Cambodia



ប្រមុខដឹកនាំឥណ្ឌា អញ្ជើញទៅអ៊ុយក្រែនជាលើកដំបូង ដើម្បីជំរុញដំណោះស្រាយសន្តិភាព

នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី អញ្ជើញទៅដល់អ៊ុយក្រែន ជាលើកទី១ នៅថ្ងៃសុក្រ ទី​២៣សីហា គិ

ប៉េរូកាន់ទុក្ខសពអតីតប្រធានាធិបតី លោក ហ្វូជីម៉ូរីដែលធ្លាប់ពន្ធនាគារ​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិ​ជប៉ុន​ដែល​ដឹកនាំ​ប្រទេស​ប៉េរូ​ដោយ​កណ្តាប់ដៃដែក ពី​ឆ្នា

ប៉េរូកាន់ទុក្ខសពអតីតប្រធានាធិបតី លោក ហ្វូជីម៉ូរីដែលធ្លាប់ពន្ធនាគារ​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិ​ជប៉ុន​ដែល​ដឹកនាំ​ប្រទេស​ប៉េរូ​ដោយ​កណ្តាប់ដៃដែក ពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ២០០០ បាន​ស្លាប់កាលពី​ថ្ងៃ​ពុធទី ១១​ កញ្ញា ក្នុង​វ័យ ៨៦ឆ្នាំ។ នេះបើតាម​ការប្រកាស​របស់​កូន​ប្រុសស្រី​របស់​លោក​ហ្វូជីម៉ូរី​ពី ពីរដ្ឋធានី លីម៉ា​។ ក្រៅពីផ្ញើសាររំលែកទុក្ខជាមួយ ក្រុមគ្រួសារ​របស់​លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ប្រធានាធិបតី ប៉េរូ បានប្រកាស​កាន់ទុក្ខជាតិរយៈពេល​៣ថ្ងៃ គិត​ចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះ។ ប៉េរូ​កាន់ទុក្ខជាតិឲ្យសពអតីត​ប្រធានាធិបតី​ចម្រូងចម្រាស​ដែលមានឥទ្ធិពល​ធ្វើ​ឲ្យប្រជាជន​​ប៉េរូបែកបាក់ ចែកគ្នា​ជា២ក្រុម។

ចិនប្រកាស​​ថានឹង “កម្ទេច” នូវរាល់​ការ​រំលោភបំពាន​អធិបតេយ្យ​ភាព​ ក្នុងសមុទ្រចិនខាងត្បូង

ចិនបានប្រកាសគំរាម​ជាឱឡាឫក កងទ័ពចិននឹង​កម្ទេច នូវរាល់ការ​រំលោភបំពាន​ណាមួយ មកលើអធិបតេយ្យភា

ចិនប្រកាស​​ថានឹង “កម្ទេច” នូវរាល់​ការ​រំលោភបំពាន​អធិបតេយ្យ​ភាព​ ក្នុងសមុទ្រចិនខាងត្បូង

ចិនបានប្រកាសគំរាម​ជាឱឡាឫក កងទ័ពចិននឹង​កម្ទេច នូវរាល់ការ​រំលោភបំពាន​ណាមួយ មកលើអធិបតេយ្យភាពដែនដីចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះ​គឺជាសម្តី​របស់មេបញ្ជាការកងទ័ពចិន​ម្នាក់​ នៅក្នុងឱកាស​វេទិកាស្តីពីសន្តិសុខនៅទីក្រុងប៉េកាំង​ ថ្ងៃទី​១២កញ្ញានេះ​។ សូម​បញ្ជាក់ថា មាន​បញ្ហាតាន​តាំងខ្លាំងឡើងៗ ប៉ុន្មានខែចុងក្រោយនេះ​នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជារបស់ខ្លួនសឹងទាំងអស់ ខណៈវៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និង​ហ្វីលីពីនជាដើម ក៏អះអាងថា គេមានចំណែកអធិបតេយ្យ​ភាពដែរ​​។

ការ​បន្ត​ហាម​នាំចូល​សាច់​និង​គ្រឿងក្នុង​សត្វ​បង្កក​នឹង​បន្តសង្គ្រោះ​​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​​?

នៅថ្ងៃ​ទី​១១ ​កញ្ញា ​ឆ្នាំ ២០២៤​ ក្រសួងពាណិជ្ជកម្ម ​និងក្រសួងកសិកម្ម​បានសម្រេច​បន្តអនុវត្

ការ​បន្ត​ហាម​នាំចូល​សាច់​និង​គ្រឿងក្នុង​សត្វ​បង្កក​នឹង​បន្តសង្គ្រោះ​​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​​?

នៅថ្ងៃ​ទី​១១ ​កញ្ញា ​ឆ្នាំ ២០២៤​ ក្រសួងពាណិជ្ជកម្ម ​និងក្រសួងកសិកម្ម​បានសម្រេច​បន្តអនុវត្តរយៈពេល​ ៦ខែ​បន្ថែមទៀត​នូវវិធានការ​ហាមការនាំចូល​ជាបណ្តោះអាសន្ន​នូវថ្លើមជ្រូក​បង្កក ​ភាគ​បំណែក​សាច់ និង​គ្រឿងក្នុង​ផ្សេងទៀត។ ការសម្រេចដូចនេះ​ដោយក្រសួង​ទាំងពីរ​មើលឃើញថា ​ការអនុវត្ត​វិធានការ​រយៈពេល​៦ខែ​ដំបូង​ទទួលបាន​លទ្ធផលល្អ ​ព្រោះអាចជួយ​សង្គ្រោះ​ផលិតកម្ម​ចិញ្ចឹញសត្វ​នៅកម្ពុជា​។ ​ទោះយ៉ាងនេះក្តី ​ការនាំចូល​ថ្លើមសត្វជ្រូក​បង្កក និង​ភាគបំណែក​សាច់ និង​គ្រឿងក្នុង​ផ្សេងទៀត ​ក្រៅពី​ថ្លើមជ្រូក ​ដែលអាច​បរិភោគបាន​នៅតែ​បណ្តាលឲ្យ​ផលិតកម្ម​ជ្រូកនៅ​កម្ពុជាបន្ត​រង​ការគំរាមកំហែង ​និង​ឈានទៅដល់​ការ​ខូចខាត​ទាំងស្រុង​៕

