ជប៉ុនបញ្ជូនយន្តហោះចម្បាំង ក្រោយពីយន្តហោះល្បាតរុស្ស៊ី២គ្រឿងហោះជុំវិញប្រទេសជប៉ុន
newsare.net
ជប៉ុនបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅហោះនៅអាកាស បន្ទាប់ពីចាប់បានសញ្ញាយន្តហោះជប៉ុនបញ្ជូនយន្តហោះចម្បាំង ក្រោយពីយន្តហោះល្បាតរុស្ស៊ី២គ្រឿងហោះជុំវិញប្រទេសជប៉ុន
ជប៉ុនបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅហោះនៅអាកាស បន្ទាប់ពីចាប់បានសញ្ញាយន្តហោះល្បាតរបស់រុស្ស៊ីពីរគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ទី ១២ កញ្ញា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន យន្តហោះយោធាទាំងពីរគ្រឿងរបស់រុស្ស៊ីមិនបានហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុនទេ ប៉ុន្តែហោះជុំវិញប្រទេសជប៉ុន និងហោះនៅពីលើតំបន់ប្រជុំកោះជាប់ជម្លោះ ជប៉ុន និងរុស្ស៊ី។ នេះជាលើកទី២ ដែលយន្តហោះចម្បាំងជប៉ុនបើកប្រតិបត្តិការបន្ទាន់ បន្ទាប់ពីធ្លាប់ចេញទៅបណ្តេញយន្តហោះស៊ើបការណ៍សម្ងាត់របស់ចិនដែលហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុនកាលពីខែ សីហាកន្លងទៅ។ Read more