Cambodia



ក្នុងឆមាសទី១ ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគជាង ៣ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងនៅថ្ងៃទី៥ កក្កដានេះថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ព

Insider Monkey៖កម្ពុជាក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងធំលំដាប់ទី២នៅអាស៊ី

នៅឆ្នាំ២០២៤នេះ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំលំដាប់ទី២ នៅក្នុងចំណោមបណ្តាប្រទេ

Insider Monkey៖កម្ពុជាក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងធំលំដាប់ទី២នៅអាស៊ី

នៅឆ្នាំ២០២៤នេះ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំលំដាប់ទី២ នៅក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីចំនួន២០ ដែលអនុញ្ញាតឱ្យបើកបនល្បែងស្របច្បាប់នៅក្នុងប្រទេស។ នេះបើតាមការចងក្រងទិន្នន័យរបស់គេហទំព័រ Insider Monkey។ តាម Insider Monkey កម្ពុជាមានបនល្បែងច្រើនជាងកាស៊ីណូនៅម៉ាកាវរបស់ប្រទេសចិនទៅទៀត។

តើ​ការ​ទទួលបាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​ជា​សញ្ញាវិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​?

នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-បារាំង​លើកទី​២ នាថ្ងៃ​ទី​០៨ ខែ​កក្កដា ​ឆ្នាំ​២០២៤ ​លោក​នា

តើ​ការ​ទទួលបាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​ជា​សញ្ញាវិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​?

នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-បារាំង​លើកទី​២ នាថ្ងៃ​ទី​០៨ ខែ​កក្កដា ​ឆ្នាំ​២០២៤ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បានលើកឡើង​ថា​ប្រទេសកម្ពុជា​ទទួលបាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​ជាងគេ​នៅ​អំឡុងទសវត្សរ៍​ចុងក្រោយ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍន៍​តិចតួច​។ ​ជាក់ស្តែង​ក្នុងឆ្នាំ ​២០២៣ ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន​២៦៨​ ដែលមាន​ទំហំ​ទឹកប្រាក់​ជិត ​៤,៩​ពាន់លាន​ដុល្លារ​។ អ្នកជំនាញ​សេដ្ឋកិច្ច​នានា​មើលឃើញ​ថា នេះជា​សញ្ញាវិជ្ជមាន​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​តែវា​ក៏មិនមែន​ជា​ហេតុផល​តែមួយគត់​នោះដែរ​។

ក្រសួងសុខាភិបាលព្រមានពីការឆ្លងជំងឺផ្តាសាយបក្សី ខណៈរកឃើញមាន០២ករណីទៀត

នៅថ្ងៃទី៨ ខែកក្កដានេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញជំងឺផ្តាសាយបក្សី H5N1 ទៅលើក្មេងស្រី

ក្រសួងសុខាភិបាលព្រមានពីការឆ្លងជំងឺផ្តាសាយបក្សី ខណៈរកឃើញមាន០២ករណីទៀត

នៅថ្ងៃទី៨ ខែកក្កដានេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញជំងឺផ្តាសាយបក្សី H5N1 ទៅលើក្មេងស្រីម្នាក់អាយុ៥ឆ្នាំម្នាក់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាល ករណីកើតមានជំងឺផ្តាសាយបក្សីទៅលើមនុស្សត្រូវបានរកឃើញនៅថ្ងៃទី៧ ខែកក្កដាតាមរយៈការបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ។

អ្នកចិញ្ចឹមរុយរាជ៖ដង្កូវ BFS មានអត្ថប្រយោជន៍ តែទីផ្សារដង្កូវប្រភេទនេះនៅតូចចង្អៀត

រុយជាសត្វល្អិតមួយប្រភេទដែលមនុស្សភាគច្រើនមិនចូលចិត្ត។ ក្រៅពីរំខានតាមរយៈការរោមលើម្ហូបអាហា

អ្នកចិញ្ចឹមរុយរាជ៖ដង្កូវ BFS មានអត្ថប្រយោជន៍ តែទីផ្សារដង្កូវប្រភេទនេះនៅតូចចង្អៀត

រុយជាសត្វល្អិតមួយប្រភេទដែលមនុស្សភាគច្រើនមិនចូលចិត្ត។ ក្រៅពីរំខានតាមរយៈការរោមលើម្ហូបអាហារ ពិសេសអាហារដែលមានក្លិនស្អុយ ឬទំលើខ្លួនមនុស្ស រុយក៏ជាភ្នាក់ងារចម្លងរោគដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា មានរុយមួយប្រភេទទៀតគឺរុយរាជដែលត្រូវបានគេចិញ្ចឹមយកដង្កូវ BFS ធ្វើជាចំណីសត្វ។ ក្រៅពីជាចំណីសត្វ ដង្កូវ BFS ក៏បានជួយបរិស្ថានដែរ។ នេះបើតាមកញ្ញា ហ៊ុល ហ៊ុនសុភារី អ្នកចិញ្ចឹមរុយរាជ។ តែកញ្ញា ហ៊ុល ហ៊ុនសុភារីមិនភ្លេចបញ្ជាក់ថា ទីផ្សារដង្កូវ BFS នៅតូចចង្អៀត ព្រោះពលរដ្ឋមួយភាគធំនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់ដង្កូវ BFS។

ហ្វីលីពីននិងជប៉ុនចុះកតិកាសញ្ញាការពារជាតិ ក្នុងបរិបទដែល​​ចិនគំរាមសន្តិសុខតំបន់

ថ្ងៃចន្ទទី​៨កក្កដានេះ ជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកតិកាសញ្ញា​ ដើម្បីសហការជួយគ្នាទៅ