យាន​របស់​SpaceX​បញ្ចេញមនុស្ស​ទៅ​ក្នុងលំហអវកាស​ ដោយ​ជោគជ័យ

ជាលើកទី១​នៅក្នុង​ប្រវត្តិអវកាសពិភពលោក អវកាសយានិក​មិន​អាជីព​២រូប​បាន​បណ្តែតខ្លួន​ក្នុងលំ

យាន​របស់​SpaceX​បញ្ចេញមនុស្ស​ទៅ​ក្នុងលំហអវកាស​ ដោយ​ជោគជ័យ

ជាលើកទី១​នៅក្នុង​ប្រវត្តិអវកាសពិភពលោក អវកាសយានិក​មិន​អាជីព​២រូប​បាន​បណ្តែតខ្លួន​ក្នុងលំហអវកាស។ នៅថ្ងៃព្រហស្បតិ៍ អវកាសយានិក​ពីរនាក់បានអណ្តែតចេញពី​​យាន​អវកាស​របស់​ក្រុមហ៊ុន​SpaceX ដើម្បីដាក់ខ្លួន​ចូលទៅក្នុង​លំហអវកាស​ដែលស្ថិតនៅចម្ងាយ ប្រមាណ ៧០០គីឡូម៉ែត្រ​ពីផែនដី។ បេសកកម្ម​ថ្មី​របស់​ក្រុមហ៊ុន​SpaceX  ដែលមានឈ្មោះថា Polaris Dawn មាន​គោលដៅ​ធ្វើតេស្ត​សំលៀកបំពាក់​របស់​អវកាសយានិក ដែលជាផ្នែកមួយនៃ​គម្រោងការ​ធំ​របស់​​ក្រុមហ៊ុន​​SpaceX។ ដូចជា​ក្រុមហ៊ុន​អវកាសឯកជនផ្សេងទៀត ដូចជា Blue Origine ឬ​ប៊ូអ៊ីង ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Muskអភិវឌ្ឍ​យាន​សម្រាប់​​ហោះហើរ​ពាណិជ្ជកម្ម ដើម្បី​គោលដៅទេសចរណ៍ នៅថ្ងៃអនាគត។

កម្ពុជា និងហ្វីលីពីនត្រៀមធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង

កម្ពុជា និងហ្វីលីពីនត្រៀមធ្វើលំហាត់សឹករួមគ្នាលើការងារសង្គ្រោះពេលមានគ្រោះមហន្តរាយ និងកិច

កម្ពុជា និងហ្វីលីពីនត្រៀមធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង

កម្ពុជា និងហ្វីលីពីនត្រៀមធ្វើលំហាត់សឹករួមគ្នាលើការងារសង្គ្រោះពេលមានគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ដើម្បីរឹតចំណង និងបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរ។ ការសម្រេចត្រៀមធ្វើសមយុទ្ធយោធារួមគ្នាមួយនេះធ្វើឡើងនៅក្រោយជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោករ៉ូមេអូ អេស ប្រាវនើ ជេអ នាយសេនាធិការកងទ័ពហ្វីលីពីនកាលពីថ្ងៃទី៨ កញ្ញាកន្លងទៅ។

ក្រោយផ្អាកជាង ១ឆ្នាំ អង្គការ Verra សម្រេចលើកលែងការព្យួរគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង

នៅថ្ងៃទី១០ កញ្ញា អង្គការ Verra បានសម្រេចលើកលែងការព្យួរលើការចេញលិខិតបញ្ជាក់ឱ្យគម្រោងរេដបូកជួរ

ក្រោយផ្អាកជាង ១ឆ្នាំ អង្គការ Verra សម្រេចលើកលែងការព្យួរគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង

នៅថ្ងៃទី១០ កញ្ញា អង្គការ Verra បានសម្រេចលើកលែងការព្យួរលើការចេញលិខិតបញ្ជាក់ឱ្យគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងនៅប្រទេសកម្ពុជា បន្ទាប់ពីបានត្រួតពិនិត្យអស់ពេលជាង ១ឆ្នាំ។ អង្គការ Verra បានបញ្ជាក់ថា ការចេញវិញ្ញាបនបត្របញ្ជាក់កាបូនឱ្យគម្រោងកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើដ៏ចម្រូងចម្រាសឡើងវិញនេះក៏ព្រោះតែអង្គការ Verra បានពិនិត្យឃើញថា ការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance កន្លងមកមិនបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទេ។

លោកហ៊ុន ម៉ាណែតថា ពង្រីកកំពង់ផែស្វយ័តព្រះសីហនុជាការពង្រឹងសមត្ថភាពដឹកជញ្ជូនផ្លូវទឹកកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន ម៉ាណែតបានថ្លែងជាសាធារណៈថា ក

