ក្មេងប្រុសឥណ្ឌាម្នាក់ ត្រូវគេព្រួតវាយសម្លាប់ ដោយសង្ស័យថាបានបរិភោគសាច់គោ
newsare.net
នៅប្រទេសឥណ្ឌា កូនសិស្សវិទ្យាល័យម្នាក់ ត្រូវគេព្រួតគ្នាវាយសម្លាប់យ៉ាងសាហាវឃោរឃៅ ដោយសង្ស័យក្មេងប្រុសឥណ្ឌាម្នាក់ ត្រូវគេព្រួតវាយសម្លាប់ ដោយសង្ស័យថាបានបរិភោគសាច់គោ
នៅប្រទេសឥណ្ឌា កូនសិស្សវិទ្យាល័យម្នាក់ ត្រូវគេព្រួតគ្នាវាយសម្លាប់យ៉ាងសាហាវឃោរឃៅ ដោយសង្ស័យថា បានបរិភោគសាច់គោ។ ហេតុការណ៍នេះ បានកើតឡើងនៅរដ្ឋ Haryana ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីទីក្រុងញូដេលី។ ការស្លាប់បាត់បង់ជីវិតរបស់ក្មេងប្រុសឥណ្ឌារូបនេះ កំពុងក្លាយជាប្រធានបទជជែកដេញដោល ដ៏ក្តៅគគុកមួយ ក្នុងស្រទាប់មហាជនឥណ្ឌា។ គណបក្សជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ត្រូវគេចោទប្រកាន់ថា ជាមូលហេតុ ជំរុញឲ្យមានអំពើឃាតកម្មនេះ។ សូមរំឭកថា ប្រជាជនឥណ្ឌា ដែលភាគច្រើនកាន់សាសនាហិណ្ឌូ តែងគោរពបូជាសត្វគោ ទុកជាសត្វសក្ការៈ និង ហាមឃាត់ជាដាច់ខាត មិនឲ្យសម្លាប់សត្វប្រភេទនេះ ធ្វើជាចំណីអារហារ។ Read more