Cambodia



អ្នកចិញ្ចឹមរុយរាជ៖ដង្កូវ BFS មានអត្ថប្រយោជន៍ តែទីផ្សារដង្កូវប្រភេទនេះនៅតូចចង្អៀត

រុយជាសត្វល្អិតមួយប្រភេទដែលមនុស្សភាគច្រើនមិនចូលចិត្ត។ ក្រៅពីរំខានតាមរយៈការរោមលើម្ហូបអាហា

ទូតចិន​ថ្មី​៖ ​ការ​ប្រសិទ្ធនាម​មហាវិថី ​ស៊ី ជិនពីង ​បង្ហាញពី​មិត្តភាព​កម្ពុជា-​ចិន ​មិនអាច​បំបែក​បាន

ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​បានអះអាង​ថា​ការដាក់​ឈ្មោ

ទូតចិន​ថ្មី​៖ ​ការ​ប្រសិទ្ធនាម​មហាវិថី ​ស៊ី ជិនពីង ​បង្ហាញពី​មិត្តភាព​កម្ពុជា-​ចិន ​មិនអាច​បំបែក​បាន

ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​បានអះអាង​ថា​ការដាក់​ឈ្មោះមហាវិថី ​ស៊ី ជិនពីង ​បាន​បង្ហាញយ៉ាង​រស់រវើក​នៃ​មិត្តភាព​ជាប្រពៃណី​រវាងចិន ​និង​កម្ពុជា ​ដែល​មិនអាចបំបែក​បាន។ ​ការលើកឡើង​របស់​លោក ​វ៉ាង វិនប៊ីន ​ដូច្នេះ​បាន​ធ្វើឡើង​ខណៈដែល​លោក​ចូលរួម​ជាមួយលោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​សម្ពោធ​បង្គោល​ស្លាកឈ្មោះ​មហាវិថី ​ស៊ី ជិនពីង ​នៅថ្ងៃ​ទី​១៩ ​ខែ​កក្កដា ​ឆ្នាំ២០២៤​នេះ ​នៅ​លើ​កំណាត់ផ្លូវ​វាងក្រុង​ទី​៣​។

ថ្នាក់ដឹកនាំ​ចិន​សន្យា​លុប​បំបាត់​ហានិយភ័យ​សេដ្ឋកិច្ច បណ្តាលមកពី​បំណុល​សាធារណៈ

នៅប្រទេស​ចិន ស្ថាប័នអាជ្ញាធរ​ថ្នាក់​ខេត្ត​និង​តំបន់​បាន​ជំពាក់​បំណុល​សាធារណៈ​ស្ទើរតែ​រើ

ថ្នាក់ដឹកនាំ​ចិន​សន្យា​លុប​បំបាត់​ហានិយភ័យ​សេដ្ឋកិច្ច បណ្តាលមកពី​បំណុល​សាធារណៈ

នៅប្រទេស​ចិន ស្ថាប័នអាជ្ញាធរ​ថ្នាក់​ខេត្ត​និង​តំបន់​បាន​ជំពាក់​បំណុល​សាធារណៈ​ស្ទើរតែ​រើខ្លួន​ឯងលែង​រួច​។ នេះក៏ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ច​ផ្ទួនៗគ្នា​ ដរចេញពី​ជំងឺ​កូវីដ​១៩ ហើយ​និង​វិបត្តិ​អចលនាទ្រព្យ​នៅ​ជាប់​ទ្រឹង។​ ​ជាថ្មីម្តងទៀត នៅថ្ងៃ​ព្រហស្បតិ៍ ទី​១៨ កក្កដា ថ្នាក់ដឹកនាំ​កំពូល​ចិនបាន​ទទួល​ស្គាល់​​ការពិត​នៃបញ្ហា ហើយ​សន្យា​លុប​បំបាត់​ហានិយភ័យ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​បំណុល​សាធារណៈរបស់​អាជ្ញាធរ​ថ្នាក់ក្រោម​។ ការប្តេជ្ញា​ចិត្ត​ដូច្នេះ ធ្វើឡើង​នា​ឱកាស​​​​សមាជ​ពេញអង្គ នៃ​ គណបក្ស​កុម្មុយនិស្ត​ចិន ក្នុងរដ្ឋធានី​ប៉េកាំង។ 

លោកស្រី​​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ជាប់ឆ្នោត​ធ្វើជា​ប្រធានគណៈកម្មការអឺរ៉ុប​១អាណត្តិទៀត

សភាអឺរ៉ុបអាណត្តិថ្មីបាន​បើកសម័យ​ប្រជុំ កាលពីថ្ងៃ​ទី​១៨កក្កដា និងបាន​បោះឆ្នោត​ផ្តល់សេចក្

លោកស្រី​​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ជាប់ឆ្នោត​ធ្វើជា​ប្រធានគណៈកម្មការអឺរ៉ុប​១អាណត្តិទៀត

សភាអឺរ៉ុបអាណត្តិថ្មីបាន​បើកសម័យ​ប្រជុំ កាលពីថ្ងៃ​ទី​១៨កក្កដា និងបាន​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តជូនលោក​ស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ឲ្យដឹក​នាំគណៈកម្មការអឺរ៉ុបមួយអាណត្តិ​ទៀត។ ក្នុងអាណត្តិថ្មីនេះ លោកស្រី​វុនឌែរ ឡេយែន បានសន្យា​ថានឹង​ពង្រឹងវិស័យ​ឧស្សាហកម្ម​យោធារបស់អឺរ៉ុប ក្នុងបរិបទ​ដែល​សន្តិសុខព្រមទាំងស្ថិរភាពអឺរ៉ុប កាន់តែរងការគំរាមកំហែង​។

ក្រុម​ប្រទេស​ប៉ាស៊ីហ្វិក ​​ប្រឆាំងដាច់ខាតនឹង​ការប្រើកម្លាំង​ធ្វើ​ឲ្យប្រែប្រួលដល់Statu quo

នៅទីក្រុងតូក្យូ ជប៉ុនបានដឹកនាំជំនួបកំពូលជាមួយ​ក្រុមប្រទេសកូនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិ

ក្រុម​ប្រទេស​ប៉ាស៊ីហ្វិក ​​ប្រឆាំងដាច់ខាតនឹង​ការប្រើកម្លាំង​ធ្វើ​ឲ្យប្រែប្រួលដល់Statu quo

នៅទីក្រុងតូក្យូ ជប៉ុនបានដឹកនាំជំនួបកំពូលជាមួយ​ក្រុមប្រទេសកូនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែល​បានបិទបញ្ចប់នៅ​ថ្ងៃទី​១៨កក្កដា។ សេចក្តី​ថ្លែងការណ៍​រួមនៃជំនួប​កំពូល​នេះ បាន​ប្រកាសគោលជំហរប្រឆាំងដាច់ខាត ទៅនឹងការប្រើប្រាស់​កម្លាំង ធ្វើ​ឲ្យ​ប្រែប្រួលដល់​ Statu quo។ ទោះជាគេមិនបញ្ចេញឈ្មោះ​ឲ្យចំៗ តែ​គេអាចយល់បាន ថាសេចក្តីថ្លែងការណ៍​រួម​នេះ បានសំដៅទៅលើចិន ដែលកំពុងតែប្រើប្រាស់​កម្លាំងទ័ព គំរាមដល់​ស្ថិរភាពសន្តិសុខ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក​។

