី​០៥ ខែ​កក្កដា ​ឆ្នាំ​២០២៤​នេះ លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​ឲ្យដឹង​ថា​ចំណាត់ការ​របស់​លោក​អភិបាល​ខេត្ត​តាកែវ​គឺជា​រឿងមួយ​គួរឲ្យ​ស្វាគមន៍ ​ព្រមទាំង​ទទូចឲ្យ​ខេត្ត​ផ្សេងៗ​ទៀត​អនុវត្ត​ដូចខេត្ត​តាកែវ​ផងដែរ​។

ក្រុមហ៊ុនផលិតស្ករអំពៅថៃ KSL ឈប់វិនិយោគនៅកម្ពុជា ក្រោយរកស៊ីខាត

ក្រុមហ៊ុនផលិតស្ករអំពៅខ្នាតធំទី៣របស់ថៃKSL សម្រេចដកខ្លួនចេញពីកម្ពុជា ក្រោយជួបលក្ខខណ្ឌមិនអំណ

ក្រុមហ៊ុនផលិតស្ករអំពៅថៃ KSL ឈប់វិនិយោគនៅកម្ពុជា ក្រោយរកស៊ីខាត

ក្រុមហ៊ុនផលិតស្ករអំពៅខ្នាតធំទី៣របស់ថៃKSL សម្រេចដកខ្លួនចេញពីកម្ពុជា ក្រោយជួបលក្ខខណ្ឌមិនអំណោយផលមួយចំនួន។ នេះបើតាមការលើកឡើងរបស់ម្ចាស់ក្រុមហ៊ុន លោក ឆាឡូស ឈិនថាមមីតនៅក្នុងកាសែតថៃបាងកកប៉ុស្តិ៍ចេញផ្សាយនាថ្ងៃទី០៥ ខែកក្កដានេះ។ ម្ចាស់ក្រុមហ៊ុនស្ករអំពៅថៃរូបនេះបានលើកឡើងថា ការវិនិយោគក្នុងប្រទេសកម្ពុជាមិនស្រួលឡើយ ព្រោះកម្ពុជាមិនចេះទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីនាំស្ករចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក។

យុវតី រ៉ុកសាន ហ្វូក សម្រេចក្តីស្រម៉ៃក្លាយជា កូនជាងសិប្បកម្មឆ្នើម ប្រចាំប្រទេសបារាំង

នៅទីក្រុង លីយ៉ុង ប្រទេសបារាំង កាលពីខែ មិថុនា កន្លងទៅ មានរៀបចំកម្មវិធីពិធីប្រកួតជ្រើសរើសកូន

យុវតី រ៉ុកសាន ហ្វូក សម្រេចក្តីស្រម៉ៃក្លាយជា កូនជាងសិប្បកម្មឆ្នើម ប្រចាំប្រទេសបារាំង

នៅទីក្រុង លីយ៉ុង ប្រទេសបារាំង កាលពីខែ មិថុនា កន្លងទៅ មានរៀបចំកម្មវិធីពិធីប្រកួតជ្រើសរើសកូនជាងសិប្បកម្មឆ្នើមប្រចាំប្រទេសបារាំង។ យុវតី រ៉ុកសាន ហ៊្វូក វ័យ ២០ ឆ្នាំ និង មានស្រុកកំណើត នៅខេត្ត ណរម៉ង់ឌី បានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីប្រកួតនេះ ក្នុងវិញ្ញាសារ បច្ចេកទេសតុបតែងលម្អ លើកែវ និង កញ្ចក់។ ជាសិស្សសាលា នៅវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង ប៉ារីស យុវតី រ៉ុកសាន ស្រម៉ៃចង់ក្លាយជាសិប្បករឆ្នើមមួយរូប ទៅថ្ងៃអនាគត។

នាយករដ្ឋមន្ត្រីចិន អំពាវនាវ​ឲ្យ​មានសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យ​បច្ចេកវិទ្យា AI

លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងអំពាវនាវ​ឲ្យមាន​ ការបើកចំហ​​សហប្រតិបត្តិការអន្តរជា

នាយករដ្ឋមន្ត្រីចិន អំពាវនាវ​ឲ្យ​មានសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យ​បច្ចេកវិទ្យា AI

លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងអំពាវនាវ​ឲ្យមាន​ ការបើកចំហ​​សហប្រតិបត្តិការអន្តរជាតិ ​នៅលើវិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងតែរីកចម្រើនខ្លាំង។ គួរកត់សំគាក់ថា ការអំពាវនាវឲ្យ​មានការបើកចំហពីសំណាក់លោកនាយករដ្ឋមន្ត្រីចិននេះ គឺស្ថិតក្នុងបរិបទមួយ ដែល​សហរដ្ឋអាមេរិក​កំពុងប្រើប្រាស់គោលនយោបាយ​​បិទខ្ទប់ មិន​ឲ្យ​រីកសាយភាពបច្ចេកវិទ្យាទំនើបរបស់គេ​​ទៅកាន់ចិន​។

តើ​ប្រតិកម្ម​ព្រោងព្រាត​លើការ​ដាក់ទោស​សកម្មជន​បរិស្ថាន​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ​ឬ​ទេ​?

កាលពី​ថ្ងៃ​ទី​០២ ​កក្កដា ​ឆ្នាំ​២០២៤ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​

តើ​ប្រតិកម្ម​ព្រោងព្រាត​លើការ​ដាក់ទោស​សកម្មជន​បរិស្ថាន​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ​ឬ​ទេ​?

កាលពី​ថ្ងៃ​ទី​០២ ​កក្កដា ​ឆ្នាំ​២០២៤ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្តន្ទាទោស​សកម្មជន​មាតាធម្មជាតិ​ចំនួន ​១០​នាក់​ដោយម្នាក់​ៗ​ត្រូវជាប់​ពន្ធនាគារ​ចន្លោះពី​ ៨ ទៅ​១០ឆ្នាំ​ពីបទ​រួមគំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ សាលក្រម​នេះ​ត្រូវបាន​បណ្តា​ប្រទេស​លោក​ខាងលិច​ អង្គការ​ក្រៅរដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ ​រួមទាំង​បក្ស​ប្រឆាំង​ក្នុងស្រុក​បញ្ចេញ​ប្រតិកម្ម​មិនពេញចិត្ត ​និង​ស្នើឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនោះ​ឲ្យមាន​សេរីភាព​វិញ​។ ​អ្នកវិភាគ​ខ្លះ​យល់ថា ​ប្រតិកម្ម​ព្រោងព្រាត​នេះ​នឹងមាន​ផល​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា ​តិច ​ឬ​ច្រើន ​ហើយ​ខ្លះទៀត​យល់ថា ​គ្មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់​៕

អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ

ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រ

អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ

ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។

ក្រសួងមហាផ្ទៃ៖ការដាក់កម្ពុជាជាប់លេខ១ រឿងឧកិ្រដ្ឋកម្មមានចេតនាទុច្ចរិតចំពោះកម្ពុជា

ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូច សុឃៈបានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេ

ក្រសួងមហាផ្ទៃ៖ការដាក់កម្ពុជាជាប់លេខ១ រឿងឧកិ្រដ្ឋកម្មមានចេតនាទុច្ចរិតចំពោះកម្ពុជា

ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូច សុឃៈបានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ ១ មានឧក្រិដ្ឋខ្ពស់ជាងគេក្នុងតំបន់អាស៊ានថា មានចេតនាទុច្ចរិតចំពោះកម្ពុជា។ លោកទូច សុឃៈបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី០៤ កក្កដានេះថា ក្រសួងមហាផ្ទៃកំពុងសិក្សា និងពិនិត្យមើលលើរបាយការណ៍ដែលបានដាក់ចំណាត់ថ្នាក់កម្ពុជាយ៉ាងដូច្នេះ។

លោកពូទីន​និងលោក​ស៊ីជីនពីង ប្រកាស​ថាអង្គការសហប្រតិបត្តិការសៀងហៃគឺជាសសរគ្រឹះ​នៃ​ “ពិភពលោក​ពហុប៉ូល​”

ថ្ងៃព្រហស្បតិ៍ទី​៤កក្កដានេះ ក្រុមប្រទេស​អង្គការ​​សហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់ផ

លោកពូទីន​និងលោក​ស៊ីជីនពីង ប្រកាស​ថាអង្គការសហប្រតិបត្តិការសៀងហៃគឺជាសសរគ្រឹះ​នៃ​ “ពិភពលោក​ពហុប៉ូល​”

