Cambodia



ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​​ទាមទារ​ស៊ើប​អង្កេតឯករាជ​ចំពោះ​ការសម្លាប់​បាតុករ​បង់ក្លាដែស

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥កក្កដា​ បាតុកម្ម​ហិង្សា​​នៅបង់ក្លាដែស​ បណ្តាល​ឲ្យ​ស្លាប់​

លោកអ៊ិន គង់ជិត៖អាជ្ញាធរខេត្តបន្ទាយមានជ័យត្រូវដោះដូរដីអាស្រ័យផលបឹងទន្លេសាបដោយតម្លាភាព

ចាប់ពីថ្ងៃទី២ កញ្ញាមក ពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ ២ នៃបឹងទន្លេសាបក្នុងស្រុកព្រះនេត្រព្រ

លោកអ៊ិន គង់ជិត៖អាជ្ញាធរខេត្តបន្ទាយមានជ័យត្រូវដោះដូរដីអាស្រ័យផលបឹងទន្លេសាបដោយតម្លាភាព

ចាប់ពីថ្ងៃទី២ កញ្ញាមក ពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ ២ នៃបឹងទន្លេសាបក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យចំនួន ២២០គ្រួសារបានចេញមកតវ៉ាលើចំណាត់ការដោះដូរទៅទីតាំងថ្មីរបស់អាជ្ញាធរខេត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ កញ្ញានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា មូលហេតុនៃការចេញតវ៉ារបស់ពលរដ្ឋទាំងជាង ២០០គ្រួសារដោយសារទីតាំងដោះដូរនោះមានចម្ងាយឆ្ងាយពីទីតាំងចាស់ និងក្រោយពីពលរដ្ឋសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការដោះដូរ។ ក្នុងនាមជាមន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សម្នាក់ លោកអ៊ិន គង់ជិតចង់ឃើញចំណាត់ការដោះដូរដីអាស្រ័យផលនៅបឹងទន្លេសាបរបស់អាជ្ញាធរនេះប្រកបដោយតម្លាភាព៕

សមាគមធាងត្នោត៖ភ្នំពេញត្រូវតែរកវិធីដាក់បញ្ជូលទីធ្លាសាធារណៈបន្ថែមនៅតាមសហគមន៍ក្រីក្រ

នៅក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតបានល

សមាគមធាងត្នោត៖ភ្នំពេញត្រូវតែរកវិធីដាក់បញ្ជូលទីធ្លាសាធារណៈបន្ថែមនៅតាមសហគមន៍ក្រីក្រ

នៅក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតបានលើកឡើងថា ទីក្រុងភ្នំពេញត្រូវតែរកវិធីដាក់បញ្ចូលទីធ្លាសាធារណៈបន្ថែម ជាពិសេសនៅតាមសហគមន៍ក្រីក្រ ពីព្រោះទីធ្លាសាធារណៈទាំងនោះអាចជួយជំរុញឱ្យប្រសើរឡើងនូវលទ្ធភាពរស់នៅរបស់ប្រជាជនក្រីក្រ។ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបញ្ជាក់ថា សាលាក្រុងបានគិតគូររួចរាល់ហើយ និងមានគម្រោងបង្កើតទីធ្លាសាធារណៈបន្ថែមទៀតផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចអាស៊ានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ទាបជាងការព្យាកររបស់រដ្ឋាភិបាល

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 (AMRO) ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៥,

អ្នកជំនាញសេដ្ឋកិច្ចអាស៊ានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ទាបជាងការព្យាកររបស់រដ្ឋាភិបាល

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 (AMRO) ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៥,៦% សម្រាប់ឆ្នាំ២០២៤នេះ ខណៈរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះស្ទុះងើបឡើងដល់៦,៦%។ ចំពោះអ្នកវិភាគសេដ្ឋកិច្ច ការព្យាកររបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 នៅវិជ្ជមានដដែល ព្រោះថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ កើនក្នុងអត្រាតែ៥%ប៉ុណ្ណោះ។

មហាព្យុះកំណាច YAGI បោកសង្គ្រុបលើភាគខាងជើងវៀតណាម និងភាគខាងត្បូងចិន

ខ្យល់ព្យុះទីហ្វុងដ៏កំណាច ឈ្មោះ យ៉ាជី​ (YAGI) បានបោកសង្គ្រុប មកលើភាគខាងជើងប្រទេស​វៀតណាម នៅព្រឹក

មហាព្យុះកំណាច YAGI បោកសង្គ្រុបលើភាគខាងជើងវៀតណាម និងភាគខាងត្បូងចិន

ខ្យល់ព្យុះទីហ្វុងដ៏កំណាច ឈ្មោះ យ៉ាជី​ (YAGI) បានបោកសង្គ្រុប មកលើភាគខាងជើងប្រទេស​វៀតណាម នៅព្រឹកថ្ងៃសៅរ៍​ទី​៧​កញ្ញា​​​។ មានល្បឿនខ្យល់​ប្រមាណ​២៣០គីឡូម៉ែត្រក្នុងមួយ​ម៉ោង នេះគឺជាព្យុះសង្ឃរា​ដ៏​ខ្លាំងក្លា ដែល​វៀតណាម​កម្រ​បាន​ធ្លាប់ជួបប្រទះ។ មុននឹងមកដល់វៀតណាម ព្យុះនេះ​បាន​បក់ឆ្លងកាត់​ កោះ​ហៃណាន ភាគខាងត្បូងប្រទេសចិន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងហោច​២នាក់ និងរបួស​ជិត១០០​នាក់ទៀត​​។

លោកសុទ្ធ គឹមកុលមុនី៖កម្ពុជាតាមដានពីគ្រប់ប្រភពដើម្បីបង្ការគ្រោះថ្នាក់ ក្នុងករណីឡាវបើកទំនប់បង្ហូរទឹក

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់វិទ្យុប

លោកសុទ្ធ គឹមកុលមុនី៖កម្ពុជាតាមដានពីគ្រប់ប្រភពដើម្បីបង្ការគ្រោះថ្នាក់ ក្នុងករណីឡាវបើកទំនប់បង្ហូរទឹក

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងតាមដានគ្រប់ប្រភព និងត្រៀមខ្លួនរួចរាល់ដើម្បីបង្ការគ្រោះថ្នាក់ ក្នុងករណីឡាវបើកទំនប់បង្ហូរទឹក។ ប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់អគ្គិសនីនៅថ្ងៃសៅរ៍នេះ ដើម្បីបង្ការទឹកជំនន់ដែលបង្កឡើងដោយព្យុះសង្ឃរាយ៉ាកជី។

ហេតុអ្វីរដ្ឋាភិបាលតម្រូវឲ្យអ្នកមានងារជា«ឧកញ៉ា»បង់លុយប្រចាំឆ្នាំពី៨ពាន់ដល់១០ម៉ឺនដុល្លារ?