លោកហ៊ុន ម៉ាណែតថា ពង្រីកកំពង់ផែស្វយ័តព្រះសីហនុជាការពង្រឹងសមត្ថភាពដឹកជញ្ជូនផ្លូវទឹកកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន ម៉ាណែតបានថ្លែងជាសាធារណៈថា ការពង្រីកចំណតកំពង់ផែស្វយ័តព្រះសីហនុជាការពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាបន្ថែមទៀត។ ការអះអាងយ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រស្វយ័តព្រះសីហនុប្រវែងជាង ២០០ម៉ែត្រដែលសាងសង់ឡើងដោយប្រើឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន។

ពលរដ្ឋជាយក្រុងភ្នំពេញស្នើឲ្យពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់

ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រ

ពលរដ្ឋជាយក្រុងភ្នំពេញស្នើឲ្យពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់

ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ពួកគេដែលរស់នៅទីនោះកំពុងបន្តប្រើប្រាស់ទឹកស្ទឹងព្រែកត្នោតប្រចាំថ្ងៃ ប្រើប្រាស់ទឹកភ្លៀង និងទឹកបរិសុទ្ធ។ នៅចំពោះមុខបញ្ហានេះ ពួកគេបានស្នើឲ្យរដ្ឋាករទឹកជួយពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតដល់ពយកគេឲ្យដូចប្រជាពលរដ្ឋផ្សេងទៀតដែលរស់ក្នុងក្រុងភ្នំពេញ។

អតីតប្រធានាធិបតី​ដ៏ចម្រូងចម្រាសរបស់ប៉េរូ លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ស្លាប់ក្នុង​វ័យ ៨៦ឆ្នាំ

លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិ​ជប៉ុន​ដែល​ដឹកនាំ​ប្រទេស​ប៉េរូ​ដោយ​កណ្តាប់ដៃដែក ពី​ឆ្នា

អតីតប្រធានាធិបតី​ដ៏ចម្រូងចម្រាសរបស់ប៉េរូ លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ស្លាប់ក្នុង​វ័យ ៨៦ឆ្នាំ

លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិ​ជប៉ុន​ដែល​ដឹកនាំ​ប្រទេស​ប៉េរូ​ដោយ​កណ្តាប់ដៃដែក ពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ២០០០ បាន​ស្លាប់កាលពី​ថ្ងៃ​ពុធទី ១១​ កញ្ញា ក្នុង​វ័យ ៨៦ឆ្នាំ។ នេះបើតាម​ការប្រកាស​របស់​កូន​ប្រុសស្រី​របស់​លោក​ហ្វូជីម៉ូរី​ពី ពីរដ្ឋធានី លីម៉ា​។ ក្រៅពីផ្ញើសាររំលែកទុក្ខជាមួយ ក្រុមគ្រួសារ​របស់​លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ប្រធានាធិបតី ប៉េរូ បានប្រកាស​កាន់ទុក្ខជាតិរយៈពេល​៣ថ្ងៃ គិត​ចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះ។ ប៉េរូ​កាន់ទុក្ខជាតិឲ្យសពអតីត​ប្រធានាធិបតី​ចម្រូងចម្រាស​ដែលមានឥទ្ធិពល​ធ្វើ​ឲ្យប្រជាជន​​ប៉េរូបែកបាក់ ចែកគ្នា​ជា២ក្រុម។

ក្រៅពីបន្តអនុវត្តគោលនយោបាយអនុគ្រោះ តើរដ្ឋាភិបាល​គួរ​ធ្វើ​អ្វីបន្ថែមដើម្បី​ជំរុញវិស័យកសិកម្ម?

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសក្នុងពិធីបិទវេទិកាអង្ករលើកទី៧នៅថ្ងៃទី១០ កញ្ញាថា រដ

ក្រៅពីបន្តអនុវត្តគោលនយោបាយអនុគ្រោះ តើរដ្ឋាភិបាល​គួរ​ធ្វើ​អ្វីបន្ថែមដើម្បី​ជំរុញវិស័យកសិកម្ម?

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសក្នុងពិធីបិទវេទិកាអង្ករលើកទី៧នៅថ្ងៃទី១០ កញ្ញាថា រដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្ម។ ការប្រកាសដាក់ឱ្យបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មនាពេលនេះត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា គឺដើម្បីគាំទ្រដល់វិស័យកសិកម្មដែលនៅមិនទាន់មានស្ថានភាពប្រសើរ។ បើតាមលោក ហ៊ុន ម៉ាណែត គោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មដែលរដ្ឋាភិបាលបន្តអនុវត្តរួមមាន ការមិនយកពន្ធ ឬបន្ថយពន្ធចំពោះអ្នកបំពេញការងារលើវិស័យកសិកម្ម។ល។ អ្នកជំនាញកសិកម្មមួយចំនួនមើលឃើញលទ្ធផលតិចតួចណាស់ចេញពីការបន្តអនុវត្តគោលនយោបាយអនុគ្រោះកសិកម្មនេះ ប្រសិនបើផែនការកសិកម្មនៅតែដើរយឺតដដែលនោះ។

លោកដូណាល់ ត្រាំពិបាក​នឹង​ទប់ខ្លួននៅពេល​បេក្ខនារី ខាម៉ាឡា ហារីសវាយប្រហារ រិះគន់

បន្ទាប់ពី​ទទួលបានការតែងតាំង​ជាអ្នកតំណាងបក្ស​រៀងៗខ្លួន បេក្ខជន​ប្រធានាធិបតីអាមេរិក​បានជួ