ថ្ងៃព្រហស្បតិ៍ទី​៤កក្កដានេះ ក្រុមប្រទេស​អង្គការ​​សហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់ផ្តើមបើកជំនួបកំពូលរបស់ខ្លួន នៅ​ឯទីក្រុងអាស្តាណា ប្រទេស​កាហ្សាក់ស្ថាន​។ ក្នុងជំនួបដាច់ដោយឡែក មុនបើកជំនួបកំពូល​នេះ​​ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​ពូទីន បានប្រកាសជំហររួមគ្នា ថាអង្គការសហប្រតិបត្តិការសៀងហៃ គឺជា​សសរគ្រិះនៃ​ “ពិភពលោក​ពហុប៉ូលដ៏ត្រឹមត្រូវ”។ “ពហុប៉ូល” ដែលមានន័យថា មិនមែនមានតែប៉ូល​ក្រុមប្រទេសលោកខាងលិចតែមួយទេ ដែលជាអ្នកដឹកនាំពិភពលោក​។

លោកឆាយ វិសុទ្ធ៖កម្ពុជាមិនដែលព្រងើយកន្តើយនឹងការទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវ

លោកឆាយ វិសុទ្ធ៖កម្ពុជាមិនដែលព្រងើយកន្តើយនឹងការទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤ ពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង ១៤ រួមមាន រូបចម្លាក់ទេពស្រី ឬនាងឧមា រូបចម្លាក់បដិមាព្រះលោកកេសូ និងព្រះកេសព្រះលោកេសូធ្វើពីសំរិទ្ធ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី៤ កក្កដា លោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបានបញ្ជាក់ថា ការទទួលបានវិញនូវវត្ថុបុរាណខ្មែរពីអាមេរិកពេលនេះជាលទ្ធផលនៃការចរចាដោយផ្ទាល់ និងដោយប្រយោលរវាងកម្ពុជា និងអាមេរិក។ គិតមកទល់ពេលនេះ កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណរបស់ខ្លួនប្រមាណជាង ៨០០។ តាមលោកឆាយ វិសុទ្ធ កម្ពុជានឹងបន្តទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់ទៅក្រៅប្រទេសដោយមិនព្រងើយកន្តើយឡើយ។

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ​លើស​៨៥ឆ្នាំ នៅ​ឆ្នាំ​២០២៤​នេះ ដោយ​ជំងឺ​ក្អក​មាន់។ ជំងឺ​ក្អក​មាន់​តែ​គេ​សឹង​ភ្លេច​បាត់​ទៅ​ហើយ​ស្រាប់​តែ​ផ្ទុះ​កំរើក​ឡើង​នៅ​វិញ យ៉ាង​ខ្លាំង​ ​នៅ​ស្រុក​បារាំង​និង​អឺរ៉ុប​។ តើ​ក្អ​ក​មាន់​ជា​ជំងឺ​អ្វី? ហេតុ​មាន​ផ្ទុះ​ករណី​ក្អកមាន់​ច្រើន​នៅអឺរ៉ុប? តើ​ត្រូវ​ការពារ​ខ្លួន​ពី​ជំងឺ​ក្អកមាន់​នេះ​យ៉ាង​ដូចម្តេច?

HWR អំពាវនាវឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញជំរុញឲ្យរដ្ឋាភិបាលឈប់យាយីសង់ត្រាល់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HWR) ស្នើឲ្យអង្គការពលកម្មអន្តរជាតិ ILO និងក្រុមហ៊ុនម៉ាកល

HWR អំពាវនាវឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញជំរុញឲ្យរដ្ឋាភិបាលឈប់យាយីសង់ត្រាល់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HWR) ស្នើឲ្យអង្គការពលកម្មអន្តរជាតិ ILO និងក្រុមហ៊ុនម៉ាកល្បីៗដែលវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជាជំរុញរដ្ឋាភិបាលកម្ពុជាឲ្យឈប់គៀបសង្កត់លើអង្គការសង់ត្រាល់បន្តទៀត។ ការអំពាវនាវរបស់ HWR ធ្វើឡើង ក្រោយក្រសួងមហាផ្ទៃចេញលិខិតជូនដំណឹងឱ្យសង់ត្រាល់បញ្ចូនព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការលុយនៅធនាគារឱ្យក្រសួងក្នុងរយៈពេល ៣០ថ្ងៃ និងបន្ទាប់ពីសហជីពដែលមានទំនោររដ្ឋាភិបាលបានចោទសង់ត្រាល់ក្នុងរឿងទទួលលុយពីបរទេស។ 

