Cambodia



លោក ​ហ៊ុន សែន​ ផ្តល់​យោបល់​ឲ្យ​ហ្វីលីពីន​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

ដើម្បី​បន្ធូបន្ថយ​ភាពតានតឹង ​និង​ស្វែងរក​ដំណោះស្រាយ​ជាស្ថាពរ​ឲ្យជម្លោះ​នៅសមុទ្រចិន​ខាងត

ជំទាវទី១កូរ៉េខាងត្បូង​ ត្រូវ​រដ្ឋអាជ្ញា​សួរ​ចម្លើយ​ពាក់ព័ន្ធ​រឿង​ពុករលួយ​ស៊ីសំណូក

រឿង​អាស្រូវ​ពុករលួយ​សូកប៉ាន់ពាក់ព័ន្ធ​នឹងជំទាវទី១ លោកស្រី គីម គុនហ៊ី ភរិយាប្រធានាធិ​បតី​ក

ជំទាវទី១កូរ៉េខាងត្បូង​ ត្រូវ​រដ្ឋអាជ្ញា​សួរ​ចម្លើយ​ពាក់ព័ន្ធ​រឿង​ពុករលួយ​ស៊ីសំណូក

រឿង​អាស្រូវ​ពុករលួយ​សូកប៉ាន់ពាក់ព័ន្ធ​នឹងជំទាវទី១ លោកស្រី គីម គុនហ៊ី ភរិយាប្រធានាធិ​បតី​កូរ៉េខាងត្បូង បាន​ផ្ទុះកក្រើក​ឡើង ​ជាថ្មី។ ផ្ទុះល្បីរន្ទឺជាថ្មី​ ដ្បិត​ថា​ រដ្ឋអាជ្ញាពិសេស​ប្រឆាំង​អំពើ​ពុករលួយ បាន​បើ​កនីតិវិធី​សួរ​ចម្លើយ​ ជំទាវទី១កូរ៉េខាងត្បូង ដោយផ្ទាល់​ចំពោះ​មុខ​ អស់​ពេល​ ១២ ម៉ោង​។ រឿង​អាស្រូវនេះ បានធ្វើឲ្យ​លោកប្រធានាធិ​បតី យូន ស៊ុកយោល ដែល​កំពុង​តែ​អប្រជាប្រិយភាព​ស្រាប់​ផង កាន់តែស្រអាប់កិត្តិយស​ថែមទៀត នៅក្នុង​ពិភព​នយោបាយ​​កូរ៉េ​ខាងត្បូង​។​ ​

ធនាគារជាតិតម្រូវឱ្យធនាគារ និងកន្លែងប្តូរប្រាក់ក្នុងខេត្តសៀមរាបមិនគិតទឹកលើប្រាក់ដុល្លារទក់ ឬរហែក

ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការចំនួន ៤ចំណុចដើម្បីសម្រួលដល់ការចាយវាយក្រដាសប្រាក់

ធនាគារជាតិតម្រូវឱ្យធនាគារ និងកន្លែងប្តូរប្រាក់ក្នុងខេត្តសៀមរាបមិនគិតទឹកលើប្រាក់ដុល្លារទក់ ឬរហែក

ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការចំនួន ៤ចំណុចដើម្បីសម្រួលដល់ការចាយវាយក្រដាសប្រាក់ដុល្លារដែលមានសភាពចាស់ ទក់ ឬរហែកនៅក្នុងខេត្តសៀមរាប។ ធនាគារជាតិបានតម្រូវឲ្យធនាគារពាណិជ្ជកម្មនៅទូទាំងខេត្តសៀមរាបមិនត្រូវគិតថ្លៃកម្រៃសេវាបន្ថែមលើក្រដាសប្រាក់ដុល្លារដែលរហែក ទក់ ឬចាស់។ ការសម្រេចយ៉ាងដូច្នេះរបស់ធនាគារជាតិនៃកម្ពុជាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតសង្កេតឃើញពីផលលំបាករបស់ពលរដ្ឋ និងអាជីវករលក់ដូរក្នុងខេត្ត ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស។

ក្រុមហ៊ូទីយេម៉ែន និងអ៊ីស្រាអែល កំពុងគគ្រឺតធ្មេញដាក់គ្នាកាន់ខ្លាំង

​នៅ​តំបន់​ដើមបូព៌ា ជម្លោះប្រដាប់អាវុធកាន់តែបើកមុខ​ខ្លាំង។ ពួក​ក្រុមប្រដាប់​​​អាវុធហ៊ូទី

ក្រុមហ៊ូទីយេម៉ែន និងអ៊ីស្រាអែល កំពុងគគ្រឺតធ្មេញដាក់គ្នាកាន់ខ្លាំង

​នៅ​តំបន់​ដើមបូព៌ា ជម្លោះប្រដាប់អាវុធកាន់តែបើកមុខ​ខ្លាំង។ ពួក​ក្រុមប្រដាប់​​​អាវុធហ៊ូទីយេម៉ែន ដែល​ជា​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​និង​ជាបក្សពួក​ក្រុមចលនា​​​ហេសបូឡាលីបង់​ បាន​គំរាម​អ៊ីស្រាអែល​អំពីភ្លើងសង្គ្រាម​កាន់តែ​រីក​ធំ​នៅ​ក្នុង​តំបន់។ ការគំរាម​នេះ ធ្វើឡើង​ក្រោយ​ពី កងទ័ព​អ៊ីស្រាអែល​​ បាន​វាយប្រហារ​​កម្ទេច​កំពង់ផែ ហូដៃដា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ​៦ នាក់​និងរបួស​ជាង​ ៨០ នាក់​។ ​

ហេតុអ្វីមានការចាប់ខ្លួនមន្ត្រីគណបក្សកែទម្រង់កម្ពុជាម្នាក់នៅក្នុងខេត្តសៀមរាប?

មន្ត្រីគណបក្សកែទម្រង់កម្ពុជាលោក ប៉ែន វុទ្ធី ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនកាលពីយ

ហេតុអ្វីមានការចាប់ខ្លួនមន្ត្រីគណបក្សកែទម្រង់កម្ពុជាម្នាក់នៅក្នុងខេត្តសៀមរាប?

មន្ត្រីគណបក្សកែទម្រង់កម្ពុជាលោក ប៉ែន វុទ្ធី ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងក្រុងសៀមរាបដោយពុំដឹងពីមូលហេតុ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជា។ ពាក់ព័ន្ធនឹងករណីចាប់ខ្លួននេះ គណបក្សកែទម្រង់កម្ពុជាបង្ហាញការសោកស្តាយ និងអំពាវនាវឱ្យសមត្ថកិច្ចដោះលែងមន្ត្រីរបស់ខ្លួនឱ្យសេរីភាពឡើងវិញនិងអាចត្រឡប់មកធ្វើសកម្មភាពនយោបាយបន្តទៀត។

ហេតុអ្វី​កងកម្លាំង​របស់​រដ្ឋ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅបំរើ​បុគ្គល​ឯកជន ​ឬ​អង្គភាព​ផ្សេង​?

លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស សុខា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានលើកឡើង​ នៅក្នុង​ឱកាសនៃ​ពិធីស

ហេតុអ្វី​កងកម្លាំង​របស់​រដ្ឋ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅបំរើ​បុគ្គល​ឯកជន ​ឬ​អង្គភាព​ផ្សេង​?

លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស សុខា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានលើកឡើង​ នៅក្នុង​ឱកាសនៃ​ពិធីសម្ពោធអគារ​នាយកដ្ឋាន​អង្គរក្ស​ក្រសួងមហាផ្ទៃ​កាល​ពីពេលថ្មី​ៗនេះ​ថា ក្រសួង​នឹងចាប់ផ្តើម​ប្រមូល​មន្ត្រី​ប៉ូលីសដែលបាន​ទៅបំរើ​ការងារ​ជាមួយបុគ្គល ​និងអង្គភាព​ផ្សេង​ឲ្យត្រលប់​មកវិញ​។ អ្នកតាមដាន​បញ្ហាសង្គម ​និង​នយោបាយ​នានា​មើលឃើញ​ពីផលប៉ះពាល់​អវិជ្ជមាន​នៅពេល​កងកម្លាំង​របស់រដ្ឋ ​ពិសេស​កងអង្គរក្ស​ត្រូវបាន​អនុញ្ញាត​ឲ្យទៅបំរើ​ការងារ​ឲ្យ​បុគ្គល​ឯកជន ឬ​ស្ថាប័នផ្សេង​ក្រោមរូបភាព​ខ្ចី ឬ​ជួល​ដែលការណ៍នេះ​ធ្វើឲ្យ​ប៉ះពាល់ដល់​តម្លៃ និង​កិត្តិយស​របស់រដ្ឋ​។

លោកចូបៃដិន​​ដកខ្លួន​ចេញ​ពីការ​​បោះឆ្នោត​ប្រធានាធិបតី តើ​នរណា​​នឹងអាច​​ក្លាយ​ជា​បេក្ខជន​ជំនួស?

នៅទី​បំផុត ក្រោម​សម្ពាធ​របស់​ក្រុម​​ និង​ដើម្បី​ប្រយោជន៍ជាតិព្រមទាំង​បក្ស​លោក​ប្រធានាធិ

លោកចូបៃដិន​​ដកខ្លួន​ចេញ​ពីការ​​បោះឆ្នោត​ប្រធានាធិបតី តើ​នរណា​​នឹងអាច​​ក្លាយ​ជា​បេក្ខជន​ជំនួស?

នៅទី​បំផុត ក្រោម​សម្ពាធ​របស់​ក្រុម​​ និង​ដើម្បី​ប្រយោជន៍ជាតិព្រមទាំង​បក្ស​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ប្រកាស នៅរសៀល​ថ្ងៃអាទិត្យ​ទី​២១កក្កដា ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត។ ការ​បោះបង់​បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ចូបៃ​ដិន បាន​និ​ងកំពុ​ង​ធ្វើ​ឱ្យការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក មាន​ភាព​កាន់​តែ​មិន​ជាក់​លាក់​ ព្រោះ​ នៅបី​ខែ​មុនសម័យ​បោះឆ្នោត​ ​គណបក្ស​ប្រជាធិបតេយ្យបែរ​ជា​គ្មាន​បេក្ខជនប្រធានាធិបតី​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​លោក​ដូណាល់​ត្រាំ​នៃបក្ស​សាធារណរដ្ឋ។ ចំណែក​គណបក្ស​សាធារណរដ្ឋ​ក៏​ត្រូវ​ប្តូរ​ផ្លាស់​យុទ្ធសាស្ត្រ​ឃោសនា​ដែរ។

មហាជនចង់ឱ្យបង្កើនកម្មវិធីវប្បធម៌នៅផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជន

ក្នុងរយ:ពេលចុងក្រោយនេះ គេឃើញមានការរៀបចំកម្មវិធីវប្បធម៌ ដូចជាការសម្ដែងល្ខោន​បាសាក់ កាផាត់ព

មហាជនចង់ឱ្យបង្កើនកម្មវិធីវប្បធម៌នៅផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជន

ក្នុងរយ:ពេលចុងក្រោយនេះ គេឃើញមានការរៀបចំកម្មវិធីវប្បធម៌ ដូចជាការសម្ដែងល្ខោន​បាសាក់ កាផាត់ពណ៌មុខខ្មុក​ និងកម្មវិធីប្រជុំសិល្បៈនានានៅតាមផ្សារទំនើប តួយ៉ាងដូចជានៅផ្សារទំនើបអ៊ីអនមានជ័យ។ មហាជនបានសាទរ និងចង់ឱ្យមានការរៀបចំកម្មវិធីបែបនេះឱ្យបានញឹកញាប់នៅតាមផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ។

អភិបាលក្រុងបាត់ដំបងច្រានចោលការចោទដែលថាអាជ្ញាធរបញ្ឈប់សិក្ខាសាលាក្រុមយុវជន

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចោទថា អាជ្ញាធរខេត្តបាត់ដំបងក្នុងសម្លៀកពាក់ស៊ីវិលបានចុ

អភិបាលក្រុងបាត់ដំបងច្រានចោលការចោទដែលថាអាជ្ញាធរបញ្ឈប់សិក្ខាសាលាក្រុមយុវជន

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចោទថា អាជ្ញាធរខេត្តបាត់ដំបងក្នុងសម្លៀកពាក់ស៊ីវិលបានចុះទៅបញ្ឈប់កម្មវិធីសិក្ខាសិលារបស់យុវជន និងព្រះសង្ឃមួយក្រុមក្នុងថ្ងៃទី២១ កក្កដាក្រោមហេតុផលមិនបានសុំការអនុញ្ញាតពីអាជ្ញាធរជាមុន។ តែការចោទប្រកាន់យ៉ាងដូច្នេះត្រូវបានអភិបាលក្រុងបាត់ដំបង លោកលាង វាសនាច្រានចោលដោយអះអាងថា គឺម្ចាស់ទីតាំងធ្វើសិក្ខាសាលាទៅវិញទេដែលបានស្នើយុវជន​ឱ្យរំសាយការជួបជុំនោះ។

ក្រសួងកសិកម្ម៖ឆមាសទី១ឆ្នាំ២០២៤កម្ពុជានាំចេញកសិផលកើនជិត៦០%ជាចំនួនមិនធ្លាប់មាន

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេ

ក្រសួងកសិកម្ម៖ឆមាសទី១ឆ្នាំ២០២៤កម្ពុជានាំចេញកសិផលកើនជិត៦០%ជាចំនួនមិនធ្លាប់មាន

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កសិផលកម្ពុជាដែលបាននាំចេញ មានការកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តាមក្រសួងកសិកម្ម ​កសិផលដែលនាំចេញសរុបចំនួន៦លានតោនបាននាំទៅទីផ្សារគោលដៅចំនួន៧៧ ប្រទេស។