លោកដូណាល់ ត្រាំពិបាក​នឹង​ទប់ខ្លួននៅពេល​បេក្ខនារី ខាម៉ាឡា ហារីសវាយប្រហារ រិះគន់

បន្ទាប់ពី​ទទួលបានការតែងតាំង​ជាអ្នកតំណាងបក្ស​រៀងៗខ្លួន បេក្ខជន​ប្រធានាធិបតីអាមេរិក​បានជួបមុខគ្នា​នៅក្នុង​កម្មវិធីពិភាក្សា​ដេញដោល រយៈពេល ១ម៉ោងកន្លះ ដែល​រៀបចំ​ឡើង​នៅ​ស្ថានីយ៍ទូរទស្សន៍អាមេរិក ABC កាលពី​ថ្ងៃ​អង្គារទី ១០​កញ្ញា។ ចាប់តាំងពី​ត្រូវ​តែងតាំងជា​បេក្ខនារី​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ ជំនួស​លោកចូ បៃដិន​ដែលទើបប្រកាស​ដកខ្លួន​នៅ​ខែ កក្កដា​កន្លងទៅ នេះជាលើកទី​១​ដែល​លោកស្រី ខាម៉ាឡា ហារីស​ ជួបពិភាក្សា​ដេញដោលផ្ទាល់ ​ជាមួយ​លោក​ដូណាល់ ត្រាំ បេក្ខជន​បក្ស​សាធារណរដ្ឋ។

លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ

គណ​បក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បី​ជ្រើស​រើស​

លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ

គណ​បក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បី​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បក្ស​។​ តែ​លោក ​រ៉ុង ឈុន ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដី​កាកោះ​ហៅឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ពោល ៥ថ្ងៃ​ក្រោយ​សមាជ​បក្ស​។​ តាម​ដី​កាចុះ​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា ​ឆ្នាំ២០២៤ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ ​លោក ​រ៉ុង ឈុន ​ចូល​បំភ្លឺ​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​ពី​ដំណើរ​រឿង​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈឹម បន្ទាប់ពី​ផ្អាក​ទោស​មជ្ឈឹម ​និង​ពី​បទញុះ​ញង់​បង្ក​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​ ដែល​ប្រព្រឹត្តិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២៤​។

សហភាពអឺរ៉ុបស្នើឲ្យកម្ពុជាពិចារណាលើការចាប់ខ្លួនយុវជននាពេលថ្មីៗនេះ

ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជាមួយ​ប្រធាន​គណ

សហភាពអឺរ៉ុបស្នើឲ្យកម្ពុជាពិចារណាលើការចាប់ខ្លួនយុវជននាពេលថ្មីៗនេះ

ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជាមួយ​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤​។​ ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​បង្ហាញ​ពី​មូល​ដ្ឋាន​ជាក់​លាក់​នៃ​វិធាន​ការ​ទាំង​ឡាយ​របស់​រដ្ឋាភិ​បាល​កម្ពុជា​ដែល​សំដៅ​ដល់​ការ​ចាប់​ខ្លួន​យុវជន​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​ តំណាង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ពី​ការ​មិន​យល់​ស្រប​គ្នា​ខ្លះលើ​អ្វី​ដែល​ជា​វិធាន​ការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​យុវជន​ទាក់ទង​នឹង​គម្រោង​បាតុកម្ម​កាលពី​ថ្ងៃទី​១៨​ ខែ​សីហាដែល​គេ​ហៅជា​គម្រោង​បាតុ​កម្ម​ប្រឆាំង​CLV។

បណ្ឌិត ​ហុង វណ្ណៈ​៖ ​តម្លៃ​ប្រេង​បន្តធ្លាក់​ចុះ​ជាសញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស ​និង​ពលរដ្ឋ

ក្រសួង​ពាណិជ្ជកម្មកម្ពុជា​បានកំណត់តម្លៃ​ប្រេងឥន្ធនៈពីថ្ងៃទី១១ ​ដល់ថ្ងៃទី២០ ខែ​កញ្ញា ឆ្នា

បណ្ឌិត ​ហុង វណ្ណៈ​៖ ​តម្លៃ​ប្រេង​បន្តធ្លាក់​ចុះ​ជាសញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស ​និង​ពលរដ្ឋ

ក្រសួង​ពាណិជ្ជកម្មកម្ពុជា​បានកំណត់តម្លៃ​ប្រេងឥន្ធនៈពីថ្ងៃទី១១ ​ដល់ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២៤​ ដោយប្រេងសាំង​ធម្មតា​មានតម្លៃ ​៣៩០០រៀល​ក្នុង១លីត្រ ​និង​ប្រេងម៉ាស៊ូត​មានតម្លៃ ​៣ ៧៥០រៀល​ក្នុង១លីត្រ​។ តម្លៃ​ប្រេងដែល​បានធ្លាក់​មកនៅក្រោម ១ដុល្លារ​ ក្នុងមួយលីត្រ​នេះ ​ជារឿង​កម្រនឹងកើតមាន​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។ ​លោកបណ្ឌិត ​ហុង វណ្ណៈ ​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិតសភា​កម្ពុជាបានមើលឃើញ​ថា ការបន្ត​ធ្លាក់ចុះ​នៃ​តម្លៃប្រេង​ឥន្ធនៈនេះ​ជាសញ្ញា​មួយ​ជួយឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានភាព​វិជ្ជមាន ​ពិសេស​នឹងជួយ​ដល់ច្រវ៉ាក់ផលិតកម្ម​គ្រប់វិស័យ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ប្រេងឥន្ធនៈ​។