អនុក្រឹត្យ​របស់​រដ្ឋាភិ​បាល​ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ ២០២៤ ដែល​សមាគម​ឧកញ៉ា​កម្ពុជា​បា

ហេតុអ្វីរដ្ឋាភិបាលតម្រូវឲ្យអ្នកមានងារជា«ឧកញ៉ា»បង់លុយប្រចាំឆ្នាំពី៨ពាន់ដល់១០ម៉ឺនដុល្លារ?

អនុក្រឹត្យ​របស់​រដ្ឋាភិ​បាល​ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ ២០២៤ ដែល​សមាគម​ឧកញ៉ា​កម្ពុជា​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​កំណត់​ថា ដើម្បី​ទទួល​គោរ​មងារ​ជា​«លោកអ្នកឧកញ៉ា» គឺ​ទាល់​តែ​អ្នក​នោះ​បាន​ចំណាយ​ថវិកា​ជួយ​ជាតិ​យ៉ាង​តិច​៤​លាន​ដុល្លារ​អាមេរិក​។​ ចំណែក​គោរ​មងារ​ជា ​«អ្នកឧកញ៉ា» គឺ​ត្រូវ​បាន​ចំណាយ​ថវិកា​ជួយ​ជាតិ​យ៉ាង​តិច​១​លាន​ដុល្លារ​ ខណៈ​គោរមងារ​ជា​«ឧកញ៉ា» គឺ​ត្រូវ​បាន​ចំណាយ​ថវិកា​ជួយជាតិ​យ៉ាង​តិច​៥០​ម៉ឺន​ដុល្លារ​។​ លើស​ពី​នេះ​ នៅ​ក្នុង​អនុក្រឹត្យ​ថ្មី​នេះ​ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​«លោកអ្នកឧកញ៉ា»​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​១០​ម៉ឺន​ដុល្លារ​។​ ចំណែក​«អ្នកឧកញ៉ា» ​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​១ម៉ឺន៥​ពាន់​ដុល្លារ ​និង ​«ឧកញ៉ា»​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​៨​ពាន់​ដុល្លារ​។

កម្ពុជា-ចិន អះអាងពីការពង្រឹងសហការផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម

កម្ពុជា-ចិន បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហការផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់

កម្ពុជា-ចិន អះអាងពីការពង្រឹងសហការផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម

កម្ពុជា-ចិន បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហការផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន។ ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈជំនួបផ្លូវការរវាងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៅប្រទេសចិន កាលពីថ្ងៃទី០៦កញ្ញា។

មុនចូលកាន់តំណែង អនាគតប្រមុខដឹកនាំឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា

អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto បានមកបំពេញទស្សនកិច្ចជាផ្លូវក

មុនចូលកាន់តំណែង អនាគតប្រមុខដឹកនាំឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា

អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃសុក្រទី០៦កញ្ញា។ ការមកបំពេញទស្សនកិច្ចនៅកម្ពុជា ធ្វើឡើងនៅមុនពេលលោកត្រៀមខ្លួនក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ី នាអំឡុងខែតុលាខាងមុខ និងចួនចំពេលដែលឥណ្ឌូណេស៊ីទើបផ្តល់ជំនួយសព្វាវុធដល់កម្ពុជា។ 

ជប៉ុនផ្ដល់ប្រាក់កម្ចីជាង ៥៥លានដុល្លារដល់កម្ពុជាដើម្បីបង្កើនការផ្គត់ផ្គង់ភ្លើងអគ្គិសនីក្នុងក្រុងភ្នំពេញ

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសកម្ពុជ

ជប៉ុនផ្ដល់ប្រាក់កម្ចីជាង ៥៥លានដុល្លារដល់កម្ពុជាដើម្បីបង្កើនការផ្គត់ផ្គង់ភ្លើងអគ្គិសនីក្នុងក្រុងភ្នំពេញ

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាផ្ដល់កម្ចីសម្បទានដល់កម្ពុជាចំនួន ៧ ៩៨៨លានយ៉េន ឬស្មើប្រមាណ ៥៥លានដុល្លារអាមេរិកដើម្បីឱ្យកម្ពុជាពង្រីកបណ្ដាញអគ្គិសនីក្នុងទីក្រុងភ្នំពេញ។ ការផ្ដល់កម្ចីនេះត្រូវបានទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន JICA អះអាងថា គឺដើម្បីជួយសម្រេចគោលបំណងរបស់កម្ពុជាក្នុងការពង្រឹងអគ្គិសនីក្នុងទីក្រុងភ្នំពេញ។

ក្នុងការចរចាប្រាក់ឈ្នួលជុំទី៣ សហជីពបន្ថយត្រឹម១០ដុល្លារ តែថៅកែព្រមដំឡើងត្រឹម២ដុល្លារ

នៅក្នុងកិច្ចប្រជុំលើកទី៣ ស្ដីពីប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ

ក្នុងការចរចាប្រាក់ឈ្នួលជុំទី៣ សហជីពបន្ថយត្រឹម១០ដុល្លារ តែថៅកែព្រមដំឡើងត្រឹម២ដុល្លារ

នៅក្នុងកិច្ចប្រជុំលើកទី៣ ស្ដីពីប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ភាគីកម្មករបានបន្ថយការទាមទារប្រាក់ឈ្នួលរបស់ខ្លួនមកត្រឹម១០ដុល្លារវិញ បន្ទាប់ពីទាមទារដល់១៤ដុល្លារកាលពីកិច្ចប្រជុំលើកទី២។ ចំណែកភាគីថៅកែបានអះអាងថានឹងដំឡើងប្រាក់ឈ្នួលដល់កម្មករពី១ដុល្លារ ទៅ២ដុល្លារប៉ុណ្ណោះលើប្រាក់ឈ្នួលបច្ចុប្បន្នសម្រាប់ឆ្នាំ២០២៥ខាងមុខ។

ចិននិង​អាមេរិក​នឹងរួម​គ្នា​ផ្តួចផ្តើម​បើកជំ​នួបកំពូល ស្តីពី​ឧស្ម័នពុលផ្សេងទៀត​ក្រៅ​ឧស្ម័ន​កាបូនិក

