លោកស្រីម៉ូហាម៉ាឌី ជ័យលាភីណូបែលសន្តិភាពអំពាវនាវឲ្យពិភពលោកជួយស្ត្រីអ៊ីរ៉ង់ផង
newsare.net
ថ្ងៃទី១៦កញ្ញា គឺជាថ្ងៃខួបគម្រប់២ឆ្នាំ នៃបាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាបលោកស្រីម៉ូហាម៉ាឌី ជ័យលាភីណូបែលសន្តិភាពអំពាវនាវឲ្យពិភពលោកជួយស្ត្រីអ៊ីរ៉ង់ផង
ថ្ងៃទី១៦កញ្ញា គឺជាថ្ងៃខួបគម្រប់២ឆ្នាំ នៃបាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាប្រឆាំងនឹងការកៀបសង្កត់ ពីសំណាក់របបផ្តាច់ការសាសនាជ្រុលនិយមអ៊ីរ៉ង់។ បាតុកម្មបះបោរ ដែលបានផ្ទុះឡើងក្រោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini បន្តាប់ពីនគរបាលសិលធម៌អ៊ីរ៉ង់ចាប់ខ្លួនយកទៅ ដោយចោទថាទទួលក្រណាត់រុំមិនជិតក្បាលត្រឹមត្រូវ។ នៅក្នុងថ្ងៃខួប២ឆ្នាំនេះ លោកស្រី Narges Mohammadi ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារនៅអ៊ីរ៉ង់ បានផ្ញើសារវីដេអូ អំពាវនាវឲ្យពិភពលោកទាំងមូល ជាពិសេសអង្គការសហប្រជាជាតិ ត្រូវតែចូលរួមជួយស្រែក ជួយឈឺឆ្អាល ចំពោះទុក្ខវេទនារបស់ស្ត្រីអ៊ីរ៉ង់។ Read more