Cambodia



ករណី​លោក ​ហ៊ុន ម៉ាណែត ​បន្លំខ្លួន​ចុះជួប​ពលរដ្ឋ​ពិតជា​វិធីសាស្ត្រ​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឬ​?

កាលពី​រាត្រី​ថ្ងៃទី​១៧​ខែ​កក្កដា ឆ្នាំ​២០២៤ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ាណែត ​បានស្លៀកព

យ៉ាប់យ៉ឺនជាមួយអឺរ៉ុប និងអាមេរិក ចិន​បង្វែរទិសនាំទំនិញទៅ​ទ្វីបអាហ្រ្វិក

ថ្នាក់ដឹកនាំ​របស់​បណ្តាប្រទេស​អាហ្វ្រិក​បានធ្វើដំណើរ​ជាបន្តបន្ទាប់គ្នា​ទៅ​ដល់​ទីក្រុង​

យ៉ាប់យ៉ឺនជាមួយអឺរ៉ុប និងអាមេរិក ចិន​បង្វែរទិសនាំទំនិញទៅ​ទ្វីបអាហ្រ្វិក

ថ្នាក់ដឹកនាំ​របស់​បណ្តាប្រទេស​អាហ្វ្រិក​បានធ្វើដំណើរ​ជាបន្តបន្ទាប់គ្នា​ទៅ​ដល់​ទីក្រុង​ប៉េកាំង​នៅថ្ងៃ​ចន្ទទី ២​កញ្ញានេះ ដើម្បី​ចូលរួម​នៅក្នុង​វេទិកា​ចិន អាហ្វ្រិក​ ដែល​ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង​នឹង​បើកសម្ពោធ​នៅព្រហស្បតិ៍សប្តាហ៍នេះ។ ចិន​ក្រាលកម្រាលព្រំ​ក្រហម​ទទួល​មេដឹកនាំ​អាហ្វ្រិក​​នៅក្នុង​វេទិកា​ដ៏ធំ​មិនធ្លាប់​មាន​ គិត​ចាប់វិបត្តិកូវីដ​១៩ នៅក្នុង​គោលដៅ រឹត​ចំណងមិត្តភាព​ ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ទ្វីបអាហ្វ្រិក ដែល​សំបូរទៅ​ដោយ​ធនធាន​រ៉ែធម្មជាតិ។

អ៊ីស្រាអែល៖ បាតុកម្ម​និងកូដកម្មទូទាំងប្រទេស ទាមទារ​ឲ្យ​​មានកិច្ចព្រមព្រៀង​​​ដោះលែងចំណាប់ខ្មាំង

កំហឹងរបស់​ប្រជាជនអ៊ីស្រាអែល បាន​ផ្ទុះឡើងយ៉ាងខ្លាំង នៅ​​ក្រោយការស្លាប់ចំណាប់​ខ្មាំងចំនួន

អ៊ីស្រាអែល៖ បាតុកម្ម​និងកូដកម្មទូទាំងប្រទេស ទាមទារ​ឲ្យ​​មានកិច្ចព្រមព្រៀង​​​ដោះលែងចំណាប់ខ្មាំង

កំហឹងរបស់​ប្រជាជនអ៊ីស្រាអែល បាន​ផ្ទុះឡើងយ៉ាងខ្លាំង នៅ​​ក្រោយការស្លាប់ចំណាប់​ខ្មាំងចំនួន​៦​នាក់ ដែលកងទ័ពអ៊ីស្រាអែល បានយកសាកសពត្រលប់មកពីហ្កាហ្សា​កាលពីថ្ងៃទី១កញ្ញា​ម្សិលមិញ​​។ ប្រជាជនអ៊ីស្រាអែល​ បានស្តីបន្ទោសថា នេះគឺជាកំហុសរបស់​រដ្ឋាភិបាល​លោក​នេតាន់យ៉ាហ៊ូ ដែល​មិន​ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម ដើម្បីរំដោះ​ចំណាប់ខ្មាំងមកវិញ​។ បន្ទាប់​ពី​បាតុកម្ម​យ៉ាងកក្រើក​កាលពីយប់ថ្ងៃអាទិត្យ​របស់ប្រជាជន សហជីពធំៗរបស់អ៊ីស្រាអែលបានប្រកាសធ្វើកូដកម្មទូទាំងប្រទេសនៅថ្ងៃចន្ទនេះ ដើម្បីដាក់សំពាធទៅលើ​លោក​នេតាន់យ៉ាហ៊ូ​។

កូរ៉េ​ខាងត្បូង​ស៊ើប​អង្កេត​​លើ​​ ​​Telegram ពី​បទ​​ចូលរួម​​​​​ការ​ចែកចាយ​ « Deepfake  អាសអាភាស »

បណ្តាញ Telegram បានរងនូវការ​សង្ស័យថ្មីមួយទៀតនៅកូរ៉េខាងត្បូង​ ថាបានចូលរួម​បើកចំហរ ឲ្យ​មានការចែក

កូរ៉េ​ខាងត្បូង​ស៊ើប​អង្កេត​​លើ​​ ​​Telegram ពី​បទ​​ចូលរួម​​​​​ការ​ចែកចាយ​ « Deepfake  អាសអាភាស »

បណ្តាញ Telegram បានរងនូវការ​សង្ស័យថ្មីមួយទៀតនៅកូរ៉េខាងត្បូង​ ថាបានចូលរួម​បើកចំហរ ឲ្យ​មានការចែកចាយ​រូបភាពក្លែងក្លាយ Deepfake ដែល​មាន​លក្ខណៈ​អាសអាភាស។ ផ្អែកតាម​បណ្តាញព័ត៌មាន Yonhap កាលពីថ្ងៃចន្ទ​ទី​២កញ្ញា អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចបើក​ការស៊ើបអង្កេតទៅលើ​បណ្តាញTelegram បន្ទាប់ពីផ្ទុះការ​តវ៉ារិះគន់​ជាខ្លាំង ពី​សំណាក់​មតិមហាជន។ គួររំលឹកថា ថ្មីៗនេះ អាជ្ញាធរបារាំង​បានចាប់​ឃាត់ខ្លួនជនជាតិ​រុស្ស៊ី ដែលជា​ស្ថាបនិក​​បណ្តាញTelegram ដោយចោទថា​មិនព្រមសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋ ដែលប្រើប្រាស់បណ្តាញ​Telegram ជាទី​ផ្សព្វផ្សាយ​និង​ឆ្លងឆ្លើយគ្នា​។