ចិននិងសហរដ្ឋ​អាមេរិក នឹងរួមគ្នា​ផ្តួចផ្តើមរៀបចំ​ជំនួប​កំពូលអន្តរជាតិមួយ ស្តីពី​ឧស្ម័នពុ

ចិននិង​អាមេរិក​នឹងរួម​គ្នា​ផ្តួចផ្តើម​បើកជំ​នួបកំពូល ស្តីពី​ឧស្ម័នពុលផ្សេងទៀត​ក្រៅ​ឧស្ម័ន​កាបូនិក

ចិននិងសហរដ្ឋ​អាមេរិក នឹងរួមគ្នា​ផ្តួចផ្តើមរៀបចំ​ជំនួប​កំពូលអន្តរជាតិមួយ ស្តីពី​ឧស្ម័នពុលផ្សេងទៀតក្រៅពី​ឧស្ម័នកាបូនិក ដូចជា​ឧស្ម័ន​ម៉េតានជាដើម​។ នេះបើផ្អែកតាម​ការលើកឡើង របស់​លោក​រដ្ឋមន្ត្រី​អាមេរិក​ទទួល​បន្ទុកអាកាសធាតុ​ ពីទីក្រុង​ប៉េកាំង ​កាលពីថ្ងៃទី​៦​សីហា​។ មិនខុសពី​ឧស្ម័ន​កាបូនិក ចិននិងសហរដ្ឋអាមេរិក គឺជាអ្នកបញ្ចេញ​ចោលនូវឧស្ម័នពុល​ប្រភេទផ្សេងៗទៀត ច្រើនជាងគេបង្អស់ បើប្រៀបធៀបទៅបណ្តាប្រទេសដ៏ទៃទៀត​​ទូទាំងពិភពលោក​។

ទោះបី​អត់ពី​​លោក ​ហ្វូមីអូ គីស៊ីដា ក៏​ជប៉ុន​និងកូរ៉េខាងត្បូងនៅតែ​បន្ត​រឹត​បន្តឹងទំនាក់​ទំនងគ្នា

មុន​នឹង​ចុះ​ពី​កៅអី​ប្រមុខរដ្ឋាភិបាល​ជប៉ុន ចុងខែ​កញ្ញា​នេះ ​នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊

ទោះបី​អត់ពី​​លោក ​ហ្វូមីអូ គីស៊ីដា ក៏​ជប៉ុន​និងកូរ៉េខាងត្បូងនៅតែ​បន្ត​រឹត​បន្តឹងទំនាក់​ទំនងគ្នា

មុន​នឹង​ចុះ​ពី​កៅអី​ប្រមុខរដ្ឋាភិបាល​ជប៉ុន ចុងខែ​កញ្ញា​នេះ ​នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា បាន​អញ្ជើញ​បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ជាលើកចុង​ក្រោយ​​។ ថ្នាក់ដឹកនាំជាតិ​ទាំង​២​បាន​លើកឡើង​អំពី​ជំនឿទុក​ចិត្ត​គ្នាទៅវិញទៅមក​​ បានធ្វើ​ឲ្យ​ចំណង​មេត្រីភាព​រវាងប្រទេស​ទាំង២ ទទួល​ផល​ផ្លែផ្កា​ចម្រើន​ជឿនលឿន​ជាខ្លាំង នាប៉ុន្មាន​ឆ្នាំចុងក្រោយ​​​។​ ប្រឈម​មុខ​នឹង​ឥទ្ធិពល​ពី​មហាយក្ស​ចិន និង​ការ​គំរាម​កំហែងកាន់តែ​ខ្លាំងទៅៗពី​សំណាក់​​របបកុម្មុយនិស្ត​កូរ៉េ​ខាងជើង, រដ្ឋបាល​ទីក្រុង​សេអ៊ូល​និង​តូក្យូ បាន​ប្តេជ្ញាបន្ត​រឹត​​ចំណង​ទាក់ទង​ឲ្យ​កាន់តែ​ខ្លាំងឡើងជាលំដាប់​។

ឆ្នាំ​២០២៤ អាកាសធាតុក្តៅខ្លាំងទូទាំង​ពិភពលោក​ បំបែក​កំណត់ត្រា​ឆ្នាំទៅមិញ

ធាតុអាកាសក្តៅខ្លាំង ជាប់បន្តគ្នាពីឆ្នាំមុន​ មកដល់​​ឆ្នាំនេះ​ មិន​ថមថយសោះ។ រដូវក្តៅឆ្នាំ២០

ឆ្នាំ​២០២៤ អាកាសធាតុក្តៅខ្លាំងទូទាំង​ពិភពលោក​ បំបែក​កំណត់ត្រា​ឆ្នាំទៅមិញ

ធាតុអាកាសក្តៅខ្លាំង ជាប់បន្តគ្នាពីឆ្នាំមុន​ មកដល់​​ឆ្នាំនេះ​ មិន​ថមថយសោះ។ រដូវក្តៅឆ្នាំ២០២៤  ត្រូវ​អ្នក​ជំនាញ​អាកាសធាតុ​បញ្ជាក់ថា ជារដូវ​ក្តៅ​ខ្លាំង​ ពុំ​ធ្លាប់ជួប​សោះ នៅ​លើពិភពលោក​​។ មូលហេតុបណ្តាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ ដែលជះផលវិបាក​​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ រួមនិង​បាតុភូត​អេលនីញ៉ូ។  

ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់

លោកយាយ ធូ គឹមអេង វ័យ៧៦ឆ្នាំ និងលោកយាយទួត វ័យ៩៥ឆ្នាំត្រូវជាម្ដាយកូននឹងគ្នារស់នៅភូមិព្រែកតា

ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់

លោកយាយ ធូ គឹមអេង វ័យ៧៦ឆ្នាំ និងលោកយាយទួត វ័យ៩៥ឆ្នាំត្រូវជាម្ដាយកូននឹងគ្នារស់នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្រ្តីជរាទាំង ២រូបនេះកំពុងរស់ពឹងលើចៅអាយុ ៣១ឆ្នាំម្នាក់ដែលមានពិការភាព គ-ថ្លង់កំពុងប្រកបរបរធ្វើបដិមាថ្ម។ តាមពិត គឺលោកយាយ ធូ គឹមអេងជាអ្នកបង្រៀនចៅតាំងពីចៅនៅអាយុជាង ១០ឆ្នាំ។ សព្វថ្ងៃនេះ ចៅវ័យ ៣១ឆ្នាំដែលមានពិការភាពមានសមត្ថភាពអាចធ្វើបដិមាថ្មដោយខ្លួនឯង។ តែបញ្ហានៅត្រង់ថា គឺមិនសូវមានទីផ្សារសម្រាប់លក់ចេញ។