លោក ណុប វី៖ ការយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យបារម្ភ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៧កក្កដា បានចេញផ្សាយរបាយការណ៍មួយស្តីអំពីស្ថា

លោក ណុប វី៖ ការយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យបារម្ភ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៧កក្កដា បានចេញផ្សាយរបាយការណ៍មួយស្តីអំពីស្ថានភាពសារព័ត៌មាននៅកម្ពុជាប្រចាំត្រីមាសទី២ឆ្នាំ២០២៤។ របាយការណ៍របស់ខេមបូចា បានកត់ត្រាតួលេខនៃករណីយាយីអ្នកសារព័ត៌មានចំនួន៧ករណី ដែលបានកើតឡើងចន្លោះពីខែមេសាដល់ខែមិថុនា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៨ ខែកក្កដានេះ លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់សម្គាល់ឃើញពីករណីយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។ ពោលគឺមានរហូតដល់៦ករណីក្នុងចំណោម៧ករណីដែលខេមបូចាបានកត់ត្រា។ បើតាមលោក ណុប វី ការប្រើប្រាស់ប្រព័ន្ធច្បាប់យាយីអ្នកសារព័ត៌មាននឹងធ្វើឲ្យពួកគេមានភាពភ័យខ្លាចក្នុងការធ្វើសេចក្តីរាយការណ៍ ជាពិសេសសេចក្តីរាយការណ៍លើបញ្ហារស៊ើបនៅក្នុងសង្គម។

កម្ពុជារកឃើញសម្បុកក្រពើភ្នំច្រើនបំផុត​មិនធ្លាប់មាន​នៅ​​ជួរភ្នំក្រវាញ

ក្រសួងបរិស្ថាន និងក្រសួង​កសិកម្ម ព្រមទាំងអង្គការសត្វព្រៃ និងរុក្ខជាតិបានប្រកាសរកឃើញ​សម្ប

កម្ពុជារកឃើញសម្បុកក្រពើភ្នំច្រើនបំផុត​មិនធ្លាប់មាន​នៅ​​ជួរភ្នំក្រវាញ

ក្រសួងបរិស្ថាន និងក្រសួង​កសិកម្ម ព្រមទាំងអង្គការសត្វព្រៃ និងរុក្ខជាតិបានប្រកាសរកឃើញ​សម្បុកក្រពើភ្នំ​ចំនួន​៥ នៅឧទ្យានជាតិជួរ​​ភ្នំក្រវាញ ​​ដែលជាចំនួនសំបុកពង​កូនច្រើនបំផុត​មិនធ្លាប់មាន​ក្នុងរយៈពេល​​ជាង​​២០ឆ្នាំ​កន្លងមកនេះ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​​​ចុះថ្ងៃទី១៨កក្កដា ឆ្នាំ២០២៤នេះ។ ចំពោះកម្ពុជា​​​ ការរកឃើញសម្បុកក្រពើភ្នំដ៏ច្រើន​​នេះបញ្ជាក់​ថា តំបន់​ជួរភ្នំក្រវាញចាំបាច់​ត្រូវ​ការពារពីការកាប់បំផ្លាញព្រៃឈើ​ និងការបរបាញ់ជាដើម។

ករណី​លោក ​ហ៊ុន ម៉ាណែត ​បន្លំខ្លួន​ចុះជួប​ពលរដ្ឋ​ពិតជា​វិធីសាស្ត្រ​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឬ​?

កាលពី​រាត្រី​ថ្ងៃទី​១៧​ខែ​កក្កដា ឆ្នាំ​២០២៤ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ាណែត ​បានស្លៀកព

ករណី​លោក ​ហ៊ុន ម៉ាណែត ​បន្លំខ្លួន​ចុះជួប​ពលរដ្ឋ​ពិតជា​វិធីសាស្ត្រ​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឬ​?

កាលពី​រាត្រី​ថ្ងៃទី​១៧​ខែ​កក្កដា ឆ្នាំ​២០២៤ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ាណែត ​បានស្លៀកពាក់​តុបតែង​បន្លំខ្លួន​ជា​ពលរដ្ឋ​សាមញ្ញ​ធ្វើដំណើរ​ទៅកាន់​ផ្សាររាត្រី​(Pup Street)​ស្ថិតនៅ​ក្នុងខេត្ត​សៀមរាប​។ ​វត្តមានរបស់​ប្រមុខរដ្ឋាភិបាល​នៅទី​សាធារណៈ​ដោយលាក់​បាំង​អត្តសញ្ញាណ ​និង​មិនឲ្យ​ដំណឹងមុន​ដូច្នេះ ​គឺ​ដើម្បីជួប​សំណេះសំណាល​ជាលក្ខណៈ​ឯកជន ​និង​ស្វែងយល់​ការពិត​ដោយផ្ទាល់​ជុំវិញ​ស្ថានភាព​របស់​ពលរដ្ឋ និង​អាជីវករ។ ​អ្នកតាមដាន​សង្គម​នានា​បានគាំទ្រ​នូវ​កាយវិការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ក្នុងការ​ចុះទៅ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដោយសម្ងាត់​ជាពិសេស​បញ្ហា​ទេសចរណ៍​ដែលមាន​ភាព​ចម្រូងចម្រាស​។

និយ័តករធានារ៉ាប់រង៖ពលរដ្ឋអាចប្ដឹងទៅនិយ័តករ ករណីក្រុមហ៊ុនធានារ៉ាប់រងមិនសងសំណង

និយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថាប្រជាពលរដ្ឋអាចប្ដឹងទៅនិយ័តករបាន ករណីមិនទទួលបានសំណងពី

និយ័តករធានារ៉ាប់រង៖ពលរដ្ឋអាចប្ដឹងទៅនិយ័តករ ករណីក្រុមហ៊ុនធានារ៉ាប់រងមិនសងសំណង

និយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថាប្រជាពលរដ្ឋអាចប្ដឹងទៅនិយ័តករបាន ករណីមិនទទួលបានសំណងពីក្រុមហ៊ុនបម្រើសេវាធានារ៉ាប់រងណាមួយដែលខ្លួនបានទិញ។ ការបញ្ជាក់របស់អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាលោក ប៊ូ ច័ន្ទភីរ៉ូ បានធ្វើឡើងនៅក្នុងឱកាសបើកកម្មវិធីបច្ចុប្បន្នភាពទីផ្សារធានារ៉ាប់រងនៅកម្ពុជានាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ជាមួយក្លឹបអ្នកកាសែតកម្ពុជា។