លោក​ចូបៃដិន​ដាច់ខាត​មិនដក​ខ្លួន​ចេញ​ពីការបោះឆ្នោត​​ប្រធានាធិបតី​ឡើយ

គ្មាន​ទេ​សេណារីយ៉ូលោក ចូ បៃដិន បោះបង់​បេក្ខភាព​​ប្រធានាធិបតី​ សម្រាប់អាណត្តិទីពីរ។ ទោះ​បី

លោក​ចូបៃដិន​ដាច់ខាត​មិនដក​ខ្លួន​ចេញ​ពីការបោះឆ្នោត​​ប្រធានាធិបតី​ឡើយ

គ្មាន​ទេ​សេណារីយ៉ូលោក ចូ បៃដិន បោះបង់​បេក្ខភាព​​ប្រធានាធិបតី​ សម្រាប់អាណត្តិទីពីរ។ ទោះ​បី​ជាមាន​សំឡេង​ព្រួយ​បារម្ភ​ផ្ទុះ​ឡើងខ្លាំង​​នៅក្នុង​រង្វង់បក្ស​យ៉ាង​ណា​ក៏​ដោយ​ ក៏លោក​ប្រធានាធិបតី​មិន​ដើរ​ចេញ​ពី​ការ​ប្រកួត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់ជា​ផ្លូវការ​​របស់​អ្នក​នាំពាក្យ​សេតវិមាន​ ក្រោយ​ជំនួប​ប្រជុំ​បក្ស​រួច។

សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង

  លោកសំ ចំរើន​ សហមេធាវីការពារសិទ្ធិក្រុម​សកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្

សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង

  លោកសំ ចំរើន​ សហមេធាវីការពារសិទ្ធិក្រុម​សកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ​ RFI នៅថ្ងៃទី៤​ កក្កដានេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីខ្លួនដើម្បីសម្រេចថា​ តើនឹងត្រូវប្តឹងឧទ្ធរណ៍ដោយរបៀប ណា។ ការលើកឡើងរបស់លោកមេធាវី សំ ចំរើនដូច្នេះ គឺបន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អ

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អែកតាមការសន្និដ្ឋាននៅក្នុងរបាយការណ៍​ថ្មីមួយ របស់មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រ​ និងអន្តរជាតិ CSIS ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ចេញផ្សាយថ្ងៃទី​២កក្កដា​។ ផ្អែកតាម​របាយការណ៍នេះ ចិន​កំពុងតែសាងសង់​ទីតាំងឈ្លបយកការណ៍​ បំពាក់ដោយអង់តែន បច្ចេកវិទ្យាទំនើបផ្សេងទៀតនៅលើទឹកដី​គុយបា ដែល​កម្មវត្ថុគឺដើម្បីឈ្លបស្តាប់និងប្រមូលព័ត៌មានពីសហរដ្ឋអាមេរិក។​

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋប

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ដោះដូរ​អ្នក​ទោស​និង​ចំណាប់​ខ្មាំង​។ ដំណឹង​នេះលេចឮក្រោយ​ពី​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​១ ស្តីពី ​ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន។ កិច្ចប្រជុំអន្តរជាតិ​នេះ បាន​​ធ្វើឡើង​នៅ​ប្រទេស​កាតារ ដោយ​មាន​តំណាង​ក្រុម​តាលីបង់ និង​តំណាង​អាជ្ញាធរ​អាមេរិក​ ​ចូលរួម​ផង​។ គេ​ជឿថា​ ជនជាតិ​អាមេរិក​២នាក់​ អាច​នឹង​ឋិត​ចំណោម​មនុស្ស​​ដែល​ត្រូវដោះដូរ​លើកនេះ។​ 

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្រោយចេញសាលក្រម មានសកម្មជនមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំនៅទីតាំង ៥ខុសៗគ្នា។ តាមលោកសាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោកថុន រដ្ឋាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញាភួន កែវរស្មីបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន២នាក់ផ្សេងទៀត មានកញ្ញា ឡុង គន្ធាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ីនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។ ហេតុអ្វីបានជានៅក្នុងសំណុំរឿងតែមួយ បែរជាយកទៅឃុំនៅទីតាំងខុសៗគ្នាទៅវិញ?

