លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ
newsare.net
គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជ្រើសរើសលោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ
គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្ស។ តែលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែកញ្ញា ពោល ៥ថ្ងៃក្រោយសមាជបក្ស។ តាមដីកាចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យ លោក រ៉ុង ឈុន ចូលបំភ្លឺនៅម៉ោង៩ព្រឹកថ្ងៃទី២០ កញ្ញាពីដំណើររឿង «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។ Read more