ហ្វីលីពីននិងជប៉ុនចុះកតិកាសញ្ញាការពារជាតិ ក្នុងបរិបទដែល​​ចិនគំរាមសន្តិសុខតំបន់

ថ្ងៃចន្ទទី​៨កក្កដានេះ ជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកតិកាសញ្ញា​ ដើម្បីសហការជួយគ្នាទៅវិញទៅមកក្នុងវិស័យ​ការពារជាតិ​។ កតិកាសញ្ញានេះនឹងអនុញ្ញាតឲ្យ​ប្រទេសទាំងសងខាង អាចចល័តកម្លាំងទ័ព ការហ្វឹកហាត់កម្លាំង និងជួយគ្នា​ផ្នែកសព្វាវុធ។ ការចុះកតិកាសញ្ញាជាមួយគ្នា រវាងជប៉ុន និង​ហ្វីលីពីននេះ គឺស្ថិតក្នុងបរិបទមួយ ដែល​ចិនកំពុងតែអាងយ៉ាងខ្លាំងនៅក្នុងតំបន់នេះ ហើយដែលធ្វើ​ឲ្យ​ប្រទេសដ៏ទៃត្រូវរួមកម្លាំងគ្នា​ការពារសន្តិសុខ​។

លោក ហ៊ុន ម៉ាណែត៖កម្ពុជា និងបារាំងបានសហការគ្នាយ៉ាងល្អទាំងនយោបាយ និងសេដ្ឋកិច្ច

ដូច​ការ​គ្រោង​ទុក​ វេទិ​កា​ធុរ​កិច្ច​កម្ពុជា-បារាំង ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៨​ខ

លោក ហ៊ុន ម៉ាណែត៖កម្ពុជា និងបារាំងបានសហការគ្នាយ៉ាងល្អទាំងនយោបាយ និងសេដ្ឋកិច្ច

ដូច​ការ​គ្រោង​ទុក​ វេទិ​កា​ធុរ​កិច្ច​កម្ពុជា-បារាំង ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៨​ខែ​កក្កដា​ឆ្នាំ​២០២៤​ នៅ​ទី​ក្រុង​ភ្នំពេញ​។​ នេះ​ជា​វេទិកា​ធុរ​កិច្ច​កម្ពុជា-បារាំង​លើកទី​២ ​បន្ទាប់ពី​លើក​ទី​១​ បាន​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​។ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ថ្លែង​នៅ​ពេល​បើក​វេទិកា​ថា​ កម្ពុជា ​និង​បារាំង​មិន​ត្រឹម​តែ​បាន​សហ​ការ​គ្នា​ខាង​ផ្នែក​នយោ​បាយ​ប៉ុណ្ណោះ​ទេ​ តែ​ភាគី​ទាំង​ពីរ​ក៏​បាន​សហការ​គ្នា​ច្រើន​នៅ​លើ​វិស័យ​សេដ្ឋ​កិច្ច​ផង​ដែរ​។​

បោះឆ្នោតសភាបារាំង​ជុំទី​២៖ សម្ព័ន្ធបក្សឆ្វេងនិយម​ឈ្នះនាំមុខ​ តែ​គ្មានសំឡេងភាគច្រើនដាច់ខាត

ប្រជា​ជនបារាំងបានទៅចូលរួម​បោះឆ្នោតជ្រើសរើសសមាជិកសភា នៅ​​ជុំទី​២​​ យ៉ាងច្រើនកុះករ កាលពីថ្

បោះឆ្នោតសភាបារាំង​ជុំទី​២៖ សម្ព័ន្ធបក្សឆ្វេងនិយម​ឈ្នះនាំមុខ​ តែ​គ្មានសំឡេងភាគច្រើនដាច់ខាត

ប្រជា​ជនបារាំងបានទៅចូលរួម​បោះឆ្នោតជ្រើសរើសសមាជិកសភា នៅ​​ជុំទី​២​​ យ៉ាងច្រើនកុះករ កាលពីថ្ងៃអាទិត្យ​ទី​៧​កក្កដា។ ផ្អែកតាមតួលេខផ្លូវការ កម្រិត​នៃការចូលរួម​បោះឆ្នោត គឺមាន​ប្រមាណ​ជាង​៦៧%​។ ដោយឡែក លទ្ធផលបណ្តោះអាសន្ន​​នៃ​ការ​​បោះឆ្នោតនេះ​ បានបង្ហាញ​ថាបក្សស្តាំនិយមជ្រុល ​ដែលគេ​គិតប៉ាន់ស្មានថាអាចឈ្នះនាំមុខនោះ​ បែរជាបានត្រឹមលំដាប់ទី​៣ប៉ុណ្ណោះ ខណៈសម្ព័ន្ធបក្សឆ្វេងនិយម​បានឈ្នះនាំមុខគួរឲ្យ​ភ្ញាក់​ផ្អើល​។​ តែយ៉ាងណា គ្មានគណបក្សណា​មួយ ​ឈ្នះបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ដើម្បីអាចឈានទៅ​បង្កើតរដ្ឋាភិបាល​បាន​ទេ​។

ហ្កាហ្សា៖ ក្រុមហាម៉ាសបានសុខចិត្ត​ទទួលយកសំណើរបស់អាមេរិក ដើម្បីចាប់ផ្តើម​ចរចា​ដោះលែងចំណាប់ខ្មាំង

ក្តីសង្ឃឹមក្នុងការឈានទៅមានបទឈប់បាញ់នៅហ្កាហ្សា បានចាប់ផ្តើមមានពន្លឺបន្តិចហើយ។ ផ្អែកតាមប្

ហ្កាហ្សា៖ ក្រុមហាម៉ាសបានសុខចិត្ត​ទទួលយកសំណើរបស់អាមេរិក ដើម្បីចាប់ផ្តើម​ចរចា​ដោះលែងចំណាប់ខ្មាំង

ក្តីសង្ឃឹមក្នុងការឈានទៅមានបទឈប់បាញ់នៅហ្កាហ្សា បានចាប់ផ្តើមមានពន្លឺបន្តិចហើយ។ ផ្អែកតាមប្រភពរបស់​បណ្តាញព័ត៌មាន Reuters គឺក្រុមហាម៉ាស បានសុខចិត្តទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបើកការចរចារំដោះចំណាប់ខ្មាំងទាំងអស់ ហើយ​ក្រុមហាម៉ាស​សុខចិត្តបោះបង់ចោលលក្ខខណ្ឌជាបឋម​ ថាអ៊ីស្រាអែល​ត្រូវតែសន្យាជាមុន ថានឹងឈប់បាញ់ជាអចិន្ត្រៃយ៍​។