ចិន ជប៉ុន ត្អូញ​ត្អែរពីអាកាសធាតុក្តៅខ្លាំង បំបែកកំណត់ត្រា

ទើបហួសទៅផុត​បាន​២ថ្ងៃ ខែសីហា​ត្រូវ​បាន​ទីភ្នាក់ងារ​ឧតុនិយមចិន និង​ជប៉ុន​ចាត់ទុកជា​ខែដែល

ចិន ជប៉ុន ត្អូញ​ត្អែរពីអាកាសធាតុក្តៅខ្លាំង បំបែកកំណត់ត្រា

ទើបហួសទៅផុត​បាន​២ថ្ងៃ ខែសីហា​ត្រូវ​បាន​ទីភ្នាក់ងារ​ឧតុនិយមចិន និង​ជប៉ុន​ចាត់ទុកជា​ខែដែលក្តៅជាងគេបំផុត មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិ​កំណត់ត្រា​របស់​ប្រទេស​ទាំងពីរ។ នៅ​ប្រទេស​ចិន យ៉ាងហោចខេត្ត​ក្រុង​ចំនួន​៨បាន​​រងប៉ះពាល់ដោយ​អាកាសធាតុ​ក្តៅខ្លាំង ចំណែក ជប៉ុន​ឯណោះ​រងរលកកំដៅ​​២ខែ​ជាប់គ្នា តាំង​ពីខែ កក្កដា។ ​នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន កាលពីថ្ងៃ​ចន្ទទី ២​កញ្ញា។ អាកាសធាតុក្តៅថប់ខ្លាំង ចូលរួមចំណែក​ធ្វើ​ឲ្យ​មនុស្ស​ជាង​១០០នាក់​ស្លាប់​ដោយ​សារ​ជំងឺគាំងបេះដូង នៅទីក្រុង​តូក្យូ នៅក្នុង​អំឡុង​ខែកក្កដា។

ក្រសួងការពារជាតិកម្ពុជាថា នាវាចម្បាំង ២គ្រឿងដែលចិនបានឲ្យជាការស្នើសុំរបស់កម្ពុជា

ក្រសូងការពារជាតិកម្ពុជាបានបញ្ជាក់ថា នាវាចម្បាំងចំនួន២ ដែលចិនបានឱ្យកម្ពុជានៅមូលដ្ឋានកងទ័

ក្រសួងការពារជាតិកម្ពុជាថា នាវាចម្បាំង ២គ្រឿងដែលចិនបានឲ្យជាការស្នើសុំរបស់កម្ពុជា

ក្រសូងការពារជាតិកម្ពុជាបានបញ្ជាក់ថា នាវាចម្បាំងចំនួន២ ដែលចិនបានឱ្យកម្ពុជានៅមូលដ្ឋានកងទ័ពជើងទឹករាមជាការស្នើសុំរបស់កម្ពុជា។ ការចេញមុខបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជាដូចនេះធ្វើឡើង ក្រោយពីមានការចុះផ្សាយព័ត៌មានរបស់កាសែត The Diplomat ដោយយោងតាមសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីដែលថា រដ្ឋាភិបាលចិនត្រៀមផ្ទេរនាវាចម្បាំង ២គ្រឿងឱ្យកម្ពុជានៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។

ADB ផ្តល់លុយចំនួន ៩៣,៦ លានដុល្លារឲ្យកម្ពុជាដើម្បីផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់ជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសម្រេចអនុម័តថវិកាលើកញ្ចប់ថវិកាចំនួន ៩៣,៦ លានដុល្លារឲ្យរដ្ឋាភិបា

ADB ផ្តល់លុយចំនួន ៩៣,៦ លានដុល្លារឲ្យកម្ពុជាដើម្បីផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់ជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសម្រេចអនុម័តថវិកាលើកញ្ចប់ថវិកាចំនួន ៩៣,៦ លានដុល្លារឲ្យរដ្ឋាភិបាលកម្ពុជាដើម្បីយកទៅធ្វើការកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព និងអនាម័យនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។

តើការត្រឹមរៀបចំទស្សនកិច្ចទៅព្រំដែនភាគឦសានអាចទម្លាយអាថ៍កំបាំងរឿងព្រំដែនបានកម្រិតណា?

រដ្ឋា​ភិបាល​នឹង​ផ្តើម​ដឹក​ពលរដ្ឋ​ទៅ​លេង​ព្រំដែន​នៅ​ភាគឦសាន​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ន

តើការត្រឹមរៀបចំទស្សនកិច្ចទៅព្រំដែនភាគឦសានអាចទម្លាយអាថ៍កំបាំងរឿងព្រំដែនបានកម្រិតណា?

រដ្ឋា​ភិបាល​នឹង​ផ្តើម​ដឹក​ពលរដ្ឋ​ទៅ​លេង​ព្រំដែន​នៅ​ភាគឦសាន​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះដោយ​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​រហូត​ដល់​ដាច់​ឆ្នាំ​២០២៤​។​ ទស្សនៈ​កិច្ច​នេះ​គឺ​ផ្តោត​ទៅ​ព្រំដែន​ក្នុង​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី។​ ជា​ទស្សន​កិច្ច​តែ​មួយ​ថ្ងៃ​ដោយ​វិលល្ងាច តែ​មាន​តំបន់​ខ្លះ​ត្រូវ​សម្រាក​មួយ​យប់​។​ តើ​ទស្សនៈ​កិច្ច​បែប​នេះអាច​ជម្រះ​មន្ទិល​សង្ស័យ និង​រំងាប់​ពី​បញ្ហា​បង្គោល​ព្រំដែន​ដែល​គេ​ចោទ​ប្រកាន់​មាន​ភាព​មិន​ប្រក្រតី​បាន​ដែរ​ ឬ​ទេ​?