យុទ្ធនាការ​​ឃោសនា​បោះឆ្នោតរបស់​លោក ចូ បៃដិន កាន់តែរអាក់រអួល ព្រោះតែ​លោក​ឆ្លងជំងឺ​កូវីដ១៩

ទុក្ខ​ជាន់​លើទុក្ខ​! លោក ចូ បៃដិន ដែល​កំពុងតែ​រង​ការរិះគន់​ជុំវិញ​បញ្ហា​សុខភាពនិងវ័យ​ចាស់

យុទ្ធនាការ​​ឃោសនា​បោះឆ្នោតរបស់​លោក ចូ បៃដិន កាន់តែរអាក់រអួល ព្រោះតែ​លោក​ឆ្លងជំងឺ​កូវីដ១៩

ទុក្ខ​ជាន់​លើទុក្ខ​! លោក ចូ បៃដិន ដែល​កំពុងតែ​រង​ការរិះគន់​ជុំវិញ​បញ្ហា​សុខភាពនិងវ័យ​ចាស់ជរា នៅគ្រា​នេះ លោក​បាន​​ឆ្លង​ជំងឺ​កូវីដ១៩​ថែមទៀត​។ ​ប្រធានាធិបតី​អាមេរិក​ធ្វើ​ចក្តាឡីស័ក្ត ឃុំខ្លួន​ឯង​នៅក្នុងផ្ទះ និង​លុប​ចោល​ជំនួបយុទ្ធនាការ​​ឃោសនា​នយោបាយ​។ ផ្ទុយទៅវិញ គូប្រជែងរបស់​លោក គឺ​​លោក​ ដូណាល់ ត្រាំ ដែល​កំពុង​មាន​ប្រជាប្រិយភាពខ្លាំងក្រោយ​រួចផុត​​ពី​ស្លាប់ក្នុងហេតុការណ៍​​ប៉ុនប៉ង​ធ្វើ​ឃាតពីសប្តាហ៍មុន, លោកត្រាំប្រឹងស្ទុះ​ស្ទាយ៉ាង​សកម្ម​​ធ្វើ​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​ ហើយនិង​​កាន់តែ​មាន​ក្តី​សង្ឃឹមជឿជាក់​​ ថា រូប​លោក​នឹង​​វិល​មក​កាន់​ សេតវិមាន​អាមេរិក​ ជាថ្មីម្តងទៀត។

រុស្ស៊ីនិងអ៊ុយក្រែន ដោះដូរអ្នកទោសគ្នាទៅវិញទៅមក​ ៩៥នាក់

អ៊ុយក្រែននិងរុស្ស៊ី បានដោះដូរអ្នកទោសគ្នាទៅវិញទៅមក ចំនួន​៩៥នាក់ កាលពីថ្ងៃពុធទី​១៧​កក្កដា។

រុស្ស៊ីនិងអ៊ុយក្រែន ដោះដូរអ្នកទោសគ្នាទៅវិញទៅមក​ ៩៥នាក់

អ៊ុយក្រែននិងរុស្ស៊ី បានដោះដូរអ្នកទោសគ្នាទៅវិញទៅមក ចំនួន​៩៥នាក់ កាលពីថ្ងៃពុធទី​១៧​កក្កដា។ ជាការ​ដោះដូរអ្នកទោស លើកទី​២ហើយ​ ក្នុងរយៈពេល​មិនដល់មួយខែផង។ បើទោះបី​ការប្រយុទ្ធនៅ​សមរភូមិនៅតែ​បន្ត តែ​គេសង្កេតឃើញថា ភាគីទាំងសងខាងហាក់កំពុង​​ព្យាយាម​បើក​ផ្លូវ​ បង្កើត​ឱកាស​ដើម្បីដោះស្រាយ​បញ្ហានឹងគ្នា​។ យ៉ាងណាមិញ លោក​ហ្សេឡេនស្គី បាន​ប្រកាសថា នៅជំនួបកំពូលដើម្បី​សន្តិភាព​លោកក្រោយ​ លោកចង់ឃើញរុស្ស៊ីចូលរួមដែរ​។

លោក ជា ធីរិទ្ធ៖ត្រឹមជាកូនអ្នកឡើងត្នោត ខ្ញុំមិនដែលស្រមៃក្លាយជាជំនួយការនាយករដ្ឋមន្ត្រី

ជា​សិស្ស​អាស្រ័យ​បាយ​វត្ត​ ជា​អ្នកសារ​ព័ត៌​មាន​ជិះ​តែ​កង់​ ជា​សាស្ត្រាចារ្យ​ និង​បច្ចុប្

លោក ជា ធីរិទ្ធ៖ត្រឹមជាកូនអ្នកឡើងត្នោត ខ្ញុំមិនដែលស្រមៃក្លាយជាជំនួយការនាយករដ្ឋមន្ត្រី

ជា​សិស្ស​អាស្រ័យ​បាយ​វត្ត​ ជា​អ្នកសារ​ព័ត៌​មាន​ជិះ​តែ​កង់​ ជា​សាស្ត្រាចារ្យ​ និង​បច្ចុប្បន្ន​ជា​ជំនួយ​ការ​នាយក​រដ្ឋ​មន្ត្រី ទាំង​នេះ​ជា​ការ​វិវត្តន៍​នៃ​ដំណើរ​ជីវិត​របស់​ លោក ​ជា ធីរិទ្ធ ​ដែល​ជា​កូន​កសិករ​ឡើង​ត្នោត​។​ តែ​អ្នក​នយោ​បាយ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​នៅ​មាន​មហិច្ឆិតាធំ​មួយ​ទៀត​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​ គឺ​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដ៍​មាន​សក្តា​នុ​ពល​ម្នាក់​ដើម្បី​ជួយ​សង្គម​ជាតិ​។​

អត្រា​យុវជន​អត់​ការងារបាន​ធ្លាក់​ចុះ ចំ​ពេល​ចិន​កំពុង​ស្វែង​រក​វិធី​បំប៉ន​កំណើន​សេដ្ឋកិច្ច

ភាពអត់​ការងាររបស់​យុវជន​ជា​អាទិភាព​ចម្បង​បំផុត​ដែល​រដ្ឋាភិបាល​ចិនចង់​ជំនះ​ឱ្យ​បាន។ បន្ទ

អត្រា​យុវជន​អត់​ការងារបាន​ធ្លាក់​ចុះ ចំ​ពេល​ចិន​កំពុង​ស្វែង​រក​វិធី​បំប៉ន​កំណើន​សេដ្ឋកិច្ច

