ប្រតិបត្តិការបោសសម្អាតផ្ទៃក្នុងនៅរុស្ស៊ី៖ មន្ត្រីយោធា ២ នាក់ទៀត ជាប់ចោទពីបទ ពុករលួយ
newsare.net
ថ្ងៃ ចន្ទ ទី១៦ ខែ កញ្ញា មន្ត្រីយោធា ២ នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុកប្រតិបត្តិការបោសសម្អាតផ្ទៃក្នុងនៅរុស្ស៊ី៖ មន្ត្រីយោធា ២ នាក់ទៀត ជាប់ចោទពីបទ ពុករលួយ
ថ្ងៃ ចន្ទ ទី១៦ ខែ កញ្ញា មន្ត្រីយោធា ២ នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដែលនឹងអាចមានទោស ជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាស របស់គណៈកម្មធិការស៊ើបអង្កេតរុស្ស៊ី។ សូមរំឭកថា នៅប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធររុស្ស៊ី បានឃាត់ខ្លួន និង ដាក់ទោស បុគ្គលសំខាន់ៗច្រើនរូប មកពីក្រសួងការពារជាតិ ក្រោមរូបភាពនៃការកំចាត់អំពើពុករលួយក្នុងប្រទេស។ តែសម្រាប់ អ្នកវិភាគមួយចំនួនវិញយល់ថា នេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដែលធ្វើឡើង ក្នុងបំណងបោសសម្អាត រាល់មន្ត្រីជាន់ខ្ពស់នានា ក្នុងក្រសួងខាងលើ ដែលមានជាប់ពាក់ព័ន្ធនិងរឿងអាស្រូវ ពុករលួយ ស៊ីសំណូកសូកប៉ាន់។ គួរបញ្ជាក់ថា ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយច្រើនឆ្នាំ រុស្ស៊ី ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាព និង ត្រួតពិនិត្យលើខ្ទង់ចំណាយដ៏មហាសាល នៃក្រសួងការពារជាតិ។ Read more