បងប្អូន​គូសត្រូវ​កូរ៉េ ផ្តើម​ជួប​ភាព​តាន​តឹងជាថ្មីទៀត ព្រោះ​បាឡុង​សំរាម

ជម្លោះបង្ហោះបាឡុងបានចាប់ផ្តើមជាថ្មីនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងបញ្ជូនបាឡុងមានផ្ទុកសំរាមទ

បងប្អូន​គូសត្រូវ​កូរ៉េ ផ្តើម​ជួប​ភាព​តាន​តឹងជាថ្មីទៀត ព្រោះ​បាឡុង​សំរាម

ជម្លោះបង្ហោះបាឡុងបានចាប់ផ្តើមជាថ្មីនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងបញ្ជូនបាឡុងមានផ្ទុកសំរាមទៅទម្លាក់នៅកូរ៉េខាងត្បូង ហើយក្រុង​សេអ៊ូលតបតវិញ ដោយបើកមេក្រូបំប៉ោងសំឡេងឃោសនានៅតាមបណ្តោយព្រំដែនប្រឆាំងរដ្ឋអំណាច​ព្យូងយ៉ាង។ រដ្ឋអំណាច​ទី​ក្រុង​សេអ៊ូល ក៏​ថែមទាំងសម្រេច​ព្យួរចោលកិច្ចព្រមព្រៀង​បន្ថយភាព​តាន​តឹង​ ដែល​បានចុះ​ហត្ថលេខា​ជាមួយគ្នា​ កាលពី​ខែមិថុនា​។

តុលាការ​កំពូលបង់ក្លាដែស​ព្រម​បញ្ចុះ​​កូតារើស​អ្នក​រដ្ឋការ តែ​និស្សិតមិនព្រម​បញ្ឈប់​បាតុកម្ម

ប្រឈម​នឹង​បាតុកម្ម​ហិង្សា​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស​បង់ក្លាដែស​ អស់​ជិត​មួយ​សប្តាហ៍

តុលាការ​កំពូលបង់ក្លាដែស​ព្រម​បញ្ចុះ​​កូតារើស​អ្នក​រដ្ឋការ តែ​និស្សិតមិនព្រម​បញ្ឈប់​បាតុកម្ម

ប្រឈម​នឹង​បាតុកម្ម​ហិង្សា​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស​បង់ក្លាដែស​ អស់​ជិត​មួយ​សប្តាហ៍​ ដែលបង្ក​ឱ្យ​មាន​ស្លាប់​និង​របួស​ កាន់​តែ​ច្រើនឡើងៗជា​រៀង​រាល់​​​ថ្ងៃ ​ តុលាការ​​កំពូល​បង់ក្លាដែស​បានសម្រេច​អារ​សេចក្តី​ នៅ​ថ្ងៃ​អាទិត្យ​ទី​២១​កក្កដា​២០២៤​នេះ បញ្ចុះ​ចំនួន​កូតា​ជ្រើសរើស​មន្ត្រី​រដ្ឋការ។ ប៉ុន្តែ​គេ​មិន​ប្រាកដ​ថា​អាច​បញ្ចុះ​កំហឹង​​ពលរដ្ឋ​បាន​ភ្លាម​ទេ បើ​យោល​ទៅ​សន្ធឹក​នៃការ​បង្ក្រាប​​និង​ការ​បាត់​បង់​ជីវិត​ដែល​ឡើង​ដល់​១៥១​នាក់​។ ក្រុម​និស្សិត​ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៀត។

ហ្វីលីពីនប្រកាស​ស្រុះ​ស្រួល​​​ជា​បណ្តោះអាសន្ន​ជាមួយ​ចិន ក្នុង​ជម្លោះ​​សមុទ្ទ​ចិន​ខាង​ត្បូង

បន្ទាប់​ពី​សំឡឹង​សំឡក់​គ្នា​យ៉ាង​​តាន​តឹងបំផុត​​​និងមាន​នាវា​​ប៉ះទង្គិច​គ្នា​ជា​បន្ត​ប

ហ្វីលីពីនប្រកាស​ស្រុះ​ស្រួល​​​ជា​បណ្តោះអាសន្ន​ជាមួយ​ចិន ក្នុង​ជម្លោះ​​សមុទ្ទ​ចិន​ខាង​ត្បូង

បន្ទាប់​ពី​សំឡឹង​សំឡក់​គ្នា​យ៉ាង​​តាន​តឹងបំផុត​​​និងមាន​នាវា​​ប៉ះទង្គិច​គ្នា​ជា​បន្ត​បន្ទាប់​ អស់​ជា​ច្រើន​ខែមក នៅ​ថ្ងៃអាទិត្យ​ទី ២១​កក្កដា២០២៤​នេះ ហ្វីលីពីន​បាន​ប្រកាស​រក​ឃើញ​ភាព​ស្រុះ​ស្រួល​គ្នា ជា​បណ្តោះ​អាសន្ន​​មួយ​​ជាមួយ​ចិន​ ជុំ​វិញ​ជម្លោះ​នៅ​ប្រជុំ​កូន​កោះថ្ម​ប៉ប្រះ​ទឹក​ ​Second Thomas ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង។

ចិន​បង្ហាញ​កម្មវិធី​នយោបាយ​៦០ចំណុចបង្កើនថាមភាព​ឧស្សាហកម្ម

ប្រឈ​មមុខ​នឹង​វិបត្តិ​អចលនទ្រព្យនិង​វឌ្ឍនភាព​សេដ្ឋកិច្ច​ស្ទុះឡើងទាប  រដ្ឋអំណាច​ចិន​​បាន

ចិន​បង្ហាញ​កម្មវិធី​នយោបាយ​៦០ចំណុចបង្កើនថាមភាព​ឧស្សាហកម្ម

ប្រឈ​មមុខ​នឹង​វិបត្តិ​អចលនទ្រព្យនិង​វឌ្ឍនភាព​សេដ្ឋកិច្ច​ស្ទុះឡើងទាប  រដ្ឋអំណាច​ចិន​​បាន​កំណត់​​កម្មវិធី​នយោបាយ​ ៦០ ចំណុច ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឈ​ឧស្សាហកម្ម និង​បង្កើន​ទំនុក​ទុកចិត្ត​ក្នុង​ពិភព​ជំនួញ។​ ឯកសារ​កំណត់​កម្មវិធី​នយោបាយ​នេះ បានទម្លាយ​ចេញ​នៅ​ថ្ងៃ​អាទិត្យ ទី​២១កក្កដា ដោយ​អនុលោម​ស្រប​តាម​ការ​អនុម័តរបស់​សមាជ​ពេញអង្គគណបក្ស​​ នាពេលថ្មីៗនេះ។​ 