កងទ័ពជាតិភូមា​វាយ​ប្រហារ​ទំលាក់គ្រាប់ ​ស្លាប់ជនស៊ីវីល​​យ៉ាងហោច​១១នាក់នៅរដ្ឋស្ហាន

នៅរដ្ឋស្ហានភាគឦសានភូមា កងទ័ពជាតិភូមាបានវាយ​ប្រហារដោយ​ការទំលាក់​គ្រាប់ពីលើ​អាកាស បណ្តាល​

កងទ័ពជាតិភូមា​វាយ​ប្រហារ​ទំលាក់គ្រាប់ ​ស្លាប់ជនស៊ីវីល​​យ៉ាងហោច​១១នាក់នៅរដ្ឋស្ហាន

នៅរដ្ឋស្ហានភាគឦសានភូមា កងទ័ពជាតិភូមាបានវាយ​ប្រហារដោយ​ការទំលាក់​គ្រាប់ពីលើ​អាកាស បណ្តាល​ឲ្យស្លាប់ជនស៊ីវីលយ៉ាងហោច​១១នាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍​ឈានចូលថ្ងៃសុក្រ​ទី​៦​សីហា។ នេះ​បើផ្អែកតាម​ការអះអាង របស់ “កងទ័ពជាតិ​រំដោះ​តាអាង” ដែលជា​​​កងកម្លាំង​បះបោរប្រឆាំងរបបសិក ​នៅ​ក្នុងតំបន់នេះ​​។​​ តំបន់​មួយភាគធំក្នុង​រដ្ឋស្ហាន​​ជាប់ព្រំដែន​ខេត្តយូណានរបស់ចិន​ បានធ្លាក់ទៅក្នុងដៃគ្រប់គ្រង ​របស់​កងកម្លាំងបះបោរ​ប្រឆាំងរបបសិកភូមា​​ តាំងតែពី​ខែតុលា​ឆ្នាំ​២០២៣មក​ម្លេះ​​។

លោកយ៉ង សាំងកុមារសន្យាដោះស្រាយតាមលទ្ធភាពនៅក្នុងវិវាទរវាងពលរដ្ឋ និងគម្រោងរបស់លោក

លោកយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាម្ចាស់គម្រោងកសិកម្មសម្បូរសប្បាយបានស្នើស

លោកយ៉ង សាំងកុមារសន្យាដោះស្រាយតាមលទ្ធភាពនៅក្នុងវិវាទរវាងពលរដ្ឋ និងគម្រោងរបស់លោក

លោកយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាម្ចាស់គម្រោងកសិកម្មសម្បូរសប្បាយបានស្នើសុំការយោគយល់ពីពលរដ្ឋ និងសុំឱ្យពលរដ្ឋរង់ចាំការដោះស្រាយពីភាគីម្ចាស់គម្រោង។ តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិនាព្រឹកថ្ងៃទី០៦ កញ្ញានេះ លោកយ៉ង សាំងកុមារសន្យាទូទាត់សំណងជូនពលរដ្ឋទាំងអស់ តែសុំធ្វើតាមដំណាក់កាល ដ្បិតក្រុមហ៊ុនក៏កំពុងជួបបញ្ហាហិរញ្ញវត្ថុដូចគ្នា។ ការចេញមុខបញ្ជាក់របស់ម្ចាស់គម្រោងដូច្នោះធ្វើឡើង បន្ទាប់ពីពលរដ្ឋដែលអះអាងកំពុងរងគ្រោះបានចោទលោកយ៉ង់ សាំងកុមារពីបទបានបង្កើតគម្រោងខ្យល់ និងមិនបានផ្តល់ទិន្នផលកសិកម្មដូចការសន្យា។

លោក ពូទីន៖ រុស្ស៊ី ព្រមចរចាបញ្ចប់សង្គ្រាម តែត្រូវធ្វើតាមល័ក្ខខ័ណ្ឌ ដែលរុស្ស៊ីជាអ្នកកំណត់

ថ្ងៃព្រហស្បតិ៍ ទី ៥ ខែ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ី ត្

លោក ពូទីន៖ រុស្ស៊ី ព្រមចរចាបញ្ចប់សង្គ្រាម តែត្រូវធ្វើតាមល័ក្ខខ័ណ្ឌ ដែលរុស្ស៊ីជាអ្នកកំណត់

ថ្ងៃព្រហស្បតិ៍ ទី ៥ ខែ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ី ត្រៀមខ្លួនជានិច្ច ដើម្បីចរចាជាមួយអ៊ុយក្រែន។ តែ លោក ពូទីន បន្ថែមទៀតថា កិច្ចចរចានេះដែរ ត្រូវធ្វើឡើង ដោយយក ការចរចារទី១ វាងរុស្ស៊ី និង អ៊ុយក្រែន ក្នុងឆ្នាំ ២០២២​ ជាគោល។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ  ខ្លឹមសារ នៃកិច្ចចរចា ឆ្នាំ ២០២២ នោះ​ នៅពុំទាន់បានលាតត្រដាងជាសាធារណៈ នៅឡើយទេ។ ផ្អែកតាមសំដីរបស់ មេដឹកនាំរុស្ស៊ី ដែលបានបន្លឺឡើងកាលពីខែ មិថុនា ឆ្នាំ ២០២៤ ថ្មីៗនេះ រុស្ស៊ីនឹងយល់ព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដរាបណាអ៊ុយក្រែនយល់ព្រម កាត់ទឹកដី ខេត្តចំនួន ៤ ទៅឲ្យរុស្ស៊ី និង បោះបង់មហិច្ឆតារបស់ខ្លួន ចង់ចូលជាសមាជិកបក្សសម្ព័ន្ធអូតង់។

ឧកញ៉ា​ សុង សារ៉ន​៖ កម្ពុជា​មាន​សមត្ថភាព​អាច​នាំ​អង្ករ​ចេញ ​១​លានតោន​ក្នុង​មួយឆ្នាំ

ថ្មីៗកន្លង​ទៅនេះ ​ក្រុមហ៊ុន​អេមរុរ៉ាយស៍​បាន​ចុះហត្ថលេខា​លើកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស

ឧកញ៉ា​ សុង សារ៉ន​៖ កម្ពុជា​មាន​សមត្ថភាព​អាច​នាំ​អង្ករ​ចេញ ​១​លានតោន​ក្នុង​មួយឆ្នាំ

ថ្មីៗកន្លង​ទៅនេះ ​ក្រុមហ៊ុន​អេមរុរ៉ាយស៍​បាន​ចុះហត្ថលេខា​លើកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​សរីរាង្គ​ជាមួយសហគមន៍​កសិករចំនួន ២៨​នៅក្នុងខេត្តព្រះវិហារ​ក្នុងការទិញ​លក់​ស្រូវចំនួន ​២៥ ០០០តោន ​ក្នុងមួយឆ្នាំដើម្បី​កែច្នៃជាអង្ករ​នាំចេញទៅ​ក្រៅប្រទេស។​ ជាមួយគ្នានេះ ​អង្ករកម្ពុជា​ក៏ទទួលបាន​ការចាប់អារម្មណ៍​ពីប្រទេស​ឥណ្ឌូណេស៊ីដែរ។ ​តែបើតាម​ការចុះផ្សាយ​របស់កាសែតវៀតណាម​មួយ​ក្នុងថ្ងៃទី​៤ កញ្ញា ​ឥណ្ឌូណេស៊ី​កំពុងពិចារណា​លើសមត្ថភាព​ផលិត និង​ហេដ្ឋារចនា​សម្ព័ន្ធ​កម្ពុជា​ដែលនៅមានកម្រិត​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី០៦ ​កញ្ញា ឆ្នាំ២០២៤​នេះ លោក​ឧកញ៉ា ​សុង សារ៉ន ​ប្រធានក្រុមប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា ​និងជា​អគ្គនាយក​ក្រុមហ៊ុនអេមរុរ៉ាយស៍​យល់ឃើញថា ​កម្ពុជាមាន​សមត្ថភាពគ្រប់គ្រាន់​ក្នុងការឆ្លើយតប​ទៅនឹង​តម្រូវការអង្ករ​ពី​ឥណ្ឌូនេស៊ី​៕

៥០ពាន់លាន​ដុល្លារសម្រាប់អាហ្រ្វិក តើចិន​សម្លឹង​ចង់បាន​មូលដ្ឋានទ័ពជើងទឹកមួយទៀត នៅ​អាហ្វ្រិក?

នៅក្នុង​ពិធីបើកវេទិកាសហប្រតិបត្តិការចិន អាហ្វ្រិក​នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍

៥០ពាន់លាន​ដុល្លារសម្រាប់អាហ្រ្វិក តើចិន​សម្លឹង​ចង់បាន​មូលដ្ឋានទ័ពជើងទឹកមួយទៀត នៅ​អាហ្វ្រិក?

នៅក្នុង​ពិធីបើកវេទិកាសហប្រតិបត្តិការចិន អាហ្វ្រិក​នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាស​សន្យា​កញ្ចប់​លុយ ជាង​៥០ពាន់លាន​ដុល្លារ​ដើម្បីជួយអាហ្វ្រិក។ ក្រៅពីផ្តោតលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​សេដ្ឋកិច្ចក្នុងទឹកដីអាហ្វ្រិក ចិន​បាន​ប្រកាស​ផ្តល់​ជំនួយ​ថវិកា​ជាង​១៤០លាន​ដុល្លារ​ដល់​វិស័យយោធា​ និង​សន្យាបណ្តុះបណ្តាល​ទាហាន ប៉ូលិស​អាហ្វ្រិក​៧ពាន់នាក់ ក្នុងរយៈពេល​៣ឆ្នាំទៅមុខ។ នៅក្នុង​ក្រសែភ្នែក​របស់អាមេរិក ជាមួយកញ្ចប់​លុយ​ដ៏សន្ធឹកសន្ធាប់សម្រាប់​ទ្វីបអាហ្វ្រិក ចិន​មិនត្រឹម​ចង់​បាន​ប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែ សម្លឹង​ឃើញ​ផលប្រយោជន៍ភូមិសាស្រ្តនយោបាយ​សន្តិសុខ តាមរយៈការបោះទីតាំង​នៅមូលដ្ឋានទ័ពជើងទឹកថ្មីមួយទៀត​នៅទឹកដីអាហ្រ្វិក នៅ​ហ្គីណេ​អេក្វាទ័រ ក្នុង​មហាសមុទ្រ​អាត្លង់ទិក។

លោ​ក ម៉ាក្រុង តែងតាំង​ជនស្តាំនិយម​លោក មីស្ហែល បាញេ​ ជា​នាយករដ្ឋមន្ត្រី​បារាំង

​ទីបំផុតទៅ ប្រទេស​បារាំងមាន​នាយករដ្ឋមន្ត្រីថ្មី​ហើយ ក្រោយ​ពី​អតីត​ប្រមុខរដ្ឋាភិបាល ហ្កាប

លោ​ក ម៉ាក្រុង តែងតាំង​ជនស្តាំនិយម​លោក មីស្ហែល បាញេ​ ជា​នាយករដ្ឋមន្ត្រី​បារាំង

​ទីបំផុតទៅ ប្រទេស​បារាំងមាន​នាយករដ្ឋមន្ត្រីថ្មី​ហើយ ក្រោយ​ពី​អតីត​ប្រមុខរដ្ឋាភិបាល ហ្កាប៊្រីយែល អាតតាល់ ​បាន​លាចុះ​ពីតំណែង។ ក្រោយ​ពី​ពិគ្រោះប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​និង​អ្នក​នយោបាយ​ជាច្រើន​និន្នាការ, ​ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចចិត្តតែងតាំង​ លោក មីស្ហែល បាញេ​ ឲ្យ​​ធ្វើ​ជា​នាយករដ្ឋមន្ត្រីថ្មី ដើម្បី​ឲ្យ​រៀបចំ​គណៈ​រដ្ឋមន្ត្រី និង​ដឹកនាំរដ្ឋាភិបាល ដើម្បីបម្រើផល ប្រយោជន៍​ជាតិ​។​ តើ​ប្រមុខរដ្ឋាភិបាល​បារាំងថ្មីមាន​ប្រវត្តិ​នយោបាយ​បែបណា​?​ ​

លោកហ៊ុន ម៉ាណែតយល់ព្រមឲ្យលោកឡាំ ជាធ្វើបទបង្ហាញពីព្រំដែនរបស់កម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានឯកភាពលើសំណើរបស់អ្នកស្រីពោធិតី សាវត្ថី ប្រធានគណបក្

