ចិនធ្វើព្យុះធ្វើភ្លៀង ដាក់សម្ពាធរឹតបន្តឹងការរិះគន់ស្តីពីសិទ្ធិមនុស្ស នៅហ្សឺណែវ
newsare.net
រដ្ឋអំណាចចិនប៉េកាំង បានព្យាយាមប្រើឥទ្ធិពលដាក់សម្ពាធនិងរឹតត្បិតការរិះគន់ជុំវចិនធ្វើព្យុះធ្វើភ្លៀង ដាក់សម្ពាធរឹតបន្តឹងការរិះគន់ស្តីពីសិទ្ធិមនុស្ស នៅហ្សឺណែវ
រដ្ឋអំណាចចិនប៉េកាំង បានព្យាយាមប្រើឥទ្ធិពលដាក់សម្ពាធនិងរឹតត្បិតការរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស នៅក្នុងឱកាសកិច្ចប្រជុំវាយតម្លៃស្ថានភាពសិទ្ធិមនុស្សពិភពលោក។ កិច្ចប្រជុំនេះ រៀបចំឡើងថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា នៅទីស្នាក់ការក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មន្ត្រីទូតបស្ចិមប្រទេស បានថ្លែងថា ចំពោះប្រទេសនិងអង្គការខ្លះដែលរដ្ឋអំណាចចិនយល់ថាទំនងជាអាចបញ្ចុះបញ្ចូលបាន នោះមន្ត្រីការទូតចិនយកចិត្តនិងព្យាយាមបញ្ចុះបញ្ចូល ក៏ប៉ុន្តែ ចំពោះប្រទេសនិងអង្គការសិទ្ធិមនុស្សខ្លះទៀត ចិនដាក់សម្ពាធតែម្តង។ គ្រានេះ មន្ត្រីទូតចិនដាស់តឿនថា កុំឲ្យបញ្ហាសិទ្ធិមនុស្ស ធ្វើជាលេស និងជាអាវុធ ដើម្បីវាយប្រហារចិន។ Read more