ភាពអត់​ការងាររបស់​យុវជន​ជា​អាទិភាព​ចម្បង​បំផុត​ដែល​រដ្ឋាភិបាល​ចិនចង់​ជំនះ​ឱ្យ​បាន។ បន្ទាប់​ពី​ឡើង​ខ្ពស់​ខ្លាំង ​​អត្រា​យុវជន​ (​អាយុពី​​១៦ទៅ​២៤​ឆ្នាំ) អត់​ការងារ​ធ្វើ បាន​ធ្លាក់​ចុះ​បន្តិចវិញ​​ នៅខែ​មិថុនា​២០២៤ មក​នៅ​ត្រឹម​១៣,២%​ប៉ុណ្ណោះ។ នេះ​បើ​តាម​ស្ថិតិ​ផ្លូវការ​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី​១៧កក្កដា​ ចំពេល​ប្រមុខ​ដឹកនាំ​បក្សកុម្មុយនិស្ត​​និង​រដ្ឋាភិបាល​ប៉េកាំង កំពុង​ជួប​ប្រជុំ​គ្នា​ដោយ​បិទ​ទ្វារ​រក​ដំណោះស្រាយ​​បំប៉ន​កំណើន​សេដ្ឋកិច្ច​ឱ្យ​ស្វាហាប់។

លោក ឃុន ថារ៉ូ បញ្ជាក់ថាសវនកម្មជាតិលើអង្គការសង់ត្រាល់បានប្រព្រឹត្តិទៅតាមនិតិវិធី

អាជ្ញាធរសវនកម្មជាតិបានចុះធ្វើសវនកម្មលើអង្គការសង់ត្រាល់ដូចការគ្រោងទុកកាលពីថ្ងៃទី១៥ កក្កដ

លោក ឃុន ថារ៉ូ បញ្ជាក់ថាសវនកម្មជាតិលើអង្គការសង់ត្រាល់បានប្រព្រឹត្តិទៅតាមនិតិវិធី

អាជ្ញាធរសវនកម្មជាតិបានចុះធ្វើសវនកម្មលើអង្គការសង់ត្រាល់ដូចការគ្រោងទុកកាលពីថ្ងៃទី១៥ កក្កដាកន្លងទៅ។ លោកឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៧ ខែកក្កដានេះថា ការធ្វើសវនកម្មជាតិនេះធ្វើឡើងស្របទៅតាមការងារបច្ចេកទេសដែលស្នើសុំពីក្រសួងមហាផ្ទៃ ពោលគ្មានបាតុភាពអវិជ្ជមានណាមួយគួរឱ្យកត់សម្គាល់ឡើយ។

លោកអេឡុន ​មឺស្ក ប្រកាសឧបត្ថម្ភ​ការឃោសនារបស់​លោកដូណាល់ ត្រាំ ១ខែ​​៤៥​លានដុល្លា​រ

ធ្លាប់អះអាងថាលោកនឹងមិន​ជួយ​បេក្ខជនប្រធានាធិបតី​ណាមួយឡើយ តែពេលនេះ​ លោក​អេឡុន មឺស្ក មហាសេដ្

លោកអេឡុន ​មឺស្ក ប្រកាសឧបត្ថម្ភ​ការឃោសនារបស់​លោកដូណាល់ ត្រាំ ១ខែ​​៤៥​លានដុល្លា​រ

ធ្លាប់អះអាងថាលោកនឹងមិន​ជួយ​បេក្ខជនប្រធានាធិបតី​ណាមួយឡើយ តែពេលនេះ​ លោក​អេឡុន មឺស្ក មហាសេដ្ឋីម្ចាស់​ក្រុមហ៊ុន​Tesla និង Space X បានប្រកាសថា លោកនឹងជួយ​ដល់​ការឃោសនារបស់​លោក​ដូណាល់ ត្រាំ ចំនួន​៤៥លានដុល្លារ​ក្នុងមួយខែ​។ ការបើកឆាក​ប្រកាស​​របស់​លោក​អេឡុន មឺស្កនេះ​ បាន​ផ្តល់សន្ទុះ​ដល់​ការចេញមុខគាំទ្រ របស់​មហាសេដ្ឋី និង​ថៅកែក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើននាក់ទៀត​នៅអាមេរិក ដែលពួកគេសុទ្ធតែអះអាងថា ចង់​ប្រយុទ្ធ​ប្រឆាំង​នឹងគោលនយោបាយរបស់​បក្សប្រជាធិបតេយ្យ ដែល​រារាំង​រំខានដល់​​ការរកស៊ីរបស់​ពួកគេ​។

កម្ពុជាបណ្តេញឧក្រិដ្ឋជនចិនម្នាក់ចេញពីប្រទេសក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំមិនធ្លាប់មាននៅសិង្ហបុរី

នៅថ្ងៃអង្គារ ទី១៦កក្កដា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានសម្រេចបណ្តេញឧក្រិដ្ឋជនជនជាត

កម្ពុជាបណ្តេញឧក្រិដ្ឋជនចិនម្នាក់ចេញពីប្រទេសក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំមិនធ្លាប់មាននៅសិង្ហបុរី

នៅថ្ងៃអង្គារ ទី១៦កក្កដា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានសម្រេចបណ្តេញឧក្រិដ្ឋជនជនជាតិចិនម្នាក់ឈ្មោះ Zhang Ruijin ចេញពីប្រទេសនៅក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំក្នុងប្រទេសសិង្ហបុរីនាពេលថ្មីៗកន្លងទៅ។ គួរបញ្ជាក់ថា ឧក្រិដ្ឋជនជនជាតិចិនបណ្តេញរូបនេះបានចូលមកកម្ពុជាកាលពីថ្ងៃទី១៥ មិថុនា ក្រោយពេលដែលតុលាការសិង្ហបុរីបានកាត់ទោសហាមឃាត់មិនឲ្យឈានជើងជាន់ទឹកដីសិង្ហបុរី។

ក្រសួងមហាផ្ទៃព្រមានចាត់វិធានការលើមន្រ្តីពុករលួយនឹងគម្រោងមូលនិធិឃុំ សង្កាត់

ក្រសួងមហាផ្ទៃបានព្រមានចាត់វិធានការលើមន្ត្រីរដ្ឋទាំងឡាយណាដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតី ន

ក្រសួងមហាផ្ទៃព្រមានចាត់វិធានការលើមន្រ្តីពុករលួយនឹងគម្រោងមូលនិធិឃុំ សង្កាត់

ក្រសួងមហាផ្ទៃបានព្រមានចាត់វិធានការលើមន្ត្រីរដ្ឋទាំងឡាយណាដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតី និងប្រព្រឹត្តអំពើពុករលួយក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានមន្ត្រីមួយចំនួនមិនយកចិត្តទុកដាក់ក្នុងការចាត់ចែងដំណើរការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឱ្យបានត្រឹមត្រូវ និងបើកផ្លូវឱ្យមានការប្រព្រឹត្តិអំពើពុករលួយនៅក្នុងការអនុវត្តគម្រោងនោះ។

តើការបន្ថែមនិងកែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកពិតជាគ្រប់គ្រាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍?