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំ

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកកំពុងបន្តបារម្ភជុំវិញការទូទាត់សំណងលើដី និងផ្ទះសម្បែងដែលស្ថិតក្នុងគម្រោងព្រែកជីកនោះ។ អ្វីដែលពួកគេចង់បាន គឺសំណងសមរម្យដើម្បីឲ្យពួកគេអាចទៅរកទីតាំងថ្មីសម្រាប់រស់នៅ។ 

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គកា

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គការ ​UNESCO កាលពីឆ្នាំ​១៩៥១​។ ក្នុងនាម​ជាសមាជិក ​UNESCO ​រយៈពេល ​៧៣ឆ្នាំ​កន្លងទៅ ​ប្រទេសកម្ពុជា​បាន​ចុះបញ្ជី​សម្បតិ្តបេតិកភណ្ឌ​រូបី អរូបី ​និង​បញ្ជីស្មារតី​ចងចាំ​នៃ​ពិភពលោក​សរុបចំនួនជាង​១០។ ​ក្នុងកិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ នាថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោកស្រី ​ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានលើកឡើងថា​ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើនពី​សមាជិកភាព​អង្គការ ​UNESCO។ ​តាមលោកស្រី​រដ្ឋមន្ត្រី ​កម្ពុជាទទួល​បាន​ការគាំទ្រ​នូវគម្រោង​នានាក្នុងការ​ថែរក្សា និង​ជួសជុល​ប្រាសាទ ​ការចែករំលែក​បទពិសោធន៍​ ផ្លាស់ប្តូរ​ចំណេះដឹង ​ការ​ស្រាវជ្រាវ ​និង​គាស់​កកាយឡើងវិញ​នូវអ្វី​ដែល​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់ ​និង​បាត់បង់​ជាដើម​៕

ចិននិង​ហ្វីលីពីនប្តេជ្ញា​​​បន្ថយភាព​តាន​តឹង​ ក្រោយ​ពី​​ប្រឈមមុខ​ប៉ះទង្គិចគ្នា​ជាច្រើន​លើក

មហាយក្ស​ចិន​និង​ហ្វីលីពីន ដែលកំពុងតែ​​មាន​ជម្លោះ​ដណ្តើមដែន​ទឹកនៅ​សមុទ្រ​ចិនខាងត្បូង ទីប

ចិននិង​ហ្វីលីពីនប្តេជ្ញា​​​បន្ថយភាព​តាន​តឹង​ ក្រោយ​ពី​​ប្រឈមមុខ​ប៉ះទង្គិចគ្នា​ជាច្រើន​លើក

មហាយក្ស​ចិន​និង​ហ្វីលីពីន ដែលកំពុងតែ​​មាន​ជម្លោះ​ដណ្តើមដែន​ទឹកនៅ​សមុទ្រ​ចិនខាងត្បូង ទីបំផុត​ទៅ បា​នសម្រេច​យល់ព្រមព្រៀង​គ្នា ថា​ប្តេជ្ញា​​​កាត់​បន្ថយភាព​តាន​តឹង​នឹងគ្នា ឲ្យ​បាន​ជា​អតិបរមា។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួង​ការបរទេស​ហ្វីលីពីន ក្រោយ​ពីមាន​ជំនួប​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃប្រទេស​ទាំង២ នៅ​ក្នុងទីក្រុង​ម៉ាលីន។ ការ​សម្រេច​បន្ថយ​កម្តៅ​នៃភាព​តាន​តឹងនេះ ធ្វើឡើង​ក្រោយ​ពី​ឆ្មាំ​សមុទ្រ​ប្រទេស​ទាំង២ បាន​ប្រឈម​មុខ​ដាក់គ្នា និង​បាន​ប៉ះទង្គិចគ្នា​ជាច្រើន​លើក នាប៉ុន្មាន​ខែ​ចុងក្រោយ​។ ​ក្នុងខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ ​ទាហាន​ហ្វីលីពីន​ម្នាក់ បាន​កំបុត​ដាច់​មេដៃ១ ទៀត​ផង។​​ ​​ ​