ស្ដូបមិត្តភាពកម្ពុជា-វៀតណាមខេត្តសៀមរាបត្រូវបានជួសជុសឡើងវិញក្រោយពីមានការបំផ្ទុះ

ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តសៀមរាបត្រូវបានជួសជុសឡើងវិញរួចរាល់ហើយ មកដល់ថ្ងៃទី១ ខែកញ

ស្ដូបមិត្តភាពកម្ពុជា-វៀតណាមខេត្តសៀមរាបត្រូវបានជួសជុសឡើងវិញក្រោយពីមានការបំផ្ទុះ

ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តសៀមរាបត្រូវបានជួសជុសឡើងវិញរួចរាល់ហើយ មកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ តែសមត្ថកិច្ចនៅមិនទាន់រកឃើញអ្នកបំផ្ទុះស្ដូបមិត្តភាពនេះនៅឡើយ។ អ្នកនាំពាក្យសាលាខេត្តសៀមរាប អះអាងថា សមត្ថកិច្ចកំពុងតែបន្ដស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។

ODC៖ គម្របព្រៃឈើនៅកម្ពុជា ថយចុះមកទាបជាង៤០%នៅឆ្នាំ២០២៣

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (Open Development Cambodia) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញផ្សាយ

ODC៖ គម្របព្រៃឈើនៅកម្ពុជា ថយចុះមកទាបជាង៤០%នៅឆ្នាំ២០២៣

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (Open Development Cambodia) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញផ្សាយរបាយការណ៍មួយ អំពីគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣។ ក្នុងរបាយការណ៍នេះ អង្គការក្រៅរដ្ឋាភិបាល ODC បានអះអាងថា គម្របព្រៃឈើនៅកម្ពុជា បានថយចុះមកក្រោម៤០% ក្នុងឆ្នាំ២០២៣។

ក្រុម​សមាជិកសភាឆ្វេងនិយម អំពាវនាវ​​ជាថ្មី​ឲ្យ​បើក​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​បារាំង

នៅប្រទេស​បារាំង ក្រុមសមាជិកសភា​បក្សឆ្វេងនិយម បាន​អំពាវនាវជាថ្មីឲ្យបើកនីតិវិធីទម្លាក់ប្រ

ក្រុម​សមាជិកសភាឆ្វេងនិយម អំពាវនាវ​​ជាថ្មី​ឲ្យ​បើក​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​បារាំង

នៅប្រទេស​បារាំង ក្រុមសមាជិកសភា​បក្សឆ្វេងនិយម បាន​អំពាវនាវជាថ្មីឲ្យបើកនីតិវិធីទម្លាក់ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង ខណៈលោកនៅតែមិនទាន់តែងតាំងនាយករដ្ឋមន្ត្រីថ្មី។ ប្រទេស​បារាំង​​ធ្លាក់​​ក្នុង​សភាព​ការណ៍១​មិន​ច្បាស់​លាស់ ព្រោះ​​គ្មាន​នាយក​រដ្ឋ​មន្ត្រី​និងគ្មាន​រដ្ឋាភិបាលដឹកនាំ ​ពិតប្រាកដ អស់​ចំនួន ៤៧ ថ្ងៃ​មកហើយ។ ការ​ជាប់​គាំង​នយោបាយ​នេះ បន្ទាប់​ពី​​ប្រ​មុខរដ្ឋាភិបាល​ ហ្កាប៊្រីយែល អាតតាល់ ​​ប្រកាស​លាលែង​ចុះពីតំណែង ក្រោយ​ពីគណ​បក្ស​កាន់​អំណាច​​បាត់បង់​កៅអី​សភា​ជាច្រើនអាសនៈ​ ​ក្នុងឱកាស​​បោះ​ឆ្នោត​​សភា​មុន​អាណត្តិ ក្នុងខែ​កក្កដា​​។​ ​​

ហ្កាហ្សា៖ កងទ័ពអ៊ីស្រាអែលប្រទះឃើញ សាកសពចំណាប់ខ្មាំង​៦នាក់ នៅរូងក្រោមដី​រ៉ាហ្វា

កងទ័ពអ៊ីស្រាអែល​បាន​យក​ប្រទះឃើញសាកសព​ចំណាប់ខ្មាំង ចំនួន​៦​នាក់ នៅក្នុងរូងក្រោម​ដី​ ក្នុង

ហ្កាហ្សា៖ កងទ័ពអ៊ីស្រាអែលប្រទះឃើញ សាកសពចំណាប់ខ្មាំង​៦នាក់ នៅរូងក្រោមដី​រ៉ាហ្វា

កងទ័ពអ៊ីស្រាអែល​បាន​យក​ប្រទះឃើញសាកសព​ចំណាប់ខ្មាំង ចំនួន​៦​នាក់ នៅក្នុងរូងក្រោម​ដី​ ក្នុងក្រុង​រ៉ាហ្វា ភាគខាងត្បូងតំបន់​ហ្កាហ្សា​ កាលពីល្ងាច​​ថ្ងៃសៅរ៍​​ទី​៣១សីហា​។ ផ្អែកតាម​កងទ័ពអ៊ីស្រាអែល គឺចំណាប់ខ្មាំង​ទាំង​៦នាក់នេះ ត្រូវបាន​ក្រុម​ភេរវកម្ម​ហាម៉ាសសម្លាប់​ មុនពេល​ដែលកងទ័ពចូលទៅដល់បន្តិចតែ​​​​ប៉ុណ្ណោះ។ ដំណឹង​នៃ​ការស្លាប់ចំណាប់ខ្មាំង​នេះ បានបង្ក​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ ស្ទុះឡើង​តវ៉ា ​ស្តីបន្ទោស​រដ្ឋាភិបាល​លោកនេតាន់យ៉ាហ៊ូកាន់តែខ្លាំង ថា​មក​ពី​មិនព្រមចុះហត្ថលេខា​​លើកិច្ចព្រមព្រៀង​ឈប់​បាញ់ និង​រំដោះ​ចំណាប់ខ្មាំងមកវិញ​។

អ.ស.ប. ចាប់​ផ្តើមយុទ្ធនាការផ្តល់​ថ្នាំ​បង្ការ​​ជំងឺ​​គ្រុនស្វិតដៃជើង ឲ្យកុមារនៅតំបន់​ហ្កាហ្សា

អង្គការសុខភាពពិភពលោក​ សហការជាមួយ​ទីភ្នាក់សហប្រជាជាតិដើម្បីជនភៀសខ្លួនប៉ាឡេស្ទីន បានចាប់ផ

អ.ស.ប. ចាប់​ផ្តើមយុទ្ធនាការផ្តល់​ថ្នាំ​បង្ការ​​ជំងឺ​​គ្រុនស្វិតដៃជើង ឲ្យកុមារនៅតំបន់​ហ្កាហ្សា

អង្គការសុខភាពពិភពលោក​ សហការជាមួយ​ទីភ្នាក់សហប្រជាជាតិដើម្បីជនភៀសខ្លួនប៉ាឡេស្ទីន បានចាប់ផ្តើម​យុទ្ធនាការ​ ផ្តល់​ដំណក់​ថ្នាំ បង្ការជំងឺ​គ្រុនស្វិតដៃជើង ទៅ​ឲ្យ​កុមារប៉ាឡេស្ទីន​​នៅតំបន់ហ្កាហ្សា​។ នេះគឺជាយុទ្ធនាការដ៏សែនលំបាក​បំផុត ខណៈសង្គ្រាម​នៅតែបន្ត។ តែយ៉ាងណា​ភាគីទាំងហាម៉ាស និងអ៊ីស្រាអែល បានអះអាងថាគេនឹងព្យាយាមចូលរួមធ្វើ​ឲ្យ​យុទ្ធនាការផ្តល់​ថ្នាំបង្ការ​​នេះ បានជោគជ័យ​។​