UNHCR៖ ដំណើរជនភៀសខ្លួន​ឆ្លងកាត់ផ្លូវគោកនៅអាហ្វ្រិក គ្រោះថ្នាក់ខ្លាំង​ជាង​នៅសមុទ្រ​តំបន់​មេឌីទែរ៉ាណេ

ជនភៀសខ្លួន​ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បាត់បង់​ជីវិត ​រងគ្រោះអំពើ​​ហិង្សា និងការ​រំលោភបំព

UNHCR៖ ដំណើរជនភៀសខ្លួន​ឆ្លងកាត់ផ្លូវគោកនៅអាហ្វ្រិក គ្រោះថ្នាក់ខ្លាំង​ជាង​នៅសមុទ្រ​តំបន់​មេឌីទែរ៉ាណេ

ជនភៀសខ្លួន​ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បាត់បង់​ជីវិត ​រងគ្រោះអំពើ​​ហិង្សា និងការ​រំលោភបំពាន​ផ្សេងៗ បាន​កើត​មា​នជាច្រើន​ហូរហែ​។ មន្ត្រីជាន់ខ្ពស់​ឧត្តម​ស្នងការ​ជនភៀសខ្លួន​ នៃអង្គការ​សហប្រជាជាតិ បាន​ក្រើន​រំឭក​ដល់​ថ្នាក់ដឹកនាំប្រទេស​អឺរ៉ុប​ ឲ្យ​គិត​គូរពិចារណា​​រក​ដំណោះស្រាយ​ជួយ​ជន​ភៀសខ្លួនជាបន្ទាន់​ ក្រោយ​ពីទទួល​បាន​សក្ខីកម្ម​ពី​ជនភៀសខ្លួនជាច្រើន​នាក់​។ ជនភៀសខ្លួន​​ទាំង​នោះ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់តំបន់​សាហារ៉ា​និង​ឆ្ពោះទៅសមុទ្រ​តំបន់​មេឌីទែរ៉ាណេ ​បានបញ្ជាក់ថា​ ពួក​គេ​បាន​ស្គាល់​អ្នក​ស្លាប់ និង​ឃើញសាកសព​ នៅតាម​ដំណើរ​ផ្លូវ​គោក​ គួរ​ឲ្យ​អាណោចអាធ័ម។ ​​  

លោកចូ បៃដិន អះអាងថាមានតែលោក​ម្នាក់គត់ ដែលអាចយកឈ្នះ​លោក​ដូណាល់ ត្រាំ បាន

កាលពីល្ងាចថ្ងៃទី​៥កក្កដា លោកចូ បៃដិន​ បានផ្តល់បទសម្ភាសន៍មួយ​ ឲ្យទូរទស្សន៍ ABC ដើម្បីបញ្ជាក់ប

លោកចូ បៃដិន អះអាងថាមានតែលោក​ម្នាក់គត់ ដែលអាចយកឈ្នះ​លោក​ដូណាល់ ត្រាំ បាន

កាលពីល្ងាចថ្ងៃទី​៥កក្កដា លោកចូ បៃដិន​ បានផ្តល់បទសម្ភាសន៍មួយ​ ឲ្យទូរទស្សន៍ ABC ដើម្បីបញ្ជាក់ប្រាប់ទៅមហាជនថា លោក​នៅតែប្ដេជ្ញាចិត្ត​ឈរឈ្មោះបោះឆ្នោត​ប្រធានាធិបតី​ តំណាងឲ្យ​គណបក្សប្រជាធិបតេយ្យ។ ឆ្លើយតបនឹងមតិនានា ដែលលើកឡើងថាលោក​មានសុខភាពចាស់ទ្រុឌទ្រោម ហើយគួរណាតែពិចារណា​ដកខ្លួនចេញពីការបោះឆ្នោតនេះ​ លោក​ចូ បៃដិន​បានអះអាងថា គ្មាននរណាផ្សេងទៀតក្រៅពីលោកទេ ដែលអាច​យក​ឈ្នះ​លោកដូណាល់ ត្រាំបាន នៅក្នុងការបោះឆ្នោតខែ​វិច្ឆិកាខាងមុខ​។

ឥណ្ឌូណេស៊ី៖ ព្រៃឈើ​ ជាង៧០ម៉ឺន​ហិកតា ត្រូវ​បំផ្លិចបំផ្លាញ​ព្រោះ​ជីកគាស់យក​រ៉ែ

​​ឧស្សាហកម្ម​នីស្សារណកម្ម ចម្រាញ់​យក​ធនធានរ៉ែ​ធម្មជាតិ បាន​បង្កវិនាសកម្ម​ព្រៃឈើ​យ៉ាងច្រ

ឥណ្ឌូណេស៊ី៖ ព្រៃឈើ​ ជាង៧០ម៉ឺន​ហិកតា ត្រូវ​បំផ្លិចបំផ្លាញ​ព្រោះ​ជីកគាស់យក​រ៉ែ

​​ឧស្សាហកម្ម​នីស្សារណកម្ម ចម្រាញ់​យក​ធនធានរ៉ែ​ធម្មជាតិ បាន​បង្កវិនាសកម្ម​ព្រៃឈើ​យ៉ាងច្រើន​សម្បើម​ នៅប្រទេស​ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី ត្រូវ​រង​​ការរិះគន់​ជាថ្មី​​ទៀត ពីសំណាក់​អង្គការ​អាមេរិក ថា​បាន​​បំផ្លិចបំផ្លាញព្រៃឈើ​ រាប់សែន​​ហិកតា ​ព្រោះ​សកម្មភាព​ជីកគាស់យក​រ៉ែ សំខាន់ៗ ដូចជា រ៉ែមាស ធ្យូងថ្ម និង​នីកែល​​។ ក្រៅពីសកម្មភាពចម្រាញ់​​រ៉ែ ​ក៏​នៅមាន​ការ​កាប់ព្រៃ​ដើម្បី​ដាំ​ដូង​ប្រេង​ និង​ឈើដំណាំ​ផ្សេងទៀត​។​​  