លោកហ៊ុន ម៉ាណែតយល់ព្រមឲ្យលោកឡាំ ជាធ្វើបទបង្ហាញពីព្រំដែនរបស់កម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានឯកភាពលើសំណើរបស់អ្នកស្រីពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលស្នើឲ្យលោកឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់កម្ពុជាជាមួយប្រទេសឡាវ វៀតណាម និងថៃ។

ចិន​សន្យា​ផ្តល់៥០ពាន់លានដុល្លារ ជួយទ្វីបអាហ្វ្រិកសម្រាប់​រយៈពេល​៣ឆ្នាំខាងមុខ

មហាអំណាច​ចិន​ប្រកាស​ចាយលុយដ៏ច្រើនសម្បើម​សម្រាប់ជួយ​បណ្តាប្រទេស​នៅអាហ្វ្រិក។ នៅក្នុង​សុន

ចិន​សន្យា​ផ្តល់៥០ពាន់លានដុល្លារ ជួយទ្វីបអាហ្វ្រិកសម្រាប់​រយៈពេល​៣ឆ្នាំខាងមុខ

មហាអំណាច​ចិន​ប្រកាស​ចាយលុយដ៏ច្រើនសម្បើម​សម្រាប់ជួយ​បណ្តាប្រទេស​នៅអាហ្វ្រិក។ នៅក្នុង​សុន្ទរកថាបើក​វេទិកា​សហប្រតិបត្តិការ​ចិន អាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍ ទី ៥​កញ្ញា នៅទីក្រុង​ប៉េកាំង ប្រមុខរដ្ឋ​ចិន លោក​ស៊ី ជីនពីង​បាន​សន្យា​ផ្តល់​ថវិកា​ជាង ៥០ពាន់លាន​ដុល្លារទៅ​ឲ្យប្រទេស​នៅអាហ្វ្រិក ​ក្នុង​រយៈពេល​៣ឆ្នាំ។ កញ្ចប់លុយ​របស់​ចិន ដែលអាច​ជា​ប្រាក់កម្ចី លុយវិនិយោគ និង​ជំនួយ​គ្មាន​ចំណង ជា​ការបោះទុន​បន្ថែមទៀត​របស់​ចិន ដើម្បីទាក់ទាញបណ្តាប្រទេស​នៅអាហ្វ្រិក ដែល​សំបូរទៅដោយ​ធនធានរ៉ែធម្មជាតិ។

លោក ពូ ទីន ចង់ឃើញអ្នកស្រី ខាម៉ាឡា ហារីស ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកថ្មី

ថ្ងៃព្រហស្បតិ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងជាសាធា

លោក ពូ ទីន ចង់ឃើញអ្នកស្រី ខាម៉ាឡា ហារីស ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកថ្មី

ថ្ងៃព្រហស្បតិ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងជាសាធារណៈថា លោក គាំទ្រអ្នកស្រី កាម៉េឡា ហារីស ក្នុងនាមអ្នកស្រីជាបេក្ខជន នៃការបោះឆ្នោត ប្រធានាធិបតី អាមេរិក នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។ ការអះអាងរបស់លោក ពូទីន ដូច្នេះ គឺធ្វើឡើង ១ថ្ងៃក្រោយ វ៉ាស៊ីនតោន បានចោទ ម៉ូស្គូ ថាកំពុងលូកដៃ ជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត នៅអាមេរិក។ ជាការចោទប្រកាន់មួយ ដែលរុស្ស៊ី បានបដិសេធ ច្រានចោល ទាំងស្រុង។ សូមរំឭកឡើងវិញថា កាលពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងឆ្នាំ ២០១៦ អាមេរិក ក៏ធ្លាប់ចោទរុស្ស៊ី ម្តងហើយ ថាបានប្រើឥទ្ធិពល ជ្រៀតជ្រែក តាមរយៈបណ្តាញសង្គម ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោត នៅពេលនោះ។ 

ប្រមុខសាសនា​គ្រិស្ត​និង​អ៊ីស្លាម ចុះកិច្ចព្រមព្រៀងដើម្បីបុព្វហេតុ​មនុស្សជាតិ​និង​អាកាសធាតុ

នៅថ្ងៃព្រហស្បតិ៍ ទី៥កញ្ញានេះ សម្តេច ​ប៉ាប ហ្វ្រង់ស័រ ប្រមុខសាសនា​គ្រិស្ត​កាតូលិក​ នៃបុរីវ៉

ប្រមុខសាសនា​គ្រិស្ត​និង​អ៊ីស្លាម ចុះកិច្ចព្រមព្រៀងដើម្បីបុព្វហេតុ​មនុស្សជាតិ​និង​អាកាសធាតុ

នៅថ្ងៃព្រហស្បតិ៍ ទី៥កញ្ញានេះ សម្តេច ​ប៉ាប ហ្វ្រង់ស័រ ប្រមុខសាសនា​គ្រិស្ត​កាតូលិក​ នៃបុរីវ៉ាទី​កង់​ និង ប្រមុខដឹកនាំ​ជាន់​ខ្ពស់​សាសនា​អ៊ីស្លាម​នៅ​ឥណ្ឌូណេស៊ី បាន​ចុះ​កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ​រួម​​​គ្នា ដែល​ផ្តល់សារៈសំខាន់លើបុព្វហេតុ​មនុស្សជាតិ​និង​អាកាសធាតុ​។ ​កិច្ច​ព្រមព្រៀងរវាងសាសនា​គ្រិស្ត​និងសាសនា​​អ៊ីស្លាម​នេះ ធ្វើ​ឡើង​ដោយ​មានបណ្តា​​ប្រមុខដឹកនាំ​សាសនា​ និកាយផ្សេងៗទៀត​ជាច្រើន​ ធ្វើ​ជាសាក្សី និងដែលត្រូវប្រសិទ្ធនាម​ ​ហៅថា ជាសេចក្តីប្រកាស ​​អ៊ីស្ទីកឡាល។ ​​ 

តើការ​ធានា​ការពារ​ទឹកដី​របស់​រដ្ឋាភិបាល​អាច​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ខ្មែរ ​និង​ខ្មែរ​ទេ​?

នៅក្នុងពិធី​ប្រគល់សញ្ញាបត្រ​ដល់សិស្ស​មេធាវីនា​ព្រឹកថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០២៤ ​នេះ លោកនា

តើការ​ធានា​ការពារ​ទឹកដី​របស់​រដ្ឋាភិបាល​អាច​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ខ្មែរ ​និង​ខ្មែរ​ទេ​?

