៥០ពាន់លានដុល្លារសម្រាប់អាហ្រ្វិក តើចិនសម្លឹងចង់បានមូលដ្ឋានទ័ពជើងទឹកមួយទៀត នៅអាហ្វ្រិក?
newsare.net
នៅក្នុងពិធីបើកវេទិកាសហប្រតិបត្តិការចិន អាហ្វ្រិកនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍៥០ពាន់លានដុល្លារសម្រាប់អាហ្រ្វិក តើចិនសម្លឹងចង់បានមូលដ្ឋានទ័ពជើងទឹកមួយទៀត នៅអាហ្វ្រិក?
នៅក្នុងពិធីបើកវេទិកាសហប្រតិបត្តិការចិន អាហ្វ្រិកនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសសន្យាកញ្ចប់លុយ ជាង៥០ពាន់លានដុល្លារដើម្បីជួយអាហ្វ្រិក។ ក្រៅពីផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំរុញសេដ្ឋកិច្ចក្នុងទឹកដីអាហ្វ្រិក ចិនបានប្រកាសផ្តល់ជំនួយថវិកាជាង១៤០លានដុល្លារដល់វិស័យយោធា និងសន្យាបណ្តុះបណ្តាលទាហាន ប៉ូលិសអាហ្វ្រិក៧ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំទៅមុខ។ នៅក្នុងក្រសែភ្នែករបស់អាមេរិក ជាមួយកញ្ចប់លុយដ៏សន្ធឹកសន្ធាប់សម្រាប់ទ្វីបអាហ្វ្រិក ចិនមិនត្រឹមចង់បានប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែ សម្លឹងឃើញផលប្រយោជន៍ភូមិសាស្រ្តនយោបាយសន្តិសុខ តាមរយៈការបោះទីតាំងនៅមូលដ្ឋានទ័ពជើងទឹកថ្មីមួយទៀតនៅទឹកដីអាហ្រ្វិក នៅហ្គីណេអេក្វាទ័រ ក្នុងមហាសមុទ្រអាត្លង់ទិក។ Read more