ស្លាប់​និង​បាត់​ខ្លួន​យ៉ាង​ហោច​៤១​នាក់ ​ក្នុង​គ្រោះ​ភ្លៀង​ជន់​បាក់​ស្ពាន នៅចិន

ស្ពាន​អាកាស​នៃ​ផ្លូវល្បឿនលឿន​​បាន​បាក់​ធា្លក់​អស់​មួយភាគ​ ដោយ​កម្លាំង​ទឹក​ភ្លៀង​ដ៏​កំណា

ស្លាប់​និង​បាត់​ខ្លួន​យ៉ាង​ហោច​៤១​នាក់ ​ក្នុង​គ្រោះ​ភ្លៀង​ជន់​បាក់​ស្ពាន នៅចិន

ស្ពាន​អាកាស​នៃ​ផ្លូវល្បឿនលឿន​​បាន​បាក់​ធា្លក់​អស់​មួយភាគ​ ដោយ​កម្លាំង​ទឹក​ភ្លៀង​ដ៏​កំណាច​ ដែល​បង្ក​ឱ្យមាន​ទឹក​ជំនន់​​​ជន់​ជោរ​តែ​មួយ​ប៉ប្រិច​ភ្នែក។ មាន​ស្លាប់​យ៉ាង​ហោច​១១​នាក់ និង​បាត់​ខ្លួន​ជាង​៣០​នាក់​ផ្សេង​ទៀត ដែល​ក្រុម​សង្គ្រោះ​កំពុង​រុក​រក​យ៉ាង​សកម្ម នៅ​ថ្ងៃ​សៅរ៍​ទី ២០កក្កដា​នេះ។ នេះបើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ជាតិ​ចិន​។

បាតុកម្ម​ហិង្សានៅ​បង់ក្លាដែស ស្លាប់មនុស្ស​យ៉ាង​ហោច ជាង ១០០ នាក់

នៅបង់ក្លាដែស មនុស្ស​ស្លាប់ យ៉ាងតិច​​​​ ១០៥ នាក់ ​ ព្រោះតែការប៉ះទង្គិច​​ហិង្សា​​រវាង​ក្រុម​

បាតុកម្ម​ហិង្សានៅ​បង់ក្លាដែស ស្លាប់មនុស្ស​យ៉ាង​ហោច ជាង ១០០ នាក់

នៅបង់ក្លាដែស មនុស្ស​ស្លាប់ យ៉ាងតិច​​​​ ១០៥ នាក់ ​ ព្រោះតែការប៉ះទង្គិច​​ហិង្សា​​រវាង​ក្រុម​ប៉ូលិស​និងបាតុករ។ នេះបើតាមទិន្នន័យ​​តុល្យការបឋម រាប់​ផ្ទៀង​ផ្ទាត់​​ដោយទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ អាអែហ្វប៉េ។ ចលនា​បាតុកម្ម​របស់​និស្សិត​កាន់តែ​ផុសផុលខ្លាំងឡើង តម្រូវ​ឲ្យ​អាជ្ញាធរ​បង់ក្លាដែស ដាក់​ពង្រាយ​កម្លាំង​យាម​ល្បាត​ស្ទើរគ្រប់ផ្លូវ។ ​កម្តៅ​សភាពការណ៍​ក្នុងស្រុក​ បានជំរុញ​ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រីសម្រេច​​លុប​ចោល​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​ និង​ដាក់​បំរាម​គោចរ​។ ទន្ទឹម​គ្នា​នេះ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ និងបណ្តា​អង្គការ​សង្គម​ស៊ីវិល​ បាន​​​ថ្កោលទោស​រដ្ឋអំណាចបង់ក្លាដែស ​ជាខ្លាំង​ ចំពោះ​អំពើហិង្សា​សម្លាប់​បាតុករ​ ដោយបាញ់​គ្រាប់​កាំភ្លើងពិត​។ 

ពាណិជ្ជកម្ម​ដឹកជញ្ជូន​​ផ្លូវអាកាស​នឹងកើន​ទ្វេ​ដង​នៅ​២០ឆ្នាំ​ខាង​មុខ

នៅ​ឆ្នាំ​២០៤៣ ពិភពលោក​នឹង​ឃើញ​មាន​យន្តហោះ​ដឹកអ្នក​ដំណើរ​និង​ទំនិញ​ហោះ​ខ្វាត់​ខ្វែងលើ​មេ

ពាណិជ្ជកម្ម​ដឹកជញ្ជូន​​ផ្លូវអាកាស​នឹងកើន​ទ្វេ​ដង​នៅ​២០ឆ្នាំ​ខាង​មុខ

នៅ​ឆ្នាំ​២០៤៣ ពិភពលោក​នឹង​ឃើញ​មាន​យន្តហោះ​ដឹកអ្នក​ដំណើរ​និង​ទំនិញ​ហោះ​ខ្វាត់​ខ្វែងលើ​មេឃ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​ស្ទើរទ្វេដង។ ក្រុមហ៊ុនផលិតយន្តហោះ​អឺរ៉ុបអ៊ែរប៊ូស និង​អាមេរិកប៊ូអ៊ីង បាន​ចេញ​របាយការណ៍​ព្យាករណ៍បង្ហាញ​ទស្សនៈ​វិស័យ​​ដូច​គ្នា។ ប៊ូអ៊ីង​ គ្រោង​មាន​យន្តហោះ​ដល់​ទៅ​៥ម៉ឺន​គ្រឿង​ធ្វើ​ចរាចរណ៍​នៅ​២០ឆ្នាំ​ខាង​មុខ។

ម៉ាឡេស៊ី៖ ​មហាក្សត្រថ្មី ឡើង​សោយ​​រាជ​សម្បត្តិ​ ជាផ្លូវការ

ព្រះករុណា​​ អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ទ្រង់​បានទទួលព្រះ​រាជ​​ពិធីអភិសេក​​គ្រង​រាជ​សម្បត្តិ

ម៉ាឡេស៊ី៖ ​មហាក្សត្រថ្មី ឡើង​សោយ​​រាជ​សម្បត្តិ​ ជាផ្លូវការ

ព្រះករុណា​​ អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ទ្រង់​បានទទួលព្រះ​រាជ​​ពិធីអភិសេក​​គ្រង​រាជ​សម្បត្តិ​ ជាផ្លូវការ ក្រោយពី​ត្រូវ​ ក្រុមប្រឹក្សា​រាជបល្ល័ង្គម៉ាឡេស៊ី សម្រេច​ជ្រើស​តាំង​ជា ​ព្រះមហាក្សត្រ កាលពី​ខែមករា ដើមឆ្នាំនេះ។​ ក្នុង​ពិធី​គ្រងរាជ​ ព្រះចៅ​​ប្រុយណេ និង​​មហាក្សត្រ​បារែន ស្តេច​យាង​មក​ចូលរួម​អបអរ​ដោយ​ផ្ទាល់​ព្រះអង្គ​។ មហាក្សត្រម៉ាឡេស៊ីថ្មីអង្គនេះ សច្ចាប្រណិធាន​ថា គោរព​ធម្មនុញ្ញ គង់នៅ​ជាម្លប់​កៀកក្បែរ​ប្រជានុរាស្ត្រ​  និង​រក្សា​សន្តិភាព​។​