ឥណ្ឌា៖ ស្លាប់យ៉ាងហោច​១២១នាក់ ដោយការផ្អើលរត់ជាន់គ្នា ក្នុងពិធីសាសនាហិណ្ឌូ

នៅភាគខាងជើងឥណ្ឌា មិនឆ្ងាយ​ប៉ុន្មានពីរដ្ឋធានីញូដេលី កាលពីថ្ងៃអង្គារទី​២កក្កដា​ មានករណីមនុ

ឥណ្ឌា៖ ស្លាប់យ៉ាងហោច​១២១នាក់ ដោយការផ្អើលរត់ជាន់គ្នា ក្នុងពិធីសាសនាហិណ្ឌូ

នៅភាគខាងជើងឥណ្ឌា មិនឆ្ងាយ​ប៉ុន្មានពីរដ្ឋធានីញូដេលី កាលពីថ្ងៃអង្គារទី​២កក្កដា​ មានករណីមនុស្សស្លាប់​យ៉ាងហោច ​១២១នាក់ ដោយការភ័យផ្អើលរត់ជាន់គ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងពិធីជួបជុំបែបសាសនាហិណ្ឌូមួយ ដែល​មានមនុស្សចូលរួម​ប្រមាណ​២៥ម៉ឺននាក់​។ ករណីភ័យ​ផ្អើលរត់ជាន់គ្នាបណ្តាលឲ្យស្លាប់មនុស្ស​ តែងតែកើតមានជារឿយៗ តែលើកនេះគឺមានចំនួនមនុស្សស្លាប់ច្រើនណាស់ បើគិតចាប់ពីឆ្នាំ​២០០៨មក​។

មន្ទីរពេទ្យគន្ធបុប្ឆារកឃើញកុមារកម្ពុជាជិត ៧០០នាក់កំពុងមានជំងឺទឹកនោមផ្អែម

កុមារកម្ពុជាប្រមាណ ៧០០នាក់កំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ នេះបើតាមរបាយការណ៍របស់មន្ទីរពេ

មន្ទីរពេទ្យគន្ធបុប្ឆារកឃើញកុមារកម្ពុជាជិត ៧០០នាក់កំពុងមានជំងឺទឹកនោមផ្អែម

កុមារកម្ពុជាប្រមាណ ៧០០នាក់កំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ឆាដោយបញ្ជាក់ថា កុមារដែលមានផ្ទុកជំងឺទឹកនោមផ្អែមទាំងនោះភាគច្រើនមានអាយុពី៤ឆ្នាំទៅ ១៤ឆ្នាំ។ តាមរបាយការណ៍ដដែល អត្រាកុមារកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមានការកើនឡើងជាលំដាប់។

បស្ចិមលោក និងអង្គការអន្តរជាតិថ្កោលទោសការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ

បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗបានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត

បស្ចិមលោក និងអង្គការអន្តរជាតិថ្កោលទោសការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ

បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗបានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំ ដល់៨ឆ្នាំរបស់តុលាការក្រុងភ្នំពេញ។ តាមរយៈសេចក្តីថ្លែងការណ៍ចេញមកជាបន្តបន្ទាប់ ប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិវិញជាបន្ទាន់ និងជំរុញឱ្យកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

របាយការណ៍​ថា​ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​​រំពឹងកាន់​តែ​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម

ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ អូស​ជើង​ខ្លាំង​

របាយការណ៍​ថា​ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​​រំពឹងកាន់​តែ​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម

ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ អូស​ជើង​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​កើត​ឡើង​វិញ។ បើ​តាម​របាយការណ៍​ថ្មីទើប​ចេញផ្សាយ​នៅថ្ងៃ​ចន្ទទី ១កក្កដា ភាព​រំពឹង​លើ​ថាមពល​ធ្យូងថ្ម​នៅ​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន​ បាន​កើន​ឡើងខ្លាំង​ខ្ពស់​ដល់​កំរិត​កំពូល​មិន​ធ្លាប់​មាន​ទេ។

នាយករដ្ឋមន្ត្រីហុងគ្រីទៅអ៊ុយក្រែន​ជាលើកទី១​តាំងពីផ្ទុះសង្គ្រាមនិង​អំពាវនាវឲ្យ​ធ្វើ​បទឈប់បាញ់

​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាម​ជាប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា​សហភា