មន្ត្រីជំនាញ៖ ការប្រើផែនទីGoogle Maps ភ្ជាប់នឹងបញ្ហាព្រំដែន ធ្វើឲ្យមានការយល់ច្រឡំ

មន្ត្រី​ជំនាញ​កិច្ច​ព្រំ​ដែន​កម្ពុជា បាន​អះអាង​ថា ការ​ប្រើ​ផែន​ទី​របស់​Google​ Maps ​មិន​អាច​យក

មន្ត្រីជំនាញ៖ ការប្រើផែនទីGoogle Maps ភ្ជាប់នឹងបញ្ហាព្រំដែន ធ្វើឲ្យមានការយល់ច្រឡំ

មន្ត្រី​ជំនាញ​កិច្ច​ព្រំ​ដែន​កម្ពុជា បាន​អះអាង​ថា ការ​ប្រើ​ផែន​ទី​របស់​Google​ Maps ​មិន​អាច​យក​ជា​ការ​បាន​ឡើយ សម្រាប់​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា និង​វៀត​ណាម​។​ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់​ លោក សម រង្ស៊ី ​និង​អ្នក​មួយចំនួន​ទៀត ​ដែល​ថា ​បង្គោល​ព្រំ​ដែន​ដែល​បាន​បោះរួច​គឺ​ចេះ​ដើរ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ រាប់​គី​ឡូ​ម៉ែត្រ​ បើ​ផ្អែក​តាម​ផែន​ទី​ Google Maps។ តែ​មន្ត្រី​ព្រំដែន​របស់​រដ្ឋាភិ​បាល ចាត់​ទុក​ថា ​ការ​លើក​ឡើង​របស់​អ្នក​នយោ​បាយ​ប្រ​ឆាំង ធ្វើឲ្យ​មាន​ការ​យល់​ច្រ​ឡំ​។​

វេទិកាប្រទេស​​កោះប៉ាស៊ីហ្វិកចាញ់​សម្លុតចិន​​ ព្រមដក​តៃវ៉ាន់ចេញពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម

វេទិកាប្រចាំឆ្នាំ​លើកទី​៥៣ នៃ​ប្រទេសកូនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានបិទបញ្ចប់ទៅ កាលពី

វេទិកាប្រទេស​​កោះប៉ាស៊ីហ្វិកចាញ់​សម្លុតចិន​​ ព្រមដក​តៃវ៉ាន់ចេញពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម

វេទិកាប្រចាំឆ្នាំ​លើកទី​៥៣ នៃ​ប្រទេសកូនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានបិទបញ្ចប់ទៅ កាលពីថ្ងៃសៅរ៍​ ទី​៣១សីហា នៅ​ទីក្រុង​នូគូអាឡូហ្វា ប្រទេសតុងហ្កា​។ អ្វីដែលជាការកត់សំគាល់ គឺ​ក្រុមប្រទេស​កោះប៉ាស៊ីហ្វិក បាន​លុប​កោះ​​តៃវ៉ាន់ចេញពីខ្លឹមសារ នៃសេចក្តីថ្លែងការណ៍​រួម​ចុងក្រោយ​នៃកិច្ចប្រជុំនេះ បន្ទាប់​ពីចិន​បាន​គម្រាមសម្លុត​ដោយ​ការមិនសុខចិត្ត​។

នាវាបុកគ្នា ចិន​និង​ហ្វីលីពីន​បន្ទោស​ដាក់​គ្នាទៅវិញទៅមក

ហ្វីលីពីន ជះ​​កំហឹងដាក់ក្រុងប៉េកាំង​ថា ចិន​ជាមេរំខាន​សន្តិភាព​នៅ​អាស៊ី​អាគ្នេយ៍​​។ ប្រតិ

នាវាបុកគ្នា ចិន​និង​ហ្វីលីពីន​បន្ទោស​ដាក់​គ្នាទៅវិញទៅមក

ហ្វីលីពីន ជះ​​កំហឹងដាក់ក្រុងប៉េកាំង​ថា ចិន​ជាមេរំខាន​សន្តិភាព​នៅ​អាស៊ី​អាគ្នេយ៍​​។ ប្រតិកម្ម​របស់​ថ្នាក់​ដឹក​នាំ​ទ័ព​​ហ្វីលីពី​យ៉ាង​ដូច្នេះ  ធ្វើ​ឡើង​បន្ទាប់​ពីឃើញថា ​នាវារបស់ឆ្មាំសមុទ្រ​ចិន​និង​នាវា​ក្រុម​យាម​ល្បាតហ្វីលីពីន បាន​​ប៉ះ​ទង្គិច​គ្នា​ជាញឹកញយពេក។ នាវាចិន​និង​ហ្វីលីពី​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត កើត​នៅ​វេលា​កណ្តាល​ថ្ងៃ​ត្រង់ ថ្ងៃសៅរ៍​ ទី​៣១សីហា​។ 

រដ្ឋាភិបាលបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់តាមដានសកម្មភាពបូមខ្សាច់ខុសច្បាប់

រដ្ឋាភិបាលកម្ពុជានាថ្ងៃសៅរ៍ ទី៣១ សីហា សម្រេចបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុង

រដ្ឋាភិបាលបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់តាមដានសកម្មភាពបូមខ្សាច់ខុសច្បាប់

រដ្ឋាភិបាលកម្ពុជានាថ្ងៃសៅរ៍ ទី៣១ សីហា សម្រេចបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងគោលបំណងតាមដាន និងចាត់វិធានការ​ផ្លូវច្បាប់ផ្សេងៗទៅលើក្រុមហ៊ុនខ្សាច់ណាមួយដែលប្រព្រឹត្តសកម្មភាពបូមខ្សាច់ខុសបច្ចេកទេស។ អ្នកធ្វើការលើការងារបរិស្ថានចង់ឱ្យគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ធ្វើការងារឱ្យមាន​តម្លាភាព​ទៅលើក្រុមហ៊ុនដែលធ្វើការបូមខ្សាច់ខុសបច្ចេកទេស ដោយធានាលើការចាត់វិធានការឱ្យបានម៉្មត់ចត់។

ប្រធានាធិបតីអ៊ុយក្រែន ដកតំណែង​មេបញ្ជាការ​ទ័ព​អាកាស ក្រោយ​ធ្លាក់​យន្តហោះ​ចម្បាំង​F-16