តុលាការរុស្ស៊ី កាត់ទោសអ្នកកាសែតអាមេរិក ឲ្យជាប់ពន្ធនាគារ ១៦ ឆ្នាំ

​អ្នកកាសែត​អាមេរិកម្នាក់ ឈ្មោះ លោក អេវ៉ាន់ ហ្កែកស្កូវិច ត្រូវតុលាការរុស្ស៊ី កាត់ទោសឲ្យជាប់

តុលាការរុស្ស៊ី កាត់ទោសអ្នកកាសែតអាមេរិក ឲ្យជាប់ពន្ធនាគារ ១៦ ឆ្នាំ

​អ្នកកាសែត​អាមេរិកម្នាក់ ឈ្មោះ លោក អេវ៉ាន់ ហ្កែកស្កូវិច ត្រូវតុលាការរុស្ស៊ី កាត់ទោសឲ្យជាប់ពន្ធនាគារ ១៦ ឆ្នាំ ពីបទ​«លួច​យកការណ៍​សម្ងាត់ពីរុស្ស៊ី»។ ការជម្រះក្តីនេះ ធ្វើឡើង​ដោយ​​បើក​សវនាការ​ចល័ត​និងដោយ​បិទទ្វារ នៅថ្ងៃសុក្រទី ១៩ កក្កដា។ សាលក្រម កាត់ទោសនេះជាលក្ខខណ្ឌបឋមសម្រាប់រុស្ស៊ី ​យក​លេស​ដោះដូរទណ្ឌិត ជាមួយអាមេរិក។ ដ្បិតថា​ ម៉ូស្គូ អាចដោះដូរអ្នក​ទោស លុះណាតែអ្នកជាប់​ឃុំនោះ មាន​ឈ្មោះ​ជា ទណ្ឌិត។  សូមចុចស្តាប់​សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីរដ្ឋធានីម៉ូស្គូ ៖

ថ្នាក់ដឹកនាំកំពូលៗកម្ពុជាចេញសាររំលែកទុក្ខការស្លាប់របស់បុរសខ្លាំងវៀតណាម

ថ្នាក់ដឹកនាំស្ថាប័នកំពូលៗកម្ពុជា រាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ

ថ្នាក់ដឹកនាំកំពូលៗកម្ពុជាចេញសាររំលែកទុក្ខការស្លាប់របស់បុរសខ្លាំងវៀតណាម

ថ្នាក់ដឹកនាំស្ថាប័នកំពូលៗកម្ពុជា រាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា បានផ្ញើសារជាបន្តបន្ទាប់ចូលរួមរំលែកទុក្ខនៃការស្លាប់របស់អគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង។ លោក ង្វៀន ភូចុង គឺជាជនកុម្មុយនិស្តសង្គមនិយមយ៉ាងឆ្អិនឆ្អៅរបស់វៀតណាម ដែលបានស្លាប់នៅថ្ងៃទី១៩កក្កដា ក្នុងអាយុ៨០ឆ្នាំ។

តើមានឧបសគ្គអ្វីខ្លះដែលអាមេរិកមិនចង់មកវិនិយោគនៅកម្ពុជា?

នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឆ្នាំ​២០២៤ ​សហរដ្ឋ​អាមេរិក​បាន​

តើមានឧបសគ្គអ្វីខ្លះដែលអាមេរិកមិនចង់មកវិនិយោគនៅកម្ពុជា?

នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឆ្នាំ​២០២៤ ​សហរដ្ឋ​អាមេរិក​បាន​ លើក​ឡើង​ថា ​ទោះ​បី​ជា​កម្ពុជា​មាន​ការ​លើក​ទឹក​ចិត្ត​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI)​ រួម​ទាំង​ អនុញ្ញាត​ឲ្យជន​បរទេស​កាន់​កាប់​ភាគ​ហ៊ុន​១០០ ភាគ​រយ ​កាត់​បន្ថយ​អត្រា​ពន្ធ​សាជីវ​កម្ម ​ការ​នាំចូល​ទំនិញ​មូល​ធន​ដោយ​មិន​បង់ពន្ធ​ ជា​ដើម ​ក៏​កម្ពុជា​នៅ​តែ​ពិបាក​ទាញ​អ្នក​វិនិយោគ​ពីសហរដ្ឋ​អាមេរិក​ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ក្នុងតំបន់​។ ​មូល​ហេតុ​ដែល​អាមេរិក​លើក​ឡើង​ដូច្នេះ ​ដោយ​សំអាង​ថា ​កម្ពុជា​មាន​ទំហំ​ទីផ្សារ​តូច​ មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ​ការ​គេច​ពន្ធ ​កម្លាំង​ពលកម្ម​ជំនាញ​នៅតិច​ ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​និង​កង្វះ​តម្លាភាព​ក្នុង​ដំណើរ​ការ​អនុម័ត​​គម្រោង​។ តែ​មន្ត្រី​រដ្ឋាភិបាល​អះអាងថា កម្ពុជា​បានធ្វើ​ឲ្យ​ប្រសើរឡើង​ច្រើន​លើបញ្ហាទាំងអស់នេះ ហើយថា សហរដ្ឋអាមេរិក​ក៏បានទទួលស្គាល់ពីការខិត​ខំ​ប្រឺងប្រែងនោះដែរ។

បុរសខ្លាំងវៀតណាម លោក  ​ង្វៀន ភូចុង ​​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ៨០ ឆ្នាំ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តដ៏មាន​អំណាច​ជាងគេនៅវៀតណាម លោក  ​ង្វៀន ភូចុង បា​នទទួល​មរណភា

បុរសខ្លាំងវៀតណាម លោក  ​ង្វៀន ភូចុង ​​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ៨០ ឆ្នាំ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តដ៏មាន​អំណាច​ជាងគេនៅវៀតណាម លោក  ​ង្វៀន ភូចុង បា​នទទួល​មរណភាព ព្រោះតែវ័យ​ចាស់​ជរា​និង​​រោគាពាធ​ ​នៅ​ថ្ងៃទី១៩កក្កដា។ ប៉ុន្មា​នឆ្នាំចុងក្រោយ​នេះ​ ​លោកមា​នស្នាដៃ​ដ៏​ល្បី​រន្ទឺ​ខ្លាំង​ខាង​ដឹកនាំយុទ្ធនាការ​បង្ក្រាបអំពើ​ពុករលួយ​។ ក្រោម​កណ្តាប់​ដៃ​ដ៏តឹងតែង​របស់អគ្គលេខាធិការ​គណ​បក្ស​កុម្មុយនិស្តរូបនេះ, មន្ត្រីរដ្ឋការ​និង​ឈ្មួញ​ មិនថា​លំដាប់​ស័ក្តិ​ធំប៉ុណ្ណា ឬមាន​​ប្រាក់កាស​ច្រើន​លំដាប់ណា​ក៏ដោយ ឲ្យ​មាន​ពាក់ព័ន្ធ​ប្រឡូកប្រឡាក់​នឹង​អំពើ​ពុករលួយ​សូកប៉ាន់ នឹង​ច្បាស់ជាជ្រុះ​ពីមុខនាទីតំណែង ​ ហើយ​​ត្រូវ​ចាប់ខ្លួន​និង​កាត់ទោស​។  

លោក ដូណាល់ ត្រាំ ទទួល​ការ​ជ្រើសតាំង ជាបេក្ខជន​ប្រធានាធិបតី​គណ​បក្ស​សាធារណរដ្ឋ ​ជាផ្លូវ​ការ

នៅសហរដ្ឋអាមេរិក សន្និបាតបក្សសាធារណរដ្ឋ បាន​សម្រេច​ជ្រើសតាំង​​ លោក ដូណាល់ ត្រាំ ជាបេក្ខជន​ប

លោក ដូណាល់ ត្រាំ ទទួល​ការ​ជ្រើសតាំង ជាបេក្ខជន​ប្រធានាធិបតី​គណ​បក្ស​សាធារណរដ្ឋ ​ជាផ្លូវ​ការ

នៅសហរដ្ឋអាមេរិក សន្និបាតបក្សសាធារណរដ្ឋ បាន​សម្រេច​ជ្រើសតាំង​​ លោក ដូណាល់ ត្រាំ ជាបេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ជាផ្លូវ​ការ។​ លោក ត្រាំ ​ទទួល​យល់ព្រម​ដោយ​​​មោទនភាព ហើយ​​ ប្រកាសថា​នឹង​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​ប្រជាជាតិ​អាមេរិក​ទាំងមូល​។ ដោយ​វាយបកទៅ​គូប្រជែង​ដែល​ចោទ​ថា​រូប​​លោក​កម្ទេច​រំលាយ​ប្រជាធិបតេយ្យ, លោក ត្រាំ​ មានប្រសាសន៍​ថា​ ខ្លួន​ជាអ្នក​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​អាមេរិក​។​ បេក្ខជន​ប្រធានាធិបតីរូប​នេះ បន្ត​រក្សាគោល​ជំហរ​ដឹកនាំ​និងក្តីសន្យា​របស់ខ្លួន​​នៅ​រក្សា​ដដែល គឺបិទ​ព្រំដែន​​អាមេរិក​ រឹង​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ ហើយ​និង​​អះអាង​បញ្ចប់​សង្គ្រាម​អន្តរជាតិ នៅអ៊ុយក្រែន និង​ហ្កាហ្សា។ លោក ត្រាំ ក៏​ចង់​​ពង្រស់​​ទំនាក់​ទំនង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។ ​​

ពលរដ្ឋខ្មែរ២រូប ត្រូវបានដោះលែងមកកម្ពុជាវិញក្រោយរដ្ឋមន្ត្រីមហាផ្ទៃស្នើសុំភាគីវៀតណាម

នៅថ្ងៃទៅ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ពលរ

ពលរដ្ឋខ្មែរ២រូប ត្រូវបានដោះលែងមកកម្ពុជាវិញក្រោយរដ្ឋមន្ត្រីមហាផ្ទៃស្នើសុំភាគីវៀតណាម

នៅថ្ងៃទៅ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ពលរដ្ឋខ្មែរចំនួន២រូប ដែលជាអ្នកបើកទូកនេសាទដឹកភ្ញៀវចូលដែនសមុទ្រវៀតណាម​ ត្រូវបានដោះលែងឱ្យមកកម្ពុជាវិញ បន្ទាប់ពីអាជ្ញាធរវៀតណាមឃាត់ខ្លួនកាលពីខែមេសាកន្លងទៅ។ ការដោះលែងនេះធ្វើឡើងក្រោយជំនួបរវាង លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  និងក្រសួងនគរបាលវៀតណាមកាលពីថ្ងៃទី១៣ កក្កដាកន្លងទៅ។  

ប្រព័ន្ធព័ត៌មានវិទ្យា​គាំងលែងដំណើរការ ច្រើនកន្លែងផ្ទួនៗគ្នាទូទាំងពិភពលោក

ប្រព័ន្ធព័ត៌មាន​វិទ្យាអ៊ិនធឺណិត ជួប​បញ្ហាបច្ចេកទេស ខូចគាំងលែងដំណើរការ​ បាន​កើតឡើងបន្តបន្

ប្រព័ន្ធព័ត៌មានវិទ្យា​គាំងលែងដំណើរការ ច្រើនកន្លែងផ្ទួនៗគ្នាទូទាំងពិភពលោក

ប្រព័ន្ធព័ត៌មាន​វិទ្យាអ៊ិនធឺណិត ជួប​បញ្ហាបច្ចេកទេស ខូចគាំងលែងដំណើរការ​ បាន​កើតឡើងបន្តបន្ទាប់គ្នានៅទូទាំងពិភពលោក នៅថ្ងៃ​សុក្រ ទី​១៩​កក្កដានេះ​។ ផ្សារហ៊ុនធំៗ ព្រលានយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ធនាគារ​ មន្ទីរពេទ្យ បណ្តាញទូរទស្សន៍​ និង​ក្រុមហ៊ុនជាច្រើនផ្សេងទៀត ទូទាំងពិភពលោក កំពុងតែជួបបញ្ហាដូចៗគ្នា​ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា រលត់ឈឹង គាំងលែងដំណើរការ​ទាំងស្រុងឬមួយផ្នែក​។ ភាពចលាចលបាន​កើតឡើងមួយរំពេច ដោយសារប្រតិបត្តិការសេដ្ឋកិច្ចសកលលោករំពឹងទាំងស្រុងទៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។

បុរសខ្លាំងវៀណាម លោក  ​ង្វៀន ភូចុង ​​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ៨០ ឆ្នាំ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តដ៏មាន​អំណាច​ជាងគេនៅវៀតណាម បា​នទទួល​មរណភាព ព្រោះតែវ័យ​ចាស

បុរសខ្លាំងវៀណាម លោក  ​ង្វៀន ភូចុង ​​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ៨០ ឆ្នាំ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តដ៏មាន​អំណាច​ជាងគេនៅវៀតណាម បា​នទទួល​មរណភាព ព្រោះតែវ័យ​ចាស់​ជរា​និង​​រោគាពាធ​ ​នៅ​ថ្ងៃទី១៩កក្កដា។ ប៉ុន្មា​នឆ្នាំចុងក្រោយ​នេះ​ ​លោកមា​នស្នាដៃ​ដ៏​ល្បី​រន្ទឺ​ខ្លាំង​ខាង​ដឹកនាំយុទ្ធនាការ​បង្ក្រាបអំពើ​ពុករលួយ​។ ក្រោម​កណ្តាប់​ដៃ​ដ៏តឹងតែង​របស់អគ្គលេខាធិការ​គណ​បក្ស​កុម្មុយនិស្តរូបនេះ, មន្ត្រីរដ្ឋការ​និង​ឈ្មួញ​ មិនថា​លំដាប់​ស័ក្តិ​ធំប៉ុណ្ណា ឬមាន​​ប្រាក់កាស​ច្រើន​លំដាប់ណា​ក៏ដោយ ឲ្យ​មាន​ពាក់ព័ន្ធ​ប្រឡូកប្រឡាក់​នឹង​អំពើ​ពុករលួយ​សូកប៉ាន់ នឹង​ច្បាស់ជាជ្រុះ​ពីមុខនាទីតំណែង ​ ហើយ​​ត្រូវ​ចាប់ខ្លួន​និង​កាត់ទោស​។  