ឥណ្ឌូណេស៊ី៖ ព្រៃឈើ​ ជាង៧០ម៉ឺន​ហិកតា ត្រូវ​បំផ្លិចបំផ្លាញ​ព្រោះ​សកម្មភាព​ចម្រាញ់​រ៉ែ

​​ឧស្សាហកម្ម​នីស្សារណកម្ម ចម្រាញ់​យក​ធនធានរ៉ែ​ធម្មជាតិ បាន​បង្កវិនាសកម្ម​ព្រៃឈើ​យ៉ាងច្រ

ឥណ្ឌូណេស៊ី៖ ព្រៃឈើ​ ជាង៧០ម៉ឺន​ហិកតា ត្រូវ​បំផ្លិចបំផ្លាញ​ព្រោះ​សកម្មភាព​ចម្រាញ់​រ៉ែ

​​ឧស្សាហកម្ម​នីស្សារណកម្ម ចម្រាញ់​យក​ធនធានរ៉ែ​ធម្មជាតិ បាន​បង្កវិនាសកម្ម​ព្រៃឈើ​យ៉ាងច្រើន​សម្បើម​ នៅប្រទេស​ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី ត្រូវ​រង​​ការរិះគន់​ជាថ្មី​​ទៀត ពីសំណាក់​អង្គការ​អាមេរិក ថា​បាន​​បំផ្លិចបំផ្លាញព្រៃឈើ​ រាប់សែន​​ហិកតា ​ព្រោះ​សកម្មភាព​ចម្រាញ់​រ៉ែ សំខាន់ៗ ដូចជា រ៉ែមាស ធ្យូងថ្ម និង​នីកែល​​។ ក្រៅពីសកម្មភាពចម្រាញ់​​រ៉ែ ​ក៏​នៅមាន​ការ​កាប់ព្រៃ​ដើម្បី​ដាំ​ដូង​ប្រេង​ និង​ឈើដំណាំ​ផ្សេងទៀត​។​​  

ប្រធានសហភាពអឺរ៉ុបថ្មី ទៅរុស្ស៊ីជួបលោកពូទីន ចរចារកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន

ក្រោយពីបានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងទីក្រុងកៀវ នៅថ្ងៃទី ២ ខែ

ប្រធានសហភាពអឺរ៉ុបថ្មី ទៅរុស្ស៊ីជួបលោកពូទីន ចរចារកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន

ក្រោយពីបានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងទីក្រុងកៀវ នៅថ្ងៃទី ២ ខែកក្កដា កន្លងមក លោក Viktor Orban នាយក​រដ្ឋមន្ត្រីហុងគ្រី និង ជាប្រធានប្តូរវេនថ្មីនៃសហភាពអឺរ៉ុប បានទៅបន្តទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ ពេលបានទទួលដំណឹងអំពីដំណើរទស្សនកិច្ចនេះភ្លាម ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត បាននាំគ្នាសម្តែងការមិនពេញចិត្ត និងរិះគន់ខ្លាំងៗ ដោយចាត់ទុកថា លោក ​Viktor Orban គ្មានតួនាទី ទៅជួបចរចាជាមួយរុស្ស៊ី ដែលជាប្រទេសកំពុងរងទណ្ឌកម្ម នោះឡើយ។ សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ប្រមុខតំណាងសហភាពអឺរ៉ុប នៅប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានឆាបឆេះឡើងអស់រយៈពេលជាងពីរឆ្នាំមកនេះ។

តើចរន្តផ្សព្វផ្សាយភ្ញៀវទេសចរដើរកម្សាន្តឆ្លុះបញ្ចាំងការពិតកម្រិតណានៃវិស័យទេសចរណ៍កម្ពុជា?

នៅប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ស្ថាប

តើចរន្តផ្សព្វផ្សាយភ្ញៀវទេសចរដើរកម្សាន្តឆ្លុះបញ្ចាំងការពិតកម្រិតណានៃវិស័យទេសចរណ៍កម្ពុជា?

នៅប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ស្ថាប័នរដ្ឋពីចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់រមណីយដ្ឋានអង្គរ។ យុទ្ធនាការផ្សព្វផ្សាយនេះត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ថា គឺដើម្បីតបនឹងការរិះគន់របស់មហាជនដែលមើលឃើញថា វិស័យទេសចរណ៍កម្ពុជាកំពុងស្ថិតក្នុងវិបត្តិ។ តើអ្វីទៅជាស្ថានភាពពិតរបស់វិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន?។

ចិន​ធ្វើព្យុះធ្វើភ្លៀង ដាក់​សម្ពាធ​រឹត​បន្តឹង​ការ​រិះគន់​ស្តីពី​សិទ្ធិមនុស្ស នៅ​ហ្សឺណែវ

រដ្ឋអំណាច​​ចិន​ប៉េកាំង បាន​ព្យាយាម​ប្រើឥទ្ធិពល​ដាក់​សម្ពាធ​និងរឹត​ត្បិត​ការ​រិះគន់​ជុំវ

ចិន​ធ្វើព្យុះធ្វើភ្លៀង ដាក់​សម្ពាធ​រឹត​បន្តឹង​ការ​រិះគន់​ស្តីពី​សិទ្ធិមនុស្ស នៅ​ហ្សឺណែវ