ប្រធានាធិបតីអ៊ុយក្រែន ​ប្រកាសផ្លាស់ប្តូរ​ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន​​កងទ័ពជើង​​អាកាស ដោយ

ប្រធានាធិបតីអ៊ុយក្រែន ដកតំណែង​មេបញ្ជាការ​ទ័ព​អាកាស ក្រោយ​ធ្លាក់​យន្តហោះ​ចម្បាំង​F-16

ប្រធានាធិបតីអ៊ុយក្រែន ​ប្រកាសផ្លាស់ប្តូរ​ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន​​កងទ័ពជើង​​អាកាស ដោយ​អះអាង​ថា​ចង់​កែសម្រួល​កម្លាំង​យោធា​អ៊ុយក្រែន។ សេចក្តីសម្រេច​ចិត្តដូច្នេះ ធ្វើឡើង​ក្រោយពីព្រឹត្តិការណ៍​​ធ្លាក់​យន្តហោះ​ចម្បាំង​ដ៏ទំនើប​១គ្រឿង ប្រភេទ​អែហ្វ-១៦​ ដែល​ជា​អំណោយជំនួយ​យោធា​របស់​អាមេរិក​និង​លោក​ខាងលិច។ ​​ក្រឹត្យ​ប្រធានាធិបតីអ៊ុយក្រែន​​ ប្រកាស​​​ដក​តំណែងមេទ័ព​ជើងអាកាស​នេះ ត្រូវ​ផ្សាយ​តាម​បណ្តាញ​តេឡេក្រាម នៅយប់​ថ្ងៃសុក្រ​ ទី៣០សីហា​។​

សភាអាស៊ានដើម្បីសិទ្ធិមនុស្សចាត់ទុកការដឹកនាំរបស់លោកហ៊ុន ម៉ាណែតនៅតែផ្តាច់ការមិនខុសពីឪពុក

សភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR នៅថ្ងៃទី៣០​​ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកកា

សភាអាស៊ានដើម្បីសិទ្ធិមនុស្សចាត់ទុកការដឹកនាំរបស់លោកហ៊ុន ម៉ាណែតនៅតែផ្តាច់ការមិនខុសពីឪពុក

សភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR នៅថ្ងៃទី៣០​​ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែតបច្ចុប្បន្នថា ជាការដឹកនាំបែបផ្តាច់ការ និងយកគំរូពីលោក ហ៊ុន សែន ដែលត្រូវជាឪពុក។ ការអះអាងយ៉ាងដូច្នេះ ដោយសភាអាស៊ានដើម្បីសិទ្ធិមនុស្សសង្កេតឃើញរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បានបង្ក្រាបក្រុមសកម្មជន និងពលរដ្ឋមិនបន្ថយដៃ ខណៈពលរដ្ឋយ៉ាងហោចណាស់៩៤នាក់ត្រូវបានចាប់ខ្លួនក្រោយរិះគន់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV ។ 

OMS/WHO ប្រកាសបញ្ជូន​វ៉ាក់សាំង​បង្ការជំងឺ​ Mpox ចំនួប​២៣ម៉ឺនដូសទៅអាហ្វ្រិក ក្នុងជំហានបឋម

ជំងឺ​រាតត្បាត​Mpox ឬអុតស្វា កំពុងតែបង្ក​ឲ្យ​មានការព្រួយ​បារម្ភជាខ្លាំង នៅតាមបណ្តាប្រទេសអាហ្

OMS/WHO ប្រកាសបញ្ជូន​វ៉ាក់សាំង​បង្ការជំងឺ​ Mpox ចំនួប​២៣ម៉ឺនដូសទៅអាហ្វ្រិក ក្នុងជំហានបឋម

ជំងឺ​រាតត្បាត​Mpox ឬអុតស្វា កំពុងតែបង្ក​ឲ្យ​មានការព្រួយ​បារម្ភជាខ្លាំង នៅតាមបណ្តាប្រទេសអាហ្វ្រិក ដែលក្នុង​នោះ ​នៅសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្កោ គឺមានករណីឆ្លងរាលដាលច្រើនជាងគេ។ គ្មាន​ប្រព័ន្ធសុខាភិបាលរឹងមាំ និ​ងគ្មានវ៉ាក់សាំងបង្ការ ប្រទេសអាហ្វ្រិក​ប្រឈមខ្លាំងបំផុត​ ដោយសារជំងឺកាចសាហាវនេះ ហើយអាចឈានក្លាយ​ជា​ការឆ្លងរាលដាលពេញ​ពិភពលោក។​ អង្គការ​សុខភាពពិភពលោកបានប្រកាសថា គេនឹងបញ្ជូន​វ៉ាក់សាំង​ចំនួន២៣ម៉ឺនដូសទៅអាហ្វ្រិក​ នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ ក្នុងដំណាក់កាលដំបូង។

អ្នកការពារសិទ្ធិមនុស្សហៅការចាប់ខ្លួនមនុស្សជិត១០០នាក់ថាធ្វើឡើងដោយគ្មានមូលដ្ឋាន

អ្នកការពារសិទ្ធិមនុស្ស បានស្នើឲ្យមានការពិចារណាឡើងវិញ ចំពោះការចោទប្រកាន់ទៅលើយុវជន៨នាក់​ព

អ្នកការពារសិទ្ធិមនុស្សហៅការចាប់ខ្លួនមនុស្សជិត១០០នាក់ថាធ្វើឡើងដោយគ្មានមូលដ្ឋាន

អ្នកការពារសិទ្ធិមនុស្ស បានស្នើឲ្យមានការពិចារណាឡើងវិញ ចំពោះការចោទប្រកាន់ទៅលើយុវជន៨នាក់​ពីបទ«​រួមគំនិតក្បត់» ក្នុងចំណោម​មនុស្សជិត១០០នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន។ គឺជាការ​ចាប់ខ្លួន ចំពេលដែល​សមត្ថកិច្ចរឹតបន្តឹងការធ្វើដំណើរចូលមកភ្នំពេញ ស្របពេលមានការប្រកាស​ធ្វើ​បាតុកម្ម​ពីក្រុម​ប្រឆាំងនៅក្រៅប្រទេស កាលពីថ្ងៃទី១៨ ខែសីហា។ អ្នកការពារសិទ្ធិមនុស្សបានហៅការចាប់​ខ្លួន​មនុស្សជិត១០០នាក់នេះថា ធ្វើឡើងដោយគ្មានមូលដ្ឋាន តែមន្ត្រីរដ្ឋាភិបាល​បានការពារចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន។

