ការបន្តហាមនាំចូលសាច់និងគ្រឿងក្នុងសត្វបង្កកនឹងបន្តសង្គ្រោះការចិញ្ចឹមសត្វនៅកម្ពុជា?
newsare.net
នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មបានសម្រេចបន្តអនុវត្ការបន្តហាមនាំចូលសាច់និងគ្រឿងក្នុងសត្វបង្កកនឹងបន្តសង្គ្រោះការចិញ្ចឹមសត្វនៅកម្ពុជា?
នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មបានសម្រេចបន្តអនុវត្តរយៈពេល ៦ខែបន្ថែមទៀតនូវវិធានការហាមការនាំចូលជាបណ្តោះអាសន្ននូវថ្លើមជ្រូកបង្កក ភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀត។ ការសម្រេចដូចនេះដោយក្រសួងទាំងពីរមើលឃើញថា ការអនុវត្តវិធានការរយៈពេល៦ខែដំបូងទទួលបានលទ្ធផលល្អ ព្រោះអាចជួយសង្គ្រោះផលិតកម្មចិញ្ចឹញសត្វនៅកម្ពុជា។ ទោះយ៉ាងនេះក្តី ការនាំចូលថ្លើមសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀត ក្រៅពីថ្លើមជ្រូក ដែលអាចបរិភោគបាននៅតែបណ្តាលឲ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគំរាមកំហែង និងឈានទៅដល់ការខូចខាតទាំងស្រុង៕ Read more