SME កម្ពុជាសម្លឹងឃើញសៀងហៃជាទីផ្សារដ៏មានសក្តានុពល
newsare.net
វិស័យសហគ្រាសធុនតូច និងមធ្យម(SME) របស់កម្ពុជាបានរៀបចំតាំងបង្ហាញផលិតផលរបស់ខ្លួននៅសSME កម្ពុជាសម្លឹងឃើញសៀងហៃជាទីផ្សារដ៏មានសក្តានុពល
វិស័យសហគ្រាសធុនតូច និងមធ្យម(SME) របស់កម្ពុជាបានរៀបចំតាំងបង្ហាញផលិតផលរបស់ខ្លួននៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិនកាលពីខែសីហាកន្លងទៅ។ ការបង្ហាញផលិតផលSMEកម្ពុជានៅកណ្តាលទីក្រុងសៀងហៃធ្វើឡើងមុនជំនួបមួយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញរវាងសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ។ ជាជំនួបដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរវាងចិន-កម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានឲ្យដឹងថា គោលដៅរបស់លោកគឺចង់ជំរុញផលិតផល SME កម្ពុជាទៅកាន់ទីផ្សារសៀងហៃ ដែលទីក្រុងនេះមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាចំនួន ៧០០លានដុល្លារក្នុងមួយឆ្នាំរួចទៅហើយ។ សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ដែលរៀបចំឡើងដោយ ញឹម សុផល៖ Read more