រដ្ឋអំណាច​​ចិន​ប៉េកាំង បាន​ព្យាយាម​ប្រើឥទ្ធិពល​ដាក់​សម្ពាធ​និងរឹត​ត្បិត​ការ​រិះគន់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស នៅក្នុង​ឱកាស​កិច្ចប្រជុំវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​ពិភពលោក។ កិច្ចប្រជុំនេះ រៀបចំ​ឡើង​ថ្ងៃព្រហស្បតិ៍ ទី​៤ កក្កដា  នៅទី​ស្នាក់ការ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃអង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។​ មន្ត្រី​ទូត​បស្ចិមប្រទេស បាន​ថ្លែង​ថា ចំពោះ​ប្រទេស​និងអង្គការខ្លះដែល​រដ្ឋអំណាច​ចិនយល់ថា​ទំនងជា​អាច​បញ្ចុះបញ្ចូលបាន នោះមន្ត្រី​ការទូត​​ចិន​យកចិត្ត​និងព្យាយាម​​បញ្ចុះបញ្ចូល ក៏ប៉ុន្តែ ចំពោះ​ប្រទេស​និងអង្គការ​សិទ្ធិមនុស្ស​ខ្លះទៀត​ ចិន​​​ដាក់​សម្ពាធ​តែម្តង។ គ្រានេះ មន្ត្រី​ទូត​ចិន​ដាស់តឿនថា កុំឲ្យ​បញ្ហា​សិទ្ធិមនុស្ស​ ធ្វើជា​លេស និងជា​អាវុធ ដើម្បី​វាយប្រហារ​ចិន។

អង្គការហត្ថាវេជ្ជសាស្ត្រនាំគ្រូពេទ្យបារាំងជំនាញលំនឹងសរីរាង្គមកព្យាបាលកុមារកម្ពុជា

ក្នុងឆ្នាំ២០២៤ នេះ អង្គការហត្ថាវេជ្ជសាស្ត្រកំពុងដឹកនាំគ្រូពេទ្យជំនាញផ្នែកលំនឹងសរីរាង្គព

អង្គការហត្ថាវេជ្ជសាស្ត្រនាំគ្រូពេទ្យបារាំងជំនាញលំនឹងសរីរាង្គមកព្យាបាលកុមារកម្ពុជា

ក្នុងឆ្នាំ២០២៤ នេះ អង្គការហត្ថាវេជ្ជសាស្ត្រកំពុងដឹកនាំគ្រូពេទ្យជំនាញផ្នែកលំនឹងសរីរាង្គពីបារាំងមកព្យាបាលកុមារកម្ពុជាក្រីក្រ និងមានពិការភាពប្រមាណពី ៣ ៥០០ ទៅ ៤ ០០០នាក់នៅតាមអង្គការក្នុងស្រុកជាច្រើន ក្នុងនោះមានអង្គការផ្ទះបាយកុមារដែលបានបើកទ្វារទទួលពិនិត្យព្យាបាលជំងឺលំនឹងសរីរាង្គឱ្យកុមារប្រមាណ ២០០នាក់ក្នុងរយៈពេល ២ថ្ងៃដោយឥតគិតថ្លៃ។ អាណាព្យាបាលដែលបានយកកូនៗមកទទួលការព្យាបាលនៅអង្គការផ្ទះបាយកុមារប្រាប់ថា ពួកគាត់សប្បាយចិត្ត ដ្បិតមិនធ្លាប់ស្គាល់ការព្យាបាលជំងឺប្រភេទនេះ៕

លោក ​យង់ គិមអេង​៖​ អភិបាល​ខេត្ត​តាកែវ​បង្ហាញ​នូវ​គំរូ​ដ៏​ល្អ​ដែល​មិន​ស្វាគមន៍​ផ្លាក​ផ្សាយ​ស្រាបៀរ

អភិបាល​ខេត្ត​តាកែវ​ថ្មី ​លោក ​វ៉ី សំណាង ​បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​លើកដំបូង​របស់​គណ

លោក ​យង់ គិមអេង​៖​ អភិបាល​ខេត្ត​តាកែវ​បង្ហាញ​នូវ​គំរូ​ដ៏​ល្អ​ដែល​មិន​ស្វាគមន៍​ផ្លាក​ផ្សាយ​ស្រាបៀរ

អភិបាល​ខេត្ត​តាកែវ​ថ្មី ​លោក ​វ៉ី សំណាង ​បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​លើកដំបូង​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ចោល​ទាំងអស់​នៅក្នុង​ភូមិសាស្រ្ត​ខេត្ត​តាកែវ​។ អតីត​អភិបាល​ខេត្ត​កំពង់ស្ពឺ ​ដែល​ទើប​តែងតាំង​ជា​អភិបាល​ខេត្ត​តាកែវ​សម្រាប់​អាណត្តិ​ថ្មី​កាលពី​ថ្ងៃ​ទី​០១ ​ខែ​កក្កដា​នេះ ​ក៏ធ្លាប់​ចេញ​បទបញ្ជា​ដូចគ្នា​នេះ​នៅខេត្ត​កំពង់ស្ពឺ​ផងដែរ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​នាថ្ងៃទី​០៥ ខែ​កក្កដា ​ឆ្នាំ​២០២៤​នេះ លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​ឲ្យដឹង​ថា​ចំណាត់ការ​របស់​លោក​អភិបាល​ខេត្ត​តាកែវ​គឺជា​រឿងមួយ​គួរឲ្យ​ស្វាគមន៍ ​ព្រមទាំង​ទទូចឲ្យ​ខេត្ត​ផ្សេងៗ​ទៀត​អនុវត្ត​ដូចខេត្ត​តាកែវ​ផងដែរ​។

ក្រុមហ៊ុនផលិតស្ករអំពៅថៃ KSL ឈប់វិនិយោគនៅកម្ពុជា ក្រោយរកស៊ីខាត

ក្រុមហ៊ុនផលិតស្ករអំពៅខ្នាតធំទី៣របស់ថៃKSL សម្រេចដកខ្លួនចេញពីកម្ពុជា ក្រោយជួបលក្ខខណ្ឌមិនអំណ

ក្រុមហ៊ុនផលិតស្ករអំពៅថៃ KSL ឈប់វិនិយោគនៅកម្ពុជា ក្រោយរកស៊ីខាត

ក្រុមហ៊ុនផលិតស្ករអំពៅខ្នាតធំទី៣របស់ថៃKSL សម្រេចដកខ្លួនចេញពីកម្ពុជា ក្រោយជួបលក្ខខណ្ឌមិនអំណោយផលមួយចំនួន។ នេះបើតាមការលើកឡើងរបស់ម្ចាស់ក្រុមហ៊ុន លោក ឆាឡូស ឈិនថាមមីតនៅក្នុងកាសែតថៃបាងកកប៉ុស្តិ៍ចេញផ្សាយនាថ្ងៃទី០៥ ខែកក្កដានេះ។ ម្ចាស់ក្រុមហ៊ុនស្ករអំពៅថៃរូបនេះបានលើកឡើងថា ការវិនិយោគក្នុងប្រទេសកម្ពុជាមិនស្រួលឡើយ ព្រោះកម្ពុជាមិនចេះទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីនាំស្ករចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក។