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានក្រសួងមហាផ្ទៃសម្រេចបន្ថែមមាត្

តើការបន្ថែមនិងកែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកពិតជាគ្រប់គ្រាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍?

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានក្រសួងមហាផ្ទៃសម្រេចបន្ថែមមាត្រាថ្មី និងកែសម្រួលចំនួន ៥២មាត្រាក្នុងចំណោម ៩២មាត្រា។ តាមក្រសួងមហាផ្ទៃ ការបន្ថែមមាត្រាថ្មី និងការកែសម្រួលលើមាត្រាដែលមានស្រាប់ធ្វើឡើងដោយមានការសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រសួងយុត្តិធម៌។ ចំណែកការបន្ថែមមាត្រាថ្មី និងការកែសម្រួលលើមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកនេះត្រូវបានក្រសួងមហាផ្ទៃបញ្ជាក់ថា គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ខណៈនៅឆមាសទី១ ឆ្នាំ២០២៤ អត្រាមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនចំនួន ៥% និងអ្នករងរបួសកើន២%៕

លោក ​ឈុំ សុជាតិ​៖ ​រដ្ឋមន្ត្រី​ការពារជាតិ​ជំរុញឲ្យ​ក្រុម​ការងារ​ប្រឹង​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែលបាត់​ដំណឹង

នៅថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ​ទៀ សីហា ​រដ្ឋមន្ត្រី​ក្រសួង​

លោក ​ឈុំ សុជាតិ​៖ ​រដ្ឋមន្ត្រី​ការពារជាតិ​ជំរុញឲ្យ​ក្រុម​ការងារ​ប្រឹង​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែលបាត់​ដំណឹង

នៅថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ​ទៀ សីហា ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិបានចុះ​ទៅដល់​តំបន់​ដែល​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​បានបាត់​ការ​ទាក់ទង​កាលពី​ថ្ងៃទី​១២ ​ខែ​កក្កដានៅក្នុង​តំបន់​ជួរភ្នំ​ក្រវាញ​នៃ​ខេត្ត​ពោធិ៍សាត់។​ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI នាថ្ងៃ​ទី​១៧ ​ខែ​កក្កដា​នេះ ​នាយ​ឧត្តមសេនីយ៍​ឈុំ សុជាតិ ​រដ្ឋលេខាធិការ ​និងជា​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បានថ្លែង​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ការពារជាតិ​លោក ​ទៀ សីហា ​បាន​ជំរុញឲ្យ​ក្រុមការងារ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ ​ដែលបាន​បាត់ដំណឹង​ឲ្យបាន​ឆាប់ ​បើទោះណា​ជា​ស្ថានភាព​ភូមិសាស្ត្រ​មានការ​លំបាក​ក៏ដោយ​៕

ហេតុអ្វីពិភពលោកមានមនុស្សមីញ៉ូបភ្នែកកាន់តែច្រើន និងតាំងពីក្មេងខ្លាំង?

ប្រជាពលរដ្ឋ​​លើ​ភព​ផែនដី​ចំនួនពាក់​កណ្តាល​នឹង​មាន​ភ្នែក​មីញ៉ូប នៅ​​ឆ្នាំ​២០៥០ ពោល​គឺ​ជា

ហេតុអ្វីពិភពលោកមានមនុស្សមីញ៉ូបភ្នែកកាន់តែច្រើន និងតាំងពីក្មេងខ្លាំង?

ប្រជាពលរដ្ឋ​​លើ​ភព​ផែនដី​ចំនួនពាក់​កណ្តាល​នឹង​មាន​ភ្នែក​មីញ៉ូប នៅ​​ឆ្នាំ​២០៥០ ពោល​គឺ​ជា​កំណើន​មួយ​ទ្វេ​ជា​ពីរ​បើ​ប្រៀប​ទៅ​នឹង​ចំនួន​អ្នក​មីញ៉ូប​នាពេល​បច្ចុប្បន្ន។ តើហេតុ​អ្វី បាន​ជា​ពិភពលោក​មាន​កំណើន​មនុស្ស​មីញ៉ូប​ខ្លាំង​ដូច្នេះ? ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​អេក្រង់ និង​មើល​ទូរស័ព្ទ​ដៃ​ច្រើន​ពេក​ឬ? ចុះ​តើ​វិទ្យាសាស្ត្រ​អាច​ទប់​ស្កាត់​និង​ព្យាបាល​ជំងឺមីញ៉ូប​បាន​ទេ? ដោយ​វិធីណា? ការ​បាញ់​ឡាស៊ែរ​បំបាត់​មីញ៉ូប មាន​គ្រោះថ្នាក់​និង​ប្រសិទ្ធភាព​យ៉ាងណា?

ក្រោយបណ្តេញចេញ ព្រះសង្ឃសាំង រិទ្ធីស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ

ព្រះតេជគុណសាំង រិទ្ធីដែលត្រូវបានបណ្តេញចេញពីវត្តដំរីស ខេត្តបាត់ដំបងបាននិមន្តយកលិខិតទៅប្រ

ក្រោយបណ្តេញចេញ ព្រះសង្ឃសាំង រិទ្ធីស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ

ព្រះតេជគុណសាំង រិទ្ធីដែលត្រូវបានបណ្តេញចេញពីវត្តដំរីស ខេត្តបាត់ដំបងបាននិមន្តយកលិខិតទៅប្រគេនព្រះអនុគណក្រុងបាត់ដំបងនៅល្ងាចថ្ងៃទី១៦ កក្កដាដើម្បីស្នើសុំអន្តរាគមន៍ឱ្យព្រះអង្គអាចត្រឡប់ទៅគង់នៅវត្តដំរីសឡើងវិញ។ សូមរម្លឹកថា ព្រះសង្ឃ សាំង រិទ្ធី ត្រូវបានបណ្តេញចេញពីវត្ត បន្ទាប់ពីព្រះអង្គបានចូលរួមដង្ហែក្បួនធម្មយាត្រាអប់រំសីល៥ ឧទ្ទិសកុសលជូនសពលោកបណ្ឌិត កែម ឡី និងវីរជនផ្សេងទៀត។

DL News៖ក្រុមហ៊ុនលោកហ៊ុន តូពាក់ព័ន្ធការផ្ទេរប្រាក់ជាង ៣៥លានដុល្លារ តែមន្ត្រីរដ្ឋាភិបាលច្រានចោល

ក្រុមហែកគ័រកូរ៉េខាងជើងបានផ្ទេរសាច់ប្រាក់ជាង៣៥លានដុល្លារក្នុងចំណោមទឹកប្រាក់ ៣០៥លានដុល្លា

DL News៖ក្រុមហ៊ុនលោកហ៊ុន តូពាក់ព័ន្ធការផ្ទេរប្រាក់ជាង ៣៥លានដុល្លារ តែមន្ត្រីរដ្ឋាភិបាលច្រានចោល

