Cambodia



មហាព្យុះកំណាច YAGI បោកសង្គ្រុបលើភាគខាងជើងវៀតណាម និងភាគខាងត្បូងចិន

ខ្យល់ព្យុះទីហ្វុងដ៏កំណាច ឈ្មោះ យ៉ាជី​ (YAGI) បានបោកសង្គ្រុប មកលើភាគខាងជើងប្រទេស​វៀតណាម នៅព្រឹក

នាយករដ្ឋមន្ត្រីអង់គ្លេស ទៅ​អ៊ីតាលី​ រៀន​សូត្រ​គំរូទប់ស្កាត់​​ជនអន្តោប្រវេសន៍ខុសច្បាប់

នៅថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស ​អញ្ជើញទៅ​ប្រទេស​​អ៊ីតាលី​ ដើម្បីជជែកពី​​សំណុំរឿង​ជន

នាយករដ្ឋមន្ត្រីអង់គ្លេស ទៅ​អ៊ីតាលី​ រៀន​សូត្រ​គំរូទប់ស្កាត់​​ជនអន្តោប្រវេសន៍ខុសច្បាប់

នៅថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស ​អញ្ជើញទៅ​ប្រទេស​​អ៊ីតាលី​ ដើម្បីជជែកពី​​សំណុំរឿង​ជនអន្តោប្រវេសន៍ និង​ឈ្វេងយល់​ដកស្រង់បទពិសោធ​ពី​នយោបាយ​ទប់​ស្កាត់​ជនភៀសខ្លួន​ របស់​ថ្នាក់ដឹកនាំអ៊ីតាលី។ អ៊ីតាលី ជាទី​ដែល ​នាយករដ្ឋមន្ត្រីអង់គ្លេស ​​កោត​សរសើរថា នយោបាយ​ទប់ស្កាត់​ជនអន្តោប្រវេសន៍ ​បាន​រីកចម្រើន​ខ្លាំង។ ​ដំណើរ​ឈ្វេងយល់ពី​ចំណាត់​ការ​ទប់​ស្កាត់​ជនភៀសខ្លួន​នេះ ​ធ្វើឡើងតែ​​១ថ្ងៃ ក្រោយ​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ជាច្រើននាក់ លង់ទឹកស្លាប់​​បាត់បង់ជីវិត​ ព្រោះ​តែ​ព្យាយាម​ឆ្លង​សមុទ្រ​ចូលទឹកដីអង់គ្លេស។​ ​

លោកស្រី​ម៉ូហាម៉ាឌី ជ័យលាភី​ណូបែលសន្តិភាព​អំពាវនាវឲ្យ​​​ពិភពលោកជួយ​ស្ត្រីអ៊ីរ៉ង់​ផង

ថ្ងៃទី​១៦កញ្ញា គឺជាថ្ងៃខួបគម្រប់​២ឆ្នាំ នៃ​បាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាប

លោកស្រី​ម៉ូហាម៉ាឌី ជ័យលាភី​ណូបែលសន្តិភាព​អំពាវនាវឲ្យ​​​ពិភពលោកជួយ​ស្ត្រីអ៊ីរ៉ង់​ផង

ថ្ងៃទី​១៦កញ្ញា គឺជាថ្ងៃខួបគម្រប់​២ឆ្នាំ នៃ​បាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាប្រឆាំងនឹងការកៀបសង្កត់ ពីសំណាក់របបផ្តាច់ការសាសនាជ្រុលនិយម​អ៊ីរ៉ង់​។ បាតុកម្មបះបោរ ដែល​បាន​​ផ្ទុះឡើងក្រោយ​​​ការស្លាប់របស់​ស្ត្រីឈ្មោះ Mahsa Amini បន្តាប់ពីនគរបាលសិលធម៌អ៊ីរ៉ង់ចាប់ខ្លួន​យកទៅ ដោយចោទថាទទួលក្រណាត់​រុំមិនជិត​ក្បាលត្រឹមត្រូវ​។ នៅក្នុងថ្ងៃខួប​២ឆ្នាំនេះ លោកស្រី Narges Mohammadi ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារ​នៅអ៊ីរ៉ង់ បាន​ផ្ញើសារវីដេអូ អំពាវនាវឲ្យ​ពិភពលោកទាំងមូល ជាពិសេសអង្គការសហប្រជាជាតិ ត្រូវតែ​ចូលរួមជួយស្រែក ជួយឈឺឆ្អាល ចំពោះទុក្ខវេទនា​របស់ស្ត្រីអ៊ីរ៉ង់​។

ប៉ូលិស​អាមេរិក​​​កំពុង​ស៊ើប​អង្កេតករណី​ប៉ុន​ប៉ងធ្វើឃាតជាលើកទី២ ទៅលើ លោក ដូណាល់ ត្រាំ

ពេលនេះ បេក្ខជន​ប្រធានាធិបតី ដូណាល់ ត្រាំ «មា​នសុវត្ថិភាព​ និង​សុខសប្បាយ​ជាធម្មតា» ក្រោយពី​ព

ប៉ូលិស​អាមេរិក​​​កំពុង​ស៊ើប​អង្កេតករណី​ប៉ុន​ប៉ងធ្វើឃាតជាលើកទី២ ទៅលើ លោក ដូណាល់ ត្រាំ

ពេលនេះ បេក្ខជន​ប្រធានាធិបតី ដូណាល់ ត្រាំ «មា​នសុវត្ថិភាព​ និង​សុខសប្បាយ​ជាធម្មតា» ក្រោយពី​ព្រឹត្តិការណ៍ផ្ទុះ​អាវុធច្រើនគ្រាប់ នៅ​ទីលាន​វាយ​កូនហ្កោលរបស់​លោក ត្រាំ ក្នុង​រដ្ឋ​ហ្វ័រីដា។ ២ខែមុន លោក ត្រាំ ត្រូវ​រងរបួស​ដាច់​ត្រចៀក តែលើកទី២នេះ គ្មាន​របួស​អ្វីឡើយ ហើយ​ជនសង្ស័យ​ម្នាក់ ត្រូវ​នគរបាលអាមេរិក​​ចាប់ខ្លួន​បាន រួម​នឹង​វត្ថុតាងកាំភ្លើង ប្រភេទ«AK-47» ១ដើម​។ ​នគរបាល​ស៊ើបអង្កេត​រដ្ឋ​​សហព័ន្ធអាមេរិក​ FBI ​បើក​សំណុំរឿង​ស៊ើប​អង្កេត​អំ​ពី​បទ​ប៉ុន​ប៉ងធ្វើឃាត និងកំពុងសួរ​ចម្លើយ​ជន​សង្ស័យ​។ ​​ ​

ទីក្រុងសៀងហៃ និង​ខេត្ត​​ភាគ​ខាតកើតចិន រងគ្រោះដោយ​ព្យុះកំណាចទីហ្វុងបេប៊ីនកា

ព្រឹកថ្ងៃចន្ទទី​១៦កញ្ញា ខ្យល់​ព្យុះកំណាចទីហ្វុង បេប៊ីន​កា បាន​​​បោកសង្គ្រុប​លើ​ទីក្រុង​ស