យុវតី រ៉ុកសាន ហ្វូក សម្រេចក្តីស្រម៉ៃក្លាយជា កូនជាងសិប្បកម្មឆ្នើម ប្រចាំប្រទេសបារាំង

នៅទីក្រុង លីយ៉ុង ប្រទេសបារាំង កាលពីខែ មិថុនា កន្លងទៅ មានរៀបចំកម្មវិធីពិធីប្រកួតជ្រើសរើសកូន

យុវតី រ៉ុកសាន ហ្វូក សម្រេចក្តីស្រម៉ៃក្លាយជា កូនជាងសិប្បកម្មឆ្នើម ប្រចាំប្រទេសបារាំង

នៅទីក្រុង លីយ៉ុង ប្រទេសបារាំង កាលពីខែ មិថុនា កន្លងទៅ មានរៀបចំកម្មវិធីពិធីប្រកួតជ្រើសរើសកូនជាងសិប្បកម្មឆ្នើមប្រចាំប្រទេសបារាំង។ យុវតី រ៉ុកសាន ហ៊្វូក វ័យ ២០ ឆ្នាំ និង មានស្រុកកំណើត នៅខេត្ត ណរម៉ង់ឌី បានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីប្រកួតនេះ ក្នុងវិញ្ញាសារ បច្ចេកទេសតុបតែងលម្អ លើកែវ និង កញ្ចក់។ ជាសិស្សសាលា នៅវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង ប៉ារីស យុវតី រ៉ុកសាន ស្រម៉ៃចង់ក្លាយជាសិប្បករឆ្នើមមួយរូប ទៅថ្ងៃអនាគត។

នាយករដ្ឋមន្ត្រីចិន អំពាវនាវ​ឲ្យ​មានសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យ​បច្ចេកវិទ្យា AI

លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងអំពាវនាវ​ឲ្យមាន​ ការបើកចំហ​​សហប្រតិបត្តិការអន្តរជា

នាយករដ្ឋមន្ត្រីចិន អំពាវនាវ​ឲ្យ​មានសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យ​បច្ចេកវិទ្យា AI

លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងអំពាវនាវ​ឲ្យមាន​ ការបើកចំហ​​សហប្រតិបត្តិការអន្តរជាតិ ​នៅលើវិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងតែរីកចម្រើនខ្លាំង។ គួរកត់សំគាក់ថា ការអំពាវនាវឲ្យ​មានការបើកចំហពីសំណាក់លោកនាយករដ្ឋមន្ត្រីចិននេះ គឺស្ថិតក្នុងបរិបទមួយ ដែល​សហរដ្ឋអាមេរិក​កំពុងប្រើប្រាស់គោលនយោបាយ​​បិទខ្ទប់ មិន​ឲ្យ​រីកសាយភាពបច្ចេកវិទ្យាទំនើបរបស់គេ​​ទៅកាន់ចិន​។

តើ​ប្រតិកម្ម​ព្រោងព្រាត​លើការ​ដាក់ទោស​សកម្មជន​បរិស្ថាន​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ​ឬ​ទេ​?

កាលពី​ថ្ងៃ​ទី​០២ ​កក្កដា ​ឆ្នាំ​២០២៤ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​

តើ​ប្រតិកម្ម​ព្រោងព្រាត​លើការ​ដាក់ទោស​សកម្មជន​បរិស្ថាន​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ​ឬ​ទេ​?

កាលពី​ថ្ងៃ​ទី​០២ ​កក្កដា ​ឆ្នាំ​២០២៤ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្តន្ទាទោស​សកម្មជន​មាតាធម្មជាតិ​ចំនួន ​១០​នាក់​ដោយម្នាក់​ៗ​ត្រូវជាប់​ពន្ធនាគារ​ចន្លោះពី​ ៨ ទៅ​១០ឆ្នាំ​ពីបទ​រួមគំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ សាលក្រម​នេះ​ត្រូវបាន​បណ្តា​ប្រទេស​លោក​ខាងលិច​ អង្គការ​ក្រៅរដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ ​រួមទាំង​បក្ស​ប្រឆាំង​ក្នុងស្រុក​បញ្ចេញ​ប្រតិកម្ម​មិនពេញចិត្ត ​និង​ស្នើឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនោះ​ឲ្យមាន​សេរីភាព​វិញ​។ ​អ្នកវិភាគ​ខ្លះ​យល់ថា ​ប្រតិកម្ម​ព្រោងព្រាត​នេះ​នឹងមាន​ផល​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា ​តិច ​ឬ​ច្រើន ​ហើយ​ខ្លះទៀត​យល់ថា ​គ្មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់​៕

អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ

ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រ

អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ

ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។

ក្រសួងមហាផ្ទៃ៖ការដាក់កម្ពុជាជាប់លេខ១ រឿងឧកិ្រដ្ឋកម្មមានចេតនាទុច្ចរិតចំពោះកម្ពុជា

ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូច សុឃៈបានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេ

ក្រសួងមហាផ្ទៃ៖ការដាក់កម្ពុជាជាប់លេខ១ រឿងឧកិ្រដ្ឋកម្មមានចេតនាទុច្ចរិតចំពោះកម្ពុជា

ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូច សុឃៈបានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ ១ មានឧក្រិដ្ឋខ្ពស់ជាងគេក្នុងតំបន់អាស៊ានថា មានចេតនាទុច្ចរិតចំពោះកម្ពុជា។ លោកទូច សុឃៈបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី០៤ កក្កដានេះថា ក្រសួងមហាផ្ទៃកំពុងសិក្សា និងពិនិត្យមើលលើរបាយការណ៍ដែលបានដាក់ចំណាត់ថ្នាក់កម្ពុជាយ៉ាងដូច្នេះ។

