លោក យង់ គិមអេង៖ អភិបាលខេត្តតាកែវបង្ហាញនូវគំរូដ៏ល្អដែលមិនស្វាគមន៍ផ្លាកផ្សាយស្រាបៀរ
newsare.net
អភិបាលខេត្តតាកែវថ្មី លោក វ៉ី សំណាង បានប្រកាសនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណលោក យង់ គិមអេង៖ អភិបាលខេត្តតាកែវបង្ហាញនូវគំរូដ៏ល្អដែលមិនស្វាគមន៍ផ្លាកផ្សាយស្រាបៀរ
អភិបាលខេត្តតាកែវថ្មី លោក វ៉ី សំណាង បានប្រកាសនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈបញ្ជាការឯកភាពខេត្តឲ្យស្ថាប័នពាក់ព័ន្ធដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ អតីតអភិបាលខេត្តកំពង់ស្ពឺ ដែលទើបតែងតាំងជាអភិបាលខេត្តតាកែវសម្រាប់អាណត្តិថ្មីកាលពីថ្ងៃទី០១ ខែកក្កដានេះ ក៏ធ្លាប់ចេញបទបញ្ជាដូចគ្នានេះនៅខេត្តកំពង់ស្ពឺផងដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពឲ្យដឹងថាចំណាត់ការរបស់លោកអភិបាលខេត្តតាកែវគឺជារឿងមួយគួរឲ្យស្វាគមន៍ ព្រមទាំងទទូចឲ្យខេត្តផ្សេងៗទៀតអនុវត្តដូចខេត្តតាកែវផងដែរ។ Read more