នាវាអូស្រ្តាលីនឹងមកទស្សនកិច្ចខេត្តព្រះសីហនុសបា្តហ៍ក្រោយ ខណៈមានមន្ទិលលើមូលដ្ឋានទ័ពរាម

គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលីត្រៀមមកបំពេញទស្សនកិច្ចក្នុងខេត្តព្រះសីហនុនាសប្តាហ៍ក្រោយ

នាវាអូស្រ្តាលីនឹងមកទស្សនកិច្ចខេត្តព្រះសីហនុសបា្តហ៍ក្រោយ ខណៈមានមន្ទិលលើមូលដ្ឋានទ័ពរាម

គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលីត្រៀមមកបំពេញទស្សនកិច្ចក្នុងខេត្តព្រះសីហនុនាសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់នៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា និង លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៣០ សីហា។ បើតាមអ្នកតាមដានភូមិសាស្ត្រនយោបាយ ដំណើរទស្សនកិច្ចរបស់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកមួយនេះ ទំនងទាក់ទិនបញ្ហាការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលចិននៅពីក្រោយ។

ថៃចាប់ខ្លួនពលរដ្ឋខ្មែរបីរូប ដែលបន្លំខ្លួនធ្វើជាអ្នកសុំទាន

អាជ្ញាធរនៅក្នុងទីក្រុងបាងកក បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣រូប នៅថ្ងៃទី៣០សីហា ក្រោយពួ

ថៃចាប់ខ្លួនពលរដ្ឋខ្មែរបីរូប ដែលបន្លំខ្លួនធ្វើជាអ្នកសុំទាន

អាជ្ញាធរនៅក្នុងទីក្រុងបាងកក បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣រូប នៅថ្ងៃទី៣០សីហា ក្រោយពួកគេស្នាក់នៅទីក្រុងបាងកកដោយខុសច្បាប់។ ក្រោយការចាប់ខ្លួន អាជ្ញាធរថៃបានរកឃើញថា ពួកគេទាំងបីរូបបានធ្វើសកម្មភាពខុសច្បាប់ ដោយស្លៀកពាក់ជាជនអនាថាសុំទាននៅតាមដងផ្លូវ។ តាមអាជ្ញាធរថៃ ពលរដ្ឋខ្មែរទាំងបីរូប ត្រូវបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសដើម្បីស៊ើបអង្កេតបន្ត។

អ្នកស្រាវជ្រាវ រកឃើញថា កម្ពុជាពាក់ព័ន្ធនឹងបទល្មើសឆបោករូបិយបណ្ណគ្រីបតូជាង៤៩ពាន់លានដុល្លារ

កម្ពុជាបានពាក់ព័ន្ធនឹងទីផ្សារឆបោករូបិយបណ្ណគ្រីបតូដ៏ខ្មៅងងឹត ក្នុងតម្លៃទឹកប្រាក់រហូតដល់ជ

អ្នកស្រាវជ្រាវ រកឃើញថា កម្ពុជាពាក់ព័ន្ធនឹងបទល្មើសឆបោករូបិយបណ្ណគ្រីបតូជាង៤៩ពាន់លានដុល្លារ

កម្ពុជាបានពាក់ព័ន្ធនឹងទីផ្សារឆបោករូបិយបណ្ណគ្រីបតូដ៏ខ្មៅងងឹត ក្នុងតម្លៃទឹកប្រាក់រហូតដល់ជាង៤៩ពាន់លានដុល្លារអាមេរិក តាំងពីឆ្នាំ២០២១។ នេះបើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវរូបិយបណ្ណគ្រីបតូ Chainalysis ដែលចេញផ្សាយរបាយការណ៍ឧក្រិដ្ឋកម្មគ្រីបតូ កាលពីថ្ងៃព្រហស្បតិ៍។ Chainalysis បានចង្អុលមុខក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ថា ពាក់ព័ន្ធនឹងបទល្មើសឆបោករូបិយបណ្ណគ្រីបតូ ផងដែរ។

អាល្លឺម៉ង់​ចាប់បញ្ជូនជនជាតិអាហ្វហ្កានីស្ថានទៅឲ្យតាលីបង់​ ក្រោមសំឡេងរិះគន់

​ដោយស្ងាត់ៗបំផុត រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាប់បញ្ជូន​ជនជាតិ​អាហ្វហ្កានីស្ថានចំនួន​២៨នា

អាល្លឺម៉ង់​ចាប់បញ្ជូនជនជាតិអាហ្វហ្កានីស្ថានទៅឲ្យតាលីបង់​ ក្រោមសំឡេងរិះគន់

​ដោយស្ងាត់ៗបំផុត រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាប់បញ្ជូន​ជនជាតិ​អាហ្វហ្កានីស្ថានចំនួន​២៨នាក់​ទៅ​ប្រទេស​កំណើតវិញកាលពី​ព្រឹកថ្ងៃ​សុក្រទី ៣០សីហា។ គិតចាប់តាំងពីពួកតាលីបង់​ត្រលប់មក​កាន់អំណាច​សាជាថ្មី​នៅ​អាហ្វហ្កានីស្ថាន កាលពី ៣ឆ្នាំមុន អាល្លឺម៉ង់​ជា​ប្រទេស​លើកដំបូងគេ​ដែល​ចាប់បញ្ជូនជនជាតិ​អាហ្វហ្កានីស្ថានទៅ​ឲ្យ​ពួកតាលីបង់។ បើតាម​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ អាល្លឺម៉ង់ ជនជាតិអាហ្វហ្កានីស្ថាន​ដែល​ចាប់បញ្ជូន​ទៅ​ប្រទេស​កំណើតវិញ សុទ្ធ​តែ​ឧក្រិដ្ឋជន​ដែល​ត្រូវ​តុលាការ​អាល្លឺម៉ង់​កាត់ទោស​ពីបទប្លន់ដោយប្រើអាវុធ​ឬ ចូលរួម​រំលោភផ្លូវភេទ។

ក្រោយភេរវកម្មរបស់ខ្មាន់កាំបិត អាល្លឺម៉ង់​ចាប់បញ្ជូនជនជាតិអាហ្វហ្កានីស្ថានទៅឲ្យតាលីបង់

​ដោយស្ងាត់ៗបំផុត រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាប់បញ្ជូន​ជនជាតិ​អាហ្វហ្កានីស្ថានចំនួន​២៨នា

ក្រោយភេរវកម្មរបស់ខ្មាន់កាំបិត អាល្លឺម៉ង់​ចាប់បញ្ជូនជនជាតិអាហ្វហ្កានីស្ថានទៅឲ្យតាលីបង់