មេដឹកនាំ​កូរ៉េខាងជើង​ថាចង់អភិវឌ្ឍន៍គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​សត្រូវ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស​ថា កូរ៉េខាងជើង​នឹងប្រឹងប្រែងអភិវឌ្ឍន៍​គ្រឿងសព្វ

មេដឹកនាំ​កូរ៉េខាងជើង​ថាចង់អភិវឌ្ឍន៍គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​សត្រូវ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស​ថា កូរ៉េខាងជើង​នឹងប្រឹងប្រែងអភិវឌ្ឍន៍​គ្រឿងសព្វាវុធនុយក្លេអ៊ែរ ឲ្យ​ល្អឥតខ្ចោះ ដើម្បីត្រៀម​ទប់ទល់ជាមួយសត្រូវ​។ សម្តីនេះត្រូវបានថ្លែង នៅថ្ងៃ​ទី​១០​កញ្ញានេះ ក្នុង​​ឱកាស​បុណ្យ​ខួបទី​៧៦ ​នៃ​ការបង្កើត សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ។ នេះអាចទុកបានថាជាលើកទី​១ហើយ ដែល​មេដឹកនាំកូរ៉េខាងជើងរូបនេះ និយាយ​ប្រកាសជាផ្លូវការ​ ថាខ្លួនពិតជាមាន​គ្រឿងសព្វាវុធនុយក្លេអ៊ែរ។

ចិន​និងរុស្ស៊ី​ធ្វើ​សមយុទ្ធយោធាជើងទឹក​នៅក្បែរ​​សមុទ្រជប៉ុន

មហាយក្ស​ចិន ​និងមហាអំណាច​​រុស្ស៊ី​ រួម​ពួត​ដៃគ្នា​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹកនិងជើង​អាកាស

ចិន​និងរុស្ស៊ី​ធ្វើ​សមយុទ្ធយោធាជើងទឹក​នៅក្បែរ​​សមុទ្រជប៉ុន

មហាយក្ស​ចិន ​និងមហាអំណាច​​រុស្ស៊ី​ រួម​ពួត​ដៃគ្នា​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹកនិងជើង​អាកាស​ នៅ​ក្នុង​ដែនទឹក ​ក្បែរ​នឹង​​សមុទ្រ​ជប៉ុន។ ក្រសួង​​ការ​ពារជាតិ​រុស្ស៊ី ចាត់ទុក​ព្រឹត្តិការណ៍ដ៏សម្បើម​នេះ ជា​មហាសមយុទ្ធដ៏សំខាន់​ប្រចាំឆ្នាំ ហើយ​ចំណែក រដ្ឋអំណាច​ចិន​ បញ្ជាក់ថា ការ​សាកល្បង​ហ្វឹកហាត់​ក្បួនទ័ព​​នេះ បន្ត​ធ្វើ​រហូត​ដល់ថ្ងៃទី១៦កញ្ញា។​ ភាគីក្រុងតូក្យូ​ ក្រៅពី​ថ្លែងក្តីបារម្ភ​និង​មិនសប្បាយ​ចិត្ត​ ជប៉ុន​បាន​តាម​ដាន​សកម្មភាព​ចល័ត​ទ័ព របស់​នាវា​ចម្បាំង​​ចិន ​​យ៉ាង​កៀកកិត​។ ​

អ្នកស្រាវជ្រាវថា ឧស្ម័នម៉េតាន​កើនឡើងខ្លាំង​ក្នុងបរិយាកាស បើទោះជាមានការសន្យា​កាត់​បន្ថយ

ឧស្ម័នម៉េតាន គឺជាអ្នករួមចំណែកដ៏សំខាន់ដែរ ទន្ទឹមនឹងឧស្ម័នកាបូនិក ក្នុងការធ្វើ​ឲ្យ​​សីតុណ្

អ្នកស្រាវជ្រាវថា ឧស្ម័នម៉េតាន​កើនឡើងខ្លាំង​ក្នុងបរិយាកាស បើទោះជាមានការសន្យា​កាត់​បន្ថយ

ឧស្ម័នម៉េតាន គឺជាអ្នករួមចំណែកដ៏សំខាន់ដែរ ទន្ទឹមនឹងឧស្ម័នកាបូនិក ក្នុងការធ្វើ​ឲ្យ​​សីតុណ្ហភាពផែនដីយើង ​ឡើងកំដៅ។ បើទោះបីជាមានការសន្យា​ពីបណ្តា​ប្រទេសនានា ថា​ប្រឹងប្រែងកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ម៉េតាន តែគេក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​ បាន​សង្កេតឃើញថា ឧស្ម័ន​ប្រភេទនេះ​នៅតែមានកម្រិត​ច្រើន​ក្នុងបរិយាកាស​ ហើយ​បានកើនឡើងយ៉ាងលឿនរហ័ស។

សង្រ្គាមអ៊ុយក្រែនធ្វើឲ្យប្រទេសជាច្រើនជ្រួលជ្រើមចង់ប្រើ​គ្រាប់បែកចង្កោម

គ្រាប់បែកចង្កោមនៅបន្ត​សម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិត​ច្រើនជាងគេ គឺ ប្

