អង់គ្លេស-ចិន បោះដៃរកគ្នាសម្រុះសម្រួលភាពតានតឹង
newsare.net
នាយករដ្ឋមន្ត្រីអង់គ្លេស គៀរ ស្តារមឺ និងប្រធានាធិបតីចិន ស៊ី ជីនពីង បានជជែកគ្នាតាមទូរអង់គ្លេស-ចិន បោះដៃរកគ្នាសម្រុះសម្រួលភាពតានតឹង
នាយករដ្ឋមន្ត្រីអង់គ្លេស គៀរ ស្តារមឺ និងប្រធានាធិបតីចិន ស៊ី ជីនពីង បានជជែកគ្នាតាមទូរសព្ទ ជាលើកដំបូង នៅថ្ងៃសុក្រ ទី២៣សីហា។ ការឆ្លើយឆ្លងពិភាក្សា នៅគ្រានេះ ជាការនិយាយរកគ្នាលើក១ សម្រាប់ថ្នាក់ដឹកនាំកំពូលបំផុតនៃប្រទេសទាំង២ បន្ទាប់ពីអាក់ខាន តាំងតែពីខែមីនា ឆ្នាំ២០២២។ ១ទសវត្សរ៍ចុងក្រោយនេះ ទំនាក់ទំនាក់ចិននិងអង់គ្លេស ជួបភាពរអាក់រអួលខ្លាំង ព្រមទាំងរកាំរកូសណាស់ ពីព្រោះតែ អង់គ្លេស ក្នុងនាមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេ្យ បានបញ្ជាក់ជំហរគាំទ្របាតុករហុងកុងដែលទាមទារសិទ្ធិសេរីភាព។ Read more