​ដោយស្ងាត់ៗបំផុត រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាប់បញ្ជូន​ជនជាតិ​អាហ្វហ្កានីស្ថានចំនួន​២៨នាក់​ទៅ​ប្រទេស​កំណើតវិញកាលពី​ព្រឹកថ្ងៃ​សុក្រទី ៣០សីហា។ គិតចាប់តាំងពីពួកតាលីបង់​ត្រលប់មក​កាន់អំណាច​សាជាថ្មី​នៅ​អាហ្វហ្កានីស្ថាន កាលពី ៣ឆ្នាំមុន អាល្លឺម៉ង់​ជា​ប្រទេស​លើកដំបូងគេ​ដែល​ចាប់បញ្ជូនជនជាតិ​អាហ្វហ្កានីស្ថានទៅ​ឲ្យ​ពួកតាលីបង់។ បើតាម​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ អាល្លឺម៉ង់ ជនជាតិអាហ្វហ្កានីស្ថាន​ដែល​ចាប់បញ្ជូន​ទៅ​ប្រទេស​កំណើតវិញ សុទ្ធ​តែ​ឧក្រិដ្ឋជន​ដែល​ត្រូវ​តុលាការ​អាល្លឺម៉ង់​កាត់ទោស​ពីបទប្លន់ដោយប្រើអាវុធ​ឬ ចូលរួម​រំលោភផ្លូវភេទ។

ឆ្លៀត​ឱកាស​​សង្គ្រាម​នៅអឺរ៉ុប​និង​មជ្ឈិមបូព៌ា ចិនបញ្ចេញធ្មុងបំពានដែន​សមុទ្រ​​​កាន់តែខ្លាំង

មហាយក្ស​ចិន បញ្ចេញធ្មុងកាន់តែ​ខ្លាំងឡើងៗ ​ឈ្លានពាន​ដែន​សមុទ្រ​ប្រទេស​ដទៃ​ ចាប់ពី​អាស៊ីអា

ឆ្លៀត​ឱកាស​​សង្គ្រាម​នៅអឺរ៉ុប​និង​មជ្ឈិមបូព៌ា ចិនបញ្ចេញធ្មុងបំពានដែន​សមុទ្រ​​​កាន់តែខ្លាំង

មហាយក្ស​ចិន បញ្ចេញធ្មុងកាន់តែ​ខ្លាំងឡើងៗ ​ឈ្លានពាន​ដែន​សមុទ្រ​ប្រទេស​ដទៃ​ ចាប់ពី​អាស៊ីអាគ្នេយ៍ រហូត​ដល់​​តៃវ៉ាន់ និង​ជប៉ុន។ នេះក៏ព្រោះតែ រដ្ឋអំណាច​ក្រុង​ប៉េកាំង បាន​​ឆ្លៀត​ឱកាស​ល្អ នៅគ្រាដែល មហាអំណាច​លោកខាងលិច និង​សហរដ្ឋអាមេរិក កំពុងតែ​រវល់​ជាប់​ដៃ​ក្នុង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ានិង​នៅអ៊ុយក្រែន ហើយ​និង​ការ​បោះឆ្នោត​នៅសហរដ្ឋអាមេរិក។ 

អាល្លឺម៉ង់​ចាប់បញ្ជូនជនជាតិអាហ្វហ្កានីស្ថានទៅឲ្យតាលីបង់ បើទោះរងការរិះគន់ពីអង្គការការពារសិទ្ធិមនុស្ស

​ដោយស្ងាត់ៗបំផុត រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាប់បញ្ជូន​ជនជាតិ​អាហ្វហ្កានីស្ថានចំនួន​២៨នា

អាល្លឺម៉ង់​ចាប់បញ្ជូនជនជាតិអាហ្វហ្កានីស្ថានទៅឲ្យតាលីបង់ បើទោះរងការរិះគន់ពីអង្គការការពារសិទ្ធិមនុស្ស

​ដោយស្ងាត់ៗបំផុត រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាប់បញ្ជូន​ជនជាតិ​អាហ្វហ្កានីស្ថានចំនួន​២៨នាក់​ទៅ​ប្រទេស​កំណើតវិញកាលពី​ព្រឹកថ្ងៃ​សុក្រទី ៣០សីហា។ គិតចាប់តាំងពីពួកតាលីបង់​ត្រលប់មក​កាន់អំណាច​សាជាថ្មី​នៅ​អាហ្វហ្កានីស្ថាន កាលពី ៣ឆ្នាំមុន អាល្លឺម៉ង់​ជា​ប្រទេស​លើកដំបូងគេ​ដែល​ចាប់បញ្ជូនជនជាតិ​អាហ្វហ្កានីស្ថានទៅ​ឲ្យ​ពួកតាលីបង់។ បើតាម​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ អាល្លឺម៉ង់ ជនជាតិអាហ្វហ្កានីស្ថាន​ដែល​ចាប់បញ្ជូន​ទៅ​ប្រទេស​កំណើតវិញ សុទ្ធ​តែ​ឧក្រិដ្ឋជន​ដែល​ត្រូវ​តុលាការ​អាល្លឺម៉ង់​កាត់ទោស​ពីបទប្លន់ដោយប្រើអាវុធ​ឬ ចូលរួម​រំលោភផ្លូវភេទ។

វេជ្ជបណ្ឌិតលី សូវ៉ាន់៖ក្រសួងសុខាភិបាលនឹងទប់ស្កាត់ការឆ្លងរាលដាល Mpox ទម្រង់ថ្មីឱ្យបានជោគជ័យ

ប្រឈមនឹងការឆ្លងរីករាលដាលមេរោគ Mpox ទម្រង់ថ្មី Clad1b ដែលប្រទេសថៃបានប្រកាសរកឃើញកាលពីសប្តាហ៍មុន ក្

វេជ្ជបណ្ឌិតលី សូវ៉ាន់៖ក្រសួងសុខាភិបាលនឹងទប់ស្កាត់ការឆ្លងរាលដាល Mpox ទម្រង់ថ្មីឱ្យបានជោគជ័យ

ប្រឈមនឹងការឆ្លងរីករាលដាលមេរោគ Mpox ទម្រង់ថ្មី Clad1b ដែលប្រទេសថៃបានប្រកាសរកឃើញកាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលបាន និងកំពុងអនុវត្តវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺនេះនៅតាមព្រំដែន និងច្រកចេញចូលប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ សីហា កម្ពុជានៅមិនទាន់រកឃើញករណី Mpox ទម្រង់ថ្មី Clad1b នៅឡើយទេ ខណៈករណីសង្ស័យជាច្រើនត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ជឿជាក់ថា ក្រសួងសុខាភិបាលកម្ពុជានឹងអាចទប់ស្កាត់ការឆ្លងរាលដាល Mpox បានដោយជោគជ័យដូចគ្រាជំងឺកូវីដ១៩៕

