លោក ពូទីន ទៅទស្សនកិច្ចនៅម៉ុងហ្គោលី ដោយផ្គើនដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
newsare.net
ថ្ងៃអង្គារ ទី ៣ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ប្រធានាធិបតី ម៉ុងហ្គោលី លោក Ukhnaa Khurelsukhបានទទួលស្វាគមន៍ ប្រធលោក ពូទីន ទៅទស្សនកិច្ចនៅម៉ុងហ្គោលី ដោយផ្គើនដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
ថ្ងៃអង្គារ ទី ៣ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ប្រធានាធិបតី ម៉ុងហ្គោលី លោក Ukhnaa Khurelsukhបានទទួលស្វាគមន៍ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅរដ្ឋធានី អ៊ូឡង់ បាទ័រ ប្រទេសម៉ុងហ្គោលី ក្នុងបរិយាកាស ដ៏ឱឡារិក អធិកអធម។ គួរបញ្ជាក់ថា នេះជាលើកទី១ ដែលលោក ពូទីន បានធ្វើទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសមួយ ជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលកាលពីឆ្នាំ ២០២៣ បានចេញដីកាចាប់ខ្លួនបុរសម្នាក់នេះ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កឡើងទៅលើ អ៊ុយក្រែន។ ឥរិយាបទ របស់លោក ពូទីន លើកនេះ ស្តែងឲ្យឃើញច្បាស់ថា លោក កំពុងមើលស្រាល និង ពុំផ្តល់តម្លៃ ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រមទាំងបណ្តាប្រទេសលោកខាងលិច និង អង្គការការពារសិទ្ធិមនុស្សនានាផ្សេងទៀត ដែលបានរួមគ្នាទាមទារឲ្យចាប់ខ្លួន ប្រមុខរដ្ឋរុស្ស៊ីរូបនេះ។ Read more