អាជ្ញាធរប្រកាសដាក់ខេត្តចំនួន៤ ឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់នៅប៉ុន្មានថ្ងៃខាងមុខ
newsare.net
ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដូចជាខេត្តព្រះសីហនុ ក្រចអាជ្ញាធរប្រកាសដាក់ខេត្តចំនួន៤ ឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់នៅប៉ុន្មានថ្ងៃខាងមុខ
ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដូចជាខេត្តព្រះសីហនុ ក្រចេះ ស្ទឹងត្រែង ដែលបានកើតឡើងដោយសារភ្លៀងធ្លាក់ក្នុងកំរិតពីជាង១០០ ទៅជាង២០០មីលីម៉ែត្រ នឹងថមថយទៅវិញ នៅវេលាយប់ថ្ងៃអង្គារទី១៧កញ្ញានេះ។ ដោយឡែកប្រទេសកម្ពុជានៅមិនទាន់ប្រឈមនៅឡើយទេ ទៅនឹងទឹកជំនន់ទន្លេមេគង្គ។ ឥទ្ធិពលនៃព្យុះយ៉ាជី នឹងនាំទឹកមកដល់កម្ពុជា ក្នុងរង្វង់ពី៣ ទៅ៤ថ្ងៃទៀត។ នេះបើតាមលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ តាមអ្នកនាំពាក្យរូបនេះ ខេត្តចំនួន៤ នៅតំបន់មេគង្គលើរបស់កម្ពុជាដូចជាខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងត្បូងឃ្មុំ ត្រូវបានជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់។ ប្រុងប្រយ័ត្នដោយសារទឹកចាស់មិនទាន់ត្រូវបានរំដោះ ចំណែកឥទ្ធិពលនៃវិសម្ពាធថ្មីមួយទៀត អាចនាំមកនូវទឹកភ្លៀងបន្ថែមទៀតក្នុងពេលខាងមុខ។ សូមស្តាប់លោក ចាន់ យុត្ថា ដែលរៀបចំដោយ ញឹម សុផល៖ Read more