រុស្ស៊ី ព្រមានបារាំង កុំឲ្យធ្វើទុក្ខបុកម្នេញផ្លូវនយោបាយ លើលោក ប៉ាវែល ឌូរ៉ូវ ស្ថាបនិក Telegram

ថ្ងៃព្រហស្បតិ៍ទី ២៩ សីហា ៥ ថ្ងៃក្រោយ បន្ទាប់ពីនគរបាលបារាំង បានឃាត់ខ្លួន លោក ប៉ារែល ឌូរ៉ូវ អគ្

រុស្ស៊ី ព្រមានបារាំង កុំឲ្យធ្វើទុក្ខបុកម្នេញផ្លូវនយោបាយ លើលោក ប៉ាវែល ឌូរ៉ូវ ស្ថាបនិក Telegram

ថ្ងៃព្រហស្បតិ៍ទី ២៩ សីហា ៥ ថ្ងៃក្រោយ បន្ទាប់ពីនគរបាលបារាំង បានឃាត់ខ្លួន លោក ប៉ារែល ឌូរ៉ូវ អគ្គនាយក Telegram អ្នកនាំពាក្យវិមានក្រេមឡាំង បានផ្ញើសារព្រមានទៅកាន់ រដ្ឋាពិបាលបារាំងថា កុំឲ្យធ្វើទុក្ខបុកម្នេញ ក្នុងផ្លូវនយោបាយណាមួយ លើមហាសេដ្ឋីដើមកំណើតរុស្ស៊ីរូបនេះ។ សូមរំឭកថា លោក ប៉ាវែល ឌូរ៉ូវ ដែលត្រូវគេដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះសាសន្ន កាលពីថ្ងៃពុធ ទី ២៨ ខែសីហា បន្ទាប់ពីបានបង់ប្រាក់ធានាខ្លួន ៥ លាន អឺរ៉ូ កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការបារាំង លើសំណុំរឿងបទឧក្រិដ្ឋជាច្រើនករណី។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនេះដែរ លោក ឌូរ៉ូវ គ្មានសិទ្ធិ ធ្វើដំណើរចេញក្រៅទឹកដីបារាំង ជាដាច់ខាត និង ត្រូវបង្ហាញមុខ ២ ដង ក្នុងមួយសប្តាហ៍ នៅស្នងការនគរបាល។

ក្រសួងធនធានទឹកឱ្យពលរដ្ឋរុះរើសំណង់ដែលសង់លើដីចំណីមាត់ស្ទឹងព្រែកត្នោត

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅលើដីចំណី

ក្រសួងធនធានទឹកឱ្យពលរដ្ឋរុះរើសំណង់ដែលសង់លើដីចំណីមាត់ស្ទឹងព្រែកត្នោត

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅលើដីចំណីមាត់ស្ទឹងព្រែកត្នោតត្រូវសហការរុះរើ និងដកចេញវិញនូវសំណង់របស់ខ្លួនដែលសង់ល្មើសចូលដីចំណីមាត់ស្ទឹង។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីក្រសួងបានសង្កេតឃើញក្នុងរយៈពេលចុងក្រោយនេះ មានក្រុមមួយចំនួនបានធ្វើសកម្មភាព រំលោភ និងយកចំណីមាត់ស្ទឹងព្រែកត្នោតក្នុងចម្ងាយ៣០ម៉ែត្រពីមាត់ច្រាំងស្ទឹងធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ឆបោកតាមអនឡាញ៖ ជនជាតិចិនជាង១ ២០០នាក់ត្រូវបានបញ្ជូនចេញពីកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៤

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៤ នេះ អាជ្ញាធរកម្ពុជាបានចាប់បញ្ចូនជនជាតិចិនជាង ១២០០នាក់ឲ្យត្រឡ

ឆបោកតាមអនឡាញ៖ ជនជាតិចិនជាង១ ២០០នាក់ត្រូវបានបញ្ជូនចេញពីកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៤

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៤ នេះ អាជ្ញាធរកម្ពុជាបានចាប់បញ្ចូនជនជាតិចិនជាង ១២០០នាក់ឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្នុងបទជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអ៊ីនធ័រនែតក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមព័ត៌មានពីស្ថានទូតចិនប្រចាំកម្ពុជាដោយបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតក្រោមទិសដៅប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោក ជួន ណារិន្ទ​៖​ខ្ញុំមានការ​សោកស្តាយ​ចំពោះ​ការ​ថ្លោះធ្លោយ ​តែ​សមត្ថកិច្ច​យកច្បាប់​ជា​គោល

រំលងគ្នាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ​ មន្ត្រីប៉ូលីស២នាក់ ត្រូវបានសម្លាប់នៅក្នុង​ទីក្រុងភ្នំពេញត

លោក ជួន ណារិន្ទ​៖​ខ្ញុំមានការ​សោកស្តាយ​ចំពោះ​ការ​ថ្លោះធ្លោយ ​តែ​សមត្ថកិច្ច​យកច្បាប់​ជា​គោល

រំលងគ្នាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ​ មន្ត្រីប៉ូលីស២នាក់ ត្រូវបានសម្លាប់នៅក្នុង​ទីក្រុងភ្នំពេញតាមរយៈហេតុការណ៍ពីរផ្សេងគ្នា ​ដែលមានការប្រើអាវុធបាញ់ប្រហារ​ និងចាក់ដោយកាំបិត។ ករណីចុងក្រោយ​ដែលកើតឡើងកាលពីថ្ងៃទី២៩​ ខែសីហា បង្ហាញថាមន្ត្រីប៉ូលីសក្នុង​ខណ្ឌបឹងកេងកងម្នាក់ត្រូវបុរសញៀនគ្រឿងញៀន​ម្នាក់ចាក់សម្លាប់ ខណៈដែល​មន្ត្រីប៉ូលីសរូបនោះមានកាំភ្លើងខ្លី​នៅនឹងដៃ តែមិនបាន​បាញ់ការពារខ្លួន។ ​នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង​អន្តរជាតិ RFI នាថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០២៤នេះ ​លោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរង​ និងជា​ស្នងការនគរបាលរាជធានី​ភ្នំពេញបានបន្ទោស​ទៅលើចំណាត់ការ​របស់មេប៉ូលីស​មូលដ្ឋាន ដែល​មានការថ្លោះធ្លោយ​ចំពោះ​សភាពការណ៍​។

Get more results via ClueGoal