កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី ២៤ ខែសីហា ឆ្នាំ២០២៤
newsare.net
កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី ២៤ ខែសីហា ឆ្នាំ២០២៤កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី ២៤ ខែសីហា ឆ្នាំ២០២៤
កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី ២៤ ខែសីហា ឆ្នាំ២០២៤ Read more
កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី ២៤ ខែសីហា ឆ្នាំ២០២៤ Read more
លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិជប៉ុនដែលដឹកនាំប្រទេសប៉េរូដោយកណ្តាប់ដៃដែក ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ បានស្លាប់កាលពីថ្ងៃពុធទី ១១ កញ្ញា ក្នុងវ័យ ៨៦ឆ្នាំ។ នេះបើតាមការប្រកាសរបស់កូនប្រុសស្រីរបស់លោកហ្វូជីម៉ូរីពី ពីរដ្ឋធានី លីម៉ា។ ក្រៅពីផ្ញើសាររំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ប្រធានាធិបតី ប៉េរូ បានប្រកាសកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះ។ ប៉េរូកាន់ទុក្ខជាតិឲ្យសពអតីតប្រធានាធិបតីចម្រូងចម្រាសដែលមានឥទ្ធិពលធ្វើឲ្យប្រជាជនប៉េរូបែកបាក់ ចែកគ្នាជា២ក្រុម។
ចិនបានប្រកាសគំរាមជាឱឡាឫក កងទ័ពចិននឹងកម្ទេច នូវរាល់ការរំលោភបំពានណាមួយ មកលើអធិបតេយ្យភាពដែនដីចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះគឺជាសម្តីរបស់មេបញ្ជាការកងទ័ពចិនម្នាក់ នៅក្នុងឱកាសវេទិកាស្តីពីសន្តិសុខនៅទីក្រុងប៉េកាំង ថ្ងៃទី១២កញ្ញានេះ។ សូមបញ្ជាក់ថា មានបញ្ហាតានតាំងខ្លាំងឡើងៗ ប៉ុន្មានខែចុងក្រោយនេះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជារបស់ខ្លួនសឹងទាំងអស់ ខណៈវៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និងហ្វីលីពីនជាដើម ក៏អះអាងថា គេមានចំណែកអធិបតេយ្យភាពដែរ។
នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មបានសម្រេចបន្តអនុវត្តរយៈពេល ៦ខែបន្ថែមទៀតនូវវិធានការហាមការនាំចូលជាបណ្តោះអាសន្ននូវថ្លើមជ្រូកបង្កក ភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀត។ ការសម្រេចដូចនេះដោយក្រសួងទាំងពីរមើលឃើញថា ការអនុវត្តវិធានការរយៈពេល៦ខែដំបូងទទួលបានលទ្ធផលល្អ ព្រោះអាចជួយសង្គ្រោះផលិតកម្មចិញ្ចឹញសត្វនៅកម្ពុជា។ ទោះយ៉ាងនេះក្តី ការនាំចូលថ្លើមសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀត ក្រៅពីថ្លើមជ្រូក ដែលអាចបរិភោគបាននៅតែបណ្តាលឲ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគំរាមកំហែង និងឈានទៅដល់ការខូចខាតទាំងស្រុង៕