លោកពូទីន​និងលោក​ស៊ីជីនពីង ប្រកាស​ថាអង្គការសហប្រតិបត្តិការសៀងហៃគឺជាសសរគ្រឹះ​នៃ​ “ពិភពលោក​ពហុប៉ូល​”

ថ្ងៃព្រហស្បតិ៍ទី​៤កក្កដានេះ ក្រុមប្រទេស​អង្គការ​​សហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់ផ

លោកពូទីន​និងលោក​ស៊ីជីនពីង ប្រកាស​ថាអង្គការសហប្រតិបត្តិការសៀងហៃគឺជាសសរគ្រឹះ​នៃ​ “ពិភពលោក​ពហុប៉ូល​”

ថ្ងៃព្រហស្បតិ៍ទី​៤កក្កដានេះ ក្រុមប្រទេស​អង្គការ​​សហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់ផ្តើមបើកជំនួបកំពូលរបស់ខ្លួន នៅ​ឯទីក្រុងអាស្តាណា ប្រទេស​កាហ្សាក់ស្ថាន​។ ក្នុងជំនួបដាច់ដោយឡែក មុនបើកជំនួបកំពូល​នេះ​​ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​ពូទីន បានប្រកាសជំហររួមគ្នា ថាអង្គការសហប្រតិបត្តិការសៀងហៃ គឺជា​សសរគ្រិះនៃ​ “ពិភពលោក​ពហុប៉ូលដ៏ត្រឹមត្រូវ”។ “ពហុប៉ូល” ដែលមានន័យថា មិនមែនមានតែប៉ូល​ក្រុមប្រទេសលោកខាងលិចតែមួយទេ ដែលជាអ្នកដឹកនាំពិភពលោក​។

លោកឆាយ វិសុទ្ធ៖កម្ពុជាមិនដែលព្រងើយកន្តើយនឹងការទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវ

លោកឆាយ វិសុទ្ធ៖កម្ពុជាមិនដែលព្រងើយកន្តើយនឹងការទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤ ពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង ១៤ រួមមាន រូបចម្លាក់ទេពស្រី ឬនាងឧមា រូបចម្លាក់បដិមាព្រះលោកកេសូ និងព្រះកេសព្រះលោកេសូធ្វើពីសំរិទ្ធ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី៤ កក្កដា លោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបានបញ្ជាក់ថា ការទទួលបានវិញនូវវត្ថុបុរាណខ្មែរពីអាមេរិកពេលនេះជាលទ្ធផលនៃការចរចាដោយផ្ទាល់ និងដោយប្រយោលរវាងកម្ពុជា និងអាមេរិក។ គិតមកទល់ពេលនេះ កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណរបស់ខ្លួនប្រមាណជាង ៨០០។ តាមលោកឆាយ វិសុទ្ធ កម្ពុជានឹងបន្តទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់ទៅក្រៅប្រទេសដោយមិនព្រងើយកន្តើយឡើយ។

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ​លើស​៨៥ឆ្នាំ នៅ​ឆ្នាំ​២០២៤​នេះ ដោយ​ជំងឺ​ក្អក​មាន់។ ជំងឺ​ក្អក​មាន់​តែ​គេ​សឹង​ភ្លេច​បាត់​ទៅ​ហើយ​ស្រាប់​តែ​ផ្ទុះ​កំរើក​ឡើង​នៅ​វិញ យ៉ាង​ខ្លាំង​ ​នៅ​ស្រុក​បារាំង​និង​អឺរ៉ុប​។ តើ​ក្អ​ក​មាន់​ជា​ជំងឺ​អ្វី? ហេតុ​មាន​ផ្ទុះ​ករណី​ក្អកមាន់​ច្រើន​នៅអឺរ៉ុប? តើ​ត្រូវ​ការពារ​ខ្លួន​ពី​ជំងឺ​ក្អកមាន់​នេះ​យ៉ាង​ដូចម្តេច?

HWR អំពាវនាវឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញជំរុញឲ្យរដ្ឋាភិបាលឈប់យាយីសង់ត្រាល់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HWR) ស្នើឲ្យអង្គការពលកម្មអន្តរជាតិ ILO និងក្រុមហ៊ុនម៉ាកល

HWR អំពាវនាវឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញជំរុញឲ្យរដ្ឋាភិបាលឈប់យាយីសង់ត្រាល់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HWR) ស្នើឲ្យអង្គការពលកម្មអន្តរជាតិ ILO និងក្រុមហ៊ុនម៉ាកល្បីៗដែលវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជាជំរុញរដ្ឋាភិបាលកម្ពុជាឲ្យឈប់គៀបសង្កត់លើអង្គការសង់ត្រាល់បន្តទៀត។ ការអំពាវនាវរបស់ HWR ធ្វើឡើង ក្រោយក្រសួងមហាផ្ទៃចេញលិខិតជូនដំណឹងឱ្យសង់ត្រាល់បញ្ចូនព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការលុយនៅធនាគារឱ្យក្រសួងក្នុងរយៈពេល ៣០ថ្ងៃ និងបន្ទាប់ពីសហជីពដែលមានទំនោររដ្ឋាភិបាលបានចោទសង់ត្រាល់ក្នុងរឿងទទួលលុយពីបរទេស។ 

លោក​ចូបៃដិន​ដាច់ខាត​មិនដក​ខ្លួន​ចេញ​ពីការបោះឆ្នោត​​ប្រធានាធិបតី​ឡើយ

គ្មាន​ទេ​សេណារីយ៉ូលោក ចូ បៃដិន បោះបង់​បេក្ខភាព​​ប្រធានាធិបតី​ សម្រាប់អាណត្តិទីពីរ។ ទោះ​បី