ទីក្រុងសៀងហៃ និង​ខេត្ត​​ភាគ​ខាតកើតចិន រងគ្រោះដោយ​ព្យុះកំណាចទីហ្វុងបេប៊ីនកា

ព្រឹកថ្ងៃចន្ទទី​១៦កញ្ញា ខ្យល់​ព្យុះកំណាចទីហ្វុង បេប៊ីន​កា បាន​​​បោកសង្គ្រុប​លើ​ទីក្រុង​សៀងហៃ និងតំបន់មួយចំនួន​ទៀត នៅភាគខាងកើត​ប្រទេសចិន​។ ផ្អែកតាមអាជ្ញាធរឧតុនិយមចិន ខ្យល់ព្យុះសង្ឃរានេះ​ មានកម្លាំងខ្លាំងក្លា​ ដែល​តំបន់ភាគខាងកើតចិន មិនបានជួបប្រទះ​ប្រមាណ​៧០ឆ្នាំមកហើយ​។ ស្ថានីយ៍រថភ្លើង និង​ព្រលានយន្តហោះច្រើនទីតាំង ត្រូវបិទទ្វារផ្អាកលែងដំណើលការ ខណៈពេលនេះ​ គឺចំពេលបុណ្យ​សែន​ព្រះខែប្រពៃណីចិន​​ ដែលមានមនុស្ស​ធ្វើដំណើរច្រើន​។

ស្ថានទូត​ស៊ុយអែត​នៅកម្ពុជា​ប្រកាស​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​ឆ្នាំ​២០២៤

ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​បានប្រកាស​តាមហ្វេសប៊ុក​នៅថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្

ស្ថានទូត​ស៊ុយអែត​នៅកម្ពុជា​ប្រកាស​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​ឆ្នាំ​២០២៤

ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​បានប្រកាស​តាមហ្វេសប៊ុក​នៅថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ​ថា ស្ថានទូត​នឹង​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ​នេះតទៅ​។ ការ​ប្រកាស​លែងដំណើរការ​ការងារ​របស់ស្ថានទូត​ស៊ុយអែត​នៅទីក្រុង​ភ្នំពេញ ​ធ្វើឡើង​តាមការ​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយអែត​ក្នុងការ​បញ្ចប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​កម្ពុជា​។

លោក ​ជា មុនី៖​ការងារ​អាទិភាព​គឺ​បញ្ចប់​ការរៀបចំ​រចនា​សម្ព័ន្ធ​បក្ស​មូលដ្ឋាន​ឲ្យ​ចប់​មុន​ឆ្នាំ​២០២៤

លោក ​ជា មុនី​ អតីត​អនុប្រធាន​គណបក្សកម្លាំងជាតិ​ត្រូវបាន​សមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត

លោក ​ជា មុនី៖​ការងារ​អាទិភាព​គឺ​បញ្ចប់​ការរៀបចំ​រចនា​សម្ព័ន្ធ​បក្ស​មូលដ្ឋាន​ឲ្យ​ចប់​មុន​ឆ្នាំ​២០២៤

លោក ​ជា មុនី​ អតីត​អនុប្រធាន​គណបក្សកម្លាំងជាតិ​ត្រូវបាន​សមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជាប្រធាន​គណបក្ស​កាលពីថ្ងៃទី​១៥ ខែ​កញ្ញា ​ឆ្នាំ​២០២៤​។ ​សមាជវិសាមញ្ញ​ដែលមាន​សមាជិក​ចូលរួមប្រមាណ ​២០០​នាក់ ធ្វើឡើង​ដើម្បី​ជ្រើសរើស​ប្រធានថ្មី​ជំនួស​លោក​ ស៊ុន ចន្ធី ​ដែល​កំពុង​ជាប់ឃុំ​។ ​លោកជា មុនី ​ដែលទើប​ត្រូវបាន​សមាជវិសាមញ្ញ​ជ្រើសឲ្យ​ធ្វើជា​ប្រធាន​បានឲ្យដឹង​ថា កិច្ចការ​ជា​អាទិភាព​របស់លោក ​និង​សហការី​គឺ​បន្ត​ការងារ​ដែល​គណបក្ស​បាន​ធ្វើ​កន្លងមក ​ពោល​បញ្ចប់​នូវ​ការរៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​តាម​ខេត្ត ​រាជធានី​ឲ្យបាន​ពេញលេញ​នៅមុន​ដំណាច់ឆ្នាំ ​២០២៤នេះ​។ ​សូមស្តាប់លោក ជា មុនី ដែល​រៀបចំ​ដោយ ញឹម សុផល៖

សិល្បករ ស៊ូ សុភី បង្កើតស្នាដៃរូបគំនូរ ពញ្ញាក់ស្មារតីក្មេងៗឲ្យរលឹកដល់ក្តីស្រលាញ់ឪពុកម្តាយ

«មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភ

សិល្បករ ស៊ូ សុភី បង្កើតស្នាដៃរូបគំនូរ ពញ្ញាក់ស្មារតីក្មេងៗឲ្យរលឹកដល់ក្តីស្រលាញ់ឪពុកម្តាយ

«មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភាព 3D របស់សិល្បការិនី ស៊ូ សុភី។ សិល្បការិនី ស៊ូ សុភី បានបង្កើតស្នាដៃរូបភាព3D «មាសម្តាយ» ដើម្បីបង្ហាញប្រាប់ក្មេងៗ ពីទឹកចិត្តស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗ តាំងពីនៅក្នុងផ្ទៃរហូតដល់ធំពេញរូបពេញរាង។ យើងមានបទយកការណ៍របស់ ជួប នរក្សា៖

កម្ពុជាបង្រ្កាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបាន ១០៤ករណីក្នុងឆមាសទី១ ឆ្នាំ២០២៤

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្រ្កាប និងដ

កម្ពុជាបង្រ្កាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបាន ១០៤ករណីក្នុងឆមាសទី១ ឆ្នាំ២០២៤

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្រ្កាប និងដោះស្រាយករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបានចំនួន ១០៤ ក្នុងនោះមាន ២២ ករណីជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និង៨២ ករណីជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទ។

ភ្លាមៗក្រោយចេញពីពន្ធនាគារ កញ្ញាឈឹម ស៊ីថរប្តេជ្ញាមិនបោះបង់ការតស៊ូឱ្យបុគ្គលិកកម្មករណាហ្កាវើលដ៍

កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគ

ភ្លាមៗក្រោយចេញពីពន្ធនាគារ កញ្ញាឈឹម ស៊ីថរប្តេជ្ញាមិនបោះបង់ការតស៊ូឱ្យបុគ្គលិកកម្មករណាហ្កាវើលដ៍

កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី១៦​កញ្ញានេះ ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេល ២ឆ្នាំ។ កញ្ញាបានជាប់ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦​ កញ្ញានេះ​ កញ្ញា ឈឹម ស៊ីថរបានបញ្ជាក់ពីការមិនប្តូរជំហរការពារសិទ្ធិ និងការងារតស៊ូមតិឱ្យបុគ្គលិកកម្មករនៅកាស៊ីណូណាហ្កាវើលដ៍ជាដាច់ខាត។ ទន្ទឹងគ្នានេះ កញ្ញាក៏បានប្តេជាថានឹងដឹកនាំក្រុមសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដើម្បីទាមទារនូវអ្វីដែលពួកគេបានធ្វើជាច្រើនឆ្នាំកន្លងមករហូតទទួលបានដំណោះស្រាយសមស្របមួយដែលអាចទទួល​យក​បាន៕

តើព្រឹត្តិការណ៍ Gumball 3000 មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ព្រឹត្តិ​ការណ៍ Gumball 3000 នៅ​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ង

តើព្រឹត្តិការណ៍ Gumball 3000 មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ព្រឹត្តិ​ការណ៍ Gumball 3000 នៅ​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ​ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិ​ការណ៍​មួយ​នេះ​មាន​ការ​ចូល​រួម​ពី​មហា​សេដ្ឋី អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម កីឡាករ និង​តារារ៉េប​ល្បីៗ​។​ អ្នក​រៀប​ចំព្រឹត្តិ​ការណ៍​អះអាង​ថា នេះមិន​មែន​ជា​ព្រឹត្តិការណ៍​ដើម្បី​បង្អួត​រថយន្ត​ទំនើប​ៗ​ពី​សំណាក់​អ្នក​មាន​នៅ​កម្ពុជា​ទេ តែ​វា​ជា​ព្រឹត្តិ​ការណ៍​ដើម្បីជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ការ​រក​មូល​និធិ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ការ​បើក​ឱកាស​ឲ្យអ្នក​វិនិយោគ​បាន​ជួប​គ្នា និង​ជាការ​បង្កើត​កំណត់​ត្រាពិភព​លោក​ហ្គីណេស​ដែល​មាន​ការ​ចត​រថយន្ត​ច្រើន​ជាង​គេ​នៅមុខ​ប្រាសាទ​អង្គរ​វត្ត​។ ​តែ​អ្នក​តាម​ដាន​សង្គម​វិញ​យល់​ឃើញ​ថា ព្រឹត្តិ​ការណ៍​នេះ​មាន​ទាំង​ផល​ប្រយោជន៍ និង​ផល​ប៉ះ​ពាល់​។

ស៊ុយអែត នាំមន្ត្រីទូត​ចូល ​​កូរ៉េខាងជើង វិញ ក្រោយ​អវត្តមាន​ ៤ ឆ្នាំ

បណ្តាមន្ត្រី​ការទូត​ស៊ុយអែត បាន​នាំគ្នា​ចូល​រដ្ឋធានី​ព្យុងយ៉ាង វិញ​ហើយ ក្រោយ​ពី​បាន​អវត្

ស៊ុយអែត នាំមន្ត្រីទូត​ចូល ​​កូរ៉េខាងជើង វិញ ក្រោយ​អវត្តមាន​ ៤ ឆ្នាំ

បណ្តាមន្ត្រី​ការទូត​ស៊ុយអែត បាន​នាំគ្នា​ចូល​រដ្ឋធានី​ព្យុងយ៉ាង វិញ​ហើយ ក្រោយ​ពី​បាន​អវត្តមាន​ ប្រមាណ ៤ ឆ្នាំ គិត​ចាប់ពី​ របបដឹកនាំកូរ៉េខាង​ជើង បិទខ្ទប់​ប្រទេសជិតឈឹង​ ក្នុងរដូវ​កាល​ជំងឺ​រាតត្បាត​កូវីដ​១៩ រហូត​មកទល់​ពេលនេះ​​។ ពេលនេះ​ ស៊ុយអែត ជា​ប្រទេស​បស្ចិមលោក​ទី១ដែល​ទទួល​ការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទូត​ឡើងវិញ នៅក្នុង​រដ្ឋ​កុម្មុយនិស្ត​កូរ៉េខាង​ជើង។ នេះជា​សញ្ញា​វិជ្ជមាន​ថ្មី​ បង្ហាញពី​ឆន្ទៈ​បើក​ព្រំដែនរបស់​​ក្រុង​ព្យុងយ៉ាង។

កូដកររណាហ្គាវើលដ៍នឹងទៅទទួលកញ្ញា ឈឹម ស៊ីថរ នៅពន្ធនាគារព្រៃស ក្រោយជាប់ទោស២ឆ្នាំ

បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំសហជីពម្នាក់ នឹ

កូដកររណាហ្គាវើលដ៍នឹងទៅទទួលកញ្ញា ឈឹម ស៊ីថរ នៅពន្ធនាគារព្រៃស ក្រោយជាប់ទោស២ឆ្នាំ

បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំសហជីពម្នាក់ នឹងត្រូវដោះលែងពីពន្ធនាគារ ក្រោយអនុវត្តទោស២ឆ្នាំ។ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសនៅថ្ងៃ១៥ កញ្ញានេះថា តំណាងកម្មករ រួមទាំងកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មនឹងទៅទទួល កញ្ញា ឈឹម ស៊ីថរ ដោយផ្ទាល់នៅមុខពន្ធធនាការព្រៃស។

Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជា

Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជាចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្ន

Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជា

Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជាចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ កប៉ាល់Plastic Odyssey ដែលមានបេសកកម្មធ្វើដំណើរជុំវិញពិភពលោក ដើម្បីចូលរួមផ្សព្វផ្សាយ​និងស្វែងរកដំណោះស្រាយ​រួមគ្នា​ក្នុងការប្រយុទ្ធប្រឆាំង​នឹងការបំពុលរិស្ថាន​ដោយបញ្ហាប្លាស្ទីក កំពុងចុះចតនិងបំពេញកិច្ចការរបស់ខ្លួននៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

តើការផ្តល់ប្រាក់រង្វាន់ជាប្រចាំខែដល់អ្នកសេពគ្រឿងស្រវឹងមានផលប៉ះពាល់យ៉ាងណាខ្លះ?

នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀមួយចំនួនធំ បានប្តូរយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន ដោយផ្តល់រង្

តើការផ្តល់ប្រាក់រង្វាន់ជាប្រចាំខែដល់អ្នកសេពគ្រឿងស្រវឹងមានផលប៉ះពាល់យ៉ាងណាខ្លះ?

នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀមួយចំនួនធំ បានប្តូរយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន ដោយផ្តល់រង្វាន់ទឹកប្រាក់ផ្សងសំណាងជាប្រចាំខែ ដល់អ្នកនិយមសេពគ្រឿងស្រវឹង។ ការប្តូរយុទ្ធសាស្ត្រថ្មីនេះ គឺក្រោយពេលការផ្សព្វផ្សាយពាណិជ្ជគ្រឿងស្រវឹងនៅតាមទីសាធារណៈត្រូវអាជ្ញាធរខេត្តមួយចំនួនហាមឃាត់។ ចំណែកយុទ្ធសាស្ត្រផ្តល់ប្រាក់រង្វាន់ជាប្រចាំខែដល់អ្នកសេពគ្រឿងស្រវឹង ត្រូវអ្នកតាមដានសង្គម យល់ឃើញថា ជាការពង្វក់ស្មារតី និងបំផុសទឹកចិត្តឲ្យយុវជនខ្មែរ កាន់តែភ្លើតភ្លើនទៅនឹងការសេពគ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈការចង់ឈ្នះទឹកប្រាក់ដែលក្រុមហ៊ុនស្រាបៀរផ្តល់ជូន។

រដ្ឋបាល​ក្រុង​ម៉ូស្គូ និងក្រុង​កៀវ ដោះដូរគ្នាឈ្លើយសង្គ្រាម ជាង ២០០ នាក់

រុស្ស៊ី និង អ៊ុយក្រែន ប្រកាសថ្ងៃសៅរ៍ ទី១៤កញ្ញា ថាបានបំពេញប្រតិបត្តិការដោះដូរគ្នា ឈ្លើយសង្គ

រដ្ឋបាល​ក្រុង​ម៉ូស្គូ និងក្រុង​កៀវ ដោះដូរគ្នាឈ្លើយសង្គ្រាម ជាង ២០០ នាក់

រុស្ស៊ី និង អ៊ុយក្រែន ប្រកាសថ្ងៃសៅរ៍ ទី១៤កញ្ញា ថាបានបំពេញប្រតិបត្តិការដោះដូរគ្នា ឈ្លើយសង្គ្រាម សរុប ចំនួន ២០៦ នាក់។ ភាគីម្ខាងៗ​បាន​ទទួល​ចំណាប់ថ្នូរ​ស្មើៗគ្នា។​​ នៅក្នុងចំណោមឈ្លើយ​សង្គ្រាម​ទាំង​នោះ មានពួកទាហានរុស្ស៊ី  ដែលត្រូវ​កងទ័ពអ៊ុយក្រែនចាប់ខ្លួន​បាន នៅពេលពួក​គេ​បាន​វាយលុកសម្រុក​ចូល​ តាមតំបន់ជាប់ព្រំដែនអ៊ុយក្រែន ។  ​​ សូមស្តាប់ កែវ ឆាយា ពីក្រុង​ម៉ូស្គូ៖

វ៉េណេស៊ុយអេឡា ចាប់ខ្លួន​ជនបរទេស​៦នាក់​ ពីបទ​រួម​គំនិត​ក្បត់​ ចង់​ផ្តួលរំលំ​រដ្ឋាភិបាល

អាជ្ញាធរ​វ៉េណេស៊ុយអេឡា ​ ចាប់ឃាត់​ខ្លួនជនបរទេស​ ចំនួន ៦នាក់​ ដោយ​ចោទប្រកាន់​ពី​បទ​រួម​គំន

វ៉េណេស៊ុយអេឡា ចាប់ខ្លួន​ជនបរទេស​៦នាក់​ ពីបទ​រួម​គំនិត​ក្បត់​ ចង់​ផ្តួលរំលំ​រដ្ឋាភិបាល

អាជ្ញាធរ​វ៉េណេស៊ុយអេឡា ​ ចាប់ឃាត់​ខ្លួនជនបរទេស​ ចំនួន ៦នាក់​ ដោយ​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ចង់​​ផ្តួលរំលំ​រដ្ឋាភិបាល។ ក្នុងនោះ មាន​ជនជាតិ​​អាមេរិក ៣នាក់ អេស្ប៉ាញ២នាក់​ និង​ឆែកូស្លូវ៉ាគី ម្នាក់។ ភ្លាមៗ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ច្រានចោល​ថា​ពុំ​​មាន​ពាក់ព័ន្ធ​នឹង​ខ្លួនឡើយ ហើយ​ ក្រសួង​ការបរទេស​អេស្ប៉ាញ​ ក៏​អះអាង​ថា​ ជនជាតិ​អេស្ប៉ាញ​ដែលត្រូវ​រដ្ឋអំណាច​វ៉េណេស៊ុយអេឡា ពុំ​មែន​ជា​ក្រុម​ភ្នាក់ងារ​សម្ងាត់​របស់រាជធានី​​ម៉ាឌ្រីដ នោះឡើយ។ ​​  

លោក អ៊ុំ ប៊ុនរ៉េត៖ ខ្ញុំចង់ឲ្យកូនខ្មែរបន្តបេសកម្មពីខ្ញុំដោយជិះម៉ូតូជុំវិញពិភពលោក

មាន​អាយុ​ ៤៤ ឆ្នាំ ​លោក អ៊ុំ ប៊ុនរ៉េត បាន​ចំណាយ​ពេល​ជិះ​ម៉ូតូ​ផ្សង​ព្រេង​ជិត​២០​ឆ្នាំ​មក​ហ

លោក អ៊ុំ ប៊ុនរ៉េត៖ ខ្ញុំចង់ឲ្យកូនខ្មែរបន្តបេសកម្មពីខ្ញុំដោយជិះម៉ូតូជុំវិញពិភពលោក

មាន​អាយុ​ ៤៤ ឆ្នាំ ​លោក អ៊ុំ ប៊ុនរ៉េត បាន​ចំណាយ​ពេល​ជិះ​ម៉ូតូ​ផ្សង​ព្រេង​ជិត​២០​ឆ្នាំ​មក​ហើយ​។​បទ​ពិ​សោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្លឹប​ម៉ូតូ ​BMW ​កម្ពុជា​រូប​នេះ ​ជួប​គ្រោះ​ថ្នាក់​ជា​ច្រើន​សារ​រហូត​ពិការ​ជើង​រយៈ​ពេល​ខ្លី។​ ទោះជា​បែប​នេះ​ក្តី ​ក៏​អនុប្រធាន​ក្លឹប​ម៉ូតូ​ BMW ​Asia ​និង​ជា​អគ្គលេខា​ធិការ​រង​នៃ​សហព័ន្ធ​កីឡា​យាន​យន្ត​កម្ពុជា​រូប​នេះ ​នៅ​តែ​មិន​ព្រម​បោះ​បង់ចោល ​ក្តី​ស្រមៃ​របស់​ខ្លួន​ ក្នុង​ការ​សម្រេច​ឲ្យ​បាន​ជើង​ឯក​អ្នក​ជិះ​ម៉ូតូ​ឆ្លង​ទ្វីប​ចំ​ងាយ​ ​២៥០០០​គីឡូ​ម៉ែត្រ​។​ បេសកម្ម​របស់​ លោក​ អ៊ុំ ប៊ុនរ៉េត ​មិន​ត្រឹម​តែ​ជា​ការ​កំសាន្ត​អារម្មណ៍​ប៉ុណ្ណោះទេ​ តែ​ជា​គោល​ដៅ​រក​មូល​និធិ​​ដើម្បី​មន្ទីរ​ពេទ្យ​គន្ធ​បុផ្ផា​ឲ្យ​បាន​១០​ម៉ឺន​ដុល្លារ​។​

របបសឹក​ភូមា​អំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ ​ ក្រោយ​មនុស្សស្លាប់ច្រើនព្រោះទឹកជំនន់

​មេដឹកនាំរបបសឹក​ភូមា លោក មីន អ៊ុងឡាំង បានអំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ​ ដើម្បី​ជួយស្រោចស្រ