ជាលើកទី១នៅក្នុងប្រវត្តិអវកាសពិភពលោក អវកាសយានិកមិនអាជីព២រូបបានបណ្តែតខ្លួនក្នុងលំហអវកាស។ នៅថ្ងៃព្រហស្បតិ៍ អវកាសយានិកពីរនាក់បានអណ្តែតចេញពីយានអវកាសរបស់ក្រុមហ៊ុនSpaceX ដើម្បីដាក់ខ្លួនចូលទៅក្នុងលំហអវកាសដែលស្ថិតនៅចម្ងាយ ប្រមាណ ៧០០គីឡូម៉ែត្រពីផែនដី។ បេសកកម្មថ្មីរបស់ក្រុមហ៊ុនSpaceX ដែលមានឈ្មោះថា Polaris Dawn មានគោលដៅធ្វើតេស្តសំលៀកបំពាក់របស់អវកាសយានិក ដែលជាផ្នែកមួយនៃគម្រោងការធំរបស់ក្រុមហ៊ុនSpaceX។ ដូចជាក្រុមហ៊ុនអវកាសឯកជនផ្សេងទៀត ដូចជា Blue Origine ឬប៊ូអ៊ីង ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Muskអភិវឌ្ឍយានសម្រាប់ហោះហើរពាណិជ្ជកម្ម ដើម្បីគោលដៅទេសចរណ៍ នៅថ្ងៃអនាគត។
កម្ពុជា និងហ្វីលីពីនត្រៀមធ្វើលំហាត់សឹករួមគ្នាលើការងារសង្គ្រោះពេលមានគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ដើម្បីរឹតចំណង និងបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរ។ ការសម្រេចត្រៀមធ្វើសមយុទ្ធយោធារួមគ្នាមួយនេះធ្វើឡើងនៅក្រោយជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោករ៉ូមេអូ អេស ប្រាវនើ ជេអ នាយសេនាធិការកងទ័ពហ្វីលីពីនកាលពីថ្ងៃទី៨ កញ្ញាកន្លងទៅ។
នៅថ្ងៃទី១០ កញ្ញា អង្គការ Verra បានសម្រេចលើកលែងការព្យួរលើការចេញលិខិតបញ្ជាក់ឱ្យគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងនៅប្រទេសកម្ពុជា បន្ទាប់ពីបានត្រួតពិនិត្យអស់ពេលជាង ១ឆ្នាំ។ អង្គការ Verra បានបញ្ជាក់ថា ការចេញវិញ្ញាបនបត្របញ្ជាក់កាបូនឱ្យគម្រោងកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើដ៏ចម្រូងចម្រាសឡើងវិញនេះក៏ព្រោះតែអង្គការ Verra បានពិនិត្យឃើញថា ការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance កន្លងមកមិនបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទេ។
នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន ម៉ាណែតបានថ្លែងជាសាធារណៈថា ការពង្រីកចំណតកំពង់ផែស្វយ័តព្រះសីហនុជាការពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាបន្ថែមទៀត។ ការអះអាងយ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រស្វយ័តព្រះសីហនុប្រវែងជាង ២០០ម៉ែត្រដែលសាងសង់ឡើងដោយប្រើឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន។
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ពួកគេដែលរស់នៅទីនោះកំពុងបន្តប្រើប្រាស់ទឹកស្ទឹងព្រែកត្នោតប្រចាំថ្ងៃ ប្រើប្រាស់ទឹកភ្លៀង និងទឹកបរិសុទ្ធ។ នៅចំពោះមុខបញ្ហានេះ ពួកគេបានស្នើឲ្យរដ្ឋាករទឹកជួយពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតដល់ពយកគេឲ្យដូចប្រជាពលរដ្ឋផ្សេងទៀតដែលរស់ក្នុងក្រុងភ្នំពេញ។
លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិជប៉ុនដែលដឹកនាំប្រទេសប៉េរូដោយកណ្តាប់ដៃដែក ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ បានស្លាប់កាលពីថ្ងៃពុធទី ១១ កញ្ញា ក្នុងវ័យ ៨៦ឆ្នាំ។ នេះបើតាមការប្រកាសរបស់កូនប្រុសស្រីរបស់លោកហ្វូជីម៉ូរីពី ពីរដ្ឋធានី លីម៉ា។ ក្រៅពីផ្ញើសាររំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ប្រធានាធិបតី ប៉េរូ បានប្រកាសកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះ។ ប៉េរូកាន់ទុក្ខជាតិឲ្យសពអតីតប្រធានាធិបតីចម្រូងចម្រាសដែលមានឥទ្ធិពលធ្វើឲ្យប្រជាជនប៉េរូបែកបាក់ ចែកគ្នាជា២ក្រុម។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសក្នុងពិធីបិទវេទិកាអង្ករលើកទី៧នៅថ្ងៃទី១០ កញ្ញាថា រដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្ម។ ការប្រកាសដាក់ឱ្យបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មនាពេលនេះត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា គឺដើម្បីគាំទ្រដល់វិស័យកសិកម្មដែលនៅមិនទាន់មានស្ថានភាពប្រសើរ។ បើតាមលោក ហ៊ុន ម៉ាណែត គោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មដែលរដ្ឋាភិបាលបន្តអនុវត្តរួមមាន ការមិនយកពន្ធ ឬបន្ថយពន្ធចំពោះអ្នកបំពេញការងារលើវិស័យកសិកម្ម។ល។ អ្នកជំនាញកសិកម្មមួយចំនួនមើលឃើញលទ្ធផលតិចតួចណាស់ចេញពីការបន្តអនុវត្តគោលនយោបាយអនុគ្រោះកសិកម្មនេះ ប្រសិនបើផែនការកសិកម្មនៅតែដើរយឺតដដែលនោះ។
បន្ទាប់ពីទទួលបានការតែងតាំងជាអ្នកតំណាងបក្សរៀងៗខ្លួន បេក្ខជនប្រធានាធិបតីអាមេរិកបានជួបមុខគ្នានៅក្នុងកម្មវិធីពិភាក្សាដេញដោល រយៈពេល ១ម៉ោងកន្លះ ដែលរៀបចំឡើងនៅស្ថានីយ៍ទូរទស្សន៍អាមេរិក ABC កាលពីថ្ងៃអង្គារទី ១០កញ្ញា។ ចាប់តាំងពីត្រូវតែងតាំងជាបេក្ខនារីប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ជំនួសលោកចូ បៃដិនដែលទើបប្រកាសដកខ្លួននៅខែ កក្កដាកន្លងទៅ នេះជាលើកទី១ដែលលោកស្រី ខាម៉ាឡា ហារីស ជួបពិភាក្សាដេញដោលផ្ទាល់ ជាមួយលោកដូណាល់ ត្រាំ បេក្ខជនបក្សសាធារណរដ្ឋ។
គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្ស។ តែលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែកញ្ញា ពោល ៥ថ្ងៃក្រោយសមាជបក្ស។ តាមដីកាចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យ លោក រ៉ុង ឈុន ចូលបំភ្លឺនៅម៉ោង៩ព្រឹកថ្ងៃទី២០ កញ្ញាពីដំណើររឿង «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីមូលដ្ឋានជាក់លាក់នៃវិធានការទាំងឡាយរបស់រដ្ឋាភិបាលកម្ពុជាដែលសំដៅដល់ការចាប់ខ្លួនយុវជនមួយចំនួននាពេលកន្លងទៅថ្មីៗនេះ។ តំណាងសហភាពអឺរ៉ុបបានបង្ហាញពីការមិនយល់ស្របគ្នាខ្លះលើអ្វីដែលជាវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការចាប់ខ្លួនយុវជនទាក់ទងនឹងគម្រោងបាតុកម្មកាលពីថ្ងៃទី១៨ ខែសីហាដែលគេហៅជាគម្រោងបាតុកម្មប្រឆាំងCLV។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានកំណត់តម្លៃប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រេងសាំងធម្មតាមានតម្លៃ ៣៩០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣ ៧៥០រៀលក្នុង១លីត្រ។ តម្លៃប្រេងដែលបានធ្លាក់មកនៅក្រោម ១ដុល្លារ ក្នុងមួយលីត្រនេះ ជារឿងកម្រនឹងកើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមើលឃើញថា ការបន្តធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនេះជាសញ្ញាមួយជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពវិជ្ជមាន ពិសេសនឹងជួយដល់ច្រវ៉ាក់ផលិតកម្មគ្រប់វិស័យដែលប្រើប្រាស់វត្ថុធាតុដើមពីប្រេងឥន្ធនៈ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងប្រឹងប្រែងអភិវឌ្ឍន៍គ្រឿងសព្វាវុធនុយក្លេអ៊ែរ ឲ្យល្អឥតខ្ចោះ ដើម្បីត្រៀមទប់ទល់ជាមួយសត្រូវ។ សម្តីនេះត្រូវបានថ្លែង នៅថ្ងៃទី១០កញ្ញានេះ ក្នុងឱកាសបុណ្យខួបទី៧៦ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ នេះអាចទុកបានថាជាលើកទី១ហើយ ដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ និយាយប្រកាសជាផ្លូវការ ថាខ្លួនពិតជាមានគ្រឿងសព្វាវុធនុយក្លេអ៊ែរ។
មហាយក្សចិន និងមហាអំណាចរុស្ស៊ី រួមពួតដៃគ្នាធ្វើសមយុទ្ធយោធាជើងទឹកនិងជើងអាកាស នៅក្នុងដែនទឹក ក្បែរនឹងសមុទ្រជប៉ុន។ ក្រសួងការពារជាតិរុស្ស៊ី ចាត់ទុកព្រឹត្តិការណ៍ដ៏សម្បើមនេះ ជាមហាសមយុទ្ធដ៏សំខាន់ប្រចាំឆ្នាំ ហើយចំណែក រដ្ឋអំណាចចិន បញ្ជាក់ថា ការសាកល្បងហ្វឹកហាត់ក្បួនទ័ពនេះ បន្តធ្វើរហូតដល់ថ្ងៃទី១៦កញ្ញា។ ភាគីក្រុងតូក្យូ ក្រៅពីថ្លែងក្តីបារម្ភនិងមិនសប្បាយចិត្ត ជប៉ុនបានតាមដានសកម្មភាពចល័តទ័ព របស់នាវាចម្បាំងចិន យ៉ាងកៀកកិត។
ឧស្ម័នម៉េតាន គឺជាអ្នករួមចំណែកដ៏សំខាន់ដែរ ទន្ទឹមនឹងឧស្ម័នកាបូនិក ក្នុងការធ្វើឲ្យសីតុណ្ហភាពផែនដីយើង ឡើងកំដៅ។ បើទោះបីជាមានការសន្យាពីបណ្តាប្រទេសនានា ថាប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នម៉េតាន តែគេក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានសង្កេតឃើញថា ឧស្ម័នប្រភេទនេះនៅតែមានកម្រិតច្រើនក្នុងបរិយាកាស ហើយបានកើនឡើងយ៉ាងលឿនរហ័ស។
គ្រាប់បែកចង្កោមនៅបន្តសម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺ ប្រជាជនស៊ីវិល កុមារ។ យោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធគ្រាប់បែកចង្កោម ចេញផ្សាយកាលពីថ្ងៃចន្ទទី ៩ កញ្ញា ពាក់កណ្តាលនៃជនរងគ្រោះស្លាប់ និងរបួសដោយសារគ្រាប់បែកចង្កោមនៅក្នុងពិភពលោក គឺជាប្រជាជនអ៊ុយក្រែន។ ប្រជាជនស៊ីវិលអ៊ុយក្រែនរងគ្រោះដោយសារគ្រាប់បែកចង្កោមដែលភាគីជម្លោះទាំងពីរ ទាំងអ៊ុយក្រែន និងរុស្ស៊ីបានប្រើស្មើដៃគ្នា នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នៅក្នុងក្រសែភ្នែករបស់អង្គការការពារសិទ្ធិមនុស្ស ការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយគ្មានខ្លាចរអែង ពីគ្រោះថ្នាក់សម្លាប់ប្រជាជនស៊ីវិល អាចជាចរន្តជំរុញឲ្យសន្ធិសញ្ញាហាមឃាត់គ្រាប់បែកចង្កោមរបស់អង្គការសហប្រជាជាតិកាន់តែចុះខ្សោយ។
រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រកាសពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ការប្រកាសពីការរៀបចំពិធីបុណ្យមួយនេះក្នុងឆ្នាំនេះត្រូវបានអ្នកវិភាគមើលឃើញថា គឺជាយន្តការមួយជួយបន្ធូបន្ថយអារម្មណ៍តានតឹងរបស់ពលរដ្ឋ និងជួយឲ្យមានចរន្តសាច់ប្រាក់នៅក្នុងចំណោមមហាជន។
នៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និងចិននឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ការស្វែងរក និងចាប់បញ្ចូនជនល្មើសត្រឡប់ទៅប្រទេសដើមវិញ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាចុះថ្ងៃទី៩ កញ្ញា និងថា កិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា និងចិននេះ គឺបន្តពីកិច្ចសហប្រតិបត្តិការដែលភាគីទាំង២ មានស្រាប់កាលពីឆ្នាំ២០១៩ ដោយផ្ដោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ពីរថ្ងៃក្រោយបោកបក់ដោយព្យុះកំណាចYagi វៀតណាមបូកសរុបការខូចខាតដ៏ធ្ងន់ធ្ងរ ដោយសារគ្រោះមហន្តរាយធម្មជាតិលើកនេះ។ បើតាមតុល្យការរបស់អាជ្ញាធរវៀតណាម គិតត្រឹមថ្ងៃអង្គារទី ១០កញ្ញានេះ ព្យុះសង្ឃរា បានបណ្តាលឲ្យមនុស្ស៦៣នាក់ ស្លាប់ និងបាត់ខ្លួនជាង៤០នាក់។ របាយការណ៍ របស់ស្ថាប័នទទួលបន្ទុកគ្រោះមហន្តរាយវៀតណាមបង្ហាញដែរថា មនុស្សជិត ៨០០នាក់រងរបួស ចំណែក ផ្ទះសម្បែងរាប់ម៉ឺនខ្នង រោងចក្រ និងទីកន្លែងទេសចរណ៍ល្បីៗនៅភាគខាងជើងវៀតណាមត្រូវបានបំផ្លាញ ដោយសារខ្យល់ព្យុះសង្ឃរា Yagi កាលពីថ្ងៃសៅរ៍ទី ៧ កញ្ញា។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងនៅថ្ងៃអង្គារ ទី១០ កញ្ញានេះថា រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជួយវិស័យកសិកម្មដោយដាក់ពង្រាយមន្ត្រីកសិកម្ម កាត់បន្ថយតម្លៃដើមក្នុងការផលិត និងជួយបង្កើនប្រាក់ចំណេញដល់អ្នកធ្វើកសិកម្ម។ ការអះអាងរបស់លោក ហ៊ុន ម៉ាណែតដូច្នោះធ្វើឡើងនៅក្នុងពិធីបិទវេទិកាស្រូវអង្ករលើកទី៧ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
អង្គការសហប្រជាជាតិ បានសម្តែងក្តីបារម្ភជាថ្មី ចំពោះស្ថានភាពពលរដ្ឋប៉ាឡេស្ទីន ដែលឋិតក្រោមការចាប់ឃុំឃាំងរបស់កងទ័ពអ៊ីស្រាអែល។ អង្គការសហប្រជាជាតិ ព្រួយបារម្ភ ដ្បិតថា មានភស្តុតាងនិងសេចក្តីរាយការណ៍ជាច្រើនចង្អុលបង្ហាញពីអំពើទារុណកម្មលើរាងកាយ និងផ្លូវភេទរបស់អ្នកជាប់ឃុំ។ ការធ្វើទារុណកម្មពីសំណាក់យោធាអ៊ីស្រាអែល ទៅលើអ្នកជាប់ឃុំប៉ាឡេស្ទីន កើតមានជាទូទៅ ទាំងចំពោះបុរស ស្ត្រី និងកុមារ។ នេះបើតាមការបញ្ជាក់របស់ ប្រេសិតពិសេសអង្គការសហប្រជាជាតិ ក្នុងឱកាសបើកកិច្ចប្រជុំ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
នៅថៃ រដ្ឋាភិបាលថ្មីរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច កាលពីថ្ងៃសុក្រទី៦កញ្ញាកន្លងទៅ។ លោកស្រី ភែថងថាន គឺជាមនុស្សទី៣ហើយ នៃវង្សត្រកូលស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត្រ មិនបានទៅណាឆ្ងាយឡើយ ពីឆាកនយោបាយថៃ ហើយបន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសុរបប្រមាណជាង ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះ គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។