ទូតចិន​ថ្មី​៖ ​ការ​ប្រសិទ្ធនាម​មហាវិថី ​ស៊ី ជិនពីង ​បង្ហាញពី​មិត្តភាព​កម្ពុជា-​ចិន ​មិនអាច​បំបែក​បាន

ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​បានអះអាង​ថា​ការដាក់​ឈ្មោ

ទូតចិន​ថ្មី​៖ ​ការ​ប្រសិទ្ធនាម​មហាវិថី ​ស៊ី ជិនពីង ​បង្ហាញពី​មិត្តភាព​កម្ពុជា-​ចិន ​មិនអាច​បំបែក​បាន

ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​បានអះអាង​ថា​ការដាក់​ឈ្មោះមហាវិថី ​ស៊ី ជិនពីង ​បាន​បង្ហាញយ៉ាង​រស់រវើក​នៃ​មិត្តភាព​ជាប្រពៃណី​រវាងចិន ​និង​កម្ពុជា ​ដែល​មិនអាចបំបែក​បាន។ ​ការលើកឡើង​របស់​លោក ​វ៉ាង វិនប៊ីន ​ដូច្នេះ​បាន​ធ្វើឡើង​ខណៈដែល​លោក​ចូលរួម​ជាមួយលោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​សម្ពោធ​បង្គោល​ស្លាកឈ្មោះ​មហាវិថី ​ស៊ី ជិនពីង ​នៅថ្ងៃ​ទី​១៩ ​ខែ​កក្កដា ​ឆ្នាំ២០២៤​នេះ ​នៅ​លើ​កំណាត់ផ្លូវ​វាងក្រុង​ទី​៣​។

ថ្នាក់ដឹកនាំ​ចិន​សន្យា​លុប​បំបាត់​ហានិយភ័យ​សេដ្ឋកិច្ច បណ្តាលមកពី​បំណុល​សាធារណៈ

នៅប្រទេស​ចិន ស្ថាប័នអាជ្ញាធរ​ថ្នាក់​ខេត្ត​និង​តំបន់​បាន​ជំពាក់​បំណុល​សាធារណៈ​ស្ទើរតែ​រើ

ថ្នាក់ដឹកនាំ​ចិន​សន្យា​លុប​បំបាត់​ហានិយភ័យ​សេដ្ឋកិច្ច បណ្តាលមកពី​បំណុល​សាធារណៈ

នៅប្រទេស​ចិន ស្ថាប័នអាជ្ញាធរ​ថ្នាក់​ខេត្ត​និង​តំបន់​បាន​ជំពាក់​បំណុល​សាធារណៈ​ស្ទើរតែ​រើខ្លួន​ឯងលែង​រួច​។ នេះក៏ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ច​ផ្ទួនៗគ្នា​ ដរចេញពី​ជំងឺ​កូវីដ​១៩ ហើយ​និង​វិបត្តិ​អចលនាទ្រព្យ​នៅ​ជាប់​ទ្រឹង។​ ​ជាថ្មីម្តងទៀត នៅថ្ងៃ​ព្រហស្បតិ៍ ទី​១៨ កក្កដា ថ្នាក់ដឹកនាំ​កំពូល​ចិនបាន​ទទួល​ស្គាល់​​ការពិត​នៃបញ្ហា ហើយ​សន្យា​លុប​បំបាត់​ហានិយភ័យ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​បំណុល​សាធារណៈរបស់​អាជ្ញាធរ​ថ្នាក់ក្រោម​។ ការប្តេជ្ញា​ចិត្ត​ដូច្នេះ ធ្វើឡើង​នា​ឱកាស​​​​សមាជ​ពេញអង្គ នៃ​ គណបក្ស​កុម្មុយនិស្ត​ចិន ក្នុងរដ្ឋធានី​ប៉េកាំង។ 

លោកស្រី​​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ជាប់ឆ្នោត​ធ្វើជា​ប្រធានគណៈកម្មការអឺរ៉ុប​១អាណត្តិទៀត

សភាអឺរ៉ុបអាណត្តិថ្មីបាន​បើកសម័យ​ប្រជុំ កាលពីថ្ងៃ​ទី​១៨កក្កដា និងបាន​បោះឆ្នោត​ផ្តល់សេចក្

លោកស្រី​​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ជាប់ឆ្នោត​ធ្វើជា​ប្រធានគណៈកម្មការអឺរ៉ុប​១អាណត្តិទៀត

សភាអឺរ៉ុបអាណត្តិថ្មីបាន​បើកសម័យ​ប្រជុំ កាលពីថ្ងៃ​ទី​១៨កក្កដា និងបាន​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តជូនលោក​ស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ឲ្យដឹក​នាំគណៈកម្មការអឺរ៉ុបមួយអាណត្តិ​ទៀត។ ក្នុងអាណត្តិថ្មីនេះ លោកស្រី​វុនឌែរ ឡេយែន បានសន្យា​ថានឹង​ពង្រឹងវិស័យ​ឧស្សាហកម្ម​យោធារបស់អឺរ៉ុប ក្នុងបរិបទ​ដែល​សន្តិសុខព្រមទាំងស្ថិរភាពអឺរ៉ុប កាន់តែរងការគំរាមកំហែង​។

ក្រុម​ប្រទេស​ប៉ាស៊ីហ្វិក ​​ប្រឆាំងដាច់ខាតនឹង​ការប្រើកម្លាំង​ធ្វើ​ឲ្យប្រែប្រួលដល់Statu quo

នៅទីក្រុងតូក្យូ ជប៉ុនបានដឹកនាំជំនួបកំពូលជាមួយ​ក្រុមប្រទេសកូនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិ

ក្រុម​ប្រទេស​ប៉ាស៊ីហ្វិក ​​ប្រឆាំងដាច់ខាតនឹង​ការប្រើកម្លាំង​ធ្វើ​ឲ្យប្រែប្រួលដល់Statu quo

នៅទីក្រុងតូក្យូ ជប៉ុនបានដឹកនាំជំនួបកំពូលជាមួយ​ក្រុមប្រទេសកូនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែល​បានបិទបញ្ចប់នៅ​ថ្ងៃទី​១៨កក្កដា។ សេចក្តី​ថ្លែងការណ៍​រួមនៃជំនួប​កំពូល​នេះ បាន​ប្រកាសគោលជំហរប្រឆាំងដាច់ខាត ទៅនឹងការប្រើប្រាស់​កម្លាំង ធ្វើ​ឲ្យ​ប្រែប្រួលដល់​ Statu quo។ ទោះជាគេមិនបញ្ចេញឈ្មោះ​ឲ្យចំៗ តែ​គេអាចយល់បាន ថាសេចក្តីថ្លែងការណ៍​រួម​នេះ បានសំដៅទៅលើចិន ដែលកំពុងតែប្រើប្រាស់​កម្លាំងទ័ព គំរាមដល់​ស្ថិរភាពសន្តិសុខ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក​។