សង្រ្គាមអ៊ុយក្រែនធ្វើឲ្យប្រទេសជាច្រើនជ្រួលជ្រើមចង់ប្រើ​គ្រាប់បែកចង្កោម

គ្រាប់បែកចង្កោមនៅបន្ត​សម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិត​ច្រើនជាងគេ គឺ ប្រជាជនស៊ីវិល កុមារ។ យោងតា​មរបាយការណ៍​របស់​អង្គការសម្ព័ន្ធគ្រាប់បែកចង្កោម ចេញផ្សាយ​កាលពី​ថ្ងៃចន្ទទី ៩ កញ្ញា ពាក់កណ្តាល​នៃ​ជនរងគ្រោះ​ស្លាប់ និង​របួស​ដោយសារ​គ្រាប់បែកចង្កោម​នៅក្នុងពិភពលោក គឺជាប្រជាជន​អ៊ុយក្រែន។ ប្រជាជន​ស៊ីវិល​អ៊ុយក្រែន​រងគ្រោះ​ដោយសារ​គ្រាប់បែក​ចង្កោម​ដែល​ភាគីជម្លោះទាំងពីរ ទាំង​អ៊ុយក្រែន និង​រុស្ស៊ី​បាន​ប្រើ​ស្មើដៃគ្នា នៅក្នុង​សង្រ្គាម​អ៊ុយក្រែន។ នៅក្នុង​ក្រសែភ្នែក​របស់អង្គការការពារ​សិទ្ធិមនុស្ស ​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​នៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន​ ដោយ​គ្មាន​ខ្លាចរអែង ពីគ្រោះថ្នាក់​សម្លាប់ប្រជាជន​ស៊ីវិល​ អាច​ជាចរន្ត​​ជំរុញ​ឲ្យ​សន្ធិសញ្ញា​ហាមឃាត់​គ្រាប់បែកចង្កោម​របស់អង្គការ​សហប្រជាជាតិកាន់តែ​ចុះខ្សោយ។

អ្នក​វិភាគ​ថា​បុណ្យ​អុំទូក​នឹង​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​ពលរដ្ឋ ​និង​ជួយ​ឲ្យមាន​ចរន្ត​ទឹកប្រាក់

រដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​គណៈកម្មការជាតិ​រៀបចំ​បុណ្យជាតិ​-អន្តរជាតិ​ បាន​ប្រកាសពីការ​រៀ

អ្នក​វិភាគ​ថា​បុណ្យ​អុំទូក​នឹង​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​ពលរដ្ឋ ​និង​ជួយ​ឲ្យមាន​ចរន្ត​ទឹកប្រាក់

រដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​គណៈកម្មការជាតិ​រៀបចំ​បុណ្យជាតិ​-អន្តរជាតិ​ បាន​ប្រកាសពីការ​រៀបចំ​ព្រះរាជពិធី​បុណ្យអុំទូក​ បណ្តែត​ប្រទីប ​និង​សំពះព្រះខែ ​អកអំបុក​នៅអំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​នេះ។​ ការប្រកាស​ពីការ​រៀបចំ​ពិធីបុណ្យ​មួយនេះ​ក្នុងឆ្នាំនេះ​ត្រូវបាន​អ្នក​វិភាគ​មើលឃើញថា ​គឺជា​យន្តការ​មួយ​ជួយ​បន្ធូ​បន្ថយ​អារម្មណ៍​តានតឹង​របស់​ពលរដ្ឋ ​និង​ជួយឲ្យ​មាន​ចរន្ត​សាច់ប្រាក់​នៅក្នុង​ចំណោម​មហាជន​។

កម្ពុជា-ចិនបន្តផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងការអនុវត្តច្បាប់

នៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និងចិ

កម្ពុជា-ចិនបន្តផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងការអនុវត្តច្បាប់

នៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និងចិននឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ការស្វែងរក និងចាប់បញ្ចូនជនល្មើសត្រឡប់ទៅប្រទេសដើមវិញ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាចុះថ្ងៃទី៩ កញ្ញា និងថា កិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា និងចិននេះ គឺបន្តពីកិច្ចសហប្រតិបត្តិការដែលភាគីទាំង២ មានស្រាប់កាលពីឆ្នាំ២០១៩ ដោយផ្ដោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

វៀតណាមរងគ្រោះធ្ងន់ធ្ងរ​ដោយសារព្យុះសង្ឃរាYagi ដែលបា​នសម្លាប់មនុស្ស ៦៣នាក់ និងបាត់ខ្លួន៤០នាក់

ពីរថ្ងៃ​ក្រោយ​បោកបក់​ដោយ​ព្យុះកំណាច​Yagi​ វៀតណាម​បូកសរុប​ការខូចខាតដ៏ធ្ងន់ធ្ងរ​ ដោយសារ​គ្រោ

វៀតណាមរងគ្រោះធ្ងន់ធ្ងរ​ដោយសារព្យុះសង្ឃរាYagi ដែលបា​នសម្លាប់មនុស្ស ៦៣នាក់ និងបាត់ខ្លួន៤០នាក់

ពីរថ្ងៃ​ក្រោយ​បោកបក់​ដោយ​ព្យុះកំណាច​Yagi​ វៀតណាម​បូកសរុប​ការខូចខាតដ៏ធ្ងន់ធ្ងរ​ ដោយសារ​គ្រោះមហន្តរាយធម្មជាតិលើកនេះ។ បើតាមតុល្យការ​របស់​​អាជ្ញាធរ​វៀតណាម គិតត្រឹមថ្ងៃ​អង្គារ​ទី ១០​កញ្ញានេះ ព្យុះសង្ឃរា បាន​បណ្តាល​ឲ្យ​មនុស្ស​៦៣នាក់ ស្លាប់ និង​បាត់ខ្លួនជាង៤០នាក់។ របាយការណ៍ របស់​ស្ថាប័ន​ទទួលបន្ទុក​គ្រោះមហន្តរាយ​​វៀតណាម​បង្ហាញដែរថា មនុស្ស​ជិត ៨០០នាក់​រងរបួស ចំណែក ផ្ទះសម្បែងរាប់ម៉ឺនខ្នង រោងចក្រ និង​ទីកន្លែង​ទេសចរណ៍​ល្បីៗ​នៅភាគខាងជើង​វៀតណាមត្រូវ​បាន​បំផ្លាញ ដោយសារ​ខ្យល់ព្យុះសង្ឃរា Yagi កាលពីថ្ងៃ​សៅរ៍ទី ៧ កញ្ញា។