ក្រុមហែកគ័រកូរ៉េខាងជើងបានផ្ទេរសាច់ប្រាក់ជាង៣៥លានដុល្លារក្នុងចំណោមទឹកប្រាក់ ៣០៥លានដុល្លារចូលក្នុងក្រុមហ៊ុន Huione ដែលមានលោកហ៊ុន តូជាអគ្គនាយកក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DL News នៅថ្ងៃអង្គារ ទី១៦ កក្កដាដោយបញ្ជាក់ថា ទឹកប្រាក់ ៣០៥លានដុល្លារអាមេរិក គឺជាការលួចរបស់ក្រុមហែកគ័រកូរ៉េខាងជើងពីគណនីរូបិយប័ណ្ណឌីជីថលជប៉ុន (DMM Bitcoin)។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានបដិសេធលើព័ត៌មានចុះផ្សាយដោយ DL News។

លោកហ្សេឡេនស្គី បើកភ្លើងខៀវ ចង់ចរចាជាមួយរុស្ស៊ី ក្នុងជំនួបកំពូលសន្តិភាពអ៊ុយក្រែនលើកទី២

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបង្ហាញចេតនាបើកផ្លូវឲ្យមានកិច្ចចរចាលើក

លោកហ្សេឡេនស្គី បើកភ្លើងខៀវ ចង់ចរចាជាមួយរុស្ស៊ី ក្នុងជំនួបកំពូលសន្តិភាពអ៊ុយក្រែនលើកទី២

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបង្ហាញចេតនាបើកផ្លូវឲ្យមានកិច្ចចរចាលើកដំបូង ដើម្បីស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ លោក ហ្សេឡេនស្គី បានប្រកាសជាសាធារណៈ នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ថា លោកចង់ឃើញភាគីរុស្ស៊ី ចូលរួមនៅក្នុងជំនួបកំពូល ស្តីពីសន្តិភាពនៅអ៊ុយក្រែន លើកទី២ ដែលត្រូវរៀបចំឡើងនៅឆ្នាំក្រោយ។ ចំណែក លោក Dimtri Peskov អ្នកនាំពាក្យវិមានក្រេមឡាំងវិញ បានថ្លែងតបទៅវិញ នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ថា រុស្ស៊ីចង់ដឹងជាមុន ថាអ្វីទៅជាអត្ថន័យ និង ខ្លឹមសារ នៃជំនួបកំពូលសន្តិភាព ដែលលោក ហ្សេឡេនស្គី បានលើកឡើងនេះ។ 

លោកដូណាល់ ត្រាំ ​​រួចពីស្លាប់ ត្រូវសន្និបាត​បក្សសាធារណរដ្ឋស្វាគមន៍​ប្រៀប​បីដូច​​​វីរបុរស

គណបក្សសាធារណរដ្ឋ បានចាប់​ផ្តើម​បើក​សន្និបាតធំរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី​១៥កក្កដា នៅ​រដ្ឋវ

លោកដូណាល់ ត្រាំ ​​រួចពីស្លាប់ ត្រូវសន្និបាត​បក្សសាធារណរដ្ឋស្វាគមន៍​ប្រៀប​បីដូច​​​វីរបុរស

គណបក្សសាធារណរដ្ឋ បានចាប់​ផ្តើម​បើក​សន្និបាតធំរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី​១៥កក្កដា នៅ​រដ្ឋវីសខុនស៊ីន ដែលមានមនុស្សចូលរួម​ជាច្រើនម៉ឺននាក់​។ មានរយៈពេល​៤ថ្ងៃ សន្និបាតនេះនឹងប្រកាសជាផ្លូវការ​ តែងតាំង​លោក​ដូណាល់ ត្រាំ ជាបេក្ខជន​ប្រធានាធិបតីរបស់​បក្សសាធារណរដ្ឋ។ រួចពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី​១៣កក្កដា​​ លោកដូណាល់ ត្រាំ ត្រូវបាន​សមាជិក​និងអ្នកគាំទ្របក្ស​សាធារណរដ្ឋស្វាគមន៍​ ប្រៀបបាននឹងវីរបុរស។

ឥណ្ឌូណេស៊ី៖ អង្គការ​បរិស្ថាន​អះអាងថា ឧស្សាហកម្ម​រ៉ែនីកែល​កំពុងឡោមព័ទ្ធសម្លាប់​​ជនជាតិភាគតិច

ឥណ្ឌូណេស៊ី គឺជាប្រទេស​ដែល​ផលិត​រ៉ែ​នីកែល​ធំជាងគេបង្អស់​នៃពិភពលោក​។ រ៉ែនីកែលដែល​គេត្រូវក

ឥណ្ឌូណេស៊ី៖ អង្គការ​បរិស្ថាន​អះអាងថា ឧស្សាហកម្ម​រ៉ែនីកែល​កំពុងឡោមព័ទ្ធសម្លាប់​​ជនជាតិភាគតិច

ឥណ្ឌូណេស៊ី គឺជាប្រទេស​ដែល​ផលិត​រ៉ែ​នីកែល​ធំជាងគេបង្អស់​នៃពិភពលោក​។ រ៉ែនីកែលដែល​គេត្រូវការចាំបាច់ ដើម្បីផលិត​អាគុយ​អគ្គិសនីគ្រប់ប្រភេទ ជាក់ស្តែងអាគុយអគ្គីសនីដែលប្រើក្នុងរថយន្តអគ្គិសនី​។ តែការ​កាប់គាស់ ជីករ៉ែនីកែល​នៅ​ឥណ្ឌូណេស៊ីនេះ​​ ត្រូវបាន​ធ្វើ​ឡើង ដោយ​បាន​កាប់​បំផ្លាញ​ព្រៃធម្មជាតិ​ ហើយជាពិសេសនោះ គឺបាន​ធ្វើបាបជនជាតិភាគតិច​ ឲ្យ​ពួកគេបាត់បង់ទីជម្រកនិង​ប្រភពចំណីអាហារ​។ យ៉ាងណាមិញ អង្គការ​ការពារបរិស្ថាន​និងជនជាតិភាគតិច បានថ្លែងការបារម្ភជាខ្លាំង អំពីផលប៉ះពាល់នៃឧស្សាហកម្មរ៉ែនីកែលដ៏ធំបំផុតមួយ​ នៅតំបន់ Weda Bay លើកោះ Halmahera  របស់ឥណ្ឌូណេស៊ី​។

អាហ្វហ្កានីស្ថាន៖ ព្យុះភ្លៀងកំណាច បានសម្លាប់មនុស្ស ៤៧នាក់ និងរបួសច្រើនរយនាក់

នៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទ ទី១៥កក្កដា យ៉ាងហោចណាស់ មនុស្សចំនួន៤៧នាក់ បានស្លាប់បាត់បង