លោក ណុប វី៖ ការយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យបារម្ភ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៧កក្កដា បានចេញផ្សាយរបាយការណ៍មួយស្តីអំពីស្ថា

លោក ណុប វី៖ ការយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យបារម្ភ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៧កក្កដា បានចេញផ្សាយរបាយការណ៍មួយស្តីអំពីស្ថានភាពសារព័ត៌មាននៅកម្ពុជាប្រចាំត្រីមាសទី២ឆ្នាំ២០២៤។ របាយការណ៍របស់ខេមបូចា បានកត់ត្រាតួលេខនៃករណីយាយីអ្នកសារព័ត៌មានចំនួន៧ករណី ដែលបានកើតឡើងចន្លោះពីខែមេសាដល់ខែមិថុនា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៨ ខែកក្កដានេះ លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់សម្គាល់ឃើញពីករណីយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។ ពោលគឺមានរហូតដល់៦ករណីក្នុងចំណោម៧ករណីដែលខេមបូចាបានកត់ត្រា។ បើតាមលោក ណុប វី ការប្រើប្រាស់ប្រព័ន្ធច្បាប់យាយីអ្នកសារព័ត៌មាននឹងធ្វើឲ្យពួកគេមានភាពភ័យខ្លាចក្នុងការធ្វើសេចក្តីរាយការណ៍ ជាពិសេសសេចក្តីរាយការណ៍លើបញ្ហារស៊ើបនៅក្នុងសង្គម។

កម្ពុជារកឃើញសម្បុកក្រពើភ្នំច្រើនបំផុត​មិនធ្លាប់មាន​នៅ​​ជួរភ្នំក្រវាញ

ក្រសួងបរិស្ថាន និងក្រសួង​កសិកម្ម ព្រមទាំងអង្គការសត្វព្រៃ និងរុក្ខជាតិបានប្រកាសរកឃើញ​សម្ប

កម្ពុជារកឃើញសម្បុកក្រពើភ្នំច្រើនបំផុត​មិនធ្លាប់មាន​នៅ​​ជួរភ្នំក្រវាញ

ក្រសួងបរិស្ថាន និងក្រសួង​កសិកម្ម ព្រមទាំងអង្គការសត្វព្រៃ និងរុក្ខជាតិបានប្រកាសរកឃើញ​សម្បុកក្រពើភ្នំ​ចំនួន​៥ នៅឧទ្យានជាតិជួរ​​ភ្នំក្រវាញ ​​ដែលជាចំនួនសំបុកពង​កូនច្រើនបំផុត​មិនធ្លាប់មាន​ក្នុងរយៈពេល​​ជាង​​២០ឆ្នាំ​កន្លងមកនេះ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​​​ចុះថ្ងៃទី១៨កក្កដា ឆ្នាំ២០២៤នេះ។ ចំពោះកម្ពុជា​​​ ការរកឃើញសម្បុកក្រពើភ្នំដ៏ច្រើន​​នេះបញ្ជាក់​ថា តំបន់​ជួរភ្នំក្រវាញចាំបាច់​ត្រូវ​ការពារពីការកាប់បំផ្លាញព្រៃឈើ​ និងការបរបាញ់ជាដើម។

ករណី​លោក ​ហ៊ុន ម៉ាណែត ​បន្លំខ្លួន​ចុះជួប​ពលរដ្ឋ​ពិតជា​វិធីសាស្ត្រ​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឬ​?

កាលពី​រាត្រី​ថ្ងៃទី​១៧​ខែ​កក្កដា ឆ្នាំ​២០២៤ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ាណែត ​បានស្លៀកព

ករណី​លោក ​ហ៊ុន ម៉ាណែត ​បន្លំខ្លួន​ចុះជួប​ពលរដ្ឋ​ពិតជា​វិធីសាស្ត្រ​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឬ​?

កាលពី​រាត្រី​ថ្ងៃទី​១៧​ខែ​កក្កដា ឆ្នាំ​២០២៤ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ាណែត ​បានស្លៀកពាក់​តុបតែង​បន្លំខ្លួន​ជា​ពលរដ្ឋ​សាមញ្ញ​ធ្វើដំណើរ​ទៅកាន់​ផ្សាររាត្រី​(Pup Street)​ស្ថិតនៅ​ក្នុងខេត្ត​សៀមរាប​។ ​វត្តមានរបស់​ប្រមុខរដ្ឋាភិបាល​នៅទី​សាធារណៈ​ដោយលាក់​បាំង​អត្តសញ្ញាណ ​និង​មិនឲ្យ​ដំណឹងមុន​ដូច្នេះ ​គឺ​ដើម្បីជួប​សំណេះសំណាល​ជាលក្ខណៈ​ឯកជន ​និង​ស្វែងយល់​ការពិត​ដោយផ្ទាល់​ជុំវិញ​ស្ថានភាព​របស់​ពលរដ្ឋ និង​អាជីវករ។ ​អ្នកតាមដាន​សង្គម​នានា​បានគាំទ្រ​នូវ​កាយវិការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ក្នុងការ​ចុះទៅ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដោយសម្ងាត់​ជាពិសេស​បញ្ហា​ទេសចរណ៍​ដែលមាន​ភាព​ចម្រូងចម្រាស​។

និយ័តករធានារ៉ាប់រង៖ពលរដ្ឋអាចប្ដឹងទៅនិយ័តករ ករណីក្រុមហ៊ុនធានារ៉ាប់រងមិនសងសំណង

និយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថាប្រជាពលរដ្ឋអាចប្ដឹងទៅនិយ័តករបាន ករណីមិនទទួលបានសំណងពី

និយ័តករធានារ៉ាប់រង៖ពលរដ្ឋអាចប្ដឹងទៅនិយ័តករ ករណីក្រុមហ៊ុនធានារ៉ាប់រងមិនសងសំណង

និយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថាប្រជាពលរដ្ឋអាចប្ដឹងទៅនិយ័តករបាន ករណីមិនទទួលបានសំណងពីក្រុមហ៊ុនបម្រើសេវាធានារ៉ាប់រងណាមួយដែលខ្លួនបានទិញ។ ការបញ្ជាក់របស់អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាលោក ប៊ូ ច័ន្ទភីរ៉ូ បានធ្វើឡើងនៅក្នុងឱកាសបើកកម្មវិធីបច្ចុប្បន្នភាពទីផ្សារធានារ៉ាប់រងនៅកម្ពុជានាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ជាមួយក្លឹបអ្នកកាសែតកម្ពុជា។

Get more results via ClueGoal