របបសឹក​ភូមា​អំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ ​ ក្រោយ​មនុស្សស្លាប់ច្រើនព្រោះទឹកជំនន់

​មេដឹកនាំរបបសឹក​ភូមា លោក មីន អ៊ុងឡាំង បានអំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ​ ដើម្បី​ជួយស្រោចស្រង់​ជនរងគ្រោះ ព្រោះតែ​ទឹកជំនន់។ គ្រោះទឹកជំនន់​និង​បាក់ដី បណ្តាលមកពី​ការ​រងឥទ្ធិពល​ខ្យល់ព្យុះ​សង្ឃរា យ៉ាគី (Yagi) កាលពីសប្តាហ៍មុន​ បាន​សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​ប្រទេសភូមា​ និង​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​។​ ទោះយ៉ាងនេះក្តី ការ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំភូមា សុំ​ជំនួយ​បរទេស នៅ​ក្នុងករណី​ដូច្នេះ ជារឿង​ដ៏កម្រ​បំផុត ហើយ​លើកនេះ ជាអ្វី​​ដែល​អន្តរជាតិ​លំបាក​នឹងយល់​។​

មន្ត្រីក្រសួងកសិកម្មថា កម្ពុជាអាចក្លាយជាអធិរាជស្វាយចន្ទីក្នុងឆ្នាំ២០៣០

មន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលេខ១

មន្ត្រីក្រសួងកសិកម្មថា កម្ពុជាអាចក្លាយជាអធិរាជស្វាយចន្ទីក្នុងឆ្នាំ២០៣០

មន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលេខ១នៅលើពិភពលោកនាឆ្នាំ២០៣០ខាងមុខ ពោលគឺនៅក្រោយពេលបញ្ចប់គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។ តាមមន្ត្រីក្រសួងកសិកម្ម មហិច្ឆតាចង់ក្លាយជាអធិរាជស្វាយចន្ទីនឹងអាចទៅរួច ព្រោះថាបច្ចុប្បន្នកម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ២លើការនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក​ បន្ទាប់ពីវៀតណាម។ តែប្រធានសមាគមស្វាយចន្ទីកម្ពុជាស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាពីរ គឺទុនបង្វិល និងកាត់បន្ថយថ្លៃដើមផលិត។

ក្រសួងរ៉ែផ្អាកអាជីវកម្មក្រុមហ៊ុនរ៉ែមាសរបស់ចិនមួយកន្លែងនៅខេត្តក្រចេះក្រោយមានកម្មករស្លាប់

ក្រសួងរ៉ែ និងថាមពល តាមរយៈអគ្គនាយកដ្ឋានធនធានរ៉ែ បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនរុករករ៉ែម

ក្រសួងរ៉ែផ្អាកអាជីវកម្មក្រុមហ៊ុនរ៉ែមាសរបស់ចិនមួយកន្លែងនៅខេត្តក្រចេះក្រោយមានកម្មករស្លាប់

ក្រសួងរ៉ែ និងថាមពល តាមរយៈអគ្គនាយកដ្ឋានធនធានរ៉ែ បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនរុករករ៉ែមាសមួយកន្លែងឈ្មោះ សឹងយន្ដគ័ងយិក (Xing Yuan Kanng Yeak CO., LTD.) ដែលមានមូលដ្ឋាននៅតំបន់អូរខ្លិកខ្លក់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ការផ្អាកបណ្តោះអាសន្ននេះ គឺចាប់ពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤ ដោយមូលហេតុមានកម្មករម្នាក់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុបាក់ថ្មសង្កត់នៅការរដ្ឋានអាជីវកម្មរុករករ៉ែមួយនេះ។

លោកហ៊ុន ឡាក់៖ការដាក់ទណ្ឌកម្មលើលោកលី យ៉ុងផាត់ពីអាមេរិកមិនប៉ះពាល់ដល់សមាគមឧកញ៉ាកម្ពុជា

លោក ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១៤ ខែក

លោកហ៊ុន ឡាក់៖ការដាក់ទណ្ឌកម្មលើលោកលី យ៉ុងផាត់ពីអាមេរិកមិនប៉ះពាល់ដល់សមាគមឧកញ៉ាកម្ពុជា

លោក ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ការសម្រេចដាក់ទណ្ឌកម្មពីរតនាគារសហរដ្ឋអាមេរិកលើលោកលី យ៉ុងផាត់ ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជា មិនបង្កឱ្យប៉ះពាល់ដល់សមាគមឧកញ៉ានោះទេ។ មិនបង្កផលប៉ះពាល់ដោយលោកអះអាងថា សមាគមគឺជានីតិបុគ្គលដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ដូច្នេះមិនអាចរង្គោះរង្គើរដល់សមាគមឡើយ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះសម្ដែងការសោកស្ដាយដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយអយុត្តិធម៌បែបនេះលោកប្រធានសមាគម៕

សម្ព័ន្ធមិត្ត​បស្ចិមលោកអល់អែកមិនព្រម​បើកភ្លើងខៀវ​ឲ្យ ​អ៊ុយក្រែន ​ប្រើ​មីស៊ីល​បាញ់រយៈ​ចម្ងាយ​ឆ្ងាយ

នាយករដ្ឋមន្ត្រី​អង់គ្លេស  ​លើកឡើង​សំណុំ​បញ្ហាសង្គ្រាមអ៊ុយក្រែន ទៅជជែក​ដោយ​ផ្ទាល់​ជាមួយ​ប

សម្ព័ន្ធមិត្ត​បស្ចិមលោកអល់អែកមិនព្រម​បើកភ្លើងខៀវ​ឲ្យ ​អ៊ុយក្រែន ​ប្រើ​មីស៊ីល​បាញ់រយៈ​ចម្ងាយ​ឆ្ងាយ

នាយករដ្ឋមន្ត្រី​អង់គ្លេស  ​លើកឡើង​សំណុំ​បញ្ហាសង្គ្រាមអ៊ុយក្រែន ទៅជជែក​ដោយ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ជុំវិញការ​បើកភ្លើងខៀវឲ្យ កងទ័ពក្រុងកៀវ ប្រើមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយចូលទឹកដី រុស្ស៊ី។ សហរដ្ឋអាមេរិក ​និង​ អង់គ្លេស ថា​នឹង​ត្រូវ​ពិគ្រោះយោបល់​ជាមួយ​សម្ព័ន្ធមិត្ត​ដទៃផ្សេងទៀត នៅក្នុង​ឱកាស​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​។ ក៏ប៉ុន្តែ  ​អាល្លឺម៉ង់​ ជាម្ចាស់ជំនួយ​យោធា​ធំមួយ​ដែរ បាន​រក្សាជំហរ​បដិសេធ ខុសពីប្រទេស​ប៉ូឡូញ ដែល​នៅជាប់ព្រំដែន​នឹងអ៊ុយក្រែន បាន​ប្រកាស​យល់ស្រប​យ៉ាងទទូច។ 

រដ្ឋបាលក្រុងម៉ូស្គូបណ្តេញអ្នកការទូតអង់គ្លេស ៦នាក់ ចេញពីប្រទេសរុស្ស៊ី

ស្ថាប័នស៊ើបការណ៍សម្ងាត់រុស្ស៊ី បានប្រកាសថ្ងៃសុក្រ ទី ១៣ កញ្ញា  លុបចោលការទទួលស្គាល់ អ្នកការ

រដ្ឋបាលក្រុងម៉ូស្គូបណ្តេញអ្នកការទូតអង់គ្លេស ៦នាក់ ចេញពីប្រទេសរុស្ស៊ី

ស្ថាប័នស៊ើបការណ៍សម្ងាត់រុស្ស៊ី បានប្រកាសថ្ងៃសុក្រ ទី ១៣ កញ្ញា  លុបចោលការទទួលស្គាល់ អ្នកការទូតអង់គ្លេស ៦ នាក់ ឲ្យប្រចាំនៅក្រុងម៉ូស្គូ ដោយចោទអ្នកទាំងនោះថាប្រព្រឹត្តចារកម្ម ប្រឆាំងរុស្ស៊ី ក្នុងបរិបទនៃទំនាក់ទំនងតានតឹងស្រាប់ទៅហើយជាមួយក្រុងឡុងដ្រ៏។ វិមានក្រេមឡាំង បរិហារអង់គ្លេសដែលគាំទ្រអ៊ុយក្រែនឲ្យប្រើជាយថាហេតុ មីស៊ីលបាញ់ទៅចម្ងាយឆ្ងាយ ទល់នឹងផ្ទាំងស៊ីបនានា នៅជ្រៅក្នុងដែនដីប្រទេសរុស្ស៊ីតែម្តង។

អង្គការសុខភាព​ពិភពលោក​អនុញ្ញាតឲ្យ​ប្រើវ៉ាក់សាំង MVA-BN ដើម្បី​បង្ការជំងឺMpox

កាលពីថ្ងៃសុក្រ ទី​១៣កញ្ញា អង្គការសុខភាពពិភពលោក បានប្រកាសអនុញ្ញាត ឲ្យ​ប្រើវ៉ាក់សាំងប្រភេទ MV

អង្គការសុខភាព​ពិភពលោក​អនុញ្ញាតឲ្យ​ប្រើវ៉ាក់សាំង MVA-BN ដើម្បី​បង្ការជំងឺMpox

កាលពីថ្ងៃសុក្រ ទី​១៣កញ្ញា អង្គការសុខភាពពិភពលោក បានប្រកាសអនុញ្ញាត ឲ្យ​ប្រើវ៉ាក់សាំងប្រភេទ MVA-BN ដើម្បីបង្ការជំងឺ​Mpox ដែលកំពុងឆ្លងរាលដាល​គួរ​ឲ្យ​បារម្ភ នៅតាមបណ្តាប្រទេសអាហ្វ្រិក​។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មិនទាន់មាន​វ៉ាក់សាំងណាមួយដែលគេផលិតជាពិសេស ដើម្បីតម្រូវ​ជំងឺMpox ឬជំងឺអុតស្វាឡើយ។ តែ​ក្រុមអ្នកជំនាញ​បាន​សម្រេចប្រើ​ប្រាស់​វ៉ាក់សាំង ដែល​ MVA-BN ដែលគេប្រើសម្រាប់ជំងឺអុត​ធម្មតា បន្ទាប់​ពីបានសាកល្បងទៅ​ឃើញថាមាន​ប្រសិទ្ធភាព​ខ្ពស់​ លើជំងឺMpox។

ចិនតាំងខ្លួនជា​អាជ្ញាកណ្តាល​គ្រប់រឿង ​សង្រ្គាមអ៊ុយក្រែន ហ្កាហ្សា​ ​និងភូមា ដោយលើកលែង តៃវ៉ាន់

ការចរចាជាដំណោះស្រាយ​តែ​មួយគត់​ដើម្បី​បិទបញ្ចប់​សង្រ្គាម​ហ្កាហ្សា សង្រ្គាមអ៊ុយក្រែន។ នេះ

ចិនតាំងខ្លួនជា​អាជ្ញាកណ្តាល​គ្រប់រឿង ​សង្រ្គាមអ៊ុយក្រែន ហ្កាហ្សា​ ​និងភូមា ដោយលើកលែង តៃវ៉ាន់

ការចរចាជាដំណោះស្រាយ​តែ​មួយគត់​ដើម្បី​បិទបញ្ចប់​សង្រ្គាម​ហ្កាហ្សា សង្រ្គាមអ៊ុយក្រែន។ នេះជា​ប្រសាសន៍​របស់​ប្រមុខការពារជាតិ​ចិន លោក​Dong Jun នៅចំពោះ​មុខ​គណៈប្រតិភូជាង ៥០០នាក់​នៅក្នុង​វេទិកាស្តីពី​សន្តិសុខ ដែលរៀបចំ​រយៈពេល​៣ថ្ងៃ ពីថ្ងៃ​ព្រហស្បតិ៍រហូត​​ដល់ថ្ងៃសៅរ៍ ទី ១៤​កញ្ញា។ នៅក្នុង​ចំណោម​គណៈប្រតិភូដែលចូលរួម​នៅក្នុងវេទិកា​នៅទីក្រុង​ប៉េកាំង មាន​​មន្រ្តីជាន់ខ្ពស់​យោធា​​​មកពី​ប្រទេស ​រុស្ស៊ី ប៉ាគីស្ថាន សិង្ហបុរី អ៊ីរ៉ង់ ​ភូមា និងអាល្លឺម៉ង់។

ជប៉ុន​បញ្ជូនយន្តហោះចម្បាំង ក្រោយពីយន្តហោះល្បាតរុស្ស៊ី២គ្រឿងហោះជុំវិញប្រទេស​ជប៉ុន

ជប៉ុន​បញ្ជូន​​យន្តហោះចម្បាំង​ជាច្រើនគ្រឿង​ទៅហោះ​នៅ​អាកាស បន្ទាប់ពី​ចាប់បាន​សញ្ញាយន្តហោះ

ជប៉ុន​បញ្ជូនយន្តហោះចម្បាំង ក្រោយពីយន្តហោះល្បាតរុស្ស៊ី២គ្រឿងហោះជុំវិញប្រទេស​ជប៉ុន

ជប៉ុន​បញ្ជូន​​យន្តហោះចម្បាំង​ជាច្រើនគ្រឿង​ទៅហោះ​នៅ​អាកាស បន្ទាប់ពី​ចាប់បាន​សញ្ញាយន្តហោះ​ល្បាត​របស់​រុស្ស៊ីពីរគ្រឿង កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ១២​ កញ្ញា។ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​ជប៉ុន យន្តហោះ​យោធា​ទាំងពីរគ្រឿង​របស់​រុស្ស៊ី​​មិន​បានហោះ​​រំលោភចូលក្នុងដែនអាកាស​របស់​ជប៉ុនទេ ប៉ុន្តែហោះ​ជុំវិញប្រទេស​ជប៉ុន និង​ហោះនៅពីលើ​តំបន់ប្រជុំ​កោះជាប់ជម្លោះ ជប៉ុន និង​រុស្ស៊ី។ នេះជាលើកទី​២ ដែល​យន្តហោះចម្បាំង​ជប៉ុន​បើកប្រតិបត្តិការ​ប​ន្ទាន់ បន្ទាប់ពី​ធ្លាប់ចេញ​ទៅ​បណ្តេញ​យន្តហោះស៊ើបការណ៍សម្ងាត់​របស់ចិន​ដែល​ហោះរំលោភចូល​ក្នុងដែនអាកាសរបស់ជប៉ុន​កាលពីខែ សីហាកន្លងទៅ។

បណ្ឌិតយ៉ង សាំងកុមារ៖ស្រូវពូជរបស់ខ្មែរមិនពិបាកដាំ និងនៅតែជាជម្រើសល្អរបស់កសិករ

ស្រូវដែលកសិករកំពុងប្រមូលផលក្នុងរដូវវស្សាឆ្នាំ២០២៤ នេះត្រូវបានគេកត់សម្គាល់ថា មានតម្លៃធ្ល

បណ្ឌិតយ៉ង សាំងកុមារ៖ស្រូវពូជរបស់ខ្មែរមិនពិបាកដាំ និងនៅតែជាជម្រើសល្អរបស់កសិករ

ស្រូវដែលកសិករកំពុងប្រមូលផលក្នុងរដូវវស្សាឆ្នាំ២០២៤ នេះត្រូវបានគេកត់សម្គាល់ថា មានតម្លៃធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ កញ្ញានេះ លោកបណ្ឌិតយ៉ង សាំងកុមារ អនុរដ្ឋលេខាក្រសួងកសិកម្មកម្ពុជាបានពន្យល់ថា តម្លៃស្រូវដែលកំពុងធ្លាក់ថ្លៃនេះជាពូជ ឬប្រភេទស្រូវវៀតណាម OM ដែលមានតម្លៃទាបបំផុតត្រឹម ៩២០រៀលក្នុងមួយគីឡូក្រាម។ តែផ្ទុយទៅវិញ និងបើតាមលោកបណ្ឌិតយ៉ង សាំងកុមារ ពូជ ឬប្រភេទស្រូវរបស់ខ្មែរបែរជាហក់ឡើងខ្ពស់ជាងឆ្នាំមុនៗទៅវិញ។ សម្រាប់អ្នកជំនាញកសិកម្មរូបនេះ ស្រូវពូជរបស់ខ្មែរមិនពិបាកដាំ និងនៅតែជាជម្រើសល្អរបស់កសិករខ្មែរ៕

កូរ៉េខាងជើងបង្ហាញរូបភាពកម្រ នៃរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម

បណ្តាញផ្សព្វផ្សាយ​ផ្លូវការ​កូរ៉េខាងជើង បាន​បង្ហោះផ្សាយជាសាធារណៈ នៅថ្ងៃសុក្រទី​១៣កញ្ញានេ

កូរ៉េខាងជើងបង្ហាញរូបភាពកម្រ នៃរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម

បណ្តាញផ្សព្វផ្សាយ​ផ្លូវការ​កូរ៉េខាងជើង បាន​បង្ហោះផ្សាយជាសាធារណៈ នៅថ្ងៃសុក្រទី​១៣កញ្ញានេះ នូវរូបភាពប៉ុន្មានសន្លឹក ដែល​គេឃើញលោកគីម ជុងអ៊ុន ចូលទៅពិនិត្យ​រោងចក្រចម្រាញ់ធាតុអារ៉ានីញ៉ូម។ នេះគឺជាលើកទី​១ហើយ ដែលរបបផ្តាច់ការកូរ៉េខាងជើង បង្ហាញ​ឲ្យគេឃើញ នូវទីតាំងក៏ដូចជា​​ហេដ្ឋារចនាសម្ព័ន្ធ ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​។ ការបង្ហាញរូបភាពទាំងនេះ​ គឺត្រូវបាន​ធ្វើ​ឡើង​២ថ្ងៃក្រោយ​ គីម ជុងអ៊ុន បានប្រកាសថា​កូរ៉េខាងជើងនឹងប្រឹងប្រែងផលិត​អាវុធនុយក្លេអ៊ែរឲ្យ​បានច្រើន ដើម្បីត្រៀមទប់ទល់​សត្រូវ។

អាមេរិកដាក់ទណ្ឌកម្មលោកលី យ៉ុងផាត់ពីបទជួញដូរមនុស្ស និងប្រតិបត្តិការបោកប្រាស់តាមអនឡាញ

ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់

អាមេរិកដាក់ទណ្ឌកម្មលោកលី យ៉ុងផាត់ពីបទជួញដូរមនុស្ស និងប្រតិបត្តិការបោកប្រាស់តាមអនឡាញ

ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ដោយសារតែមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺនែត។ ការដាក់ទណ្ឌកម្មរបស់អាមេរិកលើឧកញ៉ាខ្មែរ និងជាសមាជិកព្រឹទ្ធសភារូបនេះត្រូវបានស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជាចេញមុខច្រានចោល និងចាត់ទុកជាការរំលោភបំពានអធិបតេយ្យភាពប្រទេសកម្ពុជា។

តើការដាក់ទណ្ឌកម្មលោក លី យ៉ុងផាត់ ពីសំណាក់អាមេរិកឆ្លុះបញ្ចាំងយ៉ាងណាខ្លះ?

នៅថ្ងៃទី១២ កញ្ញា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់

តើការដាក់ទណ្ឌកម្មលោក លី យ៉ុងផាត់ ពីសំណាក់អាមេរិកឆ្លុះបញ្ចាំងយ៉ាងណាខ្លះ?

នៅថ្ងៃទី១២ កញ្ញា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ដោយចោទពីបទជាប់ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្ស និងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញយ៉ាងធ្ងន់ធ្ងរ។ អ្នកតាមដានសង្គមយល់ថា នេះជាចំណាត់ការរបស់អាមេរិកចំពោះជនមានប្រាក់ និងអំណាចមួយចំនួនដែលហ៊ានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាចបានថ្កោលទោសលើការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកដោយចាត់ទុកជាការបំពានអធិបតេយ្យភាពកម្ពុជា។

ប៉េរូកាន់ទុក្ខសពអតីតប្រធានាធិបតី លោក ហ្វូជីម៉ូរីដែលធ្លាប់ពន្ធនាគារ​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិ​ជប៉ុន​ដែល​ដឹកនាំ​ប្រទេស​ប៉េរូ​ដោយ​កណ្តាប់ដៃដែក ពី​ឆ្នា

ប៉េរូកាន់ទុក្ខសពអតីតប្រធានាធិបតី លោក ហ្វូជីម៉ូរីដែលធ្លាប់ពន្ធនាគារ​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិ​ជប៉ុន​ដែល​ដឹកនាំ​ប្រទេស​ប៉េរូ​ដោយ​កណ្តាប់ដៃដែក ពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ២០០០ បាន​ស្លាប់កាលពី​ថ្ងៃ​ពុធទី ១១​ កញ្ញា ក្នុង​វ័យ ៨៦ឆ្នាំ។ នេះបើតាម​ការប្រកាស​របស់​កូន​ប្រុសស្រី​របស់​លោក​ហ្វូជីម៉ូរី​ពី ពីរដ្ឋធានី លីម៉ា​។ ក្រៅពីផ្ញើសាររំលែកទុក្ខជាមួយ ក្រុមគ្រួសារ​របស់​លោក​អាល់ប៊ែរតូ ហ្វូជីម៉ូរី ប្រធានាធិបតី ប៉េរូ បានប្រកាស​កាន់ទុក្ខជាតិរយៈពេល​៣ថ្ងៃ គិត​ចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះ។ ប៉េរូ​កាន់ទុក្ខជាតិឲ្យសពអតីត​ប្រធានាធិបតី​ចម្រូងចម្រាស​ដែលមានឥទ្ធិពល​ធ្វើ​ឲ្យប្រជាជន​​ប៉េរូបែកបាក់ ចែកគ្នា​ជា២ក្រុម។

ចិនប្រកាស​​ថានឹង “កម្ទេច” នូវរាល់​ការ​រំលោភបំពាន​អធិបតេយ្យ​ភាព​ ក្នុងសមុទ្រចិនខាងត្បូង

ចិនបានប្រកាសគំរាម​ជាឱឡាឫក កងទ័ពចិននឹង​កម្ទេច នូវរាល់ការ​រំលោភបំពាន​ណាមួយ មកលើអធិបតេយ្យភា

ចិនប្រកាស​​ថានឹង “កម្ទេច” នូវរាល់​ការ​រំលោភបំពាន​អធិបតេយ្យ​ភាព​ ក្នុងសមុទ្រចិនខាងត្បូង

ចិនបានប្រកាសគំរាម​ជាឱឡាឫក កងទ័ពចិននឹង​កម្ទេច នូវរាល់ការ​រំលោភបំពាន​ណាមួយ មកលើអធិបតេយ្យភាពដែនដីចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះ​គឺជាសម្តី​របស់មេបញ្ជាការកងទ័ពចិន​ម្នាក់​ នៅក្នុងឱកាស​វេទិកាស្តីពីសន្តិសុខនៅទីក្រុងប៉េកាំង​ ថ្ងៃទី​១២កញ្ញានេះ​។ សូម​បញ្ជាក់ថា មាន​បញ្ហាតាន​តាំងខ្លាំងឡើងៗ ប៉ុន្មានខែចុងក្រោយនេះ​នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជារបស់ខ្លួនសឹងទាំងអស់ ខណៈវៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និង​ហ្វីលីពីនជាដើម ក៏អះអាងថា គេមានចំណែកអធិបតេយ្យ​ភាពដែរ​​។

ការ​បន្ត​ហាម​នាំចូល​សាច់​និង​គ្រឿងក្នុង​សត្វ​បង្កក​នឹង​បន្តសង្គ្រោះ​​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​​?

នៅថ្ងៃ​ទី​១១ ​កញ្ញា ​ឆ្នាំ ២០២៤​ ក្រសួងពាណិជ្ជកម្ម ​និងក្រសួងកសិកម្ម​បានសម្រេច​បន្តអនុវត្

ការ​បន្ត​ហាម​នាំចូល​សាច់​និង​គ្រឿងក្នុង​សត្វ​បង្កក​នឹង​បន្តសង្គ្រោះ​​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​​?

នៅថ្ងៃ​ទី​១១ ​កញ្ញា ​ឆ្នាំ ២០២៤​ ក្រសួងពាណិជ្ជកម្ម ​និងក្រសួងកសិកម្ម​បានសម្រេច​បន្តអនុវត្តរយៈពេល​ ៦ខែ​បន្ថែមទៀត​នូវវិធានការ​ហាមការនាំចូល​ជាបណ្តោះអាសន្ន​នូវថ្លើមជ្រូក​បង្កក ​ភាគ​បំណែក​សាច់ និង​គ្រឿងក្នុង​ផ្សេងទៀត។ ការសម្រេចដូចនេះ​ដោយក្រសួង​ទាំងពីរ​មើលឃើញថា ​ការអនុវត្ត​វិធានការ​រយៈពេល​៦ខែ​ដំបូង​ទទួលបាន​លទ្ធផលល្អ ​ព្រោះអាចជួយ​សង្គ្រោះ​ផលិតកម្ម​ចិញ្ចឹញសត្វ​នៅកម្ពុជា​។ ​ទោះយ៉ាងនេះក្តី ​ការនាំចូល​ថ្លើមសត្វជ្រូក​បង្កក និង​ភាគបំណែក​សាច់ និង​គ្រឿងក្នុង​ផ្សេងទៀត ​ក្រៅពី​ថ្លើមជ្រូក ​ដែលអាច​បរិភោគបាន​នៅតែ​បណ្តាលឲ្យ​ផលិតកម្ម​ជ្រូកនៅ​កម្ពុជាបន្ត​រង​ការគំរាមកំហែង ​និង​ឈានទៅដល់​ការ​ខូចខាត​ទាំងស្រុង​៕

យាន​របស់​SpaceX​បញ្ចេញមនុស្ស​ទៅ​ក្នុងលំហអវកាស​ ដោយ​ជោគជ័យ

ជាលើកទី១​នៅក្នុង​ប្រវត្តិអវកាសពិភពលោក អវកាសយានិក​មិន​អាជីព​២រូប​បាន​បណ្តែតខ្លួន​ក្នុងលំ

យាន​របស់​SpaceX​បញ្ចេញមនុស្ស​ទៅ​ក្នុងលំហអវកាស​ ដោយ​ជោគជ័យ

ជាលើកទី១​នៅក្នុង​ប្រវត្តិអវកាសពិភពលោក អវកាសយានិក​មិន​អាជីព​២រូប​បាន​បណ្តែតខ្លួន​ក្នុងលំហអវកាស។ នៅថ្ងៃព្រហស្បតិ៍ អវកាសយានិក​ពីរនាក់បានអណ្តែតចេញពី​​យាន​អវកាស​របស់​ក្រុមហ៊ុន​SpaceX ដើម្បីដាក់ខ្លួន​ចូលទៅក្នុង​លំហអវកាស​ដែលស្ថិតនៅចម្ងាយ ប្រមាណ ៧០០គីឡូម៉ែត្រ​ពីផែនដី។ បេសកកម្ម​ថ្មី​របស់​ក្រុមហ៊ុន​SpaceX  ដែលមានឈ្មោះថា Polaris Dawn មាន​គោលដៅ​ធ្វើតេស្ត​សំលៀកបំពាក់​របស់​អវកាសយានិក ដែលជាផ្នែកមួយនៃ​គម្រោងការ​ធំ​របស់​​ក្រុមហ៊ុន​​SpaceX។ ដូចជា​ក្រុមហ៊ុន​អវកាសឯកជនផ្សេងទៀត ដូចជា Blue Origine ឬ​ប៊ូអ៊ីង ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Muskអភិវឌ្ឍ​យាន​សម្រាប់​​ហោះហើរ​ពាណិជ្ជកម្ម ដើម្បី​គោលដៅទេសចរណ៍ នៅថ្ងៃអនាគត។

Get more results via ClueGoal