អាហ្វហ្កានីស្ថាន៖ ព្យុះភ្លៀងកំណាច បានសម្លាប់មនុស្ស ៤៧នាក់ និងរបួសច្រើនរយនាក់

នៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទ ទី១៥កក្កដា យ៉ាងហោចណាស់ មនុស្សចំនួន៤៧នាក់ បានស្លាប់បាត់បង់ជីវិត និង ៣៥០នាក់ផ្សេងទៀត បានរងរបួស ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក។ គ្រោះធម្មជាតិដ៏កំណាចនេះ បានកើតឡើងនៅទីក្រុងចាឡាឡាបាត ក្នុងខេត្តណង់ហ្គាហារ និងតំបន់ក្បែរនោះ ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី១៦កក្កដា ដោយអាជ្ញាធរអាហ្វហ្កានីស្ថាន។

ការ​​​​ចាក់​ថ្នាំ​បង្ការ​លើ​កុមារ​ នៅ​តែ​ទាប​ បើ​ប្រៀប​ទៅ​នឹង​ពេល​ផ្ទុះ​រោគ​រាតត្បាត​​កូវីដ

ក្រោយ​វិបត្តិសកល​កូវីដ ការ​​ចាក់​ថ្នាំ​បង្ការ​កុមារ នៅ​លើ​ពិភពលោក គ្មាន​លក្ខណៈ​ស្វាហាប់ ន

ការ​​​​ចាក់​ថ្នាំ​បង្ការ​លើ​កុមារ​ នៅ​តែ​ទាប​ បើ​ប្រៀប​ទៅ​នឹង​ពេល​ផ្ទុះ​រោគ​រាតត្បាត​​កូវីដ

ក្រោយ​វិបត្តិសកល​កូវីដ ការ​​ចាក់​ថ្នាំ​បង្ការ​កុមារ នៅ​លើ​ពិភពលោក គ្មាន​លក្ខណៈ​ស្វាហាប់ និងមិន​ទាន់​អាច​ឡើង​ស្មើ​កំរិត​ដើម​ទេ។ បើតាម​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសេហ្វ អត្រា​កុមារ​មិន​បាន​​ទទួល​ថ្នាំ​បង្ការ មាន​ចំនួន​ច្រើន​​ជាង​អត្រា​ឆ្នាំ​២០១៩ ដល់​ទៅ​ជាង​២លាន​៧​សែន។

តើ​ដល់ពេល​មាន​វិធានការ​លើ​ក្រុម​MMO ​ឬ​ត្រូវ​បន្ត​អប់រំ​ចំពោះ​ពត៌មាន​បំពុល​?

តាមរយៈ​ឧបទ្ទវហេតុ​បាត់បង់​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​កាលពីថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ

តើ​ដល់ពេល​មាន​វិធានការ​លើ​ក្រុម​MMO ​ឬ​ត្រូវ​បន្ត​អប់រំ​ចំពោះ​ពត៌មាន​បំពុល​?

តាមរយៈ​ឧបទ្ទវហេតុ​បាត់បង់​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​កាលពីថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៤ ​នៅក្នុងភូមិសាស្ត្រ​ខេត្ត​ពោធិសាត់ ​និង​កោះកុង ​ការផ្សព្វផ្សាយ​មួយចំនួន​តាមបណ្តាញ​សង្គម​ក៏បាន​កើតឡើង​ដំណាលគ្នា​ដែរ​។ ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បែបបំពុល ​ដោយមាន​ការកាត់ត​រូបភាព​ពីការ​រកឃើញ​បំណែក​ឧទ្ធម្ភាកចក្រ​ជាដើម​។ ​ជាញឹកញាប់​មាតិការព័ត៌មាន​ដែល​មាន​លក្ខណៈ​បំពុលសង្គម​តែងកើតមាន​ជា​ហូរហែរ​។ ការផ្សព្វផ្សាយ​បែប​រកលុយ​ពីបណ្តាញ​សង្គម​(MMO)​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួនដូច្នេះ ​បាន​រងនូវ​ប្រតិកម្ម ​និង​ចំណាត់ការ​ពីសំណាក់​សមត្ថកិច្ច​ផងដែរ​។ ​ក៏ប៉ុន្តែ​អ្នកជំនាញ​ខាង​សារព័ត៌មាន​ខ្លះ​យល់ថា​ការអប់រំ​នៅតែ​ជាកិច្ចការ​អាទិភាព​នៅឡើយ​។

លោក ចូ បៃដិន ថ្លែងសារអំពាវនាវ​​ទៅកាន់​​ប្រជាជាតិ​អាមេរិក ឲ្យរួបរួមគ្នា​ជម្រុះ​​ជម្លោះ​ហិង្សានយោបាយ

មួយថ្ងៃបន្ទាប់ពី​ លោកដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើង​បាញ់ប៉ុនប៉ងសម្លាប់ លោកចូ បៃដិន បា

លោក ចូ បៃដិន ថ្លែងសារអំពាវនាវ​​ទៅកាន់​​ប្រជាជាតិ​អាមេរិក ឲ្យរួបរួមគ្នា​ជម្រុះ​​ជម្លោះ​ហិង្សានយោបាយ

មួយថ្ងៃបន្ទាប់ពី​ លោកដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើង​បាញ់ប៉ុនប៉ងសម្លាប់ លោកចូ បៃដិន បានថ្លែងសារពីសេតវិមាន កាលពីល្ងាចថ្ងៃអាទិត្យ​ទី​១៤កក្កដា។ លោក​ ចូ បៃដិន​ បាន​អំពាវនាវទៅកាន់​ប្រជាជន​អាមេរិក ឲ្យរួបរួមគ្នា ទប់ចិត្ត​ឲ្យស្ងប់ ដើម្បីកាត់​បន្ថយជម្លោះ និង​កម្តៅហិង្សានយោបាយ។ លោក ចូ បៃដិន​លើកឡើងថា លទ្ធិប្រជាធិបតេយ្យ​អាមេរិក​មានតម្លៃធំណាស់ ដែលគ្រប់គ្នាអាចឈ្លោះប្រកែកគ្នា ខ្វែងគំនិតគ្នា ដែល​ត្រូវតែ​ដោះស្រាយ​តាមរយៈសន្លឹកឆ្នោត មិនមែនដោយ​អំពើហិង្សាទេ។​

លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើម

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ តុលាការ​កំពូល​បាន​លើក​យក​បណ្តឹង​សុំនៅ​ក្រៅឃុំ​របស់ ​លោ

លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើម

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ តុលាការ​កំពូល​បាន​លើក​យក​បណ្តឹង​សុំនៅ​ក្រៅឃុំ​របស់ ​លោក ​ស៊ុន​ ចន្ធី​  ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​ទៅ​ធ្វើការ​ជំនុំ​ជម្រះ​ជា​សាធារណៈ​។​ តែ​មិន​បាន​ប្រកាស​លទ្ធផល​ភ្លាមៗ​នោះ​ទេ​។​ ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ ​លោក រ៉ុង ឈុន អះអាង​ថា​ លោក ស៊ុន ចន្ធី​ នៅ​តែ​រក្សាឧត្តម​គតិ​ដើម​របស់​ខ្លួន​ដដែល​ បើទោះ​ជា​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះបាន​ផ្តិត​មេដៃ​លើ​លិខិត​សុំ​ទោស ​លោក ហ៊ុន ម៉ាណែត ​នៅក្រោយ​ពេល​ចាប់​ខ្លួន​ក៏ដោយ​។

អ្នកស្រី ប៊ូ រចនា៖ កុំប្រឹងបំផ្លាញកិត្តិយស បណ្ឌិត កែម ឡី ទាំងអយុត្តិធម៌

អ្នក​ស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី បាន​ទទូច​កុំ​ឲ្យ​បំផ្លាញ​កិត្តិយស​លោក​ បណ្ឌិត ​កែ

អ្នកស្រី ប៊ូ រចនា៖ កុំប្រឹងបំផ្លាញកិត្តិយស បណ្ឌិត កែម ឡី ទាំងអយុត្តិធម៌

អ្នក​ស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី បាន​ទទូច​កុំ​ឲ្យ​បំផ្លាញ​កិត្តិយស​លោក​ បណ្ឌិត ​កែម ​ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​អយុត្តិ​ធម៌ ​និង​បាន​អំពាវនាវ​កុំ​ឲ្យ​ប្អូន​ថ្លៃ​មាន​ចិត្ត​ចង់​បាន​ព្រទ្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​អ្នក​វិភាគ​ឯក​រាជ្យ​រូប​នេះ​។​ ការ​ចេញ​មុខ​ប្រតិកម្ម​បែប​នេះ​របស់​អ្នកស្រី ​ប៊ូ ​រចនា​ធ្វើឡើង​ដោយ​ភ្ជាប់​នឹង​វីដេអូឃ្លីប​មួយ​ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​លោក ​កែម​ រិទ្ធិសិត​ ប្អូន​ប្រុស​បង្កើត​លោក​ កែម ឡី ​អំពាវ​នាវ​ជាថ្មី​ដល់​គណ​បក្ស​ប្រ​ឆាំង​ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ព័ត៌​មាន​បរទេស​ឱ្យឈប់​ធ្វើ​នយោបាយ​កេង​ចំណេញ​លើ​សព លោក បណ្ឌិត កែម ឡី តទៅ​ទៀត​។

ប្រវត្តិសាស្ត្រអាមេរិក ដិតដាមដោយ​ហិង្សានយោបាយ​ ​ឃាតកម្ម និង​ការប៉ុនប៉ងសម្លាប់

លោកដូណាល់ ត្រាំ ត្រូវបានជន​ម្នាក់​ប៉ុនប៉ងបាញ់សម្លាប់ កាលពីថ្ងៃទី​១៣កក្កដា ក្នុងពេល​ដែល​លោ

ប្រវត្តិសាស្ត្រអាមេរិក ដិតដាមដោយ​ហិង្សានយោបាយ​ ​ឃាតកម្ម និង​ការប៉ុនប៉ងសម្លាប់

លោកដូណាល់ ត្រាំ ត្រូវបានជន​ម្នាក់​ប៉ុនប៉ងបាញ់សម្លាប់ កាលពីថ្ងៃទី​១៣កក្កដា ក្នុងពេល​ដែល​លោក​កំពុងថ្លែងសុន្ទរកថា​ឃោសនាបោះឆ្នោត​នៅរដ្ឋភែនស៊ីលវ៉ានី​។ ជាភ័ព្វសំណាង លោក​ដូណាល់ ត្រាំ បានរួចរស់ជីវិត ដោយ​គ្រាន់តែត្រូវរបួសស្រាលត្រង់ត្រចៀក​។ អំពើបាញ់ប្រហារនេះ បានធ្វើ​ឲ្យគេនឹងឃើញ​ទៅដល់​ប្រវត្តិអតីតកាលរបស់សហរដ្ឋអាមេរិក ដែល​ដិតដាមទៅ​ដោយ​ភាពហិង្សា​នយោបាយ ការ​បាញ់សម្លាប់​ប្រធានាធិបតី ឬសម្លាប់អ្នកនយោបាយ​សំខាន់ៗជាដើម​។ ករណីធ្វើឃាតខ្លះ អាចកើតចេញពីការប្រជែងនយោបាយ រីឯខ្លះទៀត អាចកើតចេញពីកំហឹងរបស់​ជន​ជ្រុលនិយម​សាមញ្ញណាម្នាក់​។ ការកាន់កាប់អាវុធដោយសេរី​ ក៏ជាកត្តាមួយផងដែរ ដែល​ធ្វើឲ្យ​ការបាញ់សម្លាប់​មនុស្ស ​ក្លាយទៅ​ជារឿងធម្មតា​នៅសហរដ្ឋអាមេរិក​។​

លោកដូណាល់ ត្រាំ រងរបួសស្រាលចំត្រចៀក​​ ក្រោយ​ការ​ប៉ុនប៉ងបាញ់សម្លាប់ពីខ្មាន់កាំភ្លើង

លោកដូណាល់ ត្រាំ បានរងនូវការបាញ់ប្រហារកាលពីល្ងាចថ្ងៃសៅរ៍ ទី​១៣កក្កដាម្សិលមិញ ក្នុងពេល​ដែ​ល

លោកដូណាល់ ត្រាំ រងរបួសស្រាលចំត្រចៀក​​ ក្រោយ​ការ​ប៉ុនប៉ងបាញ់សម្លាប់ពីខ្មាន់កាំភ្លើង

លោកដូណាល់ ត្រាំ បានរងនូវការបាញ់ប្រហារកាលពីល្ងាចថ្ងៃសៅរ៍ ទី​១៣កក្កដាម្សិលមិញ ក្នុងពេល​ដែ​ល​លោក​កំពុងថ្លែងសុន្ទរកថាឃោសនាបោះឆ្នោត ក្នុងរដ្ឋភែនស៊ីលវ៉ានី​។ ជាសំណាងល្អ លោក​បានរងរបួសស្រាល នៅចំត្រចៀក​​ខាង​ស្តាំ។ ភ្លាម​ៗនោះ កងសមត្ថកិច្ច​សន្តិសុខ​បាន​នាំរូបលោកដូណាល់ ត្រាំ​​ ចាកចេញពីទីតាំងកើតហេតុ​។ ដោយឡែក ការបាញ់ប្រហារ​ប៉ុនប៉ងសម្លាប់​​លោកដូណាល់ ត្រាំ​នេះ​ បានបណ្តាល​ឲ្យស្លាប់​សកម្មជនម្នាក់ និង​របួស​មនុស្ស​២នាក់ទៀត។

Get more results via ClueGoal