ឧកញ៉ា សុង សារ៉ន៖ កម្ពុជាមានសមត្ថភាពអាចនាំអង្ករចេញ ១លានតោនក្នុងមួយឆ្នាំ
newsare.net
ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មសឧកញ៉ា សុង សារ៉ន៖ កម្ពុជាមានសមត្ថភាពអាចនាំអង្ករចេញ ១លានតោនក្នុងមួយឆ្នាំ
ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មសរីរាង្គជាមួយសហគមន៍កសិករចំនួន ២៨នៅក្នុងខេត្តព្រះវិហារក្នុងការទិញលក់ស្រូវចំនួន ២៥ ០០០តោន ក្នុងមួយឆ្នាំដើម្បីកែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ អង្ករកម្ពុជាក៏ទទួលបានការចាប់អារម្មណ៍ពីប្រទេសឥណ្ឌូណេស៊ីដែរ។ តែបើតាមការចុះផ្សាយរបស់កាសែតវៀតណាមមួយក្នុងថ្ងៃទី៤ កញ្ញា ឥណ្ឌូណេស៊ីកំពុងពិចារណាលើសមត្ថភាពផលិត និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដែលនៅមានកម្រិត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២៤នេះ លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍យល់ឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការអង្ករពីឥណ្ឌូនេស៊ី៕ Read more