លោក​ចូបៃដិន​ដាច់ខាត​មិនដក​ខ្លួន​ចេញ​ពីការបោះឆ្នោត​​ប្រធានាធិបតី​ឡើយ

គ្មាន​ទេ​សេណារីយ៉ូលោក ចូ បៃដិន បោះបង់​បេក្ខភាព​​ប្រធានាធិបតី​ សម្រាប់អាណត្តិទីពីរ។ ទោះ​បី​ជាមាន​សំឡេង​ព្រួយ​បារម្ភ​ផ្ទុះ​ឡើងខ្លាំង​​នៅក្នុង​រង្វង់បក្ស​យ៉ាង​ណា​ក៏​ដោយ​ ក៏លោក​ប្រធានាធិបតី​មិន​ដើរ​ចេញ​ពី​ការ​ប្រកួត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់ជា​ផ្លូវការ​​របស់​អ្នក​នាំពាក្យ​សេតវិមាន​ ក្រោយ​ជំនួប​ប្រជុំ​បក្ស​រួច។

សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង

  លោកសំ ចំរើន​ សហមេធាវីការពារសិទ្ធិក្រុម​សកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្

សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង

  លោកសំ ចំរើន​ សហមេធាវីការពារសិទ្ធិក្រុម​សកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ​ RFI នៅថ្ងៃទី៤​ កក្កដានេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីខ្លួនដើម្បីសម្រេចថា​ តើនឹងត្រូវប្តឹងឧទ្ធរណ៍ដោយរបៀប ណា។ ការលើកឡើងរបស់លោកមេធាវី សំ ចំរើនដូច្នេះ គឺបន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អ

CSIS ថាចិនកំពុង​ពង្រីកសកម្មភាពឈ្លបយកការណ៍​អាមេរិក​ នៅលើទឹកដីគុយបា

ចិនហាក់ទំនងជាកំពុងតែពង្រីកសកម្មភាពឈ្លបយកការណ៍អាមេរិក ដោយប្រើប្រាស់ទឹកដី​គុយបា។ នេះបើផ្អែកតាមការសន្និដ្ឋាននៅក្នុងរបាយការណ៍​ថ្មីមួយ របស់មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រ​ និងអន្តរជាតិ CSIS ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ចេញផ្សាយថ្ងៃទី​២កក្កដា​។ ផ្អែកតាម​របាយការណ៍នេះ ចិន​កំពុងតែសាងសង់​ទីតាំងឈ្លបយកការណ៍​ បំពាក់ដោយអង់តែន បច្ចេកវិទ្យាទំនើបផ្សេងទៀតនៅលើទឹកដី​គុយបា ដែល​កម្មវត្ថុគឺដើម្បីឈ្លបស្តាប់និងប្រមូលព័ត៌មានពីសហរដ្ឋអាមេរិក។​

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋប

ពួក​តាលីបង់​និង​សហរដ្ឋអាមេរិក​ ជជែកគ្នា​ពីការ​ដោះដូរ​អ្នក​ទោស

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយ​ពួក​តាលីបង់ ​​អះអាងថា បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ដោះដូរ​អ្នក​ទោស​និង​ចំណាប់​ខ្មាំង​។ ដំណឹង​នេះលេចឮក្រោយ​ពី​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​១ ស្តីពី ​ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន។ កិច្ចប្រជុំអន្តរជាតិ​នេះ បាន​​ធ្វើឡើង​នៅ​ប្រទេស​កាតារ ដោយ​មាន​តំណាង​ក្រុម​តាលីបង់ និង​តំណាង​អាជ្ញាធរ​អាមេរិក​ ​ចូលរួម​ផង​។ គេ​ជឿថា​ ជនជាតិ​អាមេរិក​២នាក់​ អាច​នឹង​ឋិត​ចំណោម​មនុស្ស​​ដែល​ត្រូវដោះដូរ​លើកនេះ។​ 

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់

ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្រោយចេញសាលក្រម មានសកម្មជនមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំនៅទីតាំង ៥ខុសៗគ្នា។ តាមលោកសាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោកថុន រដ្ឋាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញាភួន កែវរស្មីបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន២នាក់ផ្សេងទៀត មានកញ្ញា ឡុង គន្ធាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ីនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។ ហេតុអ្វីបានជានៅក្នុងសំណុំរឿងតែមួយ បែរជាយកទៅឃុំនៅទីតាំងខុសៗគ្នាទៅវិញ?

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំ

ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់

នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកកំពុងបន្តបារម្ភជុំវិញការទូទាត់សំណងលើដី និងផ្ទះសម្បែងដែលស្ថិតក្នុងគម្រោងព្រែកជីកនោះ។ អ្វីដែលពួកគេចង់បាន គឺសំណងសមរម្យដើម្បីឲ្យពួកគេអាចទៅរកទីតាំងថ្មីសម្រាប់រស់នៅ។ 

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គកា

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គការ ​UNESCO កាលពីឆ្នាំ​១៩៥១​។ ក្នុងនាម​ជាសមាជិក ​UNESCO ​រយៈពេល ​៧៣ឆ្នាំ​កន្លងទៅ ​ប្រទេសកម្ពុជា​បាន​ចុះបញ្ជី​សម្បតិ្តបេតិកភណ្ឌ​រូបី អរូបី ​និង​បញ្ជីស្មារតី​ចងចាំ​នៃ​ពិភពលោក​សរុបចំនួនជាង​១០។ ​ក្នុងកិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ នាថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោកស្រី ​ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានលើកឡើងថា​ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើនពី​សមាជិកភាព​អង្គការ ​UNESCO។ ​តាមលោកស្រី​រដ្ឋមន្ត្រី ​កម្ពុជាទទួល​បាន​ការគាំទ្រ​នូវគម្រោង​នានាក្នុងការ​ថែរក្សា និង​ជួសជុល​ប្រាសាទ ​ការចែករំលែក​បទពិសោធន៍​ ផ្លាស់ប្តូរ​ចំណេះដឹង ​ការ​ស្រាវជ្រាវ ​និង​គាស់​កកាយឡើងវិញ​នូវអ្វី​ដែល​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់ ​និង​បាត់បង់​ជាដើម​៕

Get more results via ClueGoal