នៅក្នុងពិធី​ប្រគល់សញ្ញាបត្រ​ដល់សិស្ស​មេធាវីនា​ព្រឹកថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០២៤ ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បានលើកឡើងជាថ្មីថា ​រដ្ឋាភិបាលត្រូវធ្វើជា​បន្ទាន់នូវការអភិវឌ្ឍន៍ ​និងការធានាមិនឲ្យ​បាត់បង់អធិបតេយ្យភាព ​និងទឹកដី​ទៅអនាគត។ ​ការអនុវត្តន៍គោលដៅធំ​ ដែលប្រជាពលរដ្ឋចង់បាន​ដូចបានលើកឡើង​ខាងលើត្រូវបាន​លោក ហ៊ុន ម៉ាណែត ​យល់ថា ​វាប្រសើរជាង​ការ​យកចាញ់យកឈ្នះ​គ្នា​ជុំវិញការដក ​ឬ​មិនដក​ខ្លួន​ពីកិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV។ ​ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី​ដូច្នេះត្រូវបាន​អ្នកវិភាគសង្គម និង​នយោបាយ​បន្តមើលឃើញផ្សេងគ្នា​ដោយមានមតិគាំទ្រ និង​មតិព្រួយបារម្ភ​៕

ជាលើកទី​១ អូស្ត្រាលី​​ផលិត​អគ្គិសនី​​ចេញពី​​​​ធ្យូងថ្ម​ តិចជាង ​៥០% នៃថាមពល​​ប្រើប្រាស់​សរុប

​ចុង​ខែសីហា អូស្ត្រាលីផលិត​អគ្គិសនី​​ចម្រាញ់​ចេញ​ពីចំហេះ​​ធ្យូងថ្ម បាន​ចំនួន​តិចជាង ​៥០%

ជាលើកទី​១ អូស្ត្រាលី​​ផលិត​អគ្គិសនី​​ចេញពី​​​​ធ្យូងថ្ម​ តិចជាង ​៥០% នៃថាមពល​​ប្រើប្រាស់​សរុប

​ចុង​ខែសីហា អូស្ត្រាលីផលិត​អគ្គិសនី​​ចម្រាញ់​ចេញ​ពីចំហេះ​​ធ្យូងថ្ម បាន​ចំនួន​តិចជាង ​៥០% នៃថាមពល​​ប្រើប្រាស់​សរុប។ នេះជាការបំបែក​កំណត់ត្រា ជាលើក​ទី១​សម្រាប់​​អូស្ត្រាលី និងជា​ដំណឹង​ល្អ​​ចំពោះ​មហិច្ឆតាទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ។ ទន្ទឹម​នឹង​នេះ ការ​ផលិត​អគ្គិសនី​​ចេញពីថាមពលកកើត​ឡើងវិញ បាន​ហក់ឡើង​គួរឲ្យ​កត់​សម្គាល់​។​ ​​ 

អង្គការ Unicef បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅកូរ៉េខាងជើង

ដើមសប្តាហ៍នេះ កូរ៉េខាងជើង បានយល់ព្រម​ទទួល​កិច្ច​សហការជាមួយនឹងអង្គការសហប្រជាជាតិ​ដើម្បីក

អង្គការ Unicef បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅកូរ៉េខាងជើង

ដើមសប្តាហ៍នេះ កូរ៉េខាងជើង បានយល់ព្រម​ទទួល​កិច្ច​សហការជាមួយនឹងអង្គការសហប្រជាជាតិ​ដើម្បីកុមារ​ ហៅកាត់ថា យូនីសេហ្វ (Unicef) ដើម្បី​នឹង​បើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ។ អ្នកទទួល​ផល​ពី​យុទ្ធនាការនេះ អាច​នឹងមាន​កុមារ ចំនួនប្រមាណជាង ៨០ម៉ឺននាក់ និងស្រ្តីមានផ្ទៃពោះ ចំនួនជាង ១២ម៉ឺននាក់។ បើគិតចាប់តាំងពីឆ្នាំ២០២០មក យុទ្ធនាការចាក់ថ្នាំបង្ការ នៅវេលានេះ គឺជាជំនួយអន្តរជាតិតែមួយគត់ ដែលរបបកុម្មុយនិស្តកូរ៉េខាងជើង ព្រមទទួលយក។

SME ​កម្ពុជា​សម្លឹង​ឃើញ​សៀងហៃ​ជា​ទីផ្សារ​ដ៏មាន​សក្តានុពល

វិស័យ​សហគ្រាស​ធុនតូច ​និង​មធ្យម​(SME) របស់​កម្ពុជា​បានរៀបចំតាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​នៅស

SME ​កម្ពុជា​សម្លឹង​ឃើញ​សៀងហៃ​ជា​ទីផ្សារ​ដ៏មាន​សក្តានុពល

វិស័យ​សហគ្រាស​ធុនតូច ​និង​មធ្យម​(SME) របស់​កម្ពុជា​បានរៀបចំតាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​នៅស្ថាន​ឯកអគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំទីក្រុង​សៀងហៃ ប្រទេស​ចិន​កាលពីខែ​សីហា​កន្លងទៅ។ ​ការបង្ហាញផលិតផល​SME​កម្ពុជា​នៅកណ្តាល​ទីក្រុង​សៀងហៃ​ធ្វើឡើង​មុនជំនួប​មួយ​កាលពី​ថ្ងៃទី​០៣ ​ខែ​កញ្ញា ​ឆ្នាំ២០២៤ ​នៅទីក្រុង​ភ្នំពេញ​រវាង​សម្ព័ន្ធសហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា(FASMEC) ​និង​គណៈប្រតិភូពាណិជ្ជកម្ម​អន្តរជាតិ​ទីក្រុង​សៀងហៃ​។ ​ជាជំនួបដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ​និង​បង្កើត​កិច្ចសហប្រតិបត្តិការ​លើវិស័យ​អាទិភាព​រវាងចិន-​កម្ពុជា​។ លោក​ឧកញ៉ា ​តែ តាំងប៉ ​ប្រធាន​ក្រុមប្រឹក្សាភិបាល ​FASMEC បាន​ឲ្យដឹងថា ​គោលដៅ​របស់លោក​គឺ​ចង់ជំរុញ​ផលិតផល ​SME កម្ពុជា​ទៅកាន់​ទីផ្សារ​សៀងហៃ ​ដែលទីក្រុងនេះ​មាន​ទំហំពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ចំនួន ​៧០០​លានដុល្លារ​ក្នុងមួយឆ្នាំ​រួចទៅហើយ​។ សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ដែលរៀបចំឡើងដោយ ញឹម សុផល៖

តើកម្ពុជាអាចចំណេញអ្វីខ្លះ បើដាក់បេតិកភណ្ឌមួយចំនួនរបស់ខ្លួនទៅក្នុងបញ្ជីរួមជាមួយថៃ?

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃដែលបញ្ចប់អាណត្តិនៅកម្ពុជានាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកហ

តើកម្ពុជាអាចចំណេញអ្វីខ្លះ បើដាក់បេតិកភណ្ឌមួយចំនួនរបស់ខ្លួនទៅក្នុងបញ្ជីរួមជាមួយថៃ?

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃដែលបញ្ចប់អាណត្តិនៅកម្ពុជានាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឱ្យភាគីថៃពិចារណាចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួនជាមួយកម្ពុជា។ ការលើកសំណើដូចនេះត្រូវបានលោកហ៊ុន សែនពន្យល់ថា គឺដើម្បីចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមកលើបេតិកភណ្ឌទាំងនោះ និងជាការបង្ហាញពីសាមគ្គីភាព ហើយជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ។ ចំណែកអ្នកជំនាញខាងវប្បធម៌ក៏បានយល់ឃើញដូចប្រធានព្រឹទ្ធសភាកម្ពុជាដែរ។ តែសួរថា តើកម្ពុជាអាចចំណេញអ្វីខ្លះ បើដាក់បេតិកភណ្ឌមួយចំនួនរបស់ខ្លួនទៅក្នុងបញ្ជីរួមជាមួយថៃ?

ក្រុមមេធាវីរដ្ឋាភិបាលជួបពលរដ្ឋរងគ្រោះសរុបជាង ៤ពាន់នាក់ក្នុងរឿងក្រុមហ៊ុនឡេង ចាន់ណា

នៅក្នុងជំនួបលើកទី១២ ជាមួយប្រជាពលរដ្ឋរងគ្រោះក្នុងរឿងរ៉ាវជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អ

ក្រុមមេធាវីរដ្ឋាភិបាលជួបពលរដ្ឋរងគ្រោះសរុបជាង ៤ពាន់នាក់ក្នុងរឿងក្រុមហ៊ុនឡេង ចាន់ណា

នៅក្នុងជំនួបលើកទី១២ ជាមួយប្រជាពលរដ្ឋរងគ្រោះក្នុងរឿងរ៉ាវជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា លោក គី តិចបានជួបពលរដ្ឋរងគ្រោះសរុប ៤១១០ នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ និងក្បែររាជធានីភ្នំពេញ។ តាមលោក គី តិច ជំនួបជាមួយជនរងគ្រោះក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណា គឺដើម្បីឲ្យមេធាវីរបស់រដ្ឋាភិបាលមានសិទ្ធិក្នុងការ ការពារក្តីក្នុងសំណុំរឿងនេះ។

ក្មេងប្រុសឥណ្ឌាម្នាក់ ត្រូវគេព្រួតវាយសម្លាប់ ដោយសង្ស័យថាបានបរិភោគសាច់គោ

នៅប្រទេសឥណ្ឌា កូនសិស្សវិទ្យាល័យម្នាក់ ត្រូវគេព្រួតគ្នាវាយសម្លាប់យ៉ាងសាហាវឃោរឃៅ ដោយសង្ស័យ

ក្មេងប្រុសឥណ្ឌាម្នាក់ ត្រូវគេព្រួតវាយសម្លាប់ ដោយសង្ស័យថាបានបរិភោគសាច់គោ

នៅប្រទេសឥណ្ឌា កូនសិស្សវិទ្យាល័យម្នាក់ ត្រូវគេព្រួតគ្នាវាយសម្លាប់យ៉ាងសាហាវឃោរឃៅ ដោយសង្ស័យថា បានបរិភោគសាច់គោ។ ហេតុការណ៍នេះ បានកើតឡើងនៅរដ្ឋ Haryana ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីទីក្រុងញូដេលី។ ការស្លាប់បាត់បង់ជីវិតរបស់ក្មេងប្រុសឥណ្ឌារូបនេះ កំពុងក្លាយជាប្រធានបទជជែកដេញដោល ដ៏ក្តៅគគុកមួយ ក្នុងស្រទាប់មហាជនឥណ្ឌា។ គណបក្សជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ត្រូវគេចោទប្រកាន់ថា ជាមូលហេតុ ជំរុញឲ្យមានអំពើឃាតកម្មនេះ។ សូមរំឭកថា ប្រជាជនឥណ្ឌា ដែលភាគច្រើនកាន់សាសនាហិណ្ឌូ តែងគោរពបូជាសត្វគោ ទុកជាសត្វសក្ការៈ និង ហាមឃាត់ជាដាច់ខាត មិនឲ្យសម្លាប់សត្វប្រភេទនេះ ធ្វើជាចំណីអារហារ។

ក្រសួង​ព័ត៌មាន​ថា ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ​កើន​១២% ​ធៀបនឹង​ឆ្នាំ​២០២៣

ក្រសួង​ព័ត៌មាន​បានឲ្យដឹង​កាលពី​ថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០២៤​ថា ចំនួន​ព័ត៌មាន​ក្លែងក្លាយ​

ក្រសួង​ព័ត៌មាន​ថា ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ​កើន​១២% ​ធៀបនឹង​ឆ្នាំ​២០២៣

ក្រសួង​ព័ត៌មាន​បានឲ្យដឹង​កាលពី​ថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០២៤​ថា ចំនួន​ព័ត៌មាន​ក្លែងក្លាយ​ដែលត្រូវបាន​កត់ត្រា​ក្នុង​ឆមាសទី​១ ឆ្នាំ​២០២៤ ​កើនឡើង​១២% ​ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២៣​។ ​កំណើនព័ត៌មាន​ក្លែងក្លាយ​នេះ​ ត្រូវបាន​កត់សម្គាល់​ថា​មានសន្ទុះខ្លាំង​នៅក្នុង​អំឡុងពេល​ដែលពិភពលោក​ក៏ដូចជា​កម្ពុជា​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​ទាក់ទង​គ្នា​ ដើម្បី​ផ្តល់ ​និង​ទទួល​ព័ត៌មាន​។

Get more results via ClueGoal