ប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅដោយក្តីអំណររីករាយ នៅថ្ងៃអាទិត្យ ទី៨កញ្ញា បន្ទាប់ពីបានប្រព្រឹត្តទៅ ចំនួន ១១ ថ្ងៃជាប់គ្នាមក។ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការពិភពលោក នៅប្រទេសបារាំងលើកនេះ ត្រូវថ្នាក់ដឹកនាំរៀបចំកម្មវិធីនិងបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន វាយតម្លៃខ្ពស់ និងបានចាត់ទុកថា គំរូប្រវត្តិសាស្ត្រដ៏ល្អសម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ នាពេលអនាគត។
អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ្នំ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ការងារវាយ បំបែកថ្មដោយកម្លាំងបាយ ជាការងារធ្ងន់ ប៉ុន្តែ ផ្តល់ចំណូលស្ទើរតែមិនគ្រប់ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋមួយចំនួនបានបោះបង់ចោលមុខរបរនេះដើម្បីទៅប្រកបរបរផ្សេងវិញ។
ជាថ្មីម្តងទៀត សហភាពអឺរ៉ុបអះអាងថាខ្លួនទទួលភស្តុតាងច្បាស់លាស់គួរឲ្យទុកចិត្តបាន ដែលបញ្ជាក់ ថា អ៊ីរ៉ង់បញ្ជូនមីស៊ីលគ្រឿងសព្វាវុធ ឲ្យកងទ័ពរុស្ស៊ី ប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ដំណឹងដ៏រសើបនេះ ត្រូវអ៊ីរ៉ង់បដិសេធយ៉ាងដាច់អហង្ការ តែផ្ទុយទៅវិញ រដ្ឋបាលទីក្រុងម៉ូស្កូ មិនបានទាត់ចោល ហើយក៏មិនបញ្ជាក់អ្វីនោះដែរ។
ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសកម្ពុជា និងចិនបានរួមគ្នាតាំងពិព័រណ៌រូបថតស្តីពី «សម្រស់ប្រទេសកម្ពុជា និងសម្រស់ប្រទេសចិន» ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ»។ ពិធីតាំងពិព័រណ៌ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក សុខ សូកេន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ីន នៅក្នុងខេត្តសៀមរាបធ្វើឡើងដើម្បីអបអរខួប ៦៦ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន ហើយក៏ជាការអបអរនៃឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជា។
ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាថាវៀតណាមបានគ្រប់គ្រងដីខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៨ កញ្ញាពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើងភ្លាមៗក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុន សែន។ ទន្ទឹមនឹងការចាប់ខ្លួនសំឡេងរិះគន់នេះ លោកហ៊ុន សែនក៏បានឆ្លៀតប្រាប់ឱ្យសង្គមស៊ីវិល និងបណ្តាប្រទេសលោកខាងលិចត្រូវពិនិត្យសំណុំរឿងនេះឱ្យច្បាស់ មុននឹងប្រតិកម្ម ប្រសិនបើពួកគេមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាទេនោះ។