សង្រ្គាមអ៊ុយក្រែនធ្វើឲ្យប្រទេសជាច្រើនជ្រួលជ្រើមចង់ប្រើគ្រាប់បែកចង្កោម
newsare.net
គ្រាប់បែកចង្កោមនៅបន្តសម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺ ប្សង្រ្គាមអ៊ុយក្រែនធ្វើឲ្យប្រទេសជាច្រើនជ្រួលជ្រើមចង់ប្រើគ្រាប់បែកចង្កោម
គ្រាប់បែកចង្កោមនៅបន្តសម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺ ប្រជាជនស៊ីវិល កុមារ។ យោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធគ្រាប់បែកចង្កោម ចេញផ្សាយកាលពីថ្ងៃចន្ទទី ៩ កញ្ញា ពាក់កណ្តាលនៃជនរងគ្រោះស្លាប់ និងរបួសដោយសារគ្រាប់បែកចង្កោមនៅក្នុងពិភពលោក គឺជាប្រជាជនអ៊ុយក្រែន។ ប្រជាជនស៊ីវិលអ៊ុយក្រែនរងគ្រោះដោយសារគ្រាប់បែកចង្កោមដែលភាគីជម្លោះទាំងពីរ ទាំងអ៊ុយក្រែន និងរុស្ស៊ីបានប្រើស្មើដៃគ្នា នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នៅក្នុងក្រសែភ្នែករបស់អង្គការការពារសិទ្ធិមនុស្ស ការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយគ្មានខ្លាចរអែង ពីគ្រោះថ្នាក់សម្លាប់ប្រជាជនស៊ីវិល អាចជាចរន្តជំរុញឲ្យសន្ធិសញ្ញាហាមឃាត់គ្រាប់បែកចង្កោមរបស់អង្គការសហប្រជាជាតិកាន់តែចុះខ្សោយ។ Read more