លោក ហ៊ុន ម៉ាណែត អះអាងពីការយកចិត្តទុកដាក់លើវិស័យកសិកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងនៅថ្ងៃអង្គារ ទី១០ កញ្ញានេះថា រដ្ឋាភិបាលបានដាក់ចេញគោល

លោក ហ៊ុន ម៉ាណែត អះអាងពីការយកចិត្តទុកដាក់លើវិស័យកសិកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងនៅថ្ងៃអង្គារ ទី១០ កញ្ញានេះថា រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជួយវិស័យកសិកម្មដោយដាក់ពង្រាយមន្ត្រីកសិកម្ម កាត់បន្ថយតម្លៃដើមក្នុងការផលិត និងជួយបង្កើនប្រាក់ចំណេញដល់អ្នកធ្វើកសិកម្ម។ ការអះអាងរបស់លោក ហ៊ុន ម៉ាណែតដូច្នោះធ្វើឡើងនៅក្នុងពិធីបិទវេទិកាស្រូវអង្ករលើកទី៧ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

អ.​ស.ប.បកអាក្រាត​អ៊ីស្រាអែល​ជាថ្មី​ចំពោះ​ទារុណកម្មផ្លូវភេទ​លើអ្នក​ទោស​ប៉ាឡេស្ទីន

​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តីបារម្ភ​ជាថ្មី ចំពោះ​ស្ថានភាព​ពលរដ្ឋ​ប៉ាឡេស្ទីន​ ដែល​

អ.​ស.ប.បកអាក្រាត​អ៊ីស្រាអែល​ជាថ្មី​ចំពោះ​ទារុណកម្មផ្លូវភេទ​លើអ្នក​ទោស​ប៉ាឡេស្ទីន

​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តីបារម្ភ​ជាថ្មី ចំពោះ​ស្ថានភាព​ពលរដ្ឋ​ប៉ាឡេស្ទីន​ ដែល​ឋិត​ក្រោម​ការ​ចាប់​ឃុំឃាំង​របស់​កងទ័ព​អ៊ីស្រាអែល។ អង្គការ​សហប្រជាជាតិ ព្រួយបារម្ភ ដ្បិតថា​ មាន​ភស្តុតាង​និង​​សេចក្តីរាយការណ៍​ជាច្រើន​ចង្អុល​បង្ហាញពីអំពើ​ទារុណកម្ម​លើរាងកាយ​ និង​ផ្លូវ​ភេទ​របស់​អ្នក​ជាប់​ឃុំ។ ការ​ធ្វើ​ទារុណកម្មពីសំណាក់​យោធាអ៊ីស្រាអែល ទៅលើ​អ្នក​ជាប់ឃុំ​ប៉ាឡេស្ទីន កើត​មាន​ជាទូទៅ​ ទាំង​ចំពោះ​បុរស ស្ត្រី​ និងកុមារ។ នេះបើតាម​ការ​បញ្ជាក់រ​បស់​ ប្រេសិតពិសេស​​​អង្គការ​សហប្រជាជាតិ ​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ នៅ​បុរី​​ញូវយ៉ក សហរដ្ឋអាមេរិក។​​​ ​

ថៃ៖ ជាង២០ឆ្នាំ​ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយ​ពីឆាកនយោបាយថៃ

នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី

ថៃ៖ ជាង២០ឆ្នាំ​ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយ​ពីឆាកនយោបាយថៃ

នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី​៦​កញ្ញាកន្លងទៅ​។ លោកស្រី ភែថងថាន គឺជាមនុស្សទី​៣ហើយ នៃវង្សត្រកូល​ស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង​២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូល​ស៊ីណាវ៉ាត្រ មិនបាន​ទៅណាឆ្ងាយ​ឡើយ​ ពីឆាកនយោបាយ​ថៃ ហើយ​បន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ​​​ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។

ក្នុងខែសីហា ឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ CDC បានអនុម័តគម

ក្នុងខែសីហា ឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសុរបប្រមាណជាង ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះ គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។

ប៉ារ៉ា​ឡាំពិកក្រុងប៉ារីស ជា​គំរូប្រវត្តិសាស្ត្រ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ជន​ពិការ

ប៉ារ៉ាឡាំពិក ​ទីក្រុង​ប៉ារីស ឆ្នាំ២០២៤ បាន​បិទបញ្ចប់​ទៅដោយ​ក្តី​អំណរ​រីករាយ​ នៅ​​​ថ្ងៃអាទ

ប៉ារ៉ា​ឡាំពិកក្រុងប៉ារីស ជា​គំរូប្រវត្តិសាស្ត្រ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ជន​ពិការ

