លោក ពូទីន៖ រុស្ស៊ី ព្រមចរចាបញ្ចប់សង្គ្រាម តែត្រូវធ្វើតាមល័ក្ខខ័ណ្ឌ ដែលរុស្ស៊ីជាអ្នកកំណត់
newsare.net
ថ្ងៃព្រហស្បតិ៍ ទី ៥ ខែ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ី ត្លោក ពូទីន៖ រុស្ស៊ី ព្រមចរចាបញ្ចប់សង្គ្រាម តែត្រូវធ្វើតាមល័ក្ខខ័ណ្ឌ ដែលរុស្ស៊ីជាអ្នកកំណត់
ថ្ងៃព្រហស្បតិ៍ ទី ៥ ខែ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ី ត្រៀមខ្លួនជានិច្ច ដើម្បីចរចាជាមួយអ៊ុយក្រែន។ តែ លោក ពូទីន បន្ថែមទៀតថា កិច្ចចរចានេះដែរ ត្រូវធ្វើឡើង ដោយយក ការចរចារទី១ វាងរុស្ស៊ី និង អ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ជាគោល។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខ្លឹមសារ នៃកិច្ចចរចា ឆ្នាំ ២០២២ នោះ នៅពុំទាន់បានលាតត្រដាងជាសាធារណៈ នៅឡើយទេ។ ផ្អែកតាមសំដីរបស់ មេដឹកនាំរុស្ស៊ី ដែលបានបន្លឺឡើងកាលពីខែ មិថុនា ឆ្នាំ ២០២៤ ថ្មីៗនេះ រុស្ស៊ីនឹងយល់ព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដរាបណាអ៊ុយក្រែនយល់ព្រម កាត់ទឹកដី ខេត្តចំនួន ៤ ទៅឲ្យរុស្ស៊ី និង បោះបង់មហិច្ឆតារបស់ខ្លួន ចង់ចូលជាសមាជិកបក្សសម្ព័ន្ធអូតង់។ Read more