ប្រធានសហភាពអឺរ៉ុបថ្មី ទៅរុស្ស៊ីជួបលោកពូទីន ចរចារកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន
newsare.net
ក្រោយពីបានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងទីក្រុងកៀវ នៅថ្ងៃទី ២ ខែប្រធានសហភាពអឺរ៉ុបថ្មី ទៅរុស្ស៊ីជួបលោកពូទីន ចរចារកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន
ក្រោយពីបានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងទីក្រុងកៀវ នៅថ្ងៃទី ២ ខែកក្កដា កន្លងមក លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី និង ជាប្រធានប្តូរវេនថ្មីនៃសហភាពអឺរ៉ុប បានទៅបន្តទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ ពេលបានទទួលដំណឹងអំពីដំណើរទស្សនកិច្ចនេះភ្លាម ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត បាននាំគ្នាសម្តែងការមិនពេញចិត្ត និងរិះគន់ខ្លាំងៗ ដោយចាត់ទុកថា លោក Viktor Orban គ្មានតួនាទី ទៅជួបចរចាជាមួយរុស្ស៊ី ដែលជាប្រទេសកំពុងរងទណ្ឌកម្ម នោះឡើយ។ សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ប្រមុខតំណាងសហភាពអឺរ៉ុប នៅប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានឆាបឆេះឡើងអស់រយៈពេលជាងពីរឆ្នាំមកនេះ។ Read more