ប៉ារ៉ាឡាំពិក ​ទីក្រុង​ប៉ារីស ឆ្នាំ២០២៤ បាន​បិទបញ្ចប់​ទៅដោយ​ក្តី​អំណរ​រីករាយ​ នៅ​​​ថ្ងៃអាទិត្យ​ ទី​៨កញ្ញា​​ បន្ទាប់ពី​បាន​ប្រព្រឹត្ត​ទៅ ចំនួន ១១ ថ្ងៃ​ជាប់​គ្នាមក។​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជនពិការ​ពិភពលោក​ នៅប្រទេស​បារាំង​លើកនេះ ត្រូវ​ថ្នាក់ដឹកនាំ​រៀបចំ​កម្មវិធី​និង​បណ្តាញ​សារព័ត៌មានអន្តរជាតិ​ជាច្រើន​ ​វាយ​តម្លៃ​ខ្ពស់​ និង​បាន​ចាត់ទុកថា​ គំរូប្រវត្តិសាស្ត្រដ៏ល្អ​​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ជន​ពិការ​ នាពេល​អនាគត។

ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត

អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ

ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត

អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ្នំ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ការងារវាយ បំបែកថ្មដោយកម្លាំងបាយ ជាការងារធ្ងន់ ប៉ុន្តែ ផ្តល់ចំណូលស្ទើរតែមិនគ្រប់ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋមួយចំនួនបានបោះបង់ចោលមុខរបរនេះដើម្បីទៅប្រកបរបរផ្សេងវិញ។

បស្ចិមលោក​​បញ្ជាក់ភស្តុតា​ង​ពី​​មីស៊ីល​អ៊ីរ៉ង់​បញ្ចូនឲ្យ​​​រុស្ស៊ីប្រើ​​នៅសង្គ្រាមអ៊ុយក្រែន

ជាថ្មីម្តងទៀត សហភាព​អឺរ៉ុបអះអាងថា​​ខ្លួនទទួល​ភស្តុតាង​ច្បាស់លាស់​គួរ​ឲ្យ​ទុកចិត្ត​បាន ដ

បស្ចិមលោក​​បញ្ជាក់ភស្តុតា​ង​ពី​​មីស៊ីល​អ៊ីរ៉ង់​បញ្ចូនឲ្យ​​​រុស្ស៊ីប្រើ​​នៅសង្គ្រាមអ៊ុយក្រែន

ជាថ្មីម្តងទៀត សហភាព​អឺរ៉ុបអះអាងថា​​ខ្លួនទទួល​ភស្តុតាង​ច្បាស់លាស់​គួរ​ឲ្យ​ទុកចិត្ត​បាន ដែល​​បញ្ជាក់ ថា អ៊ីរ៉ង់​​បញ្ជូនមីស៊ីល​គ្រឿង​សព្វាវុធ ឲ្យកង​ទ័ព​រុស្ស៊ី ប្រើប្រាស់​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​នៅ​អ៊ុយក្រែន។ ដំណឹង​ដ៏រសើប​នេះ ត្រូវ​អ៊ីរ៉ង់​​​បដិសេធយ៉ាង​ដាច់​អហង្ការ តែផ្ទុយ​ទៅវិញ រដ្ឋបាល​ទីក្រុង​ម៉ូស្កូ​ មិន​បាន​ទាត់​ចោល​ ហើយ​ក៏​មិន​បញ្ជាក់​អ្វីនោះដែរ។

«​កម្ពុជា-​ចិន​ក្នុង​ស៊ុមរូប​តែមួយ»​ជាពិព័រណ៌​រូបថត​ដែល​រំពឹង​អាច​ទាក់ទាញ​ទេសចរ​ចិន​បាន​ច្រើន

ចាប់ពីថ្ងៃ​ទី០៨​ ដល់ថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ២០២៤ ប្រទេស​កម្ពុជា ​និង​ចិន​បានរួមគ្នា​តាំងព

«​កម្ពុជា-​ចិន​ក្នុង​ស៊ុមរូប​តែមួយ»​ជាពិព័រណ៌​រូបថត​ដែល​រំពឹង​អាច​ទាក់ទាញ​ទេសចរ​ចិន​បាន​ច្រើន

ចាប់ពីថ្ងៃ​ទី០៨​ ដល់ថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ២០២៤ ប្រទេស​កម្ពុជា ​និង​ចិន​បានរួមគ្នា​តាំងពិព័រណ៌​រូបថត​ស្តីពី ​«សម្រស់​ប្រទេសកម្ពុជា​ និង​សម្រស់​ប្រទេស​ចិន»​ ក្រោមប្រធានបទ​ «កម្ពុជា-ចិន​ក្នុងស៊ុមរូប​តែមួយ»​។ ពិធី​តាំងពិព័រណ៌​ដែលមាន​ការចូលរួមពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ​លោក សុខ សូកេន ​និងឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា​លោក វ៉ាង វេនប៊ីន ​នៅក្នុង​ខេត្តសៀមរាប​ធ្វើឡើង​ដើម្បី​អបអរខួប ​៦៦ឆ្នាំ ​នៃទំនាក់ទំនង​ការទូត​រវាងប្រទេស​កម្ពុជា និង​ចិន ​ហើយក៏ជា​ការអបអរ​នៃឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន ​និង​ប្រជាជនរវាង​ចិន និង​កម្ពុជា​។

ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ

ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា

ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ

ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាថាវៀតណាមបានគ្រប់គ្រងដីខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៨ កញ្ញាពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើងភ្លាមៗក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុន សែន។ ទន្ទឹមនឹងការចាប់ខ្លួនសំឡេងរិះគន់នេះ លោកហ៊ុន សែនក៏បានឆ្លៀតប្រាប់ឱ្យសង្គមស៊ីវិល និងបណ្តាប្រទេសលោកខាងលិចត្រូវពិនិត្យសំណុំរឿងនេះឱ្យច្បាស់ មុននឹងប្រតិកម្ម ប្រសិនបើពួកគេមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាទេនោះ។

Get more results via ClueGoal