នាយករដ្ឋមន្ត្រីហុងគ្រីទៅអ៊ុយក្រែន​ជាលើកទី១​តាំងពីផ្ទុះសង្គ្រាមនិង​អំពាវនាវឲ្យ​ធ្វើ​បទឈប់បាញ់

​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាម​ជាប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​អញ្ជើញ​ធ្វើ​ដំណើរ​ ទៅរដ្ឋធានីកៀវ​ ជា​លើកទី១ គិត​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន​​។​ ថ្នាក់ដឹកនាំ​ហុងគ្រី ដែល​ស្និទ្ធ​នឹងចៅហ្វាយ​វិមាន​ក្រេមឡាំង ​ជំរុញ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន ពិចារណា​ពី​លទ្ធភាព​ធ្វើ​បទ​ឈប់​បាញ់​ឲ្យ​បាន​ឆាប់​ ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម។​ ចំណែក​លោក ​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី សង្កត់ធ្ងន់អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​១ប្រកប​ដោយ​ក្តី​យុត្តិធម៌។ ​​

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើ

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើម្បីធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីអំឡុងខែឧសភានៅតែមិនទាន់បានចាកចេញនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃទី០១ កក្កដា។ តាមកាសែតអាមេរិកដដែលនេះ មូលដ្ឋានទ័ពជើងរាមកម្ពុជាបានឈានដល់ការបែងចែកតំបន់បម្រុងទុកសម្រាប់កងទ័ពចិន។ 

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក់​យន្តហោះដល់​ស្លាប់​អ្នក​ដំណើរ​ម្នាក់ នៅ​ថ្ងៃ​ចន្ទម្សិលមិញ​ យន្តហោះ​របស់​ក្រុមហ៊ុន​Air Europa បាន​ចុះ​ចត​ជា​បន្ទាន់​នៅប្រេស៊ីល ក្រោយ​ជួប​ហេតុ​រលាក់វឹកវរ​លើ​អាកាស ដ៏​ធ្ងន់ធ្ងរ។ ជា​សរុប​ មាន​អ្នក​ដំណើរ​ជាង​៤០​នាក់​រង​របួសស្រាល ខ្លះ​ប៉ើង​ទៅ​ជាប់​កុន​ក្នុង​កន្លៀត​ពិដាន​យន្តហោះ។ នេះ​បើ​តាម​ភ្នាក់ងារ​សុខាភិបាល​មូល​ដ្ឋាន ក្នុង​ប្រទេស​ប្រេស៊ីល។

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​ហ្គន់សា​ឡេស ដេវិត​សុន ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកា​ស​សាល​ក្រម​កាត់​ទោស​ចន្លោះ​ពី​៦​ឆ្នាំ​ទៅ​៨​ឆ្នាំ ​ក្នុង​នោះ ​មាន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​នៅ​ក្រោយ​ប្រកាស​សាល​ក្រម​។​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ នាថ្ងៃ​ទី​២ ​កក្កដា​នេះ ​លោក​ អំ ​សំអាត​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​លីកា​ដូ ​ចាត់​ទុក​ ការ​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ពេល​នេះ​ថា​ ជា​ការ​បំបាក់​ស្មារ​តីអ្នក​ចេញ​មុខ​ការ​ពារ​បរិស្ថាន​៕

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្ប

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្បី​រឹត​ចំណង​មេត្រីភាព​ទ្វេភាគី ហើយ​ក៏​ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល លើកទី​២៤ នៃ​ អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ។ នៅ​​តំបន់​អាស៊ីកណ្តាល  ជា​ដែន​ដី​ដែល​ ចិន ​កំពុង​បន្ត​ពង្រឹក​ចំណង​ទូត និងពង្រីក​​ដែន​ឥទ្ធិពល។ នេះជា​លើកទី​៥ហើយ ដែល​ប្រមុខរដ្ឋចិន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ កាហ្សាក់ស្ថាន។  កាហ្សាក់ស្ថាន ក៏​ជាទី​ដែល​លោក ស៊ី ជីនពីង​ បាន​ប្រកាស​ចេញ​មហាគម្រោង​ផែនការផ្លូវ​សូត្រ​ថ្មី ​​«ផ្លូវ​១ខ្សែ​ក្រវាត់​១» កាលពី​ជាង​១​សវត្សរ៍មុន។  ​ ​

Get more results via ClueGoal